- Pheakdey
- អន្តរជាតិ
ហុងកុង៖ ការសិក្សាមួយរបស់ក្រុមហ៊ុន Venturenix ដែលជាក្រុមហ៊ុនជ្រើសរើសបុគ្គលិកដ៏ធំនៅក្នុងទីក្រុងហុងកុងបានបង្ហាញថា មួយភាគបួននៃកន្លែងធ្វើការងាររបស់មនុស្សនៅក្នុងទីក្រុងហុងកុងនឹងត្រូវជំនួសដោយការប្រើប្រាស់បច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) ដែលជាបច្ចេកវិទ្យាដ៏ទំនើបបំផុតមួយនាពេលបច្ចុប្បន្ននេះ។ ការសិក្សាដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនានេះបានព្យាករណ៍ថា និន្នាការខាងលើនេះអាចនឹងកើតមាននៅទូទាំងក្រុងហុងកុងក្នុងពេលដ៏ខ្លីខាងមុខ ពោលគឺក្នុងរយៈប្រហែលជា ៥ឆ្នាំទៀត។ ការសិក្សាដដែលនេះបានបញ្ជាក់ថា កម្លាំងពលកម្មរបស់មនុស្សមួយភាគបួន ឬ ២៥% នៃកម្លាំងពលកម្មសរុបក្នុងទីក្រុងហុងកុងនោះគឺអាចស្មើនឹងកន្លែងធ្វើការងាចំនួន ៨០០,០០០កន្លែង ដូចនេះវាន័យថា នៅក្នុងរយៈពេល ៥ឆ្នាំបន្ទាប់ទៀត ពលរដ្ឋហុងកុងចំនួន ៨០០,០០០នាក់នឹងត្រូវប្រឈមនឹងការបាត់បង់ការងារ ឬត្រូវផ្លាស់ប្តូរការងារថ្មី ដ្បិតតួនាទីរបស់ពួកគេនឹងត្រូវជំនួយដោយបច្ចេកវិទ្យា AI វិញម្តង។ របាយការណ៍នៅក្នុងការសិក្សាបានបញ្ជាក់ទៀថា ក្រុមបុគ្គលិកដែលអាចប្រឈមនឹងបញ្ហាខាងលើនេះគឺភាគច្រើនជាក្រុមបុគ្គលិកក្នុងផ្នែករដ្ឋបាល និងផ្នែកសេវាកម្មអតិថិជន៕ អត្ថបទ៖
June 15, 2023 - អន្តរជាតិ
ឥណ្ឌា៖ ព្យុះស៊ីក្លូនដ៏កំណាចមួយកំពុងបង្កការគំរាមគំហែងយ៉ាងខ្លាំងនៅក្នុងប្រទេសឥណ្ឌា និងប្រទេសប៉ាគីស្ថាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃពុធ ទី១៤ ខែមិថុនាម្សិលមិញនេះ។ ឥទ្ធិពលរបស់ព្យុះបានបង្កឲ្យមានខ្យល់បក់បោក និងភ្លៀងធ្លាក់យ៉ាងខ្លាំង បង្កឲ្យមានបញ្ហាបាក់ស្រុតដី និងបង្កឲ្យមានការកាត់ផ្តាច់ចរន្តអគ្គិសនីនៅក្នុងទីក្រុង Mandvi ស្ថិតនៅក្នុងរដ្ឋ Gujarat នៃប្រទេសឥណ្ឌា និងនៅក្នុងទីក្រុង Karachi នៃប្រទេសប៉ាគីស្ថានផងដែរ។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះមានពលរដ្ឋនៃប្រទេសទាំង ២ខាងលើនេះជាង ១០០,០០០នាក់ហើយ ដែលត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ដើម្បីទៅស្នាក់នៅកន្លែងមានសុវត្ថិភាពជាបណ្តោះអាសន្នសិន ខណៈរបាយការណ៍ចុងក្រោយមួយក៏បានបង្ហាញថា មានពលរដ្ឋចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតផងដែរ។ បើតាមក្រុមអ្នកជំនាញបានលើកឡើងថា ទំហំនៃផលប៉ះពាល់របស់ព្យុះស៊ីក្លូនទៅកាន់ប្រទេសឥណ្ឌា និងប៉ាគីស្ថានអាចមានធំជាងការជម្រាបជូនខាងលើនេះ ដ្បិតយោងតាមការព្យាករណ៍បានបង្ហាញថា ព្យុះនឹងបន្តមានឥទ្ធិពលខ្លាំងនៅក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀតផងដែរ៕ អត្ថបទ៖ ភក្តី
