Pheakdey
  • កីឡា

    ក្រោយប្រកាសចូលនិវត្តន៍ពីកីឡាបាល់ទាត់មក អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិវែល Gareth Bale ត្រូវបានបណ្តាញសារព័ត៌មាន The Sun រាយការណ៍កំពុងពិចារណាក្លាយខ្លួនជាកីឡាករវាយកូនហ្គោលអាជីពវិញម្តង។ តាមគម្រោងគឺ Gareth Bale នឹងត្រូវចូលរួមក្នុងកម្មវិធីប្រកួតវាយកូនហ្គោលជាច្រើននៅក្នុងតំបន់អឺរ៉ុបក្នុងពេលឆាប់ខាងមុខនេះ ហើយនៅក្នុងនោះក៏មានកម្មវិធី Ryder Cup និងកម្មវិធីប្រកួតប្រជែងបែបរៃអង្គាស់ប្រាក់ចំនួន ១សែនផោន (១,២២សែនដុល្លារ) ដើម្បីជួយមូលនិធិសប្បុរសធម៌ផងដែរ។ គួរបញ្ជាក់ជូនថា កម្មវិធីប្រកួតប្រជែងវាយកូនហ្គោលខាងលើនេះមិនមែនជាការប្រកួតជាលក្ខណៈអាជីពនៅក្នុងក្របខណ្ឌនៃកីឡាវាយកូនហ្គោលរបស់ពិភពលោកនោះទេ ដូចនេះបើទោះជា Gareth Bale បានបង្ហាញខ្លួនក្នុងវិធីទាំងអស់នេះក៏ដោយ តែកីឡាករវ័យ ៣៣ឆ្នាំរូបនៅមិនទាន់អាចក្លាយជាកីឡាករវាយកូនហ្គោលអាជីពនោះទេ។ យ៉ាងណាក្តី ការប្រកួតប្រជែងខាងលើនេះនឹងក្លាយជាខ្នាតមួយសម្រាប់វាយតម្លៃពីសមត្ថភាពវាយកូនហ្គោលរបស់ Gareth Bale​ តែម្តង ពោលគឺក្នុងករណីដែលរូបគេអាចលេងបានដល់កម្រិតស្តង់ដារ ស្ថាប័នគ្រប់គ្រងកីឡាវាយកូនហ្គោលពិភពលោកនឹងសម្រេចអនុញ្ញាតឲ្យអតីតខ្សែប្រយុទ្ធរបស់ក្រុម Real Madrid រូបនេះក្លាយជាកីឡាករវាយកូនហ្គោលអាជីពតែម្តង៕

    January 12, 2023
  • កីឡា

    ក្រោយផ្ទេរទៅលេងឲ្យក្លឹបបាល់ទាត់ Al-Nassr ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កីឡាករ Cristiano Ronaldo បានក្លាយជាកីឡាករបាល់ទាត់ដែលអាចទទួលបានប្រាក់ប្រាក់ខែច្រើនជាងគេបំផុតនៅលើពិភពលោក ពោលគឺរូបគាត់រកប្រាក់បានរហូតដល់ ១៧៥ លានផោន (២១២ លានដុល្លារ) ក្នុងមួយឆ្នាំសម្រាប់កិច្ចសន្យាដែលមានសុពលភាពចំនួន ២ឆ្នាំ។ យ៉៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់បណ្តាញកាសែត The Sun បានឲ្យដឹងថា ប្រាក់ខែរបស់កីឡាករវ័យ ៣៧ឆ្នាំរូបនេះនឹងត្រូវកើនឡើងទ្វេដងក្នុងករណីដែលរូបគាត់ជួយផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីតក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ២០៣០។ ប្រសិនបើខ្សែប្រយុទ្ធឆ្នើមរូបនេះអាចទទួលបានប្រាក់ខែគុណនឹង ២​ មែននោះ គឺប្រាក់ខែរបស់គាត់នឹងត្រូវឡើងដល់ ៣៥០ លានផោន ឬ ៤២៤ លានដុល្លារឯណោះនៅក្នុងមួយឆ្នាំ៕ អត្ថបទ៖

