- Pheakdey
- កីឡា
អង់គ្លេស៖ ក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal នឹងក្លឹបតោខៀវ Chelsea បានព្រមព្រៀងគ្នាក្នុងការផ្ទេរកីឡការខ្សែយុទ្ធ Raheem Sterling ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Goal នៅព្រឹកថ្ងៃពុធ ទី១៨ ខែមករានេះ។ យ៉ាងណាក្តី តម្លៃនៃការផ្ទេរនិងពេលវេលាជាក់ស្តែងនៃការបង្ហាញខ្លួនឲ្យក្លឹប Arsenal ដែលជាក្លឹបថ្មីគឺរបស់កីឡាករវ័យ ២៨រូបនេះនៅមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។ គួរបញ្ជាក់ជូនថា បច្ចុប្បន្នកីឡាករ Raheem Sterling សញ្ជាតិអង់គ្លេសកំពុងតែរងរបួស និងត្រូវសម្រាករហូតដល់ ៦ខែ ខណៈអតីតកីឡាកររបស់ក្លឹប Manchester City រូបនេះតែងបង្ហាញទម្រង់លេងបានយ៉ាងល្អទាំងសម្រាប់ក្លឹបនិងក្រុមជម្រើសជាតិនាពេលកន្លងមក៕ អត្ថបទ៖ ភក្តី ប្រភព៖ Goal
January 18, 2023 - កីឡា
អង់គ្លេស៖ ក្លឹបបាល់ទាត់ធំៗចំនួន ៣នៃក្របខណ្ឌ Prime League កំពុងប្រជែងគ្នាទិញយកកីឡាករ Victor Osimhen ពីក្លឹបបាល់ទាត់ Napoli នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Goal នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមករានេះ។ ក្លឹបទាំង ៣នៃក្របខណ្ឌលីកកំពូលអង់គ្លេសនោះមានដូចជា ក្លឹបកាំភ្លើងធំ Arsenal ក្លឹបបិសាចក្រហម Manchester United និងក្លឹប Newcastle ជាដើម។ ប្រភពខាងលើបានបន្តថា ក្លឹបទាំង ៣នឹងធ្វើការប្រជែងគ្នាតាមរយៈការផ្តល់ជម្រើសនៃការកំណត់លក្ខខណ្ឌផ្សេងៗអាស្រ័យលើការចរចារផ្ទាល់ជាមួយនឹងកីឡាករ ខណៈតម្លៃនៃការទិញផ្តាច់កុងត្រាវិញគឺមានតម្លៃ ១៥០លានអឺរ៉ូ (១៦២,២ លានដុល្លារ)។ សូមបញ្ជាក់ថា Victor Osimhen គឺជាកីឡាករសញ្ជាតិនីហ្សេរីយ៉ា
January 17, 2023 - កីឡា
អារ៉ាប៊ីសាអូឌីត៖ កីឡាករ Cristiano Ronaldo ត្រូវបានសហព័ន្ធបាល់ទាត់នៃប្រទេសអារ៉ាប៊ីសាអូឌីតជ្រើសរើសឲ្យធ្វើប្រធានក្រុមសម្រាប់ដឹកនាំក្រុមប្រកួតមិត្តភាពជាមួយនឹងក្លឹបបាល់ទាត់បារាំង Paris Saint-Germain នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Goal នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែមករានេះ។ ក្រុមបាល់ទាត់ដែលនឹងត្រូវលេងនៅក្រោមបេក្ខភាពប្រធានក្រុម Cristiano Ronaldo នោះ គឺជាក្រុមកីឡាករល្អៗដែលត្រូវបានជ្រើសចេញពីក្លឹបបាល់ទាត់ Al-Nassr និង ក្លឹប Al-Hilal ឬហៅថា ក្រុម Saudi all-Star។ គួរបញ្ជាក់ជូនថា ការប្រកួតមិត្តភាពរវាងក្រុម Paris Saint-Germain និងក្រុម Saudi All-Star នឹងត្រូវរៀបចំឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករានៅក្នុងទីក្រុង Riyadh
January 17, 2023 - កីឡា
អ៊ីតាលី៖ ក្លឹបបាល់ទាត់សេះបង្កង់ Juventus កំពុងពិចារណាធ្វើការផ្លាស់ប្តូរគ្រូបង្វឹកថ្មីហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Goal នៅរសៀលថ្ងៃចន្ទ ទី១៦ ខែមករានេះ។ អ្នកចាត់ការដែលកំពុងដឹកក្លឹបបាល់ទាត់ Juventus នាពេលបច្ចុប្បន្ននេះគឺលោក Massimiliano Allegri ជនជាតិអ៊ីតាលី វ័យ ៥៥ឆ្នាំ ដែលធ្លាប់ជួយឲ្យក្លឹបសេះបង្កង់ឈ្នះពានរង្វាន់ធំៗជាច្រើនផងដែរនាពេលកន្លងមក។ លោក Massimiliano Allegri យ៉ាងណាក្តី ក្លឹប Juventus ហាក់បង្ហាញទម្រង់លេងមិនល្អនោះទេក្នុងមួយរយៈពេលចុងក្រោយនេះ ហើយថ្មីៗនេះទៀតសោធក្រុមសេះបង្កង់បានលេងចាញ់ក្រុម Napoli ក្នុងលទ្ធផលរហូតដល់ ៥ : ១ ឯណោះ។ ព្រោះលទ្ធផលចាញ់យ៉ាងអាម៉ាស់នេះហើយទើបធ្វើឲ្យប្រធានក្លឹបនិងក្រុមប្រឹក្សាពិបាលរបស់ក្លឹបមិនសប្បាយចិត្តជាមួយលោក Massimiliano Allegri នោះទេ និងចង់ស្វែករកគ្រូថ្មីមកជំនួយតំណែងរបស់គាត់តែម្តង
January 16, 2023 - កីឡា
អង់គ្លេស៖ ក្លឹបបាល់ទាត់ Arsenal បានលុតក្រុមម្ចាស់ផ្ទះ Tottenham Hotspur ក្នុងលទ្ធផល ២ : ០ សម្រាប់ការប្រកួតនៅសប្តាហ៍ទី ១៨ក្នុងក្របខណ្ឌលីកបាល់ទាត់កំពូលរបស់ប្រទេសអង់គ្លេស។ នៅក្នុងចំណោមគ្រាប់បាល់ចំនួន ២គ្រាប់របស់ក្រុមកាំភ្លើងធំគឺមាន ១គ្រាប់ជាបាល់ Own Goal (ទាត់បាល់ចូលទីខ្លួនឯង) របស់អ្នកចាំទីនៃក្លឹបមាន់ខ្នាយមាសគឺកីឡាករ Hugo Lloris នៅនាទី ទី១៤ និង ១គ្រាប់ទៀតជាការទាត់បញ្ចូលទីបានយ៉ាងល្អពីសំណាក់កីឡាករ Martin Odegaard នៅនាទី ទី៣៦។ ជ័យជំនះនេះមិនត្រឹមតែបានជួយឲ្យក្លឹប Arsenal អាចរកបាន ៣ពិន្ទុបន្ថែមទៀតនោះទេ តែវាបានជួយឲ្យក្លឹបកាំភ្លើងធំអាចបង្កើតបានប្រវត្តិសាស្រ្តថ្មីឲ្យក្លឹបផងដែរ។ កំណត់ត្រាថ្មីមួយដែលក្លឹប Arsenal មិនដែលធ្លាប់ធ្វើបាននោះគឺ ការលេង
January 16, 2023 - កីឡា
