- Pheakdey
- អន្តរជាតិ
ចិន៖ ស្រ្តីជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញយកទារកម្នាក់ទៅបោះចោលនៅក្នុងធុងសម្រាប់ ក្រោយរូបគាត់ទើបបង្កើតទារករូបនោះតែម្នាក់ឯងនៅក្នុងជណ្តើរយោង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៩ ខែសីហានេះ។ ហេតុការណ៍អមនុស្សធម៌នេះបានកើតឡើងនៅក្នុងអគារសម្រាប់ស្នាក់មួយកន្លែង ស្ថិតនៅក្នុងទីក្រុង Chongqing ភាគខាងត្បូងប្រទេសចិន កាលពីថ្ងៃទី ២១ ខែសីហាកន្លងទៅ។ប្រភពខាងលើបានបន្តថា ស្ត្រីរូបនេះបានរុំទារកនឹងក្រណាត់តូចមួយមុននឹងយកទៅបោះចោល ហើយក្រោយដាក់កូនក្នុងធុងសំរាមរួច គាត់ក៏បានយកក្រដាសជូនមាត់ទៅជូនសម្អាតឈាមដែលបានប្រឡាក់នៅក្នុងជណ្តើរយោង និងនៅតាមផ្លូវដើរទៅកាន់ធុងសំរាម។ ជាសំណាងល្អ ទារកកំសត់នោះមិនទាន់បាត់បង់ជីវិតភ្លាមៗនោះទេ ហើយនៅពេលយប់ក្នុងថ្ងៃកើតហេតុនោះគេក៏បានប្រទះឃើញក្មេងនោះនិងបានរាយការណ៍ជូនអាជ្ញាធរ។ ក្រោយបើកការស៊ើបអង្កេតនិងពិនិត្យមើលសកម្មភាពក្នុងកាមេរ៉ាសុវត្ថិភាពថ្មីៗនេះ អាជ្ញាធរចិនក៏អាចរកឃើញស្រ្តីជាម្តាយនិងបុរសជាឪពុករបស់ទារក ហើយអាជ្ញាធរក៏បានប្រគល់ក្មេងនោះទៅកាន់ឪពុកម្តាយវិញហើយ ខណៈគេមិនបានដឹងច្បាស់ពីមូលហេតុពិតប្រាកដដែលជំរុញឲ្យស្រ្តីជាម្តាយដាច់ចិត្តធ្វើរឿងដូចនេះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
August 29, 2023 - អន្តរជាតិ
ចិន៖ វិបត្តិសេដ្ឋកិច្ចសកលបានកំពុងតែទាញវិស័យធំៗមួយចំនួននៅតាមបណ្តាប្រទេសជាច្រើនឲ្យធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេសនោះគឺវិស័យអចលនទ្រព្យតែម្តង។ ជាក់ស្តែងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតនៅក្នុងប្រទេសចិនគឺក្រុមហ៊ុន China Evergrande Group បានប្រកាសខាតបង់ប្រាក់អស់ចំនួន ៣៣ពាន់លានយន់ (៤,៥៣ពាន់លានដុល្លារ) នៅក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ ២០២៣នេះ។ បើយោងតាមតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអាទិត្យ ទី២៧ ខែសីហា បានបញ្ជាក់ថា ក្រុមហ៊ុនខ្នាតយក្សរបស់ចិនមួយនេះបានប្រឈមនឹងការខាតបង់យ៉ាងច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលបើគិតនៅតែនៅក្នុងឆ្នាំ ២០២១ និង ២០២២ ក្រុមហ៊ុន China Evergrande Group បានខាតបង់ប្រាក់អស់ចំនួន ៥៨២ពាន់លានយន់ (៧៩ពាន់លានដុល្លារ) ឯណោះ៕ អត្ថបទ៖
August 27, 2023 - អន្តរជាតិ
