Pheakdey
  • អន្តរជាតិ

    ថៃ៖ សាលាក្រុងបាងកកបានណែនាំឲ្យពលរដ្ឋខ្លួនធ្វើការពាក់ម៉ាស់និងចៀសវាងចេញក្រៅផ្ទះជាបណ្តោះអាសន្នបើសិនគ្មានការចាំបាច់នោះទេ ដើម្បីការពារខ្លួនពីបញ្ហាខ្យល់កង្វក់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមីនានេះ។ សេចក្តីជូនដំណឹងខាងលើនេះត្រូវបានធ្វើឡើងភ្លាមៗក្រោយអាជ្ញាធរក្រុងបាងកកបានរកឃើញថា កម្រិតខ្យល់កខ្វក់នៅក្នុងតំបន់ជាច្រើនក្នុងទីក្រុងបានឡើងខ្ពស់លើសពីកម្រិតសុវត្ថិភាពនៅព្រឹកថ្ងៃអង្គារ ទី៧ ខែមីនានេះ។ គួរកត់សម្គាល់ថា បញ្ហាខ្យល់កខ្វក់ដែលតែងបង្កការរំខាននិងបង្កគ្រោះថ្នាក់ចំពោះសុខភាពពលរដ្ឋក្នុងក្រុងបាងកកនោះគឺជាបញ្ហាដែលមានលម្អងធូលីនៅក្នុងបរិយាសក្នុងកម្រិត PM2.5 (ភាសាបច្ចេកទេស) ឬតាមភាសាសាមញ្ញគឺកម្រិតលម្អងធូលីបានកើនឡើងលើសពី ៥០ មីក្រូក្រាមនៅក្នុងបរិយាកាសមួយម៉ែត្រគូប។ បើតាមអាជ្ញាធរក្រុងបាកកងបានបញ្ជាក់ថា តំបន់ចំនួន ១០ ក្នុងក្រុងបាងបាកដែលកំពុងប្រឈមនឹងបញ្ហាខ្យល់កខ្វក់នោះមានដូចជា៖ ១. Bueng Kum district office មានកម្រិតខ្យល់កខ្វក់ ៩៣ មីក្រូក្រាម/ម៉ែត្រគូប។ ២. Seacon Square,

    March 7, 2023
  • អន្តរជាតិ

    ជប៉ុន៖រដ្ឋាភិបាលជប៉ុនគ្រោងនឹងសាងសង់ផ្លូវអាកាសអចិន្ត្រៃយ៍មួយសម្រា​ប់ធ្វើការសាកល្បងរថយន្តដែលអាចហោះបាន​ និងយន្តហោះគ្មានមនុស្សបើក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមីនានេះ។ តាមគម្រោងគឺផ្លូវអាកាសដែលជាសមិទ្ធផលថ្មីនេះនឹងត្រូវសាងសង់ឡើងនៅក្នុងខេត្ត Fukushima នៅក្នុងរដូវក្តៅខាងមុខនេះ។ ប្រភពខាងលើបានបញ្ជាក់ថា ផ្លូវអាកាសដែលរដ្ឋាភិបាលជប៉ុនគ្រោងសាងសង់នោះនឹងត្រូវបែងចែកជាបីខ្សែផ្សេងគ្នាដែលមានដូចជា ខ្សែសម្រាប់ហោះហើរឆ្លងសមុទ្រ ខ្សែសម្រាប់ហោះហើរនៅលើតំបន់ឆ្នេរ និងខ្សែសម្រាប់ហោះហើរឆ្លងកាត់ផ្លូវគោក។ ចំពោះលក្ខណៈបច្ចេកទេសនៃការសាងសង់វិញ គឺផ្លូវទាំងអស់នេះនឹងសាងសង់ឡើងមិនឲ្យខ្ពស់លើសពី ១៥០ម៉ែត្រនោះទេ។ បើតាមរដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា ការសាងសង់ផ្លូវពិសេសនេះនឹងជួយជំរុញឲ្យមានក្រុមហ៊ុនជាច្រើនបន្ថែមការវិនិយោគលើវិស័យរថយន្តដែលអាចហោះបាននៅក្នុងប្រទេសជប៉ុន ហើយផ្លូវទាំងនេះនឹងក្លាយជាផ្លូវគមនាគមន៍ដ៏មានសក្តានុពលមួយសម្រាប់មនុស្សជំនាន់ក្រោយផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖  The Strait Time

    March 7, 2023
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌូនេស៊ីចំនួន ១៥នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្រុតដីដ៏ឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍  នៅល្ងាចថ្ងៃចន្ទ​ ទី៦ ខែមីនានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងតំបន់កោះ Serasan ភាគខាងត្បូងនៃប្រទេសឥណ្ឌូនេស៊ី និងជាតំបន់ដែលមានព្រំប្រទល់ជាប់ជាមួយសមុទ្រចិនខាងត្បូង។ ប្រភពខាងលើបានបន្តថា ហេតុការណ៍បាក់ដីដ៏ឆាប់រហ័សនេះបានកើតឡើងក្រោយតំបន់រងគ្រោះខាងលើនេះបានទទួលរងនូវសម្ពាធទឹកភ្លៀងក្នុងបរិមាណយ៉ាងច្រើននិងជាច្រើនថ្ងៃជាប់ៗគ្នា​ រហូតធ្វើឲ្យដីត្រូវបៀមទឹកយ៉ាងជោគជាំនិងត្រូវបាក់ស្រុតទៅយ៉ាងងាយតែម្តង។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ គិតត្រឹមពេលនេះគឺនៅមានមនុស្សជាច្រើននាក់ផ្សេងទៀតដែលកំពុងតែបាត់ខ្លួន ខណៈគេមិនបានរំពឹងថាអ្នកបាត់ខ្លួនទាំងនោះអាចនៅរស់មានជីវិតនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍  

    March 7, 2023
  • អន្តរជាតិ

    អាមេរិក៖ រដ្ឋាភិបាលអាមេរិកកំពុងធ្វើការពិចារណាក្នុងការចាក់វ៉ាក់សាំងទៅកាន់សត្វមាន់ ក្រោយជំងឺផ្តាសាយបក្សីហាក់កំពុងតែរាតត្បាតយ៉ាងខ្លាំងនៅទូទាំងអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌ The Strait Time នៅព្រឹកថ្ងៃអង្គារ ទី៧ ខែកុម្ភៈនេះ។ គិតត្រឹមពេលនេះមានសត្វមាន់រាប់សិបលានក្បាលត្រូវបានងាប់ព្រោះតែជំងឺផ្តាសាយបក្សី ហើយកត្តានេះក៏កំពុងតែជម្រុញឲ្យតម្លៃស៊ុតមាន់នៅលើទីផ្សារអាមេរិកកំពុងឡើងថ្លៃផងដែរ។ បើតាមអាជ្ញាធរអាមេរិកបានបញ្ជាក់ថា គិតត្រឹមពេលនេះជំងឺផ្តាសាយបក្សីបានកំពុងតែបង្កការរាតត្បាតនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វមាន់ចំនួន ៥៨លានកន្លែង ដែលស្ថិតនៅក្នុងរដ្ឋចំនួន ៤៧ផ្សេងគ្នា ខណៈការរាតត្បាតនេះត្រូវបានគេកត់សម្គាល់ថាគឺជាការរាតត្បាតជំងឺផ្តាសាយបក្សីទ្រង់ទ្រាយធំបំផុតដែលមិនធ្លាប់កើតមាននៅក្នុងប្រវត្តិសាស្រ្តរបស់អាមេរិកនោះទេ។ យ៉ាងណាក្តី អាជ្ញាធរអាមេរិកមិនបានបញ្ជាក់ពីផលប៉ះពាល់នៃជំងឺកាចសាហាវមួយនេះចំពោះពលរដ្ឋទូទៅនោះទេ តែអាជ្ញាធរអាមេរិកបានបញ្ជាក់ថា​ ជំងឺនេះបានសាយភាយទៅកាន់ថនិកសត្វមួយចំនួនដូចជាសត្វសំពោច កញ្ជ្រោង និងសត្វខ្លាឃ្មុំជាដើម៕  អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    March 7, 2023
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ របាយការណ៍ចុងក្រោយមួយស្តីផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងប្រទេសម៉ាឡេស៊ីដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅល្ងាចថ្ងៃចន្ទ ទី៦ ខែមីនានេះបានឲ្យដឹងថា តួលេខនៃពលរដ្ឋដែលត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេនោះបានកើនឡើងដល់ជាង ៥៣,០០០នាក់ហើយ ខណៈតួលេខអ្នកស្លាប់គឺវិញមានចំនួន ៤នាក់។ បើយោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយម៉ាឡេស៊ីបានបញ្ជាក់ថា គិតត្រឹមពេលនេះស្ថានភាពទឹកជំនន់នៅមិនទាន់មានភាពធូរស្រាលដូចការរំពឹងទុកនាពេលក​ន្លងមកនោះទេ។ ស្ថានភាពនៅពេលនេះគឺទឹកទន្លេចំនួន ១៤កន្លែងនៅក្នុងស្រុកចំនួន ៧បានឡើងព្រៀប ដែលជាកម្រិតដ៏គ្រោះថ្នាក់មួយ ពោលគឺបើទឹកបានហៀរចេញពីទន្លេបន្ថែមទៀតនោះវានឹងជំរុញឲ្យស្ថានភាពទឹកជំនន់កាន់តែអាក្រក់ជាងនេះបន្ថែមទៀត។ គួររម្លឹកជូនថា នាពេលក​ន្លងមកគេធ្លាប់បានព្យាករណ៍ថា ស្ថានភាពទឹកជំនន់នឹងធូរស្រាលបន្តិចនៅដើមសប្តាហ៍នេះ តែយ៉ាងណាក្តីស្ថានភាពទឹកជំនន់ហាក់មិនធូរស្រាលទាល់តែសោះបើគិតត្រឹមថ្ងៃចន្ទនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    March 6, 2023
  • អន្តរជាតិ

