- Pheakdey
- អន្តរជាតិ
គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលានេះការវាយប្រហារគ្នារវាងក្រុមហាម៉ាសប៉ាឡេស្ទីននិងកងកម្លាំងអ៊ីស្រាអែលបានអូសបន្លាយអស់រយៈពេល ១២ថ្ងៃហើយ ខណៈគេនៅមិនទាន់មើលឃើញពីតម្រុយណាមួយដែលអាចបង្ហាញពីសញ្ញានៃការបិទបញ្ចប់នោះទេ។ របាយការណ៍ចុងក្រោយមួយទាកទងនឹងប្រធានបទនៃការវាយប្រហារនេះគឺពេលនេះប្រទេសអេហ្ស៊ីបបានយល់ព្រមបើកព្រំដែនប្រទេសរបស់ខ្លួនហើយ ដើម្បីអនុញ្ញាតឲ្យមានការដឹកជញ្ជូនជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្គាហ្សាសម្រាប់ជួយពលរដ្ឋស៊ីវិលប៉ាឡេស្ទីនជាច្រើនលាននាក់។ រឿងរ៉ាវដែលគួរចាប់អារម្មណ៍មួយចំនួនទៀតនោះគឺសហរដ្ឋអាមេរិកបានសម្រេចផ្តល់ប្រាក់ជំនួយមនុស្សធម៌ចំនួន ១០០លានដុល្លារសម្រាប់ប្រើប្រាស់ជួយពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ហ្គាកស្សា ខណៈលោកប្រធានាធិបតីអាមេរិកក៏បានអញ្ជើញធ្វើដំណើរទៅដល់ប្រទេសអ៊ីស្រាលផងដែរ ដើម្បីជួយសម្របសម្រួលឲ្យមានការឈប់ប្រយុទ្ធគ្នា។ គិតត្រឹមពេលនេះភាគីខាងអ៊ីស្រាអែលបានបញ្ជាក់ថា ការប្រយុទ្ធគ្នាក្នុងរយៈពេលជាង ១០ថ្ងៃមកនេះបានបណ្តាលឲ្យមានពលរដ្ឋអ៊ីស្រាអែលជាង ១,៤០០នាក់បានស្លាប់បាត់បង់ជីវិត ខណៈខាងប៉ាឡេស្ទីនវិញមានចំនួនអ្នកស្លាប់ ៣,៤៧៨នាក់ និងរបួសចំនួន ១២,០៦៥នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
October 19, 2023 - អន្តរជាតិ
ជប៉ុន៖ក្រុមហ៊ុនផលិតរថយន្តធំៗចំនួន ៣គ្រោងនឹងសហការណ៍គ្នាបង្កើតសេវាកម្មធ្វើដំណើរដោយគ្មានអ្នកបើកបរនៅក្នុងប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលានេះ។ ក្រុមហ៊ុនទាំង ៣នោះរួមមានក្រុមហ៊ុនផលិតរថយន្ត Honda Motor ក្រុមហ៊ុនផលិតរថយន្ត General Motors (GM) និងក្រុមហ៊ុនផលិតរថយន្ត Cruise។ ប្រភពខាងលើបានបន្តថា តាមគម្រោងគឺក្រុមហ៊ុនទាំង ៣នេះនឹងរួមគ្នាផលិតយានជំនិះដ៏ឆ្លាតវ័យមួយប្រភេទដែលមានរូបរាងស្រដៀងគ្នាទៅនឹងរថយន្តខ្នាតតូចសម្រាប់ដឹកអ្នកដំណើរអីចឹងដែរ ខណៈយានជំនិះឆ្លាតវ័យនោះអាចដំណើរការបានដោយមិនចាំបាច់ត្រូវការអ្នកបើកបរដូចរថយន្តឡើយ។ បើតាមតំណាងរបស់ក្រុមហ៊ុន Honda Motor បានបញ្ជាក់ថា តាមផែនការ គឺការផលិតយានជំនិះឆ្លាតវ័យនេះនឹងត្រូវសម្រេចឲ្យបាននៅពាក់កណ្តាលឆ្នាំ ២០២៤ ហើយការដាក់ឲ្យប្រើប្រាស់ជាផ្លូវការគឺនៅក្នុងឆ្នាំ ២០២៦ ខណៈនៅក្នុងដំណាក់ដំបូង គឺយានជំនិះពិសេសនេះនឹងត្រូវផលិតឡើងតែចំនួន ៥០០គ្រឿងប៉ុណ្ណោះសម្រាប់ដាក់ឲ្យប្រើប្រាស់នៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន៕ អត្ថបទ៖
