- Pheakdey
- អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមីនានេះបានឲ្យដឹងថា មានពលរដ្ឋថៃចំនួន ១,៤៤៩,៧១៦នាក់ បានរងផលប៉ះពាល់ពីបញ្ហាខ្យល់កខ្វក់កម្រិត PM2.5 ដោយនៅក្នុងនោះមានពលរដ្ឋជាង ៣ម៉ឺននាក់គឺជាអ្នករស់នៅក្នុងទីក្រុងបាងកក។ បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលថៃបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះទាំងអស់នោះគឺពួកគេបានកើតមានអាការៈផ្សេងៗគ្នាដូចខាងក្រោមនេះ៖ ១. ពលរដ្ឋ ២,២៥២នាក់បានកើតមានបញ្ហាសួតរ៉ាំរ៉ៃ ដែលបណ្តាលឲ្យស្ទះលំហូរខ្យល់ និងមានបញ្ហាទាក់ទងនឹងប្រព័ន្ធដង្ហើម ២. ពលរដ្ឋ ១២៩នាក់មានជំងឺហឺត ៣. ពលរដ្ឋ ១,៧៧៩នាក់មានជំងឺរលាកសួត ៤. ពលរដ្ឋ ១៤៤នាក់បានកើតជំងឺផ្តាសាយ ៥. ពលរដ្ឋ ១,៨៣០នាក់មានបញ្ហារលាកបំពង់ក ឬឈឺបំពង់ក ៥.
March 13, 2023 - អន្តរជាតិ
ថៃ៖ ខេត្តឈៀងម៉ៃ ដែលជាដែនដីទេសចរណ៍ដ៏មានសក្តានុពលមួយស្ថិតនៅភាគខាងជើងនៃប្រទេសថៃបានជាប់ជាខេត្តដែលមានខ្យល់កខ្វក់ជាងគេបំផុតនៅលើពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែមីនានេះ។ ចំណាត់ថ្នាក់ខាងលើនេះត្រូវបានកំណត់ដោយក្រុមហ៊ុន IQAir ដែលជាក្រុមហ៊ុនជំនាញផ្នែកបរិយាកាស មានមូលដ្ឋាននៅក្នុងប្រទេសស្វីស ខណៈក្រុមហ៊ុនមួយនេះបានកំំពុងតែធ្វើការតាមដាននិងត្រួតពិនិត្យគុណភាពខ្យល់នៅតាមបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក។ ប្រភពខាងលើបានបន្តថា ការសម្រេចកំណត់ខេត្តឈៀងម៉ៃជាខេត្តដែលមានខ្យល់កខ្វក់ជាងគេបំផុតនេះគឺត្រូវបានធ្វើឡើងក្រោយក្រុមហ៊ុន IQAir បានពិនិត្យរកឃើញថា ខ្យល់កខ្វក់នៅក្នុងតំបន់ជាច្រើននៃខេត្តឈៀងម៉ៃបានកើនឡើងលើសពីកម្រិតស្តង់ដារសុវត្ថិភាព PM2.5 ក្នុងកម្រិត ៣ផ្សេងគ្នា។ នៅពេលព្រឹកបញ្ហាខ្យល់កខ្វក់នៅក្នុងខេត្តឈៀងម៉ៃបានកើនឡើងដល់កម្រិត ២១២ មីក្រូក្រាម/មួយម៉ែត្រគូប នៅពេលរសៀលកម្រិតខ្យល់កខ្វក់បានធ្លាក់មកត្រឹម ១៨០ មីក្រូក្រាម/មួយម៉ែត្រគូប ហើយនៅពេលល្ងាចកម្រិតគុណភាពខ្យល់បានធ្លាក់មកដល់ ១៦១,៣ មីក្រូក្រាម/មួយម៉ែត្រគូប។ គួរបញ្ជាក់ជូនថា កម្រិតគុណភាពខ្យល់ PM2.5 នោះគឺជាកម្រិតខ្យល់ដែលមានលម្អងធូលីមិនលើសពី ៥០
March 13, 2023 - អន្តរជាតិ
