Pheakdey
  • អន្តរជាតិ

    ថៃ៖ ប៉ូលិសថៃបានចាប់ខ្លួនជនជាតិចិនចំនួន ៤នាក់ជុំវិញករណីឆបោកដែលមានតម្លៃរហូតដល់ ១,២ពាន់លានបាត (៣៣លានដុល្លារ) នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១ ខែវិច្ឆិកានេះ។ ក្រៅតែពីមេខ្លោងជនជាតិចិន ក៏មានពលរដ្ឋថៃចំនួន ២២នាក់ផ្សេងទៀត ដែលជាអ្នករួមគំនិតក្នុងករណីឆបោកនេះត្រូវបានចាប់ខ្លួនផងដែរ។ ប្រភពខាងលើបានបន្តថា​ ការបោកប្រាស់ខាងលើនេះ គឺត្រូវបានធ្វើឡើងក្នុងទម្រង់ជាការវិនិយោគទិញ-លក់មាសតាមបណ្តាញអ៊ីនធឺណិតតាមរយៈក្រុមហ៊ុនដែលមានទីតាំងផ្សេងៗគ្នាទាំងនៅក្នុងទីក្រុងបាងកក និងនៅតាមបណ្តាខេត្តមួយចំនួនផងដែរ។ បើតាមការិយាល័យស៊ើបអង្កេតកណ្តាលរបស់ថៃ (Central Investigation Bureau)​ បានបញ្ជាក់ថា ជនរងគ្រោះក្នុងករណីឆបោកនេះបានមើលឃើញថា ពួកគេមានឱកាសចំណេញចន្លោះពី ២០-៣០% នៃប្រាក់ដើមដែលពួកបានវិនិយោគ តែយ៉ាងណាក្តីពួកគេមិនអាចដកប្រាក់នោះមកវិញបានឡើយ​ ខណៈប្រាក់ដើមក៏ត្រូវខាតបង់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    November 1, 2023
  • អន្តរជាតិ

    ថៃ៖ ប្រទេសថៃបានស​ម្រេចលើកលែងទិដ្ឋការសម្រាប់ពលរដ្ឋឥណ្ឌានិងពលរដ្ឋតៃវ៉ាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យចូលមកកំសាន្តក្នុងប្រទេសខ្លួនឲ្យបានកាន់តែច្រើន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ​ ទី៣១ ខែតុលានេះ។​ វិធានការលើកលែងទិដ្ឋការនេះនឹងផ្តើមមានសុពលភាពចាប់ពីខែវិច្ឆិកានេះរហូតដល់ខែឧសភាឆ្នាំ ២០២៤ ខណៈរយៈពេលនៃការលើកលែងទិដ្ឋការគឺមានរយៈពេល ៣០ថ្ងៃសម្រាប់ការមកស្នាក់នៅក្នុងប្រទេសថៃម្តង។ ប្រភពខាងលើបានបន្តថា ឥណ្ឌាបានក្លាយជាទីផ្សារទេសចរណ៍ធំលំដាប់ទី ៤សម្រាប់ប្រទេសថៃ ដោយកាលពីឆ្នាំកន្លងទៅមានពលរដ្ឋឥណ្ឌាប្រមាណជា ១,២លាននាក់បានទៅកំសាន្តនៅក្នុងប្រទេសថៃ ខណៈថៃបានដាក់ចេញគោលដៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យបានចំនួន ២៨លាននាក់ក្នុងឆ្នាំ ២០២៣នេះ។ គួររមឹ្លកជូនថា នាពេលកន្លងប្រទេសថៃក៏បានសម្រេចលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនផងដែរ ហើយបើគិតចាប់តាំងពីខែមករារហូតមកដល់ចុងខែតុលា ឆ្នាំ២០២៣ននេះ វិធានការលើកលែងទិដ្ឋការសម្រាប់ពលរដ្ឋចិនបានទាក់ទាញឲ្យមានភ្ញៀវទេសចរចិនចំនួន ២២លាននាក់មកកំសាន្តនៅក្នុងប្រទេសថៃនិងបានបង្កើតប្រាក់ចំណូលសម្រាប់ថៃចំនួន ៩២៧,៥ពាន់លានបាតផងដែរ (ជាង ២៥,៧ពាន់លានដុល្លារអាមេរិក)៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    October 31, 2023
  • អន្តរជាតិ

