Pheakdey
  • អន្តរជាតិ

    អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញានេះបានឲ្យដឹងថា មានអ្នកជំងឺអុតស្វា Monkeypox ម្នាក់បានស្លាប់បាត់បង់ជីវិតនៅសហរដ្ឋអាមេរិកកាលពីថ្ងៃម្សិលមិញនេះ។ អ្នកជំងឺដែលបានស្លាប់បាត់បង់ជីវិតរូបនេះគឺជាបុរសវ័យក្មេងម្នាក់ ដែលបានធ្វើតេស្តវិជ្ជមានជំងឺអុតស្វា Monkeypox ក្នុងរយៈពេលជាច្រើនសប្តាហ៍មកហើយ ខណៈមុនពេលស្លាប់ខាងគ្រូពេទ្យក៏បានរកឃើញថា គាត់មានបញ្ហាសុខភាពចំនួន ២បន្ថែមទៀតផងដែរ គឺបញ្ហារលាកខួរក្បាលនិងរលាកខួរឆ្អឹងខ្នងដែលបានបង្កឡើងដោយមេរោគនៃជំងឺអុតស្វា Monkeypox។ ក្រោយជួបប្រទះករណីដ៏កម្រនេះ ក្រុមអ្នកជំនាញផ្នែកជំងឺឆ្លងរបស់អាជ្ញាធរសុខាភិបាលអាមេរិកជាច្រើនរូបកំពុងបើការសិក្សាជាពិសេសមួយ ដើម្បីស្រាវជ្រាវថា ហេតុអ្វីបានជាជនរងគ្រោះរូបនេះត្រូវកើតមានរលាកខួរក្បាលនិងរលាកខួរឆ្អឹងខ្នងបន្ថែមទៀតក្រោយពេលបានឆ្លងជំងឺអុតស្វា Monkeypox ដ្បិតអ្នកជំងឺអុតស្វា Monkeypox ជាទូទៅពុំដែលកើតមានបញ្ហាសុខភាពអ្វីធ្ងន់ធ្ងរបន្ថែមទៀតនោះទេ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះអាមេរិកបានរកឃើញករណីអ្នកស្លាប់ដោយជំងឺអុតស្វា Monkeypox ចំនួន ២ករណីហើយ ក្នុងចំណោមករណីឆ្លងសរុបជាង

    September 14, 2022
  • អន្តរជាតិ

    រុស្ស៊ី៖ លោកប្រធានាធិបតីនៃប្រទេសរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងលោកប្រធានាធីបតីនៃប្រទេសចិន ស៊ី ជិនពីង នឹងមានកិច្ចប្រជុំរួមគ្នាមួយនៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា នេះបើយោងតាមការចុះផ្សាយរបស់ប​ណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៤ ខែកញ្ញានេះ។ ជំនួបរវាងមេដឹកនាំកំពូលទាំង ២រូបនេះនឹងត្រូវរៀបចំឡើងនៅក្នុងប្រទេសអ៊ូសបេគីស្ថាន ហើយជំនួបដ៏ពិសេសនេះត្រូវបានរៀបចំឡើងក្នុងដំណើរទស្សនកិច្ចចេញក្រៅប្រទេសរបស់លោកប្រធានាធិបតី ស៊ី ជិនពីង ជាលើកដំបូងផងដែរ បើគិតចាប់តាំងពីមានការរាតត្បាតដោយជំងឺកូវីដ-១៩ មក។ បើតាមលោក Yuri Ushakov ដែលជាជំនួយការរបស់វិមានក្រឹមឡាំងបាននិយាយនៅក្នុងសន្និសីទសង្ខេបមួយនៅទីក្រុងមូស្គូថា ប្រធានបទដែលមេដឹកនាំកំពូងទាំង ២រូបនេះនឹងពិភាក្សាគ្នាមានដូចជា របៀបវារៈទ្វេភាគី ប្រធានបទសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ

    September 14, 2022
  • អន្តរជាតិ

    ថៃ៖ កាលពីពេលថ្មីៗនេះមានរូបភាពមួយសន្លឹក ដែលបង្ហាញថា មានយុវជនចំនួន ៣នាក់បានសម្រេចលក់ក្រលៀនរបស់ពួកគេ ដើម្បីយកប្រាក់ទៅទិញទូរស័ព្ទ iPhone 14 ត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម Facebook  ដែលធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញសង្គមនៅក្នុងបណ្តាប្រទេសអាស៊ានមួយចំនួន និងជាពិសេសនោះគឺនៅក្នុងប្រទេសថៃតែម្តង។ បន្ទាប់ពីបាន​ប្រទះឃើញរូបភាពដ៏ហួសចិត្តនេះហើយ អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានធ្វើការរិះគន់ចំពោះក្រុមយុវជនទាំងនោះថា ហេតុអ្វីបានជាពួកគេមានទំនោរសម្ភារៈនិយមដល់ថ្នាក់ហ្នឹង ពោលគឺហ៊ានលះបង់សុខភាពដែលមានតម្លៃស្មើនឹងអាយុជីវិតទៅប្តូរយកទូរស័ព្ទត្រឹមតែមួយគ្រឿង។ អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះវិញបាននាំគ្នារិះគន់ដល់ក្រុមគ្រូពេទ្យនិងអាជ្ញាធរមានសមត្ថកិច្ច ដែលបណ្តោយឲ្យរឿងដ៏ហួសហេតុមួយនេះកើតជាសាធារណៈនិងគ្មានចាត់វិធានការអ្វីទប់ស្កាត់ទាល់តែសោះ។ ​ដើម្បីឆ្លើយតបក៏ដូចជាបកស្រាយចំពោះរឿងរ៉ាវចម្រូងសម្រាស់ខាងលើនេះ ការសែត The Thaiger របស់ថៃកាលពីយប់ថ្ងៃយប់ថ្ងៃច័ន្ទ ទី១២ ខែកញ្ញានេះបានចុះផ្សាយអត្ថបទមួយបញ្ជាក់ថា យុវជនទាំង ៣នោះមិនមែនជាយុវជន​ថៃឡើយ តែពួកគេជាពលរដ្ឋឡាវហើយរូបភាពនោះត្រូវបានបង្ហោះដំបូងនៅក្នុងប្រទេសឡាវតែម្តង ហើយបន្ទាប់មកទើបមានការចែករំលែកបន្តយ៉ាងផុសផុលនៅក្នុងប្រទេសថៃ។ ប្រភពខាងលើបានបញ្ជាក់ទៀតថា ចំពោះសកម្មភាពនៃការវះកាត់ក្រលៀននោះទៀតសោធ គឺមិនមែនការពិតឡើយតែវាគ្រាន់តែជាការរៀបចំថតលេងក្នុងគោលបំណងធ្វើឲ្យអ្នកមើលមានការភ្ញាក់ផ្អើលប៉ុណ្ណោះ។ អាស្រ័យដូចហេតុនេះសូមអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់មេត្តជ្រាបជាព័ត៌មាន និងឈប់ធ្វើការរិះគន់ចំពោះក្រុមគ្រូពេទ្យនិងអាជ្ញាធរបន្តទៀត

    September 13, 2022
  • អន្តរជាតិ

    អាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែកញ្ញានេះបានឲ្យដឹង​ថា ជំងឺអុតស្វា Monkeypox  ហាក់កំពុងរាតត្បាតខ្លាំងឡើងវិញជាថ្មីម្តងទៀតនៅសហរដ្ឋអាមេរិក ខណៈការរាតត្បាតលើនេះមិនមែនជាការរាតត្បាតនៅក្នុងសហគមន៍ចំពោះពលរដ្ឋទូទៅឡើយ តែវាជារាតត្បាតនៅក្នុងចំណោមក្រុមនិស្សិតនៅតាមសាកលវិទ្យាល័យ។ គេនៅចាំបានថា កាលពីអំឡុងពេលប្រហែលជាមួយខែមុនគឺមានករណីឆ្លងជំងឺអុតស្វា Monkeypox មួយករណីត្រូវបានរកឃើញចំពោះនិស្សិតម្នាក់នៅក្នុងសាកលវិទ្យាល័យ Pennsylvania State University  តែគិតត្រឹមពេលនេះមេរោគបានបន្តចម្លងទៅកាន់ក្រុមនិស្សិតនៅតាមសាកលវិទ្យាមួយចំនួនហើយនៅទូទាំងសហរដ្ឋអាមេរិក។ គួរបញ្ជាក់ជូនថា អាមេរិកគឺជាប្រទេសដែលមានករណីឆ្លងជំងឺអុតស្វា Monkeypox ច្រើនជាងគេនៅលើពិភពលោក ដោយមានតួលេខអ្នកឆ្លងសរុបប្រមាណជា ២០,០០០នាក់ ក្នុងចំណោមករណីឆ្លងសរុបនៅទូទាំងពិភពលោក។ កាលពីសប្តាហ៍មុនអាជ្ញាធរសុខាភិបាលអាមេរិកប្រកាសថា ការរាតត្បាតអុតស្វា Monkeypox នៅអាមេរិកបានធ្លាក់ចុះប្រមាណជា ២១% ម្តងហើយ