October 19, 2023 - អន្តរជាតិ
ថៃ៖ ចំនួនពលរដ្ឋថៃបានស្លាប់ដោយការប្រយុទ្ធគ្នារវាងក្រុមហាម៉ាសប៉ាឡេស្ទីននិងកងកម្លាំងអ៊ីស្រាអែលបានបន្តកើនឡើងជាបន្តបន្ទាប់ ហើយគិតត្រឹមថ្ងៃអង្គារ ទី១៨ ខែតុលានេះតួលេខអ្នកស្លាប់បានកើតឡើងរហូតដល់ ៣០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់របស់បណ្តាញសារព័ត៌មាន National Thailand។ ចំពោះចំនួនជនរងគ្រោះវិញគឺមិនមានការប្រែប្រួលឡើយ ពោលគឺមានចំនួន ១៦នាក់ដដែល។ ដោយឡែកចំពោះពលរដ្ឋថៃដែលត្រូវបានក្រុមហាម៉ាសចាប់ខ្លួនធ្វើជាចំណាត់ខ្មាំងវិញគឺគិតត្រឹមពេលនេះមានចំនួន ១៨នាក់ ខណៈរដ្ឋាភិបាលថៃកំពុងដុតដៃដុតជើងយ៉ាងខ្លាំងក្នុងការជម្លៀសពលរដ្ឋខ្លួនមកកាន់ប្រទេសកំណើតវិញ។ ប្រភពខាងលើបានបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះអជ្ញាធរថៃអាចធ្វើការជម្លៀសពលរដ្ឋចេញពីប្រទេសអ៊ីស្រាលអែលបានចំនួន ៤០០នាក់ក្នុងមួយថ្ងៃ ហើយឆាប់ៗនេះអាជ្ញាធរថៃនឹងបង្កើនការដឹកជញ្ជូនពលរដ្ឋខ្លួនឲ្យបានរហូតដល់ ៦០០នាក់ក្នុងមួយថ្ងៃ។ គួរបញ្ជាក់ជូនថា មុនពេលមានការវាយប្រហារគ្នាកើតឡើង គឺមានពលរដ្ឋថៃសរុបចំនួន ៧,៥៤០នាក់កំពុងស្នាក់នៅនិងបំពេញការងារផ្សេងៗនៅក្នុងប្រទេសអ៊ីស្រាអែល ៕ អត្ថបទ៖ ភក្តី ប្រភព៖ National Thailand។
October 18, 2023 - អន្តរជាតិ
ថៃ៖ ប្រទេសថៃគឺជាទិសដៅទេសចរណ៍ដ៏មានប្រជាប្រិយបំផុតមួយសម្រាប់ពលរដ្ឋរុស្ស៊ី បើទោះជាប្រទេសរុស្ស៊ីកំពុងមានការប្រយុទ្ធគ្នាជាមួយប្រទេសអ៊ុយក្រែនក៏ដោយ។ យ៉ាងណាក្តី ក្រោយភ្លើងសង្គ្រាមនេះបានកើតឡើងការធ្វើដំណើរចេញក្រៅប្រទេសរបស់ពលរដ្ឋរុស្ស៊ីមិនសូវមានភាពងាយស្រួលដូចមុនឡើយ ដោយប្រទេសធំៗមួយចំនួនបានសម្រេចផ្អាកជើងហោះហើរដោយផ្ទាល់ទៅកាន់ប្រទេសរុស្ស៊ី។ នៅចំពោះមុខស្ថានភាពនេះ រដ្ឋាភិបាលថៃបានព្យាយាមដាក់ចេញវិធានការសំខាន់ៗមួយចំនួនដើម្បីលើកទឹកចិត្តឲ្យពលរដ្ឋរុស្ស៊ីនៅតែបន្តធ្វើដំណើរមកកំសាន្តក្នុងប្រទេសខ្លួន