- Pheakdey
- អន្តរជាតិ
អាមេរិក៖ គ្រូបង្រៀនជនជាតិអាមេរិកត្រូវបានបញ្ឈប់ពីការងារភ្លាមៗក្រោយរូបគាត់បានយកសៀវភៅមួយក្បាល ដែលមានខ្លឹមសារនិយាយអំពីបញ្ហាយេនឌ័រយ៉ាងស៊ីជម្រៅទៅអានឲ្យកូនសិស្សតូចៗស្តាប់នៅក្នុងថ្នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែសីហានេះ។ គ្រូបង្រៀនរូបនេះមានឈ្មោះថា Rinderle ភេទស្រី អាយុ ៣៣ឆ្នាំ ជាគ្រូបង្រៀនថ្នាក់ទី ៥ នៃសាលាបឋមសិក្សា Due West Elementary School ស្ថិតនៅក្នុងទីក្រុង Marietta រដ្ឋ Georgia សហរដ្ឋអាមេរិក។ ប្រភពខាងលើបានបន្តថា សៀវភៅដែលអ្នកគ្រូ Rinderle បានយកទៅអានឲ្យកូនសិស្សស្តាប់នៅក្នុងថ្នាក់នោះគឺ សៀវភៅ “My Shadow Is Purple” (ស្រមោលរបស់ខ្ញុំគឺពណ៌ស្វាយ) ដែលមានខ្លឹមសារបំផុសគំនិតឲ្យអ្នកអានត្រូវរស់ជាខ្លួនឯង
August 19, 2023 - អន្តរជាតិ
ឥណ្ឌា៖ ប្រទេសឥណ្ឌាកំពុងប្រឈមជាមួយនឹងបញ្ហាភ្លៀងធ្លាក់ក្នុងកម្រិតដ៏អាក្រក់បំផុតមួយ នេះបើយោងតាមការចុះផ្សាយារបស់បណ្តាញសារព័ត៌មាន Channel News Asia ។ គិតត្រឹមពេលនេះឥទ្ធិពលរបស់ភ្លៀងបានបំផ្លាញផលដំណាំរបស់ប្រជាកសិករឥណ្ឌាអស់ចំនួន ៥០០,០០០ ហិកតា បំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋអស់ចំនួន ៩០,០០០ កន្លែង និងបានបណ្តាលឲ្យសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋប្រមាណជា ៦០,០០០ ក្បាលបានងាប់ផងដែរ។ ប្រភពខាងលើបានបន្តថា នៅក្នុងរដូវមូសុងក្នុងឆ្នាំនេះប្រទេសឥណ្ឌាហាក់បានប្រឈមជាមួយនឹងគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរ ដោយគិតចាប់តាំងពីពេលមានព្យុះមូសុងរហូតមកទល់នឹងពេលនេះគឺបញ្ហាទឹកជំនន់ បាក់ដី និងរន្ទះបានសម្លាប់ប្រជាពលរដ្ឋឥណ្ឌាអស់ប្រមានជា ២,០០០នាក់ហើយ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌាបានបញ្ជក់ថា ប្រទេសឥណ្ឌាអាចទទួលរងផលប៉ះពល់ពីគ្រោះធម្មជាតិផ្សេងៗក្នុងកម្រិតធ្ងន់ធ្ងរជាងនេះបន្ថែមទៀត ដ្បិតយោងតាមការព្យាករណ៍គឺឥណ្ឌានឹងត្រូវបន្តរងឥទ្ធិអាក្រក់ពីព្យុះមូសុងជាច្រើនបន្ថែមទៀតផងដែរ។ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 19, 2023 - អន្តរជាតិ
ឥណ្ឌា៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានអនុម័តកញ្ចប់ទឹកប្រាក់ក្នុងទំហំ ៥៧៦,១៣ពាន់លានរូពី (៦,៩៣ពាន់លានដុល្លារ) ដើម្បីអភិវឌ្ឍន៍គម្រោង “ការដឹកជញ្ជូនសាធារណៈបៃតង” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាយសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែសីហា។ គម្រោងដ៏ធំខាងលើនេះគឺត្រូវបានដាក់ចេញក្នុងគោលបំណងកាត់បន្ថយការបំពុលបរិស្ថាន ដែលបង្កឡើងដោយផ្សែងពុលចេញពីយានយន្តគ្រប់ប្រភេទរបស់ពលរដ្ឋនៅក្នុងទីក្រុង។ ប្រភពខាងលើបានបន្តថា នៅក្នុងការអនុវត្តន៍គម្រោងខាងលើនេះគឺរដ្ឋាភិបាលឥណ្ឌានឹងដាក់ឲ្យប្រើប្រាស់រថយន្តក្រុងដោយដើរថាមពលអគ្គិសនីចំំនួន ១០,០០០គ្រឿងនៅក្នុងទីក្រុងសំខាន់ៗមួយចំនួន។ បើតាមលោក