- Pheakdey
- អន្តរជាតិ
ហ្គាហ្សា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតនៅតំបន់ហ្គាហ្សានៅតែបន្តកើនឡើង ហើយបើយោងតាមរបាយការណ៍ចុងក្រោយមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូនេះបានឲ្យដឹងថា តួលេខអ្នកស្លាប់បានកើនឡើងដល់ខ្ទង់ ២០,០០០នាក់ហើយ។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នេះគឺភាគច្រើនជាពលរដ្ឋស៊ីវិលប៉ាឡេស្ទីន។ ចំពោះភាគីខាងអ៊ីស្រាអែលវិញហាក់មិនបានបង្ហាញអំពីការកើនឡើងនៃតួលេខអ្នកស្លាប់បាត់បង់ជីវិតឡើយ ហើយគិតត្រឹមពេលនេះគឺនៅមានចំណាត់ខ្មាំងអ៊ីស្រាអែលចំនួន ១២៩នាក់ទៀត ដែលកំពុងស្ថិតនៅក្នុងកណ្តាប់ដៃរបស់ក្រុមហាម៉ាស។ ចំពោះបច្ចុប្បន្នភាពនៃបញ្ហាផ្សេងៗវិញហាក់មិនមានការប្រែប្រួលខ្លាំងឡើយ ពោលគឺកងកម្លាំងអ៊ីស្រាអែលនៅតែបន្តវាយកម្ទេចក្រុមហាម៉ាសឲ្យរលាយអស់ដោយមិនខ្វល់ពីការណែនាំរបស់ប្រទេសណាឡើយ ខណៈពិភពលោកអាចត្រឹមតែជួយផ្តល់ជំនួយមនុស្សធម៌ទៅកាន់ពលរដ្ឋស៊ីវីលនៅតំបន់ហ្គាហ្សាប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
December 21, 2023 - អន្តរជាតិ
ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានជូនដំណឹងអំពីការរកឃើញករណីឆ្លងជាលើកដំបូងនូវមេរោគនៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីមួយប្រភេទ ដែលត្រូវបានគេចាត់ទុកថាជាមេរោគដែលខ្លាំងបំផុតមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកងប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី២០ ខែធ្នូនេះ។ មេរោគបំប្លែងខ្លួនថ្មីនេះមានឈ្មោះថា JN.1 ដែលជាមេរោគបំប្លែងខ្លួនចេញពីមេរោគកូវីដ-១៩ ប្រភេទអូមេក្រុង។ ប្រភពខាងលើបានបន្តថា ចំណុចខ្លាំងរបស់មេរោគកូវីដ-១៩ ប្រភេទ JN.1 គឺវាពូកែចាប់យកកោសិកាផ្សេងៗ និងអាចគេចខ្លួនចេញពីប្រព័ន្ធការពាររាងកាយក្នុងខ្លួនមនុស្សបាន។ យ៉ាងណាក្តី អ្នកជំងឺទី ១ ដែលបានឆ្លងមេរោគនៃជំងឺកូវីដ-១៩ប្រភេទថ្មីនេះនៅពុំទាន់មានរោគសញ្ញាអ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នៅឡើយទេ ខណៈអ្នកជំងឺកំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនិងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យ Ramathibodi ក្នុងទីក្រុងបាងកក៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកងប៉ុស្តិ៍
December 20, 2023 - អន្តរជាតិ
