Pheakdey
  • អន្តរជាតិ

    ថៃ៖ អាជ្ញាធរថៃនៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសានេះ បានទាញសញ្ញាព្រមានថ្មីមួយអំពីគ្រោះថ្នាក់ដែលអាចបង្កឡើងដោយបញ្ហារលកកម្តៅដើម្បីដាស់តឿនឱ្យពលរដ្ឋខ្លួនត្រូវបន្ថែមការយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពរបស់ពួកក្នុងបរិបថដែលសីតុណ្ហភាពបានកើនឡើងក្នុងកម្រិតដ៏ខ្ពស់។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា ការទាញសញ្ញាព្រមាននេះ ត្រូវបានធ្វើឡើងក្រោយសីតុណ្ហភាពនៅក្នុងទីក្រុងបាងកក បានកើនឡើងដល់រហូតដល់ជាង ៤០អង្សាសេក្នុងរយៈពេល ២ថ្ងៃជាប់គ្នាមកហើយ។ ប្រភពខាងលើបានបន្តថា​ ទីក្រុងបាងកក និងបណ្តាខេត្តសំខាន់ៗមួយចំនួនទៀតរបស់ថៃនឹងត្រូវប្រឈមជាមួយបញ្ហារលកកម្តៅកម្រិតខ្ពស់ក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀត ហើយបើយោងតាមការព្យាករណ៍របស់នាយកដ្ឋានឧតុនិយមថៃបានបង្ហាញថា សីតុណ្ហភាពនៅក្នុងទីក្រុងបាងកកអាចនឹងកើនឡើងរហូតដល់ជាង ៤២អង្សាសេទៀតផង។ នៅក្នុងរបាយការណ៍មួយរបស់ក្រសួងសុខាភិបាលថៃបានបង្ហាញថា នៅក្នុងរដូវក្តៅឆ្នាំនេះពោល គឺគិតចាប់តាំងពីថ្ងៃទី១ ខែមករា រហូតមកដល់ថ្ងៃទី១៧ ខែមេសា បញ្ហារលកកម្តៅបានបណ្តាលឱ្យមានពលរដ្ឋថៃចំនួន ៣០នាក់ហើយ ដែលត្រូវស្លាប់បាត់បង់ជីវិត ដោយពួកគេបានស្លាប់ដោយសារតែបញ្ហាដាច់សរសៃឈាមនៅក្នុងខួរក្បាល ក្រោយពួកគេបានស្ថិតនៅក្រោមអាកាសធាតុក្តៅខ្លាំងអស់រយៈពេលជាច្រើនម៉ោង ខណៈកាលពីឆ្នាំ២០២៣ កន្លងទៅបញ្ហារលកកម្តៅក៏បានបណ្តាលឱ្យពលរដ្ឋថៃចំនួន

    April 25, 2024
  • អន្តរជាតិ

    ហ្វីលីពីន៖ សាលារៀនជាច្រើនក្នុងប្រទេសហ្វីលីពីនបានសម្រេចដាក់ឱ្យកូនសិស្សរៀនតាមប្រព័ន្ធ Online ដើម្បីការពារក្រុមកូនសិស្សពីបញ្ហារលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសានេះ។ ការត្រលប់ទៅរៀនតាមប្រព័ន្ធ Online ជាថ្មីម្តងទៀតនេះបានធ្វើឱ្យគេនឹកឃើញដល់ពេលវេលានៃការរាតត្បាតជំងឺកូវីដ-១៩ ដែលអំឡុងពេលនោះសាលារៀនទាំងអស់នៅលើពិភពលោកសុទ្ធតែជ្រើសរើសយកការបង្រៀនតាមប្រព័ន្ធ Online ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺ។ ប្រភពខាងលើបានបន្តថា ការសម្រេចដាក់កូនសិស្សរៀនតាមប្រព័ន្ធ Online ពីសំណាក់អាជ្ញាធរហ្វីលីពីននៅពេលនេះត្រូវបានធ្វើឡើងក្រោយ​កម្រិតសីតុណ្ហភាពនៅក្នុងប្រទេសហ្វីលីពីនបានកើនឡើងដល់ខ្ទង់ ៤០អង្សាសេ ហើយតំបន់ខ្លះសីតុណ្ហភាពបានកើនឡើងរហូតដល់ ៤៤អង្សាសេទៀតផង​ ខណៈយោងតាមការព្យាករណ៍បានបង្ហាញថា ហ្វីលីពីនអាចប្រឈមនឹងបញ្ហារលកម្តៅនេះក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀត។ គួររម្លឹកជូនថា នៅក្នុងការស្ទង់មតិមួយដែលត្រូវបានធ្វើឡើងនៅក្នុងចំណោមគ្រូបង្រៀនចំនួន ៨,០០០នាក់នៅក្នុងប្រទេសហ្វីលីពីនកាលពីចុងខែមីនាកន្លងទៅបានបង្ហាញថា មានក្រុមកូនសិស្សប្រមាណជា ៨៧% ដែលបានរងផលប៉ះពាល់ពីបញ្ហារលកកម្តៅ តែមិនស្ថិតនៅក្នុងលក្ខខណ្ឌធ្ងន់ធ្ងរនោះទេ៕  អត្ថបទ៖ ភក្តី ប្រភព៖ The

