Pheakdey
  • អន្តរជាតិ

    អ៉ីតាលី៖ សម្រាប់ប្រិយមិត្តដែលជាអ្នកនិយមទទួលទានកាហ្វេប្រហែលជាបានដឹងច្បាស់ពីតម្លៃកាហ្វេថ្លៃៗនៅតាមហាងកាហ្វេល្បីៗជាច្រើនរួចហើយ តែថ្ងៃនេះអង្គភាពសារព័ត៌មានខែ្មរណូតសុំណែនាំលោកអ្នកឲ្យបានស្គាល់កាហ្វេពិសេសម្យ៉ាងដែលមានតម្លៃរហូតដល់ ១៤០ដុល្លារឯណោះនៅក្នុងមួយពែង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាហ្វេដែលមានតម្លៃថ្លៃជាងកាហ្វេទូទៅជាង ៥០ដងនេះ គឺជាកាហ្វេកម្រដែលមានដាក់លក់ត្រឹមតែ ២០ពែងប៉ុណ្ណោះនៅក្នុងទីក្រុងមែលប៊ននៃប្រទេសអ៉ីតាលី។ ប្រភពខាងលើបានបន្តថា កាហ្វេដែលមានតម្លៃដ៏ខ្ពស់នេះគឺជាកាហ្វេដែលគេបានឆុងចេញពីកាហ្វេប្រភេទ Black Jaguar ដោយពូជកាហ្វេប្រភេទនេះត្រូវបានគេដាំដុះតែនៅក្នុងតំបន់ឈីរីគីនៃប្រទេសប៉ាណាម៉ាប៉ុណ្ណោះ។ កាលពីឆ្នាំ​ ២០២២ កន្លងទៅពូជកាហ្វេដ៏ឈ្ងុយឆ្ងាញ់ពិសារនេះបានជាប់ជាកាហ្វេល្អបំផុតនៅលើពិភពលោក​ជាមួយនឹងពិន្ទុ ៩៦,៥ នៃពិន្ទុពេញ ១០០។ ចំពោះតម្លៃនៃកាហ្វេមិនទាន់ឆុងវិញ គឺកាហ្វេប្រភេទនេះមានតម្លៃរហូតដល់ ២,០០០ដុល្លារឯណោះសម្រាប់កាហ្វេទម្ងន់ ១ផោន (៤៥០ ក្រាម) ហើយកាហ្វេប្រភេទនេះមានដាក់លក់ត្រឹមតែ ១០០ផោន (៤៥ គីឡូក្រាម) ប៉ុណ្ណោះសម្រាប់នៅក្នុងប្រទេសអ៉ីតាលីទាំងមូល៕ អត្ថបទ៖ ភក្តី

    February 14, 2023
  • អន្តរជាតិ

    នូវែលសេឡង់៖ រដ្ឋាភិបាលនៃប្រទេសនូវែលសេឡង់បានសម្រេចប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកុម្ភៈនេះ។ ការសម្រេចប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ននៅពេលនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងបញ្ហាខ្យល់ព្យុះស៊ីក្លូន Gabrielle ដែលកំពុងវាយប្រហារតំបន់កោះ North Island យ៉ាងខ្លាំងអស់រយៈពេលជាច្រើនថ្ងៃមកហើយ។ ប្រភពខាងលើបានបន្តថា បន្ថែមពីមានខ្យល់បោកបក់និងមានភ្លៀងធ្លាក់យ៉ាងខ្លាំងហើយ​ នៅតំបន់កើតហេតុខាងលើនេះក៏មានគ្រោះរញ្ជួយដីកម្រិត ៦,៣ រ៉ិចទ័របន្ថែមទៀតផងដែរ។ ពលរដ្ឋមួយចំនួនត្រូវបានគេប្រទះឃើញឡើងទៅសម្ងំនៅលើដំបូងផ្ទះដើម្បីរក្សាសុវត្ថិភាព ខណៈពលរដ្ឋជាច្រើននាក់ផ្សេងទៀតត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បង្ហាញពីចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅឡើយទេ ហើយទំហំនៃការខូចខាតធំកម្រិតណានោះក៏នៅមិនទាន់អាចវាយតម្លៃបាននៅឡើយដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times