ចិន៖ ក្រុមអ្នកជួយសង្គ្រោះចិនបានរកឃើញសាកសពពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍រញ្ជួយដីនៅភាគខាងជើងប្រទេសចំនួន ២០នាក់បន្ថែមទៀត នេះបើយោងតាមរបាយការណ៍ចុងក្រោយមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី២០ ខែធ្នូនេះ។ គិតត្រឹមពេលនេះតួលេខអ្នកស្លាប់មានចំនួន ១៣១នាក់ ខណៈប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ។ ប្រភពខាងលើបានបន្តថា ចំពោះអ្នករងរបួសវិញគឺគិតត្រឹមពេលនេះមានចំនួន ៧១០នាក់ ហើយក្នុងនោះក៏មានមួយចំនួនបានរងរបួសកម្រិតធ្ងន់ផងដែរ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា គ្រោះរញ្ជួយដីដែលបានកើតឡើងតាំងតែពីយប់ថ្ងៃចន្ទនោះគឺមានកម្រិត ៦,២ រ៉ិចទ័រ និងបានកើតឡើងនៅតាមទីតាំងផ្សេងៗគ្នាជាច្រើនកន្លែង ខណៈតំបន់ Jishishan របស់ខេត្ត Gansu គឺជាកន្លែងដែលទទួលរងគ្រោះថ្នាក់ខ្លាំងជាងគេ ដោយនៅក្នុងតំបន់មួយនេះមានតួលេខអ្នកស្លាប់រហូតដល់ ១១៣នាក់ មានអ្នកផ្ទះចំនួន ១៥៥,៣៩៣កន្លែងត្រូវបានបំផ្លាញ និងមានអ្នករងរបួសចំនួន ៥៣៦នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The
December 20, 2023 - អន្តរជាតិ
ថៃ៖ ទីបំផុតអាជ្ញាធរថៃបានបើកឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិអាចធ្វើដំណើរចូលដល់ល្បាក់ទី២ និងល្បាក់ទី៣នៅក្នុងរូងភ្នំថាំហ្លួងហើយ ក្រោយមានការពន្យាពេលអស់រយៈពេលជាច្រើនឆ្នាំមក។ គួររម្លឹកជូនថា រូងភ្នំថាំហ្លួង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទូទាំងពិភពលោកកាលពីឆ្នាំ២០១៨កន្លងទៅ ក្រោយមានក្មេងៗដែលជាក្រុមបាល់ទាត់ចំនួន ១២នាក់ និងគ្រូបង្វឹកម្នាក់បានជាប់នៅក្នុងនោះអស់រយៈពេល ១៧ថ្ងៃ ហើយពួកគេទាំងអស់សុទ្ធមានសំណាងអាចនៅមានជីវិតរស់ទាំងអស់គ្នា។ គួរបញ្ជាក់ជូនថា ក្រោយពេលកើតមានហេតុការណ៍គួរឲ្យចាប់អាមរ្មណ៍ខាងលើនេះបានបន្តិច អាជ្ញាធរថៃក៏បានសម្រេចដាក់តំបន់រូងភ្នំថាំហ្លួង នាងណន ជាឧទ្យានជាតិសម្រាប់ឲ្យភ្ញៀវទេសចរទៅកំសាន្តដែរ តែអ្នកទេសចរណ៍អាចទៅទស្សនារូងភ្នំថាំហ្លួងបានត្រឹមតែល្បាក់ទី ១ប៉ុណ្ណោះ ត្បិតអាជ្ញាធរថៃនៅមិនទាន់អាចធានាបាននូវសុវត្ថិភាពជូនក្រុមអ្នកទេសចរនោះទេ ប្រសិនបើពួកគេចង់ធ្វើដំណើរចូលទៅដល់ល្បាក់ទី៣ ដែលជាកន្លែងក្មេងៗទាំង ១២នាក់ និងគ្រូបង្វឹកពួកគេបានស្នាក់នៅក្នុងអំឡុងពេលជាប់នៅក្នុងរូងភ្នំនោះ។ យ៉ាងណាក្តី ចាប់ពីពាក់កណ្តាលខែធ្នូនេះតទៅឧទ្យានជាតិថាំហ្លួងនាងណន ដែលមានទីតាំងនៅក្នុងខេត្តឈៀងរ៉ាយ បានសម្រេចបើកឲ្យអ្នកទេសចរអាចធ្វើដំណើរចូលទៅដល់ល្បាក់ទី ៣ហើយ ពោលគឺអ្នកទេសចរអាចធ្វើដំណើរនិងស្រាវជ្រាវក្នុងរូងភ្នំបានគ្រប់ទីកន្លែងជាមួយនិងលក្ខខណ្ឌដូចខាងក្រោមនេះ៖ -តម្លៃសំបុត្រសម្រាប់ភ្ញៀវទេសចរជាតិថៃម្នាក់គឺ ៩៥០បាត (២៧ដុល្លារ) និងសម្រាប់ភ្ញៀវទេសចរអន្តរជាតិម្នាក់គឺ