    April 25, 2024
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ អាជ្ញាធរម៉ាឡេស៊ីគ្រោងនឹងដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យលិខិតឆ្លងដែននៅច្រកព្រំដែនដ៏ទំនើបមួយ ពោលគឺគ្រាន់តែស្កេន QR Code តែមួយភ្លែតប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៤ ខែមេសានេះ។ តាមគម្រោងគឺប្រព័ន្ធត្រួតពិនិត្យដ៏ទំនើបនេះនឹងត្រូវដាក់ឱ្យដំណើរការនៅដើមខែមិថុនាខាងមុខនេះ និងអនុវត្តចំពោះក្រុមកម្មកររោងចក្រម៉ាឡេស៊ីដែលត្រូវឆ្លងដែនទៅធ្វើការងារនៅក្នុងប្រទេសសិង្ហបុរី។ បើតាមនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ីបានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះមានរថយន្តក្រុងសម្រាប់ដឹកក្រុមកម្មកររោងចក្រចន្លោះពី ៤០០-៥០០គ្រឿង ដែលត្រូវបើកឆ្លងកាត់ច្រកព្រំដែនពីប្រទេសម៉ាឡេស៊ីទៅកាន់ប្រទេសសិង្ហបុរីជារៀងរាល់ថ្ងៃ ខណៈការត្រួតពិនិត្យលិខិតឆ្លងដែនរបស់ក្រុមកម្មកររោចក្រម្នាក់ៗក៏ត្រូវការពេលវេលាយ៉ាងយូរផងដែរ។ យ៉ាងណាក្តី ក្រោយការប្រើប្រាស់ប្រព័ន្ធត្រួតពិនិត្យលិខិតឆ្លងដែនដោយគ្រាន់តែស្កេន QR Code នេះគឺគេនឹងចំណេញពេលវេលាបានច្រើន ដ្បិតការស្កេន QR Code ត្រូវការពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ហើយក្នុងការស្កេន QR Code ម្តងទៀតសោធក៏គេអាចធ្វើការស្កេនជាក្រុមដែលមានសមាជិកជាច្រើននាក់ផងដែរ។ ដើម្បីប្រើប្រាស់ប្រព័ន្ធដ៏ទំនើបនេះបាន គេត្រូវទាញយកកម្មវិធីក្នុងទូរស័ព្ទមកប្រើប្រាស់និងចុះឈ្មោះតាមរយៈការស្កេន QR Code

