- Pheakdey
- អន្តរជាតិ
ហុងកុង៖ សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះក្នុងទីក្រុងហុងកុង ពីបទកាន់កាប់អាវុធដោយខុសច្បាប់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅក្នុងថ្ងៃអង្គារ ទី២៤ ខែតុលានេះ។ អ្នកនយោបាយអាមេរិករូបនេះមានឈ្មោះថា Jeff Wilson ត្រូវបានអាជ្ញាធរហុងកុងឃាត់ខ្លួននៅឯព្រលានយន្តហោះអន្តរជាតិហុងកុង (Hong Kong International Airport) កាលពីចុងសប្តាហ៍កន្លងទៅនេះ។ ប្រភពខាងលើបានបន្តថា អាវុធដែលអាជ្ញាធរហុងកុងបានចោទប្រកាន់ថាជាកម្មសិទ្ធរបស់លោក Jeff Wilson នោះគឺជាកាំភ្លើងខ្លីមួយដើមដែលត្រូវបានរកឃើញនៅក្នុងកាបូបយួរដៃរបស់គាត់ ហើយភ្លាមៗក្រោយការរកឃើញនោះ លោក Jeff Wilson បានបដិសេដថា លោកមិនបានដឹងថាមានកាំភ្លើងខ្លីនៅក្នុងកាបូបរបស់គាត់នោះទេ ហើយរូបលោកក៏គ្មានហេតុផលត្រូវដាក់កាំភ្លើងខ្លីតាមខ្លួនដែរ ដ្បិតអំឡុងពេលនេះលោកកំពុងមកដើរកំសាន្តនៅតំបន់អាស៊ីអាគ្នេយ៏រយៈពេល ៥សប្តាហ៍ជាមួយនិងភរិយារបស់គាត់។ យ៉ាងណាក្តី លោក Jeff Wilson នឹងត្រូវបង្ហាញខ្លួននៅតុលាការ Sha Tin Magistrates
October 24, 2023 - អន្តរជាតិ
អង់គ្លេស៖ រដ្ឋាភិបាលនៃប្រទេសអង់គ្លេសក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Rishi Sunak បានប្រកាសផ្តល់ជំនួយទៅកាន់តំបន់ហ្គហ្សាចំនួន ២០លានផោន (២៤លានដុល្លាអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលានេះ។ ប្រាក់ជំនួយនេះគឺជាជំនួយមនុស្សធម៌សម្រាប់យកទៅជួយពលរដ្ឋប៉ាឡេស្ទីន ដែលកំពុងរងផលប៉ះពាល់ពីការវាយប្រហារគ្នារវាងក្រុមហាម៉ាសនិងកងកម្លាំងអ៊ីស្រាអែល។ គួរម្លឹកជូនថា កាលពីសប្តាហ៍មុនអង់គ្លេសក៏បានផ្តល់ជំនួយដូចគ្នានេះទៅកាន់តំបន់ហ្គាហ្សាចំនួន ១០លានផោន (១២លានដុល្លារអាមេរិក) ផងដែរ ដូចនេះនៅក្នុងខែតុលានេះរដ្ឋាភិបាលអង់គ្លេសនឹងត្រូវផ្តល់ប្រាក់ជំនួយសរុបចំនួន ៣០លានផោន (៣៦លានដុល្លារអាមេរិក) ទៅកាន់តំបន់ហ្គាហ្សា។ ប្រភពខាងលើបានបញ្ជាក់ថា គិតត្រឹមពេលនេះក្រុមហម៉ាសប៉ាឡេស្ទីនបានរាយការណ៍ថា បានរកឃើញអ្នកស្លាប់បាត់បង់ជីវិតអស់ជាង ៥,០០០នាក់ ខណៈតួលេខអ្នកស្លាប់បាត់បង់ជីវិតខាងភាគីអ៊ីស្រាអែលវិញគឺនៅរក្សាចំនួនជាង ១,៤០០នាក់ដដែល៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News
October 24, 2023 - អន្តរជាតិ
ឥណ្ឌូនេស៊ីគឺជាប្រទេសដែលមានករណីវាយប្រហារពីសត្វក្រពើទៅកាន់មនុស្សជាតិច្រើនជាងគេបង្អស់នៅលើពិភពលោក នេះបើយោងតាមការសិក្សាមួយដែលត្រូវបានចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC កាលពីចុងសប្តាហ៍នេះ។ ការសិក្សាខាងនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថាន International Union for Conservation of Nature (IUCN) ដែលមានមូលដ្ឋាននៅក្នុងប្រទេសស្វីស ខណៈទិន្នន័យនៅក្នុងការសិក្សានេះគឺត្រូវបានគេគិតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ ប្រភពខាងបានបន្តថា