Pheakdey
  • អន្តរជាតិ

    មីយ៉ាន់ម៉ា៖ រដ្ឋាភិបាលមីយ៉ាន់ម៉ាដែលកំពុងដឹកនាំដោយរបបយោធាបានបង្ហាញនូវការខឹងសម្បាយ៉ាងខ្លាំងចំពោះប្រទេសចិនជុំវិញករណីខែ្សភាពយន្តរឿង “No More Bets” ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសប្រទេសខ្លួនយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីយប់ថ្ងៃសុក្រ ទី២៩ ខែកញ្ញានេះ។ ទន្ទឹមគ្នានេះប្រព័ន្ធផ្សព្វផ្សាយធំៗនៅក្នុងប្រទេសមីយ៉ាន់ម៉ាសុទ្ធតែបានធ្វើការរិះគន់ខ្លាំងៗចំពោះករណីនេះ ខណៈពលរដ្ឋមីយ៉ាន់ម៉ាជាច្រើនក៏បានបង្ហាញនូវការមិនពេញចិនរបស់ពួកគេជាបន្តបន្ទាន់នៅតាមបណ្តាញសង្គមផងដែរ។ គួរបញ្ជាក់ជូនថា “No More Bets” គឺជាខ្សែភាពយន្តខ្នាតធំបែបឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ដោយសាច់រឿងនៅក្នុងខ្សែភាពយន្តមួយនេះបានបង្ហាញអំពីជនរងគ្រោះជាច្រើនដែលត្រូវបានគេឆបោក ​និងបង្ខំឲ្យធ្វើការជាអ្នកបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណិតនិងមានទាំងសកម្មភាពធ្វើទារណ្ឌកម្មយ៉ាងឃោឃៅជាច្រើនផងដែរ​ ខណៈទីតាំងនៃការធ្វើសកម្មភាពឧក្រិដ្ឋនោះគឺកើតបានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា​ និងប្រទេសកម្ពុជាផងដែរ។ សូមបញ្ជាក់ជូនផងដែរថា “No More Bets” គឺជាខ្សែភាពយន្តដែលទទួលបានគាំទ្រខ្លាំងបំផុតលំដាប់ទី ៣ ក្នុងចំណោមខ្សែភាពយន្តចិនទាំងអស់ ខណៈខ្សែភាពយន្តមួយនេះអាចរកប្រាក់ចំណូលបានប្រមាណជា ៣,៨ពាន់លានយន់​ (ជាង ៥២០លានដុល្លារអាមេរិក) គិតត្រឹមពេលបច្ចុប្បន្ននេះ៕ 

