- Pheakdey
- អន្តរជាតិ
ហូឡង់៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្ពានមួយកន្លែងនៅក្នុងប្រទេសហូឡង់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃពុធ ទី២១ ខែកុម្ភៈនេះ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ នៅមានមនុស្សចំនួន ២នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ។ ប្រភពខាងលើបានបន្តថា ស្ពានដែលបានបាក់ខាងលើនេះគឺជាស្ពានដែលកំពុងស្ថិតនៅក្រោមការសាងសង់ ហើយជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនិងរងរបួសទាំង៤នាក់ខាងលើនេះគឺសុទ្ធតែជាកម្មករកំពុងបម្រើការងារនៅក្នុងការដ្ឋានសាងសង់ស្ពានខាងលើនេះផ្ទាល់តែម្តង។ គួរកត់សម្គាល់ថា ហេតុការណ៍គ្រោះថ្នាក់ដូចខាងលើនេះកម្រងនឹងកើតមាននៅក្នុងប្រទេសហូឡង់ណាស់ ដ្បិតនាពេលកន្លងមកការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងប្រទេសមួយនេះតែងត្រូវបានធ្វើឡើងប្រកបដោយគុណភាពនិងបច្ចេកទេសខ្ពស់បំផុត ដែលធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធទាំងនោះមានអាយុកាលប្រើប្រាស់យូរអង្វែងណាស់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
February 22, 2024 - អន្តរជាតិ
កូរ៉េខាងងត្បូង៖ ចំនួនសិក្ខាកាមវេជ្ជបណ្ឌិតដែលបាននាំគ្នាចូលរួមតវ៉ាប្រឆាំងនឹងផែនការបង្កើតកូតាចំពោះឲ្យចូលរៀនក្នុងសកលវិទ្យាល័យវេជ្ជសាស្រ្តរបស់រដ្ឋាភិបាលកូរ៉េខាងបានកើនឡើងដល់ ៨,០០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី២១ ខែកុម្ភៈនេះ។ ចំនួនអ្នកតវ៉ានេះបានកើនឡើងយ៉ាងគំហុក ដ្បិតកាលពីថ្ងៃម្សិលមិញចំនួនអ្នកតវ៉ាមានត្រឹមចំនួន ៦,០០០នាក់ប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងក្រោយរដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសពីផែនការចង់បង្កើតកូតាសិស្សឲ្យចូលសិក្សាក្នុងសាកលវិទ្យាល័យវេជ្ជសាស្រ្តចំនួន ២,០០០នាក់បន្ថែមទៀតនៅក្នុងឆ្នាំ២០២៥ ខណៈនាពេលបច្ចុប្បន្ននេះផែនការជ្រើសរើសសិស្សពេទ្យប្រចាំឆ្នាំ គឺមានចំនួន ៣,០៥៨នាក់។ ជាមួយគ្នានេះរដ្ឋាភិបាលកូរ៉េខាងត្បូង ក៏បានបង្ហាញផែនការចង់បានវេជ្ជបណ្ឌិតចំនួន ១០,០០០នាក់បន្ថែមទៀតនៅក្នុងឆ្នាំ២០៣៥ ដើម្បីឆ្លើយតបទៅនឹងបញ្ហាខ្វះខាតវេជ្ជបណ្ឌិតនាពេលបច្ចុប្បន្ន។ យ៉ាងណាក្តី សម្រាប់ក្រុមសិក្ខាកាមវេជ្ជបណ្ឌិតខាងលើ និងក្រុមអ្នកបម្រើការងារនៅក្នុងវិស័យវេជ្ជសាស្រ្តនៅកូរ៉េខាងត្បូងមួយចំនួនបានយល់ឃើញថា ផែនការរបស់រដ្ឋាភិបាលខាងលើនេះ គឺជាផែនការបង្កើតឲ្យមានក្រុមគ្រូពេទ្យច្រើនលើសពីតម្រូវការនៅពេលអនាគត និងធ្វើឲ្យហិរញ្ញវត្ថុនៃផែនការធានារ៉ាប់រងសុខភាពជាតិកាន់តែអាក្រក់ខ្លាំងផងដែរ។ សូមបញ្ជាក់ថា ការនាំគ្នាទៅធ្វើបាតុកម្មពីសំណាក់ក្រុមសិក្ខាកាមវេជ្ជបណ្ឌិតដ៏ច្រើនខាងលើនេះ ក៏បានធ្វើឲ្យគម្រោងវះកាត់ និងការព្យាបាលនៅតាមមន្ទីរមួយចំនួនត្រូវពន្យាពេលផងដែរ៕ អត្ថបទ៖
February 21, 2024 - អន្តរជាតិ
សិង្ហបុរី៖ ក្រុមហ៊ុន OCBC Group បានសម្រេចផ្តល់ប្រាក់រង្វាន់ដល់បុគ្គលិកជាន់ទាបរបស់ខ្លួនដែលកំពុងបម្រើការងារនៅក្នុងប្រទេសសិង្ហបុរីជាទឹកប្រាក់ម្នាក់ ១,០០០ដុល្លារដើម្បីជួយដោះស្រាយបញ្ហាជីវភាពរបស់ពួកគេដែលបានរងផលប៉ះពាល់ដោយវិបត្តិសេដ្ឋកិច្ចសកល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ក្រុមបុគ្គលិកដែលមានសំណាងទទួលបានប្រាក់រង្វាន់សម្រាប់លើកស្ទួយជីវភាពនេះមានចំនួនប្រមាណជា ៤,៦០០នាក់ ខណៈប្រាក់រង្វាន់ដែលពួកគេនឹងត្រូវទទួលបាននោះគឺនឹងត្រូវបើកជូនតែម្តងឲ្យគ្រប់ចំនួនទាំងអស់តែម្តង។ ចំពោះកាលបរិច្ឆេទនៃការផ្តល់ជូនប្រាក់រង្វាន់វិញនៅមិនទាន់បានកំណត់ច្បាស់លាស់នៅឡើយទេ តែខាងតំណាងជាន់ខ្ពស់របស់ក្រុមហ៊ុន OCBC Group អាចនឹងត្រូវធ្វើឡើងនៅអំឡុងពេលចុងខែកុម្ភៈនេះ ឬយ៉ាងយូរនៅដើមខែមីនា។ ប្រភពខាងលើបានបន្តថា ចំនួនបុគ្គលិក ៤,៦០០នាក់ ដែលនឹងត្រូវទទួលបានប្រាក់រង្វាន់ខាងលើនេះ គឺស្មើនឹងកម្លាំងពលកម្ម ៤០%នៃកម្លាំងពលកម្មសរុបរបស់ក្រុមហ៊ុន OCBC Group នៅទូទាំងពិភពលោក ខណៈខាងក្រុមហ៊ុនបានត្រៀមថវិកាចំនួន ៩លានដុល្លារសម្រាប់ផ្តល់ជាប្រាក់រង្វាន់ដល់ក្រុមបុគ្គលិកគោលដៅនៅទូទាំងពិភពលោកប្រមាណជា ១៤,០០០នាក់។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុន OCBC Group មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធមួយចំនួនដូចជា Bank of Singapore, OCBC Securities និងក្រុមហ៊ុន Great
February 21, 2024 - អន្តរជាតិ