កូរ៉េខាងត្បូង៖ យុវជននៃប្រទេសកូរ៉េខាងត្បូងជាង ១,២៦លាននាក់កំពុងតែអត់មានការងារធ្វើ នេះបើយោងតាមការសិក្សាមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអាទិត្យ ទី២៧ ខែសីហានេះ។ ការសិក្សាមួយនេះមានឈ្មោះថា “Economically Active Population Survey” (ការស្ទង់មតិប្រជាជនសកម្មសេដ្ឋកិច្ច) ដែលត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលកូរ៉េខាងត្បូងផ្ទាល់តែម្តង។ ប្រភពខាងលើបានបន្តថា នៅក្នុងការសិក្សាខាងលើគេបានស្ទង់មតិក្នុងចំណោមយុវជនកូរ៉េខាងត្បូងចំនួន ៨,៤១លាននាក់ មានអាយុចន្លោះពី ១៥ ដល់ ១៩ឆ្នាំ ហើយក្នុងនោះមានទាំងក្រុមយុវជនទទួលបានការអប់រំកម្រិតទាប កំពុងនៅសិក្សា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឬខ្ពស់ជាងនេះផងដែរ។ នៅក្នុងរបាយការណ៍ខាងលើនេះបានបញ្ជាក់ផងដែរថា បើគេគិតតែក្នុងលក្ខខណ្ឌយុវជនមានការអប់រំខ្ពស់ហើយគ្មានការងារធ្វើ គឺមានយុវជនកូរ៉េខាងត្បូងចំនួន ៦៧៨,០០០នាក់ ឬស្មើនឹង ៥៣,៨% នៃបញ្ញវន្តដែលបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ
August 27, 2023 - អន្តរជាតិ
អូស្រ្តាលី៖ យ៉ាងហោចណាស់មានមន្ត្រីយោធាជើងទឹកអាមេរិកចំនួន ៣នាក់ត្រូវបានរាយការណ៍ថាស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃអាទិត្យ ទី២៧ ខែសីហាម្សិលមិញនេះ។ យន្តហោះដែលបានជួបឧបទ្ទវហេតុនោះគឺជាយន្តហោះចម្បាំងប្រភេទ Osprey ដែលកំពុងធ្វើសមយុទ្ធយោធានៅលើកោះត្រូពិចដាច់ស្រយាលមួយនៅភាគខាងជើងប្រទេសអូស្រ្តាលី។ ប្រភពខាងលើបានបន្តថា នៅក្នុងយន្តហោះចម្បាំងខាងលើនេះមានផ្ទុកយោធាអាមេរិកសរុបចំនួន ២៣នាក់ ហើយក្រោយពីបានជួបគ្រោះថ្នាក់គឺមានយោធាចំនួន ៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ យោធាចំនួន ៥នាក់បានរងរបួសធ្ងន់និងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ ខណៈអ្នកផ្សេងទៀតបានរងរបួសស្រាល។ សូមបញ្ជាក់ជូនថា នៅក្នុងការធ្វើសមយុទ្ធយោធាខាងលើនេះគឺមានយោធាសរុបរាប់ពាន់នាក់មកពីសហរដ្ឋអាមេរិក អូស្រ្តាលី ឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
August 27, 2023 - អន្តរជាតិ
បារាំង៖ រដ្ឋាភិបាលនៃប្រទេសបារាំងបានប្រកាសប្រើប្រាស់កញ្ចប់ថវិកាចំនួន ២០០លានអឺរ៉ូ (២១៥,៩១០ ដុល្លារអាមេរិក) សម្រាប់ប្រើប្រាស់ក្នុងគោលបំណងបំផ្លាញស្រាទំពាំងបាយជូរ ដែលមានចំនួនលើសពីតម្រូវការនៅលើទីផ្សារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៦ ខែសីហានេះ។ ក្នុងកញ្ចប់ទឹកប្រាក់ទាំង ២០០លានអឺរ៉ូនោះគឺមានប្រាក់ចំនួន ១៦០លាអឺរ៉ូត្រូវបានផ្តល់ជូនដោយមូលនិធិសហភាពអឺរ៉ុប និង ៤០លានអឺរ៉ូជាប្រាក់របស់រដ្ឋាភិបាលបារាំង។ ប្រភពខាងលើនេះបានបន្តថា