Anurag Thakur រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងការផ្សព្វផ្សាយឥណ្ឌាបានបញ្ជាក់ថា នៅក្នុងដំណាក់កាលដំបូងនេះរថយន្តក្រុងដើរដោយថាមពលអគ្គិសនីនឹងត្រូវផ្តល់ជូនទៅកាន់ទីក្រុងដែលមានចំនួនប្រជាជនចន្លោះពី ៣សែននាក់ទៅ ៤លាននាក់ ខណៈគម្រោងនេះនឹងបន្តអនុវត្តនៅតាមទីតាំងសំខាន់ៗជាច្រើនបន្ថែមនៅក្នុងដំណាក់បន្តបន្ទាប់ទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
August 18, 2023 - អន្តរជាតិ
កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងត្បូងនឹងអនុវត្តគោលការណ៍ផ្តល់សិទ្ធឲ្យគ្រូបង្រៀនអាចធ្វើការរឹបអូសទូរស័ព្ទដៃពីកូនសិស្ស និងមានសិទ្ធដកកូនសិស្សចេញពីថ្នាក់រៀនបានក្នុងករណីសិស្សទាំងនោះមិនខិតខំរៀននិងបង្កការរំខានដល់សិស្សផ្សេងទៀត។ តាមគម្រោងគឺគោលការណ៍ផ្តល់សិទ្ធពិសេសដល់គ្រូបង្រៀនេះនឹងផ្តើមអនុវត្តចាប់ពីថ្ងៃខែក្រោយតទៅ និងអនុវត្តនៅចំពោះថ្នាក់បឋមសិក្សា ថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ។ បើតាមក្រសួងអប់រំកូរ៉េខាងត្បូងបានបញ្ជាក់ថា នៅក្នុងការអនុវត្តគោលការណ៍ខាងលើនេះគ្រូបន្ទុកថ្នាក់ក៏មានសិទ្ធអាចរាយការណ៍អំពីបញ្ហាសិស្សទៅកាន់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់សាលាផងដែរ ក្នុងករណីដែលកូនសិស្សនៅតែមិនព្រមស្តាប់ឬធ្វើតាមការណែនាំរបស់គ្រូក្នុងអំឡុងពេលនៅក្នុងថ្នាក់រៀន។ ចំពោះករណីនេះត្រូវបានចាត់ទុកជា ជាករណ៏ធ្ងន់ធ្ងរដែលខាងសាលានឹងចាត់វិធានការតឹងរឹងមួយចំនួនបន្ថែមទៀតទៅកាន់ក្រុមកូនសិស្សទាំងនោះ ឬអាចឈានដល់ការព្យួរការសិក្សារបស់ពួកគេតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ Strait Time
August 18, 2023 - អន្តរជាតិ
ម៉ាឡេស៊ី៖ យន្តហោះខ្នាតតូចមួយគ្រឿងបានធ្លាក់មកលើដងផ្លូវនិងបណ្តាលឲ្យមានពលរដ្ឋចំនួន ១០នាក់ត្រូវស្លាប់បាត់បង់ជីវិត ខណៈនៅក្នុងនោះក៏មានអ្នកដំណើរដែលកំពុងបើកបរនៅលើដងផ្លូវចំនួន ២នាក់ផងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែសីហានេះបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ដ៏កម្រនេះបានកើតឡើងនៅលើផ្លូវ Highway មួយកន្លែងនៅក្នុងរដ្ឋ Selangor នៃប្រទេសម៉ាឡេស៊ី។ ប្រភពខាងលើខាងបានបន្តថា យន្តហោះដឹកអ្នកដំណើរខ្នាតតូចខាងលើនេះគឺជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនឯកជនមួយ ដោយនៅក្នុងយន្តហោះនោះមានផ្ទុកអ្នកដំណើរចំនួន ៦នាក់ និងអ្នកបើកបរយន្តហោះចំនួន ២នាក់។ ដោយឡែកសម្រាប់អ្នកដំណើរនៅលើផ្លូវ Highway ចំនួន ២នាក់ ដែលបានស្លាប់បាត់បង់ជីវិតវិញគឺមានម្នាក់ជាអ្នកដែលកំពុងបើកបររថយន្ត និងម្នាក់ទៀតគឺជាអ្នកដំណើរដែលកំពុងជិះម៉ូតូតែម្នាក់ឯង។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានរកឃើញមូលហេតុពិតប្រាកដ ដែលបង្កឲ្យមានគ្រោះថ្នាក់ដ៏កម្រនេះនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel
August 18, 2023 - អន្តរជាតិ
