- Pheakdey
- អន្តរជាតិ
នូវែលសេឡង់៖ រដ្ឋាភិបាលនៃប្រទេសនូវែលសេឡង់នឹងធ្វើការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គម TikTok នៅគ្រប់ឧបរកណ៍អេឡិចត្រូនិចទាំងឡាយណាដែលត្រូវប្រើប្រាស់ជាមួយបណ្តាញអ៉ីនធឺណិតនៅក្នុងរដ្ឋសភារបស់ខ្លួន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនានេះបានបញ្ជាក់ថា គម្រោងធ្វើការហាមឃាត់ខាងលើនេះនឹងត្រូវផ្តើមអនុវត្តចាប់ពីចុងខែមីនានេះតទៅហើយ។ ប្រភពខាងលើបានបន្តថា ការសម្រេចធ្វើការហាមឃាត់មិនឲ្យមានការប្រើប្រាស់បណ្តាញសង្គម TikTok នៅក្នុងចំណោមឧបករណ៍អេឡិចត្រូនិចនៅក្នុងរដ្ឋសភានេះគឺត្រូវបានធ្វើឡើងនៅក្រោមហេតុផលថា ដើម្បីការពារសុវត្ថិភាពទិន្នន័យរបស់រដ្ឋាភិបាល។ គួរបញ្ជាក់ជូនថា បណ្តាញសង្គម TikTok គឺជាកម្មសិទ្ធរបស់ក្រុមហ៊ុន ByteDance ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន ហើយជារឿយៗបណ្តាញសង្គមមួយនេះត្រូវបានប្រទេសជាច្រើន ពិសេសគឺអាមេរិកតែម្តង តែងចោទប្រកាន់ថា ជាបណ្តាញសង្គមចារកម្មដែលជួយលួចយកទិន្នន័យសំខាន់ៗពីអ្នកប្រើប្រាស់ដើម្បីផ្តល់ជូនឲ្យទៅរដ្ឋាភិបាលចិន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
March 17, 2023 - អន្តរជាតិ
ជប៉ុន៖ ថ្នាំសម្រាប់ព្យាបាលនិងការពារជំងឺគ្រុនឈាមត្រូវបានគេធ្វើតេស្តសាកល្បងនៅក្នុងខ្លួនសត្វសា្វប្រកបដោយជោគជ័យហើយ នេះបើយោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនានេះ។ គួរកត់សម្គាល់ថា គ្រុនឈាមគឺជាជំងឺគ្រោះថ្នាក់មួយចម្លងតាមរយៈសត្វមូសខ្លា ខណៈជំងឺដ៏កាចសាហាវមួយនេះបានចម្លងទៅកាន់មនុស្សរាប់លាននាក់នៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំ។ គួររម្លឹកជូនថា នាពេលកន្លងមកក្រុមអ្នកវិទ្យាសាស្រ្តបានអភិវឌ្ឍវ៉ាក់សាំងការពារជំងឺគ្រុនឈាមចំនួន ២ប្រភេទរួចមកហើយ តែវ៉ាក់សាំងទាំងនោះមិនត្រូវបានគេយកទៅប្រើប្រាស់ជាសាធារណៈនោះទេ ដ្បិតគេនៅមិនទាន់មានទំនុកចិត្តចំពោះសុវត្ថិភាពរបស់វ៉ាក់សាំងទាំងនោះនៅឡើយទេ។ យ៉ាងណាក្តី បើតាមលោក Marnix Van Loock ដែលជាប្រធានដឹកនាំក្រុមស្រាវជ្រាវវ៉ាក់សាំងរបស់ក្រុមហ៊ុន Johnson & Johnson បានបញ្ជាក់ថា គម្រោងអភិវឌ្ឍវ៉ាក់សាំងការពារជំងឺគ្រុនឈាមថ្មីនេះទទួលបានជោគជ័យក្នុងដំណាក់កាលសាកល្បងចំពោះសត្វរួចហើយ ខណៈគេរំពឹងថា វ៉ាក់សាំងផ្លូវការដែលអាចចាក់លើខ្លួនមនុស្សបាននឹងត្រូវអភិវឌ្ឍដោយជោគជ័យក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
