- Pheakdey
- អន្តរជាតិ
អាមេរិក៖ រដ្ឋាភិបាលអាមេរិកបានចោទប្រកាន់ក្រុមហ៊ុន Google ថា បានផ្តល់ប្រាក់ចំនួន ១០ពាន់លានដុល្លារក្នុងមួយឆ្នាំទៅកាន់ក្រុមហ៊ុន Apple និងក្រុមហ៊ុនមួយចំនួនទៀតដើម្បីការពារភាពផ្តាច់មុខរបស់ខ្លួនក្នុងការស្វែងរកនៅលើបណ្តាញអ៊ីនធឺណិត។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៣ ខែកញ្ញានេះបានបញ្ជាក់ថា ការចោទប្រកាន់ខាងលើនេះគឺត្រូវបានធ្វើឡើងនៅក្នុងថ្ងៃបើកការកាត់ក្តីករណីបំពានទំនុកចិត្តដ៏ធំមួយនៅអាមេរិកក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។ បើតាមលោក Kenneth Dintzer ដែលជាមេធាវីតំណាងឲ្យក្រសួងយុត្តិធម៌អាមេរិកបានបញ្ជាក់ថា ករណីខាងលើនេះនឹងជះឥទ្ធិពលដល់ការប្រកួតប្រជែងរបស់ក្រុមហ៊ុន Google ក្នុងពេលអនាគត ខណៈរដ្ឋាភិបាលអាមេរិកកំពុងព្យាយាមដោះស្រាយបញ្ហាធំៗជាច្រើនក្នុងវិស័យបច្ចេកវិទ្យានិងអ៊ីនធឺណិត។ គួរបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះ Google គឺជាគេហទំព័រសម្រាប់ការស្វែងរកព័ត៌មាន រូបភាព វីដេអូ សៀវភៅ និងមាតិការសំខាន់ៗជាច្រើនទៀត ដែលមានអ្នកចូលទៅប្រើប្រាស់ច្រើនជាងគេបំផុតនៅលើពិភពលោក ខណៈក្រុមហ៊ុនមួយនេះអាចរកបានប្រាក់ចំណូលរាប់រយពាន់លានដុល្លារក្នុងមួយឆ្នាំៗ៕ អត្ថបទ៖ ភក្តី
September 13, 2023 - អន្តរជាតិ
រុស្ស៊ី៖ រុស្ស៊ីបានសន្យាជួយប្រទេសកូរ៉េខាងជើងក្នុងការបង្កើតប្រព័ន្ធផ្កាយរណបដ៏ទំនើបមួយ នេះបើយោងតាមចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី១៣ ខែកញ្ញានេះ។ ការថ្លែងខាងលើនេះត្រូវបានធ្វើឡើងក្នុងជំនួបដោយផ្ទាល់រវាងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ជាមួយនិងប្រមុខដឹកនាំកូរ៉េខាងជើងគឺលោក គឹម ជុងអ៊ុន ដែលត្រូវបានរៀបចំឡើងនៅក្នុងស្ថានីយ៍អវកាស Vostochny Cosmodrome ក្នុងប្រទេសរុស្ស៊ី។ គួររម្លឹកជូនថា លោក គឹម ជុងអ៊ុន បានធ្វើដំណើរទៅដល់ប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ ទី១២ ខែកញ្ញាតាមរយៈរថភ្លើងឯកជនមួយខ្សែ ហើយនៅក្នុងដំណើរទស្សនកិច្ចនេះលោក គឹម ជុងអ៊ុន និងត្រូវជួបជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ដើម្បីពិភាក្សាគ្នាជុំវិញបញ្ហាសំខាន់ៗជាច្រើនដោយក្នុងនោះក៏មានទាំងករណីសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនផងដែរ។ គួរបញ្ជាក់ជូនថា វត្តមានរបស់ លោក គឹម ជុងអ៊ុន
September 13, 2023 - អន្តរជាតិ
