Pheakdey
  • កីឡា

    អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមបាល់ទាត់ Tottenham និងក្រុមបាល់បាល់ទាត់  Real Madrid គឺកីឡករ Gareth Bale បានប្រកាសចូលនិវត្តន៍ពីការលេងបាល់ទាត់ហើយ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Sun កាលពីយប់ថ្ងៃចន្ទ ទី៩ ខែមករានេះ។ ការចូលនិវត្តន៍នេះទៀតសោធគឺសំដៅលើការឈប់លេងឲ្យទាំងក្លឹបបាល់ទាត់អាជីព និងក្រុមជម្រើសជាតិវែលផងដែរ។ គួរកត់សម្គាល់ថា កីឡាក Gareth Bale បច្ចុប្បន្នមានអាយុ ៣៣ឆ្នាំ កំពុងលេងឲ្យក្លឹបបាល់ទាត់ Los Angeles FC​ នៅទឹកដីអាមេរិក ហើយនៅក្នុងអាជីពបាល់ទាត់ក្នុងរយៈពេល ១៧ឆ្នាំកន្លងមកនេះកីឡាករប្រើជើងឆ្វេងរូបនេះទទួលបានសមិទ្ធផលធំៗជាច្រើនជាមួយក្លឹបបាល់ទាត់ Real Madrid ដូចជាធ្លាប់ឈ្នះពានរង្វាន់ Champions League ចំនួន ៥ដង ឈ្នះពានរង្វាន់  La Liga ចំនួន ៣ដង ឈ្នះពាន FIFA

    January 10, 2023
  • កីឡា

    បារាំង៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមបាល់ទាត់ Paris Saint-Germain F.C. និងក្រុមជម្រើសជាតិបារាំង Kylian Mbappe  បានចោទប្រកាន់ប្រធានសហព័ន្ធបាល់ទាត់បារាំងថា មិនបានផ្តល់ការគោរពចំពោះលោក Zinedine Zidane នោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Live Score នៅព្រឹកថ្ងៃចន្ទ ទី៩ ខែមករានេះ។ ការចោទប្រកាន់នេះត្រូវបានធ្វើឡើងសាធារណៈតាមរយៈបណ្តាញសង្គម Twitter ផ្លូវការរបស់កីឡាករវ័យ ២៤ឆ្នាំរូបនេះ ដោយរូបគេបានសរសេរសារមួយឃ្លាដែលមានអត្ថន័យថា “លោក Zinedine Zidane គឺជាវីរបុរសបាល់ទាត់បារាំង ដូចនេះយើងមិនគួរមិនគោរពគាត់ដូចនេះទេ”។ គួរបញ្ជាក់ជូនថា រឿងរ៉ាងចម្រូងចម្រាសនេះបានកើតឡើងក្រោយពេលដែល ប្រធានសហព័ន្ធបារាំងគឺលោក Noel Le Graet

    January 9, 2023
  • កីឡា

    អេស្ប៉ាញ៖ ក្រុមភ្ញៀវ Barcelona បានផ្តួលក្រុមម្ចាស់ផ្ទះ Atletico Madrid ក្នុងលទ្ធផល ១ ទល់ ០ ក្នុងការប្រកួតកាលពីយប់មិញនេះ ខណៈជ័យជំនះនេះបានជួយក្រុមអ្នកមានបុណ្យអាចរកបាន ៣ពិន្ទុបន្ថែមទៀងផងដែរនៅក្នុងតារាងពិន្ទុ La Liga។ ជ័យជំនះរបស់ក្រុម Barcelona គឺអាចរកបានដោយកីឡាករខ្សែប្រយុទ្ធស្លាបស្តាំ សញ្ជាតិបារាំង Ousmane Dembele នៅនាទី ទី២២ ខណៈការសម្រេចគ្រាប់បាល់នេះអាចកើតឡើងតាមរយៈការបង្កើតឱកាស (Assist) បានយ៉ាងល្អពីសំណាក់កីឡាករ Gavi។ គួរកត់សម្គាល់ថា គិតត្រឹមសប្តាហ៍​ទី ១៦​នៃការប្រកួតលីកកំពូងអេស្ប៉ាញគឺក្រុម Barcelona កំពុងស្ថិតនៅកំពូលតារាងដោយមាន ៤១ពិន្ទុ តាមពីក្រោយដោយក្រុមអធិរាជស Real Madrid

