Pheakdey
  • អន្តរជាតិ

    ចិន៖ អត្រាកំណើតប្រជាជននៅក្នុងទីក្រុងប៉េកាំងបានធ្លាក់ចុះជាលើកដំបូងគិតចាប់តាំងពីឆ្នាំ ២០០៣ មក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី២២ ខែមីនានេះ។ ស្របពេលដែលតួលេខនៃកំណើតប្រជាជនបានធ្លាក់ចុះ តួលេខអ្នកស្លាប់គិតជាមធ្យមនៅក្នុងទីក្រុងដ៏ធំរបស់ចិនមួយនេះបានកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ នេះបើយោងទៅតាមរបាយការណ៍ផ្លូវការរបស់អាជ្ញាធរចិន ដែលបានធ្វើការបូកសរុបចំនួនពលរដ្ឋកើតថ្មីនិងចំនួនពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងទីក្រុងប៉េកាំងគិតត្រឹមពេញមួយឆ្នាំនៃឆ្នាំ ២០២២ កន្លងទៅនេះ។ នៅក្នុងរបាយការណ៍ផ្លូវការរបស់អាជ្ញាធរចិនបានបង្ហាញថា នៅក្នុងឆ្នាំ ២០២២ គឺអាត្រាមរណភាពរបស់ពលរដ្ឋក្នុងទីក្រុងប៉េកាំងបានកើនឡើងដល់ ៥,៧២% បើគិតជាមធ្យមក្នុងចំណោមពលរដ្ឋ ១,០០០នាក់ ខណៈតួលេខអ្នកកើតថ្មីវិញគឺបានធ្លាក់ចុះមកសល់ត្រឹម ៥,៦៧ % បើគិចជាមធ្យមក្នុងចំណោមពលរដ្ឋ ១,០០០នាក់ដូចគ្នា។ ប្រភពខាងលើបានបន្តថា ការធ្លាក់ចុះនៃអាត្រាកំណើតនេះអាចបង្កឡើងដោយបញ្ហាសេដ្ឋកិច្ច ដែលធ្វើឲ្យប្រាក់ចំណូលរបស់គ្រួសារនីមួយៗត្រូវធ្លាក់ចុះ ហើយកត្តានេះក៏បានជម្រុញឲ្យគ្រួសារមួយចំនួនសម្រេចចិត្តមិនទាន់យកកូនតែម្តង។ គួរបញ្ជាក់ជូនថា

    March 22, 2023
  • អន្តរជាតិ

    នូវែលហ្សេឡង់​៖ តុលាការនៃប្រទេសនូវែលហ្សេឡង់បានបង្គាប់ឲ្យក្រុមហ៊ុនអាកាសចរណ៍ Emirates ត្រូវបង់ប្រាក់ចំនួន ១១,៣០០ ដុល្លារនូវែលហ្សេឡង់ (ជាង ៧ពាន់ដុល្លារអាមេរិក) ទៅកាន់អ្នកដំណើរម្នាក់ ក្រោយក្រុមហ៊ុនអាកាសចរណ៍ដ៏ធំនៅលើពិភពលោកមួយនេះខកខានមិនបានផ្តល់សេវាកម្មក្នុងការធ្វើដំណើរឲ្យគ្រប់តាមលក្ខខណ្ឌដូចការផ្សាយពាណិជ្ជកម្មរបស់ខ្លួន។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមីនានេះបានបញ្ជាក់ថា អ្នកដំណើរដែលជាដើមបណ្តឹងក្នុងករណីដ៏កម្រនេះគឺលោក Mark Morgan និងភរិយារបស់គាត់ដែលបានទិញសំបុត្រយន្តហោះប្រភេទ Business Class ពីក្រុមហ៊ុន Emirates​ ក្នុងការធ្វើដំណើរកំសាន្តទៅកាន់ប្រទេសអង់គ្លេសនាពេលកន្លងមក។ (រូបតំណាង) ប្រភពខាងលើបានបន្តថា នៅក្នុងការផ្សាយពាណិជ្ជកម្មរបស់ខ្លួនគឺក្រុមហ៊ុន Emirates បានបង្ហាញថា សម្រាប់កៅអី Business Class នឹងមានបញ្ចូលសេវាកម្មពិសេសមួយចំនួនដូចជា

