- Pheakdey
- អន្តរជាតិ
អាមេរិក៖ ពលរដ្ឋអាមេរិកជាច្រើននាក់បាននាំគ្នាចេញមកធ្វើការតវ៉ានៅតាមផ្លូវសាធារណៈ ដើម្បីទាមទារឲ្យលោកប្រធានាធិបតី ចូ បៃឌិន បញ្ចប់គម្រោង “ប្រើប្រាស់ឥន្ធនៈហ្វូស៊ីល”។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៨ ខែកញ្ញានេះបានឲ្យដឹងថា ការតវ៉ាបានកើតឡើងតាមដងផ្លូវជាច្រើនកន្លែងនៅក្នុងក្រុង Manhattan និងបានកើតឡើងជាច្រើនថ្ងៃបន្តបន្ទាប់គ្នាមកហើយ ខណៈគិតជាមធ្យមគឺនៅក្នុងការតវ៉ានោះមានពលរដ្ឋប្រមាណជា ១៥,០០០នាក់។ ប្រភពខាងលើបានបន្តថា ក្រុមអ្នកតវ៉ាទាំងអស់នេះគឺជាសុទ្ធតែជាសកម្មជនការពារបរិស្ថាន ដែលមាននិន្នាការយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំងទៅនឹងសកម្មភាពទាំងឡាយណាដែលធ្វើឲ្យមានការប្រែប្រួលអាកាសធាតុនៅលើភពផែនដី។ ជាក់ស្តែងពួកគេបានយល់ឃើញថា គម្រោង “ប្រើប្រាស់ឥន្ធនៈហ្វូស៊ីល” របស់រដ្ឋាភិបាលអាមេរិកនឹងជះឥទ្ធិពលរដ្ឋអាក្រក់ដល់បរិយាកាស ហើយពួកគេសង្ឃឹមថាការតវ៉ានេះនឹងក្លាយជាសារដ៏សំខាន់មួយសម្រាប់ផ្ញើទៅកាន់អង្គការសហប្រជាតិ និងរដ្ឋអាមេរិកដើម្បីឲ្យពិចារណាឡើងវិញចំពោះគម្រៅងខាងលើនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
September 18, 2023 - អន្តរជាតិ
ជប៉ុន៖ របាយការណ៍មួយរបស់រដ្ឋាភិបាលជប៉ុនដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៨ ខែកញ្ញានេះបានឲ្យដឹងថា គិតត្រឹមពេលនេះគឺមានពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជប៉ុនដប់នាក់មានអាយុ ៨០ឆ្នាំឬលើស ៨០ឆ្នាំ ដែលនេះគឺជាតួលេខមនុស្សចាស់ដ៏ច្រើនបំផុតមិនធ្លាប់មាននោះទេ។ តាមរយៈតួលេខនេះបានធ្វើឲ្យជប៉ុនក្លាយជាប្រទេសដែលមានចំនួនមនុស្សចាស់ច្រើនជាងគេនៅក្នុងចំណោមប្រទេសចំនួន ២០០នៅលើពិភពលោកផងដែរ។ នៅក្នុងរបាការណ៍ដដែលនេះបានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះគឺពលរដ្ឋជប៉ុនដែលមានអាយុលើសពី ៨០ឆ្នាំមានចំនួន ១២,៥លាននាក់ ខណៈតួលេខនេះគឺមានចំនួនច្រើនជាង ១០% នៃប្រជាពលរដ្ឋសរុប។ ដោយឡែកសម្រាប់ពលរដ្ឋជប៉ុនដែលមានអាយុចន្លោះពី ៧៥ឆ្នាំមកដល់៨០ឆ្នាំវិញគឺមានចំនួន ២០លាននាក់ ដែលជាចំនួនដ៏ច្រើនមិនធ្លាប់មាននោះទេនៅក្នុងប្រទេសជប៉ុន។ គួរបញ្ជាក់ជូនថា គិតត្រឹមឆ្នាំ ២០២១ ជប៉ុនមានពលរដ្ឋសរុបចំនួន ១២៥លាននាក់ ខណៈភាគច្រើនៃពលរដ្ឋជប៉ុនគឺជាមនុស្សចាស់ដែលអាយុលើសពី ៦០ឆ្នាំឡើងទៅ៕ អត្ថបទ៖ ភក្តី
