Pheakdey
  • អន្តរជាតិ

    ចិន៖ សាសារៀនទាំងអស់នៅក្នុងទីក្រុង Shenzhen ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិនត្រូវបានអាជ្ញាធរបញ្ជាឲ្យបិទជាបណ្តោះអាសន្ន ដើម្បីការពារសុវត្ថិភាពក្រុមសិស្សានុសិស្សពីឥទ្ធិពលរបស់ព្យុះទីហ្វុង Haikui នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងព្រឹកថ្ងៃសុក្រ ទី៨ ខែកញ្ញានេះ។ ក្រៅតែពីមានការបិទសាសារៀន ស្ថានីយ៍រថភ្លើងក្រោមដីនិងការិយាល័យរដ្ឋបាលសាធារណៈមួយចំនួនក៏ត្រូវបានបញ្ជាឲ្យផ្អាកដំណើរការជាបណ្តោះអាសន្នសិនផងដែរ។ គិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះទីហ្វុង Haikui បានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងក្នុងរយៈពេល ៤ថ្ងៃជាប់គ្នាហើយ និងបានបណ្តាលឲ្យតំបន់មួយចំនួនត្រូវជន់លិចដោយជំនន់ទឹកភ្លៀង ខណៈនៅតាមតំបន់ខ្លះវិញក៏ត្រូវរងនូវបញ្ហាបាក់ស្រុតដីយ៉ាងឆាប់រហ័សផងដែរ។ យ៉ាងណាក្តី អាជ្ញាធរក្រុង Shenzhen នៅមិនទាន់រកឃើញអ្នករងគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬស្លាប់បាត់បង់ជីវិតណា​ម្នាក់នៅឡើយទេក្នុងចំណោមពលរដ្ឋក្នុងក្រុងសរុប ១៧,៧លាននាក់។ សូមបញ្ជាក់ជូនថា ភ្លៀងដែលកំំពុងធ្លាក់នៅក្នុងទីក្រុង​ Shenzhen នៅពេលនេះគឺជាភ្លៀងដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាននោះទេ បើគិតចាប់តាំងពីឆ្នាំ ១៩៥២មក៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    September 8, 2023
  • អន្តរជាតិ

    ហុងកុង៖ ទីក្រុងហុងកុងកំពុងតែប្រឈមនឹងទឹកជំនន់ដ៏អាក្រក់បំផុតមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ​ ទី៨ ខែកញ្ញានេះ។ ទឹកជំនន់ដែលកំពុងតែគំរាមគំហែងទីក្រុងដែលត្រូវបានគេចាត់ទុកជា “មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី​​” នៅពេលនេះគឺបង្កឡើងដោយសារតែមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នានៅទូទាំងក្រុងហុងកុង ហើយការធ្លាក់ភ្លៀងដ៏ច្រើននោះទៀតសោធគឺជាឥទ្ធិពលរបស់ព្យុះទីហ្វុងមួយមានឈ្មោះថា Haikui ។ បើតាមអាជ្ញាធរហុងកុងបានបញ្ជាក់ថា​ ទឹកជំនន់ដែលកំពុងបង្កការគំរាមគំហែងពេញទីក្រុងហុងកុងនៅពេលនេះគឺជាទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មាននោះទេ បើគិតក្នុងរយៈពេល ១៤០ឆ្នាំចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះគេបានរកឃើញមានពលរដ្ឋហុងកុងចំ​នួន ៨៣នាក់បានរងនូវគ្រោះថ្នាក់ ខណៈក្នុងនោះមាន ៣នាក់បានរងរបួសធ្ងន់ធ្ងរទៀតផង។​ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះរហូតដល់ត្រូវបាត់បង់ជីវិតនៅឡើយទេ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    September 8, 2023
  • អន្តរជាតិ

