Pheakdey
  • អន្តរជាតិ

    ចិន៖ ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines បានចេញមកបញ្ជាក់ថា ខាងក្រុមហ៊ុននឹងគោរពនូវការដាក់លក់សំបុត្រយន្តហោះដែលមានតម្លៃត្រឹមតែ ១០យន់ (១,៣ ដុល្លារ) ដែលតាមការពិតទៅតម្លៃសំបុត្រដ៏ថោកនេះមិនមែនជាការផ្តល់ជូនពិសេសអ្វីឡើយ តែវាជាបញ្ហាបច្ចេកទេសប៉ុណ្ណោះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកានេះបានបញ្ជាក់ថា រឿងរ៉ាវចម្រូងចម្រាសនេះបានកើតឡើងតាំងពីថ្ងៃពុធកន្លងទៅម្លេះ ដោយជើងហោះហើរក្នុងស្រុកមួយចំនួនរបស់ក្រុមហ៊ុនអាកាសចរណ៍ចិនដ៏ធំខាងលើនេះដែលបានដាក់លក់នៅក្នុងកម្មវិធីទូរស័ព្ទដៃ China Southern App ត្រូវបានគេមើលឃើញថាមានតម្លៃថោកមិនគួរឲ្យជឿ ពោលគឺមានតម្លៃត្រឹមតែ ១០យន់ (១,៣ ដុល្លារ) ២០យន់ (២,៦ដុល្លារ) និង ៣០យន់ (៣,៩ដុល្លារ)ជាដើម។ ប្រភពខាងលើបានបន្តថា

    November 11, 2023
  • អន្តរជាតិ

    អាមេរិក៖ សេតវិមានអាមេរិកបានឲ្យដឹងថា អ៊ីស្រាអែលបានយល់ព្រមផ្អាកធ្វើប្រតិបត្តិការណ៍យោធានៅក្នុងតំបន់ហ្គាហ្សាភាពខាងជើងចំនួន ៤ម៉ោងក្នុងមួយថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី១០ ខែវិច្ឆិកានេះ។ ការសម្រេចផ្អាកប្រតិបត្តិការណ៍យោធានេះគឺត្រូវបានធ្វើឡើងក្នុងគោលបំណងអនុញ្ញាតឲ្យពលរដ្ឋស៊ីវិលប៉ាឡេស្ទីនអាចធ្វើការជម្លៀសខ្លួនចេញពីតំបន់ហ្គាហ្សាបានតាមរយៈច្រករបៀងមនុស្សធម៌ចំនួន ២។ ប្រភពខាងលើបានបន្តថា ការផ្អាកធ្វើប្រតិបត្តិការណ៍យោធានេះក៏ជាផ្នែកមួយនៃការចរចារវាងក្រុមហាម៉ាស និងកងកម្លាំងអ៊ីស្រាអែលក្នុងការសម្របសម្រួលឲ្យមានការដោះលែងចំណាត់ខ្មាំងមកខាងភាគីអ៊ីស្រាអែលវិញផងដែរ។ បើទោះជាមានការព្រមព្រៀងគ្នាចំពោះចំណុចខាងលើនេះក្តី តែសញ្ញានៃការបិទបញ្ចប់ការប្រយុទ្ធគ្នាហាក់នៅគ្មានតម្រុយទាល់តែសោះ។ គួរកត់សម្គាល់ថា គិតត្រឹមពេលនេះមានពលរដ្ឋប៉ាឡេស្ទីនចំនួន ១០,៨១២នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយការប្រយុទ្ធគ្នា ខណៈនៅក្នុងចំណោមអ្នកស្លាប់បាត់បង់ជីវិតទាំងអស់នោះទៀតសោធ គឺមានប្រមាណជា ​៤០% គឺជាកុមារ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 10, 2023
  • អន្តរជាតិ