    January 11, 2023
  • កីឡា

    ប្រធានក្លឹបបាល់ទាត់ PSG គឺលោក Nasser Al Khelaifi ត្រូវបានបណ្តាញសារព័ត៌មាន The Sun រាយការណ៍ថា បានជួបនិងជជែកគ្នាជាច្រើនដងជាមួយនិងលោក Daniel Levy ប្រធានកឹ្លបបាល់ទាត់ Tottenham Hotspur ជុំវិញគម្រោងវិនិយោគដ៏ធំដែលមានតម្លៃរហូតដល់ ១ពាន់លាន (១,២២ ពាន់លានដុល្លារ)។  ការវិនិយោគនេះគឺមិនមែនជាការវិនិយោគរវាងក្លឹបបាល់ទាត់ទាំង ២នេះទេ តែវាជាគម្រោងមួយដែលផ្នែកវិនិយោគកីឡាបាល់ទាត់នៃប្រទេសកាតាចង់ទិញភាគហ៊ុនចំនួន ២៥% របស់ក្លឹបមាន់ខ្នាយមាស។ លោក Nasser Al Khelaifi គួរកត់សម្គាល់ថា លោក Nasser Al Khelaifi គឺជាមហាសេដ្ឋីជនជាតិកាតា ដែលមានជំនួញធំៗជាច្រើននៅក្នុងដៃ ខណៈរូបលោកក៏ជាប្រធានផ្នែកវិនិយោគក្នុងវិស័យកីឡានៃប្រទេសកាតាទាំងមូលផងដែរ។ សូមបញ្ជាក់ជូនផងដែរថា គម្រោងនៃការវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសម្បើមខាងលើនេះគឺបានកើតឡើងខណៈពេលដែលវិស័យកីឡាបាល់ទាត់របស់ប្រទេសកាតាបានសម្រេចដាក់គោលដៅបោះជំហ៊ានមកកាន់ពិភពបាល់ទាត់នៅក្នុងចក្រភពអង់គ្លេស៕ 

    January 11, 2023
  • កីឡា

    អង់គ្លេស៖ ​ក្រុមតោខៀវ Chelsea បានឈានដល់ការចុះកុងត្រាជាផ្លូវការហើយក្នុងការនាំយកកីឡករវ័យក្មេង Joao Felix​ ទៅលេងនៅទឹកដីអង់គ្លេសនៅក្នុងរដូវការនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Goal។ ការផ្ទេរទៅលេងឲ្យក្រុមតោខៀវនៅពេលនេះគឺត្រូវបានធ្វើឡើងនៅក្នុងលក្ខខណ្ឌខ្ចីជើង ខណៈក្នុងកិច្ចសន្យាគឺកីឡករវ័យ ២៣ឆ្នាំរូបនេះនឹងត្រូវលេងឲ្យ Chelsea រហូតដល់ចប់រដូវកាលនេះ។ យ៉ាងណាក្តី នៅក្នុងកិច្ចសន្យាខ្ចីជើងនេះ ក្រុម Chelsea ត្រូវបង់ប្រាក់ឲ្យទៅក្រុម Atletico Madrid ចំនួន ៩,៧ លានផោន (១១លានដុល្លារអាមេរិក) ផងដែរ។ គួរបញ្ជាក់ថា កីឡាករ Joao Felix​ សញ្ជាតិព័រទុយហ្គាល់កំពុងមានតម្លៃខ្លួនក្នុងទីផ្សារបាល់ទាត់ប្រមាណជា ១៣៥លានដុល្លារសម្រាប់ការទិញផ្តាច់កុងត្រា ហើយកីឡាករខែ្សប្រយុទ្ធឆ្នើមរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អជាមួយក្រុមជម្រើសជាតិទ័រទុយហ្គាល់ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022

