- Pheakdey
- អន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ១៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ដ៏ឆាប់ហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងរដ្ឋ Sikkim ភាគខាងជើងប្រទេសឥណ្ឌា ពោលគឺជាតំបន់នៅជាប់តំបន់ភ្នំហិម៉ាឡៃយ៉ា។ ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងបានរកឃើញអ្នកស្លាប់ហើយក៏នៅមានពលរដ្ឋឥណ្ឌាជាង ១០០នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួនផងដែរ ខណៈគេមិនរំពឹងខ្ពស់ថាអ្នកដែលកំពុងបាត់ខ្លួនទាំងអស់នោះនៅមានជីវិតនោះទេ។ បើតាមអាជ្ញាធរគ្របគ្រង់គ្រោះមហន្តរាយឥណ្ឌាបានបញ្ជាក់ថា ទឹកជំនន់ដ៏ឆាប់រហ័សនេះបានកើតឡើងក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃបន្តបន្ទាន់គ្នារហូតធ្វើឲ្យបឹងដ៏ធំមួយនៅក្បែរតំបន់កើតហេតុនោះគឺបឹង Glacial ត្រូវធ្លាយនិងបង្កឲ្យមានទឹកហូរមកកាន់សហគមន៍រស់នៅរបស់ប្រជាពលរដ្ឋយ៉ាងឆាប់រហ័សតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN
October 6, 2023 - អន្តរជាតិ
នូវែលសេឡង់៖ អាជ្ញាធរនៃប្រទេសនូវែលសេឡង់បានសម្រេចបិទព្រលានយន្តហោះអន្តរជាតិ Queenstown ជាបន្ទាន់នៅព្រឹកថ្ងៃសុក្រ ទី៦ ខែតុលានេះក្រោយរកឃើញគ្រាប់បែកគួរឲ្យសង្ស័យមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ការសម្រេចបិទព្រលានយន្តហោះជាបន្ទាន់នេះបានជំរុញឲ្យមានការពន្យាពេលជើងហោះហើរជាច្រើនជើង និងបង្កការប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋជាច្រើននាក់ផងដែរ។ យ៉ាងណាក្តី គិតរហូតមកទល់នឹងពេលនេះគ្រាប់បែកនោះនៅមិនទាន់ផ្ទុះនិងបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់នៅឡើយទេ ខណៈក្រុមប៉ូលិសជំនាញកំពុងបើកការស៊ើបអង្កេតជុំវិញករណីនេះជាបន្ទាន់ ដើម្បីស្វែងរកឲ្យឃើញពីប្រភពនៃគ្រាប់បែកនោះ។ សូមបញ្ជាក់ជូនថា ក្នុងអំឡុងពេលនេះក្រុង Queenstown កំពុងក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយរបស់ប្រទេសនូវែលសេឡង់សម្រាប់ការទៅជិះស្គី វាយកូនហ្គោល ឡើងភ្នំ មើលព្រិលធ្លាក់ និងទៅមើលចំការទំពាំងបាយជូរជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
October 6, 2023 - អន្តរជាតិ
