Pheakdey
  • អន្តរជាតិ

    ថៃ៖ អាជ្ញាធរថៃបានសម្រេចអនុវត្តបទប្បញ្ញត្តិថ្មីមួយដើម្បីការពារសិស្សស្រីដែលមានផ្ទៃពោះក្នុងអំឡុងពេលសិក្សា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ​នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈនេះ។ គួររបញ្ជាក់ជូនថា បទប្បញ្ញត្តិចាស់ដែលគ្រឹះស្ថានអប់រំថៃធ្លាប់បានអនុវត្តកន្លងមកនោះ គឺមិនអនុញ្ញាតឲ្យសិស្សស្រីដែលមានផ្ទៃពោះមកសិក្សាឡើយ ពោលគឺបណ្តេញពួកគេចេញពីសាលារៀនតែម្តង។ យ៉ាងណាក្តី ចាប់ពីពេលនេះទៅអាជ្ញាធរថៃនឹងអនុវត្តបទប្បញ្ញត្តិថ្មី ដែលមានខ្លឹមសារថា “សិស្សដែលមានផ្ទៃពោះនឹងមិនត្រូវបានបណ្តេញចេញពីស្ថាប័នអប់រំរបស់ពួកគេឡើយ លុះត្រាតែវាស្របទៅតាមការចង់បានរបស់សិស្ស”។​ បទប្បញ្ញត្តិថ្មីនេះត្រូវបានធ្វើឡើងដោយមានការពិភាក្សាយ៉ាងល្អិតល្អន់រវាងក្រសួងអប់រំ និងក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ថៃ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៅក្នុងសង្គមថៃនាពេលបច្ចុប្បន្ននេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    February 18, 2023
  • អន្តរជាតិ

    អាមេរិក៖ សហរដ្ឋអាមេរិកបានបិទបញ្ចប់បេសកកម្មស្វែងរកបំណែកនៃបាឡុងចារកម្មរបស់ចិនដោយជោគជ័យហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃសោរ៍ ទី១៨ ខែកុម្ភៈនេះ។ ក្រោយបិទបញ្ចប់បេសកកម្មនេះក្រុមអ្នករុករកអាមេរិកបានរកឃើញវត្ថុចំនួន ២ នៅក្នុងចំណោមវត្ថុចំនួន ៣ ដែលជាគោលដៅនៃការស្វែងរក ខណៈវត្ថុចំនួន ១ ដែលរកមិនឃើញនោះទំនងជាត្រូវបានបំផ្លាញខ្ទេចអស់បាត់ទៅហើយ។ ប្រភពខាងលើបានបន្តថា នៅពេលនេះក្រុមអ្នករុករកអាមេរិកកំពុងបញ្ជូនបំណែកសំខាន់ៗទាំង ២នោះទៅកាន់មន្ទីរពិសោធន៍របស់ FBI ហើយ ដើម្បីធ្វើការសិក្សាថា តើបាឡុងរបស់ចិននេះដំណើរការដោយរបៀបណា និងមានបំណងសំខាន់អ្វីឲ្យពិតប្រាកដ។ គួររម្លឹកជូនថា​ បាឡុងរបស់ចិនបានហោះទៅដល់ទឹកដីអាមេរិកជាលើកដំបូងនៅក្នុងថ្ងៃទី ៤ ខែកុម្ភៈ ហើយនៅពីរបីថ្ងៃក្រោយមក អាមេរិកបានសម្រចប្រើប្រាស់មីស៊ីលបាញ់ទម្លាក់បាឡុងនោះតែម្តង ខណៈមេរិកបានអះអាងចំៗថា បាឡុងនោះគឺជាចារកម្មស៊ើបការសម្ងាត់របស់រដ្ឋាភិបាលចិន៕