    January 10, 2023
  • កីឡា

    អារ៉ាប៊ីសាអូឌីត៖ ក្រោយបានធ្វើដំណើរទៅដល់ទឹកដីនៃប្រទេសអារ៉ាប៊ីសាអូឌីតអស់រយៈពេលជាងមួយសប្តាហ៍មក កំពូលកីឡាករ Cristiano Ronaldo នៅមិនទាន់អាចរកផ្ទះសម្រាប់ស្នាក់នៅបាននៅឡើយទេ ដោយក្នុងអំឡុងពេលនេះកីឡាករវ័យ ៣៧ឆ្នាំរូបនេះរួមជាមួយនិងគ្រួសារកំពុងស្នាក់នៅក្នុងសណ្ឋាគារបណ្តោះអាសន្នសិន។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន AS Soccer បានចុះផ្សាយថា សណ្ឋាគារដែលតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះកំពុងរស់នៅគឺជាសណ្ឋាគារប្រណិតមានឈ្មោះថា Four Seasons មានកម្ពស់ ៩៩ជាន់ ស្ថិតនៅក្នុងអគារ The Kingdom Tower ក្នុងទីក្រុង Riyadh។ ប្រភពខាងលើបានបន្តថា បន្ទប់សណ្ឋគារដែល Ronaldo កំពុងស្នាក់នៅនោះមានលក្ខណៈធំទូលាយខុសពីបន្ទប់សណ្ឋគារទូទៅ ពោលគឺជាបន្ទប់កម្រិត VIP ដែលអាចធ្វើឲ្យអ្នកស្នាក់នៅមានអារម្មណ៍ថា ដូចកំពុងរស់នៅក្នុងផ្ទះអីចឹងដែរ។ គួរកត់សម្គាល់ថា សម្រាប់ការស្នាក់នៅក្នុងសណ្ឋាគារ Four Seasons

    January 10, 2023
  • កីឡា

    អេស្ប៉ាញ៖ ក្លឹបបាល់ទាត់អធិរាជស Real Madrid បានប្រកាសទទួលស្គាល់ថា​ កីឡាករ Gareth Bale គឺជាពិតជាវីរបុរសក្នុងប្រវត្តសាស្រ្តរបស់ក្លឹប ដែលធ្លាប់បានរួមចំណែកជួយឲ្យក្លឹបឈ្នះពានរង្វាន់ធំៗជាច្រើននាពេលកន្លងមក។ សេចក្តីប្រកាសរបស់ក្លឹបបាល់ទាត់ Real Madrid​ ត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីកីឡាករសញ្ជាតិវេលរូបនេះប្រកាសចូលនិវត្តន៍ពីការលេងបាល់ទាត់ ក្រោយរូបគេបានផ្ទេរទៅលេងឲ្យក្លឹបបាល់ទាត់ Los Angeles FC​ នៅទឹកដីអាមេរិកបានមួយឆ្នាំ។ នៅក្នុងសេចក្តីប្រកាសរបស់ក្លឹបបាល់ទាត់ Real Madrid បានបញ្ជាក់ផងដែរថា ក្លឹបសុំបង្ហាញនូវការដឹងគុណ កោតសរសើរ សេចក្តីស្រលាញ់  ហើយក្លឹបនិងក្រុមអ្នកគាំទ្រទាំងអស់នឹងចងចាំកីឡារវ័យ ៣៣ឆ្នាំរូបនេះក្នុងនាមជាវីរបុរសក្នុងប្រវត្តិសាស្រ្តរបស់ក្លឹបផងដែរ។ គួររម្លឹកជូនថា Gareth Bale បានផ្ទេរមកលេងឲ្យ Real Madrid នៅក្នុងឆ្នាំ ២០១៣ ខណៈនៅក្នុងឆ្នាំ ២០២០ និង ២០២១ រូបគេត្រូវបានដាក់ឲ្យក្លឹប Tottenham

    January 10, 2023
  • កីឡា

    អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមបាល់ទាត់ Tottenham និងក្រុមបាល់បាល់ទាត់  Real Madrid គឺកីឡករ Gareth Bale បានប្រកាសចូលនិវត្តន៍ពីការលេងបាល់ទាត់ហើយ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Sun កាលពីយប់ថ្ងៃចន្ទ ទី៩ ខែមករានេះ។ ការចូលនិវត្តន៍នេះទៀតសោធគឺសំដៅលើការឈប់លេងឲ្យទាំងក្លឹបបាល់ទាត់អាជីព និងក្រុមជម្រើសជាតិវែលផងដែរ។ គួរកត់សម្គាល់ថា កីឡាក Gareth Bale បច្ចុប្បន្នមានអាយុ ៣៣ឆ្នាំ កំពុងលេងឲ្យក្លឹបបាល់ទាត់ Los Angeles FC​ នៅទឹកដីអាមេរិក ហើយនៅក្នុងអាជីពបាល់ទាត់ក្នុងរយៈពេល ១៧ឆ្នាំកន្លងមកនេះកីឡាករប្រើជើងឆ្វេងរូបនេះទទួលបានសមិទ្ធផលធំៗជាច្រើនជាមួយក្លឹបបាល់ទាត់ Real Madrid ដូចជាធ្លាប់ឈ្នះពានរង្វាន់ Champions League ចំនួន ៥ដង ឈ្នះពានរង្វាន់  La Liga ចំនួន ៣ដង ឈ្នះពាន FIFA