ជាក់ស្តែងថ្មីៗរដ្ឋាភិបាលថៃបានសម្រេចអនុញ្ញាតឲ្យពលរដ្ឋរុស្ស៊ីអាចមកស្នាក់នៅក្នុងប្រទេសថៃបានរហូតដល់ ៩០ថ្ងៃដោយមិនចាំបាច់មានទិដ្ឋការនោះទេ។ គួរបញ្ជាក់ជូនថា នាពេលកន្លងមកពលរដ្ឋរុស្ស៊ីអាចធ្វើដំណើរទៅកាន់ប្រទេសថៃដោយគ្មានទិដ្ឋការក្នុងរយៈពេលត្រឹមតែ ៣០ថ្ងៃប៉ុណ្ណោះ ខណៈការបន្ថែមទិដ្ឋការស្នាក់នៅរហូតដល់ ៩០ថ្ងៃនេះនឹងផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ ពោលគឺមានរយៈពេលសរុបចំនួន ៦ខែ៕ អត្ថបទ៖ ភក្តី ប្រភព៖ NHK
October 18, 2023 - អន្តរជាតិ
ហ្គាហ្សា៖ របាយការណ៍មួយរបស់អាជ្ញាធរសុខាភិបាលក្រុងហ្គាហ្សាបានឲ្យដឹងថា មានពលរដ្ឋប៉ាឡេស្ទីនប្រហែលជា ៥០០នាក់ត្រូវបានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារពីសំណាក់កងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃអង្គារ ទី១៧ ខែតុលា។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃពុធ ទី១៨ ខែតុលានេះបានបញ្ជាក់ថា កាលពីថ្ងៃម្សិលមិញកងកម្លាំងអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសទ្រង់ទ្រាយធំមួយទៅកាន់តំបន់ហ្គាហ្សា ខណៈក្រុមហាម៉ាសហាក់បរាជ័យក្នុងការការពារនិងវាយបកត្រលប់ទៅវិញ។ ប្រភពខាងលើបានបន្តថា បើទោះជាការវាយប្រហារគ្នាបានអូសបន្លាយអស់រយៈពេលជាង ១០ថ្ងៃមកហើយក្តី តែកម្តៅនៃការប្រយុទ្ធហាក់មិនអន់ថយទាល់តែសោះ ខណៈតួលេខរបស់អ្នកស្លាប់បន្តកើនឡើងគួរកត់សម្គាល់ចំពោះភាគីទាំងសងខាង។ តួលេខក្រៅផ្លូវការមួយបានបង្ហាញថា គិតចាប់តាំងពីមានការប្រយុទ្ធគ្នាមកគឺមានពលរដ្ឋប៉ាឡេស្ទីដោយរួមមានទាំងក្រុមហាម៉ាសផងដែរចំនួនប្រហែលជា ៣,០០០នាក់បានស្លាប់បាត់បង់ជិវិត ខណៈភាគីខាងអ៊ីស្រាអែលវិញមានអ្នកស្លាប់ប្រមាណជា ១,៣០០នាក់ និងមានពលរដ្ឋ ២០០នាក់ផ្សេងទៀតដោយក្នុងនោះមានទាំងជនបរទេសមួយចំនួនផងដែរត្រូវបានក្រុមហាម៉ាសចាប់ខ្លួនធ្វើជាចំណាត់ខ្មាំង៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
October 18, 2023 - អន្តរជាតិ