    វៀតណាម៖ ក្រុមហ៊ុន Luxshare Precision Industry Co ដែលជាដៃគូផ្គត់ផ្គង់ដ៏ធំមួយរបស់ក្រុមហ៊ុន Apple បានសម្រេចបង្កើនការវិនិយោគមានតម្លៃជាទឹកប្រាក់ចំនួន ៣៣០លានដុល្លារបន្ថែមទៀតនៅក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី១០ ខែវិច្ឆិកានេះ។ សម្រាប់ទីតាំងនៃការវិនិយោគវិញគឺនឹងត្រូវធ្វើឡើងនៅក្នុងខេត្ត Bac Giang ដែលស្ថិតនៅភាគខាងជើងនៃប្រទេសវៀតណាម។  ប្រភពខាងលើបានបន្តថា ក្រោយបង្កើនការវិនិយោគជាទឹកប្រាក់ចំនួន ៣៣០លានដុល្លារបន្ថែមទៀតនេះ គឺនឹងធ្វើឲ្យតម្លៃការវិនិយោគសរុបនៅក្នុងប្រទេសវៀតណាមពីសំណាក់ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះបានកើតឡើងរហូតដល់ ៥០៤លានដុល្លារ។ គួរបញ្ជាក់ជូនថា ក្រុមហ៊ុន Luxshare Precision Industry Co គឺជាក្រុមហ៊ុនផលិតសម្ភារៈអេឡិចត្រូនិចសំខាន់ៗមួយចំនួនដូចជា ខ្សែភ្លើងសម្រាប់ឧបករណ៍ឆ្លាតវ័យ ឧបករណ៍សម្រាប់ទំនាក់ទំនង ប៊ិកសម្រាប់សរសេរនៅលើឧបករណ៍ឆ្លាតវ័យ អេក្រង់ឧបករណ៍ឆ្លាតវ័យ

    November 10, 2023
  • អន្តរជាតិ

    ចិន៖ តូបលក់ទំនិញមួយកន្លែងនៅក្នុងប្រទេសចិនកំពុងទទួលបានងារជា “តូបលក់អីវ៉ាន់ដែលពិបាកទៅទិញជាងគេបំផុតនៅលើពិភពលោក” នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Next Shark។ តូបលក់អីវ៉ាន់ដែលកំពុងទទួលបានការចាប់អារម្មណ៍នៅក្នុងបណ្តាញសង្គមមួយនេះមានទីតាំងនៅក្នុងឧទ្យានជាតិ Shiniuzhai National Geological Park ដែលស្ថិតនៅក្នុងខេត្ត Hunan ភាគខាងលិចប្រទេសចិន។ ចាប់ផ្តើមបើកលក់នៅក្នុងឆ្នាំ ២០១៨ តូបលក់អីវ៉ាន់មួយកន្លែងនេះត្រូវបានគេធ្វើឡើងពីឈើ និងដាក់ជាប់នៅលើច្រាំងថ្មតាមផ្លូវសម្រាប់គេឡើងនៅលេងនៅលើកំពូលភ្នំ ខណៈតូបដ៏កម្រនេះគឺមានកម្ពស់ ១២០ម៉ែត្រពីដី។ ប្រភពខាងលើបានបន្តថា តាមធម្មតាតូបលក់អីវ៉ាន់នៅលើអាកាសនេះត្រូវបើកលក់ចាប់ពីម៉ោង ៨ព្រឹក រហូតដល់ម៉ោង ៥ល្ងាច ខណៈអតិថិជនដែលមកទិញអីរ៉ាន់នៅក្នុងតូបនេះវិញគឺសុទ្ធតែជាក្រុមអ្នកទេសចរដែលត្រូវឡើងទៅលេងនៅលើកំពូលភ្នំ។ ចំណុចពិសេសមួយរបស់តូបលក់អីវ៉ាន់តូចមួយនេះគឺអតិថិជនអាចប្រើប្រាស់ QR Code សម្រាប់ទូទាត់ការទិញទំនិញផ្សេងៗបាន ខណៈទំនិញដែលលក់នៅក្នុងតូបនោះគឺមានតម្លៃសមរម្យដូចទំនិញដែលមានដាក់លក់នៅតាមតូប ឬហាងទូទៅអីចឹងដែរ៕ អត្ថបទ៖ ភក្តី

