Pheakdey
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ពលរដ្ឋកូរ៉េខាងត្បូងដែលជាក្រុមអ្នកគាំទ្រនិងនិយមទទួលទានសាច់ឆ្កែគំរាមលែងសត្វឆ្កែចំនួន ២លានក្បាលនៅក្បែរការិយាល័យប្រធានាធិ​បតី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី ២៨ ខែវិច្ឆិកានេះ។ ការគំរាមនេះគឺត្រូវបានធ្វើឡើងដើម្បីសម្តែងនូវការមិនពេញចិត្តនិងប្រឆាំងទៅនឹងវិធានការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ដែលគ្រោងនឹងធ្វើការហាមឃាត់ការទទួលទានសាច់ឆ្កែនៅទូទាំងប្រទេស។ គួរកត់សម្គាល់ថា តាមគម្រោងគឺនៅក្នុងថ្ងៃទី ៣០ ខែវិច្ឆិកាខាងមុខនេះសមាជិករដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងគ្រោងនឹងប្រជុំសម្រេចលើសេចក្តីហាមឃាត់ដ៏ចម្រូងចម្រាសមួយគឺហាមឃាត់ការជួញដូរនិងទទួលទានសាច់ឆ្កែ​ ខណៈសេចក្តីសម្រេចនេះនឹងត្រូវផ្តើមមានសុពលភាពចាប់ពីដើមឆ្នាំ ២០២៧ តទៅ។ គម្រោងខាងលើនេះគឺត្រូវបានធ្វើឡើងដើម្បីតបតាមការស្នើសុំរបស់ក្រុមគណបក្សប្រឆាំងក៏ដូចជាការទាមទាររបស់ក្រុមអង្គការសង្គមស៊ីវិលជាច្រើន ដែលមាននិន្នាការការពារសិទ្ធរបស់សត្វឆ្កែ។ សូមបញ្ជាក់ជូនថា សាច់ឆ្កែគឺជាអាហារដ៏ពេញនិយមមួយសម្រាប់ពលរដ្ឋកូរ៉េខាងត្បូងមួយចំនួន ខណៈគិតជាមធ្យមមានសត្វឆ្កែចំនួន ៣៨៨,០០០ក្បាលត្រូវបានសម្លាប់ដើម្បីយកធ្វើជាម្ហូបអាហារផ្សេងៗ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 29, 2023
  • អន្តរជាតិ

    ថៃ៖ គណៈរដ្ឋមន្ត្រីថៃសម្រេចអនុញ្ញតឲ្យក្លឹបរាត្រី​ បារ និងកន្លែងកំសាន្តពេលរាត្រីមួយចំនួនទៀតអាចបើកដំណើរការយូរជាងមុនចំនួន ២ម៉ោង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី ២៨ ខែវិច្ឆិកានេះ។ ការសម្រេចនេះត្រូវ​បានធ្វើឡើងក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យចូលមកកំសាន្តនៅក្នុងទីក្រុង និងតាមបណ្តាទេសចរណ៍ជាច្រើនរបស់ថៃឲ្យបានកាន់តែច្រើន ដ្បិតទេសចរណ៍គឺជាប្រភពចំណូលដ៏សំខាន់មួយរបស់ថៃ។ ប្រភពខាងលើបានបន្តថា ក្រោយមានការអនុញ្ញាតឲ្យក្លឹបរាត្រី បារ ខារ៉ាអូខេអាចបន្តបើកដំណើរបាន ២ម៉ោងបន្ថែមទៀត គឺមានន័យថា កន្លែងកំសាន្តក្នុងពិភពរាត្រីទាំងអស់នេះអាចបើកទ្វារធ្វើអាជីវកម្មរហូតដល់ម៉ោង ៤ទៀបភ្លឺ ខណៈវិធានការថ្មីនេះនឹងផ្តើមមានសុពលភាពចាប់ពីថ្ងៃទី១៥ ខែធ្នូ នេះតទៅ។ គួរបញ្ជាក់ជូនថា ប្រទេសថៃបានព្យាយាមដាក់ចេញយន្តការជាច្រើន ដើ​ម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឲ្យចូលមកកំសាន្តនៅក្នុងប្រទេសខ្លួនឲ្យបានច្រើនដូចមុនពេលមានវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ ដែលនាពេលកន្លងមកថៃធ្លាប់ទទួលបានភ្ញៀវទេសចរអន្តរជាតិមកពីបណ្តាប្រទេសផ្សេងៗប្រមាណរហូតដល់ ៣៩,៩លាននាក់ក្នុងមួយឆ្នាំ ខណៈនៅក្នុងឆ្នាំ២០២៣ និងគិតត្រឹមខែវិច្ឆិកានេះថៃទើបទទួលបានភ្ញៀវទេសចរត្រឹម