September 18, 2023 - អន្តរជាតិ
រុស្ស៊ី៖ដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំប្រទេសកូរ៉េខាងជើងលោក គឹម ជុងអ៊ុន នៅក្នុងប្រទេសរុស្ស៊ីត្រូវបានបិទបញ្ចប់ជាផ្លូវការហើយនៅក្នុងថ្ងៃអាទិត្យ ទី១៧ ខែកញ្ញានេះ ខណៈដំណើរទស្សនកិច្ចនេះមានរយៈពេលជិតមួយសប្តាហ៍។ មុនពេលចេញដំណើរត្រលប់មកកូរ៉េខាងជើងវិញ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក៏បានអញ្ជើញមកជូនដំណើរលោក គឹម ជុងអ៊ុន ដោយផ្ទាល់ផងដែរ។ តាមព័ត៌មានផ្លូវការដែលមានការចុះផ្សាយជាសាធារណៈនាពេលកន្លងមកបានឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចនេះមេដឹកនាំប្រទេសទាំង ២បានពិភាក្សាគ្នាអំពីបញ្ហាសំខាន់ៗជាច្រើន រួមមានបញ្ហាសង្គ្រាមនៅអ៊ុយក្រែន បញ្ហាទណ្ឌកម្មរបស់ពិភពលោកដែលបានអនុវត្តចំពោះប្រទេសកូរ៉េខាងជើងនិងរស្ស៊ី ហើយក៏មានកិច្ចព្រមព្រៀងដ៏គួរឲ្យចាប់អារម្មណ៍មួយដែរគឺ រុស្ស៊ីបានសន្យាជួយកូរ៉េខាងជើងក្នុងបង្កើតប្រព័ន្ធផ្កាយរណបដ៏ទំនើបមួយ។ យ៉ាងណាក្តី សម្រាប់ក្រុមប្រទេសបស្ចឹមលោកវិញបានបង្ហាញពីក្តីព្រួយបារម្ភមួយថា នៅក្នុងដំណើរទស្សនកិច្ចគឺប្រទេសកូរ៉េខាងជើងបានយល់ព្រមជួយផ្គត់ផ្គង់អាវុធឲ្យទៅរុស្ស៊ីសម្រាប់ប្រើប្រាស់នៅក្នុងសង្គ្រាមជាមួយប្រទេសអ៊ុយក្រែន៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
September 17, 2023 - អន្តរជាតិ
ប្រេស៊ីល៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅក្នុងប្រទេសប្រស៊ីល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី១៧ ខែកញ្ញានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងរដ្ឋ Amazonas ភាគខាងជើងប្រទេសប្រស៊ីល ខណៈហេតុការណ៍ធ្លាក់ជាក់ស្តែងគឺបានកើតឡើងតាំងពីម្សិលមិញម្លេះ។ ប្រភពខាងលើបានបន្តថា យន្តហោះដែលបានជួបឧបត្តិហេតុខាងលើនេះគឺជាយន្តហោះដឹកអ្នកដំណើរខ្នាតតូចមួយគ្រឿង ដែលមានអ្នកដំណើរចំនួន ១២នាក់និងអ្នកបើកបរចំនួន ២នាក់។ បើតាមអាជ្ញាធរអាកាសចរណ៍ប្រេស៊ីលបានធ្វើការសន្និដ្ឋានជាបឋមថា យន្តហោះទំនងជាបានធ្លាក់ក្រោយជួបប្រទះជាមួយនឹងបញ្ហាអាកាសធាតុ ពោលគឺភ្លៀងធ្លាក់ខ្លាំង ខណៈនៅក្នុងអំឡុងពេលនេះក្រុមអ្នកជំនាញកំពុងបើកការស៊ើបអង្កេតបន្ថែមទៀតដើម្បីរកឲ្យឃើញថាមុនពេលធ្លាក់ យន្តហោះបានកើតមានបញ្ហាបច្ចេកទេសអ្វីមួយឬក៏អត់៕ ប្រភព៖ភក្តី ប្រភព៖ The Strait Time
