Pheakdey
  • អន្តរជាតិ

    ចិន៖ ប្រទេសចិនបានបើកសម្ពោធមហាវិទ្យាល័យដំបូងបំផុតមួយ ដែលមានការសិក្សាជាពិសេសអំពីសត្វខ្លាឃ្មុំយក្ស (Giant Pandas) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៧ ខែកញ្ញានេះ។ មហាវិទ្យាល័យថ្មីនេះត្រូវបានបង្កើតឡើងដោយការិយាល័យព្រៃឈើនិងវាលស្មៅនៃខេត្តស៊ីឈួនសហការណ៍ជាមួយសាកលវិទ្យាល័យ China West Normal University ដែលមានទីតាំងស្ថិតនៅក្នុងក្រុង Nanchong នៃខេត្តស៊ីឈួន។ ប្រភពខាងលើបានបន្តថា កម្មវិធីសិក្សានៅក្នុងមហាវិទ្យាល័យខាងលើនេះគឺផ្តោតសំខាន់ទៅលើការស្រាវជ្រាវ ដំណើរជីវិត និងកិច្ចការពារសំខាន់ៗចំពោះពពួកសត្វខ្លាឃ្មុំជាច្រើនប្រភេទរួមទាំងសត្វខ្លាឃ្មុំយក្សផងដែរ ដែលជាប្រភេទសត្វដ៏កម្របំផុតនៅក្នុងប្រទេសចិន។ បើតាមលោក Wang Yuanjun ប្រធានផ្នែកសិក្សានៃសាកលវិទ្យាល័យ China West Normal University បានបញ្ជាក់ថា មហាវិទ្យាល័យថ្មីនេះគឺត្រូវបានបង្កើតឡើងសម្រាប់ក្រុមនិស្សិតដែលមានទំនោរចិត្តស្រលាញ់បរិស្ថាន ស្រលាញ់ធនធានធម្មជាតិ និងមានឧបនិស្ស័យជាមួយសត្វព្រៃ ហើយមានគោលបំណងចង់ស្វែងយល់ឲ្យស៊ីជម្រៅអំពីជីវិតសត្វព្រៃ

    September 27, 2023
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងបានសម្រេចអនុវត្តច្បាប់ថ្មីមួយនៅក្នុងវិស័យសុខាភិបាលដោយតម្រូវឲ្យគ្រប់មន្ទីរពេទ្យទាំងត្រូវតែបំពាក់កាមេរ៉ាសុវត្ថិភាពនៅក្នុងបន្ទប់វះកាត់ដើម្បីថតរាល់សកម្មភាពវះកាត់អ្នកជំងឺទាំងអស់តាំងពីពេលចាប់ផ្តើមរហូតដល់បញ្ចប់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand។ ការអនុវត្តច្បាប់ថ្មីនេះគឺត្រូវបានធ្វើឡើងដើម្បីតបតាមការសំណូមពររបស់ក្រុមអ្នកជំងឺនិងក្រុមគ្រួសាររបស់អ្នកជំងឺ ដែលចង់ដឹងច្បាស់អំពីរបៀបដែលក្រុមវេជ្ជបណ្ឌិតជំនាញធ្វើការវះកាត់ម្តងៗ។ ប្រភពខាងលើបានបន្តថា រាល់សកម្មភាពដែលបានថតជាប់នៅក្នុងកាមេរ៉ាសុវត្ថិភាពនោះទៀតសោធត្រូវតែរក្សាទុកឲ្យបាន ៣០ថ្ងៃក្រោយពេលវះកាត់ ទើបមន្ទីរពេទ្យនីមួយៗអាចមានសិទ្ធលុបចោលបាន។ បើតាមក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ថា ​ច្បាប់ថ្មីត្រូវបានចាប់ផ្តើមអនុវត្តជាផ្លូវការចាប់ពីថ្ងៃចន្ទដើមសប្តាហ៍នេះតទៅហើយ ខណៈមន្ទីរពេទ្យណាដែលខកខានមិនបានអនុវត្តតាមច្បាប់នេះនឹងត្រូវរងនូវការពិន័យជាប្រាក់ចំនួន ៥លានវ៉ុន (ប្រហែល ៣,៧០០ដុល្លារអាមេរិក)។​ ដោយឡែកចំពោះជនណាដែលធ្វើការចែកចាយវីដេអូក្នុងកាមេរ៉ាសុវត្ថិខាងលើដោយគ្មានការអនុញ្ញាត បំផ្លាញវីដេអូដោយចេតនា ឬក្លែងបន្លំវីដេអូក្នុងគោលបំណងទុច្ចរិតផ្សេងៗនឹងត្រូវប្រឈមនឹងការពិន័យជាប្រាក់ចំនួន ៥០លានវ៉ុន (ប្រហែល ៣៧,០០០ដុល្លារអាមេរិក) ឬប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ៕  អត្ថបទ៖ ភក្តី ប្រភព៖ National Thailand