កូរ៉េខាងជើង៖ យោធាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលសម្រាប់បាញ់កម្ទេចនាវាចំនួន ២គ្រាប់កាលពីថ្ងៃអាទិត្យ ទី១២ ខែមីនាម្សិលមិញ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia។ បើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េ (KCNA) បានបញ្ជាក់ថា មីស៊ីលចំនួន ២គ្រាប់ ដែលកូរ៉េខាងជើងបានបាញ់សាកល្បងនោះគឺត្រូវបានបាញ់ចេញពីនាវាមុជទឹក ហើយមីស៊ីលទាំងនោះមានសមត្ថភាពអាចហោះហើរបានចម្ងាយ ១,៥០០គីឡូម៉ែត្រមុននឹងផ្ទុះនៅចំណុចគោលដៅដែលគេបានកំណត់ទុក។ គួរបញ្ជាក់ជូនថា ការបាញ់សាកល្បងមីស៊ីលយុទ្ធសាស្រ្តរបស់ទីក្រុងព្យុងយ៉ាងនៅពេនេះគឺត្រូវបានធ្វើឡើងស្របពេលដែលកងយោធាអាមេរិកនិងកងយោធាកូរ៉េខាងត្បូងបានចាប់ផ្តើមបើកការធ្វើសមយុទ្ធយោធារួមគ្នាមួយ ដែលប្រទេសជាសម្ព័ន្ធមិត្តទាំង ២នេះហៅថា សមយុទ្ធ “Freedom Shield 23″។ ប្រភពខាងបន្តថា សមយុទ្ធ “Freedom Shield 23” គឺជាសមយុទ្ធយោធាបែបយុទ្ធសាស្រ្តមួយ ដែលនឹងត្រូវរៀបចំឡើងក្នុងរយៈពេល ១១ថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃទី ១៣ ខែមីនា
March 13, 2023 - អន្តរជាតិ
ម៉ាឡេស៊ី៖ ការទៅចូលរួមក្នុងពិធីមង្គលការអតីតមិត្តស្រី គឺជារឿងដែលពិបាកសម្រេចចិត្តបំផុតមួយសម្រាប់បុរសជាច្រើន ព្រោះពួកគាត់គិតថា វត្តមានរបស់គាត់អាចបង្កឲ្យមានបញ្ហាចម្រូងសម្រាសនៅក្នុងកម្មវិធីការទាំងមូល ខណៈរូបគាត់ពិតជាចង់ទៅអបអរនិងជូនពរមនុស្សស្រីដែលគាត់ធ្លាប់ស្រលាញ់ខ្លាំងណាស់ ដើម្បីតបតាមការអញ្ជើញពីសំណាក់កូនក្រមុំផ្ទាល់ ឬដើម្បីតបតាមការសន្យាណាមួយដែលធ្លាប់បានធ្វើឡើងកាលពីពេលនៅស្រលាញ់គ្នា។ ព្រោះហេតុផលដូចបានជម្រាបជូនខាងលើនេះហើយ ទើបគេបានប្រទះឃើញមានបុរសម្នាក់សុខចិត្តស្លៀកពាក់ឈុតជានិនចាអណ្តើក ដើម្បីទៅចូលរួមក្នុងពិធីមង្គលការអតីតមិត្តស្រីរបស់គាត់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ី ខណៈបុរសពិតនៅពីក្នុងឈុតនិនចាអណ្តើកនោះត្រូវបានគេដឹងថា មានឈ្មោះ Amat Darobi អាយុ ២៨ឆ្នាំ ធ្លាប់ជាគូស្នេហ៍របស់កូនក្រមុំចាប់តាំងពីឆ្នាំ ២០១៥មក និងទើបតែសម្រេចចិត្តចែកផ្លូវគ្នាកាលពីឆ្នាំមុននេះ។ ប្រភពខាងលើបានបន្តថា អតីតគូស្នេហ៍មួយគូនេះបានបែកគ្នាទាំងបង្ខំចិត្ត ហើយបន្ទាប់ពីចែកផ្លូវគ្នារួចគឺពួកគាត់នៅបន្តរាប់អានគ្នាជាធម្មតា។ ប្រភពខាងលើបានបញ្ជាក់ទៀតថា លោក Amat Darobi បានទៅចូលរួមពិធីមង្គលការនោះគឺដើម្បីតបតាមការអញ្ជើញពីសំណាក់ស្រ្តីជាកូនក្រមុំ ខណៈរូបគាត់ខ្លួនឯងផ្ទាល់ក៏ចង់ទៅជូនពរអតីតមិត្តស្រីនៅក្នុងថ្ងៃពិសេសរបស់នាងដោយផ្ទាល់ផងដែរ ព្រោះវាជាអ្វីដែលគាត់ធ្លាប់បានសន្យាកាលពីអំឡុងពេលនៅមានទំនាក់ទំនងស្នេហាជាមួយគ្នា។
March 11, 2023 - ព័ត៌មានជាតិ
