- Pheakdey
- អន្តរជាតិ
ម៉ាឡេស៊ី៖ ឧទ្ធម្ភាគចក្ររបស់ក្រុមឆ្មាំសមុទ្រម៉ាឡេស៊ីមួយគ្រឿងបានធ្លាក់នៅច្រកសមុទ្រម៉ាឡាកា នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌ The Strait Time នៅក្នុងថ្ងៃអង្គារ ទី៥ ខែមីនានេះ។ នៅក្នុងឧទ្ធម្ភាគចក្រដែលបានជួបគ្រោះថ្នាក់ខាងលើនេះមានផ្ទុកមនុស្សចំនួន ៤នាក់ ដោយនៅក្នុងនោះមានម្នាក់ជាអ្នកបើកបរឧទ្ធម្ភាគចក្រ និង ៣នាក់ទៀតគឺជាសមាជិកនៃក្រុមឆ្នាំសមុទ្រ។ យ៉ាងណាក្តី ហេតុការណ៍នេះមិនបានបណ្តាលឲ្យមានអ្នកណាម្នាក់ស្លាប់បាត់បង់ជីវិតនោះទេ។ ប្រភពខាងលើនេះបានបន្តថា ការហោះហើររបស់ឧទ្ធម្ភាគចក្រមួយគ្រឿងនេះគឺត្រូវបានធ្វើឡើងជាលក្ខណៈហ្វឹកហាត់ ដែលមានការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរអាកាសចរណ៍ម៉ាឡេស៊ី ដូចនេះហើយទើបក្រុមអ្នកជួយសង្គ្រោះអាចធ្វើការសង្គ្រោះជនរងគ្រោះទាំង ៤នាក់ចេញទឹកសមុទ្របានយ៉ាងឆាប់រហ័ស។ គិតរហូតមកទល់នឹងពេលនេះអាជ្ញាធរម៉ាឡេស៊ីនៅមិនទាន់អាចបញ្ជាក់ពីហេតុផលបច្ចេកទេស ដែលធ្វើឲ្យឧទ្ធម្ភាគចក្រមួយគ្រឿងនេះត្រូវធ្លាក់ចូលទៅក្នុងសមុទ្រនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
March 5, 2024 - អន្តរជាតិ
វៀតណាម៖ តុលាការទីក្រុងហាណូយប្រទេសវៀតណាមបានបើកសោវនាការកាត់ក្តីសំណុំរឿងក្លែងបន្លំហិរញ្ញវត្ថុដ៏ធំមួយដែលមានតម្លៃជាទឹកប្រាក់ជាង ១២ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៥ ខែមីនា។ ករណីក្លែងបន្លំនេះត្រូវបានអាជ្ញាធរវៀតណាមណាត់ទុកថា ជាករណីក្លែងបន្លំហិរញ្ញវត្ថុដ៏ដំបំផុតមិនធ្លាប់មាននៅក្នុងប្រទេសវៀតណាមនោះទេ ខណៈការជំនុំជម្រះលើករណីដ៏កម្របំផុតនេះអាចនឹងត្រូវធ្វើឡើងរហូតដល់ចុងខែមេសាឆ្នាំ២០២៤នេះ។ ប្រភពខាងលើបានបន្តថា មេខ្លោងនៅក្នុងករណីក្លែងបន្លំប្រាក់ខាងលើនេះគឺលោកស្រីមហាសេដ្ឋីអចលនទ្រព្យ Truong My Lan ដែលបានបន្លំកាន់កាប់ទ្រព្យសម្បត្តិជាច្រើនរបស់ធនាគាររដ្ឋវៀតណាម Saigon Joint Stock Commercial Bank (SCB) ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដែលទ្រព្យសម្បត្តិទាំងនោះមានតម្លៃសរុប ៣០៤ទ្រីលានដុង (១២,៤៦ពាន់លានដុល្លារ)។ យោងតាមការស៊ើបអង្កេតបានបង្ហាញថា ការបន្លំកាន់កាប់ទ្រព្យសម្បតិ្តរដ្ឋទាំងអស់នោះត្រូវបានធ្វើឡើងតាមរយៈរូបភាពនៃការផ្ទេរសិទ្ធកាន់កាប់ដោយមានសំណងសមស្រប ឬក្រោមហេតុផលដើម្បីផ្តល់ជាប្រយោជន៍សម្រាប់សង្គម តែជាក់ស្តែងវាគឺជាការបន្លំយកទ្រព្យសម្បត្តិរដ្ឋមកជាកម្មសិទ្ធឯកជនតែប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថា ជនជាប់ចោទក្នុងករណីមួយនេះមានចំនួនជិត ៩០នាក់
