- Pheakdey
- អន្តរជាតិ
ជប៉ុន៖ រដ្ឋាភិបាលនៃប្រទេសជប៉ុននឹងផ្តល់ប្រាក់ជំនួយចំនួន ១០លានដុល្លារទៅកាន់តំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters នៅក្នុងថ្ងៃអង្គារ ទី១៧ ខែតុលារនេះ។ គួរកត់សម្គាល់ថា ហ្គាហ្សាគឺជាទីក្រុងដ៏សំខាន់មួយរបស់ប៉ាឡេស្ទីន មានពលរដ្ឋរស់នៅប្រមាណជា ៦០ម៉ឺននាក់ ខណៈតំបន់មួយនេះកំពុងរងនូវការវាយប្រហារយ៉ាងខ្លាំងពីសំណាក់កងកម្លាំងអ៊ីស្រាអែល។ អត្ថបទ៖ ភក្តី ប្រភព៖ Reuters
October 17, 2023 - អន្តរជាតិ
ថៃ៖ ពលរដ្ឋថៃចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែទឹកជំនន់នៅក្នុងសប្តាហ៍នេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៧ ខែតុលានេះ។ បើតាមអាជ្ញាធរថៃបានបបញ្ជាក់ថា ជនរងគ្រោះចំនួន ៥នាក់ដែលត្រូវបានស្លាប់បាត់បង់ជីវិតនេះគឺជាពលរដ្ឋដែលកំពុងរស់នៅក្នុងខេត្ត Phayao ភាគខាងជើងប្រទេសថៃ និងជាតំបន់ដែលកំពុងរងការវាយប្រហារដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំង។ ប្រភពខាងលើបានបន្តថា ស្ថានភាពទឹកជំនន់នៅក្នុងតំបន់ខាងលើនេះនឹងបន្តកាន់តែគ្រោះថ្នាក់ខ្លាំងចាប់ពីថ្ងៃអង្គារនេះ ដ្បិតភ្លៀងនឹងផ្តើមធ្លាក់យ៉ាងខ្លាំងបន្ថែមទៀតរហូតដល់ចុងសប្តាហ៍។ សូមបញ្ជាក់ជូនថាផងដែរ គិតចាប់តាំងពីខែសីហាឆ្នាំនេះមក ព្យុះភ្លៀងបានបង្កការគំរាមគំរាមក្នុងប្រទេសថៃជាបន្តបន្ទាប់ និងបានបណ្តាលឲ្យមានពលរដ្ឋថៃសរុបចំនួន ២៣នាក់ដែលត្រូវបានស្លាប់បាត់បង់ជីវិត ខណៈពលរដ្ឋជាង ៥០០នាក់ផ្សេងបានរងផលប៉ះពាល់ដោយប្រយោលផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
October 17, 2023 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានព្រមានអ៊ីស្រាអែលកុំឲ្យចូលទៅកាន់កាប់តំបន់ហ្គាហ្សាជាថ្មីម្តងទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលានេះ។ សេចក្តីព្រមាននេះត្រូវបានធ្វើឡើងក្នុងអំំឡុងពេលដែលលោកបានអញ្ជើញផ្តល់បទសម្ភាសន៍មួយកាលពីថ្ងៃម្សិលមិញនេះ ហើយវាក៏ជាលើកដំបូងផងដែរសម្រាប់អាមេរិកដែលបានព្យាយាមរារាំងអ៊ីស្រាអែលជាសាធារណៈដូចនេះ។ លោក ចូ បៃឌិន បានលើកឡើងថា៖ “ខ្ញុំគិតថាវាគឺជាកំហុសមួយក្នងការចូលទៅកាន់កាប់ហ្គាហ្សាពីសំណាក់កងកម្លាំងអ៊ីស្រាអែល ដ្បិតសកម្មភាពនេះនឹងផ្តល់ការគំរាមគំហែងដល់ពលរដ្ឋប៉ាឡេស្ទីនជាច្រើននាក់ផ្សេងទៀត ខណៈពួកគេមិនមែនជាសមាជិកក្រុមហាម៉ាសនោះទេ”។ គួរបញ្ជាក់ជូនថា ការវាយប្រហារគ្នារវាងក្រុមហាម៉ាសប៉ាឡេស្ទីនិងកងកម្លាំងអ៊ីស្រាលបានបណ្តាលឲ្យមានមនុស្សសរុបជាង ១,៣០០នាក់ហើយបានស្លាប់បាត់បង់ជីវិត ខណៈនៅក្នុងនោះក៏មានពលរដ្ឋអាមេរិកចំនួន ២៩នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
October 16, 2023 - អន្តរជាតិ
