Pheakdey
  • អន្តរជាតិ

    ចិន៖ ព្យុះទីហ្វុង Doksuri បានបណ្តាលឲ្យពលរដ្ឋចិនចំនួន ២នាក់ស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី១ ខែសីហានេះ។ សាកសពរបស់ជនរងគ្រោះទាំង ២នាក់នេះត្រូវបានគេប្រទះឃើញនៅក្នុងប្រលាយទឹកមួយកន្លែងក្រុងទីក្រុងប៉េកាំង ខណៈពេលនេះឥទ្ធិពលរបស់ព្យុះបានបង្កឲ្យមានជំនន់ទឹកភ្លៀងក្នុងទីក្រុងប៉េកាំងយ៉ាងខ្លាំង។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយឥទ្ធិពលរបស់ព្យុះក៏បានបង្កឲ្យមានការបាក់ស្រុតដីនៅតាមតំបន់មួយចំនួន ផ្លូវសំខាន់ៗមួយចំនួនត្រូវបានកាត់ផ្តាច់ដោយសារទឹកជំនន់ សកម្មភាពអាជីវកម្មមួយចំនួនត្រូវបានផ្អាក ការដ្ឋានសាងសងជាង ៤,០០០កន្លែងត្រូវបានផ្អាកសកម្មភាព អគារចំនួន ២០,០០០កន្លែងបានរងនូវការបំផ្លាញ ខណៈជើងហោះហើរចំនួន ១៨០ជើងត្រូវបានលុបចោលជាបន្ទាន់។ នៅចំពោះស្ថានភាពបន្ទាន់នេះមានពលរដ្ឋជាង ៣១,០០០នាក់បានសម្រេចធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបណ្តោះអាសន្នសិនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    August 1, 2023
  • អន្តរជាតិ

    ចិន៖ ទុរេនបានក្លាយជាផ្លែឈើដ៏ពិសេសមួយប្រភេទសម្រាប់ពលរដ្ឋចិនអស់រយៈពេលជាច្រើឆ្នាំមកហើយ ខណៈនាពេលកន្លងមកចិនតែងនាំចូលផ្លែឈើប្រភេទនេះពីបណ្តាប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ដូចជាប្រទេសម៉ាឡេស៊ី វៀតណាម និងថៃជាដើម។ យ៉ាងណាក្តី ក្នុងរយៈពេលជាង ៤ឆ្នាំចុងក្រោយនេះចិនបានព្យាយាមដាំទុរេនដោយខ្លួនឯងនៅលើចំការដ៏ធំមួយក្នុងទីក្រុង Sanya ខេត្ត Hainan ភាគខាងត្បូងប្រទេសចិន។ ជាលទ្ធផលកាលពីចុងសប្តាហ៍កន្លងទៅនេះ ចិនអាចទទួលបានផ្លែទុរេនដាំក្នុងស្រុករបស់ខ្លួនជាលើកដំបូងហើយ ខណៈផ្លែទុរេនដំបូងនោះត្រូវបានដាក់លក់ក្នុងតម្លៃដ៏ខ្ពស់បំផុតមិនធ្លាប់មានទៀតផង។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា ទុរេនដំបូងរបស់ប្រទេសចិននោះត្រូវបានគេដាក់លក់ជាលក្ខណៈដេញថ្លៃ ដោយទុរេនមួយផ្លែដែលទម្ងន់ ៦,៩១គីឡូក្រាមត្រូវបានគេដាក់ដេញថ្លៃក្នុងតម្លៃចាប់ពី ៨៨៨យន់ (១២៤ដុល្លារ) ឡើងទៅ  ហើយចុងក្រោយទុរេនមួយផ្លែនោះបានក្លាយជាកម្មសិទ្ធរបស់បុរសម្នាក់ដែលហានឲ្យថ្លៃរហូតដល់ ៣៨៨,៨៨៨យន់ (៥៤,៤០៩ដុល្លារ) ឯណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ World of Buzz