    February 14, 2023
  • អន្តរជាតិ

    តួកគី៖ តួលេខអ្នកស្លាប់ដោយសាគ្រោះរញ្ជួយដីនៅក្នុងប្រទេសតួកគីនិងប្រទេសស៊ីរីនៅតែបន្តកើនឡើង ខណៈប្រតិបតិ្តការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅ ព្រឹកថ្ងៃអង្គារ​ ទី១៤ ខែកុម្ភៈនេះបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះកាលពីថ្ងៃម្សិលមិញនេះ គេបានជួបប្រទះនូវរឿងដែលមិនដែលមិនគួរឲ្យជឿមួយ ដែលជាករណីជួយសង្គ្រោះជីវិតមនុស្សដ៏កម្របំផុត។ ហេតុការណ៍ដែលត្រូវបានគេចាត់ទុកថា ជាអព្ភូតហេតុដ៏អស្ចារ្យនោះ គឺមានក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់​ ដែលបានកប់ជាប់នៅក្រោមគំនរបាក់បែកក្នុងប្រទេសតួកគីអស់រយៈពេល ១៨២ម៉ោង (ជាង ៧ថ្ងៃ) ហើយ​ តែនៅតែមានសំណាងនៅមានជីវិតនៅឡើយ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះតួលេខអ្នកស្លាប់សរុបនៅក្នុងហេតុការណ៍ខាងលើនេះបានកើនឡើងដល់ជាង ៣៧,០០០នាក់ហើយ ដោយក្នុងនោះ គឺជនរងគ្រោះភាគច្រើនត្រូវបានរកឃើញនៅក្នុងប្រទេសតួកគី៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    February 14, 2023
  • អន្តរជាតិ

    ហុងកុង៖ ការឲ្យតម្លៃទៅលើលេខដែលមានសំណាងឬលេខហុងស៊ុយ​បា​នកប់ជាប់យ៉ាងជ្រៅនៅក្នុងផ្នត់គំនិតរបស់ពលរដ្ឋចិននិងពលពលរដ្ឋហុងកុង ខណៈលេខនាំសំណាងទាំងនោះអាចត្រូវបានគេរាប់បញ្ចូលនៅក្នុងលេខជាច្រើនប្រភេទមានដូចជា លេខទូរស័ព្ទ លេខផ្ទះ លេខបន្ទប់ និងស្លាកលេខរថយន្តជាដើម។ ព្រោះផ្នត់គំនិតទាំងនេះហើយទើបធ្វើឲ្យស្លាកលេខរថយន្តមួយប្រភេទត្រូវបានគេដាក់ក្នុងតម្លៃរហូតដល់ ២៥លានដុល្លារហុងកុង ឬស្មើនឹងជាង ៣,១លានដុល្លារអាមេរិក។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post កាលពីថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈនេះបានបញ្ជាក់ថា​ ស្លាកលេខរថយន្តដ៏ពិសេសនេះគឺជាស្លាកលេខ ដែលមានត្រឹមតែអក្ស “R” ប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា ការដាក់លក់ស្លាកលេខនេះ គឺត្រូវបានធ្វើឡើងតាមរយៈការរៀបចំជាពិធីដេញថ្លៃដែលមានអ្នកចូលរួមធ្វើការដេញថ្លៃចំនួន ៤៩នាក់ ហើយស្លាកលេខអក្ស “R” នេះនឹងក្លាយជាស្លាកលេខមានតម្លៃថ្លៃបំផុតលំដាប់ទី​២ នៅក្នុងទីក្រុងហុងកុង ខណៈស្លាកលេខថ្លៃបំផុតលំដាប់ទី១ គឺស្លាកលេខអក្ស “W” ដែលត្រូវបានគេលក់ចេញក្នុងតម្លៃរហូតដល់

