Pheakdey
  • អន្តរជាតិ

    សិង្ហបុរី៖ ស្រ្តីម្នាក់ត្រូវខាតបង់ប្រាក់អស់ចំនួន ៧៦,០០០ដុល្លារ ក្រោយសម្រចចិត្តបញ្ជាទិញនំសែនព្រះខែតាមប្រព័ន្ធអ៊ីនធឺណិត នេះបើយោងតាមការចុះផ្សាយរបស់របស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២១ ខែកញ្ញានេះ។ ស្រ្តីជាជនរងគ្រោះមានឈ្មោះថា Lee ហើយបច្ចុប្បន្នកំពុងបម្រើការងារជានាយកផ្នែករដ្ឋបាលនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែងក្នុងប្រទេសសិង្ហបុរី។ ប្រភពខាងលើបានបន្តថា មុនពេលកើតហេតុអ្នកនាងបានបញ្ជាទិញនំសែនព្រះខែពី Facebook Page មួយ ដែលមានឈ្មោះថា “Sunshine Cake House” ដោយនំនោះត្រូវបានគេដាក់លក់ក្នុងតម្លៃ ២៩,៩០ ដុល្លារ សម្រាប់នំមួយប្រអប់ដែលមាននំតូចៗចំនួន ៨ដុំ។ យ៉ាង​ណាក្តី ក្នុងពេលទូរទាត់ប្រាក់សម្រាប់ទិញនំនោះ គឺគាត់ត្រូវឆ្លងកាត់ការប្រើប្រាស់ App មួយ ដែលកម្មវិធីទូរស័ព្ទនោះការពិតទៅគឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមចោរអ៉ីនធឺណិត។ ដំណើរការខាងលើនេះបានអនុញ្ញាតឲ្យ ក្រុមចោរតាមប្រព័ន្ធអ៊ីនធឺណិតអាចលួចចូលទៅគ្រប់គ្រងទូរស័ព្ទដៃនិងគណនីធនាគាររបស់គាត់បា​ន ហើយបន្ទាប់មកក្រុមចោរក៏លួចផ្ទេរលុយចេញអស់ចំនួន

    September 22, 2023
  • អន្តរជាតិ

    លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin បានឲ្យដឹងតាមរយៈគណនី X ផ្លូវការរបស់គាត់ថា លោកបានជួបពិភាក្សាដោយផ្ទាល់ជាមួយអគ្គនាយកក្រុមហ៊ុន Tesla គឺលោក Elon Musk ក្នុងអំឡុងពេលដែលលោកធ្វើដំណើរមកសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២២ ខែកញ្ញានេះ។ គួរបញ្ជាក់ជូនថា ក្នុងអំឡុងពេលនេះលោក Srettha Thavisin កំពុងមានវត្តមាននៅសហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។ ប្រភពខាងលើបានបន្តថា នៅក្នុងជំនួបដ៏ពិសេសនោះមានការជជែកពិភាក្សាគ្នាអំពីបញ្ហាមួយចំនួនដូចជា ការផលិតរថយន្តរបស់ក្រុមហ៊ុន Tesla ក្រុមហ៊ុនរ៉ុក្កែត និងផ្កាយរណប SpaceX រួមទាំងក្រុមហ៊ុនអ៊ីនធឺណែត Starlink របស់លោក Elon Musk ផងដែរ។