    July 31, 2023
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ របាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរកូរ៉េខាងត្បូងដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែកក្កដានេះបានឲ្យដឹងថា យ៉ាងហោចណាស់មានពលរដ្ឋចំនួន ១១នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែរលកកម្តៅក្នុងរយៈពេលជាច្រើនសប្តាហ៍ចុងក្រោយនេះ។ កម្រិតកម្តៅដែលបានគំរាមគំហែងដល់អាយុជីវិតពលរដ្ឋនោះគឺកម្រិតសីតុណ្ហភាពចន្លោះពី ៣៣-៣៦ អង្សាសេ។ នៅក្នុងរបាយការណ៍របស់ក្រសួងមហាផ្ទៃ និងសុវត្ថិភាពកូរ៉េខាងត្បូងបានបញ្ជាក់ថា ពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតនោះគឺភាគច្រើនជាក្រុមពលរដ្ឋដែលមានអាយុលើសពី ៧០ឆ្នាំ ហើយគេបានប្រទះឃើញពួកគេគាត់ស្លាប់នៅក្នុងកសិដ្ឋានតាមបណ្តាខេត្តមួយចំនួនស្ថិតនៅភាគខាងជើងប្រទេសកូរ៉េខាងត្បូង ពោលគឺពួកគាត់ទំនងជាបានស្លាប់ក្រោយព្យាយាមធ្វើការនៅក្រោមកម្តៅថ្ងៃខ្លាំងក្នុងរយៈពេលយូរ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ដោយសារតែបញ្ហាសុខភាពហើយ ឥទ្ធិពលនៃរលកកម្តៅក៏បានជម្រុញឲ្យពលរដ្ឋចំនួន ៤នាក់ផ្សេងទៀតបានលង់ទឹកស្លាប់ផងដែរ ក្រោយពួកគេព្យាយាមចុះទៅហែលទឹកលេងដើម្បីគេចចេញពីរលកកម្តៅ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    July 31, 2023
  • អន្តរជាតិ

    ចិន៖ ពលរដ្ឋចិនជាង ៣១,០០០នាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេជាបន្ទាន់ក្រោយការមកដល់នូវព្យុះទីហ្វុង Doksuri នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី៣១ ខែកក្កដានេះ។ ការសម្រេចធ្វើការជម្លៀសខ្លួនរបស់ក្រុមពលរដ្ឋរាប់ម៉ឺននាក់ខាងលើនេះបានកើតឡើង បន្ទាប់ពីឥទ្ធិពលរបស់ព្យុះ Doksuri បានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ពោលគឺជាភ្លៀងកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេសម្រាប់ប្រទេសចិន។ គួរបញ្ជាក់ជូនថា​ តំបន់ដែលកំពុងរងនូវសម្ពាធនៃព្យុះទីហ្វុង Doksuri រួមមានទីក្រុងប៉េកាំង, ក្រុង Tianjin, ខេត្ត Hebei, ខេត្ត Shanxi និង ខេត្ត Fujian ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន។ ទន្ទឹមនឹងមានការជម្លៀសខ្លួនពីសំណាក់ប្រជាពលរដ្ឋហើយ អាជ្ញាធរចិនក៏បានសម្រេចផ្អាកការដ្ឋានសាងសង់ជាង ៤,០០០កន្លែង ផ្អាកសកម្មភាពអាជីវកម្មមួយចំនួន ខណៈមានអគារប្រហែលជា ២០,០០០កន្លែងបានរងនូវការបំផ្លាញ។ យ៉ាងណាក្តី​ គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា

    July 31, 2023
  • អន្តរជាតិ

    ចិន៖ អាជ្ញាធរចិនបានទាញសញ្ញាអាសន្នមួយជុំវិញការមកដល់នូវព្យុះទីហ្វុង Doksuri នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែកក្កដានេះ។ បើតាមការិយាល័យសេវាកម្មអាកាសធាតុចិនបានបញ្ជាក់ថា​ សញ្ញាអាសន្នខាងលើនេះគឺជា “សញ្ញាអាសន្នក្រហម” ឬជាការទាញសញ្ញាអាសន្នកម្រិតស្រាលមួយ ដើម្បីណែនាំឲ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួនក្នុងការឆ្លើយតបទៅនឹងបញ្ហាផ្សេងៗដែលអាចកើតមានឡើងដោយយថាហេតុ។ ប្រភពខាងលើបានបន្តថា ឥទ្ធិពលរ​បស់ព្យុះទីហ្វុង Doksuri បានកំពុងតែបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងទីក្រុងប៉េកាំងរហូតធ្វើឲ្យមានទឹកជន់លិចតាមដងផ្លូវសំខាន់ៗមួយចំនួនទៀតផង។ យ៉ាងណាក្តី គិតត្រឹមពេលនេះនៅមិនទាន់មានរបាយការណ៍ណាមួយបង្ហាញថា​ មានពលរដ្ឋរងគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬត្រូវជម្លៀសខ្លួននៅឡើយទេ ខណៈព្យុះនឹងបន្តជះឥទ្ធិពលអាក្រក់ក្នុងប្រទេសចិនជាច្រើនថ្ងៃបន្ថែមទៀត។ គួររម្លឹកជូនថា កាលពីឆ្នាំ ២០២២កន្លងទៅចិនធ្លាប់បានទទួលរងនូវការវាយប្រហារដោយព្យុះកំណាចមួយ ដែលបង្កឲ្យមានជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័ស និងបានបណ្តាលឲ្យមានមនុស្ស ៧៩នាក់ត្រូវស្លាប់បាត់បង់ជីវិតផងដែរ៕   អត្ថបទ៖ ភក្តី ប្រភព៖ Channel News