វៀតណាម៖ តំបន់ដីសណ្តទន្លេមេគង្គរបស់វៀតណាម (Mekong River Delta) អាចនឹងអស់ខ្សាច់នៅត្រឹមឆ្នាំ ២០៣៥ នេះបើយោងតាមការសិក្សាមួយ ដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៦ ខែតុលានេះ។ ការបាត់បង់ខ្សាច់ចេញពីតំបន់ដ៏សំខាន់នេះក៏នឹងជះឥទ្ធិពលដល់ពលរដ្ឋ ផលដំណាំ និងសេដ្ឋកិច្ចមួយផ្នែករបស់វៀតណាមផងដែរ ដ្បិតតំបន់ដីសណ្តនេះគឺជាតំបន់ជីវៈចម្រុះ ជាផ្លូវទឹកហូរទៅដល់សមុទ្រចិនខាងត្បូង ជាប្រភពទឹកសម្រាប់ស្រោចស្រប់ផលកសិកម្ម និងជាប្រភពផ្តល់អាហារដល់ពលរដ្ឋរាប់លាននាក់។ ប្រភពខាងលើបានបន្តថា មានមូលហេតុធំៗចំនួន ២ ដែលធ្វើខ្យាច់នៅតំបន់ដីសណ្តខាងលើនេះត្រូវរលាយអស់គឺ ទី១ ដោយសារតែការបន្តកសាងទំនប់វារីអគ្គិសនីជាច្រើនកន្លែងនៅក្បែរនោះ ដែលធ្វើឲ្យលែងមានលំហូរខ្សាច់ចូលមកកាន់តំបន់ដីសណ្ត។ កត្តាចម្បងទី ២នោះគឺដោយសារតែសកម្មភាពបូមយកខ្សាច់ពីសំណាក់ក្រុមហ៊ុនឯកជនជាច្រើនយ៉ាងគំហុក ខណៈក្នុងនោះក៏មានការបូមយខ្សាច់ខ្លះគឺជាសកម្មភាពខុសច្បាប់ទៀតផង។ យោងតាមរបាយការណ៍ផ្លូវការមួយបានបង្ហាញថា អាជ្ញាធរវៀតណាមបានចុះកិច្ចសន្យាឲ្យមានការបូមខ្សាច់ចេញពីតំបន់ដីសណ្តនេះក្នុងទំហំចន្លោះពី
October 6, 2023 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានប្រកាសផ្តល់ប្រាក់ចំនួន ៩ពាន់លានដុល្លារបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាបំណុលនិស្សិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលានេះ។ ការសម្រេចផ្តល់ប្រាក់ជំនួយដ៏ច្រើននៅពេលនេះគឺត្រូវបានគេមើលឃើញថា ជាកម្មវិធីផ្តល់ប្រាក់ជំនួយវគ្គថ្មីមួយជុំទៀតក្រោយកម្មវិធីមួយនេះត្រូវបានផ្អាកអស់រយៈពេលជិត ៣ឆ្នាំព្រោះវិបត្តិការនៃការរាតត្បាតជំងឺកូវីដ-១៩។ ប្រភពខាងលើបានបន្តថា ប្រាក់ជំនួយចំនួន ៩ពាន់លានដុល្លារនេះនឹងត្រូវបានប្រើប្រាស់ដើម្បីជួយដោះស្រាយបញ្ហាបំណុលនិស្សិតនៅក្នុងចំណោមពលរដ្ឋចំនួន ១២៥,០០០នាក់ទៅទូទាំងសហរដ្ឋអាមេរិក។ គួរបញ្ជាក់ជូនថា បើគិតចាប់តាំងពីលោក ចូ បៃឌិន បានឡើងកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកមកគឺរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកបានផ្តល់ប្រាក់ជំនួយអស់ចំនួន ១២៧ពាន់លានដុល្លារហើយ ដើម្បីជួយលុបចោលនូវបំណុលនិស្សិតក្នុងចំណោមក្រុមប្រជាពលរដ្ឋអាមេរិកសរុបចំនួន ៣,៦លាននាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Nation Thailand
October 5, 2023 - អន្តរជាតិ