ម៉ាឡេស៊ី៖ ស្រ្តីវ័យ ៦៤ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញស្ពាយកាតាបទៅរៀនថ្នាក់មហាវិទ្យាល័យនៅក្នុងចំណោមយុវជនក្មេងៗជាច្រើន ហើយក្នុងនោះក៏មានទាំងចៅរបស់គាត់ទៀតផង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីថ្ងៃសុក្រ ទី១០ ខែមីនាម្សិលមិញនេះ។ ស្រ្តីរូបនេះមានឈ្មោះថា Ku Meriam Ku Hussain ជនជាតិម៉ាឡេស៊ី ហើយបច្ចុប្បន្ននេះគឺរូបគាត់កំពុងបន្តការសិក្សានៅក្នុងមជ្ឈមណ្ឌលគ្រប់គ្រងនៃសាកលវិទ្យាល័យ Sains Malaysia ដែលស្ថិតនៅក្នុងរដ្ឋ Penang ភាគខាងជើងនៃប្រទេសម៉ាឡេស៊ី។ ប្រភពខាងលើបានបន្តថា លោកស្រី Ku Meriam Ku Hussain គឺជាអតីតគ្រូបង្រៀនមេរៀនសាសនា និងទើបចូលនិវត្តន៍ពីការងារកាលពីប៉ុន្មានឆ្នាំចុងក្រោយនេះ។ ចំពោះជីវិតឯកជនវិញគឺលោកស្រីមានកូនចំនួន ៦នាក់ ចៅចំនួន ១០នាក់ ខណៈប្តីរបស់គាត់បានស្លាប់ដោយជំងឺមហារីកកាលពីឆ្នាំ ២០១៣ កន្លងទៅ។
March 11, 2023 - អន្តរជាតិ
អូស្រ្តាលី៖ រូបសំណាក់ព្រះពុទ្ធដ៏តូចមួយអង្គ នឹងត្រូវដាក់លក់ក្នុងតម្លៃរាប់សែនដុល្លារដែលជាតម្លៃដ៏ខ្ពស់មួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនាម្សិលមិញនេះ។ រូបសំណាក់ព្រះពុទ្ធមួយអង្គនេះមានកម្ពស់ប្រមាណជា ១៥សង់ទីម៉ែត្រ ត្រូវបានគេរកឃើញនៅក្នុងប្រទេសអូស្រ្តាលី កាលពីអំឡុងឆ្នាំ ២០១៨ កន្លងទៅ ពោលគឺគេបានរកឃើញក្នុងរយៈពេលជិត ៥ឆ្នាំហើយ មុននឹងសម្រេចធ្វើការដាក់លក់នេះ។ បើតាមលោក Leon Deschamps និងលោក Shayne Thompson ដែលជាអ្នកបានរកឃើញរូបសំណាក់នេះបានអះអាងថា រូបសំណាក់ព្រះពុទ្ធកាលពីនៅជាកុមារមួយនេះមានប្រភពមកពីប្រទេសចិន ហើយគេជឿថារូបសំណាក់មួយនេះត្រូវបានបង្កើតឡើងកាលពីជំនាន់រាជវង្សមីង ខណៈគេនៅទាន់រកឃើញទេថា តើរូបសំណាក់មួយនេះអាចទៅដល់ប្រទេសអូស្រ្តាលីដោយរបៀបណា។ យ៉ាងណាក្តីគេអាចប៉ាន់ស្មានថា ទំនងជាមានអ្នករុករកជនជាតិចិនណាម្នាក់បានយករូបសំណាក់នេះទៅកាន់ប្រទេសអូស្រ្តាលីហើយក៏បានបន្សល់ទុករូបសំណាក់នេះនៅលើទឹកដីអូស្រ្តាលីតែម្តង។ សូមបញ្ជាក់ថា ការដាក់លក់រូបសំណាក់ព្រះពុទ្ធខាងលើនេះនឹងត្រូវរៀបចំឡើងនៅក្នុងប្រទេសអូស្រ្តាលីតាមរយៈការដេញថ្លៃ ដោយតម្លៃចាប់ផ្តើមដំបូងនោះគឺ ១០ម៉ឺនដុល្លារ៕
March 10, 2023 - អន្តរជាតិ
ចិន៖ ស្រ្តីជនជាតិចិនម្នាក់កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គមនៅទូទាំងប្រទេសចិន ក្រោយរូបនាងបានធ្វើសកម្មភាពយំឡាំប៉ាបោកខ្លួនយ៉ាងខ្លាំងនៅក្នុងហាងលក់ស្បែងជើងមួយកន្លែង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមីនានេះបានបញ្ជាក់ថា ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅក្នុងហាងលក់ស្បែកជើងមួយកន្លែងក្នុងក្រុង