    March 21, 2023
  • អន្តរជាតិ

    អាមេរិក៖ ក្រុមហ៊ុនលក់ទំនិញតាមប្រព័ន្ធ Online ដ៏ធំនៅលើពិភពលោកគឺក្រុមហ៊ុន Amazon បានសម្រេចកាត់បន្ថយបុគ្គលិកចំនួន ៩,០០០នាក់​បន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ The Strait Time នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមីនានេះ។ គួររម្លឹកជូនថា​ ការសម្រេចកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើននៅពេលនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនយក្សមួយនេះធ្លាប់បានកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិរបស់ក្រុមហ៊ុនម្តងរួចហើយកាលពីពេលថ្មីៗនេះ ពោលគឺកាត់បន្ថយបុគ្គលិករហូតដល់ ១៨,០០០នាក់ក្នុងពេលដំណាលគ្នា។ បើតាមលោក Andy Jassy ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon បានបញ្ជាក់ថា ការជម្រុះចោលបុគ្គលិកទាំង ៩,០០០នាក់នេះនឹងត្រូវធ្វើឡើងនៅក្នុងរយៈពេល ២-៣ សប្តាហ៍ទៀត ខណៈផ្នែកដែលនឹងត្រូវគេកាត់បន្ថយបុគ្គលិកនោះមានដូចជា ផ្នែកសេវាកម្មគេហទំព័រ (Amazon Web Services) ផ្នែកគ្រប់គ្រងធនធានមនុស្ស

    March 21, 2023
  • អន្តរជាតិ

    រុស្ស៊ី៖ លោកប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន បានបញ្ជាក់ថា​ រុស្ស៊ីបានត្រៀមខ្លួនរួចរាល់ហើយក្នុងការពិភាក្សាយ៉ាងទូលំទូលាយជាមួយសមភាគីចិនជុំវិញសំណើសុំបិទបញ្ចប់សង្គ្រាមនៅលើទឹកដីអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២១ ខែមីនានេះ។ គួរកត់សម្គាល់ថា លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានអញ្ជើញទៅដល់ប្រទេសរុស្ស៊ីតាំងពីថ្ងៃចន្ទម្សិលមិញម្ល៉េះ ខណៈដំណើរទស្សនកិច្ចរបស់ប្រមុខដឹកនាំចិននៅពេលនេះនឹងត្រូវមានរយៈពេលចំនួ​ន ៣ថ្ងៃ។ តាមគម្រោងគឺលោកប្រធានាធិបតីចិន ស៊ី ជីនពីង នឹងត្រូវជួបផ្ទាល់មួយលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃអង្គារនេះនៅឯវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ។ គួរកត់សម្គាល់ថា នេះគឺជាលើកទី១ ហើយដែលលោក ស៊ី ជីនពីង បានអញ្ជើញធ្វើទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី

    March 21, 2023
  • អន្តរជាតិ

    ឥណ្ឌា៖ ឥណ្ឌាគ្រោងនឹងចំណាយប្រាក់ ៩៨០ពាន់លានរូពី (១២ពាន់លានដុល្លារអាមេរិក) ដើម្បីសាងសង់ប្រលានយន្តហោះចំនួន ៧២កន្លែងបន្ថែមទៀតនៅក្នុងរយៈពេល ២ឆ្នាំខាងមុខ​ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមីនានេះ។ ការសម្រេចធ្វើការវិនិយោគលើអាកាសយានដ្ឋានក្នុងទំហំទឹកប្រាក់ដ៏ច្រើនសម្បើមនេះត្រូវបានធ្វើឡើងក្រោយក្រុមហ៊ុនអាកាសចរណ៍ក្នុងប្រទេសឥណ្ឌាជាច្រើនបានសម្រេចបញ្ជាទិញយន្តហោះដឹកអ្នកដំណើរថ្មីៗជាច្រើនយកមកបំពេញតម្រូវការដែលកំពុងមានការកើនឡើងយ៉ាងឆាប់រហ័ស ហើយកត្តានេះបានដាក់សម្ពាធយ៉ាងខ្លាំងទៅលើរចនាសម័្ពន្ធចាស់ៗហួសសម័យរបស់ប្រលានយន្តហោះដែលកំពុងបើកដំណើរការនៅទូទាំងប្រទេសឥណ្ឌានាពេលបច្ចុប្បន្ននេះ។ គិតត្រឹមពេលនេះប្រលានយន្តហោះនៅក្នុងប្រទេសឥណ្ឌាមានត្រឹមចំនួន ១៤៨កន្លែងប៉ុណ្ណោះ ខណៈក្រោយការវិនិយោគក្នុងគម្រោងខាងលើនេះ ពោលគឺនៅត្រឹមឆ្នាំ ២០២៥ ឥណ្ឌានឹងត្រូវមានប្រលានយន្តហោះរហូតដល់ ២២០កន្លែងនៅទូទាំង​ប្រទេស។ ប្រភពខាងលើបានបន្តថា ក្នុងគម្រោងវិនិយោគលើទំហំទឹកប្រាក់ ១២ពាន់លានដុល្លារខាងលើនេះគឺមានការចូលរួមពីសំណាក់ភាគីចំនួន ២ ដោយទី ១ គឺក្រុមហ៊ុនឯកជនដែលបានបោះទុនវិនិយោគចំនួន ៩ពាន់លានដុល្លារ ខណៈ ៣ពាន់លានដុល្លារផ្សេងទៀតគឺជាថវិការបស់រដ្ឋាភិបាលឥណ្ឌា។ គួរកត់សម្គាល់ថា 