នៅក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះនៅលើពិភពលោកទាំងមូលបានរកឃើញករណីវាយប្រហារដោយសត្វក្រពើចចន្លោះពី ៣,០០០ ទៅ ៤,០០០ករណី ហើយនៅក្នុងនោះមានការវាយប្រហារចំនួន ១,០០០ករណីគឺត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌូនេស៊ីតែមួយប៉ុណ្ណោះ។ នៅក្នុងរបាយការណ៍ដដែលនេះបានបញ្ជាក់ទៀតថា នៅក្នុងចំណោមការវាយប្រហារទាំង ១,០០០ករណីនៅក្នុងប្រទេសឥណ្ឌូនេស៊ីនោះគឺបានបណ្តាលឲ្យមានពលរដ្ឋចំនួន ៤៥០នាក់ត្រូវស្លាប់បាត់បង់ជីវិត ខណៈក្រៅពីនោះគឺបានរងរបួសធ្ងន់និងស្រាល៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC
October 23, 2023 - អន្តរជាតិ
ហ្គាហ្សា៖ ក្រុមហាម៉ាសបានប្រកាសថា មានពលរដ្ឋចំនួន ៦០នាក់បន្ថែមទៀតបានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារពីកងកម្លាំងអ៊ីស្រាអែលកាលពីយប់មិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២៣ ខែតុលានេះ។ ការវាយប្រហារកាលពីយប់មិញនេះគឺជាការវាយប្រហារតាមជើងអាកាស ដែលបានអូសបន្លាយតាំងតែពីយប់ថ្ងៃអាទិត្យរហូតដល់ព្រឹកព្រលឹមថ្ងៃចន្ទនេះ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតទាំង ៦០នាក់នោះ គឺមានជនរងគ្រោះចំនួន ១៧នាក់បានស្លាប់ក្នុងពេលដំណាលគ្នា ពោលគឺក្រោយទទួលរងនូវការវាយប្រហារតែមួយដងប៉ុណ្ណោះ។ គួរកត់សម្គាល់ថា គិតត្រឹមពេលនេះគឺក្រុមហាម៉ាសបានរកឃើញមានពលរដ្ឋស្លាប់បាត់បង់ជីវិតសរុបចំនួនជាង ៤,៦០០នាក់ ដោយក្នុងនោះក៏មានទាំងពលរដ្ឋស៊ីវិលប៉ាឡេស្ទីនផងដែរ ខណៈតួលេខពលរដ្ឋអ៊ីស្រាអែលដែលបានស្លាប់បាត់បង់ជីវិតវិញ គឺនៅមានចំនួនជាង ១,៤០០នាក់ដដែល៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
October 23, 2023 - អន្តរជាតិ
អាមេរិក៖ សាកលវិទ្យល័យ Chicago ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានយល់ព្រមបង់ប្រាក់ចំនួន ៩៥,០០០ម៉ឺនដុល្លារទៅកាន់ក្រុមយុវជនមួយចំនួនជុំវិញករណីរើសអើងពលរដ្ឋអាស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark។ ក្រុមយុវជនដែលបានរងគ្រោះពីសកម្មភាពរើសអើងនេះមានចំនួនសរុប ១០៧នាក់ ខណៈពួកទាំងអស់គឺសុទ្ធតែពលរដ្ឋមានដើមកំណើតអាស៊ី។ ប្រភពខាងលើបានបន្តថា នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២០ ដល់ខែ សីហាឆ្នាំ ២០២១ កន្លងទៅក្រុមយុវជនអាស៊ីទាំងនេះបានព្យាយាមដាក់ពាក្យចូលបម្រើការងារនៅក្នុងមជ្ឈមណ្ឌលស្រាវស្រាវរបស់សាកលវិទ្យល័យ Chicago ជាបន្តបន្ទាប់តែពួកគេទាំងអស់ត្រូវបានបដិសេដ ហើយក្រោយមកគេរកឃើញទៀតថា ការបដិសេដនោះគឺត្រូវបានធ្វើឡើងក្រោមហេតុផលថា ពួកគេជាពលរដ្ឋអាស៊ីតែមិនមែនព្រោះតែពួកគេគ្មានសមត្ថភាពឡើយ។ គួររម្លឹកជូនថា នៅក្នុងអំឡុងពេលខាងលើនេះគឺជាអំឡុងពេលដែលពិភពលោកកំពុងរងគ្រោះដោយការរាតត្បាតជំងឺកូវីដ-១៩ ហើយពេលនោះក្រុមពលរដ្ឋនៅអឺរ៉ុបនិងអាមេរិកជាច្រើនបានយល់ឃើញថា ជំងឺដ៏កាចសាហាវនេះមានដើមកំណើតពីប្រទេសអាស៊ី ពោលគឺប្រទេសចិន ទើបធ្វើឲ្យពួកមានគំនិតអវិជ្ជមានចំពោះពលរដ្ឋអាស៊ី៕ អត្ថបទ៖ ភក្តី ប្រភព៖ Next Shark
