Pheakdey
  • អន្តរជាតិ

    ហ្គាហ្សា៖ ក្រុមហាម៉ាសប៉ាឡេស្ទីនបានសម្រេចដោះលែងចំណាត់ខ្មាំងជនជាតិអាមេរិកចំនួន ២នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍​ ទី២១ ខែតុលានេះ។ ចំណាត់ខ្មាំងទាំង ២រូបនោះរួមមានលោកស្រី Judith Tai Raanan អាយុ ៥៧ឆ្នាំ និងកូនស្រីបង្កើតរបស់គាត់គឺកញ្ញា Natalie អាយុ​ ១៧ឆ្នាំ ខណៈពួកគាត់គឺជាចំណាត់ខ្មាំងដំបូងហើយដែលត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ បើគិតចាប់តាំងពីមានការវាយប្រហារគ្នាមក។ ប្រភពខាងលើបានបន្តថា ការប្រកាសពីការដោះលែងចំណាត់ខ្មាំងត្រូវបានធ្វើឡើងដោយលោក Abu Ubaida ដែលជាអ្នកនាំពាក្យក្រុមហាម៉ាស ហើយបន្តិចក្រោយមកលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក៏បានប្រកាសផងដែរថា ពលរដ្ឋអាមេរិកទាំង ២រូបខាងលើនេះបានធ្វើដំណើរមកទឹកដីអ៊ីស្រាអែលវិញប្រកបដោយសុវត្ថិភាពហើយ។ ភ្លាមៗនោះលោកប្រធានាធិបតីអាមេរិក ចូ

    October 21, 2023
  • អន្តរជាតិ

    សិង្ហបុរី៖ បុរសម្នាក់ដែលបានទទួលទានស្រាបៀមុនពេលបើកបររថយន្តនិងបានព្យាយាមប្តូរកៅអីអង្គុយពេលប៉ូលិសឃាត់រថយន្តត្រូវបានអាជ្ញាធរសិង្ហបុរីសម្រេចពិន័យជាប្រាក់ចំនួន ៤ពាន់ដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២០ ខែតុលានេះ។ បុរសដែលបានប្រព្រឹត្តបទល្មើសចរាចរណ៍រូបនេះមានឈ្មោះថា Nah Kwang Meng អាយុ ៤១ឆ្នាំ មានមុខរបរជាវេជ្ជបណ្ឌិតប្រចាំនៅគ្លីនិកឯកជន​​មួយក​ន្លែងឈ្មោះ Nah & Lee Family Clinic។ ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះលោកវេជ្ជបណ្ឌិត Nah Kwang Meng បានញ៉ាំស្រាបៀអស់ប្រហែលជា ៣-៤ កែវក្នុងអំឡុងពេលញ៉ាំអាហារពេលល្ងាច ខណៈដែលលោកមិនបានរំពឹងថា លោកនឹងត្រូវបើករថយន្តឆ្លងកាត់កន្លែងមានប៉ូលិសត្រួតពិនិត្យនោះទេ។ យ៉ាងណាក្តី នៅម៉ោង ១១ និង ៣០