ម៉ារ៉ុក៖ ចំនួនអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រញ្ជួយដីក្នុងប្រទេសម៉ារ៉ុកនៅតែបន្តកើនឡើង បើទោះជាគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរមួយនេះបានកើតឡើងជាច្រើនថ្ងៃមកហើយក៏ដោយ។ របាយការណ៍ចុងក្រោយមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃចន្ទ ទី១១ ម្សិលមិញនេះគឺគេបានរកឃើញអ្នកស្លាប់បាត់បង់ជីវិតកើនឡើងរហូតដល់ ២,៨៦២នាក់ ខណៈប្រតិបត្តិការណ៍ស្វែងរកជនជនរងគ្រោះនៅក្រោមគំនរបាក់បែកនៅមិនទាន់បិទបញ្ចប់នៅឡើយទេ។ បើតាមអាជ្ញាធរម៉ារ៉ុកបានឲ្យដឹងថា តួលេខអ្នកស្លាប់អាចបន្តកើនឡើង ដ្បិតនៅមានពលរដ្ឋជាច្រើននាក់កំពុងតែបាត់ខ្លួនរកមិនឃើញ ហើយពួកគេទំនងជានៅជាប់ក្រោមគំនរបាក់បែក។ ដោយឡែកចំនួនអ្នករងរបួសវិញក៏មានការកើនឡើងផងដែរ ពោលគឺគិតត្រឹមពេលនេះតួលេខអ្នករងរបួសមានចំនួន ២,៥៦២នាក់។ ទន្ទឹមគ្នានេះនៅមានពលរដ្ឋជាច្រើននាក់ផ្សេងទៀតកំពុងរងផលប៉ះយ៉ាងខ្លាំងពីគ្រោះធម្មជាតិមួយនេះ ដូចជាខ្វះខាតអាហារសម្រាប់ទទួលទាន និងគ្មានកន្លែងស្នាក់នៅត្រឹមត្រូវជាដើម។ គួររម្លឹកជូនថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅតំបន់ភ្នំ High Atlas ភាគកណ្តាលប្រទេសម៉ារ៉ុក ខណៈគ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិត ៦,៨ រ៉ិចទ័រ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
September 12, 2023 - អន្តរជាតិ
ថៃ៖ រដ្ឋាភិបាលនៃប្រទេសថៃគ្រោងធ្វើការចែកប្រាក់សរុបចំនួន ៥៦០ពាន់លានបាត (១,៥៨០ ដុល្លារអាមេរិក) ទៅកាន់ប្រជាពលរដ្ឋគោលដៅចំនួន ៥៥លាននាក់ ដើម្បីឲ្យពួកគេយកទៅទិញទំនិញផ្សេងៗ ខណៈគោលបំណងនៃការអនុវត្តយន្តការនេះ គឺដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិថៃឲ្យសន្ទុះឡើងវិញ ក្រោយសេដ្ឋកិច្ចថៃបានធ្លាក់ចុះឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ននេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១១ ខែកញ្ញានេះបានបញ្ជាក់ថា ការចែកប្រាក់នេះគឺមិនមែនជាការចែកក្រដាសប្រាក់សុទ្ធនោះទេ តែវាជាការចែកជូនខិត្តប័ណ្ណមានតម្លៃ ១០,០០០បាត (២៨២ ដុល្លារអាមេរិក) អមដោយលក្ខខណ្ឌមួយចំនួន។ លក្ខខណ្ឌរួមមួយក្នុងការផ្តល់ជូនខិត្តប័ណ្ណនេះ គឺខិត្តប័ណ្ណត្រូវបានផ្តល់ជូនដល់ក្រុមប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ ដោយពលរដ្ឋម្នាក់អាចទទួលបានខិត្តប័ណ្ណចំនួន ១សន្លឹកសម្រាប់ដើរទិញឥវ៉ាន់ផ្សេងៗពីក្នុងហាងដែលបានសហការណ៍ជាមួយអាជ្ញាធរថៃ ខណៈខិត្តប័ណ្ណនោះនឹងមានសុពលភាពរហូតដល់ ៦ខែក្រោយពីការចែកជូន។ ក្នុងការទិញទំនិញនោះទៀតសោធពលរដ្ឋជាម្ចាស់ខិត្តប័ណ្ណក៏ទំនងជាត្រូវបន្ថែមលុយផ្ទាល់ខ្លួនមួយចំនួនទៀតផងដែរ ក្នុងករណីដែលពួកគេចង់ទិញឥវ៉ាន់ដែលមានតម្លៃខ្ពស់ៗ ឬប្រភេទទំនិញណាដែលកំណត់ទទួលយកការទូទាត់ជាប្រាក់សុទ្ធខ្លះនិងទទួលយកប្រាក់ជាខិត្តប័ណ្ណខ្លះ។