ការសម្រេចអនុវត្តវិធានការខាងលើនេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងគាំទ្រក្រុមអ្នកផលិតស្រាទំពាំងបាយជូរជាច្រើននៅក្នុងប្រទេសបារាំង ដែលកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងក្នុងការរកប្រាក់ចំណូល ដ្បិតតម្រូវការនៃការបញ្ជាទិញផលិតផលស្រាផ្សេងៗរបស់ពួកគេបានធ្លាក់ចុះ ដែលធ្វើឲ្យតម្លៃស្រាត្រូវធ្លាក់ចុះយ៉ាងខ្លាំង ចង្វាក់ផលិតកម្មនៃការផលិតស្រាថ្មីត្រូវជាប់គាំង ខណៈបរិមាណផលិតផលស្រានៅលើទីផ្សារកំពុងមានចំនួនលើសពីតម្រូវការយ៉ាងច្រើន។ បញ្ហានេះបានកើតឡើងក៏ដោយហេតុថា ពលរដ្ឋជាច្រើននៅលើពិភពលោកសុទ្ធតែបានរងផលប៉ះពាល់សេដ្ឋកិច្ចពីការរាតត្បាតជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល ដែលធ្វើឲ្យពួកគេត្រូវកាត់បន្ថយការចំណាយលុយសម្រាប់ទិញស្រាមកទទួលទាន។ សូមបញ្ជាក់ជូនថា កញ្ចប់ថវិកាទាំង ២០០លានអឺរ៉ូនេះនឹងត្រូវគេយកទៅប្រើប្រាស់តាមរយៈមធ្យោបាយផ្សេងៗក្នុងគោលបំណងទប់តម្លៃស្រាទំពាំងបាយជូរកុំឲ្យបន្តធ្លាក់ចុះទៀត ដើម្បីធានាឲ្យបានថាចង្វាក់ផលិតកម្មនៃការផលិតស្រាថ្មីនៅតែអាចបន្តដំណើរការបាន៕
August 26, 2023 - អន្តរជាតិ
អាមេរិក៖ ការទទួលរងនូវការចោទប្រកាន់ពីសំណាក់តុលាការ ឬការក្លាយខ្លួនជាជនជាប់ចោទអាចជារឿងអវិជ្ជមានមួយសម្រាប់មនុស្សភាគច្រើននៅលើពិភពលោក តែសម្រាប់លោក ដូណាល់ ត្រាំ វិញ បានប្រែក្លាយស្ថានភាពអាក្រក់នេះឲ្យក្លាយជារឿងដែលមានប្រយោជន៍ទាំងក្នុងវិស័យនយោបាយនិងការវិនិយោគ ក្រោយរូបថតមួយសន្លឹករបស់គាត់ក្នុងនាមជាជនជាប់ចោទត្រូវបានគេបង្ហោះយ៉ាងព្រោងព្រាតនៅតាមបណ្តាញសារព័ត៌មាននិងបណ្តាញអ៊ីនធឺណិត។ រូបថតមួយសន្លឹកនោះគឺត្រូវបានថតដោយមន្ត្រីពន្ធនាគារក្នុងរដ្ឋចរចាកាលពីថ្ងៃទី២៤ ខែសីហាកន្លងទៅ ខណៈដែលលោក ដូណាល់ ត្រាំ ត្រូវជាប់ក្នុងពន្ធនាគារប្រមាណជា ២០នាទី មុនពេលគេបញ្ជូនខ្លួនគាត់ទៅកាន់តុលាការ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៦ ខែសីហាបានឲ្យដឹងថា ឥលូវនេះរូបថតរបស់លោក ដូណាល់ ត្រាំ ដែលត្រូវបានគេថតក្នុងនាមជាជនជាប់ចោទនោះត្រូវបានក្រុមការងាររបស់គាត់យកទៅបង្កើតជាម៉ាក់យីយោមួយដោយមានបោះពុម្ពនៅលើអាវយឺត ពែង និង Sticker សម្រាប់លក់ជូនក្រុមអ្នកគាំទ្រនយោបាយរបស់លោក ដូណាល់ ត្រាំ នៅទូទាំងអាមេរិក។ ក្រៅតែពីមានរូបភាពរបស់លោក ដូណាល់ ត្រាំ
August 26, 2023 - អន្តរជាតិ