    October 20, 2023
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតី​ ចូ បៃឌិន បានអំពាវនាវឲ្យ​ពលរដ្ឋអាមេរិកចំណាយប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀតដើម្បីយកទៅជួយអ៊ីស្រាអែលប្រយុទ្ធជាមួយនឹងក្រុមហាម៉ាស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី២០ ខែតុលានេះ។ សេចក្តីអំំពាវនាវនេះត្រូវបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការពិសេសមួយចេញពីសេតវិមានកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈសេចក្តីថ្លែងការនេះក៏មានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍នៅទូទាំងអាមេរិកផងដែរ។ យ៉ាងណាក្តី លោកប្រធានាធិបតី​ ចូ បៃឌិន មិនបានបោះបង់ចោលសកម្មភាពមនុស្សធម៌នៅតំបន់ហ្គាហ្សានោះទេដោយលោកបានសង្កត់ធ្ងន់ថា អាមេរិកនឹងបន្តផ្តល់ជំនួយដើម្បីជួយពលរដ្ឋស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ខណៈការប្រយុទ្ធជាមួយក្រុមហាម៉ាសគឺជារឿងមួយដែលមិនអាចបញ្ចៀសបាននោះទេ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះអ៊ីស្រាអែលបានប្រកាសថា កងកម្លាំងខ្លួនបានត្រៀមខ្លួនរួចរាល់ហើយដើម្បីវាយកម្ទេចក្រុមហាម៉ាស ដែលមានមូលដ្ឋានទ័ពនៅក្នុងតំបន់ហ្គាហ្សា។ គួរបញ្ជាក់ជូនថា នៅក្នុងថ្ងៃសុក្រនេះសភាអាមេរិកនឹងបើកកិច្ចប្រជុំលើគម្រោងផ្តល់ជំនួយបន្ទាន់មួយទៅកាន់អ៊ីស្រាអែល ខណៈកញ្ចប់ថវិកាជំនួយនេះអាចមានតម្លៃរហូតដល់ ១៤ពាន់លានដុល្លារឯណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    October 20, 2023
  • អន្តរជាតិ

    អាមេរិក៖ រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន កំពុងពិចារណាផ្តល់ជំនួយ ៧០ពាន់លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែននិងប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលានេះ។ តាមគម្រោងគឺសំណើថវិកាខាងលើនេះនឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភានៅក្នុងថ្ងៃសុក្រស្អែកនេះ ដើម្បីធ្វើការត្រួតពិនិត្យឲ្យបានហ្មត់ចត់មុននឹងមានការសម្រេចជាផ្លូវការ។ ប្រភពខាងលើបានបន្តថា នៅក្នុងគម្រោងថវិកាដ៏ច្រើននេះគឺអាមេរិកនឹងធ្វើការបែងចែកថវិកាចំនួន ៦០ពាន់លានដុល្លារសម្រាប់ផ្តល់ជូនទៅកាន់ប្រទេសអ៊ុយក្រែន ខណៈថវិកា ១០ពាន់លានដុល្លារផ្សេងទៀតគឺសម្រាប់ផ្តល់ជូនទៅកាន់ប្រទេសអ៊ីស្រាអែល ដែលកំពុងជាប់ដៃប្រយុទ្ធគ្នាយ៉ាងខ្លាំងជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន។ គួរបញ្ជាក់ជូនថា ថ្មីៗនេះអាមេរិកក៏បានសម្រេចផ្តល់ប្រាក់ជំនួយមនុស្សធម៌ចំនួន ១០០លានដុល្លារទៅកាន់តំបន់ហ្គាហ្សាផងដែរ ដើម្បីជួយក្រុមពលរដ្ឋស៊ីវិលប៉ាឡេស្ទីនដែលកំពុងរងផលប៉ះពាល់ពីការប្រយុទ្ធគ្នារវាងក្រុមហាម៉ាសនិងកងកម្លាំងអ៊ីស្រាអែល៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    October 19, 2023
  • អន្តរជាតិ

    គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលានេះការវាយប្រហារគ្នារវាងក្រុមហាម៉ាសប៉ាឡេស្ទីននិងកងកម្លាំងអ៊ីស្រាអែលបានអូសបន្លាយអស់រយៈពេល ១២ថ្ងៃហើយ ខណៈគេនៅមិនទាន់មើលឃើញពីតម្រុយណាមួយដែលអាចបង្ហាញពីសញ្ញានៃការបិទបញ្ចប់នោះទេ។ របាយការណ៍ចុងក្រោយមួយទាកទងនឹង​ប្រធានបទនៃការវាយប្រហារនេះគឺពេលនេះប្រទេសអេហ្ស៊ីបបានយល់ព្រមបើកព្រំដែនប្រទេសរបស់ខ្លួនហើយ ដើម្បីអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្គាហ្សាសម្រាប់ជួយពលរដ្ឋស៊ីវិលប៉ាឡេស្ទីនជាច្រើនលាននាក់។ រឿងរ៉ាវដែលគួរចាប់អារម្មណ៍មួយចំនួនទៀតនោះគឺសហរដ្ឋអាមេរិកបានសម្រេចផ្តល់ប្រាក់ជំនួយមនុស្សធម៌ចំនួន ១០០លានដុល្លារសម្រាប់ប្រើប្រាស់ជួយពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាកស្សា ខណៈលោកប្រធានាធិបតីអាមេរិកក៏បានអញ្ជើញធ្វើដំណើរទៅដល់ប្រទេសអ៊ីស្រាលផងដែរ ដើម្បីជួយសម្របសម្រួលឲ្យមានការឈប់ប្រយុទ្ធគ្នា។ គិតត្រឹមពេលនេះភាគីខាងអ៊ីស្រាអែលបានបញ្ជាក់ថា ការប្រយុទ្ធគ្នាក្នុងរយៈពេលជាង ១០ថ្ងៃមកនេះបានបណ្តាលឲ្យមានពលរដ្ឋអ៊ីស្រាអែលជាង ១,៤០០នាក់បានស្លាប់បាត់បង់ជីវិត ខណៈខាងប៉ាឡេស្ទីនវិញមានចំនួនអ្នកស្លាប់ ៣,៤៧៨នាក់​ និងរបួសចំនួន ១២,០៦៥នាក់៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time 

    October 19, 2023
  • អន្តរជាតិ

    ជប៉ុន៖​ក្រុមហ៊ុនផលិតរថយន្តធំៗចំនួន ៣គ្រោងនឹងសហការណ៍គ្នាបង្កើតសេវាកម្មធ្វើដំណើរដោយគ្មានអ្នកបើកបរនៅក្នុងប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលានេះ។ ក្រុមហ៊ុនទាំង ៣នោះរួមមានក្រុមហ៊ុនផលិតរថយន្ត Honda Motor ក្រុមហ៊ុនផលិតរថយន្ត General Motors (GM) និងក្រុមហ៊ុនផលិតរថយន្ត Cruise។ ប្រភពខាងលើបានបន្តថា​ តាមគម្រោងគឺក្រុមហ៊ុនទាំង ៣នេះនឹងរួមគ្នាផលិតយានជំនិះដ៏ឆ្លាតវ័យមួយប្រភេទដែលមានរូបរាងស្រដៀងគ្នាទៅនឹងរថយន្តខ្នាតតូចសម្រាប់ដឹកអ្នកដំណើរអីចឹងដែរ ខណៈយានជំនិះឆ្លាតវ័យនោះអាចដំណើរការបានដោយមិនចាំបាច់ត្រូវការអ្នកបើកបរដូចរថយន្តឡើយ។ បើតាមតំណាងរបស់ក្រុមហ៊ុន Honda Motor បានបញ្ជាក់ថា តាមផែនការ គឺការផលិតយានជំនិះឆ្លាតវ័យនេះនឹងត្រូវសម្រេចឲ្យបាននៅពាក់កណ្តាលឆ្នាំ ២០២៤ ហើយការដាក់ឲ្យប្រើប្រាស់ជាផ្លូវការគឺនៅក្នុងឆ្នាំ ២០២៦ ខណៈនៅក្នុងដំណាក់ដំបូង គឺយានជំនិះពិសេសនេះនឹងត្រូវផលិតឡើងតែចំនួន ៥០០គ្រឿងប៉ុណ្ណោះសម្រាប់ដាក់ឲ្យប្រើប្រាស់នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន៕   អត្ថបទ៖

