Pheakdey
  • អន្តរជាតិ

    ចិន៖ ក្រុមហ៊ុនផលិតស្រាបៀរ Tsingtao បានចេញមកធ្វើការសុំទោសជាសាធារណៈជុំវិញករណីមានបុគ្គលិកខ្លួនម្នាក់នោមដាក់​គ្រឿង​ផ្សំ​សម្រាប់ផលិត​ស្រាបៀរនាពេលកន្លងមក​​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time​ នៅល្ងាចថ្ងៃសុក្រ​ ទី៣ ខែវិច្ឆិកានេះ។ បន្ថែមពីការសុំទោសតំណាងក្រុមហ៊ុនផលិតស្រាបៀរដ៏ធំរបស់ចិនមួយនេះក៏បានបញ្ជាក់ថា បុគ្គលិកដែលជាអ្នកបង្កបញ្ហាខាងលើនេះត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួនហើយ និងកំពុងរង់ចាំការកាត់ទោសទៅតាមផ្លូវច្បាប់។ គួររម្លឹកជូនថា កាលពីថ្ងៃទី ១៩ ខែតុលាកន្លងទៅមានបុគ្គលិកបម្រើការងារនៅក្នុងរោងចក្រផលិតស្រាបៀរ Tsingtao ម្នាក់ឈ្មោះ Cui ត្រូវគេថតបាននូវសកម្មភាពអសីលធម៌មួយ ពោលគឺជាសកម្មភាពដែលគាត់បានឈរនោមនៅក្នុងធុងស្តុកគ្រឿងផ្សំសម្រាប់ផលិតស្រាបៀរដ៏ធំមួយដែលមានបរិមាណរហូតដល់ ៤០០តោន។ ភ្លាមៗក្រោយវីដេអូនោះបានបែកធ្លាយនៅក្នុងបណ្តាញសង្គម សាធារណជនបាននាំគ្នាធ្វើការរិះយ៉ាងខ្លាំងទៅកាន់ក្រុមហ៊ុនអំពីបញ្ហាអនាម័យរបស់ស្រាបៀរ Tsingtao ខណៈ Tsingtao គឺជាម៉ាកយីហោស្រាបៀរដ៏ល្បីបំផុតរបស់ប្រទេសចិន។ ក្រោយការស៊ើបអង្កេតខាងក្រុមហ៊ុនបានចេញមកបញ្ជាក់ថា សកម្មភាពខាងលើពិតជាបានកើតឡើងមែន ខណៈជនបង្កហេតុត្រូវរងនូវបទចោទថាបានបំផ្លាញទ្រព្យសម្បតិ្តក្រុមហ៊ុនដោយចេតនា និងបានធ្វើបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ក្រុមហ៊ុនយ៉ាងខ្លាំង៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    November 3, 2023
  • អន្តរជាតិ

    ជប៉៉ុន៖ ប្រទេសជប៉៉ុននៅក្នុងថ្ងៃព្រហស្បតិ៍ទី២ នេះបានចាប់ផ្តើមបង្ហូរទឹកវិទ្យុសកម្មចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកមួយដំណាក់កាលទៀតហើយ ដែលជាដំណាកកាលទី៣ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។​ បើតាមក្រុមហ៊ុន Tokyo Electric Power បានបញ្ជាក់ថា នៅក្នុងដំណាក់កាលទី៣នេះ ទឹកវិទ្យុសកម្មដែលត្រូវគេបង្ហូរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima គឺមានបរិមាណសរុប ៧,៨០០តោន។ គួររម្លឹកជូនថា ទឹកវិទ្យុសកម្មដែលជប៉ុនកំពុងបង្ហូរចូលទៅក្នុងសមុទ្រនៅពេលនេះ គឺជាទឹកដែលគេធ្លាប់ប្រើប្រាស់សម្រាប់ស្អំម៉ាស៊ីនរ៉េអាក់ទ័រឲ្យត្រជាក់ក្នុងអំឡុងពេលដែលរោងចក្រផលិតថាមពលនុយក្លេអ៊ែរ Fukushima បានផ្ទុះកាលពីឆ្នាំ ២០១១។ ប្រភពខាងលើបានបន្តថា​ ទឹកវិទ្យុសកម្មដែលជប៉ុនត្រូវបង្ហូរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima សរុបអាចមានទំហំប៊ុនអាងហែលទឹកអូឡាំពិករហូតដល់ ៥៤០អាងឯណោះ។ នៅចំពោះមុខសកម្មភាពនេះប្រទេសចិន និងរុស្ស៊ីបានធ្វើការរិះគន់យ៉ាងខ្លាំង ដោយបារម្ភខ្លាចទឹកវិទ្យុសកម្មនោះអាចបង្កឲ្យមានគ្រោះថ្នាក់ផ្សេងៗ ហើយប្រទេសទាំង២នេះ បានសម្រេចផ្អាចនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុនទាំងស្រុងតែម្តង៕ អត្ថបទ៖ ភក្តី

