- Pheakdey
- អន្តរជាតិ
អ៊ីស្រាអែល៖ តួលេខពលរដ្ឋអ៊ីស្រាអែលដែលបានស្លាប់បាត់បង់ជីវិតដោយសារការវាយប្រហារពីសំណាក់ក្រុមហាម៉ាសប៉ាឡេស្ទីនបានកើតឡើងដល់ជាង ៧០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី៩ ខែតុលានេះ។ ហេតុការណ៍អកុសលនេះត្រូវបានកត់ត្រាជា ហេតុការណ៍វាយប្រហារដែលបានបណ្តាលឲ្យពលរដ្ឋអ៊ីស្រាអែលស្លាប់អស់ច្រើនបំផុត បើគិតត្រឹមរយៈពេល ៥០ឆ្នាំចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមពលរដ្ឋអ៊ីស្រាអែលដែលបានស្លាប់ទាំងជាង ៧០០នាក់នោះក៏មានកុមារចំនួនជាង ២០០នាក់ផងដែរ ខណៈបើគិតបញ្ចូលទាំងជនរងគ្រោះផ្សេងៗទៀតរួមទាំងកងកម្លាំងនៃក្រុមហាម៉ាសដែលត្រូវបានស្លាប់ដោយការវាយបកពីសំណាក់អ៊ីស្រាអែលផងនោះគឺហេតុការណ៍វាយប្រហារយ៉ាងឃៅឃៅនេះបានផ្តាច់យកជីវិតមនុស្សអស់ជាង ១,១០០នាក់ហើយ។ គួររម្លឹកជូនថា ក្រុមហាម៉ាសបានបើកការវាយប្រហារចូលទៅកាន់តំបន់ទីប្រជុំសំខាន់ៗជាច្រើនរបស់អ៊ីស្រាអែលតាំងតែពីយប់ថ្ងៃសៅរ៍មកម្លេះ ខណៈអ៊ីស្រាអែលបានចាត់ទុកការប្រហារនេះគឺជាការធ្វើសង្គ្រាមតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
October 9, 2023 - អន្តរជាតិ
ថៃ៖ ព្រឹត្តិការណ៍បាញ់ប្រហារដែលបានកើតឡើងនៅក្នុងផ្សារទំនើប Siam Paragon កណ្តាលទីក្រុងបាងកក ប្រទេសថៃនៅតែបន្តធ្វើឲ្យពលរដ្ឋជាច្រើនមានការកត់ស្លុត បើទោះជាហេតុការណ៍៍ដ៏កម្រនេះបានកើតឡើងជាច្រើនថ្ងៃមកហើយក៏ដោយ។ របាយការណ៍ចុងក្រោយមួយរបស់អាជ្ញាធរថៃបានបញ្ជាក់ថា ហេតុការណ៍អកុសលនេះបានបណ្តាលឲ្យមានមនុស្សចំនួន ២នាក់ត្រូវស្លាប់បាត់បង់ជីវិត និង ៥នាក់ផ្សេងទៀតរងរបួស ខណៈនៅក្នុងចំណោមអ្នកស្លាប់នោះគឺមានស្រ្តីម្នាក់ជាជនជាតិម៉ាឡេស៊ី។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strati Time នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែតុលានេះបានឲ្យដឹងថា ពិធីបុណ្យសពរបស់ជនរងគ្រោះទាំង ២នាក់ខាងលើនេះកំពុងត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងបាងកក ខណៈអាជ្ញាធរថៃជាអ្នកទទួលបន្ទុករៀបចំពិធីបុណ្យនោះ។ ប្រភពខាងបានបន្តថា នៅក្នុងពេលរៀបចំពិធីបុណ្យសពនោះគេបានកត់សម្គាល់នូវរឿងដ៏រំជួលចិត្តមួយ គឺអ្នកស្រី Khin Win អាយុ ៦៧ឆ្នាំ ដែលត្រូវជាម្តាយរបស់សពជនរងគ្រោះឈ្មោះ Moe Mynt អាយុ ៣១ឆ្នាំ
October 8, 2023 - អន្តរជាតិ
អាហ្វហ្គានីស្ថាន៖ យ៉ាងហោចណាស់មានពលរដ្ឋអាហ្វហ្គានីស្ថានជាង ១៨០នាក់បានស្លាប់បាត់បងជីវិតនៅក្នុងហេតុការណ៍រញ្ជួយដីដ៏ធ្ងន់ធ្ងរមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែតុលានេះ។ គ្រោះរញ្ជួយដីបានកើតឡើងនៅតំបន់ភាគលិចនៃប្រទេសអាហ្វហ្គានីស្ថាន និងបានកើតឡើងនៅក្នុងកម្រិត ៦,៣ រ៉ិចទ័រ។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយនៅមានពលរដ្ឋអាហ្វហ្គានីស្ថានជាង ៦០០នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថា បានរងរបួស និងមានហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវបានបំផ្លាញចោលទាំងស្រុង។ គិតរហូតមកទល់នឹងពេលនេះប្រតិបត្តិការណ៍ជួយសង្គ្រោះជនរងគ្រោះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ ដ្បិតគេបារម្ភថាអាចនៅមានពលរដ្ឋមួយចំនួនទៀតកំពុងត្រូវកប់នៅក្រោមគំនរបាក់បែក៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