អាមេរិក៖ ស្រ្តីអាមេរិកម្នាក់ត្រូវទទួលបានប្រាក់សំណងរហូតដល់ ១,២ពាន់លានដុល្លារក្នុងសំណុំរឿងចែកចាយរូបភាពនិងវីដេអូអាសអាភាសមួយ ដែលត្រូវបានធ្វើឡើងដោយអតីតមិត្តប្រុសរបស់គាត់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៦ ខែសីហានេះ។ រឿងរ៉ាវចម្រូងចម្រាសនេះបានកើតឡើងនៅក្នុងរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដោយស្រ្តីជាជនរងគ្រោះត្រូវបានគេបង្ហាញឈ្មោះត្រឹមថា D.L. និងបុរសជាជនបង្កហេតុមានឈ្មោះថា Marques Jamal Jackson។ ប្រភពខាងលើបានបន្តថា អ្នកនាង D.L. និងលោក Marques Jamal Jackson បានស្គាល់គ្នានៅក្នុងឆ្នាំ ២០១៦ ហើយផ្តើមរស់នៅជាមួយគ្នាក្នុងឆ្នាំ ២០២០ និងបានសម្រេចចែកផ្លូវគ្នាវិញនៅចុងឆ្នាំ ២០២១។ ការសម្រេចចែកផ្លូវគ្នាវិញនេះគឺជាបំណងរបស់អ្នកនាង D.L. ខណៈលោក Marques Jamal Jackson មិនសប្បាយចិត្តក្នុងការដើរមកទល់ទីបញ្ចប់នៃទំនាក់ទំនងស្នេហាឡើយ។ ជាការសងសឹងទៅនឹងអ្នកនាង D.L.
August 16, 2023 - អន្តរជាតិ
ចិន៖ អត្រាកំណើត ឬអត្រាកូនកើតថ្មីនៅក្នុងប្រទេសចិនបានធ្លាក់ចុះចំនួន ១,០៩% កាលពីឆ្នាំ ២០២២ កន្លងទៅ នេះបើយោងតាមការសិក្សាមួយដែលត្រូវបានធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវប្រជាជននិងអភិវឌ្ឍន៍ចិន និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី១៦ ខែសីហានេះ។ ការសិក្សានេះត្រូវបានធ្វើឡើងនៅក្នុងចំណោមពលរដ្ឋដែលមានលទ្ធិភាពអាចបង្កើតកូនបានជាច្រើនលាននាក់នៅក្នុងប្រទេសចិន ពោលគឺមិនរាប់បញ្ចូលពលរដ្ឋចិន ដែលកំពុងរស់នៅក្រៅប្រទេសនោះទេ។ ប្រភពខាងលើបានបន្តថា ការធ្លាក់ចុះខាងលើនេះគឺជាអត្រាធ្លាក់ចុះនៃចំនួនប្រជាជនកើតថ្មីក្នុងកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់មាននោះទេ ចាប់តាំងពីរដ្ឋាភិបាលចិនបានផ្តើមអនុវត្តគោលនយោបាយលើកទឹកចិត្តឲ្យពលរដ្ឋយកកូនឲ្យបានច្រើនមក។ គួរបញ្ជាក់ជូនថា ជាច្រើនឆ្នាំចុងក្រោយនេះរដ្ឋាភិបាលចិនបានសម្រេចដាក់ចេញគោលនយោបាយជាតិជាច្រើនដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋខ្លួនយកកូនឲ្យបានច្រើន ដូចជាលុបចោលច្បាប់ពលរដ្ឋមួយគ្រួសារត្រូវយកកូនតែម្នាក់ បន្ថែមប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលកូន និងផ្តល់ប្រាក់ឧបត្ថម្ភឲ្យក្មេងតូចទៅសាលារៀនជាដើម។ យ៉ាងណាក្តី ដោយសារតែស្ថានភាពសេដ្ឋកិច្ចនៅក្នុងប្រទេសចិននាពេលបច្ចុប្បន្នហាក់មានការធ្លាក់ចុះ ពលរដ្ឋជាច្រើននៅតែសម្រេចចិត្តមិនទាន់យកកូននោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 16, 2023 - អន្តរជាតិ
