Pheakdey
  • អន្តរជាតិ

    ថៃ៖ ប៉ូលិសថៃបានស្នើឲ្យសាធារណៈជនឈប់ចែករំលែកនូវរូបភាពឬវីដេអូពាក់ព័ន្ធនឹងករណីបាញ់ប្រហារដែលបានកើតឡើងនៅក្នុងផ្សារទំនើប Siam Paragon ជាបន្តទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅព្រឹកថ្ងៃពុធ ទី៤​ ខែតុលានេះ។ បើតាមឧត្តមសេនីយ៍ឯក Archayon Kraithong បានព្រមានថា រូបភាពនិងវីដេអូស្តីពីហេតុការណ៍បាញ់ប្រហារនេះនឹងធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តក្នុងចំណោមសមាជិកក្រុមគ្រួសាររបស់ជនរងគ្រោះយ៉ាងខ្លាំង ដ្បិតក្រោយពេលដែលពួកគាត់បានឃើញរូបភាពទាំងអស់នោះគឺពួកគាត់កាន់តែមានអារម្មណ៍សោកស្តាយ និងតក់ស្លុតចំពោះគ្រោះថ្នាក់ដែលបានកើតឡើងចំពោះសាច់ញាតិរបស់ពួកគាត់។ នាយឧត្តមសេនីយ៍ឯក ដែលជាអ្នកនាំពាក្យឲ្យអគ្គស្នងការនគរបាលជាតិថៃរូបនេះបានបន្តថា សម្រាប់សាធារណៈជនទូទៅវិញក៏អាចរងផលប៉ះពាល់ផ្លូវចិត្តផលដែរ ក្រោយបន្តឃើញរូបភាព និងវីដេអូផ្សេងៗនៃហេតុការណ៍គ្រោះថ្នាក់ដ៏កម្រមួយនេះ ដូចជា​កើតមានអារម្មណ៍​អាក់អន់​ចិត្ត សោកសៅ ​ភ័យ​ខ្លាច ​ថប់​បារម្ភ មានចិត្តចងកំហឹង ខណៈចំពោះអ្នកមានបញ្ហាផ្លូវចិត្តស្រាប់មួយចំនួនវិញគឺរូបភាពនិងវីដេអូទាំងនេះអាចជាការបំផុសគំនិតពួកគេឲ្យចង់ធ្វើសកម្មភាពដូចគ្នានេះជាថ្មីម្តងទៀតផងដែរ។ ដូចនេះដើម្បីទប់ស្កាត់កុំឲ្យមានបញ្ហាផ្សេងៗជះឥទ្ធិពលទៅក្នុងសង្គម ពលរដ្ឋគ្រប់រូបត្រូវបញ្ឈប់សកម្មភាពចែកចាយបន្តនូវរូបភាពនិងវីដេអូនៃការបាញ់ប្រហារនេះនៅតាមបណ្តាញសង្គមឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ហើយទុកភារកិច្ចនេះឲ្យអាជ្ញាធរជាអ្នកចេញមុខធ្វើអន្តរាគមន៍វិញ៕ អត្ថបទ៖ ភក្តី ប្រភព៖ Nation Thailand

    October 4, 2023
  • អន្តរជាតិ

    ថៃ៖ ករណីបាញ់ប្រហារនៅកណ្តាលទីក្រុងបាងកកបានកំពុងតែធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះសុវត្ថិភាពរបស់ប្រទេសថៃយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅព្រឹកថ្ងៃពុធ ទី៤ ខែតុលានេះ។ គួររម្លឹកជូនថា កាលថ្ងៃម្សិលមិញនេះមានករណីបាញ់ប្រហារមួយបានកើតឡើងនៅក្នុងផ្សារទំនើប Siam Paragon ដែលបង្កឡើងដោយជនសង្ស័យអាយុ ១៤ឆ្នាំម្នាក់ ខណៈហេតុការណ៍នេះបានបណ្តាលឲ្យ​មានមនុស្សចំនួន ២នាក់ស្លាប់បាត់បង់ជីវិត និង​ ៥នាក់ផ្សេងទៀតបានរងរបួស។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២នាក់នោះគឺមានម្នាក់ជាអ្នកដំណើរមកពីប្រទេសចិន និងម្នាក់ទៀតជាអ្នកដំណើរមកពីប្រទេសមីយ៉ាន់ម៉ា ខណៈអត្ថសញ្ញាណលម្អិតរបស់ពួកគាត់នៅមិនទាន់ត្រូវបានបង្ហាញជូនជាសាធារណៈនៅឡើយទេ។ សូមបញ្ជាក់ជូនថា បើយោងតាមរបាយការណ៍របស់គេហទំព័រ World Population Review បានបង្ហាញថា ថៃគឺជាប្រទេសមានករណីបាញ់សម្លាប់ច្រើនលំដាប់ទី ១៥នៅលើពិភពលោក ដោយមានតួលេខអ្នកស្លាប់ចំនួន ២,៨០៤នាក់គិតនៅក្នុងឆ្នាំ ២០១៩ កន្លងទៅ ឬគិតជាមធ្យមករណីបាញ់សម្លាប់នៅក្នុងប្រទេសថៃបានកើតឡើងក្នុងកម្រិត

