Pheakdey
  • កីឡា

    អង់គ្លេស៖ ថ្មីៗនេះមានសារព័ត៌មានជាច្រើនចុះផ្សាយថា កីឡាករ Roberto Firmin0 នឹងចាកចេញពីក្លឹប Liverpool នៅរដូវក្តៅខាងមុខនេះ ពោលគឺនៅពេលដែលកុងត្រារបស់កីឡាករខ្សែប្រយុទ្ធកណ្តាលរូបនេះជាមួយនិងក្រុមហង្សក្រហមត្រូវបានបញ្ចប់ ។ ឆ្លើយតបនឹងព័ត៌មានខាងលើនេះ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានចេញមកបញ្ជាក់ថា រូបគេមិនចង់ចាកចេញពី Prime League ឡើយ ហើយរូបគេមានបំណងចង់បន្តកុងត្រាថ្មីជាមួយក្លឹប Liverpool ពិតណាស់គឺរូបគេពិតជាចង់លេងនៅទឹកដីអង់គ្លេសក្នុងរយៈពេលយូរឆ្នាំបន្ថែមទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ The Goal

    January 21, 2023
  • កីឡា

    អង់គ្លេស៖ ក្លឹបបាល់ទាត់ Manchester United ត្រូវបានបណ្តាញសារព័ត៌មាន The Goal រាយការណ៍ គ្រោងនឹងដេញថ្លៃទិញយកកីឡាករ Harry Kane ដែលជាកំពុងលេងឲ្យក្លឹបមាន់ខ្នាយមាស Tottenham Hotspur មកចូលរួមក្រុមនៅរដូវក្តៅខាងមុខនេះ។ សូមបញ្ជាក់ថា Harry Kane គឺជាកីឡាករសញ្ជាតិអង់គ្លេស វ័យ ២៩ឆ្នាំ និងជាកីឡាករដែលកំពុងមានទម្រង់លេងល្អបំផុតទាំងនៅក្នុងក្លឹបបាល់ទាត់អាជីពនិងនៅក្នុងក្រុមជម្រើសជាតិ ដូចនេះហើយទើបថ្មីៗនេះមានក្លឹបបាល់ទាត់ធំៗជាច្រើនៅអឺរ៉ុបសុទ្ធតែបានដាក់គោលដៅតាមប្រមាញ់យកកីឡាកររូបនេះ៕  អត្ថបទ៖ ភក្តី ប្រភព៖ The Goal

    January 21, 2023
  • កីឡា

    ក្លឹបបាល់ទាត់ Juventus បានជូនដំណឹងថា ក្លឹបនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចដាក់ទណ្ឌកម្មជាច្រើនមកលើក្លឹបនិងក្រុមការងាររបស់ខ្លួន ខណៈក្លឹបក៏បានអះអាងថា ការសម្រេចដាក់ទណ្ឌកម្មនេះគឺជារឿងអយុត្តិធម៌មួយសម្រាប់អ្នកនាំក្រុមសេះបង្កង់រាប់លាននាក់នៅជុំវិញពិភពលោក។ សេចក្តីថ្លែងការរបស់ក្លឹបដែលជាម្ចាស់ជើងឯកពានរង្វាន់នៅលីកបាល់ទាត់កំពូលអ៊ីតាលីចំនួន ៣៦សម័យកាលមួយនេះបានធ្វើឡើងភ្លាមៗ ក្រោយសហព័ន្ធកីឡានៃប្រទេសអ៊ីតាលីសម្រេចកាត់ពិន្ទុរបស់ក្លឹប Juventus ចំនួន ១៥ ចេញពីតារាងពិន្ទុនៃក្របខណ្ឌបាល់ទាត់ Serie A ដែលធ្វើឲ្យក្រុមសេះបង្កង់ត្រូវធ្លាក់ពីលេខរៀងទី ៣ មកដល់លេខរៀងទី ១០ឯណោះ។ ជាងនេះទៅទៀតសហព័ន្ធបាល់នៃប្រទេសអ៊ីតាលីក៏បានសម្រេចធ្វើការហាមឃាត់អតីតប្រធានគ្រប់គ្រងក្លឹប Juventus គឺលោក Andrea Agnelli និងអតីតនាយកប្រតិបត្តិរបស់ក្លឹបគឺលោក Maurizio Arrivabene មិនឲ្យមកដឹកនាំក្រុមបាល់ទាត់នៅអ៊ីតាលីរយៈពេល ២ឆ្នាំផងដែរ។ គួរបញ្ជាក់ជូនថា សម្រេចដាក់ទណ្ឌកម្មចំពោះក្លឹបបាល់ទាត់ Juventus នៅពេលនេះគឺត្រូវបានធ្វើឡើងបានក្រោយគេបានរកឃើញថា ក្លឹបសេះបង្កង់បានធ្វើសកម្មភាពបំពានទៅនឹងច្បាប់នៃការទិញ-លក់កីឡាករកាលពីរដូវកាលមុន ហើយក្លឹបបានធ្វើសកម្មភាពខុសឆ្គងនេះដដែលៗជាច្រើនដងដើម្បីដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់ក្លឹប៕ អត្ថបទ៖ ភក្តី