    November 29, 2023
  • អន្តរជាតិ

    ជប៉ុន៖ អាជ្ញាធរជប៉ុនបានសម្លាប់សត្វមាន់ប្រមាណជា ៤០,០០០ក្បាលជាបន្ទាន់ ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺផ្តាសាយបក្សី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Th Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកានេះ។ ករណីរាតត្បាតមេរោគដ៏គ្រោះថ្នាក់នេះកំពុងកើតមានឡើងនៅក្នុងកសិដ្ឋានចិញ្ចឹមមាន់ជាច្រើនកន្លែងនៅអាណាខេត្ត Saga ភាគខាងជើងនៃប្រទេសជប៉ុន។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ករណីផ្ទុះការរាតត្បាតជំងឺផ្តាសាយបក្សីជាថ្មីនេះនៅមិនទាន់បង្កផលប៉ះពាល់ដល់ផលិតផលសាច់មាន់និងស៊ុតមាន់ដែលកំពុងដាក់លក់នៅលើផ្សារនោះទេ ដ្បិតអាជ្ញាធរបានទប់ស្កាត់ការចម្លងបានទាន់ពេលវេលាហើយ ដូចនេះផលិតផលសាច់មាន់និងស៊ុតមាន់ដែលកំពុងមានដាក់លក់រួចទៅហើយនោះគឺមានសុវត្ថិភាព ១០០%សម្រាប់ទទួលទាន។ គួរបញ្ជាក់ជូនថា នៅក្នុងឆ្នាំនេះជប៉ុនកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺផ្តាសាយបក្សីជាបន្តបន្ទាន់នៅតាមទីតាំងផ្សេងៗគ្នាជាច្រើនកន្លែង ខណៈកាលពីរដូវកាលមុនជប៉ុនបានសម្លាប់សត្វមាន់អស់ប្រមាណជា ១៧,៧លានក្បាលឯណោះដើម្បីទប់ស្កាត់ការរាតត្បាតជំងឺដ៏កាចសាហាវមួយនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖  Th Strait Time

    November 25, 2023
  • អន្តរជាតិ

    អាមេរិក៖ ក្រុមហ៊ុនបណ្តាញសង្គម X កំពុងប្រឈមនឹងការខាតបង់​ប្រាក់ចំនួន ៧៥លានដុល្លារនៅត្រឹមចុងឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកានេះ។ ការខាតបង់ប្រាក់យ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លីនេះគឺដោយសារតែក្រុមហ៊ុនធំៗជាច្រើនបានសម្រេចឈប់ផ្សាយពាណិជ្ជកម្មលើបណ្តាញសង្គមមួយនេះយ៉ាងឆាប់រហ័ស។ ប្រភពខាងលើបានបន្តថា ហេតុផលដែលបង្ខំឲ្យក្រុមហ៊ុនធំៗជាច្រើនផ្អាកការផ្សាយពាណិជ្ជកម្មលើបណ្តាញសង្គម X នោះគឺដោយសារតែ Platform ថ្មីរបស់បណ្តាញសង្គម X បានធ្វើឲ្យក្រុមហ៊ុនទាំងនោះពិបាកផ្សព្វផ្សាយផលិតផលឲ្យដល់អតិថិជនគោលដៅរបស់ពួកគេ ហើយម្យ៉ាងទៀតបញ្ហាជាច្រើនរបស់លោក Elon Musk ក៏អាចជះឥទ្ធិពលដល់ទម្រង់នៃការផ្សាយពាណិជ្ជកម្មផងដែរ។ សូមបញ្ជាក់ជូនថា ក្រុមហ៊ុនដែលបានសម្រេចឈប់ផ្សាយពាណិជ្ជកម្មនៅលើបណ្តាញសង្គម X កាលពីសប្តាហ៍មុនមានដូចជា ក្រុមហ៊ុន​  Apple ក្រុមហ៊ុន IBM ក្រុមហ៊ុន The Walt Disney Co., ខណៈក្រុមហ៊ុនដែលគ្រោងនឹងចាកចេញជាបន្តបន្ទាប់នៅពេលឆាប់ៗនេះមានដូចជា