    អារ៉ាប៊ីសាអូឌីត៖ ក្មេងប្រុសម្នាក់ដែលមានសំណាងអាចនៅរស់មានជីវិតក្រោយជួបប្រទះនឹងគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតនៅក្នុងប្រទេសស៊ីរីកាលពីពេលថ្មីៗនេះ ពេលនេះរូបគេទទួលបានសំណាងមួយបន្ថែមទៀត ដោយមានឱកាសបានជួបផ្ទាល់ជាមួយ Idol របស់គេ គឺកំពូលកីឡាករបាល់ទាត់ Cristiano Ronaldo។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា ក្មេងប្រុសរូបនេះមានឈ្មោះថា Nabil Saeed ដែលជាក្មេងប្រុសម្នាក់មានចំណូលចិត្តលើបាល់ទាត់យ៉ាងខ្លាំង។ គួររម្លឹកជូនថា ក្រោយកើតមានហេតុការណ៍រញ្ជួយដីកម្រិត ៧,៨​ រ៉ិចទ័រនៅក្នុងប្រទេសតួកគីនិងស៊ីរីអស់រយៈពេលជាច្រើនថ្ងៃមក ក្រុមអ្នកជួយសង្គ្រោះបានប្រទះឃើញកុមារា Nabil Saeed នៅក្នុងគំនរបាក់បែកមួយ ខណៈដែលរូបគេស្ទើរតែដាច់ដង្ហើមស្លាប់បាត់ទៅហើយព្រោះតែត្រូវអត់អាហារជាច្រើនថ្ងៃ។ ដោយមើលឃើញកុមារា Nabil Saeed គឺជាជនរងគ្រោះម្នាក់ដែលអាចនៅរស់យ៉ាងកម្របំផុតនោះ ក្រុមអ្នកកាសែតបានសួរគេថា តើរូបគេមានក្តីសុបិន្តអ្វីក្រោយបានរួចផុតពីការស្លាប់ទាំងមិនគួរឲ្យជឿដូចនេះ? ភ្លាមនោះរូបគេបានឆ្លើយថា ចង់ជួបផ្ទាល់ជាមួយកីឡាករ