កូរ៉េខាងត្បូង៖ សិក្ខាកាមវេជ្ជបណ្ឌិតចំនួន ៦,៤១៥នាក់នៅក្នុងប្រទេសកូរ៉េខាងត្បូងបានសម្រេចបោះបង់ចោលការងារដើម្បីនាំគ្នាមកតវ៉ាប្រឆាំងនឹងគម្រោងរបស់រដ្ឋាភិបាលដែលចង់បង្កើនចំនួនសិស្សឲ្យចូលរៀនក្នុងវិទ្យាល័យវេជ្ជសាស្រ្តជាច្រើននាក់បន្ថែមទៀតនៅឆ្នាំក្នុងឆ្នាំ២០២៥ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២០ ខែកុម្ភៈនេះ។ ក្រុមសិក្ខាកាមវេជ្ជបណ្ឌិតទាំងជាង ៦ពាន់នាក់ខាងលើនេះគឺមកពីមន្ទីរពេទ្យប្រមាណជា ១០០កន្លែងផ្សេងគ្នា ហើយការសម្រេចបោះបង់ចោលការងាររបស់ពួកគាត់យ៉ាងឆាប់រហ័សដូចនេះក៏បានធ្វើឲ្យគម្រោងវះកាត់និងការព្យាបាលអ្នកជំងឺនៅតាមមន្ទីរមួយចំនួនត្រូវពន្យាពេលផងដែរ។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានផ្តើមកើតឡើងជិតមួយសប្តាហ៍មកហើយ ក្រោយរដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសពីផែនការចង់បង្កើតចំនួនសិស្សឲ្យចូលសិក្សាក្នុងសាកលវិទ្យាល័យវេជ្ជសាស្រ្តចំនួន ២,០០០នាក់បន្ថែមទៀតនៅក្នុងឆ្នាំ២០២៥ ខណៈនាពេលបច្ចុប្បន្ននេះផែនការជ្រើសរើសសិស្សពេទ្យប្រចាំឆ្នាំមានចំនួន ៣,០៥៨នាក់រួចហើយ។ ជាមួយគ្នានេះរដ្ឋាភិបាលកូរ៉េខាងត្បូងក៏បានបង្ហាញផែនការចង់បានវេជ្ជបណ្ឌិតចំនួន ១០,០០០នាក់បន្ថែមទៀតនៅក្នុងឆ្នាំ២០៣៥ ដើម្បីឆ្លើយតបទៅនឹងបញ្ហាខ្វះខាតវេជ្ជបណ្ឌិតនាពេលបច្ចុប្បន្ន។ យ៉ាងណាក្តី សម្រាប់ក្រុមសិក្ខាកាមវេជ្ជបណ្ឌិតខាងលើនិងក្រុមអ្នកបម្រើការងារនៅក្នុងវិស័យវេជ្ជសាស្រ្តនៅកូរ៉េខាងត្បូងមួយចំនួនបានយល់ឃើញថា ផែនការរបស់រដ្ឋាភិបាលខាងលើនេះគឺជាផែនការបង្កើតឲ្យមានក្រុមគ្រូពេទ្យច្រើនលើសពីតម្រូវការនៅពេលអនាគត និងធ្វើឲ្យហិរញ្ញវត្ថុនៃផែនការធានារ៉ាប់រងសុខភាពជាតិកាន់តែអាក្រក់ខ្លាំងផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
February 20, 2024 - អន្តរជាតិ
កូរ៉េខាងត្បូង៖ ការសិក្សាមួយបានបង្ហាញថា ពលរដ្ឋកូរ៉េខាងត្បូងដែលមានអាយុ ៧០ឆ្នាំម្នាក់នៅក្នុងចំណោម ៤នាក់ ឬ ២៤,៥% នៃក្រុមពលរដ្ឋដែលមានអាយុ ៧០ឆ្នាំ នៅតែបន្តធ្វើការងារ ខណៈអាយុចូលនិវត្តន៍ពីការងាររបស់ពលរដ្ឋកូរ៉េខាងត្បូងទូទៅនោះ គឺត្រឹមតែ ៦០ឆ្នាំប៉ុណ្ណោះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២០ ខែកុម្ភៈនេះបានបញ្ជាក់ថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានសេវាកម្មព័ត៌មានស្ថិតិកូរ៉េ ខណៈកាលបរិច្ឆេតនៃការសិក្សាគឺគិតត្រឹមខែមករា ឆ្នាំ២០២៤នេះ។ លទ្ធផលនៃការសិក្សាបានបញ្ជាក់ថា គិតត្រឹមពេលនេះ គឺមានពលរដ្ឋកូរ៉េខាងត្បូងដែលមានអាយុ ៧០ឆ្នាំចំនួន ១,៥៥លាននាក់ដែលកំពុងនៅធ្វើការងារ ខណៈកម្លាំងពលកម្មមនុស្សវ័យចំណាស់នេះ គឺស្មើនឹង ៥,៦% នៃកម្លាំងពលកម្មសរុបនៅក្នុងប្រទេសកូរ៉េខាងត្បូងផងដែរ។ ក្នុងចំណោមពលរដ្ឋវ័យ ៧០ឆ្នាំ ដែលកំពុងតែធ្វើការងារយ៉ាងសកម្មទាំង
February 20, 2024 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានបុគ្គលិកធ្វើការងារបោះឆ្នោតនៅក្នុងប្រទេសឥណ្ឌូនេស៊ីចំនួន ៧១នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែអស់កម្លាំងខ្លាំងពេក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅយប់ថ្ងៃចន្ទ ទី១៩ ខែកុម្ភៈនេះ។ គួររម្លឹកជូនថា ប្រទេសឥណ្ឌូនេស៊ីបានរៀបចំការបោះឆ្នោតថ្នាក់ជាតិមួយកាលពីថ្ងៃទី១៤ ខែកុម្ភៈកន្លងទៅនេះ ខណៈរហូតមកទល់នឹងពេលនេះកិច្ចការផ្សេងៗទាក់ទងនឹងការបោះឆ្នោតនៅមិនទាន់បិទបញ្ចាប់ជាផ្លូវការនៅឡើយទេ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយគិតត្រឹមពេលនេះក៏នៅមានបុគ្គលិកធ្វើការងារបោះឆ្នោតចំនួន ៤,០០០នាក់ផ្សេងទៀតបានធ្លាក់ខ្លួនឈឺផងដែរព្រោះបានជួបប្រទះបញ្ហាដូចនេះគ្នា ពោលគឺអស់កម្លាំងខ្លាំងក្រោយព្យាយាមធ្វើការងារជាច្រើនម៉ោងជាប់គ្នាដោយគ្មានពេលសម្រាក។ គួររម្លឹកជូនថា កាលពីពេលបោះឆ្នោតថ្នាក់ជាតិនៅប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០១៩ក៏មានរឿងរ៉ាវអកុសលដូចនេះកើតឡើងផងដែរ ដោយពេលនោះមានបុគ្គលិកបម្រើការងារនៅតាមការិយាល័យបោះឆ្នោតចំនួន ៥០០នាក់បានស្លាប់បាត់បង់ជីវិត និងជាច្រើនជាក់ផ្សេងទៀតបានធ្លាក់ខ្លួនឈឺ។ សូមបញ្ជាក់ជូនថា នៅក្នុងឆ្នាំ២០២៤នេះ ឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៤ នៅលើពិភពលោក ដោយមានពលរដ្ឋសរុបប្រមាណជា ២៧៩លាននាក់ ហើយក្នុងនោះពលរដ្ឋដែលបានទៅចុះឈ្មោះបោះឆ្នោតមានចំនួន ២០០លាននាក់៕ អត្ថបទ៖ ភក្តី
February 19, 2024 - អន្តរជាតិ