    ថៃ៖ រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃគ្រោងនឹងដាក់ចេញវិធានការជាច្រើនដើម្បីកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនិងជំរុញសេដ្ឋកិច្ចជាតិឡើងវិញ​ ដោយវិធានការទាំងនោះមានដូចជា ការចែកជូនប័ណ្ណដែលមានតម្លៃជាទឹកប្រាក់ចំ​នួន ១០,០០០បាត (២៨២ដុល្លារអាមេរិក) ទៅកាន់ប្រជាពលរដ្ឋសម្រាប់ធ្វើការទិញឥវ៉ាន់នៅតាមទីផ្សារមួយចំនួនដែលអាជ្ញាធរថៃបានកំណត់ ពន្យារពេលបង់ប្រាក់សងបំណុលរបស់ប្រជាពលរដ្ឋទៅឲ្យខាងធនាគារ និងកាត់បន្ថយតម្លៃសាំងនៅលើទីផ្សារជាដើម។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៦​ ខែកញ្ញានេះបានបញ្ជាក់ថា គម្រោងខាងលើនេះគឺត្រូវបានប្រកាសដោយលោកនាយករដ្ឋមន្ត្រីថៃថ្មីគឺលោក Srettha Thavisin ក្នុងពេលដែលលោកធ្វើសន្ទរកថាមួយស្តីពីគោលនយោបាយជាតិ ខណៈសេចក្តីព្រាងអំពីវិធានការទាំងអស់នេះនឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភាថៃដើម្បីធ្វើការអនុម័តនៅក្នុងសប្តាហ៍ក្រោយ។ សូមបញ្ជាក់ជូនថា គម្រោងផ្តល់ជូនប័ណ្ណសម្រាប់ដើរទិញឥវ៉ាន់ខាងលើនេះនឹងត្រូវអនុវត្តចំពោះពលរដ្ឋគោលដៅមួយចំ​នួន ដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ ខណៈនៅក្នុងគម្រោងនេះរដ្ឋាភិបាលថៃនឹងត្រូវចំណាយប្រាក់អស់ចំ​នួន ៥៦០លានបាត (១៥,៨លានដុល្លារអាមេរិក)៕ លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    September 6, 2023
  • អន្តរជាតិ

