- Pheakdey
- អន្តរជាតិ
ម៉ាឡេស៊ី៖ ចំនួនពលរដ្ឋម៉ាឡេស៊ីដែលត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងដើម្បីរត់គេចពីទឹកជំនន់បានបន្តកើនឡើងរហូតដល់ជាង ២៧,០០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២ ខែមីនាម្សិលមិញនេះ។ ដោយឡែកសម្រាប់របាយការណ៍ស្តីករណីមានអ្នកស្លាប់វិញហាក់មិនមានការប្រែប្រួលនោះទេ ពោលគឺអ្នកស្លាប់បាត់បង់ជីវិតនៅមានចំនួនម្នាក់ដដែល។ គួររម្លឹកជូនថា ទឹកជំនន់ដែលកំពុងតែវាយប្រហាររដ្ឋ Johor របស់ប្រទេសម៉ាឡេស៊ីននៅពេលនេះគឺជាជំនន់ទឹកភ្លៀង ដែលបានកើតឡើងក្រោយពេលមានភ្លៀងធ្លាក់យ៉ាងជោគជាំនិងជាច្រើនថ្ងៃបន្តបន្ទាប់គ្នា ខណៈតាមការព្យាករណ៍បានបង្ហាញថា តំបន់កើតហេតុខាងលើនេះនឹងត្រូវបន្តទទួលរងសម្ពាធទឹកក្នុងបរិមានយ៉ាងច្រើនបន្ថែមទៀតរហូតដល់សប្តាហ៍នេះ។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះ អាជ្ញាធរម៉ាឡេស៊ីបានសាងសងមជ្ឈមណ្ឌលជួយជនរងគ្រោះជាច្រើនកន្លែង ដើម្បីផ្តល់កន្លែងស្នាក់នៅជាបណ្តោះអាសន្នជូនពួកគេ ខណៈគេបានរំពឹងថា ស្ថានភាពទឹកជំនន់អាចនឹងត្រលប់មករកភាពល្អប្រសើរវិញនៅសប្តាហ៍ក្រោយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
March 3, 2023 - អន្តរជាតិ
ប្រេស៊ីល៖ ក្រសួងកសិកម្មនៃប្រទេសប្រេស៊ីលបានឲ្យដឹងថា ប្រទេសថៃបានសម្រេចផ្អាកការនាំចូលសាច់គោពីប្រទេសស៊ីលជាបណ្តោះអាសន្នហើយក្រោយផ្ទុះករណីមានសាច់គោមានជំងឺ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី៣ ខែមីនានេះ។ ក្រៅតែពីប្រទេសថៃក៏នៅមានប្រទេសមួយចំនួនផ្សេងទៀត ដែលបានសម្រេចផ្អាកការនាំចូលសាច់គោពីប្រទេសប្រេស៊ីលជាបណ្តោះអាសន្នផងដែរ មានដូចជាប្រទេសអ៊ីរ៉ង់ ហ្ស៊កដានី និងរុស្ស៊ីជាដើម។ គួររម្លឹកជូនថា បញ្ហាចម្រូងចម្រាសខាងលើនេះបានកើតឡើងក្រោយមានករណីរកឃើញសាច់គោនៅលើទីផ្សារគឺជាសាច់របស់សត្វគោដែលមានជំងឺឆ្កួត ឬ អាចហៅថា Bovine Spongiform Encephalopathy (BSE) ខណៈសាច់គោដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចំពោះសុខភាពទាំងនោះត្រូវបានគេដឹងថា មានប្រភពមកពីរដ្ឋ Para ភាគខាងជើងប្រទេសប្រេស៊ីល។ ជុំវិញករណីដ៏រសើបនេះ អាជ្ញាធរប្រេស៊ីលក៏កំពុងបើកការស៊ើបអង្កេតជាបន្ទាន់មួយផងដែរ ដើម្បីរកឲ្យឃើញប្រភពដើមនៃការរាតត្បាតជំងឺនៅក្នុងសាច់គោ ដ៏ដូចជាស្វែងរកអន្តរាគមន៍សម្រាប់ដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលា៕ អត្ថបទ៖ ភក្តី ប្រភព៖