    October 19, 2023
  • អន្តរជាតិ

    ថៃ៖ ចំនួនពលរដ្ឋថៃបានស្លាប់ដោយការប្រយុទ្ធគ្នារវាងក្រុមហាម៉ាសប៉ាឡេស្ទីននិងកងក​ម្លាំងអ៊ីស្រាអែលបានបន្តកើនឡើងជាបន្តបន្ទាប់ ហើយគិតត្រឹមថ្ងៃអង្គារ ទី១៨ ខែតុលានេះតួលេខអ្នកស្លាប់បានកើតឡើងរហូតដល់ ៣០នាក់ហើយ​ នេះបើយោងតាមការចុះផ្សាយរបស់របស់បណ្តាញសារព័ត៌មាន National Thailand។ ចំពោះចំនួនជនរងគ្រោះវិញគឺមិនមានការប្រែប្រួលឡើយ ពោលគឺមានចំនួន ១៦នាក់ដដែល។ ដោយឡែកចំពោះពលរដ្ឋថៃដែលត្រូវបានក្រុមហាម៉ាសចាប់ខ្លួនធ្វើជាចំណាត់ខ្មាំងវិញគឺគិតត្រឹមពេលនេះមានចំនួន ១៨នាក់ ខណៈរដ្ឋាភិបាលថៃកំពុងដុតដៃដុតជើងយ៉ាងខ្លាំងក្នុងការជម្លៀសពលរដ្ឋខ្លួនមកកាន់ប្រទេសកំណើតវិញ។ ប្រភពខាងលើបានបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះអជ្ញាធរថៃអាចធ្វើការជម្លៀសពលរដ្ឋចេញពីប្រទេសអ៊ីស្រាលអែលបានចំនួន ៤០០នាក់ក្នុងមួយថ្ងៃ ហើយឆាប់ៗនេះអាជ្ញាធរថៃនឹងបង្កើនការដឹកជញ្ជូនពលរដ្ឋខ្លួនឲ្យបានរហូតដល់ ៦០០នាក់ក្នុងមួយថ្ងៃ។ គួរបញ្ជាក់ជូនថា មុនពេលមានការវាយប្រហារគ្នាកើតឡើង គឺមានពលរដ្ឋថៃសរុបចំនួន ៧,៥៤០នាក់កំពុងស្នាក់នៅនិងបំពេញការងារផ្សេងៗនៅក្នុងប្រទេសអ៊ីស្រាអែល ៕  អត្ថបទ៖ ភក្តី ប្រភព៖ National Thailand។

    October 18, 2023
  • អន្តរជាតិ

    ថៃ៖ ប្រទេសថៃគឺជាទិសដៅទេសចរណ៍ដ៏មានប្រជាប្រិយបំផុតមួយសម្រាប់ពលរដ្ឋរុស្ស៊ី បើទោះជាប្រទេសរុស្ស៊ីកំពុងមានការប្រយុទ្ធគ្នាជាមួយប្រទេសអ៊ុយក្រែនក៏ដោយ។ យ៉ាងណាក្តី ក្រោយភ្លើងសង្គ្រាមនេះបានកើតឡើងការធ្វើដំណើរចេញក្រៅប្រទេសរបស់ពលរដ្ឋរុស្ស៊ីមិនសូវមានភាពងាយស្រួលដូចមុនឡើយ ដោយប្រទេសធំៗមួយចំនួនបានសម្រេចផ្អាកជើងហោះហើរដោយផ្ទាល់ទៅកាន់ប្រទេសរុស្ស៊ី។ នៅចំពោះមុខស្ថានភាពនេះ រដ្ឋាភិបាលថៃបានព្យាយាមដាក់ចេញវិធានការសំខាន់ៗមួយចំនួនដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋរុស្ស៊ីនៅតែបន្តធ្វើដំណើរមកកំសាន្តក្នុងប្រទេសខ្លួន ជាក់ស្តែងថ្មីៗរដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឲ្យពលរដ្ឋរុស្ស៊ីអាចមកស្នាក់នៅក្នុងប្រទេសថៃបានរហូតដល់ ៩០ថ្ងៃដោយមិនចាំបាច់មានទិដ្ឋការនោះទេ។ គួរបញ្ជាក់ជូនថា នាពេលកន្លងមកពលរដ្ឋរុស្ស៊ីអាចធ្វើដំណើរទៅកាន់ប្រទេសថៃដោយគ្មានទិដ្ឋការក្នុងរយៈពេលត្រឹមតែ ៣០ថ្ងៃប៉ុណ្ណោះ ខណៈការបន្ថែមទិដ្ឋការស្នាក់នៅរហូតដល់ ៩០ថ្ងៃនេះនឹងផ្តើមអនុវត្តចាប់ពីថ្ងៃទី ១​​ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ ពោលគឺមានរយៈពេលសរុបចំនួន ៦ខែ៕  អត្ថបទ៖ ភក្តី ប្រភព៖ NHK