    November 8, 2023
  • អន្តរជាតិ

    បារាំង៖ ទិន្នផលស្រាទំពាំងបាយជូរនៅលើពិភពលោកមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងឆ្នាំ២០២៣ នេះបើយោងតាមរបាយការណ៍មួយដែលត្រូវបានធ្វើឡើងដោយអង្គការអន្តរជាតិ International Organization of Vine and Wine (IOV)។ របាយការណ៍ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី៨ ខែវិច្ឆិកានេះបានបញ្ជាក់ថា ហេតុផលដែលធ្វើឲ្យការផលិតស្រាទំពាំងបាយជូរមានការធ្លាក់ចុះគឺដោយសារតែការប្រមូលទិន្នផលផ្លែទំពាំងបាយជូរនៅក្នុងតំបន់ Southern Hemisphere មានការធ្លាក់ចុះ ខណៈក្រុមអ្នកផលិតស្រានៅតំបន់អឺរ៉ុបក៏បានកាត់បន្ថយចង្វាក់ផលិតកម្មរបស់ពួកគេដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ ប្រភពខាងលើបានបន្តថា តាមធ​ម្មតាការផលិតស្រាទំពាំងបាយជូរនៅលើពិភពលោកគឺមានបរិមាណចន្លោះពី ២៤១,៧ ទៅ ២៤៦,៦ លានហិចតូលីត ឬគិតជាមធ្យមគឺ​២៤៤,១ លានហិចតូលីតនៅក្នុងមួយឆ្នាំ។ យ៉ាងណាក្តី​ នៅក្នុងឆ្នាំ ២០២៣នេះទិន្នផលស្រាគឺមានបរិមាណត្រឹមតែ ២១៤

    November 8, 2023
  • អន្តរជាតិ

    គិតត្រឹមថ្ងៃអង្គារ ទី៧ ខែវិច្ឆិកានេះការប្រយុទ្ធគ្នារវាងកងកម្លាំងអ៊ីស្រាអែលជាមួយនិងក្រុមហាម៉ាសបានអូសបន្លាយដល់រយៈពេល ១ខែហើយ ដ្បិតការផ្តើមប្រយុទ្ធគ្នាដំបូងគឺកើតមានឡើងនៅក្នុងថ្ងៃទី ៧ ខែតុលា។ បើយោងតាមរបាយការណ៍ចុងក្រោយមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន CNN បានឲ្យដឹងថា​ គិតត្រឹមរយៈពេល ១ខែនេះការប្រយុទ្ធគ្នាបានបណ្តាលឲ្យមានពលរដ្ឋប៉ាឡេស្ទីនចំនួន ១០,០២២នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិត។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមពលរដ្ឋប៉ាឡេស្ទីនដែលបានស្លាប់បាត់បង់ជីវិតទាំងជាង ១ម៉ឺននាក់នោះរួមមានទាំងកុមារចំនួន ៤,១០៤នាក់ ស្រ្តី ២,៦៤១ចំនួន និងមនុស្សវ័យចំណាស់ចំនួន ៦១១នាក់ផងដែរ។ ទន្ទឹមនឹងបានរកឃើញអ្នកស្លាប់ដ៏ច្រើនហើយ លោក Ashraf Al Qudra ដែលជាអ្នកនាំពាក្យឲ្យក្រុមហាម៉ាសបានបន្ថែមថា នៅមានពលរដ្ឋប៉ាឡេស្ទីនចំនួន ២៥,៤០៨នាក់ផ្សេងទៀតកំពុងរងរបួសធ្ងន់និងស្រាល។ ដោយឡែកសម្រាប់តួលេខអ្នកស្លាប់បាត់បង់ជីវិតខាងអ៊ីស្រាអែលវិញគឺរក្សាដដែល ពោលគឺមានជាង ១,៤០០នាក់ ខណៈក្រុមហាម៉ាសបានចាប់ខ្លួនពលរដ្ឋអ៊ីស្រាអែលនិងជនបរទេសចំនួនផងប្រមាណជា ២៤០នាក់ធ្វើជាចំណាប់ខ្មាំង៕ ប្រភព៖ CNN