September 17, 2023 - អន្តរជាតិ
លីប៊ី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី១៧ ខែកញ្ញានេះបានឲ្យដឹងថា តួលេខជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅក្នុងទីក្រុ Derna ប្រទេសលីប៊ី បានកើតឡើងរហូតដល់ជាង ១១,៣០០នាក់ហើយ ខណៈប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ។ ទន្ទឹមនៅនឹងបានរកឃើញអ្នកស្លាប់ជាក់ស្តែងហើយ នៅមានពលរដ្ឋលីប៊ីជាច្រើននាក់ផ្សេងទៀតកំពុងរងផលប៉ះពាល់ដោយផ្ទាល់និងដោយប្រយោល ក្នុងនោះមានពលរដ្ឋប្រមាណជា ៤០,០០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ និងរាប់រាប់ពាន់នាក់កំពុងប្រឈមនឹងបញ្ហាគ្មានភ្លើងអគ្គិសនីប្រើប្រាស់ គ្មានទឹកស្អាតសម្រាប់ប្រើប្រាស់ ខ្វះខាតអាហារសម្រាប់ទទួលទាន់ប្រចាំថ្ងៃ និងប្រឈមការរាតត្បាតជំងឺឆ្លងជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
September 17, 2023 - អន្តរជាតិ
ចិន៖ ប្រទេសចិនគ្រោងនឹងដាក់ចេញវិធានការគ្រប់គ្រងជំងឺអុតស្វា Mpox ដូចគ្នាទៅនឹងការគ្រប់គ្រងជំងឺកូវីដ-១៩ ក្រោយករណីរាតត្បាតជំងឺនេះបន្តកើនឡើងគួរកត់សម្គាល់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១៥ ខែកញ្ញានេះ។ បើតាមគម្រោងគឺអាជ្ញាធរចិននឹងចាប់ផ្តើមអនុវត្តវិធានការតឹងរឹងនេះចាប់ពីថ្ងៃទី ២០ ខែកញ្ញានេះតទៅរហូតដល់អាចគ្រប់គ្រងលើការរាតត្បាតនៃជំងឺថ្មីនេះបាន។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះអាជ្ញាធរចិនបានរកឃើញករណីអ្នកឆ្លងជំងឺអុតស្វា Mpox ចំនួន ៥០១ ករណីហើយ ខណៈចិននៅមិនទាន់កត់ត្រាករណីអ្នកស្លាប់បាត់បង់ជីវិតនៅឡើយទេ។ គួររម្លឹកជូនថា ជំងឺអុតស្វា Mpox ជាប្រភេទជំងឺដែលអាចបង្កការចម្លងតាមរយៈការប៉ះពាល់ជាមួយទឹករងៃ សារធាតុរាវមួយចំនួនរបស់អ្នកជំងឺ ឬប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ខណៈអាការៈរបស់វាវិញគឺមានដូចជា ឡើងកន្ទួលរមាស់ ពងបែក នៅលើរាងកាយ ក្តៅខ្លួន អស់កម្លាំង និងឡើងកូនកណ្តុរជាដើម៕
September 15, 2023 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ គូស្នេហ៍ជនជាតិឥណ្ឌូនេស៊ីនេស៊ីមួយគូកំពុងប្រឈមនឹងការទទួលទោសយ៉ាងឆ្ងន់ធ្ងរ ក្រោយពួកគេបាននាំគ្នាទៅថតរូបអាពាហ៍ពិពាហ៍ដោយខ្វះការប្រុងប្រយ័ត្នហើយបានបណ្តាលឲ្យមានករណីភ្លើងឆេះព្រៃកើតឡើង។ ហេតុការណ៍នេះបានកើតឡើងនៅតំបន់ភ្នំ Teletubbies