    April 24, 2024
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ការធ្លាក់ចុះនៃអត្រាកំណើតបានកំពុងតែក្លាយជាក្តីកង្វល់ដ៏ធំមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ជាក់ស្តែងនៅក្នុងរបាយការណ៍មួយបានបញ្ជាក់ថា អត្រាកំណើតនៅកូរ៉េខាងត្បូងបានធ្លាក់ចុះដល់កម្រិត ០,៧២%សម្រាប់មនុស្សស្រីម្នាក់នៅក្នុង២០២៣ ហើយអត្រានេះបានបន្តធ្លាក់ចុះមកសល់ត្រឹម ០,៦%ប៉ុណ្ណោះសម្រាប់មនុស្សស្រីម្នាក់នៅក្នុងឆ្នាំ២០២៤។ តាមរយៈទិន្នន័យនេះបានបង្ហាញថា​ បើគិតជាមធ្យមភាគគឺស្រ្តីជនជាតិកូរ៉េខាងត្បូងម្នាក់មានអត្រាមានកូនក្នុងចំនួនតិចជាងម្នាក់ ឬនិយាយជាទូទៅគឺកូរ៉េខាងត្បូងមានចំនួនពលរដ្ឋជាមនុស្សស្រ្តីច្រើនជាងចំនួនពលរដ្ឋកើតថ្មី។ ដើម្បីដោះស្រាយបញ្ហាសង្គមមួយនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានដាក់ចេញផែនការយុទ្ធសាស្រ្តជាតិជាបន្តបន្ទាប់មានទាំងការផ្តល់ប្រាក់ឧបត្ថម្ភពេលសម្រាលកូន​និងការជួយផ្គត់ផ្គង់ដល់ពេលកុមារត្រូវចូលរៀនទៀតផង។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៤ ខែមេសានេះបានឱ្យដឹងថា បន្ថែមពីលើយន្តការខាងលើរដ្ឋាភិបាលនៃប្រទេសកូរ៉េខាងត្បូងក៏កំពុងតែសិក្សាអំពីគម្រោងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការបង្កើតកូនម្នាក់ក្នុងចំនួនដ៏ច្រើនផងដែរ ពោលគឺពលរដ្ឋណាដែលមានកូនម្នាក់នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០០លានវ៉ុន (៧៣,០៥៧ដុល្លារអាមេរិក)។ គួរបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះមានពលរដ្ឋកូរ៉េខាងត្បូងកាន់ច្រើនឡើងៗ ដែលមានទំនោរចង់រស់នៅម្នាក់ឯងឬមិនចង់រៀបការបង្កើតគ្រួសារ ខណៈអ្នករៀបការរួចមួយចំនួនក៏មិនចង់មានកូនដែរ ឬមានគម្រោងចង់យកកូនតែម្នាក់ប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖  The Strait Time

    April 24, 2024
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ យោធានៃប្រទេសកូរ៉េខាងត្បូងកំពុងពិចារណាអំពីគម្រោងហាមឃាត់មិនឱ្យមានការប្រើប្រាស់ទូរស័ព្ទ iPhone នៅក្នុងបរិវេណអគារយោធាទាំងអស់ ដើម្បីការពារកុំឱ្យមានការបែកធ្លាយព័ត៌មានសំខាន់ៗ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៤ ខែមេសានេះ។ គម្រោងដ៏ចម្រូងចម្រាសនេះត្រូវលើកយកមកពិភ្សានៅក្នុងកិច្ចប្រជុំពិសេសមួយរវាង យោធាជើងគោក យោធាជើងទឹក និងយោធាជើងអាកាសនៃប្រទេសកូរ៉េខាងត្បូង ដែលរៀបចំឡើងនៅក្នុងទីស្នាក់ការកណ្តាលនៃមូលដ្ឋានយោធាក្នុងទីក្រុង Gyeryongdae នៃខេត្ត South Chungcheong។ បើតាមយោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា​ នាពេលកន្លងមកមានព័ត៌មានសំខាន់ៗមួយចំនួនទាក់ទងនឹងកិច្ចការយោធាកូរ៉េខាងត្បូងត្រូវបានបែកធ្លាយចេញទៅក្រៅ តាមរយៈមុខងារនិងកម្មវិធីថតសំឡេងមួយចំនួនដែលមាននៅក្នុងទូរស័ព្ទ iPhone ខណៈការបែកធ្លាយព័ត៌មានទាំងអស់នេះក៏បានប៉ះពាល់ដល់សន្តិសុខក្នុងវិស័យយោធាកូរ៉េខាងត្បូងទាំងមូលផងដែរ។ ប្រភពខាងលើបានបន្តថា ដើម្បីទប់ស្កាត់បញ្ហាឆកល្វែងនេះការហាមហាត់មិនឱ្យមានការប្រើប្រាស់ទូរស័ព្ទ iPhone ដែលដំណើរការដោយប្រព័ន្ធ iOS គឺជាជម្រើសដ៏ល្អបំផុត ខណៈការប្រើប្រាស់ប្រទេសទូរស័ព្ទដំណើរការដោយប្រព័ន្ធ Android ដូចជា Samsung ជាដើមហាក់មិនបានបង្កហានិភ័យខ្ពស់នោះទេ។ យ៉ាងណាក្តី

