Pheakdey
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ម៉ាឡេស៊ីបានដាក់ឲ្យប្រើប្រាស់ពិធីករសិប្បនិម្មិតជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តនៃវិស័យបច្ចេកវិទ្យារបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃអង្គារ ទី២០ ខែមិថុនានេះ។ ពិធីករសិប្បនិម្មិត ដែលកំពុងធ្វើការងារជំនួសតួនាទីរបស់មនុស្សនៅពេលនេះគឺជាឧបករណ៍អេឡិចត្រូនិចដែលដំណើរការដោយបច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត)​ ពោលគឺជាបច្ចេកវិទ្យាដ៏ឆ្លាតវ័យនិងទំនើបបំផុតចុងក្រោយមួយនាពេលបច្ចុប្បន្ននេះ។ ពិធីករសិប្បនិម្មិតរូបនេះត្រូវបានគេដាក់ឈ្មោះឲ្យថា Aina Sabrina ហើយគេបាន​បញ្ចូលទិន្នន័យសំខាន់ៗជាច្រើនអំពីតន្ត្រីទៅក្នុងខ្លួនរបស់គាត់ ដើម្បីឲ្យគាត់មានសមត្ថភាពអាចចាក់តន្ត្រី ឆ្លើយសំនួរជាច្រើនទាក់ទងនឹងតន្ត្រី បង្កើតតន្រ្តី ឬធ្វើការ Mix តន្ត្រីបានយ៉ាងឆាប់រហ័សទៅតាមការសំណូមពររបស់ប្រិយមិត្តអ្នកស្តាប់។ សូមបញ្ជាក់ជូនថា ស្ថានីយ៍វិទ្យុដែលកំពុងតែប្រើប្រាស់ពិធីករសិប្បនិម្មិតនេះមានឈ្មោះថា វិទ្យុ FlyFM ជាវិទ្យុនិយាយភាសាអង់គ្លេស ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Media Prima ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មលើប្រព័ន្ធផ្សព្វផ្សាយនិងការកំសាន្តធំជាងគេបង្អស់ប្រចាំនៅក្នុងប្រទេសម៉ាឡេស៊ី៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    June 20, 2023
  • អន្តរជាតិ

    ចិន៖ បរិយាកាសរីករាយនៅក្នុងថ្ងៃរៀបមង្គលការមួយត្រូវបានរលាយបាត់មួយរំពេច ក្រោយកូនក្រមុំបានទាមទា​ប្រាក់ថ្លៃបណ្ណាការបន្ថែមក្នុងថ្ងៃរៀបការ ខណៈការទាមទាដោយអត់មានការគ្រោងទុកនោះបានធ្វើឲ្យកូនកំលោះខឹងយ៉ាងខ្លាំងរហូតសម្រេចចិនដើរចេញពីកម្មវិធីតែម្តង។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃអង្គារ ទី២០ ខែមិថុនានេះបានឲ្យដឹងថា ហេតុការណ៍ខាងលើនេះបានកើតឡើងនៅក្នុងខេត្ត Sichuan ភាគខាងត្បូងប្រទេចិន ខណៈអត្តសញ្ញាណពិតប្រាកដរបស់កូនក្រមុំនិងកូនកំលោះមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ។ ប្រភពខាងលើបានបន្តថា មុនពេលរៀបការគ្រួសារខាងកូនកំលោះបានជូនប្រាក់ថ្លៃបណ្ណាការគ្រប់ចំនួនទៅកាន់គ្រួសារខាងកូនស្រីរួចម្តងហើយ ដូចនេះភាគីខាងកូនកំលោះមិនបានត្រៀមប្រាក់សម្រាប់ចំណាយអ្វីបន្ថែមទៀតនោះទេសម្រាប់ការរៀបការ។ យ៉ាងណាក្តី នៅក្នុងពេលមួយដែលកូនកំលោះត្រូវទៅទទួលកូនក្រមុំចេញពីរថយន្តដើម្បីដើរចូលក្នុងកម្មវិធីមង្គលការស្រាប់តែមិត្តភក្តិរបស់ស្រ្តីជាកូនក្រមុំបានប្រាប់ទៅកាន់បុរសជាកូនកំលោះថា គាត់ត្រូវផ្តល់ប្រាក់បណ្ណាការចំនួន ២០០,០០០យន់ (២៧,៨៧២ដុល្លារ) បន្ថែមទៀត ទើបកូនក្រមុំព្រមដើរចេញពីរថយន្ត។ ដំបូងឡើយកូនកំលោះគិតថា ការទាមទារប្រាក់ប​ន្ថែមនេះគឺគ្រាន់តែជាការនិយាយលេងប៉ុណ្ណោះ ដូចនេះគាត់ក៏បានព្យាយាមទៅអញ្ជើញកូនក្រមុំឲ្យចុះពីរថយន្តជាច្រើនដង​ តែកូនក្រមុំនៅតែបដិសេធមិនព្រមចេញពីរថយន្ត ខណៈមានភ្ញៀវកិត្តិយសជាច្រើននាក់កំពុងរង់ចាំធ្វើការអបអរកូនក្រមុំនិងកូនកំលោះទាំង ២រូបនោះ។ ឥរិយាបថរបស់ស្រ្តីជាកូនក្រមុំបានធ្វើឲ្យបុរសជាកូនកំលោះមានអារម្មណ៍ខឹងយ៉ាងខ្លាំង ហើយគាត់ក៏បានសម្រេចដើរចេញពីកម្មវិធីមង្គលការនោះតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    June 20, 2023
  • អន្តរជាតិ