ថៃ៖ ពលរដ្ឋថៃចំនួន ៤នាក់បន្ថែមទៀតបានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារនៅក្នុងប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃចន្ទ ទី១៦ ខែតុលានេះ។ គិតត្រឹមពេលនេះចំនួនពលរដ្ឋថៃសរុបដែលបានស្លាប់បាតបង់ជីវិតនៅក្នុងប្រទេសអ៊ីស្រាអែលបានកើនឡើងរហូតដល់ ២៨នាក់ហើយ។ ប្រភពខាងបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ គិតត្រឹមរយៈពេលនេះដូចគ្នាគឺមានពលរដ្ឋថៃចំនួន ១៦ផ្សេងទៀតបានរងរបួស ខណៈ ១៧នាក់ផ្សេងទៀតកំពុងត្រូវបានក្រុមហាម៉ាសប៉ាឡេស្ទីនចាប់ខ្លួនធ្វើជាចំណាប់ខ្មាំង។ គួរបញ្ជាក់ជូនថា មុនពេលមានការវាយប្រហារគ្នាកើតឡើង គឺមានពលរដ្ឋថៃសរុបចំនួន ៧,៥៤០នាក់កំពុងស្នាក់នៅនិងបំពេញការងារផ្សេងៗនៅក្នុងប្រទេសអ៊ីស្រាអែល ហើយគិតត្រឹមពេលនេះអាជ្ញាធរថៃបាននាំយកពលរដ្ឋថៃត្រលប់មកប្រទេសកំណើតវិញបានចំនួនជាង ៥ពាន់នាក់ហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
October 16, 2023 - អន្តរជាតិ
ចិន៖ ប្រទេសចិនបានរងផលប៉ះពាល់យ៉ាងខ្លាំងពីគ្រោះធម្មជាតិផ្សេងៗនៅក្នុងឆ្នាំ ២០២៣នេះ ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ អ្នករងរបួស ខូចខាតទ្រព្យសម្បត្តិសាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងរាំងស្ទះដល់សកម្មភាពធ្វើអាជីវកម្មសំខាន់ៗជាច្រើនផងដែរ។ នៅក្នុងរបាយការណ៍មួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី១១ ខែតុលានេះបានឲ្យដឹងថា គិតត្រឹមរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២៣ គ្រោះធម្មជាតិបានធ្វើឲ្យប្រទេសចិនត្រូវខាតបង់សេដ្ឋកិច្ចអស់ចំនួន ៣០៨,២៩ពាន់លានយន់ (៤២ពាន់លានដុល្លារអាមេរិក)។ ប្រភពខាងបានបន្តថា គិតត្រឹមរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២៣ដូចគ្នានេះ គ្រោះធម្មជាតិបានបណ្តាលឲ្យមានពលរដ្ឋចិននៅទូទាំងប្រទេសចំនួន ៤៩៩នាក់ត្រូវស្លាប់បាត់បង់ជីវិត ពលរដ្ឋចំនួន ២,៧៥លាននាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាបន្ទាន់ និងមានពលរដ្ឋចំនួន ៨៩លាននាក់ផ្សេងទៀតក្នុងចំណោមពលរដ្ឋសរុបចំនួន ១,៤ពាន់លាននាក់បានរងផលប៉ះពាល់ដោយប្រយោល។ គួរបញ្ជាក់ជូនថា គ្រោះធម្មជាតិដែលបានយាយីប្រទេសចិននាពេលកន្លងមកនោះមានដូចជា
October 11, 2023 - អន្តរជាតិ
ហ្វីលីពីន៖ ក្រសួងការបរទេសនៃប្រទេសហ្វីលីពីនបានប្រកាសថា មានពលរដ្ឋខ្លួនចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារគ្នារវាងក្រុមហាម៉ាសនិងកងកម្លាំងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី១១ ខែតុលានេះ។ យ៉ាងណាក្តី អត្តសញ្ញាណលម្អិតរបស់ជនរងគ្រោះទាំង ២រូបនោះនៅមិនទាន់បង្ហាញជាសាធារណៈនៅឡើយទេ ខណៈរដ្ឋាភិបាលហ្វីលីពីននឹងរៀបចំសន្និសិទ្ធសារព័ត៌មានផ្លូវការមួយដើម្បីបកស្រាយលម្អិតជុំវិញករណីខាងលើនៅល្ងាចនេះ។ បើតាមលោក Enrique Manalo