    September 26, 2023
  • អន្តរជាតិ

    ថៃ៖ សកម្មជននិងជាមេធាវីជនជាតិថៃដ៏ល្បីល្បាញម្នាក់ត្រូវបានតុលាការសម្រេចផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ក្រោយរូបគាត់បានធ្វើការអំពាវនាវជាសាធារណៈឲ្យធ្វើកំណែទម្រង់របបរាជានិយមថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៦ ខែកញ្ញានេះ។ សកម្មជនសិទ្ធមនុស្សរូបនេះមានឈ្មោះថា Arnon Nampa ភេទប្រុស មានអាយុ ៣៩ឆ្នាំ។ បើតាមតុលាការថៃបានបញ្ជាក់ថា សកម្មភាពរបស់លោក Arnon Nampa ត្រូវបានចាត់ទុកជាការប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរ ខណៈយោងទៅច្បាប់នៅក្នុងប្រទេសថៃគឺបានកំណត់ថា ជនណាដែលបានធ្វើសកម្មភាពនិងនិយាយប្រមាថព្រះមហាក្សត្រថៃជាសាធារណៈអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១៥ឆ្នាំឯ​ណោះ។ គួរបញ្ជាក់ជូនថា​ ថៃគឺជាប្រទេសដែលមានច្បាប់ការពារព្រះមហាក្សត្រ និងរបបរាជានិយមយ៉ាងតឹងរឹងបំផុត ខណៈផ្នត់គំនិតរបស់ប្រជាជនថៃភាគច្រើនបានចាត់ទុកព្រះមហាក្សត្រជាព្រះអទិទេពរបស់ពួកគេ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    September 26, 2023
  • អន្តរជាតិ

    កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានសម្រេចអនុញ្ញាតឲ្យជនបរទេសអាចធ្វើដំណើរចូលក្នុងប្រទេសខ្លួនបានវិញហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៦ ខែកញ្ញានេះ។ ការអនុញ្ញាតនេះត្រូវបានគេមើលឃើញថា គឺជាការអនុញ្ញាតលើកដំបូងបើគិតចាប់តាំងពីឆ្នាំ ២០២០មក។ គួររម្លឹកជូនថា កាលពី ៣ឆ្នាំមុនប្រទេសកូរ៉េខាងជើងបានសម្រេចបិទឲ្យមានជនបរទេសណាម្នាក់អាចធ្វើដំណើរចូលមកក្នុងប្រទេសខ្លួនជាដាច់ខាត ក្រោមហេតុផលដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ ក្នុងអំឡុងពេលអនុវត្តវិធានការតឹងរឹងខាងលើនេះគឺអាជ្ញាធរកូរ៉េខាងជើងអាចនឹងកាត់ទោសប្រហារជីវិតតែម្តង ចំពោះជនណាដែលហានបំពានចូលក្នុងប្រទេសរបស់ខ្លួនមដោយគ្មានការអនុញ្ញាត៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    September 26, 2023
  • អន្តរជាតិ

    ចិន៖ ការសិក្សាមួយបានបង្ហាញថា វិស័យ E-sport នៅក្នុងប្រទេសចិនបានរីកចម្រើនយ៉ាងខ្លាំង រហូតដល់មានការបើកវគ្គបណ្តុះបណ្តាល មានសញ្ញាប័ត្របញ្ជាក់ការសិក្សា មានសណ្ឋាគារធំៗជាអ្នកផ្គត់ផ្គង់ទីផ្សារដើម្បីរកប្រាក់កម្រៃ និងមានទាំងការទិញ-លក់សមាជិកអ្នកលេងរវាងក្លឹបនិងក្លឹបដូចក្នុងទីផ្សារដោះដូរកីឡាករក្នុងពិភពបាល់ទាត់អីចឹងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី២៥ ខែកញ្ញានេះបានបញ្ជាក់ថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Niko Partners ដែលជាក្រុមហ៊ុនចែកចាយនិងគ្រប់គ្រងទីផ្សារវីដេអូហ្គេមធំបំផុតនៅក្នុងប្រទេសចិន និងតំបន់អាស៊ីប៉ាស៊ីភិច។ បើតាមលោក Zeng Xiaofeng ដែលជាអនុប្រធានក្រុមហ៊ុន Niko Partners បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះចិនគឺជាទីផ្សារ E-sport ធំបំផុតនៅក្នុងពិភពលោកដោយចិនមានអ្នកលេងហ្គេមសរុបប្រមាណជា ៤៨៧លាននាក់។ លោក Zeng Xiaofeng បានបន្តថា E-sport