    September 22, 2023
  • អន្តរជាតិ

    អាមេរិក៖ រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃឌិន នឹងបន្តអនុវត្តគម្រោងចែកជូនឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃទៅកាន់ពលរដ្ឋទូទាំងប្រទេសនៅក្នុងរដូវរងាខាងមុខនេះ។ តាមការព្យាករណ៍គឺរដូវរងានៅសហរដ្ឋអាមេរិកនឹងត្រូវចាប់ផ្តើមពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៩ ខែមីនាឆ្នាំ ២០២៤។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញានេះបានឲ្យដឹងថា ដើម្បីអនុវត្តផែនការខាងលើនេះរដ្ឋាភិបាលអាមេរិកនឹងត្រូវប្រើប្រាស់ថវិកាចំនួន ៦០០លានដុល្លារ ហើយកញ្ចប់ថវិកានេះក៏ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការរួចហើយដែរ។ ដើម្បីទទួលបានឧបករណ៍តេស្តដោយមិនគិតថ្លៃពីសំណាក់អាជ្ញាធរអាមេរិក គឺពលរដ្ឋអាមេរិកតម្រូវឲ្យចូលទៅចុះឈ្មោះស្នើសុំនៅក្នុងគេហទំព័រ  covidtests.gov ខណៈគ្រួសារនីមួយៗនឹងត្រូវទទួលបានឧបករណ៍តេស្តជំងឺកូវីដ-១៩ ចំនួន ៤៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    September 21, 2023
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ប៉ូលិសកូរ៉េខាងត្បូងបានចោទប្រកាន់ទាហានអាមេរិកចំនួន ១៧នាក់​ និងពលរដ្ឋស៊ីវិលចំនួន ៥នាក់ផ្សេងទៀតពីបទប្រើប្រាស់គ្រឿងញៀន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២១​ ខែកញ្ញានេះ។ គ្រឿងញៀននោះគឺជាកញ្ឆាសំយោគ ដែលត្រូវបាននាំចូលមកាន់ទឹកដីកូរ៉េខាងត្បូងតាមរយៈសេវាប្រៃសណីយ៍របស់យោធាអាមេរិក។ យ៉ាងណាក្តី គិតរហូតមកទល់នឹងពេលនេះប៉ូលិសកូរ៉េខាងត្បូងនៅមិនទាន់ធ្វើការឃាត់មនុស្សទាំង ២២នាក់នោះនៅឡើយទេ តែអាជ្ញាធរកូរ៉េខាងត្បូងបានដាក់ការស្នើសុំទៅកាន់ព្រះរាជអាជ្ញារួចហើយ ដើម្បីធ្វើការចោទប្រកាន់ជាផ្លូវការនិងបន្តអនុវត្តទោសទៅតាមច្បាប់ជាធរមាន។ បើតាម Cha Min-seok មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកស៊ើបអង្កេតករណីគ្រឿងញៀនបានបញ្ជាក់ថា ការប្រើប្រាស់កញ្ឆានៅក្នុងប្រទេសកូរ៉េខាងត្បូងគឺត្រូវបានចាត់ទុកជាសកម្មភាពខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ហើយអ្នកដែលបានប្រព្រឹត្តិសកម្មភាពនេះនឹងត្រូវទទួលទោសទៅតាមផ្លូវចាប់ បើទោះជាពួកគេកំពុងស្ថិតនៅក្នុងលក្ខខណ្ឌការងារអ្វីក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    September 21, 2023
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ការិយាល័យអប់រំក្រុងសេអ៊ូលគ្រោងនឹងដាក់ឲ្យមានការប្រើប្រាស់ iPad ឬ Galaxy Tab ធ្វើជាសៀវភៅពុម្ពនៅតាមសាលារៀនមួយចំនួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញានេះ។ តាមផែនការគឺគម្រោងប្រើប្រាស់សៀវ​ភៅពុម្ពឌីជីថលខាងលើនេះនឹងត្រូវអនុវត្តចាប់ពីឆ្នាំ ២០២៥ខាងមុខនេះ។ ប្រភពខាងលើបានបន្តថា នៅក្នុងដំណាក់កាលដំបូងនៃការអនុវត្តគម្រោងប្រើប្រាស់សៀវ​ភៅពុម្ពឌីជីថលគឺការិយាល័យអប់រំក្រុងសេអ៊ូលនឹងបែងចែក iPad ឬ Galaxy Tab ចំនួន ៧០,៥៣០ គ្រឿងទៅកាន់សាលារៀនគោលដៅមួយចំនួន ខណៈសៀវភៅពុ​ម្ពឌីជីថលនឹងត្រូវដាក់ឲ្យលប្រើប្រាស់សម្រាប់តែសិស្សរៀនថ្នាក់ទី ៧ ប៉ុណ្ណោះ។ យ៉ាងណាក្តី ប្រសិនបើគម្រោងនេះដំំណើរការទៅដោយរលូននិងមានប្រសិទ្ធភាពខ្ពស់គឺគេនឹងបន្តប្រើប្រាស់សៀវពុម្ពឌីជីថលនេះទៅកាន់សិស្សនៅកម្រិតសិក្សាផ្សេងៗទៀតផងដែរ៕   អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    September 21, 2023
  • អន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកនឹងអនុវត្តច្បាប់ថ្មីមួយជុំវិញការស្លៀកពាក់របស់សមាជិកព្រឹទ្ធសភាក្នុងពេលទៅបំពេញការងារ ដោយដកចេញនូវច្បាប់ច្បាស់ដែលតម្រូវឲ្យសមាជិកព្រឹទ្ធសភាគ្រប់រូបត្រូវពាក់អាវធំ និងក្រវ៉ាត់កជាប្រចាំ។ យោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២០ ខែកញ្ញានេះបានបញ្ជាក់ថា តាមរយៈច្បាប់ថ្មីស្តីពីការស្លៀកពាក់នេះគឺសមាជិកព្រឹទ្ធសភាអាមេរិកអាចស្លៀកពាក់ឈុតសម្រាប់ហាត់ប្រាណទៅធ្វើការងារក៏បានដែរ។ ប្រភពខាងលើបានបន្តថា ដើមហេតុដែលជំរុញឲ្យមានការអនុវត្តច្បាប់ថ្មីនេះគឺផ្តើមចេញពីលោក John Fetterman សមាជិកព្រឹទ្ធសភាពីគណបក្សប្រជាធិបតេយ្យ ដែលមានទំលាប់ឬចំណូលចិត្តស្លៀកពាក់បែបសាមញ្ញៗ ដូចជាខោខ្លី អាវយឺត និងពាក់ស្បែកជើងប៉ាត់តាជាដើម។ និន្នាការនៃការស្លៀកពាក់នេះត្រូវបានលោក John Fetterman លើកយកទៅពិភាក្សានៅក្នុងស្ថាប័នព្រឹទ្ធសភា និងទាមទាររហូតដល់មានការគាំទ្រឲ្យបង្កើតជាច្បាប់សម្រាប់អនុវត្តជាផ្លូវការតែម្តង។ យ៉ាងណាក្តី ជុំវិញការអនុវត្តច្បាប់ថ្មីនេះក៏មានមតិរិះគន់មួយចំនួនផងដែរ ដោយវាបានធ្វើឲ្យប៉ះពាល់ដល់វប្បធម៌នៃការស្លៀកពាក់នៅក្នុងស្ថាប័នព្រឹទ្ធសភា ដែលមានការអនុវត្តជាច្រើនឆ្នាំមកហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    September 20, 2023
  • អន្តរជាតិ

    រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី​ វ្ល៉ាឌីមៀរ ពូទីន នឹងអញ្ជើញទៅជួបពិភាក្សាជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង នៅក្នុងទីក្រុងប៉េកាំង ប្រទេចិន ក្នុងខែតុលាខាងមុខនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី២០ ខែកញ្ញានេះ។ យ៉ាងណាក្តី កាលបរិច្ឆេទជាក់លាក់នៃជំនួបដ៏គួរឲ្យចាប់អារម្មណ៍នេះនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ ប្រភពខាងលើបានបន្តថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីរុស្ស៊ី​ វ្ល៉ាឌីមៀរ ពូទីន ខាងលើនេះនឹងក្លាយជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់គាត់ បើគិតចាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (International Criminal Court) ចេញដីកាតាមចាប់ខ្លួនរូបលោកជុំវិញករណីសង្គ្រាមនៅអ៊ុយក្រែនមក។ គួររម្លឹកជូនថា កាលពីសប្តាហ៍មុននេះលោក  វ្ល៉ាឌីមៀរ ពូទីន ក៏បានជួបពិភាក្សាជាមួយនិងលោក

    September 20, 2023
  • អន្តរជាតិ

    អាមេរិក៖ តារាចម្រៀងលំដាប់ពិភពលោកអ្នកនាង Katy Perry បានយល់ព្រមលក់សិទ្ធគ្រប់គ្រប់ចម្រៀងខ្លួនក្នុងតម្លៃជាង ២០០លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអង្គារ ទី១៩ ខែកញ្ញានេះ។ បទចម្រៀងដែលតារាស្រ្តីវ័យ ៣៨ឆ្នាំរូបនេះសម្រេចលក់សិទ្ធឲ្យគេគ្រប់គ្រប់នោះគឺជាអាល់ប៊ុមចម្រៀងចំនួន ៥ ដែលបានចេញលក់ក្នុងអំឡុងឆ្នាំ ២០០៨ រហូតដល់ឆ្នាំ ២០២០។ ប្រភពខាងលើបានបន្តថា អាល់ប៊ុមចម្រៀងទាំង ៥នោះរួមមាន អាល់ប៊ុមចម្រៀង One Of The Boys អាល់ប៊ុមចម្រៀង PRISM អាល់ប៊ុមចម្រៀង Witness​ អាល់ប៊ុមចម្រៀង Smile និងអាល់ប៊ុមចម្រៀង Teenage Dream ផងដែរ។