Shaoxing ខេត្ត Zhejiang ភាគខាងលិចប្រទេសចិន ខណៈស្រ្តីដែលយំឡាំប៉ាព្រោះតែរឿងស្បែកជើងមួយគូនោះត្រូវបានគេដឹងថា មានអាយុរហូតដល់ ២៨ឆ្នាំទៅហើយ។ ប្រភពខាងលើបានបន្តថា សកម្មភាពនោះត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនៅក្នុងហាង ហើយក្នុងពេលយំឡាំប៉ានោះគេថែមទាំងបានឮស្រ្តីវ័យ ២៨ ឆ្នាំរូបនេះនិយាយទាំងអួលដើមកទៀថា៖ “តើជើងរបស់ខ្ញុំថោកណាស់មែនទេ? បានជាមិនទិញស្បែកជើងឲ្យខ្ញុំ។” “អ្នកបានយកលុយសន្សំរបស់ខ្ញុំអស់ទៅហើយ ហេតុអ្វីគ្រាន់តែខ្ញុំសុំទិញស្បែកជើងមួយគូមិនបាន” នេះគឺជាសំដីដែលស្រ្តីរូបនេះបាននិយាយទៅកាន់ឪពុកម្តាយរបស់នាង ដើម្បីទាមទារសុំទិញស្បែកជើងមួយគូដែលមានតម្លៃត្រឹមតែ ២០០ យន់ (២៩ដុល្លារអាមេរិក) តែប៉ុណ្ណោះ។ តាមរយៈហេតុការណ៍ខាងលើនេះគេអាចយល់បានថា ឪពុកម្តាយរបស់ស្រ្តីខាងលើគឺជាមនុស្សតឹងរឹងនិងផ្តាច់ការបំផុត
March 10, 2023 - អន្តរជាតិ
កូរ៉េខាងជើង៖ ប្រមុខដឹកនាំនៃប្រទេសកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន បានប្រាប់ឲ្យកងយោធារបស់ខ្លួនត្រូវពង្រឹងការធ្វើសមយុទ្ធ ពោលគឺត្រូវបន្ថែមសមត្ថភាពនៃការធ្វើសមយុទ្ធឲ្យបានខ្លាំងសម្រាប់ការធ្វើ “សង្គ្រាមពិត” តែម្តង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី ១០ ខែមីនានេះ។ សេចក្តីណែនាំរបស់លោក គីម ជុងអ៊ុន នៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានចុះផ្សាយកាលពីពេលថ្មីៗនេះថា យោធាកូរ៉េខាងជើងមានសមត្ថភាពគ្រប់គ្រាន់ហើយក្នុងការការពារប្រទេសពីការឈ្លានពាន ខណៈសមត្ថភាពនៃការវាយប្រហារវិញគឺត្រូវការពង្រឹងបន្ថែម។ គួររម្លឹកជូនថា កាលថ្ងៃម្សិលមិញនេះកូរ៉េខាងជើងទើបធ្វើការបាញ់សាកល្បងមីស៊ីលផ្លោងចេញពីឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួនជាលក្ខណៈទ្រង់ទ្រាយធំមួយ ដើម្បីបង្ហាញពីភាពរីកចម្រើនក្នុងវិស័យយោធាក៏ដូចជាផ្ញើសារព្រមានដល់ប្រទេសមួយចំនួនដែលជាគូសត្រូវរបស់ខ្លួន។ បើតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េដែលបានតាមដានការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងយ៉ាងយកចិត្តទុកដាក់នោះបានបញ្ជាក់ថា មីស៊ីលដែលទីក្រុងព្យុងយ៉ាងបានធ្វើការបាញ់សាកល្បងកាលថ្ងៃម្សិលមិញនេះគឺជាមីស៊ីលផ្លោងក្នុងរយៈចម្ងាយខ្លី ខណៈទីក្រុងព្យុងយ៉ាងបានធ្វើការបាញ់រហូតដល់ទៅ ៦គ្រាប់ក្នុងពេលដំណាលគ្នា៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
March 10, 2023 - អន្តរជាតិ
