Pheakdey
  • អន្តរជាតិ

    ចិន៖​ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់អគារដ៏គួរឲ្យរន្ធត់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅយប់ថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកានេះ។ អគារដែលជាកន្លែងកើតហេតុនោះមានទីតាំងស្ថិតនៅកណ្តាលទីក្រុង Wenzhou ខេត្ត Zhejiang ភាគខាងកើតនៃប្រទេសចិន។ ប្រភពខាងលើបានបន្តថា ហេតុការណ៍បាក់អគារបានកើតឡើងក្រោយពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈអគារកំពុងស្ថិតនៅក្នុងដំណាក់កាលជួសជុលនៅឡើយ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺសុទ្ធតែក្រុមកម្មករសំណង់ដែលកំពុងបំពេញការងារនៅក្នុងការដ្ឋានខាងលើនេះតែម្តង។ គួររម្លឹកជូនថា​ ថ្មីៗនេះប្រទេសចិនបានកត់ត្រាករណីបាក់អគារជាបន្តបន្ទាប់ ដោយកាលពីសប្តាហ៍មុនមានហេតុការណ៍បាក់ដំបូលក្លឹបហាត់ប្រាណមួយកន្លែងបានកើតឡើងនៅក្នុងខេត្ត Heilongjiang ដែលបានបណ្តាលឲ្យមនុស្ស ៣នាក់ត្រូវស្លាប់បាត់បង់ជីវិត ហើយកាលពីខែកក្កដាកន្លងទៅនៅក្នុងខេត្តដដែលនេះក៏បានជួបប្រទះនូវហេតុការណ៍បាក់ដំបូលសាលារៀនដ៏កម្រមួយផងដែរ ដែលបានបណ្តាលឲ្យកូនសិស្សចំនួន ១១នាក់ត្រូវស្លាប់បាត់បង់ជីវិត៕ អត្ថបទ៖ ភក្តី ប្រភព៖​ The Strait  Time

    November 12, 2023
  • អន្តរជាតិ

    វៀតណាម៖ តុលាការក្រុងហូជីមិញ ប្រទេសវៀតណាមសម្រេចកាត់ទោសប្រហារជីវិតមនុស្សចំនួន ១៨នាក់ដែលបានពាក់ព័ន្ធនឹងករណីរត់ពន្ធគ្រឿងញៀន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅយប់ថ្ងៃអាទិត្យ ទី១២ ខែវិច្ឆិកានេះ។ នៅក្នុងចំណោមជនល្មើសគ្រឿងញៀនទាំង ១៨នាក់នោះ គឺមានជនបរទេសចំនួ​ន ៣នាក់ ដោយម្នាក់ជាជនជាតិចិន និង ២នាក់ជាជនជាតិកូរ៉េខាងត្បូង ខណៈជនល្មើសចំ​នួន ១៥នាក់ផ្សេងទៀតគឺជាពលរដ្ឋវៀតណាម។ ប្រភពខាងលើបានបន្តថា ជនល្មើសជាជនជាតិចិនមានឈ្មោះ Li Tian Guan អាយុ ៥៨ឆ្នាំ ខណៈជនល្មើសជនជាតិកូរ៉េខាងត្បូងវិញគឺមានម្នាក់ជាអតីតប៉ូលិសមានឈ្មោះថា Kim Soon-sik អាយុ ៦៣ឆ្នាំ និងម្នាក់ទៀតឈ្មោះ Kang Seon-hok អាយុ ៣០ឆ្នាំ។

    November 12, 2023
  • អន្តរជាតិ

    ជប៉ុន៖ ក្តាមទឹកកក (Sow Crab) មួយក្បាលត្រូវបានដាក់លក់នៅក្នុងប្រទេសជប៉ុនក្នុងតម្លៃជាង ៦,៥ម៉ឺនដុល្លារ ដែលជាតម្លៃដ៏ខ្ពស់បំផុតមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand កាលពីថ្ងៃសុក្រ ទី១០​ ខែវិច្ឆិកាកន្លងទៅនេះ។ ក្តាមទឹកកកដែលមានតម្លៃរាប់ម៉ឺនដុល្លារនេះគឺមានទម្ងន់ត្រឹមតែ ១,២គីឡូក្រាមប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា ការលក់ក្តាមទឹកកកខាងលើនេះគឺត្រូវបានធ្វើឡើងតាមរយៈការដេញថ្លៃមួយ ដែលគេបានរៀបចំឡើងនៅក្នុងតំបន់កំពង់ផែ Hamasaka ក្រុង Shinonsen​​​ ភាគខាងជើងអាណាខេត្ត Hyogo ខណៈអ្នកដែលបានក្លាយជាម្ចាស់ក្តាមមួយក្បាលនេះគឺលោក Ryosuke Uemura អាយុ ៤៧ឆ្នាំ ដែលជាម្ចាស់ភោជនីយដ្ឋានដ៏ធំមួយនៅក្នុងប្រទេសជប៉ុនក្រោយរូបលោកហ៊ានឲ្យថ្លៃក្តាមមួយក្បាលនេះរហូតដល់ ១០លានយេន (៦៥,៩៩៥ដុល្លារ)។ គួរបញ្ជាក់ថា​ ក្តាមទឹកកកគឺជាប្រភេទក្តាមកម្របំផុតមួយហើយអ្នកដែលហ៊ានទិញក្តាមប្រភេទនេះយកទៅទទួលទានគឺសុទ្ធជាក្រុមអ្នកមានលំដាប់មហាសេដ្ឋី៕   អត្ថបទ៖ ភក្តី ប្រភព៖ Nation Thailand  