ដែលជារដ្ឋលេខាធិការក្រសួងការបរទេសហ្វីលីពីនបានបញ្ជាក់ថា ក្រៅតែពីទទួលបានដំណឹងមរណភាពនេះហើយ ក៏នៅមានពលរដ្ឋហ្វីលីពីនចំនួន ៥នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈគេមិនរំពឹងខ្ពស់ថាអ្នកដែលកំពុងបាត់ខ្លួនទាំងនោះមានសុវត្ថិភាពគ្រប់គ្រាន់នោះទេ។ រដ្ឋលេខាធិការរូបនេះបានបន្តថា គិតត្រឹមពេលនេះរដ្ឋាភិបាលហ្វីលីពីនកំពុងធ្វើការជាមួយប្រទេសជាច្រើនរួមទាំងអង្គការសហប្រជាជាតិផងដែរ ដើម្បីធ្វើការសម្របសម្រួលជួយសង្រ្គោះពលរដ្ឋចេញពីតំបន់ដែលកំពុងមានគ្រោះថ្នាក់ ក៏ដូចជាធ្វើការអំេពាវនាវនិងគាំទ្រឲ្យមានការបិទបញ្ចប់ការវាយប្រហារគ្នាដោយការចចារ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
October 11, 2023 - អន្តរជាតិ
នេប៉ាល់៖ ពលរដ្ឋនៅក្នុងប្រទេសនេប៉ាល់ជាច្រើននាក់បាននាំគ្នាទៅអុជទៀននៅឯការិយាល័យនាយករដ្ឋមន្ត្រីដើម្បីបួងសួងសុំឲ្យពលរដ្ឋនេប៉ាល់ដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលអាចត្រលប់មកប្រទេសកំណើតវិញដោយសុវត្ថិភាព នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី១១ ខែតុលានេះ។ ពិធីបួងសួងបែបមិនផ្លូវការមួយនេះត្រូវបានធ្វើឡើងក្រោយមានពលរដ្ឋនេប៉ាល់ចំនួន ១០នាក់បានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារពីសំណាក់ក្រុមហាម៉ាសប៉ាឡេស្ទីននៅលើទឹកដីអ៊ីស្រាអែល។ បើតាមអាជ្ញាធរនេប៉ាល់បានបញ្ជាក់ថា ក្រៅតែពីបានរកឃើញពលរដ្ឋខ្លួនចំនួន ១០នាក់បានស្លាប់បាត់បង់ជីវិតហើយ ក៏នៅពេលពលរដ្ឋនេប៉ាល់ជាច្រើននាក់ផ្សេងទៀតកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដែរ ពោលគឺអ្នកខ្លះកំពុងបាត់ខ្លួន និងអ្នកខ្លះកំពុងលាក់ខ្លួននៅក្នុងលេណដ្ឋានដោយពុំមានអាហារសម្រាប់ទទួលទានគ្រប់គ្រាន់នោះទេ។ ប្រភពខាងលើបានបន្តថា មុនពេលមានការវាយប្រហារគ្នាកើតឡើង គឺមានពលរដ្ឋនេប៉៉ាល់ចំនួន ៤,៥០០នាក់កំពុងរស់នៅ និងប្រកបការងារឬបន្តការសិក្សានៅក្នុងប្រទេសអ៊ីស្រាអែល ហើយគិតត្រឹមពេលនេះ គឺមានពលរដ្ឋនេប៉ាល់ចំនួនត្រឹមតែ ៣០០នាក់ប៉ុណ្ណោះ ដែលបានមកចុះឈ្មោះសម្រាប់ធ្វើការជម្លៀសខ្លួនមកកាន់ប្រទេសកំណើតវិញ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
October 11, 2023 - អន្តរជាតិ
ចិន៖ រដ្ឋាភិបាលនៃប្រទេសចិនគ្រោងនឹងធ្វើការស្ទង់មតិទ្រង់ទ្រាយធំមួយនៅក្នុងចំណោមពលរដ្ឋខ្លួននៅទូទាំងប្រទេសនៅក្នុងខែវិច្ឆិកាខាងមុខនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងព្រឹកថ្ងៃអង្គារ ទី១០ ខែតុលានេះ។ ការស្ទង់មតិនេះត្រូវបានរៀបចំនៅក្នុងគោលបំណងដើម្បីប្រមូលព័ត៌មានសំខាន់ៗសម្រាប់យកទៅបង្កើតគោលនយោបាយប្រជាជនឲ្យកាន់តែល្អប្រសើរឡើង។ គួរជម្រាបជូនថា ប្រទេសចិនបានកំពុងតែប្រឈមនឹងបញ្ហាប្រជាជនដ៏ធំមួយ ពោលគឺអត្រាកំណើតប្រជាជនបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដែលមិនធ្លាប់កើតមាននោះក្នុងរយៈ ៦០ឆ្នាំចុងក្រោយនេះ។ ឆ្លើយតបនឹងបញ្ហាដ៏ធំនេះរដ្ឋាភិបាលចិនបានព្យាយាមដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋខ្លួនយកកូនឲ្យបានច្រើន ដូចជាការសម្រេចបន្ថែមប្រាក់ឧបត្ថម្ភសម្រាប់អ្នកមានកូនជាដើម។ សូមបញ្ជាក់ជូនថា ចិនមានប្រជាពលរដ្ឋចំនួន ១.