March 16, 2023 - អន្តរជាតិ
ថៃ៖ ប៉ូលិសថៃគ្រោងនឹងអនុវត្តផែនការយាមផ្លែទុរេនជាលើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ប្រទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនានេះ។ បើតាមអាជ្ញាធរថៃបានបញ្ជាក់ថាផែនការយាមកាមសុវត្ថិភាពផ្លែទុរេននេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងពាក្យបណ្តឹងរបស់ប្រជាកសិករ ដែលបានមកប្តឹងប៉ូលិសជាបន្តបន្ទាប់គ្នាជុំវិញករណីមានចោរលួចបេះផ្លែទុរេនយ៉ាងច្រើនពីចំការរបស់ពួកគាត់។ បើតាមលោក Ariyachai Thima ដែលជាប្រធានអធិការកិច្ចប្រចាំសង្កាត់ Muang នៃក្រុង Kanchanaburi ភាគខាងលិចប្រទេសប្រទេសថៃបានបញ្ជាក់ថា នៅក្នុងតំបន់គ្រប់គ្រងរបស់គាត់មានករណីចោរលួចបេះផ្លែទុរេនទ្រង់ទ្រាយធំជាច្រើនករណីនៅក្នុងរដូវប្រមូលផលដំណាំទុរេននេះ ហើយនៅក្នុងនោះមានករណីគួរឲ្យកត់សម្គាល់មួយផងដែរគឺករណីដែលចោរបានលួចបេះទុរេនមានតម្លៃសរុបរហូតដល់ ១លានបាត (២៨,៩៨៨ ដុល្លារអាមេរិក) ពីក្នុងចំការរបស់កសិករម្នាក់។ អាជ្ញាធរថៃរំពឹងថា គម្រោងខាងលើនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ករណីលួចបេះទុរេន ខណៈទុរេនទាំងនោះគឺជាប្រភពចំណូលដ៏សំខាន់បំផុតរបស់ប្រជាកសិករ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
March 16, 2023 - អន្តរជាតិ
ក្រុមហ៊ុនបណ្តាញសង្គម TikTok បានឲ្យដឹងកាលពីថ្ងៃពុធ ទី១៥ ខែមីនាម្សិលមិញថា សហរដ្ឋអាមេរិកបានគំរាមហាមឃាត់ក្រុមហ៊ុនរបស់ខ្លួន ប្រសិនបើ TikTok មិនព្រមលក់ភាគហ៊ុនមួយចំនួនឲ្យទៅអាមេរិកនោះទេ។ ការអះអាងនេះត្រូវបានធ្វើឡើងដោយលោក Brooke Oberwetter ជាអ្នកនាំពាក្យឲ្យក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនគ្រប់គ្រងលើកម្មវិធីបណ្តាញសង្គម TikTok។ បើតាមអ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ការគំរាមនេះគឺត្រូវធ្វើឡើងដោយគណៈកម្មាធិការសម្រាប់ការវិនិយោគបរទេសនៅសហរដ្ឋអាមេរិក (CFIUS) ដែលបានទាមទារឲ្យម្ចាស់ក្រុមហ៊ុន TikTok ត្រូវលក់ភាគហ៊ុនខ្លះឲ្យទៅអាមេរិក បើមិនដូចនោះទេអាមេរិកអាចនឹងសម្រេចធ្វើការហាមឃាត់កម្មវិធីមួយនេះនៅលើទឹកដីអាមេរិកតែម្តង។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូងចម្រាសរវាងអាមេរិកនិងក្រុមហ៊ុន TikTok បានផ្តើមកើតឡើងជាច្រើនឆ្នាំមកហើយ ដោយអាមេរិកតែងចោទប្រកាន់ថា TikTok ជាបណ្តាញសង្គមចារកម្មដែលបានលួចយកទិន្នន័យរបស់ពលរដ្ឋអាមេរិកសម្រាប់ផ្តល់ជូនទៅឲ្យរដ្ឋាភិបាលចិន ខណៈគិតត្រឹមពេលនេះគឺមានពលរដ្ឋអាមេរិកប្រមាណជា ១០០លាននាក់កំពុងប្រើប្រាស់ TikTok ។ គេនៅចាំបានថា កាលពីជំនាន់លោក Donald Trump នៅកាន់តំណែងជាប្រធានាធិបតីក៏អាមេរិកធ្លាប់ព្យាយាមហាមឃាត់បណ្តាញសង្គម TikTok ម្តងដែរ តែពេលនោះតុលាការបានច្រានចោលសំណើរសុំធ្វើការហាមឃាត់នោះ។ សូមបញ្ជាក់ជូនផងដែរថា