    September 30, 2023
  • អន្តរជាតិ

    អាមេរិក៖ ទីក្រុងញូវញ៉ក សហរដ្ឋអាមេរិកបានប្រឈមនឹងបញ្ហាភ្លៀងធ្លាក់ក្នុងកម្រិតដ៏ខ្លាំងបំផុតមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៣០ ខែកញ្ញានេះ។ ឥទ្ធិពលរបស់ទឹកភ្លៀងបានបង្កឲ្យមានទឹកជំនន់ជន់លិចតាមដងលូវសំខាន់ៗជាច្រើន ដែលបង្ខំឲ្យសកម្មភាពធ្វើដំណើរតាមផ្លូវសាធារណៈមួយចំនួន និងសកម្មភាពអាជីវកម្មមួយចំនួនត្រូវបានផ្អាក ខណៈសាលារៀនមួយចំនួនបានសម្រេចឲ្យក្មេងៗផ្អាកមកសាលាតែបន្តការសិក្សាតាមប្រព័ន្ធ Online។ បើតាមអាជ្ញាធរក្រុងញូវយ៉កបានបញ្ជាក់ថា​ កាលពីថ្ងៃម្សិលមិញនេះភ្លៀងបានធ្លាក់ក្នុងកម្រិតយ៉ាងខ្លាំងមិនធ្លាប់មាននោះទេបើគិតចាប់តាំងពីឆ្នាំ ១៨៨២មក ពោលគឺក្នុងរយៈពេល ១៤០ឆ្នាំចុងក្រោយនេះ។​ បើតាមលោកស្រី Kathy Hochul អភិបាលក្រុង​ញូវយ៉ក ដែលបានសម្រេចទាញសញ្ញាអាសន្នបន្ទាន់ជុំវិញករណីភ្លៀងខាងលើនេះបានហៅហេតុការណ៍នេះថា ជា “ព្រឹត្តិការណ៍ភ្លៀងដែលអាចគំរាមគំហែងដល់អាយុជីវិត” ខណៈគិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះភ្លៀងនៅមិនទាន់ថយចុះនៅឡើយទេ។ យ៉ាងណាក្តី ពុំទាន់មានរបាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះថ្នាក់ឬអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ដ៏កម្រនេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    September 30, 2023
  • អន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកប្រកាសផ្តល់ប្រាក់រង្វាន់ចំនួន ៥លានដុល្លារចំពោះអ្នកណាដែលអាចផ្តល់ព័ត៌ឈានដល់ការចាប់ខ្លួនមេក្លោងនៅពីក្រោយករណីបាញ់សម្លាប់បេក្ខភាពប្រធានាធិបតីអេក្វាឌ័រ Fernando Villavicencio នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters នៅក្នុងថ្ងៃសុក្រ ទី២៩ ខែកញ្ញានេះ។ គួររម្លឹកជូនថា លោក Fernando Villavicencio ដែលជាបេក្ខជនលេចធ្លោក្នុងយុទ្ធការបោះឆ្នោតថ្នាក់ជាតិនៅប្រទេសអេក្វាឌ័រត្រូវបានឃាតកបាញ់សម្លាប់នៅក្នុងទីក្រុង Quito នៃប្រទេសអេក្វាឌ័រកាលពីថ្ងៃទី ៩ ខែសីហាកន្លងទៅ ពោលគឺនៅ ២សប្តាហ៍មុនពេលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីចូលមកដល់។ ក្រោយកើតមានករណីឃាតកម្មយ៉ាងឃោឃៅនេះប៉ូលិសអេក្វាឌ័របានឃាត់ខ្លួនជនសង្ស័យចំនួន ៦រូប ដែលជាក្រុមឧក្រិដ្ឋជនមកពីប្រទេសកូឡុំប៊ី ខណៈមេក្លោងធំដែលជាអ្នករៀបចំគម្រោងបាញ់សម្លាប់លោក Fernando Villavicencio នៅមិនទាន់ត្រូវបានរកឃើញនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Reuters

    September 29, 2023
  • អន្តរជាតិ

    ជប៉ុន៖ ជប៉ុននឹងផ្តើមបង្ហូរទឹកវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរចូលទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិច ដែលជាដំណាក់ទី ២ នៅសប្តាហ៍ក្រោយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៩ ខែកញ្ញានេះ។ បើតាមក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូបានបញ្ជាក់ថា តាមគម្រោងគឺប្រតិបត្តិការណ៍បង្ហូរកាកសំណល់រាវខាងលើនេះត្រូវអនុវត្តនៅក្នុងថ្ងៃទី ៥ ខែតុលា ខណៈបរិមាណកាលសំណល់ដែលត្រូវបង្ហូរចេញនោះនៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយទេ។  គួររម្លឹកជូនថា ដំណាក់ទី ១ នៃប្រតិបត្តិការណ៍បង្ហូរទឹកវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរចូលទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិចបានចាប់ផ្តើមនៅក្នុងថ្ងៃទី ២៤ ខែសីហាកន្លងទៅ ហើយនៅក្នុងដំណាក់កាលដំបូងនោះជប៉ុនបានធ្វើបង្ហូរកាកសំណល់រាវអស់ចំនួន ៧,៨០០តោន ខណៈកាកសំណល់ទាំងអស់មានបរិមាណរហូតដល់ ១,៣៤លានតោនឯណោះ។​ សូមបញ្ជាក់ជូនថាផងដែរថា សកម្មភាពរបស់អាជ្ញាធរជប៉ុនខាងលើនេះបានធ្វើប្រទេសចិនមិនសប្បាយចិត្តនោះទេ ដ្បិតចិនយល់ឃើញថាវាបានធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិនៅក្នុងសមុទ្រយ៉ាងខ្លាំង ហើយនៅចំពោះមុខស្ថានភាពបែបនេះគឺប្រទេសចិនបានសម្រេចផ្អាកនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុនទាំងស្រុងតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    September 29, 2023
  • អន្តរជាតិ