October 8, 2023 - អន្តរជាតិ
អ៊ីស្រាអែល៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអាទិត្យ ទី៨ ខែតុលានេះបានឲ្យដឹងថា គិតត្រឹមពេលនេះមានពលរដ្ឋអ៊ីស្រាអែលជាង ២៥០នាក់ហើយដែលបានស្លាប់បាត់បង់ជីវិតពីការវាយប្រហារដោយប្រដាប់អាវុធបង្កឡើងដោយក្រុមហាម៉ាសមកពីប្រទេសប៉ាឡេស្ទីន។ អំពើហិង្សាដ៏ឃោឃៅនេះបានផ្តើមកើតមានតាំងតែពីយប់ថ្ងៃសៅរ៍មកម្លះ និងបានកើតឡើងនៅតាមទីប្រជុំជនសំខាន់ៗជាច្រើននៅក្នុងប្រទេសអ៊ីស្រាអែល។ ប្រភពខាងលើបានបន្តថា តួលេខអ្នកស្លាប់ខាងលើនេះគឺជាតួលេខអ្នកស្លាប់ដោយការបាញ់ប្រហារច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រទេសអ៊ីស្រាអែលនោះទេ បើគិតត្រឹមរយៈពេល ៥០ឆ្នាំចុងក្រោយនេះ។ ជាការឆ្លើយតបទៅនឹងការវាយប្រហារនេះ កងកម្លាំងអ៊ីស្រាអែលក៏បានបើកការប្រយុទ្ធតបតវិញយ៉ាងចាស់ដៃផងដែរ និងបានបង្កឲ្យក្រុមហ្គាហ្សានជាង ២៣០នាក់ត្រូវស្លាប់បាត់បង់ជីវិតវិញផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
October 8, 2023 - អន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាចំនួន ១៤នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ដ៏ឆាប់ហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងរដ្ឋ Sikkim ភាគខាងជើងប្រទេសឥណ្ឌា ពោលគឺជាតំបន់នៅជាប់តំបន់ភ្នំហិម៉ាឡៃយ៉ា។ ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងបានរកឃើញអ្នកស្លាប់ហើយក៏នៅមានពលរដ្ឋឥណ្ឌាជាង ១០០នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថាកំពុងបាត់ខ្លួនផងដែរ ខណៈគេមិនរំពឹងខ្ពស់ថាអ្នកដែលកំពុងបាត់ខ្លួនទាំងអស់នោះនៅមានជីវិតនោះទេ។ បើតាមអាជ្ញាធរគ្របគ្រង់គ្រោះមហន្តរាយឥណ្ឌាបានបញ្ជាក់ថា ទឹកជំនន់ដ៏ឆាប់រហ័សនេះបានកើតឡើងក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃបន្តបន្ទាន់គ្នារហូតធ្វើឲ្យបឹងដ៏ធំមួយនៅក្បែរតំបន់កើតហេតុនោះគឺបឹង Glacial ត្រូវធ្លាយនិងបង្កឲ្យមានទឹកហូរមកកាន់សហគមន៍រស់នៅរបស់ប្រជាពលរដ្ឋយ៉ាងឆាប់រហ័សតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN
October 6, 2023 - អន្តរជាតិ