March 16, 2023 - អន្តរជាតិ
អង់គ្លេស៖ ពលរដ្ឋអង់គ្លេសប្រមាណជាកន្លះលាននាក់បាននាំគ្នាចុះថ្នល់ធ្វើកូដកម្មនៅថ្ងៃពុធ ទី១៥ ខែមីនានេះ នេះបើយោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ក្រុមកូដករបានធ្វើការប្រមូលផ្តុំគ្នានៅលើផ្លូវ Downing Street ដែលមានទីតាំងស្ថិតនៅក្បែរវិមានរដ្ឋសភាអង់គ្លេស ខណៈកូដកម្មនេះត្រូវបានធ្វើឡើងនៅចំថ្ងៃដែលរដ្ឋសភាអង់គ្លេសត្រូវបើកការប្រជុំដើម្បីអនុម័តលើកញ្ចប់ថវិកាប្រចាំឆ្នាំ។ ប្រភពខាងលើបានបន្តថា ក្រុមពលរដ្ឋដែលបានចូលរួមធ្វើកូដកម្មនោះគឺភាគច្រើនជាគ្រូបង្រៀន មន្ត្រីរាជការ និងគ្រូពេទ្យ។ ចំពោះគោលបំណងនៃការធ្វើកូដកម្មវិញគឺក្រុមកូដករចង់ទាមទារឲ្យមានការធ្វើកំណែទម្រង់លើប្រាក់សោធននិវត្តន៍ ផ្លាស់ប្តូរលក្ខខណ្ឌការងារមួយចំនួន និងទាមទារឲ្យមានការដំឡើងប្រាក់ខែរបស់ពួកគេឲ្យបានសមស្របទៅតាមកម្រិតអតិផរណានាពេលបច្ចុប្បន្ននេះផងដែរ។ ជុំវិញបញ្ហាដ៏រសើបនេះលោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេសបានប្រាប់ឲ្យដឹងថា រដ្ឋាភិបាលកំពុងស្វែងរកដំណោះស្រាយសមស្របមួយជូនក្រុមកូដករហើយ ខណៈដំណោះស្រាយនោះនឹងត្រូវធ្វើឡើងជាច្រើនដំណាក់កាល៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Tim
March 15, 2023 - អន្តរជាតិ
ការសិក្សាមួយបានបង្ហាញថា នៅក្នុងឆ្នាំ ២០២២កន្លងទៅនេះមានប្រទេសត្រឹមតែ ៦ប៉ុណ្ណោះដែលមានខ្យល់បរិសុទ្ធស្របតាមស្តង់ដារសុវត្ថិភាព ឬគុណភាពខ្យល់ស្ថិតនៅក្រោមកម្រិត PM2,5។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN បានបញ្ជាក់ថា ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន IQAir ដែលបានធ្វើការត្រួតពិនិត្យនិងតាមដានគុណភាពខ្យល់នៅក្នុងប្រទេសចំនួន ១៣១ នៅជុំវិញពិភពលោកយ៉ាងយកចិត្តទុកដាក់បំផុត។ នៅក្នុងរបាយការណ៍របស់ក្រុមហ៊ុន IQAir បានបង្ហាញថា ប្រទេសទាំង ៦ ដែលមានគុណភាពខ្យល់ល្អប្រសើរស្របតាមស្តង់ដារសុវត្ថិភាពនោះមានដូចជា ប្រទេសអូស្ត្រាលី ប្រទេសអេស្តូនី ប្រទេសហ្វាំងឡង់ ប្រទេសហ្គ្រេណាដា ប្រទេសអ៉ីស្លង់ និងប្រទេសនូវែលសេឡង់។ ក្រៅពីប្រទេសទាំង ៦ នេះគឺនៅមានដែនដីស្វយ័តចំនួន ៧កន្លែងផ្សេងទៀតនៅក្នុងតំបន់ប៉ាស៊ីហ្វិក និងការាបៀន ដែលត្រូវបានគេរកឃើញថា មានគុណភាពខ្យល់ល្អប្រសើរផងដែរ ដោយតំបន់ទាំងនោះមានដូចជាកោះហ្គាំនិងតំបន់ព័រតូរីកូជាដើម៕ អត្ថបទ៖