    អ៊ីស្រាអែល៖ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា បទឈប់បាញ់ជាមួយនឹងក្រុមហាម៉ាសនឹងមិនមាននោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលានេះ។ ការថ្លែងខាងលើនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់អង្គការសហប្រជាជាតិ ដែលទាមទារឲ្យមានបទឈប់បាញ់មួយជាបន្ទាន់ដើម្បីសម្រលសម្រួលឲ្យគេអាចយកជំនួយមនុស្សធម៌ទៅជួយពលរដ្ឋស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាបាន។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ប្រភពខាងលើបានបន្តថា ផ្ទុយពីការទាមទារឲ្យមានបទឈប់បាញ់ពីសំណាក់អង្គការសហប្រជាជាតិ កងកម្លាំងអ៊ីស្រាអែលបែរជាបន្ថែមការវាយលុយយ៉ាងខ្លាំងទៅវិញទៅកាន់ក្រុមហាម៉ាសប៉ាឡេស្ទីន ពោលគឺបន្ថែមប្រតិបត្តិការណ៍យោធាទាំងតាមផ្លូវគោក និងតាមផ្លូវអាកាសផងដែរ។ គួរបញ្ជាក់ជូនថា គិតចាប់តាំងពីមានការប្រយុទ្ធគ្នានៅក្នុងថ្ងៃទី ៧ ខែតុលារហូតមកទល់នឹងពេលនេះភាគីខាងប៉ាឡេស្ទីនបានរាយការណ៍ថា មានមនុស្សស្លាប់រហូតដល់ជាង ៨,៣០០នាក់ហើយ​ ខណៈជនរងគ្រោះដោយប្រយោលវិញគឺមានចំនួនជាង ២,៤លាននាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    October 31, 2023
  • អន្តរជាតិ