March 3, 2023 - អន្តរជាតិ
ថៃ៖ ក្រុមហ៊ុន Tesla បានសាងសង់ស្ថានីយ៍សាកថ្មរថយន្តឆាប់រហ័សនៅក្នុងប្រទេសថៃជាលើកដំបូងហើយ ខណៈស្ថានីយ៍ដ៏ទំនើបនេះក៏ជាស្ថានីយ៍ដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ បើយោងទៅតាមការចុះផ្សាយរបស់ ASEAN Skyline បានបញ្ជាក់ថា ស្ថានីយ៍ថ្មីនេះត្រូវបានបង្កើតឡើងនៅឯជាន់ដាក់រថយន្តក្រោមដី នៃអគារពាណិជ្ជកម្ម CentralWorld ដែលស្ថិតនៅកណ្តាលទីក្រុងបាងកក។ ប្រភពខាងលើបានបន្តថា ស្ថានីយ៍សាកថ្មមួយកន្លែងនេះមានឈ្មោះថា First Supercharger Station ដែលមានខ្សែសម្រាប់សាកថ្មចំនួន ៩ផ្សេងគ្នា ដូចនេះគឺវាមានន័យថា គេអាចសាកថ្មរថយន្តបានចំនួន ៩គ្រឿងក្នុងពេលដំណាលគ្នា។ ចំណុចដែលគួរចាប់អារម្មណ៍របស់ស្ថានីយ៍សាកថ្មឆាប់រហ័សមួយនេះ គឺគេត្រូវការពេលសាកថ្មត្រឹមតែ ១៥នាទីប៉ុណ្ណោះដើម្បីអនុញ្ញាតឲ្យរថយន្តអាចធ្វើដំណើរបានក្នុងចម្ងាយរហូតដល់ ៣២២គីឡូម៉ែត្រ៕ ប្រភព៖ ASEAN Skyline អត្ថបទ៖ ភក្តី
March 2, 2023 - អន្តរជាតិ
តៃវ៉ាន់៖ តៃវ៉ាន់បានរាយការណ៍ថា ចិនបានលុកលុយចូលក្នុងតំបន់ការពារដែនអាកាសរបស់ខ្លួនជាលក្ខណៈទ្រង់ទ្រាយធំចំនួន ២ថ្ងៃជាប់គ្នាមកហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមីនានេះ។ បើតាមអាជ្ញាធរតៃវ៉ាន់បានបញ្ជាក់ថា គិតត្រឹមរយៈពេល ២ថ្ងៃចុងក្រោយនេះគឺចិនបានបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនចំនួន ២១គ្រឿងឲ្យហោះចូលដែនអាកាសរបស់តៃវ៉ាន់ដោយគ្មានការអនុញ្ញាតទាល់តែសោះ។ ប្រភពខាងលើបានបន្តថា យន្តហោះចម្បាំងរបស់ចិនដែលបានហោះចូលទៅដល់ទឹកដីតៃវ៉ាន់នោះមាន ២ប្រភេទ គឺប្រភេទ J-10 Fighter ចំនួន ១៧គ្រឿង និងប្រភេទ J-16 Fighter ចំនួន ៤គ្រឿង។ សម្រាប់តៃវ៉ាន់បានអះអាងថា សកម្មភាពរបស់ចិននៅពេលនេះគឺមិនមែនជារឿងចៃដន្យឡើយ ពោលគឺជាចេតនាយ៉ាងពិតប្រាកដរបស់ចិនដែលចង់ធ្វើការគំរាមគំហែងមកលើកោះតៃវ៉ាន់ ក៏ដូចជាធ្វើការព្រមានទៅកាន់អាមេរិកផងដែរ ដ្បិតនៅពេលនេះអាមេរិកនិងតៃវ៉ាន់កំពុងមានទំនាក់ទំនងយ៉ាងជិតស្និតជាមួយគ្នា៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait
March 2, 2023 - អន្តរជាតិ