    September 25, 2023
  • អន្តរជាតិ

    កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងនៅក្នុងថ្ងៃចន្ទ ទី២៥ ខែកញ្ញានេះបានបញ្ជាក់ថា ទំទាក់ទំនងរវាងប្រទេសខ្លួនជាមួយនឹងប្រទេសរុស្ស៊ីគឺជារឿងធម្មតា និងជារឿងធម្មជាតិនៃប្រទេសជិតខាងគ្នា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ការចេញមកធ្វើសេចក្តីបញ្ជាក់នេះគឺដើម្បីឆ្លើយតបទៅនឹងមតិរិះគន់របស់បណ្តាប្រទេសជាច្រើន​ ជាពិសេសកូរ៉េខាងត្បូង ជុំវិញដំណើរទស្សនកិច្ចរបស់លោក គឹម ជុងអ៊ុនទៅកាន់ទីក្រុងម៉ូស្គូកាលពីសប្តាហ៍កន្លងទៅនេះ។ កូរ៉េខាងជើងបាននិយាយច្បាស់ៗថា៖ “វាជារឿងធម្មតា និងជារឿងធម្មជាតិសម្រាប់ប្រទេសជិតខាងក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក ហើយគ្មានហេតុផលណាមួយហៅការអនុវត្តបែបនេះជារឿងខុសឆ្គងនោះទេ”។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាស់ខាងលើនេះគឺបានកើតឡើងក្រោយពេលលោក គឹម ជុងអ៊ុន និងលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានជួបពិភាក្សាគ្នាដោយផ្ទាល់នៅទឹកដីរុស្ស៊ី និងបានចុះកិច្ចព្រមព្រៀងជាមួយគ្នាលើបញ្ហាសំខាន់ៗជាច្រើនក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការណ៍នៃប្រទេសទាំងពីរ។ យ៉ាងណាក្តី សម្រាប់ក្រុមប្រទេសសេរីជាច្រើននៅជុំវិញពិភពលោកបានយល់ឃើញថា នៅក្នុងជំនួបរវាងលោក គឹម ជុងអ៊ុន និងលោក វ៉្លាឌីមៀរ ពូទីននោះគឺបានបង្កប់នូវកិច្ចព្រមព្រៀងសម្ងាត់មួយ

    September 25, 2023
  • អន្តរជាតិ

    ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះអណ្តូងរ៉ែដ៏ធំមួយនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី២៥ ខែកញ្ញានេះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Guizhou ភាគខាងត្បូងប្រទេសចិន និងបានកើតឡើងនៅយប់ថ្ងៃអាទិត្យកន្លងទៅនេះ។ ប្រភពខាងលើបានបន្តថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺសុទ្ធតែជាក្រុមកម្មករដែលកំពុងតែបំពេញការងារនៅក្នុងអណ្តូងរ៉ែនោះផ្ទាល់តែម្តង ហើយរហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានដឹងអំពីមូលហេតុពិតប្រាកដដែលបង្កឲ្យមានភ្លើងឆេះនេះនៅឡើយទេ។ ដោយឡែកចំពោះចំនួនជនរងគ្រោះវិញគឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ខណៈអាជ្ញាធរចិនកំពុងបើកការស៊ើបអង្កេតករណីនេះជាបន្ទាន់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    September 25, 2023
  • អន្តរជាតិ

    តៃវ៉ាន់៖ រដ្ឋាភិបាលតៃវ៉ាន់បានបង្ហាញនូវក្តីព្រួយបារម្ភចំពោះបញ្ហាសន្តិសុខជាតិជាថ្មីម្តងទៀត ក្រោយប្រទេសចិនបានធ្វើសមយុទ្ធយោធាកាន់ខ្លាំងឡើងៗនៅជុំវិញដែនកោះរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៣ ខែកញ្ញានេះ។ កោះតៃវ៉ាន់ថែមទាំងបានបញ្ជាក់ថា ភាពតានតឹងនៅពេលនេះគឺបានឈានដល់កម្រិតធ្ងន់ធ្ងរស្ទើរតែលែងអាចគ្រប់គ្រងបាន ដែលងាយនឹងបង្កឲ្យមានការប៉ះទង្គិតគ្នាដោយចៃដន្យណាស់។ ប្រភពខាងលើបានបន្តថា ក្នុងរយៈពេល២ សប្តាហ៍ចុងក្រោយនេះចិនបានបើកការធ្វើសមយុទ្ធយោធាក្នុងទម្រង់ដ៏កាចមួយនៅជុំវិញកោះតៃវ៉ាន់ ដោយចិនបានបញ្ជូនយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក យន្តហោះទម្លាក់គ្រាប់បែបជា និងនាវាចម្បាំងជាច្រើនគ្រឿងមកកាន់តំបន់ជុំវិញកោះតៃវ៉ាន់ ហើយអ្វីដែលជាការកត់សម្គាល់នោះគឺចិនថែមទាំងបានបញ្ជូននាវាផ្ទុកយន្តហោះ Shandong របស់ខ្លួនមកកាន់ដែនកោះតៃវ៉ាន់ទៀតផង។ បើទោះជាយ៉ាងនេះក្តី រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោក Chiu Kuo-cheng បានបញ្ជាក់ថា តៃវ៉ាន់នៅតែបន្តរក្សាជំហរយ៉ាងមុតមាំក្នុងការការពារដែនដីរបស់ខ្លួន បើទោះជាក្នុងស្ថានភាពបែបណាក៏ដោយ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    September 23, 2023
  • អន្តរជាតិ