ក្រុមបាល់ទាត់ Barcelona បានទទួលជ័យជំនះក្នុងទល្ធផល ៣ : ១ ក្នុងការប្រកួតទល់នឹងក្លឹប Real Madrid សម្រាប់ការប្រកួតក្នុងវគ្គផ្តច់ព្រ័ត្តនៃពានរង្វាន់ Spanish Super Cup កាលពីយប់មិញនេះ។ ការប្រកួតវគ្គផ្តាច់ព្រ័ត្តរវាងក្លឹបលំដាប់កំពូលរបស់ប្រទេសអេស្ប៉ាញទាំង ២នេះត្រូវ ត្រូវបានរៀបចំឡើងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានអ្នកចូលរួមទស្សនាផ្ទាល់រាប់ម៉ឺននាក់ និងជាច្រើនលាននាក់ផ្សងទៀតទស្សនានៅតាមផ្ទះ។ ជ័យជំំនះដ៏ត្រចះត្រចង់នេះបានជួយឲ្យក្លឹប Barcelona លើកពាន Spanish Super Cup លើកទី ១៤ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនផងដែរ។ គ្រាប់បាល់ចំនួន ៣គ្រាប់របស់ Barcelona គឺអាចរកបានដោយកីឡាករ Gavi នៅនាទី ៣៣ គ្រាប់ទី ២ធ្វើបានដោយកីឡាករ Robert Lewandowski
January 16, 2023 - កីឡា
នៅម៉ោង ៧ និង ៣០នាទីល្ងាចថ្ងៃសោរ៍ ទី១៤ ខែមករានេះ (សម្រាប់ម៉ោងនៅក្នុងប្រទេសកម្ពុជា) ក្រុមបិសាចក្រហម Manchester United នឹងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវ Manchester City សម្រាប់ការប្រកួតនៅសប្តាហ៍ទី ២០ នៃក្របខណ្ឌបាល់ទាត់ Premier League។ ជំនួបរវាងក្លឹបបាល់ទាត់ដែលមកទីក្រុងរួមគ្នានេះត្រូវបានគេហៅថា ជាការប្រកួត Manchester derby ខណៈជំនួបនេះគឺជាសង្គ្រាមនៅលើវាលស្មៅក៏កក្រើកបំផុតមួយក្នុងវិស័យបាល់ទាត់នៅទឹកដីអង់គ្លេស។ មុនមកការប្រកួតមកដល់ កំពូលខ្សែបម្រើដ៏មុតស្រួចរបស់ក្រុមបិសាចក្រហម Bruno Fernandes បាននិយាយថា៖ “យើងមិនខ្លាចក្រុមមេឃខៀវនោះទេ ហើយយើងជឿជាក់ថា Manchester United នឹងបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងការប្រកួតនាល្ងាចនេះ”។
January 14, 2023 - កីឡា
តាមការគ្រោងទុកគឺក្លឹបបាល់ទាត់យក្សរបស់បារាំង Paris Saint-Germain នឹងត្រូវប្រកួតជាលក្ខណៈមិត្តភាពជានិងក្លឹបអ្នកមាននៅអារ៉ាប៊ីសាអូឌីត Al-Nassr នៅក្នុងថ្ងៃទី ១៩ ខែមករាខាងមុននេះ។ ជំនួបមួយនេះនឹងក្លាយជាជំនួបក៏កក្រើកនិងធំបំផុតមួយនៅក្នុងពិភពកីឡាបាល់ទាត់ ដ្បិតអ្នកទស្សនានឹងបានឃើញកីឡាករកម្រិតកំពូលជាច្រើនរូបលេងជាមួយគ្នានៅក្នុងទីលានតែមួយ។ សម្រាប់កីឡាករកំពូលៗរបស់ក្លឹប Paris Saint-Germain មានដូចជា Lionel Messi, Kylian Mbappe និង Neymar