    ចិន៖ ប្រទេសចិនកំពុងពិចារណាអនុវត្តច្បាប់ថ្មីមួយសម្រាប់ធ្វើការហាមឃាត់និងដាក់ពិន័យចំពោះបុគ្គលទាំងឡាយណាដែលស្លៀកសំលៀកបំពាក់មានលក្ខណៈ “ធ្វើឲ្យប៉ះពាល់ដល់ស្មារតីសាធារណជន” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី៦ ខែកញ្ញានេះ។ យ៉ាងណាក្តី អាជ្ញាធរចិននៅមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេថា សំលៀកបំពាក់ប្រភេទណាខ្លះដែលត្រូវបានចាត់ទុកជាសំលៀកបំពាក់ធ្វើឲ្យប៉ះពាល់ដល់ស្មារតីសាធារណៈជននោះ។ តាមគម្រោងគឺជាអាជ្ញាធរចិនធ្វើការផាកពិន័យជនណា ដែលបានស្លៀកពាក់សំលៀកបំពាក់ធ្វើឲ្យប៉ះពាល់ដល់ស្មារតីសាធារណជនជាទឹកប្រាក់ចំនួន ៥,០០០យន់ (៦៨៥ដុល្លារអាមេរិក) ឬជាប់គុករយៈពេល ១៥ថ្ងៃ។ ប្រភពខាងលើបានបន្តថា ពលរដ្ឋចិនមួយចំនួនបានសម្តែងនូវការមិនពេញចិត្តនោះចំពោះគម្រោងអនុវត្តច្បាប់ខាងលើនេះ ខណៈគេនៅមិនទាន់ដឹងច្បាស់ថា អាជ្ញាធរចិននឹងផ្តើមអនុវត្តច្បាប់ខាងលើនេះនៅពេលណានោះទេ។ គួររម្លឹកជូនថា កាលពីឆ្នាំ ២០២២កន្លងទៅ អាជ្ញាធរក្រុងសៀងហៃធ្លាប់បានឃាត់ខ្លួនស្រ្តីជនជាតិចិនម្នាក់​ ដែលបានស្លៀកសំលៀកបំពាក់បុរាណជប៉ុននៅទីសាធារណៈក្រោមហេតុផលថា ការស្លៀកពាក់នោះគឺមិនសមរម្យសម្រាប់សង្គមចិននោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    September 6, 2023
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ក្រុមអ្នកជំនាញផ្នែកចិត្តវិទ្យាបានព្រមានថា បញ្ហាសុខភាពផ្លូវចិត្តនៅក្នុងចំណោមក្រុមគ្រូបង្រៀននៅកូរ៉េខាងត្បូងអាចធ្វើឲ្យវិស័យអប់រំកូរ៉េខាងត្បូងដួលរលំបាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៥ ខែកញ្ញានេះ។ សេចក្តីព្រមាននេះត្រូវបានធ្វើឡើងក្រោយគេបានរកឃើញថា នៅក្នុងរយៈពេល ៦ខែចុងក្រោយនេះមានបញ្ហាជាច្រើនបានកើតមានគួរឲ្យកត់សម្គាល់ចំពោះក្រុមគ្រូបង្រៀននៅកូរ៉េខាងត្បូងជាច្រើនរូប ដោយមានទាំងការកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងការធ្វើអត្តឃាតផងដែរ។ យោងតាមការសិក្សាមួយរបស់សហព័ន្ធសហជីពការងារគ្រូបង្រៀន (Federation of Teachers Labour Unions) កូរ៉េខាងត្បូងដែលបានធ្វើការស្ទង់មតិក្រុមគ្រូបង្រៀនចំនួន ១១,០០០នាក់បានបង្ហាញថា ២៦,៦% នៃពួកគាត់គឺសុទ្ធតែបានទៅមន្ទីរពេទ្យដើម្បីស្វែងរកសេវាព្យាបាលបញ្ហាផ្លូវចិត្តនៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។​ ក្នុងការសិក្សាដដែលនេះក៏បានបង្ហាញផងដែរថា បើគិតក្នុងរយៈពេលចន្លោះពីឆ្នាំ ២០១៨ មកដល់ឆ្នាំ ២០២៣ គឺមានគ្រូបង្រៀននៅសាលារដ្ឋទូទាំងប្រទេសសកូរ៉េខាងត្បូងចំនួន ១០០នាក់បានធ្វើអត្តឃាត ហើយនៅក្នុងនោះមាន ១១ករណីបានកើតឡើងនៅក្នុងឆ្នាំ

    September 5, 2023
  • អន្តរជាតិ

    ជប៉ុន៖ រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ប្រាក់ចំនួន ២០,៧ ពាន់លានយេន (១៤១,៤១ លានដុល្លារអាមេរិក)បន្ថែមទៀត ដើម្បីជួយគាំទ្រក្រុមអ្នកនេសាទសមុទ្រនៅក្នុងប្រទេសខ្លួន ក្រោយប្រទេសចិនបានសម្រេចផ្អាកធ្វើការនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌​មាន Channel News Asia។ គួររម្លឹកជូនថា នាពេលកន្លងមករដ្ឋាភិបាលជប៉ុនធ្លាប់បានអនុម័តកញ្ចប់ថវិកាចំនួន ៨០ពាន់លានយេន (៥៤៤,៩៤ លានដុល្លារអាមេរិក) ម្តងរួចហើយសម្រាប់ប្រើប្រាស់ក្នុងគោលបំណងដូចគ្នានេះ។ ដូច្នេះគិតត្រឹមពេលនេះ រដ្ឋាភិបាលជប៉ុនបានសម្រេចប្រើប្រាស់កញ្ចប់ថវិកាសរុបរហូតដល់ ១០០,៧ពាន់លានយេន (៦៨៥,៩៥ លានដុល្លារអាមេរិក) ហើយសម្រាប់ជួយគាំទ្រក្រុមអ្នកនេសាទសមុទ្រនៅទូទាំងប្រទេសជប៉ុន។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ទឹកប្រាក់ខាងលើនេះនឹងត្រូវបែងចែកជាកញ្ចប់តូចៗជាច្រើនទៀតសម្រាប់​ប្រើប្រាស់ក្នុងគោលបំណងបង្កើតទីផ្សារថ្មីចំពោះផលិតផលគ្រឿងសមុទ្រជប៉ុន និងប្រើប្រាស់សម្រាប់រក្សាទុកនូវផលិតផលិតគ្រឿងសមុទ្រដែលនេសាទបានរួចហើយឲ្យនៅមានគុណភាពបានយូរ ពោលគឺអាចរក្សាទុករហូតដល់វាមានទីផ្សារឡើងវិញ។ សូមបញ្ជាក់ជូនថា ប្រទេសចិនបានសម្រេចផ្អាកនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុនក្រោមហេតុផលថា ជប៉ុនបានផ្តើមបង្ហូរទឹកវិទ្យុសកម្មនៅរោងចក្រផលិតថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ ដែលអាចធ្វើឲ្យប៉ះពាល់ដល់គុណភាពគ្រឿងសមុទ្រសម្រាប់ទទួលទាន៕  អត្ថបទ៖