    ជប៉ុន៖ អាជ្ញាធរជប៉ុនបានដាក់ចេញបំរាមដ៏តឹងរឹងនិងបន្ទាន់មួយដោយហាមឃាត់មិនឲ្យមានការជួបជុំនិងទទួលទានគ្រឿងស្រវឹងនៅតំបន់ទេសចរណ៍ Shibuya ក្នុងទីក្រុងតូក្យូនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ ការហាមឃាត់នេះត្រូវបានធ្វើឡើងក្នុងគោលបំណងបញ្ចៀសការប្រមូលផ្តុំមនុស្សនៅក្នុងឱកាសនៃពិធីបុណ្យ Halloween ដែលនឹងឈានចូលមកដល់នៅក្នុងថ្ងៃទី ៣១ ខែតុលានេះ។ បើតាមអាជ្ញាធរជប៉ុនបានបញ្ជាក់ថា ការសម្រេចទប់ស្កាត់មិនឲ្យមានការជួបជុំគ្នានៅក្នុងពិធីបុណ្យ Halloween នេះ គឺដើម្បីកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតមានឡើងដោយយថាហេតុ ដូចជាព្រឹត្តិការណ៍ដែលធ្លាប់កើតមាននៅក្នុងប្រទេសកូរ៉េខាងត្បូងកាលខែតុលា ឆ្នាំមុនជាដើម។ គួររម្លឹកជូនថា ក្នុងអំឡុងពេលនៃការអបអរពិធីបុណ្យ Halloween កាលពីឆ្នាំមុនគឺហេតុការណ៍រត់ជាន់គ្នាគួរឲ្យរន្ធត់មួយបានកើតមានឡើងនៅចំកណ្តាលទីក្រុងសេអ៊ូល និងបានបណ្តាលឲ្យមានមនុស្ស ១៦០នាក់ត្រូវស្លាប់បាត់បង់ជីវិត៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    October 28, 2023
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ តុលាការធម្មនុញ្ញនៃប្រទេសកូរ៉េខាងត្បូងបានអនុម័តច្បាប់ហាមឃាត់ទំនាក់ទំនងស្នេហាភេទដូចគ្នានៅក្នុងចំណោមកងកម្លាំងប្រដាប់អាវុធ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ​ ទី២៧ ខែតុលានេះ។ ការសម្រេចអនុវត្តច្បាប់នេះត្រូវបានធ្វើឡើងដើម្បីទប់ស្កាត់ហានិភ័យផ្សេងៗដែលអាចកើតមាននៅក្នុងចំណោមកងកម្លាំងប្រដាប់អាវុធ ជាពិសេសនោះគឺការត្រៀមខ្លួនសម្រាប់បំពេញភារកិច្ចបន្ទាន់តាមស្ថានភាពជាក់ស្តែង។ ប្រភពខាងលើបានបន្តថា គិតចាប់តាំងពីឆ្នាំ ២០០២មក ប្រទេសកូរ៉េខាងត្បូងបានរកឃើញករណីអ្នកស្រលាញ់ភេទដូចគ្នានៅក្នុងចំណោមកងកម្លាំងប្រដាប់អាវុធចំនួន ៤ករណីហើយ​ ខណៈរឿងរ៉ាវចម្រូងចម្រាសនេះក៏បានធ្វើឲ្យសាធារណៈជនជាច្រើនរិះគន់ចំពោះកិត្តិយសនិងប្រសិទ្ធភាពការងាររបស់ក្រុមកងកម្លាំងប្រដាប់អាវុធកូរ៉េខាងត្បូងយ៉ាងខ្លាំងផងដែរ។ យ៉ាងណាក្តី ឆ្លើយតបទៅនឹងការសម្រេចអនុវត្តច្បាប់ខាងលើនេះក្រុមសកម្មជនការពារសិទ្ធអ្នកស្រលាញ់ភេទដូចគ្នាជាច្រើននៅកូរ៉េខាងត្បូងបាននាំគ្នាបញ្ចេញនូវប្រតិកម្មបែបអវិជ្ជមានក្នុ​ងរូបភាពផ្សេងៗគ្នា និងលើកឡើងថាច្បាប់នេះមានលក្ខណៈរើសអើង​ ហួសសម័យ និងអាក្រក់បំផុតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia  

    October 27, 2023
  • អន្តរជាតិ

    ថៃ៖ របាយការណ៍ចុងក្រោយមួយរបស់រដ្ឋាភិបាលអ៊ីស្រាអែលដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី២៧ ខែតុលានេះបានឲ្យដឹង​ថា ពលរដ្ឋថៃគឺជាក្រុមជនបរទេសច្រើនបំផុតដែលត្រូវបានក្រុមហាម៉ាសចាប់យកធ្វើជាចំណាត់ខ្មាំង។ នៅក្នុងចំណោមចំណាត់ខ្មាំងទាំង ២២០នាក់គឺមានចំណាត់ខ្មាំងដែលមិនមែនជាពលរដ្ឋអ៊ីស្រាអែលចំនួន ១៣៨នាក់ ហើយនៅក្នុងចំណោមចំណាត់ខ្មាំងដែលជាជនបរទេសនោះទៀតសោធគឺមានពលរដ្ឋថៃរហូតដល់ ៥៤នាក់។ ប្រភពខាងលើបានបន្តថា ក្រៅតែពីពលរដ្ឋថៃក៏នៅមានជនបរទេសមកពីប្រទេសចំនួន ២៥ផ្សេងទៀតដែលត្រូវបានក្រុមហាម៉ាសចាប់យកទៅធ្វើជាចំណាត់ខ្មាំង ដោយប្រទេសដែលមានពលរដ្ឋច្រើនគួរឲ្យកត់សម្គាល់មួយចំនួនមានដូចជា ពលរដ្ឋអាហ្សង់ទីនចំនួន​ ១៥នាក់ ពលរដ្ឋអាមេរិកចំនួន ១២នាក់ ពលរដ្ឋអាឡឺម៉ង់ចំនួន ១២នាក់ ពលរដ្ឋបារាំងចំនួន ៦នាក់ និងពលរដ្ឋរុស្ស៊ីចំនួន ៦នាក់។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះមានពលរដ្ឋថៃចំនួន ២៤នាក់បានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារគ្នារវាងក្រុមហាម៉ាសនិងកងកម្លាំងអ៊ីស្រាលអែល និង ២១នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន៕ អត្ថបទ៖