March 5, 2024 - អន្តរជាតិ
ឥណ្ឌា៖ រដ្ឋមន្រ្តីក្រសួងផ្លូវដែកឥណ្ឌានៅក្នុងថ្ងៃចន្ទ ទី៤ ខែមីនានេះបានចេញមកបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យរថភ្លើងចំនួនពីរគ្រឿងបុកគ្នានិងបណ្តាលឲ្យមនុស្សចំនួន ១៤នាក់ស្លាប់បាត់បង់ជីវិតនាពេលកន្លងមកនោះគឺដោយសារតែក្រុមអ្នកបើកបររវល់មើលកីឡា Cricket តាមរយៈទូរស័ព្ទដៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ គួររម្លឹកជូនថា ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រខាងលើនេះបានកើតឡើងនៅក្នុងខែតុលាឆ្នាំ២០២៣កន្លងទៅ និងចំថ្ងៃដែលក្រុមកីឡាករ Cricket ជម្រើសជាតិឥណ្ឌាត្រូវប្រកួតគ្នាជាមួយក្រុមជម្រើសជាតិអង់គ្លេសក្នុងព្រឹត្តិការណ៍ One-day World Cup។ គួរបញ្ជាក់ជូនថា កីឡា Cricket គឺជាប្រភេទកីឡាដែលមានប្រជាប្រិយភាពខ្លាំងបំផុតលំដាប់ទី២ នៅលើពិភពលោកបន្ទាប់ពីកីឡាបាល់ទាត់និងជាកីឡាមានប្រជាប្រិយភាពខ្លាំងបំផុតលំដាប់ទី១ នៅក្នុងប្រទេសឥណ្ឌា ខណៈមានពលរដ្ឋឥណ្ឌារាប់រយលាននាក់គឺជាអ្នកតាមដានកីឡាមួយប្រភេទនេះយ៉ាងងប់ងល់បំផុត។ មិនខុសពីពលរដ្ឋឥណ្ឌាភាគច្រើនឡើយ ទាំងអ្នកបើកបរនិងជំនួយការក្នុងរថភ្លើងខាងលើនេះក៏ជាអ្នកគាំទ្រកីឡា Cricket យ៉ាងងប់ងល់ដែរ ហើយនៅក្នុងថ្ងៃកើតហេតុនោះគឺពួកគេបាននាំគ្នាមើលការផ្សាយផ្ទាល់កីឡា Cricket តាមរយៈទូរស័ព្ទដៃយ៉ាងជក់ចិត្តបំផុតក្នុងអំឡុងពេលបើកបរទើបបានជាភ្លេចមើលសញ្ញាសំខាន់ៗជាច្រើននិងបណ្តោលឲ្យរថភ្លើងត្រូវរត់ខុសផ្លូវរហូតទៅបុករថភ្លើងមួយខ្សែទៀតតែម្តង។ យ៉ាងណាក្តី អាជ្ញាធរឥណ្ឌាមិនបានបញ្ជាក់ទេថា ក្រុមអ្នកបើកបើរថភ្លើងដែលបានជួបគ្រោះថ្នាក់ខាងលើនេះនឹងត្រូវផ្តន្ទាទោសកម្រិតណា
March 4, 2024 - អន្តរជាតិ
