Pheakdey
  • អន្តរជាតិ

    ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៣៣នាក់បានស្លាប់បាត់បង់ជីវិតក្រោយមានភ្លៀងធ្លាក់មួយមេធំនៅក្នុងទីក្រុងប៉េកាំងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៩ ខែសីហានេះ។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយចិនបានបញ្ជាក់ថា ភ្លៀងដែលកំពុងតែបន្តធ្លាក់នៅក្នុងទីក្រុងប៉េកាំងនៅពេលនេះគឺជាបរិមាណទឹកភ្លៀងដ៏ច្រើនបំផុតមិនធ្លាប់មាននោះទេសម្រាប់ទីក្រុងដ៏ធំរបស់ចិនមួយនេះ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ​គឺនៅមានពលរដ្ឋចំនួន ១៨នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន​​​ ខណៈឥទ្ធិពលរបស់ភ្លៀងក៏បានធ្វើឲ្យអគារ និងហេដ្ឋារចនាសម្ព័ន្ធក្នុងទីក្រុងមួយចំនួនត្រូវបានបំផ្លាញផងដែរ។ គួរកត់សម្គាល់ថា ជាច្រើនសប្តាហ៍ចុងក្រោយនេះប្រទេសចិនហាក់បានប្រឈមជាមួយនឹងគ្រោះធម្មជាតិធ្ងន់ធ្ងរជាបន្តបន្ទាប់ ហើយបើគិតត្រឹមរយៈពេល ១ខែចុងក្រោយនេះមានពលរដ្ឋចិនដែលរស់នៅក្នុងតំបន់ផ្សេងៗគ្នាសរុបចំនួន ១៤៧នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតព្រោះតែគ្រោះធម្មជាតិដូចជា ទឹកជំនន់ ព្យុះ និងការកើនឡើងកម្តៅខ្លាំងជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    August 9, 2023
  • អន្តរជាតិ

    ន័រវេស៖ អាជ្ញាធរនៃប្រទេសន័រវេសនឹងធ្វើការពិន័យក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនគ្រប់គ្រងលើបណ្តាញសង្គម Facebook និង Instagram ជាប្រាក់ចំនួន ១លានក្រូនន័រវេស (៩៨,១០២ដុល្លារអាមេរិក) ក្នុងមួយថ្ងៃចាប់ពីថ្ងៃទី១៤ ខែសីហានេះហើយ​ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី៨ ខែសីហា។ តាមគម្រោងគឺការផាកពិន័យនេះនឹងត្រូវធ្វើឡើងរហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា ខណៈនីតិវិធីនៃការផាកពិន័យក៏អាចមានការកែសម្រួលផងដែរ ប្រសិនបើមានការយល់ព្រមព្រៀងគ្នាណាមួយរវាងក្រុមហ៊ុន Meta ជាមួយនិងអាជ្ញាធរន័រវេស។គួររម្លឹកជូនថា រឿងរ៉ាវចម្រូលចម្រាសខាងលើនេះបានកើតមានជាច្រើនខែមកហើយ ដោយអាជ្ញាធរន័រវេសបានចោទប្រកាន់ថា ក្រុមហ៊ុន Meta បានលួចប្រមូលយកទិន្នន័យអ្នកប្រើប្រាស់ Facebook និង Instagram​ នៅក្នុងប្រទេសខ្លួនដោយគ្មានការអនុញ្ញាត។ បើតាមនិយតករន័រវេសបានបញ្ជាក់ថា ទិន្នន័យដែលក្រុមហ៊ុន Meta បានប្រមូលយកពីក្រុមអ្នកប្រើប្រាស់នោះមានដូចជាទីតាំងរបស់អ្នកប្រើប្រាស់