    September 13, 2022
  • អន្តរជាតិ

    ថៃ៖ គិតត្រឹមល្ងាចម៉ោង ៥ នៃថ្ងៃចន្ទ ទី១២ ខែកញ្ញាម្សិលម្សិលមិញនេះជំនន់ទឹកភ្លៀងលិចចូលលើដងផ្លូវសំខាន់ៗចំនួននៅក្នុងទីក្រុងបាងកកហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍។ ទឹកដែលបានជន់លិចលើដងផ្លូវក្នុងទីក្រុងបាងកកកនោះគឺមានកម្រិតកម្ពស់ផ្សេងៗគ្នា ដូចជានៅលើដងផ្លូវ Din Daeng និង ផ្លូវSri Ayutthaya ទឹកមានកម្ពស់រហូតដល់ ២៤សង់ទីម៉ែត្រ ផ្លូវ Thesaban Songkhro និង ផ្លូវ Sena Nikhom ទឹកមានកម្ពស់ ១៨សង់ទីម៉ែត្រ នៅលើដងផ្លូវ Ratchada-Lat Phrao​ ផ្លូវBanthat ផ្លូវPradiphat 2 ផ្លូវ Inthamara

    September 13, 2022
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីកំពុងពិចារណាចូលរួមជាមួយប្រទេសឥណ្ឌានិងប្រទេសចិនដើម្បីទិញប្រេងឥន្ទនៈរបស់ប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញានេះ។ បើតាមលោកប្រធានាធិបតីឥណ្ឌូនេស៊ី Joko Widodo បានថ្លែងថា រដ្ឋាភិបាលភិបាលឥណ្ឌូនេស៊ីកំពុងស្វែងរកគ្រប់វិធីដើម្បីដោះស្រាយវិបត្តិនៃការកើនឡើងតម្លៃប្រេងសាំងនៅក្នុងប្រទេស ហើយនៅពេលនេះជម្រើសល្អបំផុតដែលឥណ្ឌូនេស៊ីអាចធ្វើបាននោះគឺមានតែបញ្ជាទិញប្រេងសាំងដោយផ្ទាល់ពីប្រទេសរុស្ស៊ីតែម្តង។ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times

    September 12, 2022
  • អន្តរជាតិ

    ប៉ាគីស្ថាន៖ យោងតាមការចុះផ្សាយារបសបណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញានេះបានឲ្យដឹងថា ​អាជ្ញាធរនៃប្រទេសប៉ាគីស្ថានបានសម្រេចចិត្តកាត់ផ្តាច់ផ្លូវ Highway ដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសដើម្បីរំដោះទឹកកុំឲ្យជន់លេចចូលក្នុងសហគមន៍របស់ប្រជាពលរដ្ឋ។ ផ្លូវ Highway ដែលត្រូវបានគេកាត់ផ្តាច់ទាំងបង្ខំចិត្តនេះគឺផ្លូវ Highway Dadu ហើយបើតាមក្រុមអ្នកជំនាញបានអះអាងថា ការសម្រេចបំផ្លាញកំណាត់ផ្លូវដ៏សំខាន់នេះនឹងជួយរំដោះទឹកមិនឲ្យជន់លេចចូលក្នុងទីក្រុង Dadu បាននោះទេ។ ប្រភពខាងលើបានបញ្ជាក់ថា ផ្លូវ Highway Dadu គឺជាចរន្តដឹកជញ្ជូនដ៏សំខាន់បំផុតចំពោះខេត្ត-ក្រុង និងតំបន់ដ៏មានសក្តានុពលជាច្រើននៅភាគត្បូងប្រទេសប៉ាគីស្ថាន តែយ៉ាងណាក្តីនៅចំពោះមុខស្ថានភាពបន្ទាន់នេះគឺគេបានថ្លឹងថ្លែងឃើញថា​ ការរក្សាសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋនៅក្នុងក្រុង Dadu គឺមានទំហំធំធេងជាងការរក្សាទុកផ្លូវ Highway Dadu។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះទឹកជំនន់នៅក្នុងប្រទេសប៉ាគីស្ថានបានឆក់យកជីវិតពលរដ្ឋប្រមាណជា