    November 11, 2023
  • អន្តរជាតិ

    អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បាននិយាយថា គិតជាមធ្យមគឺមានកុមារម្នាក់នៅតំបន់ហ្គហ្សាបានស្លាប់បាត់បង់ជីវិតនៅរៀងរាល់ ១០នាទីម្តង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា។ ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលប្រធានអង្គការសុខភាពពិភពលោករូបនេះត្រូវធ្វើសេចក្តីថ្លែងការពិសេសមួយនៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីយប់ម្សិលមិញនេះ។ លោក Tedros Adhanom បានបញ្ជាក់ទៀតថា គិតត្រឹមពេលនេះនៅក្នុងតំបន់ហ្គាហ្សាទាំងមូលគឺគ្មានកន្លែងណាមួយមានសុវត្ថិភាព និងគ្មានអ្នកណាម្នាក់មានសុវត្ថិភាពនោះទេ ពោលគឺពលរដ្ឋនៅតំបន់ហ្គាហ្សាទាំងអស់សុទ្ធតែអាចប្រឈមនឹងគ្រោះថ្នាក់រហូតដល់ការស្លាប់បាត់បង់ជីវិត បើទោះជាពួកគេព្យាយាមលាក់ខ្លួននៅក្នុងទីតាំងណាមួយក៏ដោយ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះតួលេខពលរដ្ឋប៉ាឡេស្ទីនដែលបានស្លាប់បាត់បង់ជីវិតដោយការប្រយុទ្ធគ្នារវាងក្រុមហាម៉ាសនិងកងកម្លាំងអ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សាបានកើនឡើងរហូតដល់ខ្ទង់ ១១,០០០នាក់ហើយ ខណៈកម្តៅនៃការប្រយុទ្ធគ្នាហាក់គ្មានតម្រុយនៃការបិទបញ្ចប់ទាល់តែសោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 11, 2023
  • អន្តរជាតិ

    ចិន៖ ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines បានចេញមកបញ្ជាក់ថា ខាងក្រុមហ៊ុននឹងគោរពនូវការដាក់លក់សំបុត្រយន្តហោះដែលមានតម្លៃត្រឹមតែ ១០យន់ (១,៣ ដុល្លារ) ដែលតាមការពិតទៅតម្លៃសំបុត្រដ៏ថោកនេះមិនមែនជាការផ្តល់ជូនពិសេសអ្វីឡើយ តែវាជាបញ្ហាបច្ចេកទេសប៉ុណ្ណោះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកានេះបានបញ្ជាក់ថា រឿងរ៉ាវចម្រូងចម្រាសនេះបានកើតឡើងតាំងពីថ្ងៃពុធកន្លងទៅម្លេះ ដោយជើងហោះហើរក្នុងស្រុកមួយចំនួនរបស់ក្រុមហ៊ុនអាកាសចរណ៍ចិនដ៏ធំខាងលើនេះដែលបានដាក់លក់នៅក្នុងកម្មវិធីទូរស័ព្ទដៃ China Southern App ត្រូវបានគេមើលឃើញថាមានតម្លៃថោកមិនគួរឲ្យជឿ ពោលគឺមានតម្លៃត្រឹមតែ ១០យន់ (១,៣ ដុល្លារ) ២០យន់ (២,៦ដុល្លារ) និង ៣០យន់ (៣,៩ដុល្លារ)ជាដើម។ ប្រភពខាងលើបានបន្តថា