នូវែលសេឡង់៖ អាជ្ញាធរនៃប្រទេសនូវែលសេឡង់បានសម្រេចបិទព្រលានយន្តហោះអន្តរជាតិ Queenstown ជាបន្ទាន់នៅព្រឹកថ្ងៃសុក្រ ទី៦ ខែតុលានេះក្រោយរកឃើញគ្រាប់បែកគួរឲ្យសង្ស័យមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ការសម្រេចបិទព្រលានយន្តហោះជាបន្ទាន់នេះបានជំរុញឲ្យមានការពន្យាពេលជើងហោះហើរជាច្រើនជើង និងបង្កការប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋជាច្រើននាក់ផងដែរ។ យ៉ាងណាក្តី គិតរហូតមកទល់នឹងពេលនេះគ្រាប់បែកនោះនៅមិនទាន់ផ្ទុះនិងបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់នៅឡើយទេ ខណៈក្រុមប៉ូលិសជំនាញកំពុងបើកការស៊ើបអង្កេតជុំវិញករណីនេះជាបន្ទាន់ ដើម្បីស្វែងរកឲ្យឃើញពីប្រភពនៃគ្រាប់បែកនោះ។ សូមបញ្ជាក់ជូនថា ក្នុងអំឡុងពេលនេះក្រុង Queenstown កំពុងក្លាយជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលបំផុតមួយរបស់ប្រទេសនូវែលសេឡង់សម្រាប់ការទៅជិះស្គី វាយកូនហ្គោល ឡើងភ្នំ មើលព្រិលធ្លាក់ និងទៅមើលចំការទំពាំងបាយជូរជាដើម៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
October 6, 2023 - អន្តរជាតិ
វៀតណាម៖ តំបន់ដីសណ្តទន្លេមេគង្គរបស់វៀតណាម (Mekong River Delta) អាចនឹងអស់ខ្សាច់នៅត្រឹមឆ្នាំ ២០៣៥ នេះបើយោងតាមការសិក្សាមួយ ដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី៦ ខែតុលានេះ។ ការបាត់បង់ខ្សាច់ចេញពីតំបន់ដ៏សំខាន់នេះក៏នឹងជះឥទ្ធិពលដល់ពលរដ្ឋ ផលដំណាំ និងសេដ្ឋកិច្ចមួយផ្នែករបស់វៀតណាមផងដែរ ដ្បិតតំបន់ដីសណ្តនេះគឺជាតំបន់ជីវៈចម្រុះ ជាផ្លូវទឹកហូរទៅដល់សមុទ្រចិនខាងត្បូង ជាប្រភពទឹកសម្រាប់ស្រោចស្រប់ផលកសិកម្ម និងជាប្រភពផ្តល់អាហារដល់ពលរដ្ឋរាប់លាននាក់។ ប្រភពខាងលើបានបន្តថា មានមូលហេតុធំៗចំនួន ២ ដែលធ្វើខ្យាច់នៅតំបន់ដីសណ្តខាងលើនេះត្រូវរលាយអស់គឺ ទី១ ដោយសារតែការបន្តកសាងទំនប់វារីអគ្គិសនីជាច្រើនកន្លែងនៅក្បែរនោះ ដែលធ្វើឲ្យលែងមានលំហូរខ្សាច់ចូលមកកាន់តំបន់ដីសណ្ត។ កត្តាចម្បងទី ២នោះគឺដោយសារតែសកម្មភាពបូមយកខ្សាច់ពីសំណាក់ក្រុមហ៊ុនឯកជនជាច្រើនយ៉ាងគំហុក ខណៈក្នុងនោះក៏មានការបូមយខ្សាច់ខ្លះគឺជាសកម្មភាពខុសច្បាប់ទៀតផង។ យោងតាមរបាយការណ៍ផ្លូវការមួយបានបង្ហាញថា អាជ្ញាធរវៀតណាមបានចុះកិច្ចសន្យាឲ្យមានការបូមខ្សាច់ចេញពីតំបន់ដីសណ្តនេះក្នុងទំហំចន្លោះពី
October 6, 2023 - អន្តរជាតិ
អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានប្រកាសផ្តល់ប្រាក់ចំនួន ៩ពាន់លានដុល្លារបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាបំណុលនិស្សិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលានេះ។ ការសម្រេចផ្តល់ប្រាក់ជំនួយដ៏ច្រើននៅពេលនេះគឺត្រូវបានគេមើលឃើញថា ជាកម្មវិធីផ្តល់ប្រាក់ជំនួយវគ្គថ្មីមួយជុំទៀតក្រោយកម្មវិធីមួយនេះត្រូវបានផ្អាកអស់រយៈពេលជិត ៣ឆ្នាំព្រោះវិបត្តិការនៃការរាតត្បាតជំងឺកូវីដ-១៩។ ប្រភពខាងលើបានបន្តថា ប្រាក់ជំនួយចំនួន ៩ពាន់លានដុល្លារនេះនឹងត្រូវបានប្រើប្រាស់ដើម្បីជួយដោះស្រាយបញ្ហាបំណុលនិស្សិតនៅក្នុងចំណោមពលរដ្ឋចំនួន ១២៥,០០០នាក់ទៅទូទាំងសហរដ្ឋអាមេរិក។ គួរបញ្ជាក់ជូនថា បើគិតចាប់តាំងពីលោក ចូ បៃឌិន បានឡើងកាន់តំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកមកគឺរដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោកបានផ្តល់ប្រាក់ជំនួយអស់ចំនួន ១២៧ពាន់លានដុល្លារហើយ ដើម្បីជួយលុបចោលនូវបំណុលនិស្សិតក្នុងចំណោមក្រុមប្រជាពលរដ្ឋអាមេរិកសរុបចំនួន ៣,៦លាននាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Nation Thailand