ចិន៖ ក្រុមហ៊ុនផលិតអំបិលនៅក្នុងប្រទេសចិនបានចេញមកបញ្ជាក់ប្រាប់ពលរដ្ឋចិនកុំឲ្យមានការជ្រួលច្របល់ទៅទិញអំបិលយកមកស្តុកទុក បើទោះជាអាជ្ញាធរជប៉ុនផ្តើមបង្ហូរទឹកវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ក៏ដោយ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៥ ខែសីហាម្សិលមិញនេះបានបញ្ជាក់ថា ក្រុមហ៊ុនខាងលើនេះមានឈ្មោះថា National Salt Industry Group ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចិន និងជាក្រុមហ៊ុនផ្គត់ផ្គង់អំបិលធំបំផុតនៅក្នុងប្រទេសចិនផងដែរ។ ប្រភពខាងលើបានបន្តថា ការចេញមកបញ្ជាក់ពីសំណាក់ក្រុមហ៊ុនខាងលើនេះគឺត្រូវបានធ្វើឡើងក្រោយពេលពលរដ្ឋចិនជាច្រើនបានសម្រុកទៅទិញអំបិលយកស្តុកទុកនៅក្នុងផ្ទះរហូតធ្វើឲ្យផ្សារឬហាងមួយចំនួនត្រូវអស់អំបិលលក់តែម្តង ដ្បិតពលរដ្ឋចិនបារម្ភថា ទឹកវិទ្យុសកម្មដែលជប៉ុនត្រូវបង្ហូរចូលទៅក្នុងសមុទ្រប៉ាស៊ីហ្វិចនោះអាចធ្វើឲ្យប៉ះពាល់ដល់ចង្វាក់ផលិតកម្មនៃការផលិតអំបិលនៅក្នុងប្រទេសចិន។ យ៉ាងណាក្តី ក្រុមហ៊ុន National Salt Industry Group បានអះអាងថា ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបន្តចែកចាយអំបិលទៅកាន់ទីផ្សារទូទាំងប្រទេសចិនដូចធម្មតា ហើយក្រុមហ៊ុនក៏នៅតែបន្តរក្សាគុណភាពអំបិលឲ្យមានសុវត្ថិភាព ១០០%សម្រាប់ការទទួលទានផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
August 25, 2023 - អន្តរជាតិ
ថៃ៖ រដ្ឋាភិបាលថៃគ្រោងនឹងអនុវត្តកម្មវិធីផ្តល់ជូនសេវាពិនិត្យសុខភាពទារកទើបនឹងកើតដោយមិនគិតថ្លៃ ដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋខ្លួនសម្រេចចិត្តមានកូន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ នៅក្នុងកម្មវិធីផ្តល់ជូនពិសេសខាងលើនេះនឹងគ្របដណ្តប់លើការពិនិត្យសុខភាពទារកចំនួន ២៤មុខផ្សេងគ្នា រួមទាំងសេវាបញ្ចូនអ្នកជំងឺទៅកាន់មន្ទីរពេទ្យឯកទេសដោយមិនគិតថ្លៃផងដែរក្នុងករណីដែលអ្នកជំងឺមានបញ្ហាសុខភាពធ្ងន់ធ្ងរណាមួយ។ ប្រភពខាងលើបានបន្តថា ការសម្រេចដាក់ចេញកម្មវិធីខាងលើនេះគឺត្រូវបានធ្វើឡើងក្រោយអាជ្ញាធរថៃបានរកឃើញថា អាត្រាកំណើត ឬអត្រាពលរដ្ឋកើតថ្មីនៅក្នុងប្រទេសថៃមានការធ្លាក់ចុះ ហើយបើនិន្នាការធ្លាក់ចុះនេះនៅតែបន្តកើតមានក្នុងរយៈពេលយូរទៀត គឺថៃអាចប្រឈមនឹងបញ្ហាមានពលរដ្ឋចាស់ជរាច្រើនជាងពលរដ្ឋពេញវ័យផងដែរ។ គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍មួយរបស់ការិយាល័យសន្តិសុខសុខភាពជាតិថៃបានបង្ហាញថា បើគិតជាមធ្យមនាពេលបច្ចុប្បន្ននេះគឺស្រ្តីជនជាតិថៃម្នាក់មានអាត្រាមានកូនត្រឹមតែ ១,៤នាក់ប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
August 25, 2023 - អន្តរជាតិ