    October 4, 2023
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ អាជ្ញាធរឥណ្ឌូនេស៊ីបានសម្រេចបិទសាលារៀនចំនួន ៣ថ្ងៃ ដើម្បីឆ្លើយតបទៅបញ្ហាមានផ្សែងកខ្វក់នៅក្នុងបរិយាកាស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time ។ វិធានការខាងលើនេះនឹងត្រូវអនុវត្តនៅក្នុងទីក្រុងចាមប៊ី ដែលស្ថិតនៅតំបន់ភាគខាងលិចនៃកោះស៊ូម៉ាត្រា ខណៈវិធានការនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីដើមសប្តាហ៍នេះតទៅ។ បើតាមលោក Syarif Fasha អភិបាលនៃគណៈអភិបាលក្រុងចាមប៊ីបានបញ្ជាក់ថា ក្នុងអំឡុងពេលបិទសាលារៀននេះគឺក្រុមកូនសិស្សទាំងអស់អាចនៅបន្តការសិក្សាតាមប្រព័ន្ធ Online បាន ខណៈវិធានការបិទសាលាក៏អាចបន្តជាច្រើនថ្ងៃបន្ថែមទៀតផងដែរក្នុងករណីដែលបញ្ហាអាកាសធាតុនៅមិនទាន់មានភាពល្អប្រសើរ។ លោកអភិបាលក្រុងរូបនេះបានបន្តថា បញ្ហាបរិកាសខាងលើនេះបានបង្កឡើងដោយសារមានភ្លើងឆេះពពួករុក្ខជាតិដែលងាប់ៗ ឬពុកផុយនៅតាមតំបន់ជាច្រើននៅជុំវិញទីក្រុង ខណៈបញ្ហានេះក៏បានជះឥទ្ធិពលខ្លះៗដល់ប្រទេសម៉ាឡេស៊ីនិងប្រទេសសិង្ហបុរីផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    October 4, 2023
  • អន្តរជាតិ

    បង់ក្លាដែស៖ យោងតាមរបាយការណ៍មួយរបស់អាជ្ញាធរសុខាភិបាលនៃប្រទេសបង់ក្លាដែលបានបង្ហាញថា មានពលរដ្ឋបង់ក្លាដែលចំនួន ១,០០៦នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺគ្រុនឈាមនៅក្នុងឆ្នាំនេះ។ ករណីស្លាប់ទាំងជាង ១,០០០ករណីនេះគឺបានកើតឡើងនៅក្នុងចំណោមករណីឆ្លងជាង ២,០០០ករណី ពោលគឺមានន័យថាប្រហែល ៥០% នៃអ្នកឆ្លងជំងឺគ្រុនឈាមនៅក្នុងប្រទេសបង់ក្លេដែសបានបានស្លាប់បាត់បង់ជីវិត។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី៣ ខែតុលានេះបានបញ្ជាក់ថា​ តួលេខអ្នកស្លាប់ខាងលើនេះគឺជាតួលេខអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមដ៏ច្រើនបំផុតមិនធ្លាប់មាននោះទេនៅក្នុងប្រទេសបង់ក្លាដែស។​ គួរបញ្ជាក់ជូនថា គ្រុនឈាមគឺជាប្រភេទជំងឺដែលកើតមាននៅតំបន់ត្រូពិច ខណៈជំងឺប្រភេទនេះបង្កឡើងដោយសារការខាំពីមូលខ្លាញី។ ចំពោះអាការរបស់អ្នកកើតជំងឺគ្រុនឈាមវិញគឺមានដូចជាក្តៅខ្លួនខ្លាំង ឈឺក្បាល ក្អួត ចង្អោរ ឈឺសាច់ដុំ ហើយក្នុងករណីធ្ងន់ធ្ងរបំផុតនោះគឺមានការហូរឈាមដែលអាចនាំឲ្យស្លាប់តែម្តង៕   អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia  