October 23, 2023 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានប្រកាសឲ្យដឹងថា ជំនួយរបស់អាមេរិកនឹងត្រូវដឹកជញ្ជូនទៅដល់ទឹកដីហ្គាហ្សាក្នុងរយៈពេល ២ថ្ងៃ នេះបើយោងតាមសេចក្តីថ្លែងការពិសេសមួយដែលរូបលោកបានធ្វើឡើងនៅក្នុងសេតវិមានកាលពីយប់ថ្ងៃសុក្រម្សិលមិញ ពោលគឺមានន័យថាជំនួយអាចនឹងទៅដល់ទឹកដីហ្គាហ្សាក្នុងអំឡុងថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ គួរបញ្ជាក់ជូនថា ជំនួយរបស់រដ្ឋាភិបាលអាមេរិកនេះគឺជាជំនួនមនុស្សធម៌សម្រាប់យកទៅជួយពលរដ្ឋប៉ាឡេស្ទីនរាប់លាននាក់ ដែលបានរងផលប៉ះពាល់ពីការប្រយុទ្ធគ្នារវាងក្រុមហាម៉ាសនិងកងកម្លាំងអ៊ីស្រាអែល តែវាមិនមែនជាការគាំទ្រចលនារបស់ក្រុមហាម៉ាសប៉ាឡេស្ទីននោះទេ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែតុលានេះបានបញ្ជាក់ថា ការដែលអាមេរិកអាចដឹកជញ្ជូនជំនួយទៅកាន់តំបន់ហ្គាហ្សាបានលឿនដូចនេះក៏ដោយសារមានការសម្របសម្រួលពីសំណាក់ប្រទេសអ៊ីស្រាអែលនិងប្រទេសអេហ្ស៊ីបផងដែរ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះគេបានរកឃើញមានពលរដ្ឋប៉ាឡេស្ទីនចំនួន ៤,៣១៧នាក់ បានស្លាប់បាត់បង់ជីវិត ជាច្រើនពាន់នាក់បានរងរបួស និងរាប់លាននាក់ផ្សេងទៀតកំពុងរងផលប៉ះពាល់យ៉ាងខ្លាំង ដូចជាគ្មានកន្លែងស្នាក់នៅត្រឹមត្រូវ និងគ្មានអាហារគ្រប់គ្រាន់សម្រាប់ទទួលទានជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
October 21, 2023 - អន្តរជាតិ
ហ្គាហ្សា៖ ក្រុមហាម៉ាសប៉ាឡេស្ទីនបានសម្រេចដោះលែងចំណាត់ខ្មាំងជនជាតិអាមេរិកចំនួន ២នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២១ ខែតុលានេះ។ ចំណាត់ខ្មាំងទាំង ២រូបនោះរួមមានលោកស្រី Judith Tai Raanan អាយុ ៥៧ឆ្នាំ និងកូនស្រីបង្កើតរបស់គាត់គឺកញ្ញា Natalie អាយុ ១៧ឆ្នាំ ខណៈពួកគាត់គឺជាចំណាត់ខ្មាំងដំបូងហើយដែលត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ បើគិតចាប់តាំងពីមានការវាយប្រហារគ្នាមក។ ប្រភពខាងលើបានបន្តថា ការប្រកាសពីការដោះលែងចំណាត់ខ្មាំងត្រូវបានធ្វើឡើងដោយលោក Abu Ubaida ដែលជាអ្នកនាំពាក្យក្រុមហាម៉ាស ហើយបន្តិចក្រោយមកលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក៏បានប្រកាសផងដែរថា ពលរដ្ឋអាមេរិកទាំង ២រូបខាងលើនេះបានធ្វើដំណើរមកទឹកដីអ៊ីស្រាអែលវិញប្រកបដោយសុវត្ថិភាពហើយ។ ភ្លាមៗនោះលោកប្រធានាធិបតីអាមេរិក ចូ
October 21, 2023 - អន្តរជាតិ
សិង្ហបុរី៖ បុរសម្នាក់ដែលបានទទួលទានស្រាបៀមុនពេលបើកបររថយន្តនិងបានព្យាយាមប្តូរកៅអីអង្គុយពេលប៉ូលិសឃាត់រថយន្តត្រូវបានអាជ្ញាធរសិង្ហបុរីសម្រេចពិន័យជាប្រាក់ចំនួន ៤ពាន់ដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២០ ខែតុលានេះ។ បុរសដែលបានប្រព្រឹត្តបទល្មើសចរាចរណ៍រូបនេះមានឈ្មោះថា Nah Kwang Meng អាយុ ៤១ឆ្នាំ មានមុខរបរជាវេជ្ជបណ្ឌិតប្រចាំនៅគ្លីនិកឯកជនមួយកន្លែងឈ្មោះ Nah & Lee Family Clinic។ ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះលោកវេជ្ជបណ្ឌិត Nah Kwang Meng បានញ៉ាំស្រាបៀអស់ប្រហែលជា ៣-៤ កែវក្នុងអំឡុងពេលញ៉ាំអាហារពេលល្ងាច ខណៈដែលលោកមិនបានរំពឹងថា លោកនឹងត្រូវបើករថយន្តឆ្លងកាត់កន្លែងមានប៉ូលិសត្រួតពិនិត្យនោះទេ។ យ៉ាងណាក្តី នៅម៉ោង ១១ និង ៣០