ថៃ៖ បុរសជនជាតិថៃម្នាក់ត្រូវបានតុលាការកាត់ទោសឲ្យជាប់គុករយៈពេល ២ ឆ្នាំ ក្រោយរូបគាត់បានធ្វើសកម្មភាពលក់ប្រតិទិនដែលមានរូបសញ្ញាសត្វទាពណ៌លឿងជាសាធារណៈ នេះបើយោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនានេះ។ បុរសដែលជាជនជាប់ចោទក្នុងករណីខាងលើនេះមានឈ្មោះថា Narathorn Chotmankongsin មានអាយុ ២៦ឆ្នាំ ខណៈសកម្មភាពបទល្មើសរបស់គាត់គឺត្រូវបានធ្វើឡើងតាំងពីឆ្នាំ ២០២០កន្លងទៅម្លេះ។ គួរកត់សម្គាល់ថា រូបទាពណ៌លឿង និងទាជ័រពណ៌លឿងបានក្លាយជានិមិត្តរូបដ៏សំខាន់មួយរបស់ក្រុមបាតុករថៃ ដែលនាំគ្នាធ្វើការតវ៉ាប្រឆាំងនឹងរបបរាជានិយមនៅក្នុងប្រទេសថៃ ពោលគឺវាជានិមិត្តសញ្ញាសម្រាប់ប្រើប្រាស់ក្នុងការរិះគន់និងប្រឆាំងជាមួយនឹងព្រះមហាក្សត្រថៃ។ សូមបញ្ជាក់ជូនផងដែរថា យោងទៅតាមច្បាប់រដ្ឋធម្មនុញ្ញនៅក្នុងប្រទេសថៃបានកំណត់ថា ព្រះមហាក្សត្រគឺជាបុគ្គលដ៏ឧដុង្គឧត្តមបំផុត ហើយគ្មានអ្នកណាម្នាក់អាចប្រមាថព្រះអង្គបានឡើយ។ ជាក់ស្តែងដូចក្នុងករណីខាងលើនេះគឺលោក Narathorn Chotmankongsin ត្រូវបានកាត់ទោសឲ្យជាប់គុករយៈពេល ២ឆ្នាំពីបទបានធ្វើសកម្មភាពដែលមានលក្ខណៈប្រមាថយ៉ាងធ្ងន់ធ្ងរទៅកាន់ព្រះមហាក្សត្រថៃ ហើយរូបគាត់គឺជាអ្នកទោសម្នាក់ក្នុងចំណោមអ្នកទោសជាង ២០០នាក់ផ្សេងទៀត ដែលត្រូវបានកាត់ទោសឲ្យជាប់គុកជុំវិញករណីស្រដៀងគ្នានេះ៕ អត្ថបទ៖ ភក្តី
March 9, 2023 - អន្តរជាតិ
ថៃ៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនានេះបានឲ្យដឹងថា បញ្ហាខ្យល់កខ្វក់កម្រិត PM2.5 នឹងបន្តផ្តល់ការគំរាមកំហែងទៅក្នុងតំបន់សំខាន់ៗជាច្រើននៅក្នុងក្រុងបាងកករហូតដល់ថ្ងៃសុក្រស្អែកនេះ។ ដើម្បីឆ្លើយតបនឹងបញ្ហាធម្មជាតិនេះអាជ្ញាធរក្រុងបាងកកនៅតែបន្តណែនាំឲ្យពលរដ្ឋត្រូវចេះការពារខ្លួន ដោយត្រូវពាក់ម៉ាស់ឲ្យបានខ្ជាប់ខ្ជួន ហើយបើក្នុងករណីមិនចាំបាច់នោះទេសូមកុំចេញក្រៅផ្ទះឲ្យសោះ។ យ៉ាងណាក្តី យោងតាមការព្យាករណ៍អាកាសធាតុរបស់អាជ្ញាធរថៃបានបង្ហាញថា ចាប់ពីថ្ងៃសៅរ៍និងអាទិត្យចុងសប្តាហ៍នេះក្រុងបាងកកនឹងត្រូវទទួលរងនូវសម្ពាធខ្យល់ក្នុងលឿន ២៥គីឡូម៉ែត្រនៅក្នុងមួយម៉ោង ហើយកម្លាំងខ្យល់ដ៏ខ្លាំងនេះនឹងជួយបក់នាំយកខ្យល់កខ្វក់ទៅជាមួយផងដែរ។ ដូចនេះគឺវាមានន័យថា ស្ថានភាពអាក្រក់នៃបញ្ហាខ្យល់កខ្វក់នឹងផ្តើមមានភាពល្អប្រសើរបន្តិចម្តងៗ ចាប់ពីចុងសប្តាហ៏នេះទៅផងដែរ ខណៈអាជ្ញាធរថៃនៅមិនទាន់អាចបញ្ជាក់បានថា ពេលណាទើបបញ្ហាខ្យល់កខ្វក់នេះត្រូវរលាយបាត់ទាំងស្រុងនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Nation Thailand
March 9, 2023