    October 27, 2023
  • អន្តរជាតិ

    តៃវ៉ាន់៖ អតីតយោធាជើងអាកាសតៃវ៉ាន់ម្នាក់ត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំជុំវិញករណីលួចផ្តល់ការសម្ងាត់ឲ្យទៅប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២៧ ខែតុលានេះ។ អតីតយោធាតៃវ៉ាន់រូបនេះមានឈ្មោះថា Liu ហើយរូបគាត់ត្រូវបានគេរកឃើញថា បានផ្តើមមានទំនាក់ទំនងដោយសម្ងាត់ជាមួយរដ្ឋាភិបាលចិនចាប់តាំងពីអំំឡុងឆ្នាំ ២០១៣មកម្ល៉េះ។ ប្រភពខាងលើបានបន្តថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វរសេនីយ៍ឯក Liu ថែមទាំងបានព្យាយាមបញ្ចុះបញ្ចូលយោធាតៃវ៉ាន់ចំនួន ៥នាក់ផ្សេងទៀតឲ្យចូលធ្វើការងារចារកម្មឲ្យរដ្ឋាភិបាលចិនជាមួយគាត់ផងដែរ ហើយអ្នកទាំង ៥នាក់នោះក៏ត្រូវបានតុលាការតៃវ៉ាន់កាត់ទោសឲ្យជាប់ពន្ធនាគារផងដែរ ដោយពួកគេត្រូវជាប់ពន្ធនាគារក្នុងរយៈពេលផ្សេងៗគ្នាចាប់ពី ៦ខែ រហូតដល់ជិត ២០ឆ្នាំ។ គួរបញ្ជាក់ជូនថា រឿងរ៉ាវចម្រូងចម្រាសនៃការលួចធ្វើចារកម្មរវាងតៃវ៉ាន់និងចិនបានផ្តើមកើតមានចាប់តាំងពីឆ្នាំ ១៩៤៩ម្លេះ ពោលគឺជាពេលដែលចិនដីគោកនិងកោះតៃវ៉ាន់ផ្តើមមានការបែកបាក់គ្នា៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    October 27, 2023
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖​ តារាចម្រៀងដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងគឺលោក G-Dragon ដែលជាសមាជិកក្រុម BIGBANG ម្នាក់ផងនោះកំពុងស្ថិតក្រោមការស៊ើបអង្កេតជុំវិញករណីប្រើប្រាស់គ្រឿងញៀន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃព្រហស្បតិ៍​ ទី២៦ ខែតុលានេះ។ យ៉ាងណាក្តី ភ្នាក់ងារប៉ូលិសកូរ៉េខាងត្បូងបានបដិសេដមិនទាន់ធ្វើការបញ្ជាក់លម្អិតអំពីករណីខាងលើនេះនៅឡើយទេ ដ្បិតសំណុំរឿងកំពុងស្ថិតក្រោមការតាមដាន។ ចំពោះក្រុមហ៊ុន YG Entertainment ដែលជាក្រុមហ៊ុនគ្រប់គ្រងលើក្រុមចម្រៀង BIGBANG វិញក៏បានបដិសេដមិនធ្វើការបកស្រាយអ្វីឡើយចំពោះករណីនេះ ដោយក្រុមហ៊ុនបានបញ្ជាក់ថា កុងត្រារបស់តារាចម្រៀងរូបនេះជាមួយនឹងក្រុមហ៊ុនបានអស់សុពលភាពតាំងពីខែមិថុនាមកម្លេះ។ គួររម្លឹកជូនថា នេះមិនមែនជាលើកទីមួយនោះទេ ដែលលោក G-Dragon មានការពាក់ព័ន្ធក្នុងករណីប្រើប្រាស់គ្រឿងញៀន ដោយកាលពីឆ្នាំ ២០១១ កន្លងទៅ តារាចម្រៀង Rap ដែលមានឈ្មោះពិតថា Kwon Ji-yong រូបនេះក៏ត្រូវបានគេប្រទះឃើញជក់កញ្ឆានៅក្រៅក្លឹបរាត្រីមួយកន្លែងនៅក្នុងប្រទេសជប៉ុនផងដែរ៕