    November 7, 2023
  • អន្តរជាតិ

    ចិន៖ ប្រទេសចិនបានផ្តល់ប្រាក់កម្ចីដល់ប្រទេសនានានៅលើពិភពលោកសរុបជា​ង ១ទ្រីលានដុល្លារ នេះបើយោងតាមរបាយការណ៍មួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៧ ខែតុលានេះ។ ជាមួយនឹងការផ្តល់ប្រាក់កម្ចីដ៏ច្រើននេះចិនបានក្លាយជាប្រទេសទី ១នៅលើពិភពលោក ដែលបានផ្តល់ប្រាក់កម្ចីដល់ប្រទេសដទៃច្រើនជាងគេបំផុតនៅលើពិភពលោក។ ប្រភពខាងលើបានបន្តថា ប្រាក់កម្ចីដែលចិនបានផ្តល់ទៅកាន់ប្រទេសផ្សេងៗនោះគឺត្រូវបានធ្វើឡើងតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (Belt and Road Initiative) ខណៈ​ ៨០%នៃប្រាក់កម្ចីដ៏ច្រើននេះគឺត្រូវបានប្រើប្រាស់សម្រាប់ដោះស្រាយវិបត្តិហរិញ្ញវត្ថុនៅក្នុងប្រទេសដែលជាកូនបំណុលទាំងនោះ។ គួរកត់សម្គាល់ថា គិតត្រឹមពេលនេះគឺមានប្រទេសដែលមានប្រាក់ចំណូលទាបនិងមធ្យមប្រមាណជា ១៥០នៅលើពិភពលោក ដែលបានខ្ចីលុយពីប្រទេសចិនរាប់ចាប់តាំងពីប្រទេសអ៊ុយរូហ្គាយរហូតដល់ប្រទេសស្រីលង្កា៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    November 7, 2023
  • អន្តរជាតិ

    ចិន៖ យ៉ាងយោចណាស់មានមនុស្ស ៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដំបូលអគារដែលជាកន្លែងហាត់ប្រាណមួយកន្លែងនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី៧ ខែវិឆ្ឆិកានេះ។ ក្លឹបហាត់ប្រាណដែលជាកន្លែងកើតហេតុនោះមានឈ្មោះថា Yuecheng Fitness Gymnasium ស្ថិតនៅក្នុងទីក្រុង Jiamusi ខេត្ត Heilongjiang ខណៈហេតុការណ៍អកុសលនេះបានកើតឡើងនៅម៉ោង ៧ និង ២០នាទីល្ងាចថ្ងៃចន្ទម្សិលមិញនេះ។ ប្រភពខាងលើបានបន្តថា​ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយ នៅមានមនុស្សម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរនិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈក្នុងអំឡុងពេលមានការបាក់ដំបូលអគារនោះគឺមានមនុស្សចំនួន ៧នាក់កំពុងស្ថិតនៅក្នុងក្លឹបហាត់ប្រាណនោះ។ រហូតមកទល់នឹងពេលនេះអាជ្ញាធរចិនកំពុងបើកស៊ើបអង្កេតជាបន្ទាន់មួយដើម្បីស្វែករកឲ្យឃើញអ្នកទទួលខុសត្រូវចំពោះករណីនេះ និងផ្តន្ទាទោសពួកគេឲ្យបានម៉ឺងម៉ាត់ទៅតាមផ្លូវច្បាប់។ គួរកត់សម្គាល់ថា ហេតុការណ៍ដួលរលំអគារ ឬបាក់ដំបូលអគារធ្លាក់មកសង្កត់លើមនុស្សបានកើតមានជារឿងៗនៅក្នុងប្រទេសចិន ហើយមូលហេតុដែលនាំឲ្យមានរឿងទាំងនេះកើតឡើងគឺភាគច្រើនដោយសារអគារទាំងអស់នោះត្រូវបានសាងសង់ឡើងដោយគ្មានគុណភាព និងគ្មានការត្រួតពិន័យអំពីសុវត្ថិភាពអគារឲ្យបានត្រឹមត្រូវជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    November 7, 2023
  • អន្តរជាតិ