តៃវ៉ាន់៖ អាជ្ញាធរតៃវ៉ាន់បានសម្រេចបិទកន្លែងធ្វើការងារចំពោះពលរដ្ឋរាប់លាននាក់ជាបណ្តោះអាសន្នក្រោយព្យុះទីហ្វុង Koinu បានបង្កឲ្យមានគ្រោះថ្នាក់ចំពោះពលរដ្ឋជាង ១៩០នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលានេះ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បង្ហាញថា មានជនរងគ្រោះរហូតត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ។ ប្រភពខាងបានបន្តថា ក្រៅតែពីបានបិទកន្លែងធ្វើការងាររាប់លានកន្លែងហើយអាជ្ញាធរតៃវ៉ាន់ក៏បានសម្រេចបិទសាលារៀនជាច្រើនកន្លែងនៅតំបន់ភាគខាងត្បូងកោះ ផ្អាកជើងហោះចំនួន ៤២ជើង និងបិទផ្លូវទឹកសម្រាប់នាវាធំៗធ្វើដំណើរឆ្លងកាត់ចំនួន ១២កន្លែងជាបណ្តោះអាសន្នសិនផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះព្យុះទីហ្វុង Koinu បានកំពុងធ្វើដំណើរឆ្លងកាត់កោះតៃវ៉ាន់ក្នុងល្បឿន ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង និងកំពុងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈនៅតាមតំបន់ឆ្នេរសមុទ្រមួយចំនួនត្រូវជួបប្រទះនូវបញ្ហាបាក់ដីយ៉ាងឆាប់រហ័សទៀតផង៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
October 5, 2023 - អន្តរជាតិ
ថៃ៖ តុលាការថៃសម្រេចចោទប្រកាន់យុវជនវ័យ ១៤ឆ្នាំ ដែលបានបើកការបាញ់ប្រហារនៅក្នុងផ្សារទំនើប Siam Paragon កាលពីថ្ងៃអង្គារកន្លងទៅថាបាន ប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌចំនួន ៥ករណីផ្សេងគ្នា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand នៅល្ងាចថ្ងៃពុធ ទី៤ ខែតុលានេះ។ បទល្មើសទាំង ៥នោះរួមមាន បទឃាតកម្មគិតទុកជាមុន ប៉ុនប៉ងមនុស្សឃាត កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត កាន់អាវុធនៅទីសាធារណៈដោយគ្មានការអនុញ្ញាត និងបាញ់កាំភ្លើងនៅកន្លែងសាធារណៈដោយគ្មានការអនុញ្ញាត។ ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងធ្វើការចោទប្រកាន់ខាងលើនេះតុលាការថៃ ក៏បានសម្រេចឲ្យឃ្មុំខ្លួនជនល្មើសនៅឯមជ្ឈមណ្ឌលឃុំខ្លួនអនីតិជន (Juvenile Detention Centre) ជាបណ្តោះអាសន្នសិនផងដែរ ខណៈជនល្មើសអាចប្រឈមនឹងការទទួលទោសជាប់ពន្ធនាគារជាច្រើនឆ្នាំ។ គួររម្លឹកជូនថា នៅក្នុងហេតុការណ៍បាញ់ប្រហារនោះគឺបានបណ្តាលឲ្យមានស្រ្តីចំនួន ២នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្សចំនួន ៥នាក់ផ្សេងទៀតបានរងរបួស។ ក្រៅតែពីបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សហើយ
October 5, 2023 - អន្តរជាតិ