September 12, 2023 - អន្តរជាតិ
ចិន៖ ប្រទេសចិនបានផ្តល់ប្រាក់ជំនួយសប្បុរធម៌ចំនួន ២០០,០០០ដុល្លារអាមេរិកទៅកាន់ប្រទេសម៉ារ៉ុក ដែលទើបជួបប្រទះនូវគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Stria Time នៅក្នុងថ្ងៃចន្ទ ទី១១ ខែកញ្ញានេះ។ ជំនួយសប្បុរសនេះត្រូវបានផ្តល់ជូនតាមរយៈសមាគមកាកបាទក្រហមនៃប្រទេសចិន (The Red Cross Society of China) ទៅកាន់មូលធិនិអឌ្ឍចន្ទក្រហមម៉ារ៉ុក (Moroccan Red Crescent)។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះតួលេខអ្នកស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍រញ្ជួយដីនៅក្នុងប្រទេសម៉ារ៉ុកបានកើតឡើងរហូតដល់ជាង ២,១២២នាក់ តួលេខអ្នករងរបួសមានចំនួន ២,៤២១នាក់ ខណៈពលរដ្ឋជាច្រើននាក់ផ្សេងទៀតកំពុងប្រឈមនឹងបញ្ហាគ្មានកន្លែងស្នាក់នៅ និងខ្វះអាហារសម្រាប់ទទួលទាន។ បើតាមអាជ្ញាធរម៉ារ៉ុកបានបញ្ជាក់ថា ចំនួនអ្នកស្លាប់អាចបន្តឡើង ហើយគិតត្រឹមពេលនេះគេនៅមិនទាន់បិទបញ្ចប់ប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះដែលកំពុងកប់ក្រោមគំនរបាក់បែកនៅឡើយទេ៕អត្ថបទ៖ ភក្តី ប្រភព៖ The Stria
September 11, 2023 - អន្តរជាតិ
ម៉ារ៉ុក៖ របាយការណ៍ចុងក្រោយមួយស្តីពីគ្រោះរញ្ជួយដីនៅក្នុងប្រទេសម៉ារ៉ុក ដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១១ ខែកញ្ញានេះបានឲ្យដឹងថា តួលេខអ្នកស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍រញ្ជួយដីបានកើតឡើងរហូតដល់ជាង ២,១២២នាក់ហើយ ខណៈប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ។ ចំពោះតួលេខអ្នករងរបួសវិញគិតត្រឹមពេលនេះគឺមានចំនួន ២,៤២១នាក់។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់និងរងរបួសហើយ គឺនៅមានពលរដ្ឋម៉ារ៉ុកជាច្រើននាក់ផ្សេងទៀតកំពុងប្រឈមនឹងបញ្ហាគ្មានកន្លែងស្នាក់នៅ និងខ្វះខាតអាហារសម្រាប់ទទួលទាន។ គួររម្លឹកជូនថា គ្រោះរញ្ជួយដីខាងលើនេះបានកើតឡើងតាំងតែពីថ្ងៃសៅរ៍ ទី៩ ខែកញ្ញាម្ល៉េះ ដោយមានកម្រិតញ័រ ៧,២ រ៉ិចទ័រ ខណៈហេតុការណ៍នេះគឺជាគ្រោះរញ្ជួយដ៏ធ្ងន់ធ្ងរមិនធ្លាប់កើតមាននៅក្នុងប្រទេសម៉ារ៉ុកនោះទេ បើគិតក្នុងរយៈពេល ៦០ឆ្នាំចុងក្រោយនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