    November 25, 2023
  • អន្តរជាតិ

    កូរ៉េខាងជើង៖ ប្រមុខដឹកនាំរបស់ប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកានេះបានអញ្ជើញទៅត្រួតពិនិត្យដោយផ្ទាល់ “ផ្កាយរណបចារកម្ម” ដែលជាប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើបនិងចុងក្រោយបំផុតមួយរបស់ទីក្រុងព្យុងយ៉ាងផងដែរ។ យោងតាមការចុះផ្សាយរ​បស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា “ផ្កាយរណបចារកម្ម” ដែលកូរ៉េខាងជើងកំពុងដាក់ឲ្យដំំណើរការនោះ គឺដើម្បីឃ្លាំមើលតំបន់ដែលមានមូលដ្ឋានកងទ័ពអាមេរិកនៅលើទឹកដីរបស់ប្រទេសកូរ៉េខាងត្បូង។ ប្រភពខាងលើបានបន្តថា តំបន់គោលដៅដែលកូរ៉េខាងជើងកំពុងផ្តោតការឃ្លាំមើលនោះរួមមានទីក្រុង Seoul ទីក្រុង Mokpo  ទីក្រុង Kunsan ទីក្រុង Pyeongtaek និងតំបន់ Osan ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង។ គួររម្លឹកជូនថា ប្រទេសកូរ៉េខាងជើងបានសាកល្បងបាញ់បង្ហោះ “ផ្កាយរណបចារកម្ម” ជាលើកដំបូងរបស់ខ្លួនកាលពីថ្ងៃអង្គារកន្លងទៅនេះ ខណៈរហូតមកដល់នឹងពេលនេះទាំងកូរ៉េខាងត្បូងនិងអាមេរិកនៅមិនទាន់អាចបញ្ជាក់បានទេថា “ផ្កាយរណបចារកម្ម” របស់កូរ៉េខាងជើងនោះអាចមានប្រសិទ្ធភាពដល់កម្រិតណា៕ អត្ថបទ៖

    November 25, 2023
  • អន្តរជាតិ

    បែលហ្សិក៖ ការសិក្សាមួយបានរកឃើញថា កាលពីឆ្នាំ ២០២១កន្លងទៅមានពលរដ្ឋនៅតំបន់អឺរ៉ុបជិត ៤០០,០០០នាក់បានស្លាប់បាត់បង់ជីវិត ខណៈមូលហេតុនៃការស្លាប់នោះគឺបានបង្កឡើងឬជាប់ពាក់ព័ន្ធជាមួយបញ្ហាខ្យល់កខ្វក់។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៥ ខែវិច្ឆិកានេះបានបញ្ជាក់ថា របាយការណ៍ខាងលើនេះត្រូវបានចេញផ្សាយដោយការិយាល័យបរិស្ថានរបស់អង្គការសុខភាពពិភពលោក ដែលមានមូលដ្ឋាននៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្សិក។ ប្រភពខាងលើបានបន្តថា បញ្ហាខ្យល់កខ្វក់ដែលជាដើមហេតុចម្បងបង្កឲ្យមានករណីស្លាប់ពលរដ្ឋរាប់សែនខាងលើនេះគឺជាបញ្ហាដែលមានធូលីនៅក្នុងបរិយាកាសលើពីកម្រិត PM2.5 ពោលគឺលើសពីកម្រិតស្តង់ដាសុខភាព។ នៅក្នុងរបាយការណ៍ដដែលនេះបានបញ្ជាក់ទៀតថា បញ្ហាខ្យល់កខ្វក់លើសពីកម្រិត PM2.5 នៅតំបន់អឺរ៉ុប​បានបណ្តាលឲ្យពលរដ្ឋកើតមានបញ្ហាផ្សេងៗគ្នាជាច្រើន ខណៈពលរដ្ឋដែលងាយរងគ្រោះជាងគេបំផុតនោះគឺក្រុមមនុស្សដែលមានកំពុងមានបញ្ហាបេះដូង កំពុងមានជំងឺទឹកនោមផ្អែម និងកំពុងមានបញ្ហាផ្លូវដង្ហើមស្រាប់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 25, 2023
  • អន្តរជាតិ

