- Pheakdey
- អន្តរជាតិ
ចិន៖ ការសិក្សាមួយបានបង្ហាញថា វិស័យ E-sport នៅក្នុងប្រទេសចិនបានរីកចម្រើនយ៉ាងខ្លាំង រហូតដល់មានការបើកវគ្គបណ្តុះបណ្តាល មានសញ្ញាប័ត្របញ្ជាក់ការសិក្សា មានសណ្ឋាគារធំៗជាអ្នកផ្គត់ផ្គង់ទីផ្សារដើម្បីរកប្រាក់កម្រៃ និងមានទាំងការទិញ-លក់សមាជិកអ្នកលេងរវាងក្លឹបនិងក្លឹបដូចក្នុងទីផ្សារដោះដូរកីឡាករក្នុងពិភពបាល់ទាត់អីចឹងដែរ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី២៥ ខែកញ្ញានេះបានបញ្ជាក់ថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Niko Partners ដែលជាក្រុមហ៊ុនចែកចាយនិងគ្រប់គ្រងទីផ្សារវីដេអូហ្គេមធំបំផុតនៅក្នុងប្រទេសចិន និងតំបន់អាស៊ីប៉ាស៊ីភិច។ បើតាមលោក Zeng Xiaofeng ដែលជាអនុប្រធានក្រុមហ៊ុន Niko Partners បានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះចិនគឺជាទីផ្សារ E-sport ធំបំផុតនៅក្នុងពិភពលោកដោយចិនមានអ្នកលេងហ្គេមសរុបប្រមាណជា ៤៨៧លាននាក់។ លោក Zeng Xiaofeng បានបន្តថា E-sport
September 25, 2023 - អន្តរជាតិ
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងនៅក្នុងថ្ងៃចន្ទ ទី២៥ ខែកញ្ញានេះបានបញ្ជាក់ថា ទំទាក់ទំនងរវាងប្រទេសខ្លួនជាមួយនឹងប្រទេសរុស្ស៊ីគឺជារឿងធម្មតា និងជារឿងធម្មជាតិនៃប្រទេសជិតខាងគ្នា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ការចេញមកធ្វើសេចក្តីបញ្ជាក់នេះគឺដើម្បីឆ្លើយតបទៅនឹងមតិរិះគន់របស់បណ្តាប្រទេសជាច្រើន ជាពិសេសកូរ៉េខាងត្បូង ជុំវិញដំណើរទស្សនកិច្ចរបស់លោក គឹម ជុងអ៊ុនទៅកាន់ទីក្រុងម៉ូស្គូកាលពីសប្តាហ៍កន្លងទៅនេះ។ កូរ៉េខាងជើងបាននិយាយច្បាស់ៗថា៖ “វាជារឿងធម្មតា និងជារឿងធម្មជាតិសម្រាប់ប្រទេសជិតខាងក្នុងការរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក ហើយគ្មានហេតុផលណាមួយហៅការអនុវត្តបែបនេះជារឿងខុសឆ្គងនោះទេ”។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាស់ខាងលើនេះគឺបានកើតឡើងក្រោយពេលលោក គឹម ជុងអ៊ុន និងលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន បានជួបពិភាក្សាគ្នាដោយផ្ទាល់នៅទឹកដីរុស្ស៊ី និងបានចុះកិច្ចព្រមព្រៀងជាមួយគ្នាលើបញ្ហាសំខាន់ៗជាច្រើនក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការណ៍នៃប្រទេសទាំងពីរ។ យ៉ាងណាក្តី សម្រាប់ក្រុមប្រទេសសេរីជាច្រើននៅជុំវិញពិភពលោកបានយល់ឃើញថា នៅក្នុងជំនួបរវាងលោក គឹម ជុងអ៊ុន និងលោក វ៉្លាឌីមៀរ ពូទីននោះគឺបានបង្កប់នូវកិច្ចព្រមព្រៀងសម្ងាត់មួយ
September 25, 2023 - អន្តរជាតិ