    August 8, 2023
  • អន្តរជាតិ

    អាមេរិក៖ ការិយាល័យរដ្ឋាភិបាលអាមេរិកជាច្រើននៅក្នុងទីក្រុងវ៉ាស៊ីនតោនត្រូវបានបិទទ្វារព្រោះតែការមកដល់នូវព្យុះដ៏កំណាចមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៨ ខែសីហានេះ។ ព្យុះដែលកំពុងបង្កការគំរាមគំហែងនៅសហរដ្ឋអាមេរិកនៅពេលនេះគឺជាប្រភេទព្យុះកំបុតត្បូង ដែលអាចបង្កើតឲ្យមានផ្គររន្ទះ ខ្យល់កន្ត្រាក់ ភ្លៀង និងព្រឹលធ្លាក់យ៉ាងខ្លាំងផងដែរ។ បើតាមការិយាល័យសេវាកម្មអាកាសធាតុអាមេរិកបានបានបញ្ជាក់ថា ព្យុះកំបុតត្បូងខាងលើនេះអាចបង្កគ្រោះថ្នាក់ដល់ពលរដ្ឋប្រមាណជា ២៩,៥ លាននាក់ ដែលកំពុងរស់នៅក្នុងរដ្ឋអាឡាបាម៉ានិងនៅក្នុងតំបន់ភាគខាងលិចរដ្ឋញូវយ៉កនៅពាក់កណ្តាលយប់នេះ ខណៈគិតត្រឹមពេលនេះគឺមានពលរដ្ឋជាង ៨០០,០០០នាក់ ដែលកំពុងរស់នៅក្នុងតំបន់កណ្តាលនិងភាគខាងត្បូងនៃរដ្ឋអាត្លង់ទិកកំពុងរស់នៅដោយគ្មានអគ្គិសនីប្រើប្រាស់។ ប្រភពខាងលើបានបន្តថា នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរអាមេរិកបានសម្រេចលុបចោលជើងហោះហើរក្នុងស្រុកចំនួន ២,៣០០ជើង ហើយជើងហោះហើរចំនួន ៦,៨០០ជើងផ្សេងទៀតត្រូវបានពន្យាពេលផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    August 8, 2023
  • អន្តរជាតិ

    ព័រទុយហ្គាល់៖ អគ្គីភ័យបានកំពុងតែលេបត្របាក់តំបន់ព្រៃដែលស្ថិតនៅភាគខាងត្បូងប្រទេសព័រទុយហ្គាល់យ៉ាងសន្ធោសន្ធៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី៨ ខែសីហានេះ។ ភ្លើងបានចាប់ផ្តើមឆេះចេញពីក្រុង Odemira ក្នុងតំបន់ Alentejo និង​បន្តរាលដាលទៅកាន់តំបន់ភាគខាងត្បូង Algarve យ៉ាងឆាប់រហ័ស ខណៈតំបន់នេះគឺជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលមួយរបស់ព័រទុយហ្គាល់ផងដែរ។ នៅចំពោះមុនស្ថានភាពបន្ទាន់នេះ អាជ្ញាធរព័រទុយហ្គាល់បានដាក់ពង្រាយក្រុមអ្នកពន្លត់អគ្គីភ័យចំនួន ៨០០នាក់ ដើម្បីជួយពន្លត់ភ្លើងកុំឲ្យឆេះរាលដាលទៅកាន់តំបន់សំខាន់ៗមួយចំ​នួនបន្ថែមទៀត ខណៈអាជ្ញាធរក៏បានទាញសញ្ញាអាសន្នមួយដាស់តឿនឲ្យពលរដ្ឋ ដែលកំពុងរស់នៅក្បែរតំបន់កើតហេតុត្រូវបង្កើតការប្រុងប្រយ័ត្នផងដែរ។ បើតាមអាជ្ញាធរព័រទុយហ្គាល់បានឲ្យដឹងថា គិតត្រឹមពេលនេះគឺមានពលរដ្ឋជាង ១,៤០០០នាក់បានសម្រេចធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបណ្តោះអាសន្នដើម្បីគេចចេញពីគ្រោះថ្នាក់ណាមួយដែលអាចកើតមានឡើងដោយយថាហេតុ ខណៈគេនៅមិនទាន់រកឃើញមានជនរងគ្រោះណាម្នាក់ត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    August 8, 2023
  • អន្តរជាតិ

    ចិន៖ អាជ្ញាធរចិនបានដាក់ពង្រាយកងកម្លាំងជាង ៧ពាន់នាក់ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ ដែលបានជន់លិចយ៉ាងឆាប់រហ័សនៅតំបន់ភាគខាងជើងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន South China Morning Post កាលពីថ្ងៃអាទិត្យ ទី៦​ ខែសីហានេះ។ នៅក្នុងចំណោមកងកម្លាំងទាំងជាង ៧ពាន់នាក់នោះគឺមានក្រុមយោធារបស់កងទ័ពរំដោះប្រជាជនចិនចំនួន ២,០៥០នាក់ និងកម្លាំងចំនួន ៥,០០០នាក់ទៀតផ្សេងគឺក្រុមប៉ូលិសរបស់ស្ថាប័នប៉ូលិសជាតិចិន។ ប្រភពខាងលើបានបន្តថា នៅចំពោះស្ថានភាពបន្ទាន់នេះរដ្ឋាភិបាលចិនបានអនុម័តកញ្ចប់ទឹកប្រាក់ជំនួយចំនួន ៣៥០លានយន់ (៤៩លានដុល្លារអាមេរិក) សម្រាប់ទុកប្រើប្រាស់ក្នុងកិច្ចការជួយសង្គ្រោះបន្ទាន់ផ្សេងៗតាមស្ថានភាពជាក់ស្តែង។ គួរកត់សម្គាល់ថា គិតត្រឹមពេលនេះគឺមានពលរដ្ឋចិនជាង​ ៣០នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះធម្មជាតិខាងលើ ខណៈបញ្ហាទឹកជំនន់កំពុងបង្កផលប៉ះពាល់ដល់ពលរដ្ឋចិនជាង​ ២,២លាននាក់។ សូមបញ្ជាក់ជូនថា ទឹកជំនន់ខាងលើនេះបានបង្កឡើយដោយសារតែព្យុះទីហ្វុង Doksuri ខណៈគិតត្រឹមពេលនេះឥទ្ធិពលរបស់ព្យុះនៅមិនទាន់រលាយបាត់នៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖  South