    September 5, 2023
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ មនុស្សចំនួន ៥នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងករណីជណ្តើរយោងដំណើរការខុសបច្ចេកទេសនៅឯរមណីយដ្ឋានមួយកន្លែងលើកោះបាលី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីថ្ងៃចន្ទ ទី៤ ខែកញ្ញានេះ។ រ​មណីយដ្ឋានដែលជាកន្លែងកើតហេតុនេះមានឈ្មោះថា Ayuterra Resort ខណៈជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺសុទ្ធតែជាក្រុមបុគ្គលិកបម្រើការងារនៅក្នុងរមណីដ្ឋាននេះផ្ទាល់តែម្តង។ អត្ថ​បទ៖ ភក្តី ប្រភព៖ Channel News Asia  

    September 5, 2023
  • អន្តរជាតិ

    អាមេរិក៖ យ៉ាងហោចណាស់មានពលរដ្ឋអាមេរិកម្នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងអំឡុងពេលទៅចូលរួមពិធីបុណ្យ Burning Man នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញានេះ។ គួរបញ្ជាក់ជូនថា ពិធីបុណ្យ Burning Man គឺជាពិធីបុណ្យបែបកំសាន្តរីករាយប្រចាំឆ្នាំមួយ ដែលតែងរៀបចំឡើងនៅក្នុងទីក្រុង Black Rock រដ្ឋ​ Nevada ភាគខាងលិចសហរដ្ឋអាមេរិក។ ទិដ្ឋភាពក្នុងពិធីបុណ្យ Burning Man ជាទូទៅនៅក្នុងពិធីបុណ្យនេះតែងមានពលរដ្ឋអាមេរិករាប់ម៉ឺននាក់មកជួបជុំគ្នានៅលើទីវាលដ៏ធំមួយដើម្បីអាហារញ៉ាំជុំគ្នា រាំ ច្រៀង ជិះកង់លេង និងបោះតង់សម្រាប់ស្នាក់នៅពេញមួយយប់ជាមួយគ្នាផងដែរ។ យ៉ាងណាក្តី សម្រាប់ពិធីបុណ្យ Burning Man នៅក្នុងឆ្នាំ ២០២៣នេះត្រូវបានរំខានយ៉ាងខ្លាំងដោយសារព្យុះភ្លៀងមួយមេធំ ដែលធ្វើឲ្យអាជ្ញាធរអាមេរិកសម្រេចលុបចោលកម្មវិធីកំសាន្តទាំងអស់ដែលត្រូវមានក្នុងពិធីបុណ្យតែម្តង ខណៈអ្នកចូលរួមជាច្រើនម៉ឺននាក់ត្រូវជាប់នៅក្នុងភក់ទៅណាមិនរួចនោះទេ។