ថៃ៖ ប៉ូលិសថៃបានស្នើឲ្យសាធារណៈជនឈប់ចែករំលែកនូវរូបភាពឬវីដេអូពាក់ព័ន្ធនឹងករណីបាញ់ប្រហារដែលបានកើតឡើងនៅក្នុងផ្សារទំនើប Siam Paragon ជាបន្តទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅព្រឹកថ្ងៃពុធ ទី៤ ខែតុលានេះ។ បើតាមឧត្តមសេនីយ៍ឯក Archayon Kraithong បានព្រមានថា រូបភាពនិងវីដេអូស្តីពីហេតុការណ៍បាញ់ប្រហារនេះនឹងធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តក្នុងចំណោមសមាជិកក្រុមគ្រួសាររបស់ជនរងគ្រោះយ៉ាងខ្លាំង ដ្បិតក្រោយពេលដែលពួកគាត់បានឃើញរូបភាពទាំងអស់នោះគឺពួកគាត់កាន់តែមានអារម្មណ៍សោកស្តាយ និងតក់ស្លុតចំពោះគ្រោះថ្នាក់ដែលបានកើតឡើងចំពោះសាច់ញាតិរបស់ពួកគាត់។ នាយឧត្តមសេនីយ៍ឯក ដែលជាអ្នកនាំពាក្យឲ្យអគ្គស្នងការនគរបាលជាតិថៃរូបនេះបានបន្តថា សម្រាប់សាធារណៈជនទូទៅវិញក៏អាចរងផលប៉ះពាល់ផ្លូវចិត្តផលដែរ ក្រោយបន្តឃើញរូបភាព និងវីដេអូផ្សេងៗនៃហេតុការណ៍គ្រោះថ្នាក់ដ៏កម្រមួយនេះ ដូចជាកើតមានអារម្មណ៍អាក់អន់ចិត្ត សោកសៅ ភ័យខ្លាច ថប់បារម្ភ មានចិត្តចងកំហឹង ខណៈចំពោះអ្នកមានបញ្ហាផ្លូវចិត្តស្រាប់មួយចំនួនវិញគឺរូបភាពនិងវីដេអូទាំងនេះអាចជាការបំផុសគំនិតពួកគេឲ្យចង់ធ្វើសកម្មភាពដូចគ្នានេះជាថ្មីម្តងទៀតផងដែរ។ ដូចនេះដើម្បីទប់ស្កាត់កុំឲ្យមានបញ្ហាផ្សេងៗជះឥទ្ធិពលទៅក្នុងសង្គម ពលរដ្ឋគ្រប់រូបត្រូវបញ្ឈប់សកម្មភាពចែកចាយបន្តនូវរូបភាពនិងវីដេអូនៃការបាញ់ប្រហារនេះនៅតាមបណ្តាញសង្គមឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ហើយទុកភារកិច្ចនេះឲ្យអាជ្ញាធរជាអ្នកចេញមុខធ្វើអន្តរាគមន៍វិញ៕ អត្ថបទ៖ ភក្តី ប្រភព៖ Nation Thailand
October 4, 2023 - អន្តរជាតិ
ថៃ៖ ករណីបាញ់ប្រហារនៅកណ្តាលទីក្រុងបាងកកបានកំពុងតែធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះសុវត្ថិភាពរបស់ប្រទេសថៃយ៉ាងខ្លាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅព្រឹកថ្ងៃពុធ ទី៤ ខែតុលានេះ។ គួររម្លឹកជូនថា កាលថ្ងៃម្សិលមិញនេះមានករណីបាញ់ប្រហារមួយបានកើតឡើងនៅក្នុងផ្សារទំនើប Siam Paragon ដែលបង្កឡើងដោយជនសង្ស័យអាយុ ១៤ឆ្នាំម្នាក់ ខណៈហេតុការណ៍នេះបានបណ្តាលឲ្យមានមនុស្សចំនួន ២នាក់ស្លាប់បាត់បង់ជីវិត និង ៥នាក់ផ្សេងទៀតបានរងរបួស។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ២នាក់នោះគឺមានម្នាក់ជាអ្នកដំណើរមកពីប្រទេសចិន និងម្នាក់ទៀតជាអ្នកដំណើរមកពីប្រទេសមីយ៉ាន់ម៉ា ខណៈអត្ថសញ្ញាណលម្អិតរបស់ពួកគាត់នៅមិនទាន់ត្រូវបានបង្ហាញជូនជាសាធារណៈនៅឡើយទេ។ សូមបញ្ជាក់ជូនថា បើយោងតាមរបាយការណ៍របស់គេហទំព័រ World Population Review បានបង្ហាញថា ថៃគឺជាប្រទេសមានករណីបាញ់សម្លាប់ច្រើនលំដាប់ទី ១៥នៅលើពិភពលោក ដោយមានតួលេខអ្នកស្លាប់ចំនួន ២,៨០៤នាក់គិតនៅក្នុងឆ្នាំ ២០១៩ កន្លងទៅ ឬគិតជាមធ្យមករណីបាញ់សម្លាប់នៅក្នុងប្រទេសថៃបានកើតឡើងក្នុងកម្រិត