March 15, 2023 - អន្តរជាតិ
អាមេរិក៖ អាជ្ញាធរអាកាសចរណ៍អាមេរិកបានសម្រេចធ្វើការលុបចោលការធ្វើដំណើរតាមយន្តហោះជាង ១ពាន់ជើងជាបន្ទាន់កាលពីថ្ងៃអង្គារ ទី១៤ ខែមីនាម្សិលមិញ ព្រោះតែបញ្ហាអាកាសធាតុមិនអំណោយផល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN។ បញ្ហាអាកាសធាតុដែលកំពុងបង្កការគំរាមគំហែងនៅសហរដ្ឋអាមេរិកនោះគឺការធ្លាក់ព្រឹលយ៉ាងខ្លាំង ឬអាចហៅថា ព្យុះទឹកកក។ ប្រភពខាងលើបានបញ្ជាក់ថា បញ្ហាអាកាសធាតុដ៏អាក្រក់នេះបានកំពុងតែកើតមាននៅតំបន់ភាគជើងសហរដ្ឋអាមេរិក ខណៈយោងតាមការព្យាករណ៍បានបង្ហាញថា បញ្ហានេះនឹងបន្តអូសបន្លាយក្នុងរយៈពេលជាច្រើនថ្ងៃបន្ថែមទៀត។ គួរបញ្ជាក់ជូនថា ក្រុមហ៊ុនអាកាសចរណ៍ដែលបានលុបចោលជើងហោះហើរជាបន្ទាន់នោះមានដូចជាក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ក្រុមហ៊ុន American, ក្រុមហ៊ុន United, ក្រុមហ៊ុន Southwest, ក្រុមហ៊ុន JetBlue និង ក្រុមហ៊ុន Spirit ខណៈជើងហោះសរុបដែលត្រូវបានគេលុបចោលនោះមានចំនួន ១,១៥០ ជើង៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN
March 15, 2023 - អន្តរជាតិ
ចិន៖ រដ្ឋាភិបាលនៃប្រទេសចិនបានសម្រេចបើកច្រកព្រំដែនប្រទេសដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិជាធម្មតាឡើងវិញហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី១៤ ខែមីនានេះ។ ការសម្រេចខាងលើនេះត្រូវបានគេមើលឃើញថា គឺជាការសម្រេចបើកប្រទេសលើកទី ១ហើយ បើរាប់ចាប់តាំងពីពេលមានការរាតត្បាតជំងឺកូវីដ-១៩ ទ្រង់ទ្រាយធំនៅក្នុងប្រទេសចិនតាំងពីឆ្នាំ ២០២០មក។ ប្រភពខាងលើបានបន្តថា វិធានការបើកប្រទេសជាធម្មតាឡើងវិញនេះនឹងត្រូវរដ្ឋាភិបាលចិនផ្តើមអនុវត្តចាប់ពីថ្ងៃទី ១៥ ខែមីនានេះតទៅហើយ ពោលគឺអាជ្ញាធរចិននឹងទទួលស្វាគមន៍គ្រប់អ្នកដំណើរទាំងអស់មិនថាពួកគេមកកាន់ប្រទេសចិនដោយប្រើទិដ្ឋាការអ្វីនោះទេ។ គួររម្លឹកជូនថា ការសម្រេចខាងលើនេះត្រូវបានធ្វើឡើងក្រោយអាជ្ញាធរសុខាភិបាលចិនបានប្រកាសកាលពីខែមុនថា៖ “ចិនបានយកឈ្នះលើជំងឺកូវីដ-១៩ទាំងស្រុងហើយ ក្រោយការប្រយុទ្ធប្រឆាំងអស់រយៈពេល ៣ឆ្នាំកន្លងមកនេះ”។ គួរបញ្ជាក់ជូនថា វិស័យទេសចរណ៍គឺជាប្រភពនៃប្រាក់ចំណូលដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាលចិន ហើយគេរំពឹងថាវិស័យមួយនេះនឹងអាចជួយស្តារសេដ្ឋកិច្ចចិនឲ្យងើបឡើងវិញបានឆាប់រហ័សផងដែរ ក្រោយសេដ្ឋកិច្ចជាតិចិនបានរងផលប៉ះពាល់យ៉ាងខ្លាំងក្នុងរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ៕ ប្រភព៖ Channel News Asia