Hill ស្ថិតនៅក្នុងបរិវេណឧទ្យានជាតិ Mount Bromo National Park ក្នុងខេត្ត East Java នៃប្រទេសឥណ្ឌូនេស៊ី។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz នៅក្នុងថ្ងៃសុក្រ ទី១៥ ខែកញ្ញានេះបានបញ្ជាក់ថា ដោយចង់ថតរូបអាពាហ៍ពិពាហ៍ប្លែកពីគេ គូស្នេហ៍ខាងលើបានសម្រេចថតរូបដោយកាន់គប់ភ្លើង ហើយដោយខ្វះការប្រុងប្រយ័ត្នគប់ភ្លើងនោះក៏បានបន្តឆេះរាលដាលបំផ្លាញព្រៃធម្មជាតិអស់ ៥០ហិចតា។ បើតាមអាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ គូស្នេហ៍ដែលជាដើមហេតុបង្កឲ្យមានភ្លើងឆេះនៅក្នុងករណីខាងលើនេះអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១,៥លានរ៉ូពី (៩,៧ ម៉ឺនដុល្លារអាមេរិក)៕ អត្ថបទ៖ ភក្តី
September 15, 2023 - អន្តរជាតិ
លីប៊ី៖យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញានេះបានឲ្យដឹងថា ប្រទេសលីប៊ីកំពុងជួបប្រទះនូវបញ្ហាដ៏ធ្ងន់ធ្ងរមួយក្រោយមានករណីទឹកជំនន់ដ៏ឆាប់រហ័សមួយបានហូរកាត់តំបន់ភាគកណ្តាលប្រទេស ដែលបានបំផ្លាញហេដ្ឋរចនាសម្ព័ន្ធក្នុងក្រុង Derna អស់យ៉ាងច្រើន និងបានបណ្តាលឲ្យមានពលរដ្ឋជាច្រើននាក់ត្រូវស្លាប់បាត់បង់ជីវិត និងកំពុងបាត់ខ្លួន។ ទឹកជំនន់ដ៏កម្រនេះបានកើតឡើងក្រោយតំបន់កើតហេតុខាងលើបានទទួលរងនូវសម្ពាធខ្យល់ព្យុះដ៏កំណាចមួយ ដែលបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង និងជាច្រើនថ្ងៃជាប់ៗគ្នា។ យោងតាមការព្យាករណ៍បឋមមួយបានបង្ហាញា អាចនឹងមានពលរដ្ឋលីប៊ីជាង ២០,០០០បានស្លាប់បាត់បង់ជីវិត ខណៈគិតត្រឹមពេលនេះនៅមានពលរដ្ឋជាច្រើននាក់កំពុងបាត់ខ្លួនរកមិនឃើញ ហើយពួកគេទំនងជាកំពុងនៅជាប់ក្រោមគំនរបាក់បែក។ បើតាមអាជ្ញាធរលីប៊ីបានឲ្យដឹងថា ក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានជនរងគ្រោះមួយចំនួនជាចង្កោមគ្រួសារតែមួយ ហើយគ្រួសារខ្លះបានបាត់បង់សមាជិកសរុបរហូតដល់ ៥០នាក់ឯណោះ។ ដោយឡែកចំពោះអ្នកដែលបានរួចផុតជីវិតពីទឹកជំនន់វិញក៏កំពុងប្រឈមនឹងបញ្ហាចម្បងៗមួយចំនួនទៀតផងដែរ ដូចជាការរាតត្បាតជំងឺ គ្មានកន្លែងស្នាក់នៅ និងខ្វះខាតអាហារសម្រាប់ទទួលទានជាដើម៕ អត្ថបទ៖ភក្តី ប្រភព៖ Channel News Asia
September 14, 2023 - អន្តរជាតិ