    February 18, 2023
  • អន្តរជាតិ

    អង្គការសហប្រជាជាតិ បានសម្រេចផ្តល់ជំនួយក្នុងទំហំទឹកប្រាក់ចំនួន ១,៤ពាន់លានដុល្លារទៅកាន់ប្រទេសគួកគីនិងប្រទេសស៊ីរី ដែល​បានរងគ្រោះដោយបញ្ហារញ្ជួយដីកាលពីថ្ងៃទី ៦ ខែកុម្ភៈកន្លងទៅនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post កាលពីថ្ងៃល្ងាចថ្ងៃសុក្រ ទី១៧ ខែកុម្ភៈម្សិលមិញនេះបានបញ្ជាក់ថា នៅក្នុងជំនួយដ៏ច្រើនសម្បើមខាងលើនេះនឹងត្រូវបែងចែកជា ២កញ្ចប់ ដោយកញ្ចប់ទី ១គឺសម្រាប់ប្រទេសតួកគី ដែលមានតម្លៃ ១ពាន់លានដុល្លារ ខណៈជំនួយ ៤០០លានដុល្លារផ្សេងទៀតគឺសម្រាប់ផ្តល់ជូនទៅកាន់ប្រទេសស៊ីរី។ ប្រភពខាងលើបានបន្តថា ការសម្រេចផ្តល់ជំនួយនេះគឺត្រូវបានធ្វើឡើងស្របពេលដែលតួលេខអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរខាងលើនេះបានបន្តកើនឡើងជាង ៤៣,០០០នាក់ហើយ ខណៈគេជឿថា តួលេខនេះអាចនឹងបន្តកើនឡើងច្រើនជាងនេះបន្ថែមទៀតផងដែរ។ នៅក្នុងរបាយការណ៍ចុងមួយក្រោយស្តីពីផលប៉ះពាល់នៃគ្រោះរញ្ជួយដីខាងលើនេះបានបង្ហាញថា មានអគារប្រមាណជា ៨៤,០០០ខ្នង ត្រូវបានដួលរលំនិងបំផ្លាញទាំងស្រុង ខណៈពលរដ្ឋដែលត្រូវរងផលប៉ះពាល់ដោយប្រយោលវិញ គឺមានចំនួនសរុបប្រមាណជា ២៣លាននាក់ផងដែរ៕

    February 18, 2023
  • អន្តរជាតិ

    ចិន៖ បុរសជនជាតិចិនម្នាក់ត្រូវប្រពន្ធប្តឹងសុំលែងលះដល់តុលាការក្រោយរូបគាត់បានលាក់បាំងប្រពន្ធរឿងត្រូវឆ្នោតចំនួន ១០លានយន់ (ជិត ១,៥លានដុល្លារអាមេរិក)។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Zhejiang ភាគខាងជើងប្រទេសចិន ខណៈបុរសជាប្តីដែលមានចិត្តមិនស្មោះត្រង់ជាមួយប្រពន្ធរូបនេះមានឈ្មោះថា Zhou។ រូបតំណាង ប្រភពខាងលើបានបន្តថា លោក Zhou បានឈ្នះឆ្នោតរង្វាន់ធំខាងលើនេះអស់រយៈពេល ២ឆ្នាំមកហើយ​ តែរូបគាត់បានលាក់បាំងរឿងនេះមិនឲ្យប្រពន្ធរបស់គាត់ដឹងទាល់តែសោះ។ ក្រោយត្រូវឆ្នោតភ្លាមលោក Zhou បានទិញផ្ទះឲ្យប្អូនស្រីមួយកន្លែងក្នុងតម្លៃ ២លាន​យន់ (ប្រហែល ៣០ម៉ឺនដុល្លារ) និងទិញខុនដូមួយកន្លែងតម្លៃ ៧០ម៉ឺនយន់ (ប្រហែល ១០ម៉ឺនដុល្លារ) ជូនអតីតភរិយារបស់គាត់ ហើយប្រាក់ដែលនៅសល់គឺគាត់ទុកសម្រាប់ចាយវាយតែម្នាក់ឯង។ យ៉ាងណាក្តី ថ្មីៗនេះប្រពន្ធស្របច្បាប់ក្នុងពេលបច្ចុប្បន្នរបស់គាត់គឺលោកស្រី Lin បានដឹងរឿងរ៉ាវទាំងអស់នេះ