អង់គ្លេស៖ ចក្រភពអង់គ្លេសគ្រោងនឹងយកពន្ធពីបណ្តាក្រុមហ៊ុនល្បែង Online រហូតដល់ ១% ដើម្បីប្រមូលប្រាក់យកទៅជួយកិច្ចការសង្គមសំខាន់ៗមួយចំនួន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៧ ខែតុលានេះ។ គួរបញ្ជាក់ជូនថា អត្រាពន្ធពីវិស័យល្បែង Online ដែលកំពុងអនុវត្តនៅក្នុងប្រទេសអង់គ្លេសនាពេលបច្ចុប្បន្ននេះគឺមានកម្រិតត្រឹមតែ ០,៤% ប៉ុណ្ណោះ ខណៈអត្រាពន្ធនេះបានអនុញ្ញាតឲ្យអាជ្ញាធរអង់គ្លេសអាចប្រមូលពន្ធបានជាប្រាក់សរុបចំនួន ៣៤,៧ លានផោន (៤២,២លានដុល្លារ) កាលពីឆ្នាំកន្លងទៅ។ ប្រភពខាងលើបានបន្តថា តាមគម្រោងរបស់រដ្ឋាភិបាលអង់គ្លេសនៅក្នុងឆ្នាំថ្មីគឺអង់គ្លេសចង់ប្រមូលពន្ធឲ្យបានរហូតដល់ ១០០លានផោន (១២១ លានដុល្លារ) ពីវិស័យល្បែង Online ដើម្បីយកទៅជួយគាំទ្រកិច្ចការសង្គមសំខាន់ចំនួន ៣រួមមាន ការស្រាវជ្រាវ ការការពារអ្នកញៀនគ្រឿងញៀន និងការព្យាបាលអ្នកញៀនគ្រឿងញៀន។
October 17, 2023 - អន្តរជាតិ
ជប៉ុន៖ រដ្ឋាភិបាលនៃប្រទេសជប៉ុននឹងផ្តល់ប្រាក់ជំនួយចំនួន ១០លានដុល្លារទៅកាន់តំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters នៅក្នុងថ្ងៃអង្គារ ទី១៧ ខែតុលារនេះ។ គួរកត់សម្គាល់ថា ហ្គាហ្សាគឺជាទីក្រុងដ៏សំខាន់មួយរបស់ប៉ាឡេស្ទីន មានពលរដ្ឋរស់នៅប្រមាណជា ៦០ម៉ឺននាក់ ខណៈតំបន់មួយនេះកំពុងរងនូវការវាយប្រហារយ៉ាងខ្លាំងពីសំណាក់កងកម្លាំងអ៊ីស្រាអែល។ អត្ថបទ៖ ភក្តី ប្រភព៖ Reuters
October 17, 2023 - អន្តរជាតិ
ថៃ៖ ពលរដ្ឋថៃចំនួន ៥នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែទឹកជំនន់នៅក្នុងសប្តាហ៍នេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី១៧ ខែតុលានេះ។ បើតាមអាជ្ញាធរថៃបានបបញ្ជាក់ថា ជនរងគ្រោះចំនួន ៥នាក់ដែលត្រូវបានស្លាប់បាត់បង់ជីវិតនេះគឺជាពលរដ្ឋដែលកំពុងរស់នៅក្នុងខេត្ត Phayao ភាគខាងជើងប្រទេសថៃ និងជាតំបន់ដែលកំពុងរងការវាយប្រហារដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំង។ ប្រភពខាងលើបានបន្តថា ស្ថានភាពទឹកជំនន់នៅក្នុងតំបន់ខាងលើនេះនឹងបន្តកាន់តែគ្រោះថ្នាក់ខ្លាំងចាប់ពីថ្ងៃអង្គារនេះ ដ្បិតភ្លៀងនឹងផ្តើមធ្លាក់យ៉ាងខ្លាំងបន្ថែមទៀតរហូតដល់ចុងសប្តាហ៍។ សូមបញ្ជាក់ជូនថាផងដែរ គិតចាប់តាំងពីខែសីហាឆ្នាំនេះមក ព្យុះភ្លៀងបានបង្កការគំរាមគំរាមក្នុងប្រទេសថៃជាបន្តបន្ទាប់ និងបានបណ្តាលឲ្យមានពលរដ្ឋថៃសរុបចំនួន ២៣នាក់ដែលត្រូវបានស្លាប់បាត់បង់ជីវិត ខណៈពលរដ្ឋជាង ៥០០នាក់ផ្សេងបានរងផលប៉ះពាល់ដោយប្រយោលផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
October 17, 2023 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានព្រមានអ៊ីស្រាអែលកុំឲ្យចូលទៅកាន់កាប់តំបន់ហ្គាហ្សាជាថ្មីម្តងទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលានេះ។ សេចក្តីព្រមាននេះត្រូវបានធ្វើឡើងក្នុងអំំឡុងពេលដែលលោកបានអញ្ជើញផ្តល់បទសម្ភាសន៍មួយកាលពីថ្ងៃម្សិលមិញនេះ ហើយវាក៏ជាលើកដំបូងផងដែរសម្រាប់អាមេរិកដែលបានព្យាយាមរារាំងអ៊ីស្រាអែលជាសាធារណៈដូចនេះ។ លោក ចូ បៃឌិន បានលើកឡើងថា៖ “ខ្ញុំគិតថាវាគឺជាកំហុសមួយក្នងការចូលទៅកាន់កាប់ហ្គាហ្សាពីសំណាក់កងកម្លាំងអ៊ីស្រាអែល ដ្បិតសកម្មភាពនេះនឹងផ្តល់ការគំរាមគំហែងដល់ពលរដ្ឋប៉ាឡេស្ទីនជាច្រើននាក់ផ្សេងទៀត ខណៈពួកគេមិនមែនជាសមាជិកក្រុមហាម៉ាសនោះទេ”។ គួរបញ្ជាក់ជូនថា ការវាយប្រហារគ្នារវាងក្រុមហាម៉ាសប៉ាឡេស្ទីនិងកងកម្លាំងអ៊ីស្រាលបានបណ្តាលឲ្យមានមនុស្សសរុបជាង ១,៣០០នាក់ហើយបានស្លាប់បាត់បង់ជីវិត ខណៈនៅក្នុងនោះក៏មានពលរដ្ឋអាមេរិកចំនួន ២៩នាក់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
October 16, 2023 - អន្តរជាតិ
ថៃ៖ ពលរដ្ឋថៃចំនួន ៤នាក់បន្ថែមទៀតបានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារនៅក្នុងប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃចន្ទ ទី១៦ ខែតុលានេះ។ គិតត្រឹមពេលនេះចំនួនពលរដ្ឋថៃសរុបដែលបានស្លាប់បាតបង់ជីវិតនៅក្នុងប្រទេសអ៊ីស្រាអែលបានកើនឡើងរហូតដល់ ២៨នាក់ហើយ។ ប្រភពខាងបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ គិតត្រឹមរយៈពេលនេះដូចគ្នាគឺមានពលរដ្ឋថៃចំនួន ១៦ផ្សេងទៀតបានរងរបួស ខណៈ ១៧នាក់ផ្សេងទៀតកំពុងត្រូវបានក្រុមហាម៉ាសប៉ាឡេស្ទីនចាប់ខ្លួនធ្វើជាចំណាប់ខ្មាំង។ គួរបញ្ជាក់ជូនថា មុនពេលមានការវាយប្រហារគ្នាកើតឡើង គឺមានពលរដ្ឋថៃសរុបចំនួន ៧,៥៤០នាក់កំពុងស្នាក់នៅនិងបំពេញការងារផ្សេងៗនៅក្នុងប្រទេសអ៊ីស្រាអែល ហើយគិតត្រឹមពេលនេះអាជ្ញាធរថៃបាននាំយកពលរដ្ឋថៃត្រលប់មកប្រទេសកំណើតវិញបានចំនួនជាង ៥ពាន់នាក់ហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
October 16, 2023