    October 3, 2023
  • អន្តរជាតិ

    អ៊ុយក្រែន៖ ប្រទេសអ៊ុយក្រែននឹងផ្តើមសាងសង់សាលារៀននៅក្រោមដីជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៣ ខែតុលានេះ។ តាមគម្រោងគឺសាលារៀនក្រោមដីនេះនឹងត្រូវសាងសង់ឡើងនៅតាមទីប្រជុំមួយចំនួនក្នុងទីក្រុង Kharkiv ដែលស្ថិតនៅតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ ប្រភពខាងលើបានបន្តថា គោលបំណងនៃការសាងសង់សាលារៀនក្រោមដីនេះគឺដើម្បីបំពេញតាមកម្មវិធីសិក្សាមួយចំនួន ដែលតម្រូវឲ្យក្រុមកូនសិស្សត្រូវមកសាលារៀនដោយផ្ទាល់ ខណៈការសាងសង់សាលារៀនប្រភេទនេះនឹងជួយធានាបាននូវសុវត្ថិភាពរបស់សិស្សនិងគ្រូពីការវាយប្រហារផ្សេងៗពីសំណាក់កងទ័ពរុស្ស៊ី។​គួរបញ្ជាក់ជូនថា ចាប់តាំងពីមានសង្គ្រាមជាមួយរុស្ស៊ីមកសាលារៀនភាគច្រើននៅក្នុងប្រទេសអ៊ុយក្រែនបានបន្តកម្មវិធីសិក្សាតាមប្រព័ន្ធ Online ហើយនៅតំបន់ខ្លះវិញអាជ្ញាធរអ៊ុយក្រែនបានសម្រេចរៀបចំស្ថានីយ៍រថភ្លើងក្រោមដីឲ្យក្លាយជាសាលារៀន ខណៈកន្លែងរៀនរបៀបនេះមានជាង ៦០កន្លែង៕ អត្ថបទ៖ ភក្តី ប្រភព៖  The Strait Time

    October 3, 2023
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ក្រសួងសុខាភិបាលនៃប្រទេសម៉ាឡេស៊ីបានណែនាំឲ្យពលរដ្ឋខ្លួនគួរកុំចេញក្រៅផ្ទះបើគ្មានភារកិច្ចចាំបាច់ និងត្រូវពាក់ម៉ាស់ឲ្យបានត្រឹមត្រូវបើសិនមានភារកិច្ចត្រូវធ្វើដំណើរតាមផ្លូវសាធារណៈ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ​ ទី៣ ខែតុលានេះ។ សេចក្តីណែនាំខាងលើនេះមិនមែនជាវិធានការទប់ស្កាត់ការរាតត្បាតជំងឺឆ្លងអ្វីឡើយ តែវាគឺជាការឆ្លើយតបទៅនឹងបញ្ហាអាកាសធាតុអាក្រក់ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពពលរដ្ឋម្នាក់ៗ។ បើតាមលោក Muhammad Radzi Abu Hassan អគ្គនាយក​​នៃក្រសួងសុខាភិបាលម៉ាឡេស៊ីបានបញ្ជាក់ថា បញ្ហាខ្យល់កខ្វក់បានកំពុងកើតមានជាថ្មីនៅទូទាំងប្រទេស ជាពិសេសនៅតំបន់ប្រជុំជនដូចជាទីក្រុងជាដើម ខណៈនៅតំបន់ខ្លះវិញមានទាំងផ្សែងពុលនៅលាយលំក្នុងបរិយាកាសទៀតផង។ ​លោកបានបន្តថា ប្រសិនបើពលរដ្ឋគ្រប់រូបមិនយកចិត្តទុកដាក់ការពារខ្លួនចំពោះបញ្ហាខាងលើនេះទេ ពួកគេអាចប្រឈមនឹងបញ្ហាសុខភាពមួយចំនួន ជាពិសេសបញ្ហាផ្លូវដង្ហើមតែម្តង។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញថាមានជនរងគ្រោះនៅឡើយទេ ខណៈពេលវេលាជាក់លាក់នៃការរលាយបាត់ទៅវិញនៃបញ្ហាអាកាសធាតុអាក្រក់នេះក៏នៅមិនទាន់មានការបញ្ជាក់នៅឡើយដែរ៕ អត្ថបទ៖ ភក្តីប្រភព៖ The Strait Time  

