Pheakdey
  • អន្តរជាតិ

    ចិន៖ ប្រទេសចិនបានរងផលប៉ះពាល់យ៉ាងខ្លាំងពីគ្រោះធម្មជាតិផ្សេងៗនៅក្នុងឆ្នាំ ២០២៣នេះ ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ អ្នករងរបួស ខូចខាតទ្រព្យសម្បត្តិសាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងរាំងស្ទះដល់សកម្មភាពធ្វើអាជីវកម្មសំខាន់ៗជាច្រើនផងដែរ។ នៅក្នុងរបាយការណ៍មួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី១១​ ខែតុលានេះបានឲ្យដឹង​​ថា គិតត្រឹមរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២៣ គ្រោះធម្មជាតិបានធ្វើឲ្យប្រទេសចិនត្រូវខាតបង់សេដ្ឋកិច្ចអស់ចំនួន ៣០៨,២៩ពាន់លានយន់ (៤២ពាន់លានដុល្លារអាមេរិក)។ ប្រភពខាងបានបន្តថា គិតត្រឹមរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២៣ដូចគ្នានេះ គ្រោះធម្មជាតិបានបណ្តាលឲ្យមានពលរដ្ឋចិននៅទូទាំងប្រទេសចំនួន ៤៩៩នាក់ត្រូវស្លាប់បាត់បង់ជីវិត ពលរដ្ឋចំនួន ២,៧៥លាននាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាបន្ទាន់ និងមានពលរដ្ឋចំនួន ៨៩លាននាក់ផ្សេងទៀតក្នុងចំណោមពលរដ្ឋសរុបចំនួន ១,៤ពាន់លាននាក់បានរងផលប៉ះពាល់ដោយប្រយោល។ គួរបញ្ជាក់ជូនថា គ្រោះធម្មជាតិដែលបានយាយីប្រទេសចិននាពេលកន្លងមកនោះមានដូចជា

    October 11, 2023
  • អន្តរជាតិ

    ហ្វីលីពីន៖ ក្រសួងការបរទេសនៃប្រទេសហ្វីលីពីនបានប្រកាសថា មានពលរដ្ឋខ្លួនចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារគ្នារវាងក្រុមហាម៉ាសនិងកងកម្លាំងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី១១ ខែតុលានេះ។ យ៉ាងណាក្តី អត្តសញ្ញាណលម្អិតរបស់ជនរងគ្រោះទាំង ២រូបនោះនៅមិនទាន់បង្ហាញជាសាធារណៈនៅឡើយទេ ខណៈរដ្ឋាភិបាលហ្វីលីពីននឹងរៀបចំសន្និសិទ្ធសារព័ត៌មានផ្លូវការមួយដើម្បីបកស្រាយលម្អិតជុំវិញករណីខាងលើនៅល្ងាចនេះ។ បើតាមលោក Enrique Manalo ដែលជារដ្ឋលេខាធិការក្រសួងការបរទេសហ្វីលីពីនបានបញ្ជាក់ថា ក្រៅតែពីទទួលបានដំណឹងមរណភាពនេះហើយ ក៏នៅមានពលរដ្ឋហ្វីលីពីនចំនួន ៥នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈគេមិនរំពឹងខ្ពស់ថាអ្នកដែលកំពុងបាត់ខ្លួនទាំងនោះមានសុវត្ថិភាពគ្រប់គ្រាន់នោះទេ។ រដ្ឋលេខាធិការរូបនេះបានបន្តថា គិតត្រឹមពេលនេះរដ្ឋាភិបាលហ្វីលីពីនកំពុងធ្វើការជាមួយប្រទេសជាច្រើនរួមទាំងអង្គការសហប្រជាជាតិផងដែរ ដើម្បីធ្វើការសម្របសម្រួលជួយសង្រ្គោះពលរដ្ឋចេញពីតំបន់ដែលកំពុងមានគ្រោះថ្នាក់ ក៏ដូចជាធ្វើការអំេពាវនាវនិងគាំទ្រឲ្យមានការបិទបញ្ចប់ការវាយប្រហារគ្នាដោយការចចារ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    October 11, 2023
  • អន្តរជាតិ