ហ្វីលីពីន៖ អាជ្ញាធរហ្វីលីពីនកំពុងដាក់ពង្រាយក្រុមអ្នករុករកនិងក្រុមអ្នកជួយជនរងគ្រោះជាច្រើននាក់ដើម្បីតាមស្វែងរកឧទ្ធម្ភាគចក្រពេទ្យមួយគ្រឿង ដែលបានបាត់ខ្លួនតាំងពីថ្ងៃពុធ ទី១ ខែមីនាម្សិលមិញម្ល៉េះ ខណៈរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ទទួលបានតម្រុយណាមួយអំពីឧទ្ធម្ភាគចក្រនោះទាល់តែសោះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២ ខែមីនានេះបានបញ្ជាក់ថា នៅក្នុងឧទ្ធម្ភាគចក្រនោះមានផ្ទុកមនុស្សចំនួន ៥នាក់ ដោយក្នុងនោះមានទាំងអ្នកជំងឺម្នាក់ផងដែរ។ ប្រភពខាងលើបានបន្តថា ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ គឺជាឧទ្ធម្ភាគចក្ររបស់អង្គភាព Philippine Adventist Medical Aviation Services ដែលជាស្ថាប័នមិនរកប្រាក់ចំណូលមួយ និងតែងតែជួយសង្គ្រោះជនរងគ្រោះយ៉ាងយកចិត្តទុលដាក់បំផុតនាពេលកន្លងមក។ ការបាត់ខ្លួនកាលពីថ្ងៃម្សិលមិញនេះ គឺបានកើតឡើងនៅក្នុងអំឡុងពេលដែលឧទ្ធម្ភាគចក្រព្យាយាមដឹកអ្នកជំងឺពីតំបន់ដាច់ស្រយាលទៅកាន់មន្ទីរពេទ្យទំនើបក្នុងទីក្រុង តែសំណាងអាក្រក់ឧទ្ធម្ភាគចក្របាត់ខ្លួនពេលត្រូវហោះកាត់ឆ្នេរសមុទ្រ Sulu ភាគខាងត្បូងនៃប្រទេសហ្វីលីពីន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
March 2, 2023 - អន្តរជាតិ
ម៉ាឡេស៊ី៖ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់ ដែលកំពុងតែវាយប្រហាររដ្ឋ Johor នៃប្រទេសម៉ាឡេស៊ីយ៉ាងខ្លាំងនៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅល្ងាចថ្ងៃពុធ ទី១ ខែកុម្ភៈនេះបានបញ្ជាក់ថា ក្រៅតែពីបានឆក់យកជីវិតពលរដ្ឋម្នាក់ហើយ ឥទ្ធិពលនៃទឹកជំនន់ក៏បានបង្ខំឲ្យពលរដ្ឋម៉ាឡេស៊ីជាង ៦,០០០នាក់ត្រូវជម្លៀសខ្លួនចេញពីលំនៅដ្ឋានរបស់ពួកគេជាបន្ទាន់ផងដែរ។ ប្រភពខាងលើបានបន្តថា ពលរដ្ឋទាំងជាង ៦,០០០នាក់នោះកំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលជួយជនភៀសខ្លួនជាង ៥០កន្លែងផ្សេងគ្នា ខណៈអាជ្ញាធរម៉ាឡេស៊ីក៏កំពុងតែព្យាយាមសាងសងមជ្ឈមណ្ឌលសង្គ្រោះនេះជាច្រើនកន្លែងបន្ថែមទៀតផងដែរ ដើម្បីធានាឲ្យមានកន្លែងដែលមានសុវត្ថិភាពគ្រប់គ្រាន់ចំពោះពលរដ្ឋដែលត្រូវធ្វើការជម្លៀសខ្លួនបន្ថែមទៀត។ គួរបញ្ជាក់ជូនថា ទឹកជំនន់ដែលកំពុងបង្កគ្រោះថ្នាក់នៅក្នុងប្រទេសម៉ាឡេស៊ីនៅពេលនេះគឺជាជំនន់ទឹកភ្លៀង ខណៈយោងទៅតាមការព្យាករណ៍បានបង្ហាញថា នៅក្នុងតំបន់កើតហេតុខាងលើនេះនឹងត្រូវមានភ្លៀងធ្លាក់យ៉ាងខ្លាំងបន្ថែមជាច្រើនទៀតរហូតដល់ចុងសប្តាហ៍នេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
March 1, 2023 - អន្តរជាតិ