    November 2, 2023
  • អន្តរជាតិ

    អាមេរិក៖ មូលនិធិ Walmart ប្រកាសផ្តល់ប្រាក់ជំនួយដល់ជនរងគ្រោះនៅក្នុងប្រទេសអ៊ីស្រាអែលចំនួន ១លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកានេះ។ គួរបញ្ជាក់ថា មូលនិធិ Walmart គឺជាមូលនិធិនៃក្រុមអ្នកលក់រាយនៅសហរដ្ឋអាមេរិក ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៨២ម្ល៉េះ។ តំណាងមូលនិធិសប្បុរសធម៌ដ៏ធំមួយនេះបានបញ្ជាក់ថា ប្រាក់ជំនួយ ១លានដុល្លារនេះនឹងត្រូវយកទៅប្រើប្រាស់ក្នុងការផ្តល់សេវាសង្គ្រោះបន្ទាន់ដល់់ក្រុមជនរងគ្រោះដើម្បីជួយសង្គ្រោះពួកគេកុំឲ្យស្លាប់បាត់បង់ជីវិតបន្ទាប់ពីរងរបួសកម្រិតធ្ងន់។ គួរបញ្ជាក់ជូនថា គិតចាប់តាំងពីមានការប្រយុទ្ធគ្នារវាងក្រុមហាម៉ាសនិងកងកម្លាំងអ៊ីស្រាអែលមក គឺមានពលរដ្ឋអ៊ីស្រាអែលជាង ១,៤០០នាក់ត្រូវបានរាយការណ៍ថាបានស្លាប់បាត់បង់ជីវិត ខណៈជាច្រើនពាន់ផ្សេងទៀតបានរងរបួស និងរងផលប៉ះពាល់ដោយប្រយោល៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 2, 2023
  • អន្តរជាតិ

    ថៃ​៖ គណៈរដ្ឋមន្ត្រីថៃសម្រេចផ្តល់ប្រាក់លើកទឹកចិត្តចំនួន ៥០,០០០បាត (១,៣៨០ ដុល្លារអាមេរិក) សម្រាប់ពលរដ្ឋខ្លួនម្នាក់ៗដែលកំពុងស្នាក់នៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីលើកទឹកចិត្តឲ្យពួកគេត្រលប់មកប្រទេសកំណើតវិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១ ខែវិច្ឆិកានេះ។​ សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងក្រោយពលរដ្ឋថៃមួយចំនួនបានបដិសេធមិនព្រមចាកចេញពីប្រទេសអ៊ីស្រាអែលនោះទេ បើទោះជាមានការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែលនិងក្រុមហាម៉ាសក៏ដោយ​ ដ្បិតពួកគេមិនចង់បាត់បង់ការងារដែលពួកគេកំពុងធ្វើ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីជួយឧបត្ថម្ភជាប្រាក់សុទ្ធហើយ រដ្ឋាភិបាលថៃក៏បានសន្យាផ្តល់ប្រាក់កម្ចីចំនួន ១៥០,០០០បាត (៤,១៤៣ដុល្លារអាមេរិក) បន្ថែមទៀតផងដែរ ដើម្បីជួយលើកស្ទួយជីវភាពរបស់ពួកគេក្រោយបាត់បង់ការងារដែលកំពុងធ្វើនៅក្នុងប្រទេសអ៊ីស្រាអែល។ បើតាមក្រសួងការងារថៃបានបញ្ជាក់ថា មានពលរដ្ឋថៃសរុបប្រមាណជា ៣០,០០០នាក់ ដែលបានសម្រេចទៅធ្វើការងារនៅក្នុងប្រទេសអ៊ីស្រាអែល ហើយភាគច្រើននៃពួកគេគឺបានទៅធ្វើការងារនៅក្នុងវិស័យកសិកម្ម។ សូមបញ្ជាក់ជូនថា​ គិតត្រឹមពេលនេះមានពលរដ្ឋថៃចំនួន ៣២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ីស្រាអែ​ល​ ១៩នាក់បានរងរបួស និង