    January 21, 2023
  • កីឡា

    ក្រុមស្តេចស Real Madrid បានបន្តដំណើរទៅកាន់វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់​ Copa de Rey ដោយសុវត្ថិភាពហើយ ក្រោយបានយកឈ្នះទៅលើក្រុម Villarreal យ៉ាងប្រផិតប្រផោយក្នុងការប្រកួតកាលពីយប់មិញនេះ។ ក្រោយការលេងអស់រយៈពេល ៩០នាទី លទ្ធផលបានបញ្ចប់ទៅដោយក្រុម Real Madrid ទទួលបានជ័យជំនះលទ្ធផល ៣ ទល់ ២។ គ្រាប់បាល់ចំនួន ៣គ្រាប់ដែលបានជួយឲ្យក្រុមស្តេចសអាចឡើងទៅវគ្គប​ន្ទាប់នេះគឺអាចសម្រេចបានដោយកីឡាករវ័យក្មេងសញ្ជាតិប្រេស៊ីល Vinicius Junior នៅនាទី ទី៥៧ ហើយគ្រាប់បាល់ទី ២ គឺអាចសម្រេចបានដោយកីឡាករខ្សែការពារកណ្តាល​ Eder Militao នៅនាទី ទី៦៩ ខណៈ ១គ្រាប់ចុងក្រោយគឺអាចសម្រេចបានដោយកីឡាករ Dani

    January 20, 2023
  • កីឡា

    ជំនួបមិត្តភាពរវាងក្លឹបបាល់ទាត់ Paris Saint-Germain និងក្រុម Saudi All- Stars បានបិទបញ្ចប់ទៅដោយលទ្ធផលក្រុមអ្នកមាននៅបារាំងអាចយកឈ្នះលើក្រុមកីឡាករចម្រុះរបស់ក្លឹបបាល់ទាត់អាជីពនៅអារ៉ាប៊ីសាអូឌីត ៥ ទល់ ៤។ កីឡាករសំខាន់ៗនៃក្រុមទាំងសងខាងសុទ្ធតែអាចរកបានគ្រាប់បាល់នៅក្នុងការប្រកួតដ៏ស្វិតស្វាញអស់ ៩០នាទីនៅលើទីលាន និងនៅក្រោមក្រសែភ្នែកអ្នកទស្សនារ៉ាប់ម៉ឺននាក់។ កីឡាករ Cristiano Ronaldo អាចស៊ុតបានចំនួន ២គ្រាប់នៅក្នុងការបង្ហាញខ្លួនដំបូងរាប់ចាប់ពេលពីពេលដែលបានផ្ទេរទៅលេងឲ្យក្លឹប Al-Nassr មក ដោយនៅក្នុងនោះមានការស៊ុតបាល់ពិន័យមួយគ្រាប់នៅនាទី ទី ៣៤ និង ១គ្រាប់ទៀតសម្រេចបាននៅនាទី ទី ៤៥+៦។ ដោយឡែកសម្រាប់គ្រាប់ទាំង ៥ របស់ PSG វិញគឺអាចរកបានដោយ កំពូលកីឡាករ