    នេប៉ាល់៖ ពលរដ្ឋនៅក្នុងប្រទេសនេប៉ាល់ជាច្រើននាក់បាននាំគ្នាទៅអុជទៀននៅឯការិយាល័យនាយករដ្ឋមន្ត្រីដើម្បីបួងសួងសុំឲ្យពលរដ្ឋនេប៉ាល់ដែលកំពុងស្ថិតនៅក្នុងប្រទេសអ៊ីស្រាអែលអាចត្រលប់មកប្រទេសកំណើតវិញដោយសុវត្ថិភាព នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី១១ ខែតុលានេះ។ ពិធីបួងសួងបែបមិនផ្លូវការមួយនេះត្រូវបានធ្វើឡើងក្រោយមានពលរដ្ឋនេប៉ាល់ចំនួន​ ១០នាក់បានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារពីសំណាក់ក្រុមហាម៉ាសប៉ាឡេស្ទីននៅលើទឹកដីអ៊ីស្រាអែល។ បើតាមអាជ្ញាធរនេប៉ាល់បានបញ្ជាក់ថា ក្រៅតែពីបានរកឃើញពលរដ្ឋខ្លួនចំនួន ១០នាក់បានស្លាប់បាត់បង់ជីវិតហើយ ក៏នៅពេលពលរដ្ឋនេប៉ាល់ជាច្រើននាក់ផ្សេងទៀតកំពុងស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដែរ ពោលគឺអ្នកខ្លះកំពុងបាត់ខ្លួន និងអ្នកខ្លះកំពុងលាក់ខ្លួននៅក្នុងលេណដ្ឋានដោយពុំមានអាហារសម្រាប់ទទួលទានគ្រប់គ្រាន់នោះទេ។ ប្រភពខាងលើបានបន្តថា មុនពេលមានការវាយប្រហារគ្នាកើតឡើង គឺមានពលរដ្ឋនេប៉៉ាល់ចំនួន ៤,៥០០នាក់កំពុងរស់នៅ និងប្រកបការងារឬបន្តការសិក្សានៅក្នុងប្រទេសអ៊ីស្រាអែល ហើយគិតត្រឹមពេលនេះ គឺមានពលរដ្ឋនេប៉ាល់ចំនួនត្រឹមតែ ៣០០នាក់ប៉ុណ្ណោះ ដែលបានមកចុះឈ្មោះសម្រាប់ធ្វើការជម្លៀសខ្លួនមកកាន់ប្រទេសកំណើតវិញ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    October 11, 2023
  • អន្តរជាតិ

    ចិន៖ រដ្ឋាភិបាលនៃប្រទេសចិនគ្រោងនឹងធ្វើការស្ទង់មតិទ្រង់ទ្រាយធំមួយនៅក្នុងចំណោមពលរដ្ឋខ្លួននៅទូទាំងប្រទេសនៅក្នុងខែវិច្ឆិកាខាងមុខនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងព្រឹកថ្ងៃអង្គារ ទី១០ ខែតុលានេះ។ ការស្ទង់មតិនេះត្រូវបានរៀបចំនៅក្នុងគោលបំណងដើម្បីប្រមូលព័ត៌មានសំខាន់ៗសម្រាប់យកទៅបង្កើតគោលនយោបាយប្រជាជនឲ្យកាន់តែល្អប្រសើរឡើង។ គួរជម្រាបជូនថា ប្រទេសចិនបានកំពុងតែប្រឈមនឹងបញ្ហាប្រជាជនដ៏ធំមួយ ពោលគឺអត្រាកំណើតប្រជាជនបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ដែលមិនធ្លាប់កើតមាននោះក្នុងរយៈ ៦០ឆ្នាំចុងក្រោយនេះ។ ឆ្លើយតបនឹងបញ្ហាដ៏ធំនេះរដ្ឋាភិបាលចិនបានព្យាយាមដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋខ្លួនយកកូនឲ្យបានច្រើន ដូចជាការសម្រេចបន្ថែមប្រាក់ឧបត្ថម្ភសម្រាប់អ្នកមានកូនជាដើម។ សូមបញ្ជាក់ជូនថា ចិនមានប្រជាពលរដ្ឋចំនួន ១.៤១២ ពាន់លាននាក់គិតត្រឹមឆ្នាំ ២០២១នេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    October 10, 2023
  • អន្តរជាតិ