    ថៃ៖ លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin បានសម្រេចបរិច្ចាគប្រាក់ខែនិងប្រាក់ឧបត្ថម្ភប្រចាំខែរបស់លោកទាំងអស់ទៅកាន់មូលធិនិសប្បុរសធម៌ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៩ ខែកញ្ញានេះ។ ចំពោះមូលនិធិសប្បុរសធម៌ ដែលនឹងទទួលបានប្រាក់បរិច្ចាគនោះគឺត្រូវបានជ្រើសរើសដោយក្រុមការងាររបស់លោកនាយករដ្ឋមន្ត្រីផ្ទាល់ម្តង។ ប្រភពខាងបានបន្តថា ការបរិច្ចាគប្រាក់នោះទៀតសោធនឹងត្រូវធ្វើឡើងជាច្រើនដំណាក់កាល និងស្ថិតនៅក្នុងវិស័យផ្សេងគ្នាផងដែរ។ ចំពោះដំណាក់កាលទី ១ គឺប្រាក់ខែរបស់នាយករដ្ឋមន្ត្រីទាំងអស់នឹងត្រូវបរិច្ចាគទៅកាន់មូលនិធិសប្បុរធម៌កុមារ Foundation for Children ដែលជាអង្គការក្រៅរដ្ឋាភិបាលកំពុងធ្វើការយ៉ាងសកម្មក្នុងការការពារសិទ្ធកុមារ ផ្តល់ការអប់រំ ថែទាំ និងសុខុមាលចំពោះកុមារក្រីក្រ និងគ្មានផ្ទះសម្បែងជាច្រើននាក់ទៅទូទាំងប្រទេសថៃ។ សូមបញ្ជាក់ជូនថា ប្រាក់ខែរបស់លោកនាយករដ្ឋមន្ត្រីថៃគឺមានចំនួន ៧៥,៥៩០បាត (២,០៦៤ដុល្លារ)​ បូកជាមួយប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៥០,០០០ បាត (១,៣៦៥

    September 29, 2023
  • អន្តរជាតិ

    ចិន៖ ចិនបានសម្ពោធដាក់ឲ្យប្រើប្រាស់នូវខ្សែរថភ្លើងពិសេសមួយខ្សែ ដែលជារថភ្លើងល្បឿនលឿនដំបូងគេបង្អស់អាចធ្វើដំណើរឆ្លងកាត់តំបន់ឆ្នេរសមុទ្រជាច្រើនកន្លែង  នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញានេះ។ ខ្សែរថភ្លើងខាងនេះមានទីតាំងស្ថិតនៅក្នុងខេត្ត Fujian ភាគអាគ្នេយ៍ប្រទេសចិន ពោលគឺស្ថិតនៅក្បែរតំបន់ច្រកសមុទ្រតៃវ៉ាន់។ ប្រភពខាងលើបានបន្តថា ចំណុចគួរឲ្យកត់សម្គាល់មួយទៀតរបស់រថភ្លើងខាងលើនេះគឺវាត្រូវបានសាងសងឡើងពីប្រភេទដែក ដែលអាចការពារគ្រាប់គ្រាប់គាំភ្លើងបានទៀតផង។ ចំពោះចំណុចល្អទូទៅរបស់រថភ្លើងវិញគឺវាអាចធ្វើដំណើរក្នុងល្បឿនរហូតដល់ ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង នៅលើប្រវែងផ្លូវសរុបចំនួន ២៧៧គីឡូម៉ែត្រ ដោយមានទាំងផ្លូវត្រូវបើកនៅលើដីគោកនិងនៅលើស្ពានផងដែរ។ គួរបញ្ជាក់ជូនថា​ ទន្ទឹមនឹងការសម្ពោធផ្លូវរថភ្លើងខាងលើនេះ ចិនក៏បានដាក់ឲ្យប្រើប្រាស់នូវផ្លូវរថភ្លើងដ៏ទំនើបមួយខ្សែផ្សេងទៀតនៅក្នុងទីក្រុង​ Wuhan នៃខេត្ត Hubei ដោយរថភ្លើងនោះគឺជាប្រភេទរថភ្លើង Monorail ដែលមានភាពទំនើបដូចរថភ្លើងនៅក្នុងខ្សែភាពយន្តបែបវិទ្យាសាស្រ្តអីចឹងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    September 28, 2023
  • អន្តរជាតិ