October 5, 2023 - អន្តរជាតិ
តៃវ៉ាន់៖ អាជ្ញាធរតៃវ៉ាន់បានសម្រេចបិទកន្លែងធ្វើការងារចំពោះពលរដ្ឋរាប់លាននាក់ជាបណ្តោះអាសន្នក្រោយព្យុះទីហ្វុង Koinu បានបង្កឲ្យមានគ្រោះថ្នាក់ចំពោះពលរដ្ឋជាង ១៩០នាក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលានេះ។ យ៉ាងណាក្តី រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បង្ហាញថា មានជនរងគ្រោះរហូតត្រូវស្លាប់បាត់បង់ជីវិតនៅឡើយទេ។ ប្រភពខាងបានបន្តថា ក្រៅតែពីបានបិទកន្លែងធ្វើការងាររាប់លានកន្លែងហើយអាជ្ញាធរតៃវ៉ាន់ក៏បានសម្រេចបិទសាលារៀនជាច្រើនកន្លែងនៅតំបន់ភាគខាងត្បូងកោះ ផ្អាកជើងហោះចំនួន ៤២ជើង និងបិទផ្លូវទឹកសម្រាប់នាវាធំៗធ្វើដំណើរឆ្លងកាត់ចំនួន ១២កន្លែងជាបណ្តោះអាសន្នសិនផងដែរ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះព្យុះទីហ្វុង Koinu បានកំពុងធ្វើដំណើរឆ្លងកាត់កោះតៃវ៉ាន់ក្នុងល្បឿន ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង និងកំពុងបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ខណៈនៅតាមតំបន់ឆ្នេរសមុទ្រមួយចំនួនត្រូវជួបប្រទះនូវបញ្ហាបាក់ដីយ៉ាងឆាប់រហ័សទៀតផង៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
October 5, 2023 - អន្តរជាតិ
ថៃ៖ តុលាការថៃសម្រេចចោទប្រកាន់យុវជនវ័យ ១៤ឆ្នាំ ដែលបានបើកការបាញ់ប្រហារនៅក្នុងផ្សារទំនើប Siam Paragon កាលពីថ្ងៃអង្គារកន្លងទៅថាបាន ប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌចំនួន ៥ករណីផ្សេងគ្នា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand នៅល្ងាចថ្ងៃពុធ ទី៤ ខែតុលានេះ។ បទល្មើសទាំង ៥នោះរួមមាន បទឃាតកម្មគិតទុកជាមុន ប៉ុនប៉ងមនុស្សឃាត កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត កាន់អាវុធនៅទីសាធារណៈដោយគ្មានការអនុញ្ញាត និងបាញ់កាំភ្លើងនៅកន្លែងសាធារណៈដោយគ្មានការអនុញ្ញាត។ ប្រភពខាងលើបានបន្តថា ទន្ទឹមនឹងធ្វើការចោទប្រកាន់ខាងលើនេះតុលាការថៃ ក៏បានសម្រេចឲ្យឃ្មុំខ្លួនជនល្មើសនៅឯមជ្ឈមណ្ឌលឃុំខ្លួនអនីតិជន (Juvenile Detention Centre) ជាបណ្តោះអាសន្នសិនផងដែរ ខណៈជនល្មើសអាចប្រឈមនឹងការទទួលទោសជាប់ពន្ធនាគារជាច្រើនឆ្នាំ។ គួររម្លឹកជូនថា នៅក្នុងហេតុការណ៍បាញ់ប្រហារនោះគឺបានបណ្តាលឲ្យមានស្រ្តីចំនួន ២នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្សចំនួន ៥នាក់ផ្សេងទៀតបានរងរបួស។ ក្រៅតែពីបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សហើយ
October 5, 2023