កូរ៉េខាងត្បូង៖ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងនៅក្នុងថ្ងៃចន្ទ ទី៤ ខែមីនានេះបានប្រកាសថានឹងព្យួរអាជ្ញាប័ណ្ណវេជ្ជសាស្ត្ររបស់វេជ្ជបណ្ឌិតកម្មសិក្សាជាង ៧,០០០នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time ។ សេចក្តីប្រកាសខាងលើនេះគឺជាវិធានការថ្មីមួយដែលត្រូវបានធ្វើឡើងក្រោយរដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រាប់ឲ្យក្រុមវេជ្ជបណ្ឌិតកម្មសិក្សាទាំងអស់នោះត្រលប់ទៅធ្វើការងារនៅមន្ទីរពេទ្យជាធម្មតាវិញនៅត្រឹមចុងខែកុម្ភៈកន្លងទៅនេះ តែពួកគេមិនព្រមធ្វើតាមការណែនាំនេះឡើយហើយផ្ទុយទៅវិញគឺពួកគេបាននាំគ្នាធ្វើបាតុកម្មកាន់តែខ្លាំងឡើងៗ។ សូមរម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាងរវាងក្រុមវេជ្ជបណ្ឌិតកម្មសិក្សាជាមួយនិងរដ្ឋាភិបាលកូរ៉េខាងត្បូងបានផ្តើមកើតមានជាច្រើនសប្តាហ៍មកហើយ ដោយមានក្រុមវេជ្ជបណ្ឌិតកម្មសិក្សាជាង ៩,០០០ពាន់នាក់ ឬស្មើនឹង ពីរភាគបីនៃចំនួនវេជ្ជបណ្ឌិតវ័យក្មេងសរុបនៅទូទាំងកូរ៉េខាងត្បូងបាននាំគ្នាផ្អាកធ្វើការងារដើម្បីទៅធ្វើបាតុកម្មប្រឆាំងនឹងផែនការដំឡើងចំនួននិស្សិតឲ្យចូលរៀនក្នុងសាកលវិទ្យាល័យវេជ្ជសាស្រ្តពីចំនួន ៣,០៥៨នាក់ទៅ ៥,០៥៨ននាក់ក្នុងមួយឆ្នាំ ដែលផែនការនេះនឹងចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ២០២៥នេះតទៅ។ សម្រាប់ហេតុផលដែលនាំឲ្យមានការធ្វើបាតុកម្មគឺដោយសារក្រុមបាតុករយល់ឃើញថា ផែនការដំឡើងចំនួនកំណត់និស្សិតពេទ្យនេះនឹងបង្កើតឲ្យមានគ្រូពេទ្យច្រើនលើសពីតម្រូវការជាក់ស្តែងនៅពេលអនាគត ខណៈខាងរដ្ឋាភិបាលវិញបានអះអាងថា ការដំឡើងចំនួននិស្សិតពេទ្យនេះគឺដើម្បីឆ្លើយតបទៅនឹងតម្រូវការគ្រូពេទ្យជាក់ស្តែងក្នុងសង្គម ខណៈក្រុមបាតុករបាននាំគ្នាធ្វើការតវ៉ាព្រោះតែពួកគេបារម្ភថា នៅពេលមានគ្រូពេទ្យកាន់តែច្រើននៅក្នុងសង្គម ពួកគេក៏កាន់តែបាត់បង់ឱកាសរកប្រាក់ចំណូលបានច្រើនដូចកម្រិតប្រាក់ចំណូលដែលក្រុមគ្រូពេទ្យអាចរកបានក្នុងពេលបច្ចុប្បន្ននេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
March 4, 2024 - អន្តរជាតិ
ត្រីចំនួន ១៩% ឬមួយភាគប្រាំនៃប្រភេទត្រីទាំងអស់នៅក្នុងទន្លេមេគង្គកំពុងតែប្រឈមនឹងការផុតពូជ នេះបើយោងតាមរបាយការណ៍មួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៤ ខែមីនានេះ។ របាយការណ៍មួយនេះត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញផ្នែកបរិស្ថានក្នុងតំបន់និងអន្តរជាតិជាច្រើនមកពីស្ថាប័នមួយចំនួនដូចជា WWF Asia-Pacific និង World Fish Migration Foundation ជាដើម។ ក្នុងរបាយការណ៍ខាងលើនេះបានបង្ហាញថា ទន្លេមេគង្គគឺជាទន្លេដែលមានប្រព័ន្ធជីវចម្រុះដ៏ច្រើនមួយនៅលើពិភពលោកបន្ទាប់ពីទន្លេ Amazon និងទន្លេ Congo ដោយនៅក្នុងទន្លេមេគង្គមានទាំងមូលមានសត្វត្រីដែលគេទទួលស្គាល់ជាផ្លូវការចំនួន ១,១៤៨ប្រភេទ ហើយទន្លេដ៏វែងមួយនេះក៏ជាប្រភពផ្តល់ប្រាក់ចំណូលដល់ពលរដ្ឋរាប់លាននាក់ផងដែរ។ យ៉ាងណាក្តី មានកត្តាជាច្រើនដែលកំពុងតែបង្កការគំរាមគំហែងដល់ពពួកសត្វត្រីនៅក្នុងទន្លេមេគង្គយ៉ាងខ្លាំងដូចជា ការកសាងទំនប់វារីអគ្គិសនី ការបូបយកខ្សាច់ ការនេសាទខុសច្បាប់ ការបាត់បង់ជំរករបស់សត្វត្រី និងវត្តមានរបស់ពពួកសត្វមួយចំនួនដែលមិនមែនជាប្រភេទសត្វមានដើមកំណើតរស់នៅក្នុងទឹកទន្លេមេគង្គជាដើម។ សូមបញ្ជាក់ជូនថា
March 4, 2024 - អន្តរជាតិ
ថៃ៖ សមាគមភ្នាក់ងារទេសចរណ៍ថៃ (ATTA) បានដាក់ក្តីរំពឹងទុកថា ប្រទសថៃនឹងទទួលបានភ្ញៀវទេសចរជនជាតិចិនចំនួន ២០,០០០នាក់មួយថ្ងៃចាប់ដើមខែមីនានេះតទៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand នៅក្នុងថ្ងៃសៅរ៍ ទី២ ខែមីនានេះ។ ការព្យាករណ៍នេះត្រូវបានធ្វើឡើងដោយផ្អែកថា ចាប់ពីខែមីនានេះតទៅរដ្ឋាភិបាលនៃប្រទេសថៃនិងប្រទេសចិនបានយល់ព្រមអនុវត្តវិធានការលើកលែងទិន្នការជាអចិន្ត្រៃយ៍រវាងគ្នាទៅវិញទៅមក។ តាមរយៈយន្តការលើកលែងទិដ្ឋការខាងលើនេះគឺមានន័យថា ពលរដ្ឋចិនអាចចូលមកក្នុងប្រទេសថៃបានរយៈពេល ៣០ថ្ងៃដោយមិនចាំបាច់ធ្វើការសុំទិដ្ឋការជាមុននោះទេ ខណៈការលើកលែងនេះត្រូវបានអនុវត្តដូចគ្នាចំពោះពលរដ្ឋថៃក្នុងពេលធ្វើដំណើរទៅកាន់ប្រទេសចិន។ គួរបញ្ជាក់ជូនថា គិតត្រឹមរយៈពេល ២ខែដំបូងក្នុងឆ្នាំ២០២៤នេះ ប្រទេសថៃបានទទួលភ្ញៀវទេសចរចិនជាង ១លាននាក់ ហើយតាមផែនការគឺប្រទេសថៃចង់ទាក់ទាញភ្ញៀវទេសចរចិនឲ្យបានចំនួន ៤០លានក្នុងរយៈពេលពេញមួយឆ្នាំ២០២៤នេះ និងបង្កើតប្រាក់ចំណូលឲ្យបានខ្ទង់ ២,៣ លានលានបាត (ជាង ៦៤ពាន់លានដុល្លារ) ពីក្រុមភ្ញៀវទេសចរទាំងអស់នេះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖National Thailand
March 2, 2024 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានអះអាងថា វត្តមានរថយន្តទំនើបរបស់ចិននៅក្នុងទីផ្សារអាមេរិកអាចបង្កការគំរាមគំហែងដល់សន្តិសុខជាតិអាមេរិកទាំងមូល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ ការថ្លែងរបស់លោកប្រធានាធិបតីអាមេរិកខាងលើនេះត្រូវបានធ្វើឡើងដោយសំដៅទៅលើប្រភេទរថយន្តឆ្លាតវ័យរបស់ចិន