    អាមេរិក៖ ប្រទេសជាសម្ព័ន្ធមិត្តចំ​នួនគឺ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីកិច្ចសហប្រតិបត្តិការណ៍យោធារវាងប្រទេសរុស្ស៊ីនិងកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី២៣ ខែកញ្ញានេះ។ សេចក្តីថ្លែងការរួមនេះគឺត្រូវបានធ្វើឡើងក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី Park Jin និងរដ្ឋមន្ត្រីការបរទេសជប៉ុន Yoko Kamikawa បានជួបពិភាក្សាគ្នាក្នុងជំនួបពិសេសមួយកាលពីថ្ងៃសុក្រកន្លងទៅនេះ។ គួររម្លឹកជូនថា កាលពីសប្តាហ៍មុនប្រមុខដឹកនាំប្រទេសកូរ៉េខាងជើងគឺលោក គឹម ជុងអ៊ុនបានអញ្ជើញធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបពិភាក្សាអំពីបញ្ហាជាច្រើនជាមួយនឹងលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។ តាមព័ត៌មានផ្លូវការបានបង្ហាញថា លោក គឹម ជុងអ៊ុន និងលោក វ្ល៉ាឌីមៀរ ពូទីន បានជជែកគ្នាអំំពីបញ្ហាសំខាន់ៗមួយចំនួន

    September 23, 2023
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ អាជ្ញាធរឥណ្ឌូនេស៊ីបានធ្វើការនិរទេសជនជាតិចិនចំនួន ១៥៣នាក់ចេញពីប្រទេសរបស់ខ្លួន ដែលពលរដ្ឋចិនទាំងនេះគឺសុទ្ធតែជាជនល្មើសពាក់ព័ន្ធក្នុងករណីបោកប្រាស់ស្នេហាតាមប្រព័ន្ធអ៊ីនធឺណែត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃសុក្រ ទី២២ ខែកញ្ញានេះ។ នៅក្នុងចំណោមពលរដ្ឋចិនទាំង ១៥៣នាក់នេះ ក៏មានស្រ្តីចំនួន ៥នាក់ផង ខណៈអត្តសញ្ញាណលម្អិតរបស់ពួកគេម្នាក់ៗមិនត្រូវបានបង្ហាញសាធារណៈឡើយ។ ប្រភពខាងលើបានបន្តថា ភាគច្រើននៃក្រុមជនល្មើសបានធ្វើសកម្មភាពបោកប្រាក់ជាលក្ខណៈបណ្តាញរួមគ្នា ហើយល្បិចនៃការឆបោករបស់ពួកគេនោះ គឺពួកគេបានទាក់ទងទៅកាន់ក្រុមជនរងគ្រោះតាមរយៈបណ្តាញសង្គមដើម្បីបង្កើតទំនាក់ទំនងស្នេហាក្លែងក្លាយមួយ។ ក្រោយជនរងគ្រោះបានបាក់ចិត្តស្រលាញ់ពួកគេហើយ ពួកគេក៏ផ្តើមល្បួងឲ្យជនរងគ្រោះថតរូបអាក្រាតកាយ ឬវីដេអូធ្វើសកម្មភាពផ្លូវភេទផ្ញើឲ្យពួកគេមើល ហើយនៅទីបញ្ចប់ពួកគេបានប្រើប្រាស់រូបភាពឬវីដេអូទាំងនោះដើម្បីគំរាមទារប្រាក់ពីក្រុមជនរងគ្រោះជាថ្នូរនឹងការមិនបង្ហោះរូបភាព ឬ វីដេអូទាំងនោះជាសាធារណៈ។ បើតាមអាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ថា ក្រុមជនល្មើសទាំងអស់នេះបានជំរិតទារប្រាក់ពីក្រុមជនរងគ្រោះសរុបប្រមាណជា ១,៣លានដុល្លារអាមេរិក គិតត្រឹមពេលដែលអាជ្ញាធរបានឃាត់ខ្លួនពួកគេនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ South

    September 22, 2023