    February 13, 2023
  • អន្តរជាតិ

    ថៃ៖ បុរសជនជាតិថៃម្នាក់បានធ្វើដំណើរដោយថ្មើរជើងក្នុងចម្ងាយប្រមាណជា ១,២០០គីឡូម៉ែត្រដើម្បីមកជួបមិត្តស្រីរបស់គាត់នៅក្នុងថ្ងៃទិវានៃសេចក្តីស្រលាញ់ Valentine’s Day ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងថ្ងៃទី ១៤ ខែកុម្ភៈខាងមុខនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅរសៀលថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈនេះបានឲ្យដឹងថា បុរសស្មោះស្នេហ៍រូបនេះមានឈ្មោះថា Suthep និងមានអាយុ ៥៦ឆ្នាំ។ ប្រភពខាងលើបានបន្តថា លោក Suthep បានដើរចេញពីខេត្ត Nakhon Nayok កាលពីថ្ងៃទី ១៤ ខែមករា និងត្រូវដើរកាត់ខេត្តចំនួន ២ទើបអាចទៅដល់ផ្ទះមិត្តស្រីរបស់គាត់ដែលស្ថិតនៅក្នុងខេត្ត Satun។ លោក Suthep បានស្គាល់គ្នាជាមួយមិត្តស្រីរបស់គាត់ដែលមានឈ្មោះថា Thanapa Khiaw មានអាយុ ៥៦ឆ្នាំដូចគ្នារយៈពេល ៥ឆ្នាំមកហើយតាមរយៈបណ្តាញសង្គម

    February 12, 2023
  • អន្តរជាតិ

    អាមេរិក៖ មនុស្សជាច្រើនប្រហែលជាគិតថា ការងារជាអ្នកបណ្តើរសត្វឆ្កែឲ្យគេគឺគ្រាន់តែជាការងារធម្មតាមួយដែលអាចរកបានប្រាក់ចំណូលតិចតួច និងមិនមែនជាប្រភេទការងារដែលមានស្ថេរភាពខ្ពស់ដូចការងារនៅតាមបណ្តាក្រុមហ៊ុនធំៗឡើយ។ យ៉ាងណាក្តី បើយោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈនេះបានឲ្យដឹង​ថា មានស្រ្តីជាអ្នកបណ្តើរឆ្កែអាជីពម្នាក់អាចរកប្រាក់ចំណូលបានជាង ១០ម៉ឺនដុល្លារនៅក្នុង ១ឆ្នាំ។ អ្នកស្រីដែលជាអ្នកជំនាញផ្នែកបណ្តើរសត្វឆ្កែរូបនេះមានឈ្មោះថា Bethany Lane អាយុ ៣៥ឆ្នាំ ជាស្ថាបនិកនៃសេវាកម្មបណ្តើរឆ្កែមានឈ្មោះថា Whistle & Wag ដែលត្រូវបានបង្កើតឡើងជិត១០ឆ្នាំមកហើយ។ បច្ចុប្បន្នអ្នកនាង Bethany Lane កំពុងរស់នៅនិងប្រកបការងារជាអ្នកបណ្តើរឆ្កែនៅក្នុងតំបន់ Manhattan ទីក្រុង New York សហរដ្ឋអាមេរិក។ អ្នកនាង Bethany Lane បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Rutgers University តែក្រោយពេលរៀនចប់ភ្លាមអ្នក​ស្រីមិនបានធ្វើការងារឲ្យក្រុមហ៊ុនណាឡើយ ក្រៅតែពីបង្កើតអាជីវកម្មខាងលើនេះដោយខ្លួនឯង។