December 19, 2023 - អន្តរជាតិ
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់សាកល្បងនូវមីស៊ីលប្រភេទ ICMB (Intercontinental Ballistic Missile) ឬ អាចហៅថា មីស៊ីលផ្លោងអន្តរទ្វីបជំនាន់ថ្មីមួយគ្រាប់កាលពីម្សិលមិញ និងបានធ្វើឲ្យកូរ៉េខាងត្បូង ជប៉ុន និងអាមេរិកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះឥទ្ធិពលរបស់មីស៊ីលនោះ។ មីស៊ីលផ្លោងអន្តរទ្វីបមួយគ្រាប់ននោះមានឈ្មោះថា Hwasong-18 និងមានសមត្ថភាពអាចហោះផ្លោងបានក្នុងរយៈកម្ពស់ ៦,៥១៨គីឡូម៉ែត្រ និងអាចហោះទៅចំគោលដៅដែលមានរយៈចម្ងាយ ១,០០២គីឡូម៉ែត្របាន។ នៅក្នុងថ្ងៃអង្គារ ទី១៩ ខែធ្នូនេះប្រទេសកូរ៉េខាងជើងបានចេញមកធ្វើការបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបមួយគ្រាប់ខាងលើនេះគឺជាការត្រៀមខ្លួននិងវាស់ស្ទង់សមត្ថភាពរបស់ខ្លួនក្នុងការប្រកាសសង្គ្រាមនុយក្លេអ៊ែរប្រឆាំងជាមួយនិងការបង្កើនអរិភាពរបស់សហរដ្ឋអាមេរិក។ សូមបញ្ជាក់ជូនថា រឿងរ៉ាវចម្រូងចម្រាសដែលធ្វើឲ្យកូរ៉េខាងជើងមិនសប្បាយចិត្តជាមួយអាមេរិកកាលពីពេលថ្មីៗនេះគឺបានកើតឡើងដោយសារតែអាមេរិកបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នាជាមួយប្រទេសកូរ៉េខាងត្បូង និងជប៉ុននៅតាមតំបន់ឆ្នេរសមុទ្រដែលនៅក្បែរប្រទេសកូរ៉េខាងជើងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
December 19, 2023 - អន្តរជាតិ
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១១១នាក់បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីដ៏កម្រមួយនៅភាខាងជើងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៩ ខែធ្នូនេះ។ តួលេខអ្នកស្លាប់និងអ្នករងរបួសអាចបន្តកើនឡើង ដ្បិតគិតត្រឹមពេលនេះប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅក្រោមគំនរបាក់បែកនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ។ បើតាមតាមវិទ្យាស្ថានស្ទង់មតិនិងភូមិសាស្ត្រសហរដ្ឋអាមេរិកបានឲ្យដឹងថា គ្រោះរញ្ជួយដីនោះបានកើតឡើងក្នុងកម្រិត ៥,៩ រ៉ិចទ័រ ខណៈរហូតមកទល់នឹងពេលនេះអាជ្ញាធរចិននៅមិនទាន់អាចបញ្ជាក់ច្បាស់អំពីកម្រិតនៃការរញ្ជួយបាននៅឡើយទេ។ ប្រភពខាងលើបានបន្តថា ចំពោះទីតាំងដែលបានរងនូវការវាយប្រហារដោយគ្រោះរញ្ជួយវិញគឺមានជាច្រើនកន្លែងដាច់ដោយឡែកពីគ្នា មានដូចជាខេត្ត Gansu ដែលមានអ្នកស្លាប់បាត់បង់ជីវិតចំនួន ១០០នាក់ ក្រុង Haidong មានអ្នកស្លាប់ចំនួន ១១នាក់ និងរងរបួសជាង ១០០នាក់ ហើយខេត្ត Shaanxi ក៏បានរងនូវការរញ្ជួយដែរ តែពុំមានអ្នករងរបួសនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The