ជប៉ុន៖ អត្រាកំណើតនៅក្នុងប្រទេសជប៉ុនសម្រាប់នៅក្នុងឆ្នាំ ២០២២ កន្លងទៅបានធ្លាក់ចុះយ៉ាងខ្លាំងបំផុតនិងបានធ្លាក់ចុះក្នុងកម្រិតដែលមិនធ្លាប់កើតទាល់តែសោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី១ ខែមីនានេះ។ នៅក្នុងរយៈពេញមួយឆ្នាំនៃឆ្នាំ២០២២នេះ គឺនៅទូទាំងប្រទេសជប៉ុនមានអាត្រាកំណើតថ្មីត្រឹមតែ ៧៩៩,៧២៨ នាក់ប៉ុណ្ណោះ។ ប្រភពខាងលើបានបន្តថា អាត្រាកំណើតនេះមានការធ្លាក់ចុះ ៥,១ % បើធៀបទៅនឹងអត្រាកំណើតនៅក្នុងឆ្នាំ ២០២១ ខណៈជប៉ុនបានប្រឈមនឹងបញ្ហាធ្លាក់ចុះអត្រាកំណើតនេះក្នុងរយៈពេល ៧ឆ្នាំជាប់គ្នាមកហើយ។ គួរកត់សម្គាល់ថា អាត្រាកំណើតដែលបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងឆ្នាំ ២០២២នេះ គឺជាកំណត់ត្រានៃការធ្លាក់ចុះចំនួនមនុស្សកើតថ្មី ដែលមិនធ្លាប់កើតមាននៅក្នុងប្រទេសជប៉ុននោះទេ បើគិតចាប់តាំងពីពេលដែលជប៉ុនចាប់ផ្តើមរាប់ចំនួនមនុស្សកើតថ្មីនៅក្នុងឆ្នាំ ១៨៩៩មក។ សូមបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះពលរដ្ឋជប៉ុនភាគច្រើនមិនសូវខ្វល់ខ្វាយចំពោះរឿងរៀបការឡើយ ហើយអ្នករៀបការរួចមួយចំនួនក៏មិនមានគម្រោងយកកូនច្រើននាក់ដែរ ខណៈជប៉ុនត្រូវបានគេមើលឃើញថា
March 1, 2023 - អន្តរជាតិ
ជប៉ុន៖ ក្រុមហ៊ុនផលិតហ្គេម Pokemon គ្រោងនឹងបញ្ចេញហ្គេមថ្មីមួយដែលស័ក្តិសមបំផុតសម្រាប់ចូលចិត្តគេងក្នុងរយៈពេលយូរ ដោយហ្គេមនោះមានឈ្មោះថា Pokemon Sleep។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា តាមគម្រោង គឺក្រុមហ៊ុន Pokemon នឹងបញ្ចេញហ្គេមថ្មីនេះនៅក្នុងឆ្នាំ ២០២៣នេះហើយ ខណៈថ្ងៃ និងខែពិតប្រាកដនៅមិនទាន់កំណត់នៅឡើយទេ។ ប្រភពខាងលើបានបន្តថា Pokemon Sleep គឺជាប្រភេទហ្គេម ដែលអនុញ្ញាតឲ្យលោកអ្នកអាចយកម៉ោងសម្រាកធ្វើជាសកម្មភាពកំសាន្តបាន ពោលគឺលោកអ្នកអាចលេងសន្សំពិន្ទុទៅតាមចំនួនម៉ោងដែលលោកអ្នកបានគេង។ តាមគម្រោងគឺ Pokemon Sleep នឹងត្រូវដាក់ឲ្យប្រើប្រាស់នៅស្ទើរតែទូទាំងប្រទេសនៅជុំវិញពិភពលោកក្នុងពេលដំណាលគ្នា ដោយគ្មានការដាក់ឲ្យសាកល្បងប្រើប្រាស់មុននៅក្នុងប្រទេសណាមួយនោះទេ។ សូមបញ្ជាក់ថា ការប្រកាសពីគម្រោងដាក់ឲ្យប្រើប្រាស់ហ្គេម Pokemon Sleep គឺត្រូវបានធ្វើឡើងក្រោយពេលក្រុមហ៊ុនធ្លាប់បានប្រកាសពីគម្រោងផលិតហ្គេមមួយនេះក្នុងរយៈពេល ៤ឆ្នាំកន្លងមកហើយ។ គួររម្លឹកជូនថា នាពេលកន្លងមកក្រុមហ៊ុន Pokemon ធ្លាប់បានបញ្ចេញហ្គេមដ៏ល្បីល្បាញមួយគឺ Pokemon