    August 7, 2023
  • អន្តរជាតិ

    ចិន៖ ប្រទេសចិនបានរងនូវគ្រោះរញ្ជួយដីដ៏កម្រមួយកាលពីព្រឹកថ្ងៃអាទិត្យ ទី៦ ខែសីហា នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន Channel News Asia។ គ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិត ៥,៤រិចទ័រ និងបានកើតមានជាច្រើនម៉ោងនៅក្នុងទីក្រុង Dezhou ខេត្ត Shandong ភាគខាងត្បូងប្រទេសចិន។ ប្រភពខាងលើបានបន្តថា គ្រោះធម្មជាតិនេះបានធ្វើឲ្យមានការរញ្ជួយដីក្នុងជម្រៅប្រមាណជា ១០គីឡូម៉ែត្រ និងបានបណ្តាលឲ្យអគារជាច្រើនកន្លែងត្រូវរងនូវការខូតខាតផងដែរ។ គិតត្រឹមពេលនេះគេបានរកឃើញមានអ្នករងរបួសចំនួន ២៣នាក់ ខណៈគ្មានរបាយការណ៍ណាមួយបង្ហាញថា មានអ្នកស្លាប់បាត់បង់ជីវិតនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    August 7, 2023
  • អន្តរជាតិ

    ប៉ាគីស្ថាន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ក្រឡាប់រថភ្លើងមួយខ្សែ​នៅក្នុងប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីថ្ងៃអាទិត្យ ទី៦ ខែសីហានេះ។ រថភ្លើងមួយខ្សែនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Hazara Express និងមានផ្ទុកអ្នកដំណើរសរុបប្រមាណជា ១,០០០នាក់ក្នុងពេលជួបគ្រោះថ្នាក់នោះ។ បើតាមអាជ្ញាធរប៉ាគីស្ថានបានឲ្យដឹងថា គ្រោះថ្នាក់ខាងលើនេះគឺជាគ្រោះថ្នាក់ក្រឡាប់រថភ្លើងដ៏ធំមួយសម្រាប់ប្រទេសប៉ាគីស្ថាន ហើយវាទំនងជាបានកើតឡើងដោយកត្តាសំខាន់ៗចំនួន ២ ដោយកត្តាទី ១ គឺអាចបណ្តាលមកពីបញ្ហាមេកានិចដែលជម្រុញឲ្យរថភ្លើងត្រូវបើកខុសផ្លូវនិងក្រឡាប់ ខណៈកត្តាទី ២គឺអាចបណ្តាលមកគ្រឿងម៉ាស៊ីនរបស់រថភ្លើងនោះដំណើរការមិនប្រក្រតី ឬខូចមិនដំណើរការនៅត្រង់ផ្នែកសំខាន់ណាមួយ។ គិតត្រឹមពេលនេះអាជ្ញាធរប៉ាគីស្ថានកំពុងបន្តបើកការស៊ើបអង្កេតជុំវិញករណីនេះបន្ថែមទៀត ដើម្បីស្វែករកឲ្យឃើញមូលហេតុពិតប្រាកដនិងស្វែងរកអ្នកទទួលខុសត្រូវផងដែរ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    August 7, 2023
  • អន្តរជាតិ

    ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាសម្រេចឃាត់ខ្លួនប្តីប្រពន្ធ ២នាក់ ដែលបានលក់កូនបង្កើតរបស់ពួកគេដើម្បីយកប្រាក់ទៅទិញទូរស័ព្ទ iPhone 14 នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែសីហានេះ។ ហេតុការណ៍អមនុស្សធម៌នេះបានកើតឡើងនៅក្នុងរដ្ឋ West Bengal ភាគខាងលិចប្រទេសឥណ្ឌា ខណៈបុរសជាប្តីមានឈ្មោះថា Jadef  និងស្រ្តីជាប្រពន្ធមានឈ្មោះថា Stee។ ប្រភពខាងលើបានបន្តថា កូនដែលលោក Jadef និងអ្នកស្រី Stee បានលក់ដូចជាទំនិញនោះគឺជាកូនប្រុស ដែលទើបនឹងមានអាយុ ៨ខែប៉ុណ្ណោះ។ បើតាមអាជ្ញាធរឥណ្ឌាបញ្ជាក់ថា ក្រោយធ្វើការលក់កូនប្រុសម្នាក់រួចហើយ ប្តីប្រពន្ធទាំង ២នាក់នេះក៏មានបំណងចង់លក់កូនស្រីអាយុ ៧ឆ្នាំម្នាក់ផងដែរ ខណៈតម្លៃនៃការលក់កូននោះមិនត្រូវបានគេដឹងច្បាស់ឡើយ។ សូមបញ្ជាក់ជូនថា ទូរស័ព្ទ iPhone 14

    August 5, 2023
  • អន្តរជាតិ

    អាមេរិក៖រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបានអនុម័តឲ្យមានការប្រើប្រាស់ថ្នាំគ្រាប់សម្រាប់ជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាលកូនជាលើកដំបូងហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី៥ ខែសីហានេះ។ តាមការពិសោធន៍បានបង្ហាញថា ថ្នាំលេបទើបត្រូវបានសម្រេចឲ្យមានការប្រើប្រាស់ខាងលើនេះមានប្រសិទ្ធអាចធ្វើឲ្យកម្រិតនៃជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាលកូនថយចុះបន្ទាប់ពីការប្រើប្រាស់បានរយៈពេល ៣ថ្ងៃ។ បើធ្វើការបៀបធៀបទៅនឹងវិធីព្យាបាលជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាលកូនផ្សេងៗទៀត ដែលគេអាចប្រើប្រាស់បាននាពេលបច្ចុប្បន្នគឺការប្រើប្រាស់ថ្នាំខាងលើនេះមានប្រសិទ្ធភាពលឿនជាង ដ្បិតវិធីព្យាបាលផ្សេងៗនោះអាចមានប្រសិទ្ធភាពក្នុងរយៈពេល ២សប្តាហ៍ ឬយូរជាងនេះ។ សូមបញ្ជាក់ជូនថា ជំងឺបាក់ទឹកចិត្តក្រោយពេលសម្រាលកូនបានកំពុងក្លាយជាជំងឺដ៏គួរឲ្យព្រួយបារម្ភមួយដែលកំពុងកើតមានចំំពោះស្រ្តីជាច្រើននាក់នៅសហរដ្ឋអាមេរិក​ ពោលគឺស្រ្តីអាមេរិកដែលបានកើតជំងឺប្រភេទនេះមានប្រមាណជាកន្លះលាននាក់នៅក្នុងឆ្នាំ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    August 5, 2023
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ កម្មវិធីជប់លៀងក្រុមកាយរឹទ្ធិពិភពលោកដែលគ្រោងនឹងរៀបចំឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានលុបចោលហើយដោយសារតែបញ្ហាអាកាសធាតុ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី៥ ខែសីហានេះ។ តាមគម្រោង គឺពិធីជួបជុំដ៏ធំនេះនឹងត្រូវរៀបចំឡើងនៅក្នុងតំបន់ឆ្នេរសមុទ្រ Saemangeum នៅក្បែរទីក្រុងប៊ូសាន នៃប្រទេសខាងត្បូងនៅក្នុងថ្ងៃអាទិត្យ​ ទី៦ ខែសីហាខាងមុខនេះ។ ប្រភពខាងលើបានបញ្ជាក់ថា​ ការសម្រេចលុបចោលកម្មវិធីជួបជុំដ៏ពិសេសមួយនេះត្រូវបានធ្វើឡើងក្រោយសីតុណ្ហភាពនៅក្នុងតំបន់ខាងលើនេះបានកើនឡើងរហូតដល់ ៣៤អង្សាសេ ដែលជារលកកម្តៅដ៏ខ្ពស់បំផុតមួយសម្រាប់ប្រទេសកូរ៉េខាងត្បូង។ សូមបញ្ជាក់ជូនថា តាមការគ្រោងទុក គឺកម្មវិធីខាងលើនេះនឹងមានការជួបជុំគ្នាពីសំណាក់សមាជិកក្រុមកាយរឹទ្ធិអាយុចន្លោះពី ១៤ ដល់ ១៨ឆ្នាំ មកពីបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោកដូចជាសិង្ហបុរី អាមេរិក​ អង់គ្លេស ដោយមានចំនួនសរុបចំនួន ៣៩,០០០នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel

    August 5, 2023