ជប៉ុន៖ ព្យុះទីហ្វុង Lan បានកំពុងតែបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី១៥ ខែសីហានេះ។ ឥទ្ធិពលរបស់ព្យុះបានកំពុងតែបង្កឲ្យមានភ្លៀងធ្លាក់និងខ្យល់បោកបក់យ៉ាងខ្លាំង ខណៈតំបន់មួយចំនួនដែលបានទទួលរងនូវសម្ពាធទឹកភ្លៀងច្រើនលើសកម្រិតនោះក៏ត្រូវប្រឈមនឹងបញ្ហាបាក់ស្រុតដីយ៉ាងឆាប់រហ័សបន្ថែមទៀតផងដែរ។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ព្យុះទីហ្វុង Lan បានធ្វើដំណើរចេញពីមហាសមុទ្រប៉ាស៊ីហ្វិកឆ្ពោះមកកាន់អាណាខេត្ត Wakayama ក្នុងល្បឿនយ៉ាងលឿន ហើយតាមការព្យាករណ៍គឺព្យុះនឹងបន្តជះឥទ្ធិពលអាក្រក់ក្នុងតំបន់មួយនេះជាច្រើនថ្ងៃបន្ថែមទៀត។ នៅចំពោះស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរអាកាសចរណ៍ជប៉ុនបានសម្រេចលុបចោលជើងហោះហើរជិត ៨០០ជើងជាបន្ទាន់ ដែលធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើររាប់ម៉ឺននាក់ ហើយឥទ្ធិពលរបស់ព្យុះក៏បានធ្វើឲ្យពលរដ្ឋជិត ៩០,០០០គ្រួសារត្រូវរស់នៅដោយគ្មានចរន្តអគ្គីសនីប្រើប្រាស់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
August 15, 2023 - អន្តរជាតិ
បែលហ្ស៊ិក៖ សាកលវិទ្យាល័យមួយនៅក្នុងប្រទេសបែលហ្ស៊ិកបានសម្រេចបង្កើតឲ្យមានមុខវិជ្ជាសិក្សាអំពីតារាចម្រៀង Taylor Swift ជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃទី ១៤ ខែសីហានេះ។ សាកលវិទ្យាល័យមួយនេះមានឈ្មោះថា Ghent University ហើយកម្មវិធីសិក្សាដែលមានបញ្ជូលមុខវិជ្ជាដ៏ពិសេសនេះគឺកម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតជំនាញ “ភាសា និងអក្សរសាស្រ្ត” (Language and Literature)។ ប្រភពខាងលើបានបន្តថា មុខវិទ្យាដែលក្រុមនិស្សិតអាចសិក្សាអំពីតារាចម្រៀង Taylor Swift បាននោះមានឈ្មោះថា Literature: Taylor’s Version (អក្សរសិល្ប៍៖ កំណែរបស់ Taylor) ខណៈមុខវិជ្ជានេះនឹងត្រូវចាប់ផ្តើមដាក់ឲ្យសិក្សាជាផ្លូវការនៅចុងឆ្នាំ ២០២៣នេះ។ គួរបញ្ជាក់ថា អ្នកនាង Taylor Swift បច្ចុប្បន្នមានអាយុ
August 15, 2023 - អន្តរជាតិ
ចិន៖ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ២១នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីដ៏ឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia ។ ហេតុការណ៍បាក់ដីនេះបានកើតឡើងនៅក្នុងក្រុង Xian ភាគខាងជើងប្រទេសចិន និងបានកើតឡើងតាំងតែពីថ្ងៃអាទិត្យទី១៣ ខែសីហាម្សិលមិញម្លេះ ខណៈរហូតមកទល់នឹងពេលនេះប្រតិបត្តិការណ៍ជួយសង្គ្រោះជនរងគ្រោះនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា គិតត្រឹមពេលនេះគឺនៅមានមនុស្សចំនួន ៦នាក់ទៀត ដែលកំពុងតែបាត់ខ្លួន ខណៈគេមិនសូវមានសង្ឃឹមខ្ពស់ថា អ្នកដែលកំពុងបាត់ខ្លួនទាំងនោះនៅមានជីវិតរស់នោះទេ។ គួររម្លឹកជូនថា ហេតុការណ៍បាក់ដីបានកើតឡើងក្រោយតំបន់កើតហេតុខាងលើនេះបានទទួលសម្ពាធទឹកភ្លៀងយ៉ាងជោគជាំក្នុងរយៈពេលជាច្រើនថ្ងៃជាប់ៗគ្នា។ ក្រៅតែពីបានបង្កឲ្យមានមនុស្សស្លាប់ និងជាច្រើននាក់កំពុងបាត់ខ្លួនហើយ គ្រោះធម្មជាតិដ៏កម្រនេះក៏បានបណ្តាលឲ្យពលរដ្ឋជាង ៩០០គ្រួសារកំពុងរស់នៅដោយគ្មានភ្លើងអគ្គីសនីប្រើប្រាស់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
August 14, 2023