    March 6, 2023
  • អន្តរជាតិ

    ថៃ៖ ពលរដ្ឋថៃមួយចំនួនបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះលោក Dominic Williams ដែលជាឯកអគ្គរាជទូតនៃប្រទេសអង់គ្លេសប្រចាំនៅក្នុងប្រទេសកម្ពុជា ក្រោយរូបលោកបានបង្ហោះរូបភាពនំបង្អែមខ្មែរមួយសន្លឹកនៅលើប​ណ្តាញសង្គម Facebook ផ្លូវការរបស់គាត់។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger បានឲ្យដឹងថា ប្រតិកម្មរបស់ពលរដ្ឋថៃបានផ្ទុះឡើងជាច្រើនថ្ងៃមកហើយ​ ខណៈពួកគេបានប្រើប្រាស់បណ្តាញសង្គមសម្រាប់ធ្វើជាវេទិកាបញ្ចេញមតិផ្ទាល់ខ្លួនរបស់ពួកគេម្នាក់ៗ។ ប្រភពខាងលើបានបន្តថា កំហឹងរបស់ពលរដ្ឋថៃបានកើតឡើងក្រោមហេតុផលថា ពួកគេគិតថានំបង្អែមដែលលោក Dominic Williams បានយកទៅបង្ហោះជាសាធារណៈនោះគឺជានំបង្អែមរបស់ថៃដែលមានតាំងពីសម័យអយុធ្យាមកម្ល៉េះ ខណៈដែលលោកឯកអគ្គរាជទូតអង់គ្លេសបានយកនំបង្អែមទាំងនោះទៅបង្ហោះដោយបញ្ជាក់ថា ជាបង្អែមរបស់ខ្មែរ។ សូមបញ្ជាក់ជូនថា នំបង្អែមដែលជាប្រធានបទចម្បងធ្វើឲ្យពលរដ្ឋថៃមិនសប្បាយចិត្តនោះមានដូចជា បាយដំណើបខ្នុរ ត្រាវកូរ ត្រាវខ្ទិះ សង់ខ្យាល្ពៅ សង់ខ្យាកាត់ អាកោខ្ទិះ  នំច័ក្កច័ន នំផ្លែអាយ​ នំទ្រាបតើយ នំសរសៃមាស និងនំជាច្រើមុខផ្សេងទៀត ដែលសុទ្ធតែជានំបុរាណរបស់ខ្មែរ និងមានវត្តមាននៅកម្ពុជាមុនសម័យអាយុធ្យារបស់ថៃទៅទៀត៕