    សិង្ហបុរី៖ សិង្ហបុរីគ្រោងនឹងធ្វើការដាំដុះផ្កាថ្មនៅក្នុងទឹកសមុទ្រឲ្យបាន ១០០,០០០ដើម ដើម្បីពង្រឹងប្រព័ន្ធជីវចម្រុះនៅក្នុងដែនទឹករបស់ខ្លួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃចន្ទ ទី១៩​ ខែមិថុនានេះ។ គម្រោងខាងលើនេះ គឺផែនការយុទ្ធសាស្រ្តដ៏ចម្បងមួយ ដែលរដ្ឋាភិបាលសិង្ហបុរីបេ្តជ្ញានឹងសម្រេចឲ្យបាននៅត្រឹមឆ្នាំ ២០២៤ខាងមុខនេះ។ ប្រភពខាងលើបានបន្តថា​ គុណប្រយោជន៍ដ៏សំខាន់មួយនៃការដាំដុះផ្កាថ្មទាំង ១០០,០០០នេះ គឺវានឹងជួយការពារឆ្នេរសមុទ្រពីការខូតខាត ឬការបំផ្លាញ ដែលបង្កឡើងដោយទឹករលកធំៗ ឬព្យុះជាដើម។ បើតាមអាជ្ញាធរសិង្ហបុរីបានបញ្ជាក់ថា ក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ ធនធានផ្កាថ្មប្រមាណជា ៦០%ត្រូវបានបាត់ចេញពីក្នុងដែនសមុទ្រជុំវិញប្រទេសសិង្ហបុរី ដូចនេះហើយទើបសិង្ហបុរីត្រូវតែយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះឲ្យបានឆាប់រហ័ស មុនពេលធនធានធម្មជាតិដ៏មានសារៈសំខាន់នេះត្រូវរលាយបាត់ទាំងស្រុង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 20, 2023
  • អន្តរជាតិ