June 15, 2023 - អន្តរជាតិ
អាមេរិក៖ បុគ្គលិកម្នាក់ដែលត្រូវបានក្រុមហ៊ុន Starbucks បញ្ឈប់ពីការងារជុំវិញករណីរើសអើងជាតិសាសាន៍ត្រូវទទួលបានប្រាក់សំណងចំនួន ២៥,៦ លានដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី១៤ ខែមិថុនានេះ។ បុគ្គលិករូបនេះមានឈ្មោះថា Shannon Phillips ភេទស្រី ជាអតីតប្រធានគ្រប់គ្រងតំបន់របស់ក្រុមហ៊ុន Starbucks ប្រចាំនៅក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសខាងលើនេះបានកើតឡើងតាំងពីឆ្នាំ ២០១៨ម្លេះ ដោយពេលនោះមានបុរសជនជាតិស្បែកខ្មៅចំនួន ២នាក់បានចូលទៅក្នុងហាងកាហ្វេ Starbucks មួយកន្លែងនៅក្នុងទីក្រុង Philadelphia នៃរដ្ឋ New Jersey ដើម្បីជួបប្រជុំជាមួយបុរសជនជាតិស្បែកសម្នាក់ ដែលមិនទាន់បានមកដល់ក្នុងហាងកាហ្វេនៅឡើយទេ។ ក្នុងអំឡុងពេលកំពុងរង់ចាំបុរសជនជាតិស្បែកសនោះ បុរសជនជនជាតិស្បែកខ្មៅទាំង ២នាក់នោះមិនទាន់ធ្វើការកម៉្មង់អ្វីសម្រាប់ញ៉ាំឡើយ ខណៈពេលនោះមានបុរសជនជាតិស្បែកខ្មៅម្នាក់ស្រាប់តែឈឺបត់ជើង
June 14, 2023 - អន្តរជាតិ
អាមេរិក៖ លោក ដូណាល់ ត្រាំ បានរងនូវការចោទប្រកាន់ចំនួន ៣៧ករណីជុំវិញករណីបែងចែកឯកសារថ្នាក់ជាតិសំខាន់ៗមួយចំនួនមិនត្រឹមត្រូវមុនពេលដែលរូបលោកត្រូវចាក់ចេញពីសេតវិមាននៅពេលចប់អាណត្តិ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅល្ងាចថ្ងៃអង្គារ ទី១៣ ខែមិថុនានេះ។ បើតាមតុលាការសហព័ន្ធអាមេរិកបានបញ្ជាក់ថា សកម្មភាពដែលត្រូវបានចាត់ទុកជាបទល្មើសរបស់អតីតប្រធានាធិបតីអាមេរិករូបនេះមានដូចជា ការលួចកាន់កាប់ លាក់បាំង និងចាត់ចែងឯកសារសំខាន់ៗមួយមិនបានត្រឹមត្រូវ។ គួរបញ្ជាក់ជូនថា លោក ដូណាល់ ត្រាំ គឺជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវចោទប្រកាន់នូវបទល្មើសព្រហ្មទណ្ឌជាច្រើនករណី ជាក់ស្តែងនាពេលកន្លងមកតុលាការសហព័ន្ធអាមេរិកធ្លាប់ធ្វើការចោទប្រកាន់ទៅលើរូបគាត់ចំនួន ៣៤ករណីរួចម្តងហើយជុំវិញករណីក្លែងបន្លំកំណត់ត្រាអាជីវកម្មនៅក្នុងទីក្រុងញូវយ៉ក។ ជាងនេះទៅទៀត កាលពីពេលថ្មីៗនេះលោក ដូណាល់ ត្រាំ ក៏ត្រូវប្រឈមនឹងរឿងអាស្រូវផ្លូវភេទមួយករណីជាមួយស្រ្តីម្នាក់ដែលជាអតីតតារាភាពយន្តអាសអាភាសផងដែរ៕ ប្រភព៖ The Thaiger
June 13, 2023 - អន្តរជាតិ