March 14, 2023 - អន្តរជាតិ
ជប៉ុន៖ លោកមហាសេដ្ឋីជប៉ុន Masatoshi Ito ដែលត្រូវបានគេស្គាល់ថាគឺជាបុគ្គលម្នាក់បានធ្វើឲ្យក្រុមហ៊ុន 7-Eleven ក្លាយជាក្រុមហ៊ុនយក្សនៅលើពិភពលោកនោះបានស្លាប់បាត់បង់ជីវិតហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់បណ្តាញសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី១៤ ខែមីនានេះ។ ប្រភពដដែលនេះបានបញ្ជាក់ថា លោកមហាសេដ្ឋី Masatoshi Ito បានស្លាប់នៅក្នុងអាយុ ៩៨ឆ្នាំ ដោយជរាពាធ។ គួរកត់សម្គាល់ថា បច្ចុប្បន្ននេះហាងលក់ទំនិញខ្នាតតូច 7-Eleven មានសាខាជាង ៨៣,០០០កន្លែងនៅជុំវិញពិភពលោក ខណៈហាងលក់ទំនិញមួយនេះមានស្នាក់ការកណ្តាលនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។ ប្រភពខាងលើបានបន្តថា មុនក្លាយជាហាងលក់ទំនិញដ៏ល្បីឈ្មោះដូចសព្វថ្ងៃនេះ 7-Eleven បានចំណាយពេលអស់រយៈពេលជាច្រើនឆ្នាំក្រោមការដឹកនាំនិងគ្រប់គ្រងដោយផ្ទាល់ពីសំណាក់លោកមហាសេដ្ឋី Masatoshi Ito ។ គួររម្លឹកជូនថា នៅក្នុងឆ្នាំ ១៩៦៥ លោក Masatoshi Ito
March 14, 2023 - អន្តរជាតិ
ថៃ៖ ចេតិយបែបព្រះពុទ្ធសាសនាមួយបានផុសឡើងនៅក្នុងទន្លេមេគង្គ ដែលស្ថិតនៅភាគខាងជើងខេត្តណងខៃ ប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនានេះ។ ចេតិយដែលកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍នេះមានឈ្មោះថា Phra That Klang Nam ជាចេតិយសាងសង់ឡើងពីថ្ម និងមានកម្ពស់ ២,៧ម៉ែត្រ។ បើយោងតាមក្រុមអ្នកជំនាញផ្នែកបុរាណវិទ្យាថៃបានឲ្យដឹងថា តេចិយមួយកន្លែងនេះមានអាយុកាលប្រមាណជា ៧០០ឆ្នាំមកហើយ ខណៈដំបូងឡើយគេបានសាងសង់ចេតិយនេះនៅឯមាត់ទន្លេ។ យ៉ាងណាក្តី នៅអំឡុងឆ្នាំ ១៨៤៧ ច្រាំងទន្លេក៏បានបាក់ ហើយចេតិយក៏បានដួលរលំចូលទៅក្នុងទន្លេបាត់តែម្តង។ ជាច្រើនឆ្នាំចុងក្រោយនេះដីនៅបាតទន្លេត្រង់ចំណុចដែលចេតិយបានផុសឡើងនោះបានដុះឡើងវិញយ៉ាងច្រើន ខណៈកម្ពស់ទឹកទន្លេក៏បានស្រកចុះផងដែរ ហើយហេតុផលធម្មជាតិទាំងនេះក៏បានជួយធ្វើឲ្យចេតិយដែលបានបាត់ខ្លួនអស់រយៈពេលជាង ១៧៦ឆ្នាំនេះបានផុសឡើងវិញ និងកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍នៅក្នុងប្រទេសថៃ៕ អត្ថបទ៖ ភក្តី
March 14, 2023