    February 17, 2023
  • អន្តរជាតិ

    នូវែលសេឡង់៖ ព្យុះស៊ីក្លូន Gabrielle បានផ្តាច់យកជីវិតពលរដ្ឋនៃប្រទេសនូវែលសេឡង់អស់ចំនួន ៧នាក់នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ​ ទី១៧ ខែកុម្ភៈនេះ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់បាត់បង់ជីវិតហើយ ពលរដ្ឋនូវែលសេឡង់ប្រមាណជា ១០,០០០នាក់ផ្សេងទៀតបានបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាបន្ទាន់ដើម្បីទៅរកកន្លែងមានសុវត្ថិភាពស្នាក់នៅជាបណ្តោះអាសន្ន។ ប្រភពខាងលើបានបន្តថា ព្យុះកំណាចខាងលើនេះអាចនឹងបន្តវាយប្រហារប្រទេសនូវែលសេឡង់ក្នុងពេលជាច្រើនថ្ងៃបន្ថែមទៀត ខណៈទំហំនៃផលប៉ះពាល់ក៏អាចបន្តកើនមានធ្ងន់ធ្ងរជាងនេះផងដែរ។ គួររម្លឹកជូនថា កាលពីប៉ុន្មានថ្ងៃមុននេះរដ្ឋាភិបាលនូវែលសេឡង់បានសម្រេចប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នរួចហើយដើម្បីត្រៀមទប់ទល់ជាមួយនឹងព្យុះមួយនេះ ខណៈព្យុះដ៏កម្រនេះត្រូវបានគេមើលឃើញថា គឺជាគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរបំផុតមួយសម្រាប់ប្រទេសនូវែលសេឡង់ផងដែរ៕   អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    February 17, 2023
  • អន្តរជាតិ

    ព្រះគម្ពីរដ៏ចំណាស់មួយក្បាលនឹងត្រូវដាក់លក់តាមរយៈការដេញថ្លៃក្នុងតម្លៃដ៏ខ្ពស់បំផុតមួយ ពោលគឺចន្លោះពី ៣០-៥០លានដុល្លារអាមេរិក​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។​ ព្រះគម្ពីរមួយក្បាលនេះត្រូវបានចងក្រងឡើងដោយប្រើប្រាស់ភាសាហេព្រើរ ខណៈគម្ពីរមួយក្បាលនេះមានអាយុកាលរហូតដល់ជាង ១,០០០ឆ្នាំហើយ។ ប្រភពខាងលើបានបន្តថា បើគ្មានអ្វីប្រែប្រួលនោះទេពិធីដេញថ្លៃព្រះគម្ពីរខាងលើនេះនឹងត្រូវគេរៀបចំឡើងនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនៅក្នុងអំឡុងខែឧសភាខាងមុខនេះ។ គួរកត់សម្គាល់ថា​ ព្រះគម្ពីរខាងលើនេះអាចនឹងក្លាយជាសៀវភៅដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោកក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ ខណៈនាពេលបច្ចុប្បន្ននេះសៀវភៅដែលមានតម្លៃខ្ពស់ជាងគេនោះគឺសៀវភៅរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកដែលបានព្រីនជាលើកដំបូងបំផុត ដោយសៀវភៅមានតែមួយលើលោកនេះមានតម្លៃរហូតដល់ ៤៣លានដុល្លារអាមេរិក៕ អត្ថបទ៖ ភក្តី ប្រភព៖  បាងកកប៉ុស្តិ៍