    November 1, 2023
  • អន្តរជាតិ

    ថៃ៖ ប៉ូលិសថៃបានចាប់ខ្លួនជនជាតិចិនចំនួន ៤នាក់ជុំវិញករណីឆបោកដែលមានតម្លៃរហូតដល់ ១,២ពាន់លានបាត (៣៣លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១ ខែវិច្ឆិកានេះ។ ក្រៅតែពីមេខ្លោងជនជាតិចិន ក៏មានពលរដ្ឋថៃចំនួន ២២នាក់ផ្សេងទៀត ដែលជាអ្នករួមគំនិតក្នុងករណីឆបោកនេះត្រូវបានចាប់ខ្លួនផងដែរ។ ប្រភពខាងលើបានបន្តថា​ ការបោកប្រាស់ខាងលើនេះ គឺត្រូវបានធ្វើឡើងក្នុងទម្រង់ជាការវិនិយោគទិញ-លក់មាសតាមបណ្តាញអ៊ីនធឺណិតតាមរយៈក្រុមហ៊ុនដែលមានទីតាំងផ្សេងៗគ្នាទាំងនៅក្នុងទីក្រុងបាងកក និងនៅតាមបណ្តាខេត្តមួយចំនួនផងដែរ។ បើតាមការិយាល័យស៊ើបអង្កេតកណ្តាលរបស់ថៃ (Central Investigation Bureau)​ បានបញ្ជាក់ថា ជនរងគ្រោះក្នុងករណីឆបោកនេះបានមើលឃើញថា ពួកគេមានឱកាសចំណេញចន្លោះពី ២០-៣០% នៃប្រាក់ដើមដែលពួកបានវិនិយោគ តែយ៉ាងណាក្តីពួកគេមិនអាចដកប្រាក់នោះមកវិញបានឡើយ​ ខណៈប្រាក់ដើមក៏ត្រូវខាតបង់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    November 1, 2023
  • អន្តរជាតិ

    ថៃ៖ ប្រទេសថៃបានស​ម្រេចលើកលែងទិដ្ឋការសម្រាប់ពលរដ្ឋឥណ្ឌានិងពលរដ្ឋតៃវ៉ាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យចូលមកកំសាន្តក្នុងប្រទេសខ្លួនឲ្យបានកាន់តែច្រើន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ​ ទី៣១ ខែតុលានេះ។​ វិធានការលើកលែងទិដ្ឋការនេះនឹងផ្តើមមានសុពលភាពចាប់ពីខែវិច្ឆិកានេះរហូតដល់ខែឧសភាឆ្នាំ ២០២៤ ខណៈរយៈពេលនៃការលើកលែងទិដ្ឋការគឺមានរយៈពេល ៣០ថ្ងៃសម្រាប់ការមកស្នាក់នៅក្នុងប្រទេសថៃម្តង។ ប្រភពខាងលើបានបន្តថា ឥណ្ឌាបានក្លាយជាទីផ្សារទេសចរណ៍ធំលំដាប់ទី ៤សម្រាប់ប្រទេសថៃ ដោយកាលពីឆ្នាំកន្លងទៅមានពលរដ្ឋឥណ្ឌាប្រមាណជា ១,២លាននាក់បានទៅកំសាន្តនៅក្នុងប្រទេសថៃ ខណៈថៃបានដាក់ចេញគោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យបានចំនួន ២៨លាននាក់ក្នុងឆ្នាំ ២០២៣នេះ។ គួររមឹ្លកជូនថា នាពេលកន្លងប្រទេសថៃក៏បានសម្រេចលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនផងដែរ ហើយបើគិតចាប់តាំងពីខែមករារហូតមកដល់ចុងខែតុលា ឆ្នាំ២០២៣ននេះ វិធានការលើកលែងទិដ្ឋការសម្រាប់ពលរដ្ឋចិនបានទាក់ទាញឲ្យមានភ្ញៀវទេសចរចិនចំនួន ២២លាននាក់មកកំសាន្តនៅក្នុងប្រទេសថៃនិងបានបង្កើតប្រាក់ចំណូលសម្រាប់ថៃចំនួន ៩២៧,៥ពាន់លានបាតផងដែរ (ជាង ២៥,៧ពាន់លានដុល្លារអាមេរិក)៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    October 31, 2023
  • អន្តរជាតិ