ចិន៖ រដ្ឋាភិបាលចិននៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហានេះបានប្រកាសផ្អាកនាំចូលគ្រឿងសមុទ្រពីប្រទេសជប៉ុន ក្រោយអាជ្ញាធរជប៉ុនផ្តើមបង្ហូរទឹកចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងសមុទ្រ។ ការសម្រេចផ្អាកនេះនឹងធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់គ្រឿងសមុទ្រនៅលើទីផ្សារក្នុងប្រទេសចិនផងដែរ ព្រោះតាមធម្មតាជប៉ុនគឺជាអ្នកផ្គត់ផ្គង់គ្រឿងសមុទ្រទៅកាន់ប្រទេសចិនក្នុងបរិមាណយ៉ាងច្រើន។បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ការសម្រេចផ្អាកនាំចូលគ្រឿងសមុទ្រនេះគឺត្រូវបានធ្វើឡើងក្រោមហេតុផលថា ដើម្បីចៀសវាងការចម្លងមេរោគផ្សេងៗដែលអាចតោងជាប់នៅលើគ្រឿងសមុទ្រទៅកាន់អ្នកទទួលទាន ជាពិសេសនោះគឺកាកសំណល់វិទ្យុសកម្មតែម្តង។ គួររម្លឹកជូនថា ទឹកដែលជប៉ុនត្រូវបង្ហូរចូលទៅក្នុងសមុទ្រនោះគឺជាទឹកដែលគេប្រើសម្រាប់ស្អំ ឬទប់មិនឲ្យមានការសាយភាយ ជាតិវិទ្យុសកម្មចូលទៅក្នុងបរិយាកាសនៅពេលដែលរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima បានផ្ទុះនាពេលកន្លងមក។ ពិតណាស់ថានៅក្នុងទឹកនោះអាចមានផ្ទុកនូវសារធាតុគ្រោះថ្នាក់មួយចំនួន តែគេគ្មានវិធីណាក្រៅតែព្យាយាមបង្ហូរវាចេញពីរោងចក្របន្តិចម្តងៗនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
August 24, 2023 - អន្តរជាតិ
អូទ្រីស៖ សាកសពបុរសម្នាក់ដែលបានបាត់ខ្លួននៅតំបន់ភ្នំ Alps ក្នុងប្រទេសអូទ្រីសកាលពីជាង ២០ឆ្នាំមុនត្រូវបានគេរកឃើញហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហានេះ។ សូមរម្លឹកជូនថា កាលពីឆ្នាំ២០០១ កន្លងទៅពិភពលោកបានកត់ត្រានូវរឿងរ៉ាវដ៏អាថ៌កំបាំងមួយគឺ មានបុរសជនជាតិអូទ្រីសអាយុ ៣៧ឆ្នាំបានបាត់ខ្លួននៅក្នុងអំឡុងពេលធ្វើដើរកំសាន្តនៅលើតំបន់ភ្នំទឹកកក Alps ហើយបើទោះជាក្រុមអ្នកជំនាញបានព្យាយាមស្វែងរករូបគាត់យ៉ាងណាក្តីក៏គេនៅតែមិនអាចរកឃើញសូម្បីតែតម្រុយនៃការបាត់ខ្លួនរបស់គាត់។ប្រភពខាងលើបានបន្តថា កាលពីថ្ងៃទី ១៨ ខែសីហានេះ មានមគ្គុទ្ទេសក៍ភ្នំម្នាក់បានប្រទះឃើញសាកសពមនុស្សម្នាក់ដែលបានកប់ជាប់នៅក្នុងផ្ទាំងទឹកកក និងបានរកឃើញកាតាបមួយនៅក្បែរសាកសពនោះផងដែរ។ នៅក្នុងកាតាបស្ពាយនោះមានផ្ទុកនូវ កាតធនាគា ប័ណ្ណបើកបរ និងក្រដាសប្រាក់មួយចំនួន ប៉ុន្តែភ្លាមៗនោះគេមិនអាចកំណត់អត្តសញ្ញាណពិតប្រាកដរបស់សាកសពបាននោះទេ។ ក្រោយមកអាជ្ញាធរអូទ្រីសបានបញ្ជូនសាកសពនោះទៅពិនិត្យ DNA ហើយ ២សប្តាហ៍ក្រោយមកលទ្ធផលបានបង្ហាញថា សាកសពនោះគឺជាសាកសពរបស់បុរសអ្នកធ្វើដំណើរកំសាន្តនៅលើភ្នំ ដែលបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងកាលពីជាង
August 24, 2023