    អាហ្វហ្គានីស្ថាន៖ ប្រទេសធំៗជាច្រើននៅជុំវិញពិភពលោកផ្តើមផ្តល់ប្រាក់ជំនួយជាបន្តបន្ទាប់ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ដែលបានរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរបំផុតមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ប្រាក់ជំនួយធំៗដែលត្រូវបានផ្តល់ជូនទៅដល់អាហ្វហ្គានីស្ថាននៅពេលនេះរួមមាន ជំនួយមនុស្សធម៌ចំនួន ៥លានដុល្លារពីអង្គការសហប្រជាជាតិ និងប្រាក់ជំនួយតាមរយៈសមាគមកាកបាទក្រហមចិនចំនួន ២០០,០០០ ដុល្លារ។ របាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអាហ្វហ្គានីស្ថានបានបង្ហាញថា គ្រោះរញ្ជួយដីខាងលើនេះបានបណ្តាលឲ្យពលរដ្ឋអាហ្វហ្គានីស្ថានត្រូវស្លាប់បាត់បង់ជីវិតអស់ជាង ២,០០០នាក់ហើយ គិតត្រឹមល្ងាចថ្ងៃចន្ទ ទី៩ ខែតុលានេះ។ ប្រភពខាងលើបានបន្តថា គិតរហូតមកទល់នឹងពេលនេះប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅក្រោមគំនរបាក់បែកនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ ដ្បិតនៅមានពលរដ្ឋអាហ្វហ្គានីស្ថានមួយចំនួនកំពុងបាត់ខ្លួននៅឡើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time  

    October 10, 2023
  • អន្តរជាតិ

    ថៃ៖ ក្រសួងការបរទេសនៃប្រទេសថៃ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែតុលានេះបានប្រកាសថា មានពលរដ្ឋថៃចំនួន ១២ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារពីសំណាក់ក្រុមហាម៉ាសនៅក្នុងប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយនៅមានពលរដ្ឋថៃចំនួន ១១នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថា ត្រូវបានក្រុមហាម៉ាសចាប់ខ្លួនផងដែរ។ យ៉ាងណាក្តី ប្រភពខាងលើនៅមិនទាន់ធ្វើការបញ្ជាក់អំពីអត្តសញ្ញាណលម្អិតរបស់ពលរដ្ឋថៃម្នាក់ៗ ដែលបានស្លាប់បាត់បង់ជីវិតនិងកំពុងត្រូវបានចាប់ខ្លួនទាំងនោះនៅឡើយទេ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះគឺមានពលរដ្ឋអ៊ីស្រាអែលជាង ៧០០នាក់ហើយ ដែលត្រូវបានរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារខាងលើនេះ ខណៈបើគិតបញ្ជូលទាំងជនរងគ្រោះផ្សេងៗទៀតនោះគឺហេតុការណ៍វាយប្រហារដ៏ឃោឃៅនេះបានផ្តាច់យកជីវិតមនុស្សអស់ជាង ១,១០០នាក់៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    October 9, 2023
  • អន្តរជាតិ

    អ៊ីស្រាអែល៖ តួលេខពលរដ្ឋអ៊ីស្រាអែលដែលបានស្លាប់បាត់បង់ជីវិតដោយសារការវាយប្រហារពីសំណាក់ក្រុមហាម៉ាសប៉ាឡេស្ទីនបានកើតឡើងដល់ជាង ៧០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ​ ទី៩ ខែតុលានេះ។ ហេតុការណ៍អកុសលនេះត្រូវបានកត់ត្រាជា ហេតុការណ៍វាយប្រហារដែលបានបណ្តាលឲ្យពលរដ្ឋអ៊ីស្រាអែលស្លាប់អស់ច្រើនបំផុត បើគិតត្រឹមរយៈពេល ៥០ឆ្នាំចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមពលរដ្ឋអ៊ីស្រាអែលដែលបានស្លាប់ទាំងជាង ៧០០នាក់នោះក៏មានកុមារចំនួនជាង ២០០នាក់ផងដែរ ខណៈបើគិតបញ្ចូលទាំងជនរងគ្រោះផ្សេងៗទៀតរួមទាំងកងកម្លាំងនៃក្រុមហាម៉ាសដែលត្រូវបានស្លាប់ដោយការវាយបកពីសំណាក់អ៊ីស្រាអែលផងនោះគឺហេតុការណ៍វាយប្រហារយ៉ាងឃៅឃៅនេះបានផ្តាច់យកជីវិតមនុស្សអស់ជាង ១,១០០នាក់ហើយ។ គួររម្លឹកជូនថា ក្រុមហាម៉ាសបានបើកការវាយប្រហារចូលទៅកាន់តំបន់ទីប្រជុំសំខាន់ៗជាច្រើនរបស់អ៊ីស្រាអែលតាំងតែពីយប់ថ្ងៃសៅរ៍មកម្លេះ ខណៈអ៊ីស្រាអែលបានចាត់ទុកការប្រហារនេះគឺជាការធ្វើសង្គ្រាមតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    October 9, 2023
  • អន្តរជាតិ