    February 12, 2023
  • អន្តរជាតិ

    កាណាដា៖ យ​ន្តហោះចម្បាំងអាមេរិកបានសម្រេចបា.ញ់ទម្លាក់វត្ថុដ៏អាថ៌កំបាំងមួយដែលបានហោះនៅលើទឹកដីនៃប្រទេសកាណាដា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈនេះ។ គួរកត់សម្គាល់ថា កាលពីសប្តាហ៍មុនអាមេរិកធ្លាប់បានបា.ញ់ ទម្លាក់បាឡុងរបស់ចិនមួយរួចហើយ​ ដោយអាមេរិកបានចោទប្រកាន់ថា បាឡុងនោះគឺជាចារម្មរបស់រដ្ឋាភិបាលចិន។ យ៉ាងណាក្តី វត្ថុដែលអាមេរិកទើបបា.ញ់នៅក្នុងថ្ងៃអាទិត្យនេះ គឺមិនត្រូវបានគេស្គាល់ថា មានប្រភពមកពីណានិងហោះហើរក្នុងគោលបំណងអ្វីឲ្យប្រាកដនោះទេ។ បើតាមលោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បាននិយាយថា សកម្មភាពខាងលើនេះគឺជាការឈ្លានពានដែនអាកាសរបស់ប្រទេសកាណាដាដោយចេតនា ពោលគឺវាមិនមែនជារឿងចៃដន្យឡើយ។ លោកនាយករដ្ឋមន្ត្រីរូបនេះបានបន្តថា កាណាដានិងអាមេរិក នឹងរួមគ្នាស្វែងរកអ្នកទទួលខុសត្រូវចំពោះវត្ថុអាថ៌កំបាំងខាងលើនេះឲ្យទាល់តែឃើញ ហើយកាណាដានឹងធ្វើការឆ្លើយតបវិញយ៉ាងចាស់ដៃផងដែរ ចំពោះសកម្មភាពដ៏គឃ្លើននេះ៕ លោកនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau អត្ថបទ៖ ភក្តី ប្រភព៖ Channel News

    February 12, 2023
  • អន្តរជាតិ

    ហុងកុង៖ កាបូបយួរដៃម៉ាក Hermès ចំនួន ៧៧កាបូបត្រូវបានគេលក់ចេញក្នុងតម្លៃរហូតដល់ ២៥,២លានដុល្លារហុងកុង ឬស្មើនឹង ៣,២លានដុល្លារអាមេរិក​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark ។ កាបូបទាំងអស់នោះ គឺជាកម្មសិទ្ធរបស់លោកមហាសេដ្ឋី Joseph Lau ហើយការលក់កាបូបក្នុងតម្លៃដ៏ខ្ពស់នេះគឺត្រូវបានធ្វើឡើយតាមរយៈការដេញថ្លៃដោយមានអ្នកចូលរួមប្រកួតប្រជែងជាច្រើននាក់ផងដែរ។ ប្រភពខាងលើបានបន្តថា​ កាបូបទាំង ៧៧នោះគឺជាកាបូបប្រភេទ Limited Edition (កាបូបពិសេសដែលក្រុមហ៊ុនផលិតឡើងដោយមានចំនួនកំណត់) ដែលត្រូវបានរចនាឡើងដោយកំពូលអ្នករតនាម៉ូតគឺលោក Jean-Paul Gaultier នៅក្នុងអំឡុងឆ្នាំ ២០០៤-២០១០។ គួរកត់សម្គាល់ថា លោកមហាសេដ្ឋី Joseph Lau និងក្រុមគ្រួសារ គឺជាអ្នកគាំទ្រផលិតផលម៉ាក Hermès យ៉ាងខ្លាំងបំផុត ហើយនាពេលកន្លងមកលោកនិងក្រុមគ្រួសារធ្លាប់បានទិញកាបូបម៉ាក Hermès