    អ៊ីស្រាអែល៖ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា បទឈប់បាញ់ជាមួយនឹងក្រុមហាម៉ាសនឹងមិនមាននោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលានេះ។ ការថ្លែងខាងលើនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់អង្គការសហប្រជាជាតិ ដែលទាមទារឲ្យមានបទឈប់បាញ់មួយជាបន្ទាន់ដើម្បីសម្រលសម្រួលឲ្យគេអាចយកជំនួយមនុស្សធម៌ទៅជួយពលរដ្ឋស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបាន។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ប្រភពខាងលើបានបន្តថា ផ្ទុយពីការទាមទារឲ្យមានបទឈប់បាញ់ពីសំណាក់អង្គការសហប្រជាជាតិ កងកម្លាំងអ៊ីស្រាអែលបែរជាបន្ថែមការវាយលុយយ៉ាងខ្លាំងទៅវិញទៅកាន់ក្រុមហាម៉ាសប៉ាឡេស្ទីន ពោលគឺបន្ថែមប្រតិបត្តិការណ៍យោធាទាំងតាមផ្លូវគោក និងតាមផ្លូវអាកាសផងដែរ។ គួរបញ្ជាក់ជូនថា គិតចាប់តាំងពីមានការប្រយុទ្ធគ្នានៅក្នុងថ្ងៃទី ៧ ខែតុលារហូតមកទល់នឹងពេលនេះភាគីខាងប៉ាឡេស្ទីនបានរាយការណ៍ថា មានមនុស្សស្លាប់រហូតដល់ជាង ៨,៣០០នាក់ហើយ​ ខណៈជនរងគ្រោះដោយប្រយោលវិញគឺមានចំនួនជាង ២,៤លាននាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    October 31, 2023
  • អន្តរជាតិ