វៀតណាម៖ អាជ្ញាធរវៀតណាមនៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញានេះបានចេញបញ្ជាឲ្យមានការត្រួតពិនិត្យអគារ Apartment ខ្នាតតូចទាំងអស់នៅទូទាំងប្រទេស ជាពិសេសនោះគឺពិនិត្យលើប្រព័ន្ធសុវត្ថិភាពក្នុងពេលមានអគ្គីភ័យ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការចេញបញ្ជានេះត្រូវបានធ្វើឡើងបន្ទាប់ពីវៀតណាមបានជួបប្រទះករណីភ្លើងឆេះ Apartment ដ៏ធ្ងន់ធ្ងរបំផុតមួយ ដែលបានបណ្តាលមានអ្នកស្លាប់និងរបួសជាច្រើននាក់។គួររម្លឹកជូនថា កាលពីយប់ថ្ងៃអង្គារកន្លងទៅនេះមានករណីភ្លើងឆេះ Apartment ដ៏កម្រមួយបានកើតឡើងនៅភាគខាងត្បូងទីក្រុងហាណូយ ខណៈករណីនេះគឺជាហេតុការណ៍ភ្លើងឆេះ Apartment ដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់កើតមាននៅវៀតណាមនោះទេ បើគិតក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះ។ គិតត្រឹមពេលនេះករណីភ្លើងឆេះ Apartment ដ៏កម្រនេះបានបណ្តាលឲ្យមានអ្នកស្លាប់បាត់បង់ជីវិតចំនួន ៥៦នាក់ និងជាច្រើននាក់ផ្សេងទៀតកំពុងរងរបួសធ្ងន់ធ្ងរ និងស្ថិតនៅក្រោមការសង្គ្រោះបន្ទាន់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
September 14, 2023 - អន្តរជាតិ
ឥណ្ឌា៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញានេះបានឲ្យដឹងថា នៅក្នុងរដ្ឋ Kerala ភាគខាងត្បូងនៃប្រទេសប្រទេសឥណ្ឌាកំពុងប្រឈមនឹងការរាតត្បាតមេរោគដ៏កាចសាហាវមួយមានឈ្មោះថា Nipah ដែលបានបណ្តាលឲ្យពលរដ្ឋឥណ្ឌាចំនួន ២នាក់ត្រូវស្លាប់បាត់បង់ជីវិតយ៉ាងឆាប់រហ័ស។ នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២នាក់នោះគឺមានម្នាក់ជាកូនក្មេង និងម្នាក់ទៀតជាមនុស្សវ័យជំទង់។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ គិតត្រឹមពេលនេះគេបានរកឃើញពលរដ្ឋឥណ្ឌាចំនួន ៧០៦នាក់ផ្សេងទៀតបានឆ្លងមេរោគ Nipah នេះ ដោយក្នុងនោះមានអ្នកឆ្លងចំនួន ១០៥នាក់គឺជាក្រុមគ្រូពេទ្យទៀតផង។ បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌាបានបញ្ជាក់ថា មេរោគ Nipah អាចបង្កការចម្លងតាមរយៈការប៉ះពាល់ជាមួយវត្ថុរាវ ដែលមាននៅក្នុងខ្លួនសត្វប្រចៀវ ជ្រូក និងមនុស្សផងដែរ។ នៅចំពោះមុខស្ថានភាពរាតត្បាតមេរោគដ៏កាចសាហាវនេះអាជ្ញាធររដ្ឋ Kerala បានសម្រេចបិទសាលារៀន និងផ្អាកមធ្យោបាយធ្វើដំណើរសាធារណៈមួយចំនួនជាបណ្តោះអាសន្នសិន ខណៈអាជ្ញាធរហាក់នៅមិនទាន់មានវិធានការជាក់លាក់ណាមួយដើម្បីទប់ស្កាត់ការចម្លងមេរោគនេះនៅឡើយទេ៕ ប្រភព៖ The
September 14, 2023