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះអណ្តូងរ៉ែដ៏ធំមួយនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី២៥ ខែកញ្ញានេះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Guizhou ភាគខាងត្បូងប្រទេសចិន និងបានកើតឡើងនៅយប់ថ្ងៃអាទិត្យកន្លងទៅនេះ។ ប្រភពខាងលើបានបន្តថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺសុទ្ធតែជាក្រុមកម្មករដែលកំពុងតែបំពេញការងារនៅក្នុងអណ្តូងរ៉ែនោះផ្ទាល់តែម្តង ហើយរហូតមកទល់នឹងពេលនេះគេនៅមិនទាន់បានដឹងអំពីមូលហេតុពិតប្រាកដដែលបង្កឲ្យមានភ្លើងឆេះនេះនៅឡើយទេ។ ដោយឡែកចំពោះចំនួនជនរងគ្រោះវិញគឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ខណៈអាជ្ញាធរចិនកំពុងបើកការស៊ើបអង្កេតករណីនេះជាបន្ទាន់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
September 25, 2023 - អន្តរជាតិ
តៃវ៉ាន់៖ រដ្ឋាភិបាលតៃវ៉ាន់បានបង្ហាញនូវក្តីព្រួយបារម្ភចំពោះបញ្ហាសន្តិសុខជាតិជាថ្មីម្តងទៀត ក្រោយប្រទេសចិនបានធ្វើសមយុទ្ធយោធាកាន់ខ្លាំងឡើងៗនៅជុំវិញដែនកោះរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី២៣ ខែកញ្ញានេះ។ កោះតៃវ៉ាន់ថែមទាំងបានបញ្ជាក់ថា ភាពតានតឹងនៅពេលនេះគឺបានឈានដល់កម្រិតធ្ងន់ធ្ងរស្ទើរតែលែងអាចគ្រប់គ្រងបាន ដែលងាយនឹងបង្កឲ្យមានការប៉ះទង្គិតគ្នាដោយចៃដន្យណាស់។ ប្រភពខាងលើបានបន្តថា ក្នុងរយៈពេល២ សប្តាហ៍ចុងក្រោយនេះចិនបានបើកការធ្វើសមយុទ្ធយោធាក្នុងទម្រង់ដ៏កាចមួយនៅជុំវិញកោះតៃវ៉ាន់ ដោយចិនបានបញ្ជូនយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក យន្តហោះទម្លាក់គ្រាប់បែបជា និងនាវាចម្បាំងជាច្រើនគ្រឿងមកកាន់តំបន់ជុំវិញកោះតៃវ៉ាន់ ហើយអ្វីដែលជាការកត់សម្គាល់នោះគឺចិនថែមទាំងបានបញ្ជូននាវាផ្ទុកយន្តហោះ Shandong របស់ខ្លួនមកកាន់ដែនកោះតៃវ៉ាន់ទៀតផង។ បើទោះជាយ៉ាងនេះក្តី រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់លោក Chiu Kuo-cheng បានបញ្ជាក់ថា តៃវ៉ាន់នៅតែបន្តរក្សាជំហរយ៉ាងមុតមាំក្នុងការការពារដែនដីរបស់ខ្លួន បើទោះជាក្នុងស្ថានភាពបែបណាក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
September 23, 2023 - អន្តរជាតិ
អាមេរិក៖ ប្រទេសជាសម្ព័ន្ធមិត្តចំនួនគឺ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងអំពីកិច្ចសហប្រតិបត្តិការណ៍យោធារវាងប្រទេសរុស្ស៊ីនិងកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី២៣ ខែកញ្ញានេះ។ សេចក្តីថ្លែងការរួមនេះគឺត្រូវបានធ្វើឡើងក្រោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោកស្រី Park Jin និងរដ្ឋមន្ត្រីការបរទេសជប៉ុន Yoko Kamikawa បានជួបពិភាក្សាគ្នាក្នុងជំនួបពិសេសមួយកាលពីថ្ងៃសុក្រកន្លងទៅនេះ។ គួររម្លឹកជូនថា កាលពីសប្តាហ៍មុនប្រមុខដឹកនាំប្រទេសកូរ៉េខាងជើងគឺលោក គឹម ជុងអ៊ុនបានអញ្ជើញធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី ដើម្បីជួបពិភាក្សាអំពីបញ្ហាជាច្រើនជាមួយនឹងលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។ តាមព័ត៌មានផ្លូវការបានបង្ហាញថា លោក គឹម ជុងអ៊ុន និងលោក វ្ល៉ាឌីមៀរ ពូទីន បានជជែកគ្នាអំំពីបញ្ហាសំខាន់ៗមួយចំនួន
September 23, 2023 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ អាជ្ញាធរឥណ្ឌូនេស៊ីបានធ្វើការនិរទេសជនជាតិចិនចំនួន ១៥៣នាក់ចេញពីប្រទេសរបស់ខ្លួន ដែលពលរដ្ឋចិនទាំងនេះគឺសុទ្ធតែជាជនល្មើសពាក់ព័ន្ធក្នុងករណីបោកប្រាស់ស្នេហាតាមប្រព័ន្ធអ៊ីនធឺណែត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅក្នុងថ្ងៃសុក្រ ទី២២ ខែកញ្ញានេះ។ នៅក្នុងចំណោមពលរដ្ឋចិនទាំង ១៥៣នាក់នេះ ក៏មានស្រ្តីចំនួន ៥នាក់ផង ខណៈអត្តសញ្ញាណលម្អិតរបស់ពួកគេម្នាក់ៗមិនត្រូវបានបង្ហាញសាធារណៈឡើយ។ ប្រភពខាងលើបានបន្តថា ភាគច្រើននៃក្រុមជនល្មើសបានធ្វើសកម្មភាពបោកប្រាក់ជាលក្ខណៈបណ្តាញរួមគ្នា ហើយល្បិចនៃការឆបោករបស់ពួកគេនោះ គឺពួកគេបានទាក់ទងទៅកាន់ក្រុមជនរងគ្រោះតាមរយៈបណ្តាញសង្គមដើម្បីបង្កើតទំនាក់ទំនងស្នេហាក្លែងក្លាយមួយ។ ក្រោយជនរងគ្រោះបានបាក់ចិត្តស្រលាញ់ពួកគេហើយ ពួកគេក៏ផ្តើមល្បួងឲ្យជនរងគ្រោះថតរូបអាក្រាតកាយ ឬវីដេអូធ្វើសកម្មភាពផ្លូវភេទផ្ញើឲ្យពួកគេមើល ហើយនៅទីបញ្ចប់ពួកគេបានប្រើប្រាស់រូបភាពឬវីដេអូទាំងនោះដើម្បីគំរាមទារប្រាក់ពីក្រុមជនរងគ្រោះជាថ្នូរនឹងការមិនបង្ហោះរូបភាព ឬ វីដេអូទាំងនោះជាសាធារណៈ។ បើតាមអាជ្ញាធរឥណ្ឌូនេស៊ីបានបញ្ជាក់ថា ក្រុមជនល្មើសទាំងអស់នេះបានជំរិតទារប្រាក់ពីក្រុមជនរងគ្រោះសរុបប្រមាណជា ១,៣លានដុល្លារអាមេរិក គិតត្រឹមពេលដែលអាជ្ញាធរបានឃាត់ខ្លួនពួកគេនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ South
September 22, 2023 - អន្តរជាតិ
សិង្ហបុរី៖ ស្រ្តីម្នាក់ត្រូវខាតបង់ប្រាក់អស់ចំនួន ៧៦,០០០ដុល្លារ ក្រោយសម្រចចិត្តបញ្ជាទិញនំសែនព្រះខែតាមប្រព័ន្ធអ៊ីនធឺណិត នេះបើយោងតាមការចុះផ្សាយរបស់របស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២១ ខែកញ្ញានេះ។ ស្រ្តីជាជនរងគ្រោះមានឈ្មោះថា Lee ហើយបច្ចុប្បន្នកំពុងបម្រើការងារជានាយកផ្នែករដ្ឋបាលនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែងក្នុងប្រទេសសិង្ហបុរី។ ប្រភពខាងលើបានបន្តថា មុនពេលកើតហេតុអ្នកនាងបានបញ្ជាទិញនំសែនព្រះខែពី Facebook Page មួយ ដែលមានឈ្មោះថា “Sunshine Cake House” ដោយនំនោះត្រូវបានគេដាក់លក់ក្នុងតម្លៃ ២៩,៩០ ដុល្លារ សម្រាប់នំមួយប្រអប់ដែលមាននំតូចៗចំនួន ៨ដុំ។ យ៉ាងណាក្តី ក្នុងពេលទូរទាត់ប្រាក់សម្រាប់ទិញនំនោះ គឺគាត់ត្រូវឆ្លងកាត់ការប្រើប្រាស់ App មួយ ដែលកម្មវិធីទូរស័ព្ទនោះការពិតទៅគឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមចោរអ៉ីនធឺណិត។ ដំណើរការខាងលើនេះបានអនុញ្ញាតឲ្យ ក្រុមចោរតាមប្រព័ន្ធអ៊ីនធឺណិតអាចលួចចូលទៅគ្រប់គ្រងទូរស័ព្ទដៃនិងគណនីធនាគាររបស់គាត់បាន ហើយបន្ទាប់មកក្រុមចោរក៏លួចផ្ទេរលុយចេញអស់ចំនួន
September 22, 2023 - អន្តរជាតិ
លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin បានឲ្យដឹងតាមរយៈគណនី X ផ្លូវការរបស់គាត់ថា លោកបានជួបពិភាក្សាដោយផ្ទាល់ជាមួយអគ្គនាយកក្រុមហ៊ុន Tesla គឺលោក Elon Musk ក្នុងអំឡុងពេលដែលលោកធ្វើដំណើរមកសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២២ ខែកញ្ញានេះ។ គួរបញ្ជាក់ជូនថា ក្នុងអំឡុងពេលនេះលោក Srettha Thavisin កំពុងមានវត្តមាននៅសហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។ ប្រភពខាងលើបានបន្តថា នៅក្នុងជំនួបដ៏ពិសេសនោះមានការជជែកពិភាក្សាគ្នាអំពីបញ្ហាមួយចំនួនដូចជា ការផលិតរថយន្តរបស់ក្រុមហ៊ុន Tesla ក្រុមហ៊ុនរ៉ុក្កែត និងផ្កាយរណប SpaceX រួមទាំងក្រុមហ៊ុនអ៊ីនធឺណែត Starlink របស់លោក Elon Musk ផងដែរ។
September 22, 2023 - អន្តរជាតិ
អាមេរិក៖ រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃឌិន នឹងបន្តអនុវត្តគម្រោងចែកជូនឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ-១៩ ដោយមិនគិតថ្លៃទៅកាន់ពលរដ្ឋទូទាំងប្រទេសនៅក្នុងរដូវរងាខាងមុខនេះ។ តាមការព្យាករណ៍គឺរដូវរងានៅសហរដ្ឋអាមេរិកនឹងត្រូវចាប់ផ្តើមពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៩ ខែមីនាឆ្នាំ ២០២៤។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញានេះបានឲ្យដឹងថា ដើម្បីអនុវត្តផែនការខាងលើនេះរដ្ឋាភិបាលអាមេរិកនឹងត្រូវប្រើប្រាស់ថវិកាចំនួន ៦០០លានដុល្លារ ហើយកញ្ចប់ថវិកានេះក៏ត្រូវបានអនុម័តឲ្យប្រើប្រាស់ជាផ្លូវការរួចហើយដែរ។ ដើម្បីទទួលបានឧបករណ៍តេស្តដោយមិនគិតថ្លៃពីសំណាក់អាជ្ញាធរអាមេរិក គឺពលរដ្ឋអាមេរិកតម្រូវឲ្យចូលទៅចុះឈ្មោះស្នើសុំនៅក្នុងគេហទំព័រ covidtests.gov ខណៈគ្រួសារនីមួយៗនឹងត្រូវទទួលបានឧបករណ៍តេស្តជំងឺកូវីដ-១៩ ចំនួន ៤៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
September 21, 2023 - អន្តរជាតិ
កូរ៉េខាងត្បូង៖ ប៉ូលិសកូរ៉េខាងត្បូងបានចោទប្រកាន់ទាហានអាមេរិកចំនួន ១៧នាក់ និងពលរដ្ឋស៊ីវិលចំនួន ៥នាក់ផ្សេងទៀតពីបទប្រើប្រាស់គ្រឿងញៀន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញានេះ។ គ្រឿងញៀននោះគឺជាកញ្ឆាសំយោគ ដែលត្រូវបាននាំចូលមកាន់ទឹកដីកូរ៉េខាងត្បូងតាមរយៈសេវាប្រៃសណីយ៍របស់យោធាអាមេរិក។ យ៉ាងណាក្តី គិតរហូតមកទល់នឹងពេលនេះប៉ូលិសកូរ៉េខាងត្បូងនៅមិនទាន់ធ្វើការឃាត់មនុស្សទាំង ២២នាក់នោះនៅឡើយទេ តែអាជ្ញាធរកូរ៉េខាងត្បូងបានដាក់ការស្នើសុំទៅកាន់ព្រះរាជអាជ្ញារួចហើយ ដើម្បីធ្វើការចោទប្រកាន់ជាផ្លូវការនិងបន្តអនុវត្តទោសទៅតាមច្បាប់ជាធរមាន។ បើតាម Cha Min-seok មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកស៊ើបអង្កេតករណីគ្រឿងញៀនបានបញ្ជាក់ថា ការប្រើប្រាស់កញ្ឆានៅក្នុងប្រទេសកូរ៉េខាងត្បូងគឺត្រូវបានចាត់ទុកជាសកម្មភាពខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ហើយអ្នកដែលបានប្រព្រឹត្តិសកម្មភាពនេះនឹងត្រូវទទួលទោសទៅតាមផ្លូវចាប់ បើទោះជាពួកគេកំពុងស្ថិតនៅក្នុងលក្ខខណ្ឌការងារអ្វីក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
September 21, 2023