    ឥណ្ឌា៖ បញ្ហាខ្យល់កខ្វក់នៅតែបន្តការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងទីក្រុងញូវដេលី ដែលជារដ្ឋធានីរបស់ប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកានេះ។ នៅចំពោះមុខស្ថានភាពគ្រោះថ្នាក់នេះអាជ្ញាធរក្រុងញូវដេលីបានប្រកាសបន្តបិទសាលារៀននៅក្នុងទីក្រុងរយៈពេល ១សប្តាហ៍បន្ថែមទៀត ដើម្បីធានាសុវត្ថិភាពរបស់ក្រុមសិស្សានុសិស្ស និងពិសេសនោះគឺក្រុមកុមារតូចៗដែលកំពុងរៀននៅថ្នាក់បឋមសិក្សា។ គួររម្លឹកជូនថា បញ្ហាខ្យល់កខ្វក់ខាងលើនេះបានផ្តើមកើតឡើងនៅក្នុងទីក្រុងញូវដេលីចាប់តាំងពីពាក់កណ្តាលសប្តាហ៍មុនម្លេះ ហើយអាជ្ញាធរក្រុងញូវដេលីក៏ធ្លាប់ដាក់ចេញវិធានការបិទសាលារៀនអស់រយៈពេល ៣ថ្ងៃរួចម្តងហើយដែរ ពោលគឺចាប់ពីថ្ងៃទី ៣ ខែវិច្ឆិការហូតដល់ថ្ងៃទី ៥ ខែវិច្ឆិកា ខណៈវិធានការបិទសាលារៀនថ្មីខាងលើនេះនឹងត្រូវមានសុពលភាពរហូតដល់ថ្ងៃទី ១០ ខែវិច្ឆិកា។ គួរបញ្ជាក់ជូនផងដែរថា បញ្ហាខ្យល់កខ្វក់ដែលកំពុងវាយប្រហារទីក្រុងដែលកំពុងមានពលរដ្ឋឥណ្ឌារស់នៅជាង ៣០លាននាក់នៅពេលនេះបានបង្កឡើងដោយសារកត្តាចំនួន ៣សំខាន់ៗរួមមាន ផ្សែងកខ្វក់បង្កឡើងដោយការដុតចំបើងពីសំណាក់ក្រុមប្រជាកសិករ ផ្សែងពុលចេញពីយានជំនិះគ្រប់ប្រភេទនៅក្នុងទីក្រុង និងការបំភាយផ្សែងពុលចេញពីរោងចក្រធំៗនៅក្នុងទីក្រុង៕ អត្ថបទ៖ ភក្តី

    November 5, 2023
  • អន្តរជាតិ

    អ៊ីស្រាអែល៖ កាសែតហិរញ្ញវត្ថុដ៏ល្បីនៅលើពិភពលោក Calcalist បានរាយការណ៍នៅក្នុងថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកានេះថា ការធ្វើសង្គ្រាមជាមួយក្រុមហាម៉ាសប៉ាឡេស្ទីននៅតំបន់ហ្គាហ្សានឹងធ្វើឲ្យអ៊ីស្រាអែលត្រូវចំណាយប្រាក់អស់ប្រមាណជា ២០០ពាន់លានសេក ឬប្រហែលនឹង ៥១ពាន់លានដុល្លារអាមេរិក។​ ការសែតដដែលនេះបានបន្តថា អ៊ីស្រាអែលនឹងត្រូវប្រើប្រាស់ថវិកាស្មើនឹង ១០%នៃផលិតផលក្នុងស្រុកសរុបសម្រាប់ការធ្វើសង្គ្រាមមួយនេះ ខណៈសង្គ្រាមអាចនឹងអូសបន្លាយដល់រយៈពេលចន្លោះពី ៨ ទៅ ១២ខែ។ គួររម្លឹកជូនថា ការប្រយុទ្ធគ្នារវាងក្រុមហាម៉ាសប៉ាឡេស្ទីននិងកងកម្លាំងអ៊ីស្រាអែលបានចាប់ផ្តើមនៅក្នុងថ្ងៃទី ៧ ខែតុលា ខណៈពេលនេះកងកម្លាំងអ៊ីស្រាអែលកំពុងធ្វើការឡោមព័ទ្ធតំបន់ហ្គាហ្សាយ៉ាងសាហាវបំផុត។ ចំពោះតួលេខអ្នកបាត់បង់ជីវិតគឺគិតត្រឹមពេលនេះភាគីខាងអ៊ីស្រាអែលបានប្រកាសថាមានអ្នកស្លាប់ជាង ១,៤០០នាក់ ហើយភាគីខាងប៉ាឡេស្ទីនបានរាយការណ៍ថា តួលេខអ្នកស្លាប់មានរហូតដល់ជាង ៩,៧៧០នាក់ ដោយក្នុងនោះមានអ្នកស្លាប់បាត់បង់ជីវិតប្រមាណជា ៤,៨០០នាក់គឺជាកុមារ ខណៈពលរដ្ឋស៊ីវិលប៉ាឡេស៊ីនរាប់សែននាក់ផ្សេងទៀតកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    November 5, 2023