    October 26, 2023
  • អន្តរជាតិ

    ចិន៖ ទីភ្នាក់ងារអវកាសចិន (The Chinese Manned Space Agency) បានប្រកាសទទួលបានជោគជ័យក្នុងការបាញ់បង្ហោះយានអវកាសនៅក្នុងបេសកកម្មថ្មីមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុ​លានេះ។ យានថ្មីនេះមានឈ្មោះថា Shenzhou-17 ឬ  “Divine Vessel” ខណៈបេសកកម្មនេះគឺជាបេសកកម្មបញ្ជូនមនុស្សទៅកាន់ទីអវកាសលើកទី ១២ហើយរបស់ប្រទេសចិន។ ប្រភពខាងលើបានបន្តថា យាន Shenzhou-17 ​ត្រូវបានបាញ់បង្ហោះចេញពីស្ថានីយ៍អវកាស Jiuquan Satellite Launch Centre ដែលស្ថិតនៅភាគខាងលិចប្រទេសចិននៅម៉ោង ១១ និង ១៤នាទីព្រឹកមិញនេះ ខណៈនៅក្នុងយានអវកាសនោះមានផ្ទុកដោយក្រុមអាកាសយានិកចំនួន

    October 26, 2023
  • អន្តរជាតិ

    អង្គការសហប្រជាជនជាតិ (UN) បានចោទប្រកាន់ថា ការវាយប្រហារពីសំណាក់កងកម្លាំងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាគឺជាសកម្មភាពបំពានទៅនឹងច្បាប់អន្តរជាតិ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៥ ខែតុលានេះ។ ការចោទប្រកាន់នេះត្រូវបានធ្វើឡើងដោយលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រជុំមួយដែលមានការចូលរួមពីណាក់មេដឹកនាំនៃប្រទេសធំៗ​ជាច្រើនផងដែរ។ លោក Antonio Guterres បានថ្លែងបញ្ជាក់ថា៖ “ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះសកម្មភាព​រំលោភ​បំពាន​ច្បាប់​មនុស្សធម៌​អន្តរជាតិ​ដែល​កំពុង​កើតមាននៅតំបន់ហ្គាហ្សា ហើយកិច្ចឈប់បាញ់រវាងភាគីខាងសងខាងគួរតែត្រូវធ្វើឡើងជាបន្ទាន់”។ អគ្គលេខាធិការអង្គការសហប្រជាជាតិរូបនេះបានបន្តថា គិតចាប់តាំងពីថ្ងៃផ្តើមមានការប្រយុទ្ធគ្នាមក ពោលគឺនៅក្នុងថ្ងៃទី ៧ ខែតុលារហូតមកទល់នឹងពេលនេះជំលោះរវាងក្រុមហាម៉ាសនិងអ៊ីស្រាអែលហាក់មិនមានភាពថយចុះទាល់តែសោះ ផ្ទុយទៅវិញភាពតានតឹងនឹងកាន់តែមានខ្ពស់ជាងនេះបន្ថែមទៀត ប្រសិនបើអ៊ីស្រាអែលបន្តសកម្មភាពវាយប្រហារនៅតំបន់ហ្គាហ្សាតាមផែនការដែលពួកគេបានគ្រោងទុក៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    October 25, 2023