    សត្វរុយមួយក្បាលត្រូវបានគេរកឃើញនៅក្នុងពោះវៀនធំរបស់អ្នកជំងឺម្នាក់ដែលមកឆ្លុះពោះវៀនដើម្បីស្វែងរកជំងឺមហារីក ខណៈការរកឃើញនេះគឺជារឿងដ៏កម្របំំផុតនៅក្នុងវិស័យវេជ្ជសាស្រ្ត។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកានេះបានឲ្យដឹងថា អ្នកជំងឺរូបនេះគឺជាពលរដ្ឋជនជាតិអាមេរិកម្នាក់ ដែលមានអាយុ ៦៣ឆ្នាំ។ ប្រភពខាងលើបានបន្តថា ក្នុងពេលរកឃើញគឺសត្វរុយមួយក្បាលនោះបានងាប់បាត់ទៅហើយ ខណៈរាងកាយរបស់វាគឺនៅទាំងមូលតែម្តង។ សម្រាប់ក្រុមវេជ្ជបណ្ឌិតជំនាញផ្នែកឆ្លុះពោះវៀនបានលើកឡើងថា ករណីខាងលើនេះគឺជារឿងដែលមិននឹងស្មានដល់ឡើយ ហើយគេក៏មិនអាចពន្យល់ឲ្យបានច្បាស់ដែរថាតើសត្វរុយនោះអាចជាប់នៅក្នុងពោះវៀនរបស់អ្នកជំងឺដោយរបៀបណា ដ្បិតមុនពេលឆ្លុះពោះវៀនគឺអ្នកជំងឺតម្រូវឲ្យតមអាហារ និងលេបថ្នាំសម្រាប់លាងសម្អាតពោះវៀនជាមុនសិនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Thaiger

    November 23, 2023
  • អន្តរជាតិ

    ចិន៖ ក្រុមហ៊ុនចិនមួយកន្លែងកំពុងប្រកាសស្វែងរកអ្នកជំនាញផ្នែកភ្លក់ជើងមាន់ដោយហ៊ានផ្តល់ប្រាក់ខែឲ្យរហូតដល់ជិត ៣,០០០ដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកានេះ។ ក្រុមហ៊ុនដែលកំពុងជ្រើសរើសបុគ្គលិកដ៏កម្រនេះមានមូលដ្ឋាននៅក្នុងទីក្រុង Hangzhou ខេត្ត Zhejiang  ភាគខាងត្បូងប្រទេសចិន ខណៈដំណឹងជ្រើសរើសបុគ្គលិកជំនាញផ្នែកភ្លក់ជើងមាន់នេះកំំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមចិន។ នៅក្នុងសេចក្តីប្រកាសជ្រើសរើសបុគ្គលិកជំនាញផ្នែកភ្លក់ជើងមាន់នោះបានបញ្ជាក់ថា ដើម្បីអាចបំពេញតួនាទីដ៏កម្រនេះបានគឺបេក្ខជនម្នាក់ៗត្រូវមានបទពិសោធធ្លាប់ញ៉ាំជើងមាន់និងអាហារប្លែកៗរយៈពេល ៥ឆ្នាំ ខណៈអ្នកដែលមិនចូលចិត្តសាច់មាន់ ជើងមាន់ និងអាហារមានរសជាតិហឹរគឺមិនត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យនោះទេ។ ប្រភពខាងលើបានបន្តថា ខាងក្រុមហ៊ុនមិនបានកំណត់អាយុរបស់បេក្ខជនឡើយ ពោលគឺអាយុប៉ុន្មានក៏អាចដាក់ពាក្យបានដែរ ហើយចំពោះលក្ខខណ្ឌការងារជាក់ស្តែងវិញគឺបេក្ខជនម្នាក់ៗនឹងតម្រូវឲ្យភ្លក់ជើងមាន់គ្រប់រស់ជាតិរបស់ក្រុមហ៊ុន និងតម្រូវឲ្យញ៉ាំជើងមាន់សម្រាប់អាហារពេលព្រឹកនិងអាហារពេលថ្ងៃត្រង់ជារៀងរាល់ថ្ងៃធ្វើការងារ។ សម្រាប់ប្រាក់ខែវិញគឺមិនតិចនោះទេដោយបុគ្គលិកជំនាញផ្នែកភ្លក់ជើងមាន់អាចទទួលបានប្រាក់ខែចន្លោះពី ១៥,០០០-២០,០០០យន់ (២,១១៣-២,៨១៨ដុល្លារ) ឯណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Thaiger