December 19, 2023 - អន្តរជាតិ
ម៉ាឡេស៊ី៖ ទុរេនមួយផ្លែត្រូវបានលក់ចេញក្នុងតម្លៃរហូតដល់ជិត ៤ពាន់ដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៨ ខែធ្នូនេះ។ ទុរេនដ៏មានតម្លៃខ្ពស់បំផុតនេះគឺជាទុរេនប្រភេទ Musang King ដែលត្រូវបានដាំដុះនៅក្នុងតំបន់ Raub នៃរដ្ឋ Pahang ប្រទេសម៉ាឡេស៊ី។ ប្រភពខាងលើបានបន្តថា ការដាក់លក់ទុរេនមួយផ្លែខាងលើនេះត្រូវបានរៀបចំឡើងតាមរយៈពិធីដេញថ្លៃមួយ ដែលរៀបចំឡើងដោយគណៈកម្មាធិការសម្រាប់ទំនាក់ទំនង និងពហុព័ត៌មានប្រចាំរដ្ឋ Pahang សហការណ៍ជាមួយអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ខណៈពិធីដេញថ្លៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំំណងផ្សព្វផ្សាយអំពីវប្បធម៌ និងធនធានធម្មជាតិសំខាន់ៗមួយចំនួនដែលមាននៅក្នុងរដ្ឋPahang។ សូមបញ្ជាក់ជូនថា តម្លៃចុងក្រោយរបស់ទុរេនមួយផ្លែខាងលើនេះគឺ ១៨៥,០០០ រីងហ្គីត ឬស្នើហ្នឹង ៣៩,៣៩៩ ដុល្លារអាមេរិក៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
December 18, 2023 - អន្តរជាតិ
អាមេរិក៖ រថយន្តមួយគ្រឿងបានបើកបុកក្បួនរថយន្តរបស់លោកប្រធានាធិបតីអាមេរិក ខណៈលោក ចូ បៃឌិន ពុំមានគ្រោះថ្នាក់អ្វីនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៨ ខែធ្នូនេះ។ គ្រោះថ្នាក់បានកើតឡើងកាលពីម៉ោង៨ និង ៧នាទីយប់ថ្ងៃទី១៧ ខណៈចំណុចកើតហេតុនោះគឺស្ថិតនៅលើដងវិថីដ៏មមាញឹកមួយកន្លែងស្ថិតនៅក្នុងក្រុង Wilmington រដ្ឋ North Carolina សហរដ្ឋអាមេរិក។ ប្រភពខាងលើបានបន្តថា លោកប្រធានាធិបតីអាមេរិក និងលោកជំទាវទី ១ ជៀល បៃឌិន បានអញ្ជើញធ្វើដំណើរទៅទីតាំងកើតហេតុខាងលើនេះដើម្បីចូលរួមយុទ្ធនាការផ្សព្វផ្សាយការបោះឆ្នោតមួយសម្រាប់ឆ្នាំ ២០២៤ ហើយបន្ទាប់មកលោកក៏បាននៅទទួលទានអាហារពេលល្ងាចជាមួយក្រុមការងារនៅនោះ និងបានចេញដំណើរមកវិញទាំងមេឃកំពុងតែធ្លាក់ភ្លៀងខ្លាំង។ លុះក្បួនរថយន្តរបស់លោកប្រធានាធិបតីធ្វើដំណើរមកដល់កន្លែងកើតហេតុស្រាប់តែមានរថយន្តម៉ាក Sedan ពណ៌ទឹកប្រាក់មួយគ្រឿងបើកមកបុកក្បួនរថយន្តដោយអចតនា
December 18, 2023 - អន្តរជាតិ