    October 18, 2023
  • អន្តរជាតិ

    ហ្គាហ្សា៖ របាយការណ៍មួយរបស់អាជ្ញាធរសុខាភិបាលក្រុងហ្គាហ្សាបានឲ្យដឹងថា មានពលរដ្ឋប៉ាឡេស្ទីនប្រហែលជា ៥០០នាក់ត្រូវបានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារពីសំណាក់កងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃអង្គារ ទី១៧ ខែតុលា។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី១៨ ខែតុលានេះបានបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញកងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយទៅកាន់តំបន់ហ្គាហ្សា ខណៈក្រុមហាម៉ាសហាក់បរាជ័យក្នុងការការពារនិងវាយបកត្រលប់ទៅវិញ។ ប្រភពខាងលើបានបន្តថា បើទោះជាការវាយប្រហារគ្នាបានអូសបន្លាយអស់រយៈពេលជាង ១០ថ្ងៃមកហើយក្តី តែកម្តៅនៃការប្រយុទ្ធហាក់មិនអន់ថយទាល់តែសោះ ខណៈតួលេខរបស់អ្នកស្លាប់បន្តកើនឡើងគួរកត់សម្គាល់ចំពោះភាគីទាំងសងខាង។ តួលេខក្រៅផ្លូវការមួយបានបង្ហាញថា គិតចាប់តាំងពីមានការប្រយុទ្ធគ្នាមកគឺមានពលរដ្ឋប៉ាឡេស្ទីដោយរួមមានទាំងក្រុមហាម៉ាសផងដែរចំនួនប្រហែលជា ៣,០០០នាក់បានស្លាប់បាត់បង់ជិវិត ខណៈភាគីខាងអ៊ីស្រាអែលវិញមានអ្នកស្លាប់ប្រមាណជា ១,៣០០នាក់ និងមានពលរដ្ឋ ២០០នាក់ផ្សេងទៀតដោយក្នុងនោះមានទាំងជនបរទេសមួយចំនួនផងដែរត្រូវបានក្រុមហាម៉ាសចាប់ខ្លួនធ្វើជាចំណាត់ខ្មាំង៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    October 18, 2023
  • អន្តរជាតិ

    អង់គ្លេស៖ ចក្រភពអង់គ្លេសគ្រោងនឹងយកពន្ធពីបណ្តាក្រុមហ៊ុនល្បែង Online រហូតដល់ ១% ដើម្បីប្រមូលប្រាក់យកទៅជួយកិច្ចការសង្គមសំខាន់ៗមួយចំនួន​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៧ ខែតុលានេះ។ គួរបញ្ជាក់ជូនថា អត្រាពន្ធពីវិស័យល្បែង Online ដែលកំពុងអនុវត្តនៅក្នុងប្រទេសអង់គ្លេសនាពេលបច្ចុប្បន្ននេះគឺមានកម្រិតត្រឹមតែ ០,៤% ប៉ុណ្ណោះ ខណៈអត្រាពន្ធនេះបានអនុញ្ញាតឲ្យអាជ្ញាធរអង់គ្លេសអាចប្រមូលពន្ធបានជាប្រាក់សរុបចំនួន ៣៤,៧​ លានផោន (៤២,២លានដុល្លារ) កាលពីឆ្នាំកន្លងទៅ។ ប្រភពខាងលើបានបន្តថា តាមគម្រោងរបស់រដ្ឋាភិបាលអង់គ្លេសនៅក្នុងឆ្នាំថ្មីគឺអង់គ្លេសចង់ប្រមូលពន្ធឲ្យបានរហូតដល់ ១០០លានផោន (១២១ លានដុល្លារ) ពីវិស័យល្បែង Online ដើម្បីយកទៅជួយគាំទ្រកិច្ចការសង្គមសំខាន់ចំនួន ៣រួមមាន ការស្រាវជ្រាវ ការការពារអ្នកញៀនគ្រឿងញៀន និងការព្យាបាលអ្នកញៀនគ្រឿងញៀន។

    October 17, 2023