    November 11, 2023
  • អន្តរជាតិ

    អាមេរិក៖ សេតវិមានអាមេរិកបានឲ្យដឹងថា អ៊ីស្រាអែលបានយល់ព្រមផ្អាកធ្វើប្រតិបត្តិការណ៍យោធានៅក្នុងតំបន់ហ្គាហ្សាភាពខាងជើងចំនួន ៤ម៉ោងក្នុងមួយថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១០ ខែវិច្ឆិកានេះ។ ការសម្រេចផ្អាកប្រតិបត្តិការណ៍យោធានេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងអនុញ្ញាតឲ្យពលរដ្ឋស៊ីវិលប៉ាឡេស្ទីនអាចធ្វើការជម្លៀសខ្លួនចេញពីតំបន់ហ្គាហ្សាបានតាមរយៈច្រករបៀងមនុស្សធម៌ចំនួន ២។ ប្រភពខាងលើបានបន្តថា ការផ្អាកធ្វើប្រតិបត្តិការណ៍យោធានេះក៏ជាផ្នែកមួយនៃការចរចារវាងក្រុមហាម៉ាស និងកងកម្លាំងអ៊ីស្រាអែលក្នុងការសម្របសម្រួលឲ្យមានការដោះលែងចំណាត់ខ្មាំងមកខាងភាគីអ៊ីស្រាអែលវិញផងដែរ។ បើទោះជាមានការព្រមព្រៀងគ្នាចំពោះចំណុចខាងលើនេះក្តី តែសញ្ញានៃការបិទបញ្ចប់ការប្រយុទ្ធគ្នាហាក់នៅគ្មានតម្រុយទាល់តែសោះ។ គួរកត់សម្គាល់ថា គិតត្រឹមពេលនេះមានពលរដ្ឋប៉ាឡេស្ទីនចំនួន ១០,៨១២នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយការប្រយុទ្ធគ្នា ខណៈនៅក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិតទាំងអស់នោះទៀតសោធ គឺមានប្រមាណជា ​៤០% គឺជាកុមារ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 10, 2023
  • អន្តរជាតិ

    វៀតណាម៖ ក្រុមហ៊ុន Luxshare Precision Industry Co ដែលជាដៃគូផ្គត់ផ្គង់ដ៏ធំមួយរបស់ក្រុមហ៊ុន Apple បានសម្រេចបង្កើនការវិនិយោគមានតម្លៃជាទឹកប្រាក់ចំនួន ៣៣០លានដុល្លារបន្ថែមទៀតនៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី១០ ខែវិច្ឆិកានេះ។ សម្រាប់ទីតាំងនៃការវិនិយោគវិញគឺនឹងត្រូវធ្វើឡើងនៅក្នុងខេត្ត Bac Giang ដែលស្ថិតនៅភាគខាងជើងនៃប្រទេសវៀតណាម។  ប្រភពខាងលើបានបន្តថា ក្រោយបង្កើនការវិនិយោគជាទឹកប្រាក់ចំនួន ៣៣០លានដុល្លារបន្ថែមទៀតនេះ គឺនឹងធ្វើឲ្យតម្លៃការវិនិយោគសរុបនៅក្នុងប្រទេសវៀតណាមពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះបានកើតឡើងរហូតដល់ ៥០៤លានដុល្លារ។ គួរបញ្ជាក់ជូនថា ក្រុមហ៊ុន Luxshare Precision Industry Co គឺជាក្រុមហ៊ុនផលិតសម្ភារៈអេឡិចត្រូនិចសំខាន់ៗមួយចំនួនដូចជា ខ្សែភ្លើងសម្រាប់ឧបករណ៍ឆ្លាតវ័យ ឧបករណ៍សម្រាប់ទំនាក់ទំនង ប៊ិកសម្រាប់សរសេរនៅលើឧបករណ៍ឆ្លាតវ័យ អេក្រង់ឧបករណ៍ឆ្លាតវ័យ

    November 10, 2023
  • អន្តរជាតិ

    ចិន៖ តូបលក់ទំនិញមួយកន្លែងនៅក្នុងប្រទេសចិនកំពុងទទួលបានងារជា “តូបលក់អីវ៉ាន់ដែលពិបាកទៅទិញជាងគេបំផុតនៅលើពិភពលោក” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Next Shark។ តូបលក់អីវ៉ាន់ដែលកំពុងទទួលបានការចាប់អារម្មណ៍នៅក្នុងបណ្តាញសង្គមមួយនេះមានទីតាំងនៅក្នុងឧទ្យានជាតិ Shiniuzhai National Geological Park ដែលស្ថិតនៅក្នុងខេត្ត Hunan ភាគខាងលិចប្រទេសចិន។ ចាប់ផ្តើមបើកលក់នៅក្នុងឆ្នាំ ២០១៨ តូបលក់អីវ៉ាន់មួយកន្លែងនេះត្រូវបានគេធ្វើឡើងពីឈើ និងដាក់ជាប់នៅលើច្រាំងថ្មតាមផ្លូវសម្រាប់គេឡើងនៅលេងនៅលើកំពូលភ្នំ ខណៈតូបដ៏កម្រនេះគឺមានកម្ពស់ ១២០ម៉ែត្រពីដី។ ប្រភពខាងលើបានបន្តថា តាមធម្មតាតូបលក់អីវ៉ាន់នៅលើអាកាសនេះត្រូវបើកលក់ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥ល្ងាច ខណៈអតិថិជនដែលមកទិញអីរ៉ាន់នៅក្នុងតូបនេះវិញគឺសុទ្ធតែជាក្រុមអ្នកទេសចរដែលត្រូវឡើងទៅលេងនៅលើកំពូលភ្នំ។ ចំណុចពិសេសមួយរបស់តូបលក់អីវ៉ាន់តូចមួយនេះគឺអតិថិជនអាចប្រើប្រាស់ QR Code សម្រាប់ទូទាត់ការទិញទំនិញផ្សេងៗបាន ខណៈទំនិញដែលលក់នៅក្នុងតូបនោះគឺមានតម្លៃសមរម្យដូចទំនិញដែលមានដាក់លក់នៅតាមតូប ឬហាងទូទៅអីចឹងដែរ៕ អត្ថបទ៖ ភក្តី