March 1, 2023 - អន្តរជាតិ
តួគី៖ គ្រោះរញ្ជួយដីបានកើតមាននៅក្នុងប្រទេសតួកគីជាថ្មីម្តងទៀតកាលពីថ្ងៃចន្ទ ទី២៧ ខែកុម្ភៈម្សិលមិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ គ្រោះរញ្ជួយដីថ្មីនេះបានកើតមាននៅក្នុងកម្រិត ៥,៦ រ៉ិចទ័រ និងបានកើតឡើងនៅក្នុងជម្រៅដី ៦,១៥ គីឡូម៉ែត្រ ហើយវាគឺជាគ្រោះរញ្ជួយដីទី ៣ហើយ បើគិតត្រឹមរយៈពេល ៣សប្តាហ៍ចុងក្រោយនេះ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍រញ្ជួយដីដែលបានកើតឡើងកាលពីម្សិលមិញនេះបានផ្តាច់យកជីវិតពលរដ្ឋតួកគីម្នាក់ ខណៈពលរដ្ឋចំនួន ១១០នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថា បានរងរបួសធ្ងន់និងស្រាល។ ជាងនេះទៅទៀតគ្រោះរញ្ជួយដីក៏បានបំផ្លាញអគារចំនួន ២៩កន្លែងបន្ថែមទៀតផងដែរ។ គួរបញ្ជាក់ជូនថា ក្នុងហេតុការណ៍រញ្ជួយដីទាំង ៣ដងចុងក្រោយនេះបានសម្លាប់ពលរដ្ឋតួកគីនិងស៊ីរីអស់ជាង ៥០,០០០នាក់ ខណៈពលរដ្ឋរាប់លានផ្សេងទៀតកំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំងនិងត្រូវការជំនួយផ្នែកមនុស្សធម៌ជាបន្ទាន់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel
February 28, 2023 - អន្តរជាតិ
ជប៉ុន៖ លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បានប្រកាសថា នឹងបញ្ជាទិញមីស៊ីលចំនួន ៤០០គ្រាប់ពីសហរដ្ឋអាមេរិក ដើម្បីទុកបម្រើក្នុងវិស័យការពារជាតិ ជាពិសេសនោះគឺទុកសម្រាប់ការពារប្រទេសពីការគំរាមគំហែងពីសំណាក់ប្រទេសចិន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅល្ងាចថ្ងៃចន្ទ ទី២៧ ខែកុម្ភៈនេះបានឲ្យដឹងថា មីស៊ីលដែលជប៉ុនគ្រោងនឹងបញ្ជាទិញនោះគឺជាមីស៊ីល Tomahawk ដែលជាប្រភេទមីស៊ីលសម្រាប់បាញ់កម្ទេចនាវាចម្បាំងក្នុងរយៈចម្ងាយឆ្ងាយ។ គួររម្លឹកជូនថា កាលពីដើមខែកុម្ភៈនេះ លោក Yasukazu Hamada ដែលជារដ្ឋមន្ត្រីក្រសួងការពារជប៉ុនធ្លាប់បានប្រកាសថា រដ្ឋាភិបាលជប៉ុនបានសម្រេចប្រើប្រាស់កញ្ចប់ថវិកាដែលមានតម្លៃចំនួន ២១១,៣ ពាន់លានយេន (ជាង ១,៥ពាន់លានដុល្លារ) ដើម្បីទិញមីស៊ីលទុកសម្រាប់ប្រើប្រាស់ក្នុងរយៈជាច្រើនឆ្នាំទៅមុខទៀត ដ្បិតជប៉ុនកំពុងត្រូវការអាវុធប្រភេទនេះយ៉ាងចាំបាច់បំផុតដើម្បីពង្រឹងវិស័យយោធារបស់ខ្លួន។ យ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រីជប៉ុនមិនបានបញ្ជាក់ទេថា មីស៊ីលចំនួន
February 27, 2023