    ចិន៖ ចិនបានបើកសម្ពោធឲ្យប្រើប្រាស់រថភ្លើងប្រភេទ Monorail ជាលើកដំបូងក្នុងប្រទេសខ្លួនហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញានេះ។ ផ្លូវរថភ្លើងដ៏ទំនើបដូចមាននៅក្នុងខ្សែភាពយន្តបែបវិទ្យាសាស្រ្តនេះមានទីតាំងស្ថិតនៅក្នុងទីក្រុង​ Wuhan នៃខេត្ត Hubei ដែលមានប្រវែងផ្លូវសម្រាប់ធ្វើដំណើរសរុប ១០,៥ គីឡូម៉ែត្រ។ ប្រភពខាងលើបានបន្តថា នៅតាមខ្សែរថភ្លើងខាងលើនេះមានស្ថានីយ៍ចំនួន ៦ កន្លែងផ្សេងគ្នា មានម៉ោងដំណើរការចាប់ពីម៉ោង ៨ ព្រឹក រហូតដល់ម៉ោង ៨យប់ ខណៈនៅតាមស្ថានីយ៍នីមួយៗនឹងមានការចេញដំណើរនៅរៀងរាល់ ១០នាទីម្តង។ ចំពោះសមត្ថភាពនៃការផ្ទុកអ្នកដំណើរវិញគឺរថភ្លើងអាចផ្ទុកអ្នកដំណើរបានចំនួន ២២០នាក់ក្នុងពេលតែមួយ និងអាចធ្វើដំណើរក្នុងល្បឿន ៦០គីឡូម៉ែត្រនៅក្នុងមួយម៉ោង។ ដោយឡែកសម្រាប់តម្លៃនៃការប្រើប្រាស់វិញគឺអ្នកដំណើរអាចទិញសំបុត្រជាកញ្ចប់សម្រាប់ប្រើប្រាស់ពេញមួយខែក្នុងតម្លៃ ១២០ យន់ (១៦,៥

    September 28, 2023
  • អន្តរជាតិ

    ជប៉ុន៖ ទីភ្នាក់ងារសន្តិសុខជាតិសហរដ្ឋអាមេរិក ការិយាល័យស៊ើបអង្កេតសហព័ន្ធ និងប៉ូលិសជប៉ុនបានរួមគ្នាចេញសេចក្តីព្រមានជាផ្លូវការមួយអំពីគ្រោះថ្នាក់របស់ក្រុមចោរអ៊ីនធឺណិត BlackTech ដែលអាចកើតមានឡើងចំពោះក្រុមអន្តរជាតិធំៗនៅជុំវិញពិភពលោក។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញានេះបានបញ្ជាក់ថា BlackTech គឺជាក្រុមចោរអ៊ីនធឺណិត ឬក្រុម hacker ចិន ដែលមានសមត្ថភាពខ្លាំងមិនធម្មតា។ ប្រភពខាងលើបានបន្តថា ក្រុម BlackTech បានចាប់ផ្តើមធ្វើសកម្មភាពតាំងពីឆ្នាំ ២០១០ ម្លេះ ហើយនៅក្នុងឆ្នាំ ២០២០កន្លងទៅនេះក្រុម BlackTech បានធ្វើសកម្មភាពគួរកត់សម្គាល់មួយ ដោយពួកគេបានចូលទៅគ្រប់គ្រងគណនី Email របស់មន្ត្រីរដ្ឋាភិបាលតៃវ៉ាន់បានរហូតដល់ចំនួន ៦,០០០នាក់។  បើតាមទីប្រឹក្សាមកពីទីភ្នាក់ងារសន្តិសុខអ៊ីនធឺណិតសហរដ្ឋអាមេរិកនិងសមភាគីជប៉ុនបានផ្តល់អនុសាសន៍ថា ដើម្បីការពារខ្លួនពីការវាយប្រហាររបស់ក្រុម BlackTech ក្រុមហ៊ុនឬស្ថាប័ននានាគួរពិនិត្យមើលឬធ្វើបច្ចុប្បន្នភាពរ៉ោតទ័រអ៊ីនធឺណិត ដែលពួកគេកំពុងប្រើប្រាស់ឲ្យបានញឹកញាប់ ដើម្បីធានាឲ្យបានថាប្រព័ន្ធអ៊ីនធឺណិតនៅក្នុងទីតាំងរបស់ពួកគេគឺពិតជាមានសុវត្ថិភាព ១០០%៕ អត្ថបទ៖