    ចិន៖ កាលពីប៉ុន្មានសប្តាហ៍មុននេះមានតារាល្បីនៅលើបណ្តាញសង្គម TikTok (Influencer) ក្នុងប្រទេសចិនម្នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតទាំងគេមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់នៃការស្លាប់នោះទេ ខណៈមរណភាពនោះគឺបានកើតឡើងក្រោយពេលដែលរូបគាត់បានបង្ហោះវីដេអូមួយទៅកាន់ក្រុមអ្នកគាំទ្ររបស់គាត់ថា គាត់នឹងសម្រកទម្ងន់ឲ្យបាន ១០០គីឡូក្រាម។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN បានបញ្ជាក់ថា តារា TikTok ដែលបានបាត់បង់ជីវិតយ៉ាងអាណោច​អាធ័មរូបនេះមានឈ្មោះថា Cuihua ភេទស្រី អាយុ ២១ ឆ្នាំ ជាមនុស្សធាត់លើសទម្ងន់យ៉ាងច្រើនម្នាក់​​ ពោលគឺគាត់មានទម្ងន់ខ្លួនរហូតដល់ ១៥៦គីឡូក្រាមឯណោះ។ ប្រភពខាងលើបានបន្តថា បើទោះជាគេនៅ​មិនទាន់ទទួលបានព័ត៌មានជាក់លាក់នៃការស្លាប់របស់គាត់ក៏ពិតមែន តែថ្មីៗនេះគេបានប្រទះឃើញវីដេអូមួយបង្ហាញថា ២ថ្ងៃមុនពេលទទួលមរណភាព​ គឺអ្នកនាង Cuihua បានបង្ហាញខ្លួនក្នុងយុទ្ធនាការសម្រកទម្ងន់មួយនៅក្នុងខេត្ត​ Shaanxi ភាគខាងត្បូងប្រទេសចិន។ បើតាមក្រុមអ្នកជំនាញបានដាក់ការសង្ស័យថា ការស្លាប់របស់អ្នកនាង Cuihua អាចជាប់ទាក់ទងនឹងការចូលរួមក្នុងយុទ្ធនាការសម្រកទម្ងន់នោះ ដោយរូបគាត់បានព្យាយាមធ្វើការសម្រកទម្ងន់ឲ្យសល់ត្រឹម

    June 19, 2023
  • ព័ត៌មានជាតិ

    កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងត្បូងបានចេញសេចក្តីណែនាំឲ្យពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្នអំពីបញ្ហាអាកាសធាតុជាលើកដំបូងនៅក្នុងឆ្នាំនេះក្រោយមានការព្យាករណ៍ថា សីតុណ្ហភាពនៅតាមតំបន់សំខាន់ៗមួយចំ​នួននឹងកើនឡើងក្នុងកម្រិតដ៏ខ្ពស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time។ តំបន់ដែលអាចនឹងរងសម្ពាធខ្ពស់ពីបញ្ហារលកកម្តៅនោះមានដូចជា នៅក្នុងទីក្រុងសេអ៊ូល និងនៅតំបន់ភាគខាងកើតនៃខេត្ត Gyeonggi។ បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ជាក់ថា សីតុណ្ហភាពនៅក្នុងតំបន់ទាំង​ ២ខាងលើនេះបានកើនឡើងក្នុងកម្រិតខ្ពស់ជាង ៣៣អង្សាសេក្នុងរយៈពេល ២ថ្ងៃជាប់គ្នាមកហើយ ខណៈកម្តៅអាចនឹងបន្តកើនឡើងខ្ពស់ជាងនេះ និងបន្តកើតមានក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀតផងដែរ។ បើតាមរបាយការណ៍របស់អាជ្ញាធរកូរ៉េខាងត្បូងបានបង្ហាញថា ចាប់តាំងពីថ្ងៃទី ២០ ខែឧសភាមកដល់សប្តាហ៍នេះ មានពលរដ្ឋកូរ៉េខាងត្បូងចំនួន ៨៦នាក់ហើយ ដែលបានធ្លាក់រងគ្រោះដោយសាររលកកម្តៅ ហើយនៅក្នុងនោះក៏មានពលរដ្ឋម្នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖  The Strait Time

    June 19, 2023
  • អន្តរជាតិ

    ថៃ៖ ទីផ្សារលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសថៃបានកើនឡើងយ៉ាងគំហុកក្នុងរយៈពេល ៥ខែដំបូងនៅក្នុងឆ្នាំ ២០២៣នេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមិថុនានេះ។​ បើតាមនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកថៃបានបញ្ជាក់ថា មានរថយន្តអគ្គិសនីចំនួន ៣២,៤៥០គ្រឿងត្រូវបានលក់ដាច់អស់ បើគិតពីខែមករារហូតមកដល់ខែឧសភានេះ។ អាជ្ញាធរថៃបានបញ្ជាក់ថា បើសិនធ្វើការប្រៀបធៀបពីកំណើននៃតម្រូវការរថយន្តអគ្គិសនីនេះទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺមានការកើនឡើងយ៉ាងខ្ពស់ ពោលគឺបានកើនឡើងរហូតដល់ ៤៧៤,៤៣%ឯណោះ។ គួរបញ្ជាក់ជូនថា ដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋខ្លួនងាកមកប្រើប្រាស់រថយន្តអគ្គិសនី រដ្ឋាភិបាលថៃបានសម្រេចកាត់បន្ថយការបង់ពន្ធផ្លូវរហូតដល់ ៨០% សម្រាប់រថយន្តអគ្គិសនីគ្រប់ប្រភេទក្នុងរយៈពេលមួយឆ្នាំ៕  អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    June 17, 2023
  • អន្តរជាតិ