ថៃ៖ ប្រទេសថៃបានកំពុងតែប្រឈមនឹងការរាតត្បាតនៃជំងឺគ្រុនឈាមក្នុងកម្រិតគួរឲ្យព្រួយបារម្ភមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅល្ងាចថ្ងៃអង្គារ ទី១៣ ខែមិថុនានេះ។ បើតាមលោកស្រី Traisuree Taisaranakul អ្នកនាំពាក្យឲ្យរដ្ឋាភិបាលថៃបានបញ្ជាក់ថា កម្រិតរាតត្បាតនៃជំងឺគ្រុនឈាមនៅប្រទេសថៃក្នុងពេលនេះគឺលឿនជាងកម្រិតឆ្លងកាលពីឆ្នាំមុនរហូតដល់ ៤,២ដងឯណោះ។ ប្រភពខាងលើបានបន្តថា បើគិតជាមធ្យមចំពោះករណីអ្នកកើតជំងឺគ្រុនឈាមនៅពេលនេះគឺក្នុងមួយសប្តាហ៍មានអ្នកកើតប្រមាណជា ៩០០នាក់ និងស្លាប់ចំនួនម្នាក់។ ដោយឡែកបើគិតចាប់តាំងដើមខែមករាមករហូតមកទល់នឹងពេលនេះគឺប្រទេសថៃបានរកឃើញករណីអ្នកកើតជំងឺគ្រុនឈាមសរុបជាង ១៩,០០០ករណី និងបានរកឃើញអ្នកស្លាប់សរុបចំនួន ១៧នាក់ផងដែរ។ សូមបញ្ជាក់ថា ទីតាំងដែលកំពុងប្រឈមនឹងការរាតត្បាតជំងឺគ្រុនឈាមខ្ពស់នៅក្នុងប្រទេសថៃមានដូចជា ទីក្រុងបាងកក ខេត្ត Trat, ខេត្ត Nan, ខេត្ត Chanthaburi, ខេត្ត Rayong និងខេត្ត Mae Hong
June 13, 2023 - អន្តរជាតិ
អង់គ្លេស៖ របាយការណ៍មួយបានបង្ហាញថា ប្រទេសអង់គ្លេសបានខាតបង់សេដ្ឋកិច្ចស្មើនឹងថ្ងៃធ្វើការងារជិត ៤លានថ្ងៃដោយសារការធ្វើបាតុកម្មក្នុងរយៈជាងមួយឆ្នាំមកនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃអង្គារ ទី១៣ ខែមិថុនានេះ។ គួរបញ្ជាក់ថា បាតុកម្មដែលបានផ្តល់ការគំរាមគំហែងដល់ប្រទេសអង់គ្លេសនោះគឺបានផ្តើមកើតឡើងចាប់តាំងពីខែមករាឆ្នាំមុន ហើយគិតរហូតមកទល់នឹងពេលនេះការតវ៉ាហាក់នៅមិនទាន់បានបិទបញ្ចប់ទាំងស្រុងនៅឡើយទេ បើទោះជាវាមានសភាពធូរស្រាលច្រើនហើយក៏ដោយ។ ប្រភពខាងលើបានបន្តថា បើគិតពីទំហំសេដ្ឋកិច្ចដែលរដ្ឋាភិបាលអង់គ្លេសបានខាតបង់គឺតម្លៃប្រហែលជា ១,៣ ពាន់លានផោន ឬស្មើនឹងប្រាក់ចំណូលនៃថ្ងៃធ្វើការងារគិតជាមធ្យមចំនួន ៣,៩លានថ្ងៃផងដែរ។ សូមបញ្ជាក់ជូនថា បាតុកម្មដែលកំពុងកើតមាននៅក្នុងប្រទេសអង់គ្លេសនៅពេលនេះគឺបានបង្កឡើងដោយក្រុមគ្រូពេទ្យនៅទូទាំងប្រទេស ដែលបានប្រមូលផ្តុំគ្នាទាមទាឲ្យរដ្ឋាភិបាលកែសម្រួលលក្ខខណ្ឌធ្វើការងាររបស់ពួកគេមួយចំនួន និងទាមទារដំឡើងប្រាក់ខែគោល ឬប្រាក់អត្ថប្រយោជន៍ផ្សេងៗឲ្យស្របទៅនឹងកម្រិតអតិផរណានៅក្នុងប្រទេសនាពេលបច្ចុប្បន្ននេះ។ បើតាមរដ្ឋាភិបាលអង់គ្លេសបានបញ្ជាក់ថា បាតុកម្មខាងលើនេះគឺជាបាតុកម្មដែលអាក្រក់បំផុតមិនធ្លាប់មាននោះទេ បើគិតចាប់តាំងពីឆ្នាំ ១៩៨៩ មក៕ អត្ថបទ៖ ភក្តី ប្រភព៖ The
June 13, 2023 - អន្តរជាតិ