    September 28, 2023
  • អន្តរជាតិ

    រុស្ស៊ី៖ ប្រទេសរុស្ស៊ីកំពុងពិចារណាអំពីជម្រើសនៃការចូលរួមជាមួយប្រទេសចិនដើម្បីធ្វើការហាមឃាត់ការនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន Channel News Asia​ នៅក្នុងថ្ងៃពុធ ទី២៧ ខែកញ្ញានេះ។ យ៉ាងណាក្តី និយតកររុស្ស៊ីនឹងធ្វើការជួបពិភាក្សាជាមួយភាគីជប៉ុនជាមុនសិន មុននឹងធ្វើការសម្រេចជាផ្លូវការអំពីការហាមឃាត់នេះ។ គួររម្លឹកជូនថា ប្រទេសចិនបានសម្រេចធ្វើការហាមឃាត់គ្រឿងសមុទ្រគ្រប់ប្រភេទពីប្រទេសជប៉ុន ក្រោយអាជ្ញាធរជប៉ុនផ្តើមបង្ហូរទឹកវិទ្យុសកម្មចេញពីរោងចក្រផលិតថាមពលនុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិច ខណៈជប៉ុនបានអះអាងថាការបង្ហូរទឹកវិទ្យុសកម្មនោះមិនបានបង្កឲ្យមានផលប៉ះពាល់ជីវិតសត្វនិងធម្មជាតិនៅក្នុងសមុទ្រឡើយ។ យ៉ាងណាក្តី ប្រទេសចិនបានយល់ឃើញថា សកម្មភាពរបស់អាជ្ញាធរជប៉ុនអាចបង្កឲ្យមានជាតិពុលជាច្រើនតោងជាប់នៅលើខ្លួនឬនៅក្នុងខ្លួនសត្វសមុទ្រ ដែលអាចបង្កឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរចំពោះអ្នកដែលបានទទួលទានគ្រឿងសមុទ្រទាំងនោះ៕ អត្ថបទ៖ ភក្តី ប្រភព៖  Channel News Asia

    September 27, 2023
  • អន្តរជាតិ

    អ៊ីរ៉ាក់៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១១៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះពិធីមង្គលការមួយកន្លែងនៅក្នុងប្រទេសអ៊ីរ៉ាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៧ ខែកញ្ញានេះ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ អាជ្ញាធរអ៊ឺរ៉ាក់ក៏បានរកឃើញមានមនុស្សចំនួន ១៥០នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាលផងដែរ។ ប្រភពខាងលើបានបន្តថា ជនរងគ្រោះដែលបានស្លាប់និងរងរបួសទាំងអស់នោះគឺសុទ្ធតែជាភ្ញៀវកិត្តិយស ដែលត្រូវបានអញ្ជើញឲ្យមកចូលរួមកម្មវិធីមង្គលការខាងលើនេះផ្ទាល់តែម្តង។ បើតាមអាជ្ញាធរអ៊ីរ៉ាក់បានបញ្ជាក់ថា ពិធីមង្គលការខាងលើនេះបានរៀបចំឡើងនៅក្នុងសាលដ៏ធំមួយនៅក្នុងទីក្រុង Nineveh ភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដោយនៅក្នុងពិធីមង្គលការនោះមានទាំងការបាញ់កាំជ្រួចអបអរសាទរកូនក្រមុំនិងកូនកំលោះទៀតផង។ យ៉ាងណាក្តី ការបាញ់កាំជ្រួចនោះបានបង្កឲ្យមានអគ្គីភ័យឆាបឆេះសាលយ៉ាងឆាប់រហ័ស និងបានបង្កឲ្យមានគ្រោះថ្នាក់ដ៏កម្រនេះតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    September 27, 2023