    September 19, 2023
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ រដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងបានអនុម័តកញ្ចប់ថវិកាចំនួន ១០ពាន់លានវ៉ុន (៧,៥ លានដុល្លារអាមេរិក) ដើម្បីប្រើប្រាស់ក្នុងការផ្តល់សេវាព្យាបាលជំងឺផ្លូវចិត្តដោយមិនគិតថ្ងៃទៅកាន់ក្រុមគ្រូបង្រៀននៅទូទាំងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៩ ខែកញ្ញានេះ។ សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងករណីធ្វើអត្តឃាតក្នុងចំណោមគ្រូបង្រៀន ដែលបានបន្តកើនឡើងគួរឲ្យព្រួយបារម្ភក្នុងរយៈពេលថ្មីៗនេះ។ បើតាមក្រសួងសុខាភិបាល និងសុខុមាលភាពកូរ៉េខាងត្បូងបានបញ្ជាក់ថា នៅក្នុងការអនុវត្តគម្រោងខាងលើនេះគឺក្រុមគ្រូបង្រៀនទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យមកធ្វើតេស្តរកស្វែងរកបញ្ហាផ្លូវចិត្តដោយមិនគិតថ្លៃ ហើយបើក្នុងករណីដែលពួកគាត់តេស្តវិជ្ជមាននោះគឺពួកគាត់នឹងត្រូវទទួលបានការព្យាបាលដោយមិនគិតថ្លៃបន្ថែមទៀត រហូតដល់បញ្ហាផ្លូវចិត្តរបស់គាត់ត្រូវបានព្យាបាលឲ្យជាសះស្បើយ ១០០%។ គួរបញ្ជាក់ជូនថា នៅក្នុងឆ្នាំ ២០២៣នេះ ករណីគ្រូបង្រៀនធ្វើអត្តឃាតនៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើតមានចំនួន ១៥ករណី ខណៈមានការសិក្សាមួយបានបង្ហាញថា គ្រូបង្រៀនកូរ៉េខាងត្បូងភាគច្រើនធ្លាប់ទៅរកសេវាព្យាបាលបញ្ហាផ្លូវចិត្ត ហើយបញ្ហាផ្លូវចិត្តនោះទៀតសោធ គឺបានកើតឡើងដោយសារតែសម្ពាធការងារ និងតវ៉ាផ្សេងៗពីសំណាក់ឪពុកម្តាយរបស់កូនសិស្ស៕  អត្ថបទ៖ ភក្តី ប្រភព៖ The

    September 19, 2023
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៩ ខែកញ្ញាបានឲ្យដឹង​ថា ប្រទេសកូរ៉េខាងត្បូងបានត្រៀមវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ចំនួន ១៥លានដូសសម្រាប់ចាក់ជូនពលរដ្ឋខ្លួននៅក្នុងរដូវរងានេះ។ វ៉ាក់សាំងទាំង ១៥លានដូសនេះគឺជាវ៉ាក់សាំងប្រភេទ Pfizer ខណៈវ៉ាក់សាំងចំនួន ៤,០៤លានដូសនៃវ៉ាក់សាំងទាំងអស់នេះត្រូវបានដឹកជញ្ជូនទៅដល់ប្រទេសកូរ៉េខាងត្បូងតាំងពីថ្ងៃម្សិលមិញម្ល៉េះ។ បើតាមអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ថា បើទោះជាជំងឺកូវីដ-១៩ ហាក់មិនបានបង្កគ្រោះថ្នាក់ខ្លាំងដូចកាលពីពេលមុនក៏ពិតមែន តែលទ្ធភាពនៃការចម្លងជំងឺនេះនៅតែបន្តកើតមាននៅតាមសហគមន៍និងនៅតាមទីសាធារណៈ ហើយជាពិសេសក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងកូរ៉េខាងត្បូងបានព្យាករណ៍ថា នៅក្នុងរដូវរងាខាងមុខនេះលទ្ធភាពនៃការរាតត្បាតជាថ្មីនៃជំងឺកូវីដ-១៩ គឺមានខ្ពស់ខ្លាំងណាស់។ គួរបញ្ជាក់ជូនថា ជំងឺកូវីដ-១៩ ដែលកំពុងស្ថិតក្នុងការព្រួយបារម្ភរបស់អាជ្ញាធរកូរ៉េខាងត្បូងនោះគឺជំងឺកូវីដ-១៩ បំប្លែងខ្លួនប្រភេទអូមីក្រុង XBB.1.5៕ អត្ថបទ៖ ភក្តី ប្រភព៖  The Strait Time

    September 19, 2023