    January 20, 2023
  • កីឡា

    បើទោះជា Manchester United ហាក់មិនសូវទទួលបានភាពជ័យខ្លាំងក៏ដោយនារយៈពេលជាច្រើនរដូវកាលចុងក្រោយនេះ តែក្លឹបបាល់ទាត់ដ៏ចំណាស់មួយនេះនៅតែមានប្រជាប្រិយភាពខ្លាំងពីសំណាក់អ្នកគាំទ្រនៅជុំវិញពិភពលោក ជាពិសេសនោះគឺក្លឹបបិសាចក្រហមនៅតែជាក្លឹបឈានមុខគេមួយក្នុងការរកប្រាក់ចំណូល។ ជាក់ស្តែងយោងតាមរបាយការណ៍មួយបានបង្ហាញថា ក្លឹប Manchester United អាចរកប្រាក់ចំណូលបាន ៦២៥,០៦ លានផោន (ជាង ៧៧០ លានដុល្លារ) ពីការលក់កីឡាករសំខាន់ៗមួយចំនួន ដែលសុទ្ធតែការលក់ក្នុងតម្លៃដ៏ខ្ពស់បំផុតរបស់ក្លឹបប្រចាំរដូវកាលនីមួយៗ។ ការលក់កីឡាករទាំងនោះទៀតសោធគឺត្រូវបានគេរាប់ចាប់តាំងរដូវកាល ២០០០-២០២១មក រហូតដល់មករដូវកាល ២០២២-២០២៣ នេះហើយក្នុងនោះក៏មានទាំងការលក់កំពូលកីឡាករ Cristiano Ronaldo ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Goal

    January 19, 2023
  • កីឡា

    អតីតគ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea គឺលោក Thomas Tuchel អាចនឹងវិលត្រលប់មកកាន់លីកកំពូលនៃប្រទេសអង់គ្លេសជាថ្មីម្តងទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Goal នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករានេះ។ គួរបញ្ជាក់ថា គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះធ្លាប់ដឹកនាំក្រុម Chelsea កាលពីអំឡុងឆ្នាំ ២០២១-២០២២ ខណៈគ្រូបង្វឹកក្រុមតោខៀវនាពេលបច្ចុប្បន្ននេះគឺលោក Graham Potter។ លោក Thomas Tuchel សម្រាប់ការវិលត្រលប់ទៅកាន់ទឹកដីអង់គ្លេសសាជាថ្មីនេះគឺលោក Thomas Tuchel អាចនឹងទៅដឹកនាំក្រុមមាន់ខ្នាយមាស Tottenham Hotspur ជំនួសតំណែងរបស់លោក Antonio Conte។ ប្រភពខាងលើបានបញ្ជាក់ថា តាមការព្យាករណ៍គឺលោក Antonio Conte អាចនឹងបោះបង់តំណែងជាគ្រូបង្វឹករបស់ក្លឹប Tottenham Hotspur នៅរដូវក្តៅខាងមុខនេះ

    January 19, 2023
  • កីឡា

    ក្រោយប្រកួតគ្នាយ៉ាងស្វិតស្វាញអស់រយៈពេល ៩០នាទីមក ក្រុមបិសាចក្រហម Manchester United បានត្រឹមទទួលលទ្ធផល ១ : ១ ប៉ុណ្ណោះក្នុងការលេងទល់នឹងក្រុមម្ចាស់ផ្ទះ Crystal Palace សម្រាប់ការប្រកួតវិលជុំនៅសប្តាហ៍ទី ១៩ នៃពានរង្វាន់បាល់ទាត់ Prime League។ គ្រាប់បាល់ ១គ្រាប់របស់ Manchester United គឺត្រូវបានធ្វើឡើងដោយកីឡាករ Bruno Fernandes នៅនាទី ទី៤៣ ខណៈនៅម៉ោងបន្ថែមនៃតង់ទី ២ ក្រុម Crystal Palace បានរកគ្រាប់តាមស្មើដោយកីឡាករ Michael Olise។ បើទោះជាក្រុមបិសាចក្រហមអាចទទួលបាន