    February 17, 2023
  • អន្តរជាតិ

    ជប៉ុន៖ រដ្ឋាភិបាលនៃប្រទេសជប៉ុនបានសម្រេចបើកផ្លូវឲ្យកងយោធាអាចបាញ់ទម្លាក់បាឡុងនិងវត្ថុអាថ៌កំបាង ដែលបានហោះកាត់ដែនអាកាសរបស់ប្រទេសជប៉ុនដោយមិនចាំបាច់មានការសម្រេចផ្លូវការពីរដ្ឋាភិបាលនោះទេ ដ្បិតការសម្រេចផ្លូវការអាចត្រូវការពេលយូរបន្តិចហើយអាចធ្វើឲ្យខកខានក្នុងការបាញ់ទម្លាក់។ សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងភ្លាមៗក្រោយអាជ្ញាធរជប៉ុនបានសង្ស័យថា ចិនបានបង្ហោះបាឡុងចារកម្មចំនួន ៣ចូលមកកាន់ដែនអាកាសរបស់ខ្លួនកាលពីឆ្នាំ ២០១៩កន្លងទៅ ខណៈពលនោះរដ្ឋាភិបាលជប៉ុនហាក់មានភាពចន្លោះប្រហោងក្នុងការឆ្លើយតបនឹងបញ្ហា ហើយខកខានមិនបានបាញ់ទម្លាក់បាឡុងទាំងនោះឡើយ។ បើតាមលោក​ Yasukazu Hamada រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនបានបញ្ជាក់ថា យោងតាមសេចក្តីសម្រេចខាងលើនេះគឺចាប់ពីពេលនេះតទៅកងកម្លាំងការពារដែនអាកាសជប៉ុនបានប្រើប្រាស់មីស៊ីលភ្លាមៗដើម្បីបាញ់ទម្លាក់បាឡុង ឬវត្ថុហោះមិនស្គាល់អត្តសញ្ញាណ (UFOs) ដែលបានហោះកាត់ដែនអាកាសជប៉ុនដោយគ្មានការអនុញ្ញាត។ គួររម្លឹកជូនថា កាលពីពេលថ្មីៗនេះអាមេរិកបានបាញ់ទម្លាក់បាឡុងមួយ ដែលអាមេរិកបានចោទប្រកាន់ថា គឺជាបាឡុងចារកម្មរបស់រដ្ឋាភិបាលចិន ហើយអាមេរិកបានអះអាងទៀតថា​ បាឡុងដែលជាចារកម្មរបស់ចិនដូចគ្នានេះបានហោះកាត់ស្ទើរតែគ្រប់ប្រទេសនៅជុំវិញពិភពលោកទៅហើយ ខណៈប្រទេសមួយចំនួនមិនបានចាប់អារម្មណ៍នោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Times 

    February 16, 2023
  • អន្តរជាតិ

    ថៃ៖ អាជ្ញាធរថៃបានសម្រេចធ្វើការគិតថ្លៃចំពោះគ្រប់អ្នកដំណើរអន្តរជាតិទាំងអស់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃពុធ ទី១៥ ខែកុម្ភៈម្សិលមិញនេះ។  សេចក្តីសម្រេចថ្មីនេះត្រូវបានធ្វើឡើងដោយគណៈរដ្ឋមន្ត្រីថៃតបតាមសំណើរបស់គណៈកម្មាធិការគោលនយោបាយទេសចរណ៍ជាតិ និងដើម្បីឆ្លើយតបទៅនឹងស្ថានភាពទេសចរណ៍ក្នុងប្រទេសថៃនាពេលបច្ចុប្បន្ននេះ។ បើតាមលោក Traisulee Traisoranakul  ដែលជាអ្នកនាំពាក្យឲ្យគណៈរដ្ឋមន្ត្រីថៃបានបញ្ជាក់ថា ការគិតថ្លៃចំពោះអ្នកដំណើរអន្តរជាតិនេះនឹងត្រូវធ្វើឡើងក្នុងលក្ខខណ្ឌចំនួន ២ ដោយលក្ខខណ្ឌទី ១ គឺតម្រូវឲ្យអ្នកដំណើរដែលបានទៅដល់ប្រទេសថៃតាមផ្លូវទឹកនិងផ្លូវគោកត្រូវបង់ប្រាក់ម្នាក់ចំនួន ១៥០បាត (៤,៤ ដុល្លារអាមេរិក)។ ដោយឡែកសម្រាប់លក្ខខណ្ឌទី ២វិញគឺជាការគិតប្រាក់ចំពោះអ្នកដំណើរអន្តរជាតិតាមផ្លូវអាកាសដោយម្នាក់ៗត្រូវបង់ប្រាក់ចំនួន ៣០០បាត (៨,៨ដុល្លារអាមេរិក)៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    February 16, 2023
  • អន្តរជាតិ