    February 12, 2023
  • អន្តរជាតិ

    ចំនួនអ្នកស្លាប់ដោយសាគ្រោះរញ្ជួយដីនៅក្នុងប្រទេសតួគីនិងប្រទេសស៊ីរីអាចនឹងកើតឡើងទ្វេរដងពីតួលេខផ្លូវការនាពេលបច្ចុប្បន្ន នេះបើយោងតាមការព្យាករណ៍របស់លោក Martin Griffiths ដែលជាប្រធានផ្នែកជួយសង្គ្រោះនៃអង្គការសហប្រជាជាតិ។ តួលេខចុងក្រោយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈនេះគឺអ្នកស្លាប់សរុបមានចំនួន ២៨,១៩១នាក់។ យ៉ាងណាក្តី ចំនួនអ្នកកំពុងបាត់ខ្លួននៅមានច្រើននៅឡើយ ខណៈអ្នករងរបួសធ្ងន់ធ្ងរមួយចំនួនក៏បានស្លាប់ជាបន្តប​ន្ទាប់គ្នាផងដែរ​ ហើយដោយយោងទៅតាមស្ថានភាពជាក់ស្តែងបែបនេះលោក Martin Griffiths បានធ្វើការប៉ាន់ស្មានថា ចំនួនអ្នកស្លាប់សរុបអាចកើនឡើងលើសពី ៥០,០០០​នាក់នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។ អ្នកជំនាញរបស់អង្គការសហប្រជាជាតិរូបនេះបានបន្តថា គិតត្រឹមពេលនេះគឺមានពលរដ្ឋប្រមាណជា ៨៧០,០០០នាក់កំពុងតែបាត់បង់ផ្ទះសម្បែងទាំងស្រុងតែម្តង ខណៈពលរដ្ឋដែលបានរងផលប៉ះពាល់ដោយប្រយោលវិញគឺមានរាប់លាននាក់ឯណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    February 12, 2023
  • អន្តរជាតិ

    ឥណ្ឌា៖ យុវសិស្សជនជាតិឥណ្ឌាម្នាក់បានដួលសន្លប់ក្នុងម៉ោងប្រលងនិងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ក្រោយរូបគេបានកើតមានអារម្មណ៍តានតឹងនិងភ័យខ្លាច ដ្បិតត្រូវអង្គុយប្រលងក្នុងនាមជាសិស្សប្រុសតែម្នាក់ឯងនៅក្នុងចំណោមសិស្សស្រីចំនួន ៥០០នាក់ផ្សេងទៀតនៅក្នុងបន្ទប់តែមួយ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាកលវិទ្យាល័យ Allama Iqbal​​ ស្ថិតនៅក្នុងទីក្រុង​ Biharsharif ភាគខាងជើងនៃប្រទេសឥណ្ឌា។ យុវសិស្សដែលបានដួលសន្លប់និងត្រូវខកខានអត់បានប្រលងនោះមានឈ្មោះថា Manish Shankar Prasad ហើយមុខវិជ្ជាដែលរូបគេកំពុងប្រលងនោះគឺមុខវិជ្ជាគណិតវិទ្យា​ ខណៈការប្រលងមួយនេះគឺជាការប្រលងដ៏សំខាន់មួយផងដែរសម្រាប់ការសិក្សាថ្នាក់មហាវិទ្យាល័យរបស់គេ។ ប្រភពខាងលើបានបន្តថា យុវសិស្សវ័យ  ១៧ឆ្នាំរូបនេះត្រូវបានគេរៀបឈ្មោះដោយច្រឡំដាក់ភេទជាស្រី ទើបបានជារូបគេត្រូវទៅអង្គុយប្រលងក្នុងចំណោមសិស្សស្រី ៥០០នាក់ដូចនេះ ខណៈរូបគេគឺជាមនុស្សដែលមានអារម្មណ៍អៀនជាមួយនិងមនុស្សស្រីជាទីបំផុត ហើយអារម្មណ៍អៀននេះហើយដែលជាមូលហេតុធ្វើឲ្យគេមានអារម្មណ៍តានតឹងរហូតដល់សន្លប់តែម្តង៕ អត្ថបទ៖ ភក្តី ប្រភព៖​ World of Buzz  

    February 10, 2023