    January 10, 2023
  • កីឡា

    បារាំង៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមបាល់ទាត់ Paris Saint-Germain F.C. និងក្រុមជម្រើសជាតិបារាំង Kylian Mbappe  បានចោទប្រកាន់ប្រធានសហព័ន្ធបាល់ទាត់បារាំងថា មិនបានផ្តល់ការគោរពចំពោះលោក Zinedine Zidane នោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Live Score នៅព្រឹកថ្ងៃចន្ទ ទី៩ ខែមករានេះ។ ការចោទប្រកាន់នេះត្រូវបានធ្វើឡើងសាធារណៈតាមរយៈបណ្តាញសង្គម Twitter ផ្លូវការរបស់កីឡាករវ័យ ២៤ឆ្នាំរូបនេះ ដោយរូបគេបានសរសេរសារមួយឃ្លាដែលមានអត្ថន័យថា “លោក Zinedine Zidane គឺជាវីរបុរសបាល់ទាត់បារាំង ដូចនេះយើងមិនគួរមិនគោរពគាត់ដូចនេះទេ”។ គួរបញ្ជាក់ជូនថា រឿងរ៉ាងចម្រូងចម្រាសនេះបានកើតឡើងក្រោយពេលដែល ប្រធានសហព័ន្ធបារាំងគឺលោក Noel Le Graet

    January 9, 2023
  • កីឡា

    អេស្ប៉ាញ៖ ក្រុមភ្ញៀវ Barcelona បានផ្តួលក្រុមម្ចាស់ផ្ទះ Atletico Madrid ក្នុងលទ្ធផល ១ ទល់ ០ ក្នុងការប្រកួតកាលពីយប់មិញនេះ ខណៈជ័យជំនះនេះបានជួយក្រុមអ្នកមានបុណ្យអាចរកបាន ៣ពិន្ទុបន្ថែមទៀងផងដែរនៅក្នុងតារាងពិន្ទុ La Liga។ ជ័យជំនះរបស់ក្រុម Barcelona គឺអាចរកបានដោយកីឡាករខ្សែប្រយុទ្ធស្លាបស្តាំ សញ្ជាតិបារាំង Ousmane Dembele នៅនាទី ទី២២ ខណៈការសម្រេចគ្រាប់បាល់នេះអាចកើតឡើងតាមរយៈការបង្កើតឱកាស (Assist) បានយ៉ាងល្អពីសំណាក់កីឡាករ Gavi។ គួរកត់សម្គាល់ថា គិតត្រឹមសប្តាហ៍​ទី ១៦​នៃការប្រកួតលីកកំពូងអេស្ប៉ាញគឺក្រុម Barcelona កំពុងស្ថិតនៅកំពូលតារាងដោយមាន ៤១ពិន្ទុ តាមពីក្រោយដោយក្រុមអធិរាជស Real Madrid

    January 9, 2023
  • កីឡា

    អង់គ្លេស៖ ក្រុមម្ចាស់ផ្ទះ Manchester City បានលុតក្រុមភ្ញៀវ Chelsea ក្នុងលទ្ធផល ៤ ទល់ ០ ក្នុងពានរង្វាន់ FA Cup កាលពីយប់មិញនេះ ខណៈជ័យជំនះដ៏ត្រចះត្រចង់នេះបានជួយឲ្យក្រុមមេឃខៀវអាចកក់កៅអីវគ្គ ៤ក្រុមចុងក្រោយនៃពានរង្វាន់មួយនេះបានដោយសុវត្ថិភាពហើយ។ ជ័យជំនះរបស់កូនក្រុមលោក Pep Guardiola គឺអាចរកបានដោយកីឡាករ Riyad Mahrez នៅនាទី ទី២៣ និងនាទី ទី៨៥ កីឡាករ Julian Alvarez រកបានមួយគ្រាប់នៅនាទី ទី៣០ ខណៈកីឡករវ័យក្មេង Phil Foden ក៏អាចរកបានមួយគ្រាប់ផងដែរនៅនាទី ទី៣៨។ គួរកត់សម្គាល់ថា

    January 9, 2023