October 20, 2023 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតី ចូ បៃឌិន បានអំពាវនាវឲ្យពលរដ្ឋអាមេរិកចំណាយប្រាក់រាប់ពាន់លានដុល្លារបន្ថែមទៀតដើម្បីយកទៅជួយអ៊ីស្រាអែលប្រយុទ្ធជាមួយនឹងក្រុមហាម៉ាស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសុក្រ ទី២០ ខែតុលានេះ។ សេចក្តីអំំពាវនាវនេះត្រូវបានធ្វើឡើងតាមរយៈសេចក្តីថ្លែងការពិសេសមួយចេញពីសេតវិមានកាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈសេចក្តីថ្លែងការនេះក៏មានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍នៅទូទាំងអាមេរិកផងដែរ។ យ៉ាងណាក្តី លោកប្រធានាធិបតី ចូ បៃឌិន មិនបានបោះបង់ចោលសកម្មភាពមនុស្សធម៌នៅតំបន់ហ្គាហ្សានោះទេដោយលោកបានសង្កត់ធ្ងន់ថា អាមេរិកនឹងបន្តផ្តល់ជំនួយដើម្បីជួយពលរដ្ឋស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ខណៈការប្រយុទ្ធជាមួយក្រុមហាម៉ាសគឺជារឿងមួយដែលមិនអាចបញ្ចៀសបាននោះទេ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះអ៊ីស្រាអែលបានប្រកាសថា កងកម្លាំងខ្លួនបានត្រៀមខ្លួនរួចរាល់ហើយដើម្បីវាយកម្ទេចក្រុមហាម៉ាស ដែលមានមូលដ្ឋានទ័ពនៅក្នុងតំបន់ហ្គាហ្សា។ គួរបញ្ជាក់ជូនថា នៅក្នុងថ្ងៃសុក្រនេះសភាអាមេរិកនឹងបើកកិច្ចប្រជុំលើគម្រោងផ្តល់ជំនួយបន្ទាន់មួយទៅកាន់អ៊ីស្រាអែល ខណៈកញ្ចប់ថវិកាជំនួយនេះអាចមានតម្លៃរហូតដល់ ១៤ពាន់លានដុល្លារឯណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
October 20, 2023 - អន្តរជាតិ
អាមេរិក៖ រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន កំពុងពិចារណាផ្តល់ជំនួយ ៧០ពាន់លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែននិងប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលានេះ។ តាមគម្រោងគឺសំណើថវិកាខាងលើនេះនឹងត្រូវបញ្ជូនទៅកាន់រដ្ឋសភានៅក្នុងថ្ងៃសុក្រស្អែកនេះ ដើម្បីធ្វើការត្រួតពិនិត្យឲ្យបានហ្មត់ចត់មុននឹងមានការសម្រេចជាផ្លូវការ។ ប្រភពខាងលើបានបន្តថា នៅក្នុងគម្រោងថវិកាដ៏ច្រើននេះគឺអាមេរិកនឹងធ្វើការបែងចែកថវិកាចំនួន ៦០ពាន់លានដុល្លារសម្រាប់ផ្តល់ជូនទៅកាន់ប្រទេសអ៊ុយក្រែន ខណៈថវិកា ១០ពាន់លានដុល្លារផ្សេងទៀតគឺសម្រាប់ផ្តល់ជូនទៅកាន់ប្រទេសអ៊ីស្រាអែល ដែលកំពុងជាប់ដៃប្រយុទ្ធគ្នាយ៉ាងខ្លាំងជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន។ គួរបញ្ជាក់ជូនថា ថ្មីៗនេះអាមេរិកក៏បានសម្រេចផ្តល់ប្រាក់ជំនួយមនុស្សធម៌ចំនួន ១០០លានដុល្លារទៅកាន់តំបន់ហ្គាហ្សាផងដែរ ដើម្បីជួយក្រុមពលរដ្ឋស៊ីវិលប៉ាឡេស្ទីនដែលកំពុងរងផលប៉ះពាល់ពីការប្រយុទ្ធគ្នារវាងក្រុមហាម៉ាសនិងកងកម្លាំងអ៊ីស្រាអែល៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
October 19, 2023