    April 24, 2024
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ ឧទ្ធម្ភាគចក្រចំនួន ២គ្រឿងបានប៉ះទង្គិចគ្នានៅលើអាកាសនិងបានបណ្តាលឱ្យមានមនុស្សចំនួន ១០នាក់បានស្លាប់បាត់បង់ជីវិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៣ ខែមេសានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅម៉ោង ៩ និង ២៣នាទីព្រឹកមិញនេះ និងបានកើតឡើងនៅក្នុងរដ្ឋ Perak ភាគខាងលិចនៃប្រទេសម៉ាឡេស៊ី។ ប្រភពខាងលើបានបន្តថា ឧទ្ធម្ភាគចក្រទាំង ២គ្រឿងនេះគឺជាឧទ្ធម្ភាគចក្រកងទ័ពជើងទឹករបស់ក្រសួងការពារជាតិម៉ាឡេស៊ី ហើយការប៉ះទង្គិចគ្នាបានឡើងនៅក្នុងអំឡុងពេលដែលឧទ្ធម្ភាគចក្រយោធាទាំង ២គ្រឿងនេះកំពុងធ្វើការហ្វឹកហាត់ក្នុងការហោះហើរជាក្បួន Royal Malaysian Navy (TLDM)។ បើតាមអាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ថាក្រោយការប៉ះទង្គិចគ្នាគឺមនុស្សទាំង ១០នាក់ដែលមានវត្តមាននៅក្នុងឧទ្ធម្ភាគចក្រទាំង ២គ្រឿងនេះបានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖  The Strait Time

    April 23, 2024
  • អន្តរជាតិ

    ចិន៖ យ៉ាងហោចណាស់មានពលរដ្ឋចិនចំនួន ៤នាក់ត្រូវបានរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតដោយសារបញ្ហាទឹកជំនន់នៅក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៣ ខែមេសានេះ។ ទឹកជំនន់ដែលកំពុងបង្កការគំរាមគំហែងខេត្ត Guangdong នៅពេលនេះគឺជាជំនន់ទឹកភ្លៀង ដែលបានកើតឡើងយ៉ាងឆាប់រហ័សក្រោយមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនថ្ងៃជាប់ៗគ្នា។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ហើយ គិតត្រឹមពេលនេះនៅមានពលរដ្ឋចិនចំនួន ១០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន​ ពលរដ្ឋជាច្រើនពាន់នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ ពលរដ្ឋជាង ១១០,០០០នាក់កំពុងរងផលប៉ះពាល់កម្រិតធ្ងន់ និងពលរដ្ឋជាង ១,១៦លានគ្រួសារកំពុងរស់នៅដោយគ្មានភ្លើងអគ្គិសនីប្រើប្រាស់។ សូមបញ្ជាក់ជូនថា ខេត្ត Guangdong មានពលរដ្ឋរស់នៅសរុបជាង ១២៧លាននាក់ ហើយកាលពីចុងសប្តាហ៍កន្លងទៅនេះអាជ្ញាធរចិនធ្លាប់បានជូនដំណឹងថា ខេត្តដ៏ធំមួយនេះអាចប្រឈមនឹងបញ្ហាទឹកជំនន់ក្នុងកម្រិតដ៏ធ្ងន់ធ្ងរបំផុតមួយ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    April 23, 2024
  • អន្តរជាតិ