    July 30, 2023
  • អន្តរជាតិ

    ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ផ្ទុះឃ្លាំងកាំជ្រួចដ៏ធំមួយនៅប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែកក្កដានេះ។ ឃ្លាំងស្តុកកាំជ្រួចមួយកន្លែងនេះមានទីតាំងស្ថិតនៅក្នុងក្រុង Sungai Kolok នៃខេត្ត Narathiwat Narathiwat ភាគខាងត្បូងប្រទេសថៃ ខណៈហេតុការណ៍ផ្ទុះបានកើតឡើងកាលពីល្ងាចម្សិលមិញនេះ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ ហេតុការណ៍ផ្ទុះក៏បានបណ្តាលឲ្យមានមនុស្សចំនួន ១១៥នាក់ផ្សេងទៀតត្រូវរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ។ គិតត្រឹមពេលនេះគេនៅមិនទាន់បានដឹងអំពីដើមហេតុដែលបង្កឲ្យមានការផ្ទុះនេះនៅឡើយទេ ខណៈអាជ្ញាធរថៃបានបញ្ជាក់ថាតួលេខអ្នកស្លាប់អាចនឹងបន្តកើនឡើងផងដែរ ដ្បិតជនរងគ្រោះមួយកំពុងស្ថិតនៅក្នុងស្ថានភាពមួយដែលគ្រូពេទ្យពិបាកនឹងសង្គ្រោះជីវិតរបស់ពួកគាត់ខ្លាំងណាស់៕ អត្ថបទ៖ ភក្តី ប្រភព៖  Channel News Asia

    July 30, 2023
  • អន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកបានប្រកាសផ្តល់កញ្ចប់ជំនួយសព្វាវុធដែលមានតម្លៃ ៣៤៥លានដុល្លារទៅកាន់កោះតៃវ៉ាន់​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសោរ៍ ទី២៩ ខែកក្កដានេះ។ យ៉ាងណាក្តី រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតជុំវិញការសម្រេចផ្តល់ជំនួយជាគ្រឿងសព្វាវុធខាងលើនេះទេ។ សម្រាប់ក្រុមអ្នកវិភាគវិញបានមើលឃើញថា ទង្វើរបស់សហរដ្ឋអាមេរិកនៅពេលនេះទំនងជាមានចេតនាធ្វើឲ្យចិ​នមានកំហឹង ដែលជាផ្នែកមួយនៃនយោបាយការទូតរបស់ខ្លួន។ គួរបញ្ជាក់ជូនថា ចិននិងអាមេរិកបានកើតមានរឿងចម្រូងចម្រាសជាមួយគ្នាជាប​ន្តបន្ទាប់ជុំវិញករណីកោះតៃវ៉ាន់ ដ្បិតអាមេរិកគឺជាអ្នកគាំទ្រកោះតៃវ៉ាន់ក្នុងការផ្តាច់ខ្លួនជារដ្ឋឯករាជ្យ ខណៈចិនតែងគិតថាតៃវ៉ាន់គឺជាខេត្តមួយរបស់ខ្លួននិងរក្សាជំហរថា​ បើតៃវ៉ាន់ហានប្រកាសជារដ្ឋឯករាជ្យមែននោះគឺនឹងមានសង្គ្រាមផ្ទុះឡើងតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    July 29, 2023
  • អន្តរជាតិ