September 11, 2023 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ កំពូលប៉ូលិសចិត្តធម៌ម្នាក់កំពុងទទួលបានការចាប់អាមរ្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្នុងប្រទេសឥណ្ឌូនេស៊ី ក្រោយរូបគាត់បានធ្វើរឿងដ៏ភ្ញាក់ផ្អើលមួយទៅកាន់អ្នកទោសកំពុងជាប់ក្នុងពន្ធនាគារម្នាក់នៅក្នុងថ្ងៃខួបកំណើតរបស់អ្នកទោសរូបនោះ។ លោកប៉ូលិសចិត្តធម៌រូបនេះមានឈ្មោះថា Ferdinand Malambae ជាមនុស្សដែលចូលធ្វើអំពើល្អនៅក្នុងសង្គម ជាពិសេសនោះគឺជួយអ្នកដែលកំពុងជួបទុកលំបាក់ ខណៈអ្នកទោសដែលបានទទួលនូវអារម្មណ៍ភ្ញាក់ផ្អើលមិននឹកស្មាននោះមានឈ្មោះថា Boyok។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា នៅក្នុងថ្ងៃខួបកំណើតនោះលោកប៉ូលិស Ferdinand Malambae បានសម្តែងធ្វើជាទៅសួរនាំអ្នកទោស Boyok ថា៖ ខ្ញុំឮអ្នកទោសជាច្រើននិយាយថា ឯងបាននិយាយដើមខ្ញុំច្រើនណាស់ តើខ្ញុំបានធ្វើអ្វីខ្លះមិនល្អដាក់ឯងទៅ? ពេលនោះអ្នកទោសBoyok បានប្រកែកថាមិនបាននិយាយអ្វីឡើយ តែលោកប៉ូលិសបានសម្តែងធ្វើជាខឹងខ្លាំងឡើងៗ និងបញ្ជាឲ្យអ្នកទោសរូបនោះត្រូវប្រាប់ពីថ្ងៃខែឆ្នាំកំណើតពិតប្រាកដរបស់គេដោយឲ្យនិយាយខ្លាំងៗ។ បន្តិចក្រោយមកនៅពេលដែលអ្នកទោស Boyok កំពុងតែភ័យព្រោះខ្លាចទទួលរងនូវការពិន័យនោះ ស្រាប់តែលោកប៉ូលិស Ferdinand Malambae បានយកនំភីហ្សាមួយប្រអប់ដោយមានទាំងការដុតទៀនសម្រាប់ជាថ្ងៃខួបកំណើតផងទៅឲ្យអ្នកទោសរូបនោះដល់កន្លែងឃុំឃាំងដើម្បីឲ្យគេផ្លុំពន្លត់និងធ្វើការបួងសួងសុំសំណាងល្អ៕ អត្ថបទ៖ ភក្តី ប្រភព៖ World of
September 9, 2023 - អន្តរជាតិ
ជប៉ុន៖ ប្រទេសជប៉ុនបានរងនូវសម្ពាធទឹកភ្លៀងក្នុងកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់មាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី៩ ខែកញ្ញានេះ។ បរិមាណទឹកភ្លៀងដែលបានធ្លាក់យ៉ាងច្រើននេះគឺត្រូវបានបង្កឡើងដោយសារតែឥទ្ធិពលព្យុះទីហ្វុងដ៏កំណាចមួយ ដែលមានឈ្មោះថា Haikui ខណៈព្យុះដដែលនេះក៏កំពុងបង្កឥទ្ធិពលអាក្រក់នៅកោះតៃវ៉ាន់ និងក្រុងហុងកុងផងដែរ។បើតាមអាជ្ញាធរអាកាសធាតុជប៉ុនបានបញ្ជាក់ថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះភ្លៀងដែលបានធ្លាក់នៅក្នុងប្រទេសជប៉ុនមានកម្រិតរហូតដល់ ៣៩២mm ដែលជាកម្រិតដ៏ខ្ពស់មិនធ្លាប់មាននោះគេបើគិតចាប់តាំងពីឆ្នាំ ១៩៧៤មក។ ឥទ្ធិពលរបស់ភ្លៀងបានបង្កឲ្យមានបញ្ហាបាក់ស្រុតដីយ៉ាងឆាប់រហ័សនៅតាមតំបន់មួយចំនួនសរុបមានចំនួនជាង ១០០កន្លែងផ្សេងគ្នា។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះថ្នាក់ឬស្លាប់បាត់បង់ជីវិតនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