    ជប៉ុន៖ អាជ្ញាធរជប៉ុនបានដាក់ចេញបំរាមដ៏តឹងរឹងនិងបន្ទាន់មួយដោយហាមឃាត់មិនឲ្យមានការជួបជុំនិងទទួលទានគ្រឿងស្រវឹងនៅតំបន់ទេសចរណ៍ Shibuya ក្នុងទីក្រុងតូក្យូនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការហាមឃាត់នេះត្រូវបានធ្វើឡើងក្នុងគោលបំណងបញ្ចៀសការប្រមូលផ្តុំមនុស្សនៅក្នុងឱកាសនៃពិធីបុណ្យ Halloween ដែលនឹងឈានចូលមកដល់នៅក្នុងថ្ងៃទី ៣១ ខែតុលានេះ។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ការសម្រេចទប់ស្កាត់មិនឲ្យមានការជួបជុំគ្នានៅក្នុងពិធីបុណ្យ Halloween នេះ គឺដើម្បីកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតមានឡើងដោយយថាហេតុ ដូចជាព្រឹត្តិការណ៍ដែលធ្លាប់កើតមាននៅក្នុងប្រទេសកូរ៉េខាងត្បូងកាលខែតុលា ឆ្នាំមុនជាដើម។ គួររម្លឹកជូនថា ក្នុងអំឡុងពេលនៃការអបអរពិធីបុណ្យ Halloween កាលពីឆ្នាំមុនគឺហេតុការណ៍រត់ជាន់គ្នាគួរឲ្យរន្ធត់មួយបានកើតមានឡើងនៅចំកណ្តាលទីក្រុងសេអ៊ូល និងបានបណ្តាលឲ្យមានមនុស្ស ១៦០នាក់ត្រូវស្លាប់បាត់បង់ជីវិត៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    October 28, 2023
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ តុលាការធម្មនុញ្ញនៃប្រទេសកូរ៉េខាងត្បូងបានអនុម័តច្បាប់ហាមឃាត់ទំនាក់ទំនងស្នេហាភេទដូចគ្នានៅក្នុងចំណោមកងកម្លាំងប្រដាប់អាវុធ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ​ ទី២៧ ខែតុលានេះ។ ការសម្រេចអនុវត្តច្បាប់នេះត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់ហានិភ័យផ្សេងៗដែលអាចកើតមាននៅក្នុងចំណោមកងកម្លាំងប្រដាប់អាវុធ ជាពិសេសនោះគឺការត្រៀមខ្លួនសម្រាប់បំពេញភារកិច្ចបន្ទាន់តាមស្ថានភាពជាក់ស្តែង។ ប្រភពខាងលើបានបន្តថា គិតចាប់តាំងពីឆ្នាំ ២០០២មក ប្រទេសកូរ៉េខាងត្បូងបានរកឃើញករណីអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងចំណោមកងកម្លាំងប្រដាប់អាវុធចំនួន ៤ករណីហើយ​ ខណៈរឿងរ៉ាវចម្រូងចម្រាសនេះក៏បានធ្វើឲ្យសាធារណៈជនជាច្រើនរិះគន់ចំពោះកិត្តិយសនិងប្រសិទ្ធភាពការងាររបស់ក្រុមកងកម្លាំងប្រដាប់អាវុធកូរ៉េខាងត្បូងយ៉ាងខ្លាំងផងដែរ។ យ៉ាងណាក្តី ឆ្លើយតបទៅនឹងការសម្រេចអនុវត្តច្បាប់ខាងលើនេះក្រុមសកម្មជនការពារសិទ្ធអ្នកស្រលាញ់ភេទដូចគ្នាជាច្រើននៅកូរ៉េខាងត្បូងបាននាំគ្នាបញ្ចេញនូវប្រតិកម្មបែបអវិជ្ជមានក្នុ​ងរូបភាពផ្សេងៗគ្នា និងលើកឡើងថាច្បាប់នេះមានលក្ខណៈរើសអើង​ ហួសសម័យ និងអាក្រក់បំផុតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia  

    October 27, 2023
  • អន្តរជាតិ

    ថៃ៖ របាយការណ៍ចុងក្រោយមួយរបស់រដ្ឋាភិបាលអ៊ីស្រាអែលដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី២៧ ខែតុលានេះបានឲ្យដឹង​ថា ពលរដ្ឋថៃគឺជាក្រុមជនបរទេសច្រើនបំផុតដែលត្រូវបានក្រុមហាម៉ាសចាប់យកធ្វើជាចំណាត់ខ្មាំង។ នៅក្នុងចំណោមចំណាត់ខ្មាំងទាំង ២២០នាក់គឺមានចំណាត់ខ្មាំងដែលមិនមែនជាពលរដ្ឋអ៊ីស្រាអែលចំនួន ១៣៨នាក់ ហើយនៅក្នុងចំណោមចំណាត់ខ្មាំងដែលជាជនបរទេសនោះទៀតសោធគឺមានពលរដ្ឋថៃរហូតដល់ ៥៤នាក់។ ប្រភពខាងលើបានបន្តថា ក្រៅតែពីពលរដ្ឋថៃក៏នៅមានជនបរទេសមកពីប្រទេសចំនួន ២៥ផ្សេងទៀតដែលត្រូវបានក្រុមហាម៉ាសចាប់យកទៅធ្វើជាចំណាត់ខ្មាំង ដោយប្រទេសដែលមានពលរដ្ឋច្រើនគួរឲ្យកត់សម្គាល់មួយចំនួនមានដូចជា ពលរដ្ឋអាហ្សង់ទីនចំនួន​ ១៥នាក់ ពលរដ្ឋអាមេរិកចំនួន ១២នាក់ ពលរដ្ឋអាឡឺម៉ង់ចំនួន ១២នាក់ ពលរដ្ឋបារាំងចំនួន ៦នាក់ និងពលរដ្ឋរុស្ស៊ីចំនួន ៦នាក់។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះមានពលរដ្ឋថៃចំនួន ២៤នាក់បានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារគ្នារវាងក្រុមហាម៉ាសនិងកងកម្លាំងអ៊ីស្រាលអែល និង ២១នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន៕ អត្ថបទ៖

    October 27, 2023