    January 9, 2023
  • កីឡា

    អង់គ្លេស៖ ក្រុមម្ចាស់ផ្ទះ Manchester City បានលុតក្រុមភ្ញៀវ Chelsea ក្នុងលទ្ធផល ៤ ទល់ ០ ក្នុងពានរង្វាន់ FA Cup កាលពីយប់មិញនេះ ខណៈជ័យជំនះដ៏ត្រចះត្រចង់នេះបានជួយឲ្យក្រុមមេឃខៀវអាចកក់កៅអីវគ្គ ៤ក្រុមចុងក្រោយនៃពានរង្វាន់មួយនេះបានដោយសុវត្ថិភាពហើយ។ ជ័យជំនះរបស់កូនក្រុមលោក Pep Guardiola គឺអាចរកបានដោយកីឡាករ Riyad Mahrez នៅនាទី ទី២៣ និងនាទី ទី៨៥ កីឡាករ Julian Alvarez រកបានមួយគ្រាប់នៅនាទី ទី៣០ ខណៈកីឡករវ័យក្មេង Phil Foden ក៏អាចរកបានមួយគ្រាប់ផងដែរនៅនាទី ទី៣៨។ គួរកត់សម្គាល់ថា

    January 9, 2023
  • កីឡា

    កូឡុំប៊ី៖ កូឡុំប៊ីបានក្លាយជាប្រទេសនៅអាមេរិកឡាទីនដំបូងគេដែលបានដាក់ឈ្មោះកីឡដ្ឋានបាល់ទាត់របស់ខ្លួនដោយប្រើឈ្មោះស្តេចបាល់ទាត់ពិភពលោក Pelé នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី៦ ខែមករានេះ។ កីឡដ្ឋានដែលបានដាក់ឈ្មោះថ្មីនោះគឺស្ថិតនៅក្នុងទីក្រុង Villavicencio ភាគខាងត្បូងនៃប្រទេសកូឡុំប៊ី ខណៈឈ្មោះរបស់កីឡដ្ឋានមួយនេះគឺ ” BELLO HORIZONTE ‘REY PELE” ។ គួរបញ្ជាក់ជូនថា ការសម្រេចដាក់ឈ្មោះកីឡដ្ឋានឲ្យមានឈ្មោះស្តេចបាល់ទាត់ Pelé នេះគឺត្រូវបានធ្វើឡើងតបតាមការស្នើសុំរបស់លោក Gianni Infantino ដែលជាប្រធានសមាគមបាល់ទាត់ពិភពលោក FIFA ខណៈការស្នើសុំនេះគឺត្រូវបានធ្វើឡើងដើម្បីបង្ហាញការគោរពនិងរក្សាការចងចាំចំពោះស្តេចបាល់ទាត់ពិភពលោក Pelé ដែលបានស្លាប់បាត់បង់ជីវិតកាលពីពេលថ្មីៗនេះដោយសារជំងឺក្នុងអាយុ ៨២ឆ្នាំ៕ អត្ថបទ៖ ភក្តី ប្រភព៖  Channel News Asia