អាមេរិក៖ ការប្រែប្រួលអាកាសធាតុបានកំពុងតែបង្កការគំរាមគំហែងពិភពលោកយ៉ាងធ្ងន់ធ្ងរពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងនៅក្នុងរដូវក្តៅនាឆ្នាំនេះប្រទេសមួយចំនួនបានជួបប្រទះនឹងសីតុណ្ណភាពឡើងក្តៅក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន ហើយប្រទេសខ្លះបានជួបប្រទះនូវបញ្ហាភ្លើងឆេះព្រៃក្នុងកម្រិតដ៏អាក្រក់មិនធ្លាប់មានជាដើម។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៣ ខែមិថុនានេះឲ្យដឹងថា រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបានប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃក្នុងទំហំដ៏ធំមិនធ្លាប់មាន ពោលគឺមានធំជាងទំហំដែលធ្លាប់បានឆេះនាពេលកន្លងមករហូតដល់ ៥ដងឯណោះ។ គួរបញ្ជាក់ជូនថា ការចុះផ្សាយខាងលើនេះត្រូវបានធ្វើឡើងដោយផ្អែកលើលទ្ធផលនៃការសិក្សាមួយរបស់ក្រុមអ្នកជំនាញអាមេរិក ដែលបានធ្វើការវាយតម្លៃពីផលប៉ះពាល់ផ្សេងៗជុំវិញបញ្ហាភ្លើងឆេះព្រៃនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយគិតចាប់តាំងពីឆ្នាំ ១៩៧១ មកដល់ឆ្នាំ ២០២១។ ប្រភពខាងលើបានបន្តថា អ្វីដែលកាន់តែអាក្រក់និងគួរឲ្យបារម្ភទៀតនោះ គឺក្រុមអ្នកជំនាញអាមេរិកបានធ្វើការព្យាករណ៍ថា ទំំហំព្រៃដែលនឹងត្រូវភ្លើងឆេះនៅក្នុងទីតាំងខាងលើនេះនឹងបន្តរីកធំឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ហើយនៅត្រឹមឆ្នាំ ២០៥០ គឺទំហំព្រៃដែលត្រូវភ្លើងឆេះជាមធ្យមអាចនឹងកើនឡើងរហូតដល់ ៥០%ឯណោះ បើធៀបនឹងទំហំព្រៃដែលត្រូវភ្លើងឆេះនាពេលបច្ចុប្បន្ននេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
June 13, 2023 - អន្តរជាតិ
កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងត្បូងបានឃាត់ខ្លួនបុរសក្លាហានម្នាក់ ដែលបានព្យាយាមឡើងលើអគារដ៏ខ្ពស់មួយនៅក្នុងទីក្រុងសេអ៊ូលដោយគ្មានប្រើប្រាស់ឧបករណ៍ជំនួយអ្វីទាល់តែសោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនានេះ។ បុរសដែលបានព្យាយាមធ្វើរឿងដ៏គ្រោះថ្នាក់តែម្នាក់ឯង និងគ្មានការអនុញ្ញាតពីអាជ្ញាធរក្រុងសេអ៊ូល ឬស្ថាប័នជំនាញណាមួយរូបនេះមានឈ្មោះថា George King-Thompson និងជាជនជាតិអង់គ្លេស។ ប្រភពខាងលើបានបន្តថា អគារដែលលោក George King-Thompson បានព្យាយាមឡើងនោះមានឈ្មោះថា Lotte World Tower មានកម្ពស់ ៥៥៥ម៉ែត្រ និងមាន ១២៣ជាន់ ខណៈអគារពាណិជ្ជកម្មមួយនេះគឺជាអគារខ្ពស់ជាងគេបំផុតប្រចាំនៅក្នុងប្រទេសកូរ៉េខាងត្បូង និងជាអគារខ្ពស់ជាងគេបំផុតលំដាប់ទី ៤នៅលើពិភពលោកផងដែរ។ ការឃាត់ខ្លួនបុរសដែលចូលចិត្តយកជីវិតខ្លួនឯងទៅប្រលែងលេងជាមួយនឹងគ្រោះថ្នាក់រូបនេះគឺត្រូវបានធ្វើឡើងនៅពេលដែលគាត់បានឡើងទៅដល់ជាន់ទី ៧៣ទៅហើយ ខណៈរូបគាត់មានបំណងចង់ឡើងឲ្យដល់ដំបូលអគារដោយប្រើតែដៃទទេប៉ុណ្ណោះ។ សូមបញ្ជាក់ជូនថា នាពេលកន្លងមកលោក George King-Thompson