    October 3, 2023
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ កម្មវិធីផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុចំពោះការ “បង្កកស៊ុតសម្រាប់បង្កកំណើតរបស់មនុស្សស្រី” កំពុងទទួលបានការចាប់អាមរ្មណ៍ខ្លាំងពីសំណាក់ស្រ្តីកូរ៉េខាងត្បូងដែលមិនទាន់បានរៀបការ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃច​ន្ទ ទី២ ខែតុលានេះ។ គួរបញ្ជាក់ជូនថា ដំណើរការនៃការបង្កកស៊ុតនេះនឹងជួយសម្របសម្រួលឲ្យស្រ្តីគ្រប់រូបអាចសម្រេចចិត្តយកកូនក្នុងពេលវេលាជាក់លាក់ណាមួយនៅក្នុងពេលអនាគត ឬនៅពេលដែលពួកគាត់មានអាយុច្រើនដែលរាងកាយរបស់ពួកគាត់លែងមានសមត្ថភាពបង្កើតស៊ុតសម្រាប់បង្កកំណើតបាន។  ប្រភពខាងលើបានបន្តថា យោងតាមការស្ទង់មតិមួយបានបង្ហាញថាមានស្រ្តីកូរ៉េខាងត្បូងដែលបានរៀបការរួចចំនួន ៦៤% និងមិនទាន់បានរៀបការចំនួន ៦៩,៨% សុទ្ធតែមានគោលបំណងចង់ធ្វើការបង្កកស៊ុតទុកសម្រាប់មានកូនក្នុងពេលអនាគត ខណៈនាបច្ចុប្បន្ននេះរដ្ឋាភិបាលកូរ៉េខាងត្បូងមានកម្មវិធីផ្តល់ប្រាក់ជំនួយសម្រាប់តែស្រ្តីរៀបការរួចប៉ុណ្តោះ។ យ៉ាងណាក្តី ការអនុវត្តកម្មវិធីថ្មីខាងលើនេះនឹងអនុញ្ញាតឲ្យស្រ្តីកូរ៉េខាងត្បូងទាំងអស់ ទាំងរៀបការរួចនិងនៅលីវ មានអាយុចន្លោះពី ២៩ឆ្នាំ រហូតដល់ ៤៩ឆ្នាំ មានសិទ្ធដូចគ្នាក្នុងការដាក់ពាក្យស្នើសុំប្រាក់ជំនួយសម្រាប់សេវាបង្កកស៊ុតនេះពីសំណាក់រដ្ឋាភិបាលកូរ៉េខាងត្បូង។ សូមបញ្ជាក់ជូនផងដែរថា សេវាសេវាបង្កកស៊ុតនៅក្នុងប្រទេសកូរ៉េខាងត្បូងគឺមានតម្លៃចាប់ពី ២,៥លានវ៉ុន ទៅ ៥លានវ៉ុន

    October 2, 2023
  • អន្តរជាតិ

    ជប៉ុន៖ អាជ្ញាធរជប៉ុននឹងរៀបចំព្រឹត្តិការណ៍ “អាហារជប៉ុន” នៅក្នុងទីក្រុងបាងកក ប្រទេសថៃ ក្នុងថ្ងៃសុក្រ និងនៅក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្នុងថ្ងៃអាទិត្យនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២ ខែតុលា។ ព្រឹត្តិការណ៍អាហារនេះត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយក្រុមហ៊ុន Tokyo Electric Power Company Holdings Inc (Tepco) សហការណ៍ជាមួយអាជ្ញាធរកសិកម្មនៃអាណាខេត្តហ្វូគូស៊ីម៉ា ប្រទេសជប៉ុន ខណៈគោលបំណងនៃការរៀបចំំកម្មវិធីដ៏ធំនេះគឺដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកថា អាហារសមុទ្ររបស់ជប៉ុនពិតជាមានសុវត្ថិភាព ១០០%សម្រាប់ទទួលទាន។ ប្រភពខាងលើបានបន្តថា បន្ទាប់ពីរៀបចំព្រឹត្តិការណ៍អាហារនៅក្នុងប្រទេសធំៗទាំង ២ខាងលើនេះហើយ អាជ្ញាធរជប៉ុនក៏គ្រោងនឹងកម្មវិធីស្រដៀងគ្នានេះក្នុងប្រទេសសិង្ហបុរីផងដែរ ​​​​​​​​​​​​​​​​​​​​​​​​​​នៅក្នុងអំឡុងថ្ងៃទី ១១ ដល់