ចិន៖ សីតុណ្ហភាពនៅក្នុងតំបន់ភាគខាងលិចនៃខេត្ត Xinjiang ប្រទេសចិនបានចុះត្រជាក់ដល់ -៥២,៣ អង្សាសេដែលជាកម្រិតត្រជាក់ខ្លាំងបំផុតមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី១៩ ខែកុម្ភៈនេះ។ សីតុណ្ហភាពត្រជាក់នេះបានធ្វើឲ្យតំបន់ខាងលើបំបែកកំណត់ត្រាមានសីតុណ្ហភាពចុះទាបបំផុតមិនធ្លាប់នោះទេបើគិតក្នុងរយៈពេល ៦៤ឆ្នាំចុងក្រោយនេះ។ គេនៅចាំបានបានថា កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ១៩៦០ តំបន់ដដែលនេះក៏ធ្លាប់បានជួបប្រទះនូវសីតុណ្ហភាពកម្រិតទាបខ្លាំងម្តងដែរ ដោយពេលនោះសីតុណ្ហភាពបានធ្លាក់ចុះដល់ -៥១,៥ អង្សាសេ។ យ៉ាងណាក្តី គិតត្រឹមពេលនេះពុំមានសេចក្តីរាយការណ៍ណាមួយបញ្ជាក់ថាមានពលរដ្ឋចិនបានរងគ្រោះថ្នាក់ពីបញ្ហាសីតុណ្ហភាពចុះត្រជាក់ខ្លាំងនេះនៅឡើយទេ។ សូមរម្លឹកជូនថា កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ២០២២កន្លងទៅនេះតំបន់ភាគខាងជើងខេត្ត Heilongjiang ប្រទេសចិនក៏បានជួបប្រទះនឹងសីតុណ្ហភាពចុះត្រជាក់ខ្លាំងម្តងដែរ ដោយពេលនោះសីតុណ្ហភាពបានធ្លាក់ចុះរហូតដល់ -៥៣ អង្សាសេ៕ អត្ថបទ៖
February 19, 2024 - អន្តរជាតិ
អាមេរិក៖ លោក ដូណាល់ ត្រាំ ដែលកំពុងតែត្រូវបានតុលាការក្រុងញូវយ៉កបង្គាប់ឲ្យបង់ប្រាក់ចំនួន ៣៣៥លានដុល្លារនោះ ស្រាប់តែបានបង្ហាញខ្លួនក្នុងសន្និបាតស្បែកជើងនៅទីក្រុង Philadelphia គួរឲ្យភ្ញាល់ផ្អើលបំផុត ពោលគឺរូបគាត់ហាក់មិនបានភ័យខ្លាចនឹងការបង្គាប់របស់តុលាការឡើយ តែគាត់បែរជាមកប្រកាសលក់ស្បែងជើងដែលជាម៉ាកយីហោផ្ទាល់របស់ខ្លួនរបស់គាត់យ៉ាងព្រងើយទៅវិញ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៩ ខែកុម្ភៈនេះបានបញ្ជាក់ថា ស្បែកជើងដែលលោក ដូណាល់ ត្រាំ កំពុងតែដាក់លក់នោះគឺជាស្បែកជើងប៉ាតា ដែលមានជាច្រើនជម្រើស។ ប្រភពខាងលើបានបញ្ជាក់ថា ស្បែកជើងប៉ាតាដែលជាម៉ាកយីហោផ្ទាល់របស់លោក ដូណាល់ ត្រាំ នោះមានឈ្មោះថា “Never Surrender High-Top” ដែលមានប្រភេទផ្សេងៗមួយចំនួនទៀតដូចជាដូចជា Trump Water, Trump Vodka និង Trump
February 19, 2024 - អន្តរជាតិ
កាសែតអន្តរជាតិល្បីៗមួយចំនួនដូចជា The Strait Time, Bangkok Post និង Reuters សុទ្ធតែបានចុះផ្សាយអត្ថបទអំពីការកែចៃសម្បកដបប្លាស្ទិកឲ្យក្លាយជាអំបោសពីសំណាក់ពលរដ្ឋកម្ពុជា ខណៈពលរដ្ឋនៅកម្ពុជាមួយចំនួនហាក់មិនបានចាប់អារម្មណ៍អំពីសិប្បកម្មថ្មីមួយនេះឡើយ។ បើតាមប្រភពខាងលើនេះបានបញ្ជាក់ថា សិប្បកម្មផលិតអំបោសដ៏គួរឲ្យចាប់រម្មណ៍នេះមានទីតាំងនៅក្នុងទីក្រុងភ្នំពេញ ហើយក្នុងពេលបច្ចុប្បន្ននេះគេមានសមត្ថភាពអាចផលិតអំបោសបានប្រមាណជា ៥០០ ក្នុងមួយថ្ងៃ។ ប្រភពខាងលើបានបន្តទៀតថា ក្នុងរយៈពេល ១១ខែចុងក្រោយនេះ សិប្បករខ្មែរបានកែច្នៃសម្បកដបប្លាស្ទិកជាមធ្យមចំនួន ៥,០០០ដបក្នុងមួយថ្ងៃឲ្យក្លាយឲ្យទៅជាអំបោស ខណៈបើគិតជាទម្ងន់សរុបរបស់ដបបា្លស្ទិកទាំងនោះគឺមានទម្ងន់ប្រមាណជា ៤០តោន ដែលវាមានន័យថា ពួកគេបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយកាក់សំណល់ប្លាស្ទិកនៅកម្ពុជា។ ក្រៅតែពីបានរួមចំណែកជួយថែរក្សាបរិស្ថានឲ្យបានល្អប្រសើរហើយ សិប្បកម្មផលិតអំបោសពីដបប្លាស្ទិកនេះក៏បានជួយបង្កើតការងារដល់ក្រុមអ្នកកែចៃមួយចំនួននិងបង្កើតឱកាសរកប្រាក់ចំណូលដល់ក្រុមអ្នកលក់ជាច្រើននាក់ផងដែរ។ សូមបញ្ជាក់ជូនថា អំបោសធ្វើពីដបប្លាស្ទិកនេះត្រូវបានគេដាក់លក់ក្នុងតម្លៃ ១០,០០០រៀល និង ១៥,០០០រៀលតាមទំហំតូចនិងធំ៕ អត្ថបទ៖ ភក្តី ប្រភព៖ The
February 17, 2024 - អន្តរជាតិ
ថៃ៖ នៅទីបំផុតលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នឹងត្រូវដោះលែងឲ្យមានសេរីភាពជាធម្មតាវិញនៅក្នុងថ្ងៃទី១៨ ខែកុម្ភៈស្អែកនេះហើយ នេះបើយោងតាមការបញ្ជាក់ពីលោកនាយករដ្ឋមន្ត្រីថៃ ស្រេតថា ថាវីស៊ីននៅក្នុងថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈនេះ។ គិតត្រឹមពេលនេះមហាសេដ្ឋីនយោបាយដ៏មានឥទ្ធិពលរូបនេះកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដើម្បីព្យាបាលជំងឺក្នុងនាមជាអ្នកទោសដែលបានស្នើសុំនៅក្រៅឃុំព្រោះបញ្ហាសុខភាព។ គួររម្លឹកជូនថា ការដោះលែងអតីតនាយករដ្ឋមន្ត្រីថៃកាលពីអំឡុងឆ្នាំ២០០១ដល់ឆ្នាំ២០០៦រូបនេះត្រូវបានធ្វើឡើងបន្ទាប់ពីរូបលោកបានវិលត្រលប់មកប្រទេសកំណើតវិញបានរយៈពេលត្រឹមតែ ៦ខែប៉ុណ្ណោះ ខណៈនាពេលកន្លងមករូបលោកត្រូវតុលាការថៃកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ៨ឆ្នាំ តែក្រោយមកព្រះមហាក្សត្រថៃបានជួយបន្ថយទោសនេះមកសល់ត្រឹមរយៈពេលមួយឆ្នាំប៉ុណ្ណោះ។ សូមរម្លឹកជូនថា លោកថាក់ស៊ីន ស៊ីណាវ៉ាត្របានធ្វើការនិរទេសខ្លួនចេញពីប្រទេសថៃអស់រយៈពេល ១៥ឆ្នាំបន្ទាប់ពីរបបយោធាថៃធ្វើរដ្ឋប្រហារទម្លាក់រូបលោកចេញពីតំណែងជានាយករដ្ឋមន្ត្រីថៃ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
February 17, 2024