៤១២ ពាន់លាននាក់គិតត្រឹមឆ្នាំ ២០២១នេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
October 10, 2023 - អន្តរជាតិ
អាហ្វហ្គានីស្ថាន៖ ប្រទេសធំៗជាច្រើននៅជុំវិញពិភពលោកផ្តើមផ្តល់ប្រាក់ជំនួយជាបន្តបន្ទាប់ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដែលបានរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ប្រាក់ជំនួយធំៗដែលត្រូវបានផ្តល់ជូនទៅដល់អាហ្វហ្គានីស្ថាននៅពេលនេះរួមមាន ជំនួយមនុស្សធម៌ចំនួន ៥លានដុល្លារពីអង្គការសហប្រជាជាតិ និងប្រាក់ជំនួយតាមរយៈសមាគមកាកបាទក្រហមចិនចំនួន ២០០,០០០ ដុល្លារ។ របាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអាហ្វហ្គានីស្ថានបានបង្ហាញថា គ្រោះរញ្ជួយដីខាងលើនេះបានបណ្តាលឲ្យពលរដ្ឋអាហ្វហ្គានីស្ថានត្រូវស្លាប់បាត់បង់ជីវិតអស់ជាង ២,០០០នាក់ហើយ គិតត្រឹមល្ងាចថ្ងៃចន្ទ ទី៩ ខែតុលានេះ។ ប្រភពខាងលើបានបន្តថា គិតរហូតមកទល់នឹងពេលនេះប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅក្រោមគំនរបាក់បែកនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ ដ្បិតនៅមានពលរដ្ឋអាហ្វហ្គានីស្ថានមួយចំនួនកំពុងបាត់ខ្លួននៅឡើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
October 10, 2023 - អន្តរជាតិ
ថៃ៖ ក្រសួងការបរទេសនៃប្រទេសថៃ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែតុលានេះបានប្រកាសថា មានពលរដ្ឋថៃចំនួន ១២ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារពីសំណាក់ក្រុមហាម៉ាសនៅក្នុងប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយនៅមានពលរដ្ឋថៃចំនួន ១១នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថា ត្រូវបានក្រុមហាម៉ាសចាប់ខ្លួនផងដែរ។ យ៉ាងណាក្តី ប្រភពខាងលើនៅមិនទាន់ធ្វើការបញ្ជាក់អំពីអត្តសញ្ញាណលម្អិតរបស់ពលរដ្ឋថៃម្នាក់ៗ ដែលបានស្លាប់បាត់បង់ជីវិតនិងកំពុងត្រូវបានចាប់ខ្លួនទាំងនោះនៅឡើយទេ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះគឺមានពលរដ្ឋអ៊ីស្រាអែលជាង ៧០០នាក់ហើយ ដែលត្រូវបានរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារខាងលើនេះ ខណៈបើគិតបញ្ជូលទាំងជនរងគ្រោះផ្សេងៗទៀតនោះគឺហេតុការណ៍វាយប្រហារដ៏ឃោឃៅនេះបានផ្តាច់យកជីវិតមនុស្សអស់ជាង ១,១០០នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
October 9, 2023