October 4, 2023 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ អាជ្ញាធរឥណ្ឌូនេស៊ីបានសម្រេចបិទសាលារៀនចំនួន ៣ថ្ងៃ ដើម្បីឆ្លើយតបទៅបញ្ហាមានផ្សែងកខ្វក់នៅក្នុងបរិយាកាស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time ។ វិធានការខាងលើនេះនឹងត្រូវអនុវត្តនៅក្នុងទីក្រុងចាមប៊ី ដែលស្ថិតនៅតំបន់ភាគខាងលិចនៃកោះស៊ូម៉ាត្រា ខណៈវិធានការនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីដើមសប្តាហ៍នេះតទៅ។ បើតាមលោក Syarif Fasha អភិបាលនៃគណៈអភិបាលក្រុងចាមប៊ីបានបញ្ជាក់ថា ក្នុងអំឡុងពេលបិទសាលារៀននេះគឺក្រុមកូនសិស្សទាំងអស់អាចនៅបន្តការសិក្សាតាមប្រព័ន្ធ Online បាន ខណៈវិធានការបិទសាលាក៏អាចបន្តជាច្រើនថ្ងៃបន្ថែមទៀតផងដែរក្នុងករណីដែលបញ្ហាអាកាសធាតុនៅមិនទាន់មានភាពល្អប្រសើរ។ លោកអភិបាលក្រុងរូបនេះបានបន្តថា បញ្ហាបរិកាសខាងលើនេះបានបង្កឡើងដោយសារមានភ្លើងឆេះពពួករុក្ខជាតិដែលងាប់ៗ ឬពុកផុយនៅតាមតំបន់ជាច្រើននៅជុំវិញទីក្រុង ខណៈបញ្ហានេះក៏បានជះឥទ្ធិពលខ្លះៗដល់ប្រទេសម៉ាឡេស៊ីនិងប្រទេសសិង្ហបុរីផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
October 4, 2023 - អន្តរជាតិ
បង់ក្លាដែស៖ យោងតាមរបាយការណ៍មួយរបស់អាជ្ញាធរសុខាភិបាលនៃប្រទេសបង់ក្លាដែលបានបង្ហាញថា មានពលរដ្ឋបង់ក្លាដែលចំនួន ១,០០៦នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយសារជំងឺគ្រុនឈាមនៅក្នុងឆ្នាំនេះ។ ករណីស្លាប់ទាំងជាង ១,០០០ករណីនេះគឺបានកើតឡើងនៅក្នុងចំណោមករណីឆ្លងជាង ២,០០០ករណី ពោលគឺមានន័យថាប្រហែល ៥០% នៃអ្នកឆ្លងជំងឺគ្រុនឈាមនៅក្នុងប្រទេសបង់ក្លេដែសបានបានស្លាប់បាត់បង់ជីវិត។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី៣ ខែតុលានេះបានបញ្ជាក់ថា តួលេខអ្នកស្លាប់ខាងលើនេះគឺជាតួលេខអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមដ៏ច្រើនបំផុតមិនធ្លាប់មាននោះទេនៅក្នុងប្រទេសបង់ក្លាដែស។ គួរបញ្ជាក់ជូនថា គ្រុនឈាមគឺជាប្រភេទជំងឺដែលកើតមាននៅតំបន់ត្រូពិច ខណៈជំងឺប្រភេទនេះបង្កឡើងដោយសារការខាំពីមូលខ្លាញី។ ចំពោះអាការរបស់អ្នកកើតជំងឺគ្រុនឈាមវិញគឺមានដូចជាក្តៅខ្លួនខ្លាំង ឈឺក្បាល ក្អួត ចង្អោរ ឈឺសាច់ដុំ ហើយក្នុងករណីធ្ងន់ធ្ងរបំផុតនោះគឺមានការហូរឈាមដែលអាចនាំឲ្យស្លាប់តែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
October 3, 2023