    ថៃ៖ ព្រឹត្តិការណ៍បាញ់ប្រហារដែលបានកើតឡើងនៅក្នុងផ្សារទំនើប Siam Paragon កណ្តាលទីក្រុងបាងកក ប្រទេសថៃនៅតែបន្តធ្វើឲ្យពលរដ្ឋជាច្រើនមានការកត់ស្លុត បើទោះជាហេតុការណ៍៍ដ៏កម្រនេះបានកើតឡើងជាច្រើនថ្ងៃមកហើយក៏ដោយ។ របាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរថៃបានបញ្ជាក់ថា ហេតុការណ៍អកុសលនេះបានបណ្តាលឲ្យមានមនុស្សចំនួន ២នាក់ត្រូវស្លាប់បាត់បង់ជីវិត និង ៥នាក់ផ្សេងទៀតរងរបួស ខណៈនៅក្នុងចំណោមអ្នកស្លាប់នោះគឺមានស្រ្តីម្នាក់ជាជនជាតិម៉ាឡេស៊ី។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strati Time នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែតុលានេះបានឲ្យដឹងថា ពិធីបុណ្យសពរបស់ជនរងគ្រោះទាំង ២នាក់ខាងលើនេះកំពុងត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងបាងកក ខណៈអាជ្ញាធរថៃជាអ្នកទទួលបន្ទុករៀបចំពិធីបុណ្យនោះ។ ប្រភពខាងបានបន្តថា​ នៅក្នុងពេលរៀបចំពិធីបុណ្យសពនោះគេបានកត់សម្គាល់នូវរឿងដ៏រំជួលចិត្តមួយ គឺអ្នកស្រី Khin Win អាយុ ៦៧ឆ្នាំ ដែលត្រូវជាម្តាយរបស់សពជនរងគ្រោះឈ្មោះ Moe Mynt អាយុ ៣១ឆ្នាំ

    October 8, 2023
  • អន្តរជាតិ

    អាហ្វហ្គានីស្ថាន៖ យ៉ាងហោចណាស់មានពលរដ្ឋអាហ្វហ្គានីស្ថានជាង ១៨០នាក់​បានស្លាប់បាត់បងជីវិតនៅក្នុងហេតុការណ៍រញ្ជួយដីដ៏ធ្ងន់ធ្ងរមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែតុលានេះ។ គ្រោះរញ្ជួយដីបានកើតឡើងនៅតំបន់ភាគលិចនៃប្រទេសអាហ្វហ្គានីស្ថាន​ និងបានកើតឡើងនៅក្នុងកម្រិត ៦,៣ រ៉ិចទ័រ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយនៅមានពលរដ្ឋអាហ្វហ្គានីស្ថានជាង ៦០០នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថា បានរងរបួស និងមានហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវបានបំផ្លាញចោលទាំងស្រុង។ គិតរហូតមកទល់នឹងពេលនេះប្រតិបត្តិការណ៍ជួយសង្គ្រោះជនរងគ្រោះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ ដ្បិតគេបារម្ភថាអាចនៅមានពលរដ្ឋមួយចំនួនទៀតកំពុងត្រូវកប់នៅក្រោមគំនរបាក់បែក៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    October 8, 2023
  • អន្តរជាតិ

    អ៊ីស្រាអែល៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែតុលានេះបានឲ្យដឹងថា គិតត្រឹមពេលនេះមានពលរដ្ឋអ៊ីស្រាអែលជាង ២៥០នាក់ហើយដែលបានស្លាប់បាត់បង់ជីវិតពីការវាយប្រហារដោយប្រដាប់អាវុធ​បង្កឡើងដោយក្រុមហាម៉ាសមកពីប្រទេសប៉ាឡេស្ទីន។ អំពើហិង្សាដ៏ឃោឃៅនេះបានផ្តើមកើតមានតាំងតែពីយប់ថ្ងៃសៅរ៍មកម្លះ និងបានកើតឡើងនៅតាមទីប្រជុំជនសំខាន់ៗជាច្រើននៅក្នុងប្រទេសអ៊ីស្រាអែល។ ប្រភពខាងលើបានបន្តថា តួលេខអ្នកស្លាប់ខាងលើនេះគឺជាតួលេខអ្នកស្លាប់ដោយការបាញ់ប្រហារច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រទេសអ៊ីស្រាអែលនោះទេ បើគិតត្រឹមរយៈពេល ៥០ឆ្នាំចុងក្រោយនេះ។ ជាការឆ្លើយតបទៅនឹងការវាយប្រហារនេះ កងកម្លាំងអ៊ីស្រាអែលក៏បានបើកការប្រយុទ្ធតបតវិញយ៉ាងចាស់ដៃផងដែរ និងបានបង្កឲ្យក្រុមហ្គាហ្សានជាង ២៣០នាក់ត្រូវស្លាប់បាត់បង់ជីវិតវិញផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    October 8, 2023