    March 4, 2023
  • អន្តរជាតិ

    អាមេរិក៖ ទីក្រុងវ៉ាស៊ីនតោនបានប្រកាសផ្តល់ជំនួយដែលមានតម្លៃចំនួន ៤០០លានដុល្លារបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសោរ៍ ទី៤ ខែមីនានេះ។ នៅក្នុងកញ្ចប់ជំនួយដែលមានតម្លៃ ៤០០លានដុល្លារនេះនឹងមានបញ្ចូលទាំងអាវុធ រំសេវ ហើយអ្វីដែលជាជំនួយគួរឲ្យកត់សម្គាល់នោះគឺស្ពានយុទ្ធសាស្រ្តចំនួនមួយខែ្ស។ ប្រភពខាងលើបានបន្តថា ស្ពានយុទ្ធសាស្រ្តគឺជាជំនួយថ្មីមួយដែលអាមេរិកមិនធ្លាប់បានផ្តល់ជូនអ៊ុយក្រែននោះទេចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងអស់រយៈពេលជាង ១ឆ្នាំមក។ ការសម្រេចផ្តល់ជំនួយសម្រាប់សាងសង់ស្ពានយុទ្ធសាស្រ្តនៅពេលនេះគឺត្រូវបានធ្វើឡើងដោយផ្អែកទៅតាមស្ថានជាក់ស្តែងនៅក្នុងសមរភូមិក្នុងប្រទេសអ៊ុយក្រែន ដោយស្ពានយុទ្ធសាស្រ្តមួយនេះនឹងក្លាយជាចរន្តផ្លូវដ៏សំខាន់មួយដែលជួយឲ្យកងទ័ពអ៊ុយក្រែនអាចធ្វើការចល័តរថគ្រោះ និងរថពាសដែកបានយ៉ាងឆាប់រហ័ស៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    March 4, 2023
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ តួលេខអ្នកបាត់បង់ជីវិតនៅក្នុងគ្រោះទឹកជំនន់នៅក្នុងប្រទេសម៉ាឡេស៊ីបានបន្តកើនឡើងរហូតដល់ ៣នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃសុក្រ ទី៣ ខែមីនាម្សិលមិញនេះ។ ទន្ទឹមនឹងតួលេខអ្នកស្លាប់បានបន្តកើនឡើង ចំនួនជនរងគ្រោះដែលត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេក៏មានការកើ​នឡើងផងដែរ ពោលគឺកើនឡើងពីជាង ២ម៉ឺននាក់រហូតដល់ជាង ៣៥,០០០នាក់ហើយ។ ទីភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយម៉ាឡេស៊ីបានបញ្ជាក់ថា តួលេខជនរងគ្រោះទាំងករណីស្លាប់បាត់បង់ជីវិតនិងករណីធ្វើការជម្លៀសខ្លួនអាចបន្តកើនឡើង ដ្បិតស្ថានភាពទឹកជំនន់អាចនឹងបន្តផ្តល់ការគំរាមគំហែងកម្រិតខ្ពស់រហូតដល់ចុងសប្តាហ៍នេះ។ គួរបញ្ជាក់ជូនថា​ ទឹកជំនន់ដែលដែលគកំពុងគំរាមគំហែងរដ្ឋ Johor នៃប្រទេសម៉ាឡេស៊ីនៅពេលនេះគឺជាជំនន់ទឹកភ្លៀង ដែលបានកើតឡើងក្រោយពេលមានភ្លៀងធ្លាក់យ៉ាងជោគជាំនិងជាច្រើនថ្ងៃបន្តបន្ទាន់គ្នា។ យោងទៅតាមការព្យាករណ៍អាកាសធាតុរបស់អាជ្ញាធរម៉ាឡេស៊ីបានបញ្ជាក់ថា ចាប់ពីដើមសប្តាហ៍ក្រោយទៅគឺភ្លៀងនឹងលែងធ្លាក់ខ្លាំងទៀតហើយ ដូចនេះស្ថានភាពទឹកជំនន់ក៏អាចត្រលប់មករកភាពល្អប្រសើរវិញផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព​៖ Channel News Asia

    March 4, 2023
  • អន្តរជាតិ

    តៃវ៉ាន់៖ សហរដ្ឋអាមេរិកបានសម្រេចលក់អាវុធសំខាន់ៗដែលមានតម្លៃ ៦១៩ លានដុល្លារឲ្យទៅកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី២ ខែមីនាម្សិលមិញនេះ។ ការសម្រេចខាងលើនេះត្រូវបានធ្វើឡើងភ្លាមៗក្រោយតៃវ៉ាន់បានរាយការណ៍ថា ប្រទេសចិនបានធ្វើការលុកលុយដែនអាកាសរបស់តៃវ៉ាន់ជាលក្ខណៈទ្រង់ទ្រាយចំនួន ២ថ្ងៃជាប់ៗគ្នាកាលពីដើមសប្តាហ៍កន្លងទៅនេះ។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមអាវុធដែលអាមេរិកបានទៅលក់ទៅឲ្យតៃវ៉ាន់នៅពេលនេះក៏មានបញ្ចូលទាំងមីស៊ីលទំនើបប្រភេទ F-16 ផងដែរ ដែលមីស៊ីលប្រភេទនេះគឺជាមីស៊ីលមានសមត្ថភាពអាចបាញ់ទម្លាក់យន្តហោះចម្បាំងបានយ៉ាងមានប្រសិទ្ធភាព។ បើតាមក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ច្បាស់ៗថា ការសម្រេចទិញអាវុធពីអាមេរិកនៅពេលនេះគឺដើម្បីឆ្លើយតបទៅនឹងការគំរាមគំហែងនិងការដាក់សម្ពាធផ្នែកយោធាពីសំណាក់ប្រទេសចិន៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    March 3, 2023