    November 23, 2023
  • អន្តរជាតិ

    ចិន៖ ក្រុមហ៊ុនលក់ទំនិញតាមបណ្តាញអ៊ីនធឺណិតខ្នាតយក្សរបស់ចិនគឺក្រុមហ៊ុន Alibaba Group Holding បានចេញមកបញ្ជាក់ថា ក្រុមហ៊ុនគ្មានគម្រោងកាត់បន្ថយបុគ្គលិកចំនួ​ន ២៥,០០០នាក់ដូចពាក្យចចាមអារាមដែលកំពុងផ្ទុះនៅតាមបណ្តាញសង្គមនោះទេ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post បានឲ្យដឹងថា សេចក្តីបញ្ជាក់ខាងលើត្រូវបានធ្វើឡើងដោយលោកស្រី Jane Jiang ដែលជាប្រធានផ្នែកបុគ្គលិករបស់ក្រុមហ៊ុនតាមរយៈលិខិតជូនដំណឹងផ្លូវការមួយចុះថ្ងៃទី ២២ ខែវិច្ឆិកានេះ។ ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងធ្វើការបដិសេធចំពោះពាក្យចចាមអារាមដែលបានផ្ទុះឡើងក្នុងរយៈពេលប្រមាណជា ២សប្តាហ៍មកហើយនេះ ខាងក្រុមហ៊ុនក៏បានរាយការណ៍ករណីនេះជូនទៅខាងប៉ូលិសជំនាញផងដែរដើម្បីស្វែងរកអ្នកប្រឌិដ្ឋព័ត៌មានឲ្យមកទទួលខុសត្រូវនៅចំពោះមុខច្បាប់។ យ៉ាងណាក្តី ដំណាងរបស់ក្រុមហ៊ុន Alibaba Group Holding បានបញ្ជាក់ថា ពាក្យចចាមអារាមដែលថា អតីតប្រធានក្រុមហ៊ុននិងជាសហស្ថាបនិកក្រុមហ៊ុនគឺលោក Jack Ma មានគម្រោងចង់លក់ភាគហ៊ុននោះគឺជាការពិត តែព័ត៌មានលម្អិតស្តីអំពីការលក់ភាគហ៊ុននេះនឹងត្រូវធ្វើឡើងជាសាធារណៈនៅក្នុងពាក់កណ្តាលខែឆ្នូ

    November 22, 2023
  • អន្តរជាតិ

    ហ្គាហ្សា ៖ នៅក្នុងថ្ងៃពុធ ទី២២ ខែវិច្ឆិកានេះកងកម្លាំងអ៊ីស្រាអែលនិងក្រុមហាម៉ាសបានយល់ព្រមគ្នាអនុវត្តនូវបទឈប់បាញ់មួយ ដែលជាកិច្ចព្រមព្រៀងលើកដំបូងផងដែរ បើគិតចាប់ពីមានការប្រយុទ្ធគ្នានៅក្នុងថ្ងៃទី ៧ ខែតុលាមក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា បទឈប់បាញ់នេះនឹងត្រូវអនុវត្តក្នុងរយៈពេលចំនួន ៤ថ្ងៃ ដើម្បីអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយសប្បុរសធម៌សម្រាប់យកមកជួយពលរដ្ឋស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ ប្រភពខាងលើបានបន្តថា នៅក្នុងការអនុវត្តឈប់បាញ់នេះភាគីទាំង២ ក៏បានយល់ព្រមដោះដូរចំណាប់ខ្មាំងជាមួយគ្នាផងដែរ ដោយភាគីខាងក្រុមហាម៉ាសបានយល់ព្រមដោះលែងចំណាត់ខ្មាំងដែលខ្លួនបានចាប់យកទៅចំនួន ៥០នាក់ ជាថ្នូរឲ្យភាគីខាងអ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីនចំនួន ១៥០នាក់ ដែលកំពុងជាប់ឃុំឃាំងនៅក្នុងប្រទេសអ៊ីស្រាអែល។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះភាគីខាងប៉ាឡេស្ទីនបានរាយការណ៍ថា ក្នុងការប្រយុទ្ធគ្នានាពេលកន្លងមកបានបណ្តាលឲ្យពលរដ្ឋខ្លួនជាង ១៤,០០០នាក់ហើយដែលត្រូវស្លាប់បាត់បង់ជីវិត​ ហើយខាងអ៊ីស្រាអែលវិញមានតួលេខអ្នកស្លាប់ប្រមាណជា ១,២០០នាក់ ខណៈការប្រយុទ្ធគ្នានឹងត្រូវអូសបន្លាយជាច្រើនខែទៅមុខទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel

    November 22, 2023