    September 12, 2022
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ទី១១ ខែកក្កដាម្សិលមិញនេះមានគ្រោះរញ្ជួយដីចំនួន ២ បានកើតឡើងនៅតំបន់ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី ដោយគ្រោះរញ្ជួយដីទី ១បានកើតឡើងក្នុងកម្រិត ៦,១ រ៉ិចទ័រ ហើយបន្តិចក្រោយគ្រោះរញ្ជួយមួយបន្ថែមទៀតក៏បានកើងឡើងក្នុងកម្រិត ៥,៣ រ៉ិចទ័រ។ ចំពោះទីតាំងដែលជាកន្លែងកើតហេតុវិញគឺតំបន់កោះ Mentawai ដែលស្ថិតនៅភាគលិចខេត្ត Sumatra ខណៈគ្រោះរញ្ជួយដីបានធ្វើឲ្យញ័រដីក្នុងកជ្រៅរហូតដល់ ២៧គឺឡូម៉ែត្រឯណោះ។ ប្រភពខាងលើបានបន្តថា ឥទ្ធិពលនៃគ្រោះធម្មជាតិមួយនេះបានធ្វើឲ្យពលរដ្ឋឥណ្ឌូនេស៊ីម្នាក់បានរងរបួសធ្ងន់ ក្រោយមានឈើមួយផ្ទាំងធំបានធ្លាក់ចំពីលើក្បាលរបស់គាត់។ ក្រៅតែពីមានអ្នករងរបួសក៏មានពលរដ្ឋប្រមាណជា ២០០នាក់ផ្សេងទៀតត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ ដើម្បីស្វែងរកកន្លែងមានសុវត្ថិភាពស្នាក់នៅជាបណ្តោះអាសន្ន។ ចំពោការខូចខាតវិញគឺមានសាលារៀន ផ្ទះសម្បែង និងមណ្ឌលសុខភាពមួយចំនួនត្រូវបានបំផ្លាញ តែយ៉ាងណាក្តីគិតរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បង្ហាញថា មានជនរងគ្រោះណាម្នាក់បានស្លាប់បាត់បង់ជីវិតនៅឡើយទេ៕

    September 12, 2022
  • អន្តរជាតិ

    ប៉ាគីស្ថាន៖ ទឹកជំនន់នៅតែបន្តគំរាមគំហែងប្រទេសប៉ាគីស្ថាន ខណៈរបាយការណ៍ចុងក្រោយមួយបានដែលបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី១០ ខែកញ្ញានេះបានឲ្យដឹងថា ពលរដ្ឋប៉ាគីស្ថានមួយចំនួនមើលលែងដឹងថាភូមិរបស់ពួកគេនៅទីណាទៀតហើយ ពោលគឺមើលទៅទីណាក៏ឃើញតែផ្ទៃទឹកទាំងអស់។ ទឹកជំនន់ដ៏ធំនេះត្រូវបានគេមើលឃើញថា ជាវិនាសកម្មដ៏ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសប៉ាគីស្ថាននោះទេ ហើយបើយោងទៅតាមការវាយតម្លៃជាបឋមគឺគ្រោះធម្មជាតិដ៏អាក្រក់នេះបានធ្វើឲ្យប៉ាគីស្ថានត្រូវខាតបង់ប្រាក់អស់ប្រមាណជា ៣០ពាន់លានដុល្លារឯណោះក្នុងរយៈជាង ១ខែមកនេះ។ គិតត្រឹមពេលនេះទឹកជំនន់បានឆក់យកជីវិតពលរដ្ឋប៉ាគីស្ថានអស់ជាង ១,៤០០នាក់ ផ្លូវប្រវែងប្រមាណជា ៧,០០០គីឡូម៉ែត្រត្រូវបំផ្លាញ ស្ពានចំនួន ២៥៦កន្លែងត្រូវខូចខ្ទេចខ្ទីអស់ ផ្ទះនិងជីវកម្មប្រហែល ២លានកន្លែងត្រូវបានបំផ្លាញទាំងស្រុង ហើយអ្វីដែលគួរឲ្យសង្វែកបំផុតនោះគឺភូមិរាប់រយកន្លែងត្រូវបានទឹកលេចបាត់អស់ទាំងម្តង ដែលធ្វើឲ្យពលរដ្ឋជាម្ចាស់ស្រុកមើលលែងស្គាល់ថា ទីតាំងមួយណាជាភូមិរបស់ពួកគាត់ទៀតហើយ។ ជាងនេះទៅទៀតទឹកជំនន់ក៏បានធ្វើឲ្យប៉ះពាល់ជីវិតរស់នៅប្រចាំថ្ងៃនិងការប្រកបរបរចិញ្ចឹមជីវិតចំពោះពលរដ្ឋប្រមាណជា ៣៣លាននាក់ផ្សេងទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    September 10, 2022
  • អន្តរជាតិ