    January 19, 2023
  • កីឡា

    ស្តេចស Real Madrid ត្រូវបានបណ្តាញសារព័ត៌មាន The Goal រាយការណ៍ថា បានត្រៀមខ្លួនរួចរាល់ហើយក្នុងការនាំយកកីឡាករ Kylian Mbappé មកកាន់ទឹកដីអេស្ប៉ាញ ខណៈក្លឹបនៅតែរង់ចាំការសម្រេចរបស់កីឡាករផ្ទាល់តែប៉ុណ្ណោះ។ គួររម្លឹកជូនថា ក្លឹបយក្សរបស់អេស្ប៉ាញមួយនេះមានបំណងចង់បាន Kylian Mbappé ទៅចូលរួមក្រុមតាំងតែពីរដូវក្តៅមុនម្លេះ តែពេលនោះកីឡាករសញ្ជាតិបារាំងរូបនេះបានសម្រេចចិត្តមិនចាក់ចេញពីក្លឹប Paris Saint-Germainឡើយ។ យ៉ាងណាក្តី ថ្មីៗនេះកីឡាករដែលជាម្ចាស់ស្បែកជើងមាសនៅក្នុងពានរង្វាន់បាល់ទាត់ពិភពលោក World Cup ២០២២ រូបនេះត្រូវបានគេដឹងថា កំពុងមានបញ្ហាចម្រូងចម្រាសជាច្រើនជាមួយនិងក្លឹប Paris Saint-Germain  ដ្បិតអ្នកគ្រប់គ្រងក្លឹបមិនបានធ្វើតាមលក្ខខណ្ឌមួយចំនួនដែលធ្លាប់បានសន្យាជាមួយរូបគេឡើយ។ ព្រោះហេតុផលនេះហើយទើប Real Madrid នៅតែព្យាយាមចង់បានកីឡាករវ័យ ២៤ឆ្នាំរូបនេះជាថ្មីម្តងទៀត

    January 18, 2023
  • កីឡា

    ប្រេស៊ីល៖ អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប​បាល់ទាត់ Barcelona គឺគីឡាករ Luis Suarez បានបង្ហាញទម្រង់លេងយ៉ាងល្អសម្រាប់ការបង្ហាញខ្លួនជាលើកដំបូងឲ្យក្លឹបថ្មី ដោយកីឡាករវ័យ ៣៥រូបនេះអាចរកបានគ្រាប់បាល hat-trick (ទាត់ចូលចាប់ពី ៣គ្រាប់ឡើងទៅនៅក្នុងមួយប្រកួត) ខណៈការប្រកួតទើបនឹងចាប់ផ្តើមបានត្រឹមតង់ទី ១ប៉ុណ្ណោះ។ គួរបញ្ជាក់ថា នាពេលបច្ចុប្បន្នកីឡាករសញ្ជាតិអ៊ុយរូហ្គាយបានចុះកុងត្រាលេងឲ្យក្លឹបបាល់ទាត់ Grêmio នៃក្របខណ្ឌលីកបាល់ទាត់កំពូលនៃប្រទេសប្រេស៊ីល រយៈពេល​២ឆ្នាំ ពោលគឺចាប់ពីឆ្នាំ​ ២០២៣-២០២៥។ គួររម្លឹកជូនថា Luis Suarez ធ្លាប់ឈ្នះពានរង្វាន់ធំៗជាច្រើនជាក្លឹប Barcelona នៅអំឡុងឆ្នាំ ២០១៤-២០២០ ក្រោយមករូបគេបានផ្ទេរទៅលេងឲ្យក្លឹប​ Atlético Madrid ក្នុងឆ្នាំ ២០២០-២០២២ និងលេងឲ្យក្លឹប Nacional ក្នុងឆ្នាំ ២០២២-២០២៣៕

    January 18, 2023