ខណៈក្លឹប Al-Nassr ឯណោះវិញគឺមានកីឡាករដែលកំពុងអ្នកប្រជាប្រិយភាពខ្លាំងបំផុតម្នាក់នៅជុំវិញពិភពលោកគឺ Cristiano Ronaldo។ ព្រោះតែការប្រកួតនេះគឺជាជំនួបដ៏ធំក្នុងប្រវត្តិសាស្រ្តបាល់ទាត់ កាសែត ESPN បានរាយការណ៍ថា មានប្រិយមិត្តអ្នកគាំទ្រវិស័យបាល់ទាត់រាប់លាននាក់កំពុងទន្ទឹងរងចាំទស្សនាការប្រកួតនេះ ខណៈគិតត្រឹមពេលនេះមានទស្សនិកជនជាង ២លាននាក់ហើយដែលបានស្នើសុំទិញសំបុត្រតាមប្រព័ន្ធ Online សម្រាប់ការចូលទៅទស្សនាផ្ទាល់នៅក្នុងកីឡដ្ឋាន៕ អត្ថបទ៖ ភក្តី ប្រភព៖ ESPN
January 14, 2023 - កីឡា
ក្លឹបបិសាចក្រហមបានចុះហត្ថលេខាជាផ្លូវការហើយក្នុងការនាំយកកីឡកខែ្សប្រយុទ្ធម្នាក់ដែលកំពុងលេងឲ្យក្លឹប Beşiktaş ក្នុងក្របខណ្ឌលីកកំពូលប្រទេសតួគីមកចូលរួមក្រុមនៅក្នុងរដូវការថ្មីនេះ។ ខ្សែប្រយុទ្ធរូបនេះគឺជាកីឡាករ Wout Weghorst សញ្ជាតិហូឡង់ មានអាយុ ៣០ឆ្នាំ ខណៈកីឡាកររូបនេះកំពុងបង្ហាញទម្រង់លេងយ៉ាងល្អជាមួយនិងក្លឹបអាជីព និងក្រុមជម្រើសជាតិ។ យ៉ាងណាក្តី ការនាំយកកីឡាករហូឡង់រូបនេះទៅលេងនៅទឹកដីអង់គ្លេសគឺត្រូវបានក្លឹប Manchester United ធ្វើឡើងក្នុងលក្ខខណ្ឌខ្ជីជើងប៉ុណ្ណោះ។ បើទោះជាយ៉ាងនេះក្តី ក្លឹប Manchester United ត្រូវបង់ប្រាក់ឲ្យក្លឹបBeşiktaş ចំនួន ២,៥លានផោន ឬស្មើនិងជាង ៣លានដុល្លារអាមេរិកសម្រាប់កិច្ចសន្យាខ្ជីជើងនេះ ខណៈបិសាចក្រហមត្រូវបន្តផ្តល់ប្រាក់ឈ្មួលទៅកាន់កីឡាករ Wout Weghorst តាមលក្ខខណ្ឌដែលបានកំណត់ក្នុងកុងត្រាចាស់រវាងកីឡាករនិងក្លឹបចាស់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The
January 14, 2023 - កីឡា
យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានកីឡា The Goal បានឲ្យដឹងថា ក្រុមមេឃខៀវ Manchester City បានត្រៀមលុយ ៦០លានផោន (៧២ លានដុល្លារ) ដើម្បីទិញផ្តាច់កុងត្រាកីឡាករ Ferland Mendy ពីក្រុមអធិរាជស Real Madrid។ គួរបញ្ជាក់ថា កីឡាករ Ferland Mendy សញ្ជាតិបារាំង មានអាយុ ២៧ឆ្នាំ ហើយរូបគេកំពុងបង្ហាញទម្រង់លេងយ៉ាងល្អក្នងនាមជាកីឡាករខ្សែការពារស្លាបធ្វេង។ បើយោងទៅតាមកុងត្រាចាស់គឺកីឡាករ Ferland Mendy នឹងត្រូវលេងឲ្យ Real Madrid រហូតដល់ឆ្នាំ ២០២៥៕ អត្ថបទ៖ ភក្តី ប្រភព៖ The Goal
January 13, 2023