June 13, 2023 - អន្តរជាតិ
ចិន៖ ក្រុមហ៊ុនអាកាសចរណ៍មួយបានសម្រេចដាក់ចេញនូវបទបញ្ជាដ៏តឹងរឹងមិនធ្លាប់មានមួយគឺផ្អាកមិនឲ្យមកធ្វើការងារនោះទេចំពោះបុគ្គលិកភេទស្រីរូបណាដែលធាត់លើសពីទម្ងន់ស្តង់ដារដែលក្រុមហ៊ុនបានកំណត់។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃចន្ទ ទី១២ ខែមិថុនានេះបានបញ្ជាក់ថា ក្រុមហ៊ុនដែលបានអនុវត្តនូវគោលការណ៍ដ៏កម្រខាងលើនេះគឺ ក្រុមហ៊ុនអាកាសចរណ៍ Hainan Airlines ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន។ គួរកត់សម្គាល់ថា នាពេលបច្ចុប្បន្ននេះក្រុមហ៊ុន Hainan Airlines បានកំណត់យកទម្ងន់ស្តង់ដាររបស់បុគ្គលិកភេទស្រីដោយប្រើប្រាស់រូបមន្ត កម្ពស់ (គិតជាសង់ទីម៉ែត្រ) ដក ១១០ = ទម្ងន់ស្តង់ដារ (គិតជាគីឡូក្រាម)។ ឧទាហរណ៍ថា បុគ្គលិកភេទស្រីម្នាក់មានកម្ពស់ ១,៦៥ ម៉ែត្រ (១៦៥ សង់ទីម៉ែត្រ-១១០) នោះទម្ងន់ស្តង់ដាររបស់គាត់គឺ ៥៥ គីឡូក្រាម។ ប្រភពខាងលើបានបន្តថា ក្នុងការអនុវត្តវិធានការខាងលើនេះគឺក្រុមហ៊ុន Hainan
June 12, 2023 - អន្តរជាតិ
អាមេរិក៖ បើទោះជាពិភពលោកបានរីកចម្រើនទៅមុខយ៉ាងលឿន ហើយមនុស្សភាគច្រើនសុទ្ធតែបានទទួលការអប់រំយ៉ាងសម្បូរបែបយ៉ាងណាក៏ដោយ តែផ្នត់គំនិតនៃការប្រើអំពើហិង្សាចំពោះស្រ្តីនៅតែបន្តកើតមានជារឿយៗនៅសង្គមគ្រួសារទាំងនៅក្នុងប្រទេសក្រីក្រកំពុងអភិវឌ្ឍ និងនៅក្នុងប្រទេសជឿនលឿន។ ជាក់ស្តែងយោងតាមការសិក្សាមួយបានបង្ហាញថា អំពើហិង្សាចំពោះស្រ្តី ការរើសអើងចំពោះស្រ្តី និងវិសមភាពយេនឌ័របានកើតឡើងយ៉ាងច្រើនគួរកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិសេសនៅក្នុងអំឡុងពេលដែលពិភពលោកត្រូវបិទខ្ទប់ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩។ គួរកត់សម្គាល់ថា ការសិក្សាមួយនេះត្រូវបានធ្វើឡើងតាមរយៈកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃចន្ទ ទី១២ ខែមិថុនានេះ។ របាយការណ៍នៅក្នុងការសិក្សាដដែលនេះបានបង្ហាញថា នៅក្នុងផ្នត់គំនិតរបស់មនុស្សប្រុសម្នាក់នៅក្នុងចំណោមមនុស្សប្រុស ៤នាក់ នៅតែគិតថា ការប្រើប្រាស់អំពើហិង្សាចំពោះប្រពន្ធគឺជារឿងធម្មតា។ ផ្អែកតាមលទ្ធផលនៃការសិក្សានេះគេបានបង្ហាញក្តីបារម្ភថា គោលដៅនៃការលុបបំបាត់អំពើហិង្សា និងការរើសអើងចំពោះស្រ្តីនៅលើពិភពលោកទំនងជាមិនអាចសម្រេចបានតាមផែនការកំណត់នៅក្នុងឆ្នាំ ២០៣០ខាងមុខនេះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
June 12, 2023