    September 4, 2023
  • អន្តរជាតិ

    អាមេរិក៖ វិបត្តិសេដ្ឋកិច្ចសកលកំពុងតែបង្កឲ្យមានបញ្ហាសង្គមជាច្រើននៅតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក មិនថាក្រុមប្រទេសដែលមានប្រាក់ចំណូលមធ្យម ឬក្រុមប្រទេសដែលមានប្រាក់ចំណូលខ្ពស់នោះទេ។ ជាក់ស្តែងបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី​៤ ខែកញ្ញានេះបានឲ្យដឹងថា ករណីលួចទំនិញប្រើប្រាស់ប្រចាំថ្ងៃកំពុងកើតមានយ៉ាងសកម្មនៅតាមហាងលក់រាយក្នុងសហរដ្ឋអាមេរិក ខណៈទំនិញដែលជាគោលដៅរបស់ក្រុមចោរលួចនោះមានដូចជា ថ្នាំដុសធ្មេញ សូកូឡា សាប៊ូដុខ្លួន ម្សៅសាប៊ូ ថ្នាំបាញ់បំបាត់ក្លិនអាក្រក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃសំខាន់ៗមួយចំនួនទៀត។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមករណីលួចសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃខាងលើនេះ មានករណីខ្លះក៏ឈានដល់ការប្រើប្រាស់អំពីហិង្សាផងដែរ ពោលគឺជាការគំរាមគំហែងដោយហិង្សាពីសំណាក់ក្រុមចោរមកកាន់ក្រុមអ្នកលក់។ បើតាមការសិក្សាមួយរបស់សហព័ន្ធលក់រាយជាតិអាមេរិកបានរកឃើញថា នៅក្នុងឆ្នាំ ២០២២កន្លងទៅ ករណីលួចទំនិញប្រើប្រាស់ប្រចាំថ្ងៃនៅទូទាំងអាមេរិកបានធ្វើឲ្យមានការខាតបង់ប្រាក់របស់ក្រុមអ្នកលក់រាយសរុបចំនួន ៩៤,៥ពាន់លានដុល្លារ​ ខណៈនៅក្នុងរយៈពេល ៥ខែដំបូងនៅក្នុងឆ្នាំ ២០២៣នេះ ករណីលួចទំនិញប្រើប្រាស់ប្រចាំថ្ងៃនៅអាមេរិកបានកើតឡើងរហូតដល់ ១២០%ឯណោះ។ នៅចំពោះមុខបញ្ហានេះក្រុមហ៊ុនលក់រាយធំៗនៅសហរដ្ឋអាមេរិកដូចជាក្រុមហ៊ុន Walgreens,

    September 4, 2023
  • អន្តរជាតិ

    តៃវ៉ាន់៖ តៃវ៉ាន់កំពុងតែរងការវាយប្រហារដោយព្យុះទីហ្វុង Haikui ក្នុងកម្រិតដ៏ធ្ងន់ធ្ងរមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញានេះ។ ឥទ្ធិពលរបស់ព្យុះបានកំពុងបង្កឲ្យមានមានខ្យល់បោកបក់យ៉ាងខ្លាំង ហើយភ្លៀងបានបន្តធ្លាក់ក្នុងកម្រិតយ៉ាងច្រើន ខណៈនៅតំបន់ខ្លះក៏ត្រូវរងនូវបញ្ហាបាក់ស្រុតដីយ៉ាងឆាប់រហ័សផងដែរ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលគេបានរកឃើញមានពលរដ្ឋតៃវ៉ាន់ចំនួន ៤០នាក់បានរងរបួស ជាង ៧,០០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ ហើយផ្ទះរាប់ពាន់ខ្នងកំពុងតែគ្មានភ្លើងអគ្គិសនីប្រើប្រាស់។​ យ៉ាងណាក្តី គេនៅមិនទាន់ទទួលបានរបាយការណ៍បង្ហាញថា​ មានជនរងគ្រោះដល់អាយុជីវិតនៅឡើយទេ។ បើតាមអាជ្ញាធរតៃវ៉ាន់បានបញ្ជាក់ថាទីហ្វុង Haikui នេះជាគឺជាព្យុះទី ១ ហើយ ដែលបានវាយប្រហារដោយផ្ទាល់មកលើកោះតៃវ៉ាន់ បើគិតក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    September 4, 2023