    ឥណ្ឌា៖ ស្ត្រីជនជាតិឥណ្ឌាម្នាក់មានជំងឺត្រូវទៅព្យាបាលនៅក្នុងមន្ទីរពេទ្យស្រាប់តែបានរកឃើញរឿងរ៉ាវដ៏សែនហួសចិត្តមួយគឺអតីតស្វាមីរបស់គាត់បានលួចលក់ក្រលៀនរបស់គាត់ទាំងពី ៤ឆ្នាំមុនម្លេះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា ស្រ្តីជាជនរងគ្រោះរូបនេះមានឈ្មោះ Ranjita Kundu អាយុ ៣១ឆ្នាំ ហើយមុនពេលបែកធ្លាយរឿងរ៉ាវមិនគួរឲ្យនឹកស្មានដល់ខាងលើនេះគឺស្រ្តីរងគ្រោះមានអាការៈឈឺពោះយ៉ាងខ្លាំង ហើយក៏បានសម្រេចទៅមន្ទីរពេទ្យ ដើម្បីពិនិត្យនិងព្យាបាលអាការឈឺពោះនោះ តែគាត់មិនបានគិតដល់ការពិនិត្យក្រលៀននោះទេ។ យ៉ាងណាក្តី ស្ថានភាពជាក់ស្តែងរបស់អ្នកជំងឺបានតម្រូវឲ្យខាងមន្ទីរពេទ្យត្រូវពិនិត្យផ្នែកជាច្រើននៅក្នុងរាយកាយរបស់គាត់រហូតគេបានរកឃើញថា ក្រលៀនមួយចំហៀងរបស់គាត់បានបាត់ទៅហើយ។ បន្ទាប់មកគេក៏បន្តធ្វើសាកសួរអ្នកជំងឺនិងពិនិត្យករណីនេះឡើងវិញទើបរកឃើញការពិតថា កាលពី ៤ឆ្នាំមុនស្រ្តីជាជនរងគ្រោះធ្លាប់ធ្វើការវះកាត់បញ្ហាគ្រោះក្នុងតម្រង់នោមនៅក្នុងមន្ទីរពេទ្យឯកជនមួយ ហើយនៅក្នុងអំឡុងពេលនោះអតីតស្វាមីរបស់គាត់ក៏បានសម្រេចលួចលក់ក្រលៀនមួយជំហៀងរបស់គាត់ដោយមិនឲ្យគាត់ដឹងនោះទេ។ ក្រោយលួចលក់ក្រលៀនរបស់ប្រពន្ធបានលុយរួចហើយ ៨ខែក្រោយបុរសជាប្តីនោះក៏បានលែងលះប្រពន្ធនិងបានទៅរៀបការជាមួយស្រ្តីម្នាក់ផ្សេងទៀតបាត់។ សូមបញ្ជាក់ថា ពេលនេះប៉ូលិសឥណ្ឌាកំពុងបើកការស៊ើបអង្កេតជុំវិញករណីនេះដើម្បីតាមចាប់អតីតប្តីរបស់ស្រ្តីរងគ្រោះ ហើយរូបគាត់និងគ្រូពេទ្យដែលវះកាត់យកក្រលៀនរបស់ស្រ្តីរងគ្រោះដោយគ្មានការអនុញ្ញាតនោះអាចប្រឈមនឹងការទទួលទោសយ៉ាងធ្ងន់ធ្ងរផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ World of Buzz

    September 10, 2022