    January 6, 2023
  • កីឡា

    បារាំង៖ ក្រោយជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2022 ក្នុងប្រទេសកាតារួចមក កំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi បានត្រលប់ទៅដល់ប្រទេសបារាំងវិញហើយ ដើម្បីបន្តលេងឲ្យក្លឹបបាល់ទាត់ Paris Saint-Germain។ វត្តមានរបស់កីឡាករវ័យ ៣៥រូបនេះត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់ក្រុមកីឡាករ អ្នកចាត់ការ និងក្រុមការងាររបស់ក្លឹប ដើម្បីជាការអបអរចំពោះជ័យជំនះដ៏ធំធេងរបស់គាត់សម្រាប់ក្រុមជម្រើសជាតិ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានកីឡា Live Score បានបង្ហាញថា ក្រុមកីឡាករ និងក្រុមការងារបស់ក្លឹបបាល់ទាត់ Paris Saint-Germain ទាំងអស់បាននាំគ្នាឈរជារបងកិត្តិយសដើម្បីអបអរដំណើរមកដល់របស់កីឡាករ Lionel Messi  ខណៈដែលម្ចាស់ពាន Ballon d’or ៧សម័យកាលរូបនេះត្រូវបង្ហាញខ្លួននៅលើទីលានដើម្បីធ្វើការហ្វឹកហាត់ជាមួយក្រុម។ យ៉ាងណាក្តី នៅក្នុងចំណោមមនុស្សដែលបានទៅអបអរកីឡាករ Lionel Messi ទាំងអស់នោះគឺគេមិនបានឃើញ

    January 5, 2023
  • កីឡា

    អេស្ប៉ាញ៖ គ្រូបង្វឹកក្រុមបាល់ទាត់ Atletico Madrid គឺលោក Diego Simeone ជឿជាក់ថា កីឡាករ Antoine Griezmann កំពុងបំបិទមាត់ក្រុមអ្នករិះគន់ជាច្រើនដែលធ្លាប់និយាយមិនល្អអំពីទម្រង់លេងរបស់គាត់ ដ្បិតកីឡាករសញ្ជាតិបារាំងរូបកំពុងលេងបានយ៉ាងល្អបំផុតទាំងសម្រាប់ឲ្យក្លឹប និងសម្រាប់ឲ្យក្រុមជម្រើសជាតិ។​ លោក Diego Simeone បាននិយាយច្បាស់ៗថា ៖ កីឡាករ Antoine Griezmann គឺ “អស្ចារ្យខ្លាំងណាស់” បើទោះជាមនុស្សជាច្រើនបានគិតខុសចំពោះរូបគាត់នាពេលកន្លងមកក៏ដោយ។ គួរកត់សម្គាល់ថា កីឡាករ Antoine Griezmann វ័យ ៣១ឆ្នាំ បានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះ ដោយរូបគេបានជួយឲ្យក្រុមជម្រើសជាតិបារាំងឡើងដល់វគ្គផ្តាច់ព្រាត់នៅក្នុងព្រឹត្តការណ៍បាល់ទាត់ពិភពលោក World Cup ២០២២ ហើយរូបគេក៏ពុងដើរតួយ៉ាងសំខាន់ក្នុងការនាំយកជ័យជំនះឲ្យក្លឹបបាល់ទាត់ Atletico

    January 5, 2023
  • កីឡា

    អង់គ្លេស៖ កីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur គឺកីឡាករ Harry Kane អាចរកបានគ្រាប់បាល់ទី ៣០០ របស់ខ្លួននៅក្នុងក្របខណ្ឌ Premier League ហើយ ក្រោយកីឡាកររូបនេះអាចរកបាន ២គ្រាប់ម្នាក់នៅក្នុងជំនួបទល់នឹងក្រុម Crystal Palace។ គួរកត់សម្គាល់ថា ក្នុងការប្រកួតកាលពីយប់មិញនេះគឺជាជំនួបដ៏ពិសេសមួយ ដែលនៅក្នុងពិភពបាល់ទាត់អង់គ្លេសបានហៅថា London derby ឬជាការប្រកួតរវាងក្រុមធំៗដែលមកពីទីក្រុងឡុងដ៏ជាមួយគ្នា។ គួរកត់សម្គាល់ថា នៅក្នុងជំនួបដ៏ធំនេះក្រុម Tottenham Hotspur បានទទួលជ័យជំនះក្នុងលទ្ធផលរហូតដល់ ៤ ទល់ ០ ដោយនៅក្នុងនោះ កីឡាករ Harry Kane អាចរកបាន ២គ្រាប់គឺនៅនាទី ទី៤៨ និង