    ហ្វីលីពីន៖ វិបត្តិខ្ទឹមក្រហមនៅក្នុងប្រទេសហ្វីលីពីនកំពុងជះឥទ្ធិពលអាក្រក់ទៅលើវិស័យមួយចំនួននៅក្នុងសង្គម និងជាពិសេសនោះគឺវិស័យម្ហូបអាហារតែម្តង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait  Time នៅព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈនេះបានឲ្យដឹងថា នៅតាមបណ្តាភោជនីយដ្ឋានធំៗក្នុងប្រទេសហ្វីលីពីនកំពុងប្រឈមនឹងបញ្ហារួមមួយ គឺអតិផរណាទៅលើតម្លៃនៃអាហារ ដែលកត្តានេះកំពុងទាញទម្លាក់ចំនួនអតិថិជនរបស់ពួកគេយ៉ាងច្រើនផងដែរ។ គួរកត់សម្គាល់ថា ខ្ទឹមក្រហមគឺជាគ្រឿងផ្សំដ៏សំខាន់មួយក្នុងការចម្អិនម្ហូបអាហារជាច្រើនប្រភេទ ដែលពលរដ្ឋហ្វីលីពីននិយមទទួលជាប្រចាំថ្ងៃ។ នាពេលកន្លងមកប្រទេសហ្វីលីពីនបាននាំចូលខ្ទឹមក្រហមពីក្រៅប្រទេសក្នុងបរិមាណយ៉ាងច្រើនដើម្បីបំពេញតម្រូវការក្នុងស្រុក តែក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះដំណើរការនៃការនាំខ្ទឹមក្រហមចូលមានបញ្ហារអាក់រអួលយ៉ាងខ្លាំង ខណៈដែលបរិមាណនៃខ្ទឹមក្រហមដែលហ្វីលីពីនអាចធ្វើការនាំចូលបានវិញនោះក៏ត្រូវធ្លាក់ចុះអស់ជាច្រើនផងដែរ។ បញ្ហាចម្បងខាងលើនេះបានជម្រុញឲ្យតម្លៃខ្ទឹមក្រហមកើនឡើងយ៉ាងខ្ពស់ ដោយនាពេលកន្លងមកជាមធ្យមគឺខ្ទឹមក្រហមមានតម្លៃត្រឹមតែ ៧០ ប៉េសូ (១,២៧ ដុល្លារអាមេរិក) ប៉ុណ្ណោះក្នុងមួយគីឡូក្រាម តែនាពេលបច្ចុប្បន្ននេះតម្លៃរបស់ខ្ទឹមក្រហមបានកើនដល់ ៧០០ ប៉េសូឯណោះ ពោលគឺកើនឡើងរហូតដល់ ១០ដង៕ អត្ថបទ៖ ភក្តី ប្រភព៖ The

    February 15, 2023
  • អន្តរជាតិ

    តួលេខអ្នកស្លាប់នៅក្នុងហេតុការណ៍រញ្ជួយដីនៅក្នុងប្រទេសតួកគី​ និងប្រទេស៊ីរីបានបន្តកើនឡើងជាង ៤១,០០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៥ ខែកុម្ភៈនេះ។ តួលេខនៃចំនួនអ្នកស្លាប់ខាងលើនេះអាចនឹងបន្តកើនឡើងបន្ថែមទៀត ត្បិតគិតត្រឹមពេលនេះគេនៅមិនទាន់បិទបញ្ចប់ប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅឡើយទេ ខណៈជនរងគ្រោះដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យមួយចំនួនក៏អាចប្រឈមនឹងការស្លាប់ផងដែរ ព្រោះតែរបួសរបស់ពួកគេធ្ងន់ធ្ងរខ្លាំងពេក។ ប្រភពខាងលើបានបន្តថា ចំនួនអ្នកស្លាប់ថ្មី គឺត្រូវបានរកឃើញជារៀងរាល់ម៉ោងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈជនរងគ្រោះមួយចំនួននៅតែមានសំណាងនៅរស់រានមានជីវិត បើទោះជាបានជាប់នៅក្រោមគំនរបាក់បែកអស់រយៈជាច្រើនថ្ងៃមកហើយក៏ដោយ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់និងអ្នករងរបួសហើយ គឺគិតត្រឹមពេលនេះនៅមានពលរដ្ឋនៃប្រទេសតួកគី និងប្រទេសស៊ីរីប្រមាណជា ២៦លាននាក់ផ្សេងទៀតកំពុងតែត្រូវការជំនួយផ្នែកមនុស្សធម៌ជាប​ន្ទាន់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    February 15, 2023