    ចិន៖ ទីក្រុងមួយចំនួនស្ថិតនៅភាគខាងជើងនៃប្រទេសចិនបានបំបែកកំណត់ត្រាមានសីតុណ្ហភាពខ្ពស់បំផុត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីល្ងាចថ្ងៃសុក្រ ទី១៦ ខែមិថុនាម្សិលមិញនេះ។ ទីក្រុងដែលកំពុងតែប្រឈមនឹងរលកកម្តៅក្នុងកម្រិតយ៉ាងខ្ពស់នោះមានដូចជា ទីក្រុង Shijiazhuang ទីក្រុង Zhangjiakou និងទីក្រុង Chengde ដែលស្ថិតនៅក្នុងខេត្ត Hebei។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា សីតុណ្ហភាពនៅក្នុងទីក្រុងទាំង ៣ខាងលើនេះបានកើនឡើងដល់ ៤០អង្សាសេ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេនាពេលកន្លងមក ខណៈទីតាំងសំខាន់ៗជាច្រើនផ្សេងទៀតនៅទូទាំងប្រទេសចិនក៏សុទ្ធតែត្រូវប្រឈមជាមួយនឹងបញ្ហារកលកម្តៅនេះផងដែរ គ្រាន់តែសីតុណ្ហភាពមិនទាន់ឡើងដល់កម្រិតបំបែកកំណត់ត្រា។ ស្របពេលដែលសីតុណ្ហភាពបានកើនឡើងខ្ពស់ ប្រទេសចិនក៏ត្រូវប្រឈមនឹងបញ្ហាមួយបន្ថែមទៀតផងដែរ គឺខ្វះខាតអគ្គិសនីសម្រាប់ផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់ទៅតាមតម្រូវការប្រើប្រាស់ជាក់ស្តែង។ បើយោងតាមការព្យាករណ៍របស់ក្រុមអ្នកជំនាញចិនបានបញ្ជាក់ថា ប្រទេសចិនអាចប្រឈមនឹងបញ្ហាកើនឡើងនៃសីតុណ្ហភាពនេះក្នុងរយៈពេលជាង ២ខែទៀត ដោយគិតចាប់ពីពាក់កណ្តាលខែមិថុនានេះ៕ ប្រភព៖ The Strait Time

    June 17, 2023
  • អន្តរជាតិ

    ម៉ិចស៊ីកូ៖ អាជ្ញាធរម៉ិចស៊ីកូបានធ្វើការជូនដំណឹងឲ្យពលរដ្ឋខ្លួនត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះសុខភាព ក្រោយសីតុណ្ហភាពជាមធ្យមនៅក្នុងប្រទេសបានកើនឡើងដល់កម្រិតដ៏ខ្ពស់បំផុតមួយដែលមិនធ្លាប់កើតមាននាពេលកន្លងមក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមិថុនានេះ។ បើតាមអាជ្ញាធរម៉ិចស៊ីកូបានបញ្ជាក់ថា សីតុណ្ហភាពជាមធ្យមបានកើនឡើងខ្ពស់ជាង ៣០អង្សាសេ ពោលគឺបានកើតឡើងខ្ពស់ជាងសីតុណ្ហភាពជាទូទៅ ១០ សង្សាសេ។ បើយោងតាមការព្យាករណ៍បានបង្ហាញថា សីតុណ្ហភាពដ៏ក្តៅនេះនឹងបន្តកើតមាននៅក្នុងប្រទេសម៉ិចស៊ីកូក្នុងរយៈពេលចន្លោះពី ១០ ទៅ ១៥ ថ្ងៃទៀត ដោយគិតចាប់ពីពេលជូនដំណឹងនេះ ខណៈរដ្ឋចំនួន ២៣ នៅក្នុងចំណោមរដ្ឋសរុបទាំង ៣២ របស់ប្រទេសម៉ិចស៊ីកូនឹងត្រូវប្រឈមជាមួយបញ្ហារលកកម្តៅនេះខ្លាំងជាងគេ។ សូមបញ្ជាក់ជូនផងដែរនៅក្នុងឆ្នាំ ២០២៣នេះរលកកម្តៅបានផ្តាច់យកជីវិតពលរដ្ឋម៉ិចស៊ីកូអស់ចំនួន ៦នាក់ហើយ ខណៈមានពលរដ្ឋមួយចំនួនបានធ្លាក់ខ្លួនឈឺផងដែរ៕ ប្រភព៖ The Strait