ដែលរួមមានទាំងរថយន្តដើរដោយថាមពលអគ្គិសនិ និងប្រភេទរថយន្តដែលអាចភ្ជាប់ជាមួយនឹងអ៊ីនធឺណិតបាន ខណៈរថយន្តប្រភេទនេះកំពុងវាយលុកយ៉ាងខ្លាំងនៅក្នុងទីផ្សារអាមេរិក។ សម្រាប់សហរដ្ឋអាមេរិកបានយល់ឃើញថា រថយន្តឆ្លាតវ័យទាំងនេះអាចប្រមូលទិន្នន័យសំខាន់ៗជាច្រើនអំពីពលរដ្ឋអាមេរិកនិងប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធនៅទូទាំងសហរដ្ឋអាមេរិកដើម្បីផ្តល់ឲ្យទៅរដ្ឋាភិបាលចិន ខណៈគិតត្រឹមពេលនេះសេតវិមានអាមេរិកកំពុងតែបើកការស៊ើបអង្កេតយ៉ាងស៊ីជម្រៅអំពីបញ្ហាដ៏រសើបនេះហើយ។ យ៉ាងណាក្តីសហរដ្ឋអាមេរិនៅមិនទាន់បញ្ជាក់ថា អាមេរិកនឹងធ្វើហាមឃាត់ឬរឹតបន្តឹងឬក៏មានចំណាត់ការយ៉ាងណានៅឡើយទេចំពោះការនាំចូលរថយន្តពីប្រទេសចិន ខណៈលោកប្រធានាធិបតី ចូ បៃឌិន បានបញ្ជាក់ត្រឹមថា ក្នុងការដឹកនាំរបស់គឺលោកនឹងមិនអនុញ្ញាតឲ្យមានករណីដែលរថយន្តចិនអាចប្រមូលព័ត៌មានសំខាន់ៗពីអាមេរិកបាននោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
March 2, 2024 - អន្តរជាតិ
ថៃ៖ ប្រទេសថៃកំពុងធ្វើវិសោធនកម្មច្បាប់មួយចំនួនដើម្បីអនុញ្ញាតឲ្យគូស្វាមីភរិយាជនជាតិបរទេសអាចទទួលបានសេវាកម្មពពោះជំនួសដោយស្របច្បាប់នៅក្នុងប្រទេសខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២ ខែមីនានេះ។ គួររម្លឹកជូនថា កាលពីឆ្នាំ ២០១៥កន្លងទៅ រដ្ឋាភិបាលថៃបានសម្រេចធ្វើការហាមឃាត់មិនឲ្យជនបរទេសទទួលបានសេវាកម្មខាងលើនេះទេ ក្រោយមានរឿងអាស្រូវទាក់ទង់នឹងការផ្តល់សេវាកម្មនេះបានផ្ទុះឡើងខ្លាំងជាច្រើនករណី។ បើតាមលោក Arkhom Praditsuwan អគ្គនាយករងនៃនាយកដ្ឋានគាំទ្រសេវាសុខាភិបាលថៃបានបញ្ជាក់ថា បញ្ហាដែលកើតមានកន្លងទៅគឺដោយសារការផ្តល់សេវាកម្មពពោះជំនួយត្រូវបានធ្វើឡើងជាលក្ខណៈឯកជន ពោលគឺគ្រាន់តែមានការព្រមព្រៀងរវាងបុគ្គលនិងបុគ្គល ទើបវាបង្កើតឲ្យមានបញ្ហាចម្រូងចម្រាសមួយចំនួន។ យ៉ាងណាក្តី នៅពេលដែលសេវាកម្មពពោះជំនួយក្លាយទៅជារឿងស្របច្បាប់គឺវានឹងជួយលុបបំបាត់នូវរាល់បញ្ហាផ្សេងៗដែលអាចកើតមានឡើងរវាងភាគីផ្តល់សេវាកម្មនិងភាគីទិញសេវាកម្ម ដ្បិតដំណើរនៃការទិញលក់សេវាកម្មទាំងស្រុងតាំងពីដើមរហូតដល់ទីបញ្ចប់នឹងត្រូវធ្វើឡើងដោយផ្អែកតាមនីតិវិធីដែលបានកំណត់នៅក្នុងច្បាប់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
March 2, 2024 - អន្តរជាតិ