    បែលហ្ស៊ិក៖ បុរសជនជាតិបែលហ្ស៊ិកម្នាក់ត្រូវបានអាជ្ញាធរសម្រេចដោះលែងឱ្យរួចទោសពីបទល្មើស “បើកបរក្នុងពេលស្រវឹង” ក្រោយវេជ្ជបណ្ឌិតបានរកឃើញថា រូបគាត់មានជំងឺម្យ៉ាងដែលធ្វើឱ្យរាងកាយរបស់គាត់អាចផលិតជាតិអាកុលបានដោយខ្លួនឯង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៣ ខែមេសានេះ។ សូមបញ្ជាក់ជូនថា ករណីនេះត្រូវបានចាត់ទុកជាករណីកម្របំផុតមួយមិនថាតែនៅក្នុងប្រទេសបែលហ្ស៊ិកនោះទេ តែសម្រាប់នៅក្នុងពិភពលោកផងដែរ។ គួររម្លឹកជូនថា នាពេលកន្លងមកបុរសជាជនសង្ស័យក្នុងករណីបទល្មើសចរាចរណ៍ខាងនេះត្រូវបានប៉ូលិសឃាត់ពីបទ “បើកបរក្នុងពេលស្រវឹង” តាមរយៈភស្តុតាងជាក់ស្តែងនៅលើឧបករណ៍ផ្លុំជាតិអាកុល ខណៈរូបគាត់បានបដិសេធថា គាត់មិនបានទទួលទានគ្រឿងស្រវឹងនោះទេ។ ដោយមានការប្រកែកមិនព្រមទទួលកំហុស ករណីនេះបានក្លាយជារឿងចម្រូងចម្រាសធំមួយដែលត្រូវដោះស្រាយដល់តុលាការ និងមានការចូលរួមបញ្ជាក់ពីខាងក្រុមវេជ្ជបណ្ឌិតជំនាញផងដែរ។ ក្រោយការពិនិត្យទៅលើរាងកាយរបស់បុរសជាជនសង្ស័យគេបានរកឃើញថា រូបគាត់មានជំងឺម្យ៉ាងឈ្មោះ Auto-brewery Syndrome (ABS) ដែលបញ្ហាសុខភាពដ៏កម្រនេះអាចធ្វើឱ្យរាងកាយផលិតជាតិអាកុលដោយខ្លួនឯងក្នុងកម្រិតដ៏ខ្ពស់ ពោលគឺដល់កម្រិតដែលធ្វើឱ្យដង្ហើមរបស់គាត់មានជាតិអាកុលខ្ពស់ដូចអ្នកផឹកគ្រឿងស្រវឹងច្រើនអីចឹងដែរ។ បើតាមលោកវេជ្ជបណ្ឌិត Lisa Florin បានពន្យល់ថា ជំងឺ Auto-brewery

    April 23, 2024
  • អន្តរជាតិ

    ចិន៖ អាជ្ញាធរចិនបានព្រមានអំពីការមកដល់នូវគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរមួយនៅក្នុងខេត្ត Guangdong នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃអាទិត្យ ទី២១ ខែមេសានេះ។ សេចក្តីជូនដំណឹងស្តីពីលទ្ធភាពនៃការកើតមានទឹកជំនន់នេះគឺត្រូវបានធ្វើឡើងក្រោយកម្រិតទឹកនៅក្នុងទន្លេ​ អាងស្តុកទឹកធំៗ និងផ្លូវទឹកជាច្រើននៅក្នុងខេត្ត Guangdong សុទ្ធតែបានឡើងពេញប្រៀបអស់ទៅហើយ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ខ្លាំងជាច្រើនថ្ងៃទៀតគឺទឹកជំនន់អាចនឹងកើតឡើងយ៉ាងឆាប់រហ័ស​ ខណៈគិតត្រឹមពេលនេះលទ្ធភាពនៃការកើតមានទឹកជំនន់គឺមានកម្រិត ១ក្នុងចំណោម ៥០ ឬបើគិតជាភាគរយគឺឱកាសនៃការកើតមានទឹកជំនន់គឺមាន ២%។ ប្រភពខាងលើនេះបានបន្តថា ក្នុងករណីដែលខេត្ត Guangdong បានរងនូវការវាយប្រហារដោយទឹកជំនន់មែននោះគឺវានឹងបង្កការគំរាមគំហែងយ៉ាងខ្លាំងចំពោះអាយុជីវិត ការរស់នៅ និងការប្រកបអាជីវកម្មផ្សេងៗរបស់ប្រជាពលរដ្ឋសរុបជាង ១២៧លាននាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia    

    April 22, 2024
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ នាយកដ្ឋានឧតុនិយមម៉ាឡេស៊ីបានទាញសញ្ញាអាសន្នកម្រិត១ជុំវិញបញ្ហារលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី២២ ខែមេសានេះ។ ការទាញអាសន្ននេះត្រូវបានធ្វើឡើងនៅក្នុងទីតាំងចំនួន ១០រួមមាន តំបន់ Pendang និងតំបន់ Baling ស្ថិតនៅក្នុងរដ្ឋ Kedah តំបន់ Hulu Perak នៃរដ្ឋ Perak តំបន់ Kuala Krai តំបន់ Gua Musang តំបន់Tanah Merah និងតំបន់ Pasir Mas នៅក្នុងរដ្ឋ Kelantan តំបន់ Besut នៅក្នុងរដ្ឋ Terengganu តំបន់ Kinabatangan

    April 22, 2024