    November 8, 2023
  • អន្តរជាតិ

    បារាំង៖ ទិន្នផលស្រាទំពាំងបាយជូរនៅលើពិភពលោកមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២៣ នេះបើយោងតាមរបាយការណ៍មួយដែលត្រូវបានធ្វើឡើងដោយអង្គការអន្តរជាតិ International Organization of Vine and Wine (IOV)។ របាយការណ៍ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកានេះបានបញ្ជាក់ថា ហេតុផលដែលធ្វើឲ្យការផលិតស្រាទំពាំងបាយជូរមានការធ្លាក់ចុះគឺដោយសារតែការប្រមូលទិន្នផលផ្លែទំពាំងបាយជូរនៅក្នុងតំបន់ Southern Hemisphere មានការធ្លាក់ចុះ ខណៈក្រុមអ្នកផលិតស្រានៅតំបន់អឺរ៉ុបក៏បានកាត់បន្ថយចង្វាក់ផលិតកម្មរបស់ពួកគេដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ប្រភពខាងលើបានបន្តថា តាមធ​ម្មតាការផលិតស្រាទំពាំងបាយជូរនៅលើពិភពលោកគឺមានបរិមាណចន្លោះពី ២៤១,៧ ទៅ ២៤៦,៦ លានហិចតូលីត ឬគិតជាមធ្យមគឺ​២៤៤,១ លានហិចតូលីតនៅក្នុងមួយឆ្នាំ។ យ៉ាងណាក្តី​ នៅក្នុងឆ្នាំ ២០២៣នេះទិន្នផលស្រាគឺមានបរិមាណត្រឹមតែ ២១៤

    November 8, 2023
  • អន្តរជាតិ

    គិតត្រឹមថ្ងៃអង្គារ ទី៧ ខែវិច្ឆិកានេះការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែលជាមួយនិងក្រុមហាម៉ាសបានអូសបន្លាយដល់រយៈពេល ១ខែហើយ ដ្បិតការផ្តើមប្រយុទ្ធគ្នាដំបូងគឺកើតមានឡើងនៅក្នុងថ្ងៃទី ៧ ខែតុលា។ បើយោងតាមរបាយការណ៍ចុងក្រោយមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន CNN បានឲ្យដឹងថា​ គិតត្រឹមរយៈពេល ១ខែនេះការប្រយុទ្ធគ្នាបានបណ្តាលឲ្យមានពលរដ្ឋប៉ាឡេស្ទីនចំនួន ១០,០២២នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិត។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមពលរដ្ឋប៉ាឡេស្ទីនដែលបានស្លាប់បាត់បង់ជីវិតទាំងជាង ១ម៉ឺននាក់នោះរួមមានទាំងកុមារចំនួន ៤,១០៤នាក់ ស្រ្តី ២,៦៤១ចំនួន និងមនុស្សវ័យចំណាស់ចំនួន ៦១១នាក់ផងដែរ។ ទន្ទឹមនឹងបានរកឃើញអ្នកស្លាប់ដ៏ច្រើនហើយ លោក Ashraf Al Qudra ដែលជាអ្នកនាំពាក្យឲ្យក្រុមហាម៉ាសបានបន្ថែមថា នៅមានពលរដ្ឋប៉ាឡេស្ទីនចំនួន ២៥,៤០៨នាក់ផ្សេងទៀតកំពុងរងរបួសធ្ងន់និងស្រាល។ ដោយឡែកសម្រាប់តួលេខអ្នកស្លាប់បាត់បង់ជីវិតខាងអ៊ីស្រាអែលវិញគឺរក្សាដដែល ពោលគឺមានជាង ១,៤០០នាក់ ខណៈក្រុមហាម៉ាសបានចាប់ខ្លួនពលរដ្ឋអ៊ីស្រាអែលនិងជនបរទេសចំនួនផងប្រមាណជា ២៤០នាក់ធ្វើជាចំណាប់ខ្មាំង៕ ប្រភព៖ CNN

    November 7, 2023