    January 5, 2023
  • កីឡា

    អារ៉ាប៊ីសាអូឌីត៖ កីឡាករ Cristiano Ronaldo បានបង្ហាញខ្លួនជាផ្លូវការហើយក្នុងនាមជាកីឡកររបស់ក្លឹបបាល់ទាត់ Al Nassr ខណៈពិធីបង្ហាញខ្លួនជាលើកដំបូងនេះត្រូវបានរៀបចំឡើងនៅក្នុងកីឡដ្ឋាន Mrsool Park ដោយមានការចូលរួមអបអរសាទរពីសំណាក់អ្នកគាំទ្រក្លឹបបាល់ទាត់ Al Nassr និងប្រិយមិត្តរបស់ម្ចាស់ពាន Ballon d’Or ៥ សម័យកាលរូបនេះរាប់ពាន់នាក់ផងដែរ។ នៅក្នុងពិធីបង្ហាញខ្លួននោះ កីឡាករវ័យ ៣៧រូបនេះបានថ្លែងអគុណចំពោះក្លឹបបាល់ទាត់ Al Nassr ដែលបានផ្តល់ឱកាសឲ្យរូបគាត់មកលេងបាល់អាជីពនៅទឹកដីអាស៊ីជាលើកដំបូង ហើយនៅទីនេះគឺរូបគាត់មិនមែនអភិវឌ្ឍន៍ត្រឹមតែបាល់ទាត់នោះទេ តែអភិវឌ្ឍន៍ទាំងក្មេងជំនាន់ក្រោយ និងវិស័យបាល់ទាត់នារីនៅក្នុងប្រទេសអារ៉ាប់ប៊ីសាអូឌីតផងដែរ។ កីឡាករ Cristiano Ronaldo បានបញ្ជាក់យ៉ាងច្បាស់ៗថា គាត់មានបំណងធ្វើឲ្យមានការផ្លាស់ប្តូរការយល់ឃើញចំពោះបាល់ទាត់នៅអារ៉ាប៊ីសាអូឌីត៕   អត្ថបទ៖ ភក្តី ប្រភព៖

    January 4, 2023
  • កីឡា

    ប្រេស៊ីល៖​ សមាគមបាល់ទាត់ពិភពលោក FIFA គ្រោងនឹងស្នើសុំឲ្យប្រទេសទាំងអស់នៅលើពិភពលោកដាក់ឈ្មោះវីរបុរសបាល់ទាត់ប្រេស៊ីលគឺលោក Pele នៅលើកីឡដ្ឋានយ៉ាងតិចណាស់មួយនៅក្នុងចំណោមកីឡដ្ឋានបាល់ទាត់ទាំងអស់នៅក្នុងប្រទេស ដើម្បីបង្ហាញការគោរពជាលើកចុងក្រោយចំពោះស្តេចបាល់ទាត់រូបនេះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា ការថ្លែងខាងលើនេះត្រូវធ្វើឡើងដោយលោក Gianni Infantino ដែលជាប្រធានគ្រប់គ្រងស្ថាប័ន ​FIFA ផ្ទាល់តែម្តង។ ប្រភពខាងលើបានបន្តថា លោក Gianni Infantino បានថ្លែងដូចខាងលើនេះនៅក្នុងឱកាសដែលលោកបានអញ្ជើញទៅកាន់ទីក្រុងសាន់តូស ប្រទេសប្រេស៊ី ដើម្បីចូលរួមពិធីបុណ្យសពនិងធ្វើឧទ្ទិសដ្ឋានជាលើកចុងក្រោយចំពោះវិញ្ញាណក្ខន្ធរបស់សេ្តចបាល់ទាត់ Pele។ គួរបញ្ជាក់ថា លោក Pele បានស្លាប់បាត់បង់ជីវិតនៅក្នុងអាយុ ៨២ឆ្នាំ ហើយអតីតកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះគឺជាកីឡាករបាល់ទាត់តែរូបគត់នៅលើពិភពលោក ដែលមានឱកាសឈ្នះពានរង្វាន់បាល់ទាតពិភពលោក World Cup រហូតដល់ ៣ដង៕

    January 3, 2023