    October 2, 2023
  • អន្តរជាតិ

    អង់គ្លេស៖ ប្រទេសអង់គ្លេសបានចុះកិច្ចព្រមព្រៀងលើកគម្រោងអភិវឌ្ឍន៍នាវាមុជទឹកក្នុងទំហំទឹកប្រាក់ដ៏ធំមួយនេះ ពោលគឺមានតតម្លៃរហូតដល់ ៤,៨ពាន់លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី២ ខែតុលានេះ។ គម្រោងអភិវឌ្ឍន៍មួយនេះមានឈ្មោះថា SSN-AUKUS ខណៈនាវាដែលគេនឹងផលិតឡើងនោះគឺជាប្រភេទនាវាដើរដោយថាមពលនុយក្លេអ៊ែរ ដែលជាបច្ចេកវិទ្យាដ៏ទំនើបចុងក្រោយបង្អស់គិតក្នុងពេលបច្ចុប្បន្ននេះ។ ប្រភពខាងលើនេះបានបន្តថា នៅក្នុងកិច្ចព្រមព្រៀងអភិវឌ្ឍន៍នាវាមុជទឹកនេះគឺក្រុមហ៊ុនចំនួន ៣ ដែលត្រូវធ្វើការងារួមគ្នាមានដូចជាក្រុមហ៊ុន BAE Systems, ក្រុមហ៊ុន Rolls-Royce និងក្រុមហ៊ុន Babcock ខណៈគម្រោងនេះគឺជាផ្នែកមួយរបស់សម្ព័ន្ធយោធា AUKUS ដែលជាសម្ព័ន្ធយោធារវាងសហរដ្ឋអាមេរិក អូស្ត្រាលី និងចក្រភពអង់គ្លេសត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រឆាំងជាមួយឥទ្ធិពលរបស់ចិន។ បើតាមលោកនាយករដ្ឋមន្ត្រីអង់គ្លេស​ Rishi Sunak បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍នាវាខាងលើនេះនឹងត្រូវបញ្ចប់នៅត្រឹមឆ្នាំ ២០២៨ ខណៈគេនឹងត្រូវការកម្លាំងពលកម្មចំនួន

    October 2, 2023
  • អន្តរជាតិ

    ហ្វីលីពីន៖ រដ្ឋាភិបាលហ្វីលីពីននឹងផ្តល់ប្រាក់ជំនួយសរុបចំនួន ១២,៧ពាន់លានប៉េសូ (ជាង ៧២៩ លានដុល្លាអាមេរិក) ទៅកាន់ក្រុមកសិករធ្វើស្រែនៅទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៣០ ខែកញ្ញានេះ។ ការសម្រេចផ្តល់ប្រាក់ជំនួយនេះគឺត្រូវបានធ្វើឡើងក្រោយប្រជាកសិករហ្វីពីពីនភាគច្រើនសុទ្ធតែបានជួបប្រទះនូវបាតុភូតអាកាសធាតុ El Nino ដែលធ្វើឲ្យតម្លៃដើមនៃការធ្វើកសិកម្មរបស់ពួកគាត់ត្រូវកើតឡើងខ្ពស់​ ខណៈទិន្នផលវិញគឺមានបរិមាណតិចនិងតម្លៃថោក។ ប្រភពខាងលើបានបន្តថា ទឹកប្រាក់ជំនួយជិត ៧៣០លានដុល្លារនេះនឹងត្រូវបែកចែកជូនប្រជាកសិករចំនួន ២,៣លាននាក់ ដោយមានភ្ជាប់នូវលក្ខខណ្ឌមួយចំនួនដូចជា កសិករម្នាក់ដែលមានដីធ្វើស្រែតិចជាង ២ហិចតា​នឹងត្រូវទទួលបានប្រាក់ចំនួន ៥,០០០ប៉េសូ (២៨៧ ដុល្លារអាមេរិក)។ ទន្ទឹមគ្នានេះរដ្ឋាភិបាលហ្វីលីពីនក៏មានកញ្ចប់ថវិកាចំនួន ៧០០លានប៉េសូផ្សេងទៀតសម្រាប់ផ្តល់ជូនក្រុមកសិករមួយក្រុមដាច់ដោយឡែកផ្សេងទៀតផងដែរ ដោយក្រុមកសិកទាំងនោះគឺជាក្រុមកសិករស្ថិតនៅក្រោមកម្មវិធីឧបត្ថម្ភធនជាសាច់ប្រាក់របស់នាយកដ្ឋានសុខុមាលភាពនិងអភិវឌ្ឍន៍ ដែលមានចំនួនសរុប ៧៨,០០០នាក់៕

    September 30, 2023