September 9, 2023 - អន្តរជាតិ
ម៉ារ៉ុក៖ ប្រទេសម៉ារ៉ុកបានទទួលរងនូវគ្រោះរញ្ជួយដីក្នុងកម្រិតដ៏ធ្ងន់ធ្ងរមួយ ដែលបានបង្កគ្រោះថ្នាក់ដល់មនុស្សរាប់រាយនាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសៅរ៍ ទី៩ ខែកញ្ញានេះ។ គ្រោះថ្នាក់ដ៏កម្រនេះបានកើតមាននៅតំបន់ High Atlas ដែលជាតំបន់ភ្នំស្ថិតនៅភាគកណ្តាលនៃប្រទេសម៉ារ៉ុក។ បើតាមអាជ្ញាធរម៉ារ៉ុកបានឲ្យដឹងថា គ្រោះរញ្ជួយដីនោះមានកើតឡើងនៅក្នុងកម្រិត ៧,២ រ៉ិចទ័រ ខណៈទីភ្នាក់ងារភូគព្ភសាស្ត្រសហរដ្ឋអាមេរិកវិញបានបញ្ជាក់ថា គ្រោះរញ្ជួយដីនោះបានកើតមានក្នុងកម្រិត ៦,៨រ៉ិចទ័រ។ គិតត្រឹមពេលនេះអាជ្ញាធរម៉ារ៉ុកបានរកឃើញអ្នកស្លាប់បាត់បង់ជីវិតចំនួន ២៩៦នាក់ និងមានពលរដ្ឋចំនួន ១៥៣នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាបានរងរបួសធ្ងន់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
September 9, 2023 - អន្តរជាតិ
ហុងកុង៖ ជំនន់ទឹកភ្លៀងនៅក្នុងទីក្រុងហុងកុងបានបង្ខំឲ្យសកម្មភាពអាជីវកម្មជាច្រើនត្រូវផ្អាកដំណើរការ ខណៈហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងទីក្រុងត្រូវរងនូវការបំផ្លាញយ៉ាងឆ្ងន់ធ្ងរផងដែរ។ នៅចំពោះមុខបញ្ហាប្រឈមនេះក្រុមហ៊ុនស្រាវជ្រាវនិងវិភាគ Bloomberg Intelligence បានធ្វើការព្យាករណ៍ថា ទីក្រុងហុងកុងអាចនឹងខាតបង់ប្រាក់រហូតដល់ជាង ១០០លានដុល្លារអាមេរិកដោយសារតែគ្រោះធម្មជាតិដ៏កម្រមួយនេះ។ សូមបញ្ជាក់ជូនថា ជំនន់ទឹកភ្លៀងដែលកំពុងបង្កការគំរាមគំហែងនៅក្នុងទីក្រុងហុងកុងនៅពេលនេះគឺបានបង្កឡើងដោយសារតែឥទ្ធិពលរបស់ព្យុះទីហ្វុង Haikui ខណៈវាគឺជាជំនន់ទឹកភ្លៀងដ៏អាក្រក់បំផុតមិនធ្លាប់មាននោះទេ បើគិតក្នុងរយៈពេល ១៤០ឆ្នាំចុងក្រោយនេះ។ គិតត្រឹមពេលនេះគេបានរកឃើញពលរដ្ឋហុងកុងចំនួន ៨៣នាក់បានរងនូវគ្រោះថ្នាក់ ខណៈក្នុងនោះមាន ៣នាក់បានរងរបួសធ្ងន់ធ្ងរផងដែរ។ យ៉ាងណាក្តី គេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបង្ហាញថា មានជនរងគ្រោះរហូតដល់ត្រូវបាត់បង់ជីវិតនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
September 8, 2023