    June 16, 2023
  • អន្តរជាតិ

    ស្រីលង្កា៖ ដុំគ្រួសក្នុងតម្រងនោមដ៏ធំមិនគួរឲ្យជឿមួយក្នុងប្រវត្តិសាស្រ្តនៃវិស័យវេជ្ជសាស្រ្តត្រូវបានរកឃើញនៅក្នុងខ្លួនអ្នកជំងឺម្នាក់  នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែមិថុ​នានេះ។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងមន្ទីរពេទ្យ Colombo Army Hospital ដែលជាមន្ទីរពេទ្យយោធាធំមួយនៅក្នុងប្រទេសស្រីលង្កា​​ ខណៈអ្នកជំងឺនោះគឺជាស្រ្តីចំណាស់ម្នាក់ឈ្មោះ Canistus Coonge និងមានអាយុ ៦២ឆ្នាំ។ ប្រភពខាងលើបានបន្តថា គ្រួសក្នុងតម្រងនោមដែលបានវះកាត់ចេញពីក្នុងខ្លួនរបស់លោកស្រី Canistus Coonge នោះគឺមានប្រវែង ១៣,៣៧ សង់ទីម៉ែត្រ និងមានទម្ងន់ ៨០១ក្រាម។ បើតាមក្រុមអ្នកជំនាញក្នុងវិស័យវេជ្ជសាស្រ្តបានបញ្ជាក់ថា ដុំគ្រួសខាងលើនេះគឺមានទំហំធំជាងដុំគ្រោះធម្មតារហូតដល់ ៥ដង និងជាដុំគ្រួសធំបំផុតនៅលើពិភពលោកផងដែរគិតត្រឹមពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ថា នាពេលកន្លងមកក្រុមវេជ្ជបណ្ឌិតធ្លាប់បានរកឃើញគ្រោះក្នុងតម្រងនោមក្នុងករណីកម្រមួយចំនួនដែលមានប្រវែងត្រឹម ១២

    June 16, 2023
  • អន្តរជាតិ

    កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលចំនួន ២គ្រាប់កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនាម្សិលមិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ មីស៊ីលដែលកូរ៉េខាងជើងបានបាញ់នោះគឺជាមីស៊ីលបាលីស្ទិកសម្រាប់បាញ់ក្នុងរយៈចម្ងាយជិត ខណៈទីតាំងដែលយោធាកូរ៉េខាងជើងបានបាញ់មីស៊ីលទៅកាន់នោះគឺតំបន់ឆ្នេរសមុទ្រភាគខាងកើត ដែលជាតំបន់នៅជាប់និងប្រទេសកូរ៉េខាងត្បូង។ ប្រភពខាងលើបានបន្តថា ការបាញ់មីស៊ីលរបស់កូរ៉េខាងជើងកាលពីថ្ងៃម្សិលមិញនេះគឺត្រូវបានធ្វើឡើងភ្លាមៗក្រោយពេលដែលប្រមុខដឹកនាំកូរ៉េខាងជើងបានធ្វើការព្រមានជាសាធារណៈជុំវិញការធ្វើសមយុទ្ធយោធារវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ពោលគឺមីស៊ីលបានផ្ទុះឡើងក្រោយមានសេចក្តីព្រមានខាងលើនេះមិនបានមួយម៉ោងផងដែរ។ គួរបញ្ជាក់ជូនថា ម្សិលមិញនេះប្រទេសកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកបានបើកការធ្វើសមយុទ្ធយោធារួមគ្នារយៈពេល ៥ថ្ងៃ ដោយប្រើកងទ័ពចំនួន ២,៥០០នាក់ ខណៈសមយុទ្ធយោធានោះគឺជាសមយុទ្ធប្រើគ្រាប់ពិតទៀតផង៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    June 16, 2023