    រុស្ស៊ី៖ ឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់ក្រោយហោះទៅទាក់ជាមួយនឹងខ្សែភ្លើង និងបានបណ្តាលឲ្យមានមនុស្សចំនួន ៦នាក់ត្រូវស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express។ ហេតុការណ៍អកុសនេះបានកើតឡើងនៅក្នុងតំបន់ Altai Republic ភាគខាងត្បូងនៃប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដាម្សិលមិញនេះ។ ប្រភពខាងលើបានបន្តថា ឧទ្ធម្ភាគចក្រដែលបានជួបគ្រោះថ្នាក់ខាងលើនេះជាឧទ្ធម្ភាគចក្រប្រភេទ Mi-8 និងជាកម្មសិទ្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Altai Avia ហើយក្នុងអំឡុងពេលហោះហើរនោះនៅក្នុងឧទ្ធម្ភាគចក្រមានផ្ទុកមនុស្សសរុបចំនួន ១៣នាក់។ យ៉ាងណាក្តី ហេតុការណ៍គ្រោះថ្នាក់បានផ្តាច់យកជីវិតមនុស្សត្រឹមតែ ៦នាក់ប៉ុណ្ណោះ​​​ ខណៈ ៧នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ៕ អត្ថបទ៖ ភក្តី ប្រភព៖ VN Express

    July 28, 2023
  • អន្តរជាតិ

    ចិន៖ ព្យុះទីហ្វុង Doksuri នៅតែបន្តដាក់សម្ពាធយ៉ាងខ្លាំងនៅក្នុងប្រទេសហ្វីលីពីន កោះតៃវ៉ាន់ និងតំបន់មួយចំនួននៅក្នុងប្រទេសចិន។ បើយោងតាមរបាយការណ៍ចុងក្រោយមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដានេះបានឲ្យដឹងថា ឥទ្ធិពលរបស់ព្យុះ Doksuri បានបង្កឲ្យមានសាឡាងមួយគ្រឿងលិចនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន និងបានបណ្តាលឲ្យមានមនុស្សចំនួន ២៥នាក់ត្រូវស្លាប់បាត់បង់ជីវិត។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះព្យុះ Doksuri បានបង្កឲ្យពលរដ្ឋហ្វីលីពីនសរុបចំនួន ៣៦នាក់ហើយត្រូវស្លាប់បាត់បង់ជីវិត ខណៈឥទ្ធិពលរបស់ព្យុះនៅមិនទាន់រសាត់បាត់ទាំងស្រុងនៅឡើយទេ។ ប្រភពខាងលើបានបន្តថា នៅថ្ងៃទី ២៨ ខែកក្កដានេះព្យុះ Doksuri បានបន្តបោកបក់ទៅកាន់តំបន់ភាគអាគ្នេយ៍នៃប្រទេសចិនបន្ថែមទៀត ដោយព្យុះកំណាចមួយនេះត្រូវបោកបក់ក្នុងល្បឿន ១៨៧គីឡូម៉ែត្រក្នុងមួយម៉ោង។ នៅចំពោះមុខការមកដល់របស់ព្យុះ Doksuri

    July 28, 2023
  • អន្តរជាតិ

    តៃវ៉ាន់៖ ព្យុះទីហ្វុង Doksuri បានកំពុងតែបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅលើកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដានេះ។ បើតាមការិយាល័យអាកាសធាតុរបស់តៃវ៉ាន់បានបញ្ជាក់ថា នៅថ្ងៃទី ២៧នេះ ព្យុះទីហ្វុង Doksuri បានបោកបក់ក្នុងល្បឿន ១៩១គីឡូម៉ែត្រឆ្ពោះទៅកាន់តំបន់ភាគខាងត្បូងនៃកោះតៃវ៉ាន់។ ប្រភពខាងលើបានបន្តថា ឥទ្ធិពលនៃព្យុះទីហ្វុង Doksuri បានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈអាជ្ញាធរតៃវ៉ាន់ក៏បានព្រមានពីលទ្ធភាពនៃការកើតមានទឹកជំនន់ និងបញ្ហាបាក់ស្រុតដីយ៉ាងឆាប់រហ័សផងដែរ។ នៅចំពោះមុខស្ថានភាពអាក្រក់នេះ អាជ្ញាធរតៃវ៉ាន់បានសម្រេចបិទសាលារៀន ផ្អាកសកម្មភាពធ្វើអាជីវកម្មមួយចំនួន ខណៈជើងហោះហើរជាច្រើនត្រូវបានពន្យារពេល។ ជាងនេះទៅទៀតអាជ្ញាធរតៃវ៉ាន់ក៏បានណែនាំឲ្យពលរដ្ឋជាង​ ៤,០០០នាក់ត្រូវធ្វើការជម្លៀសខ្លួនជាបណ្តោះអាសន្នសិនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    July 27, 2023