កូរ៉េខាងត្បូង៖ មានស្រ្តីកូរ៉េខាងត្បូងដែលមានអាយុខ្ទង់ ២០ឆ្នាំត្រឹមតែ ២៧,៥ %ប៉ុណ្ណោះដែលមានបំណងចង់រៀបការ នេះបើយោងតាមការសិក្សាមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៨ ខែធ្នូនេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានសិត្ថិកូរ៉េខាងត្បូង និងត្រូវបានធ្វើឡើងដោយផ្តោតលើការសម្រេសចិត្តរបស់ក្រុមយុវតីទាំងនោះនៅក្នុងឆ្នាំ២០២២។ ប្រភពខាងលើបានបន្តថា តួលេខ ២៧,៥% នេះគឺជាអត្រាដែលយុវតីកូរ៉េខាងត្បូងមានបំណងចង់រៀបការទាបបំផុតមិនធ្លាប់មាននោះទេ ហើយបើធ្វើការប្រៀបធៀបទៅនឹងលទ្ធផលនៃការសិក្សានៅក្នុងឆ្នាំ ២០១៨កន្លងទៅគឺអត្រាដូចគ្នានេះមានរហូតដល់ ៥២,៩%។ នៅក្នុងការសិក្សាខាងលើនេះក៏បានបង្ហាញផងដែរថា នៅក្នុងចំណោមបុរសកូរ៉េខាងត្បូងដែលមានអាយុខ្ទង់ ២០ឆ្នាំវិញគឺមានអត្រាអ្នកចង់រៀបការចំនួន ៤១,៩% ពោលគឺមានកម្រិតខ្ពស់ជាងស្ត្រី។ ដោយឡែកនៅក្នុងចំណោមស្រ្តីដែលមានអាយុខ្ទង់ ៣០ឆ្នាំវិញគឺមានអត្រាអ្នកចង់រៀបការចំនួន ៣១,៨% សម្រាប់ការសិក្សានៅក្នុងឆ្នាំ ២០២២ ខណៈលទ្ធផលនៃការសិក្សានៅក្នុងឆ្នាំ ២០០៨គឺអាត្រានេះរហូតដល់ ៥១,៥%៕
December 18, 2023 - អន្តរជាតិ
កូរ៉េខាងត្បូង៖ សីតុណ្ណភាពនៅក្នុងប្រទេសកូរ៉េខាងត្បូងបានចុះត្រជាក់រហូតដល់ -១២,៤អង្សាសេកាលពីថ្ងៃអាទិត្យកន្លងទៅ ខណៈនៅព្រឹកថ្ងៃចន្ទទី ១៨ ខែធ្នូនេះសីតុណ្ហភាពបានបន្តធ្លាក់ចុះរហូតដល់ -១៨អង្សាសេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ យ៉ាងណាក្តី នៅតាមតំបន់ផ្សេងៗគ្នាមួយចំនួនសីតុណ្ហភាពក៏អាចមានការប្រែប្រួលផងដែរ ខណៈសីតុណ្ហភាពខ្ពស់បំផុតនោះគឺមានកម្រិតត្រឹម -៣អង្សាសេ។ ប្រភពខាងលើបានបន្តថា នៅចំពោះមុខស្ថានភាពអាកាសធាតុចុះត្រជាក់ខ្លាំងនេះកូរ៉េខាងត្បូងក៏ត្រូវប្រឈមនឹងបញ្ហាមួយចំនួនផងដែរ តួយ៉ាងដូចជាកាលពីម្សិលមិញរថភ្លើងជាច្រើនខ្សែបានផ្អាកដំណើរការជាបណ្តោះអាសន្ន ព្រោះតែគ្មានអ្នកដំណើរណាម្នាក់មកជិះនោះទេ ហើយមានអាគារចំនួន ២៨កន្លែងបានរងនូវការខូតខាតដែលបណ្តាលមកពីកម្លាំងខ្យល់បក់យ៉ាងខ្លាំង។ ដោយឡែកកោះ JEJU ដែលជាកោះធំបំផុតរបស់កូរ៉េខាងត្បូងវិញហាក់បានរងផលប៉ះពាល់ខ្លាំងជាងគេ ដោយផ្លូវសាធារណៈប្រមាណជា ១,១០០ខ្សែនៅលើកោះត្រូវបានដាក់ប្រើប្រាស់ក្នុងលក្ខខណ្ឌប្រុងប្រយ័ត្នកម្រិតខ្ពស់ ពោលគឺទាល់តែរថយន្តខ្នាតធំដែលអាចទប់ទល់ជាមួយនឹងកម្លាំងខ្យល់បានទើបត្រូវបានគេអនុញ្ញាតឲ្យធ្វើដំណើរ។ ជាងនេះទៅទៀតជើងហោះហើរទៅកាន់កោះដ៏មានសក្កានុពលមួយនេះជាង ១០០ជើងត្រូវបានលុបចោល និងពន្យាពេលផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
December 18, 2023