អង់គ្លេស៖ យោងតាមការសិក្សាមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១ ខែមីនានេះបានឲ្យដឹងថា នាពេលបច្ចុប្បន្ននេះមានពលរដ្ឋនៅទូទាំងពិភពលោកជាង ១ពាន់លាននាក់កំពុងមានបញ្ហាធាត់លើសទម្ងន់។ ការសិក្សាមួយនេះត្រូវបានដឹកនាំធ្វើឡើងដោយលោកសាស្រ្តាចារ្យ Majid Ezzati ជាអ្នកជំនាញផ្នែកសុខភាពប្រចាំនៅក្នុងសាកលវិទ្យាល័យ Imperial College London ដែលជាសាកលវិទ្យាល័យមានជំនាញផ្នែកស្រាវជ្រាវលំដាប់ពិភពលោក។ របាយការណ៍នៅក្នុងការសិក្សាខាងលើនេះបានបង្ហាញថា បញ្ហាធាត់លើសទម្ងន់បានកំពុងតែកើតមានស្ទើរតែគ្រប់ប្រទេសនៅជុំវិញពិភពលោក មិនថាប្រទេសនោះជាប្រទេសមានប្រាក់ចំណូលទាប ឬជាប្រទេសមានប្រាក់ចំណូលខ្ពស់នោះទេ។ នៅក្នុងការសិក្សាក៏បានបង្ហាញផងដែរថា ក្រុមពលរដ្ឋធាត់លើសទម្ងន់ទាំងអស់នោះក៏កំពុងតែប្រឈមនឹងបញ្ហាសុខភាពផ្សេងៗផងដែរ ប្រសិនបើពួកគេនៅតែបណ្តោយខ្លួនឯងឲ្យកាន់តែធាត់ថែមទៀត ឬមិនព្យាយាមសម្រកជាតិខ្លាញ់អាក្រក់ដែលលើសចេញពីរាងកាយនោះទេ។ សូមបញ្ជាក់ថា តាមនិយមន័យរបស់អង្គការសុខភាពពិភពលោក (WHO) បានកំណត់ថា ពាក្យ “ធាត់លើសទម្ងន់” (Obesity) គឺមានន័យខុសពីពាក្យ “ធាត់” (Overweight)
March 1, 2024 - អន្តរជាតិ
បង់ក្លាដេស៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៤៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះអគារកម្ពស់ ៦ជាន់មួយកន្លែងនៅក្នុងទីក្រុង Dhaka នៃប្រទេសបង់ក្លាដេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១ ខែមីនានេះ។ អគ្គីភ័យបានផ្តើមឆាបឆេះចេញពីភោជនីយដ្ឋានដ៏ល្បីមួយដែលស្ថិតនៅជាន់ផ្ទាល់ដី ហើយបន្ទាប់មកភ្លើងក៏បានរាលដាលទៅដល់គ្រប់ជាន់តែម្តង។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់បាត់បង់ជីវិតហើយ នៅមានមនុស្សចំនួន ២២នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាបានរងរបួសធ្ងន់ធ្ងរផងដែរ ពោលគឺពួកគេត្រូវបានភ្លើងឆេះឡើងរលាកពេញខ្លួន ខណៈពេលនេះពួកគេកំពុងតែស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ។ បើតាមអាជ្ញាធរបង់ក្លាដេសបានបញ្ជាក់ថា អាជ្ញាធរបានប្រើប្រាស់កងកម្លាំងពន្លត់អគ្គីភ័យមកពីអង្គភាពចំនួន ១៣ផ្សេងគ្នា និងប្រើប្រាស់ពេលវេលាសរុបចំនួន ២ម៉ោងទើបអាចពន្លត់ភ្លើងបានទាំងស្រុង៕ អត្ថបទ៖ភក្តី ប្រភព៖ The Strait Time
March 1, 2024