    March 20, 2023
  • អន្តរជាតិ

    កូរ៉េខាងជើង៖ លោក គីម ជុងអ៊ុន បានប្រាប់ឲ្យប្រទេសកូរ៉េខាងជើងត្រូវត្រៀមខ្លួនឲ្យរួចជាស្រេចក្នុងការបើកការវាយប្រហារដោយអាវុធនុយក្លេអ៊ែរដើម្បីប្រឆាំងនឹងសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី២០ ខែមីនានេះ។ ការអំពាវនាវរបស់ប្រមុខដឹកនាំកូរ៉េខាងជើងនៅពេលនេះគឺត្រូវបានធ្វើឡើងក្រោយពេលទីក្រុងព្យុងយ៉ាងបានមើលឃើញថា សមយុទ្ធយោធាដែលអាមេរិកនិងកូរ៉េខាងជើងកំពុងតែធ្វើរួមគ្នានោះបានពង្រីកកាន់តែខ្លាំងក្លាឡើង ពោលគឺវាមានលក្ខណៈខ្លាំងក្លាដូចជាការត្រៀមខ្លួនធ្វើសង្គ្រាមពិតអីចឹង។  នៅក្នុងសេចក្តីថ្លែងការណ៍ពីទីក្រុងព្យុងយ៉ាងលោក គីម ជុងអ៊ុន បានប្រាប់ឲ្យយោធារបស់ខ្លួនត្រូវត្រៀមបើកការវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរឲ្យបានគ្រប់ពេលវេលាដើម្បីរារាំងកុំឲ្យសង្គ្រាមដែលបង្កឡើងដោយអាមេរិកនិងកូរ៉េខាងជើងអាចកើតឡើងបានឲ្យសោះ។ គួររម្លឹកជូនថា អាមេរិកនិងកូរ៉េខាងត្បូងកំពុងធ្វើសមយុទ្ធរួមគ្នាដែលមានឈ្មោះថា “Freedom Shield 2023” ខណៈសមយុទ្ធយោធាទ្រង់ទ្រាយធំនិងមានរយៈពេលជាង ១០ថ្ងៃមួយនេះគ្រោងនឹងបិទបញ្ចប់នៅក្នុងថ្ងៃទី ២៣ ខែមីនខាងមុខនេះ។ គួរបញ្ជាក់ជូនថា ក្នុងអំឡុងពេលដែលប្រទេសជាសម្ព័ន្ធមិត្តទាំង ២នេះកំពុងធ្វើសមយុទ្ធរួមគ្នា គឺប្រទេសកូរ៉េខាងជើងមិននៅស្ងៀមឡើយ ដោយកូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់បន្តបន្ទាប់គ្នា ហើយកាលពីចុងសប្តាហ៍កន្លងទៅនេះ លោក គីម

    March 20, 2023
  • អន្តរជាតិ

    ការសិក្សាមួយបានបង្ហាញថា មានពលរដ្ឋប្រភេទ Gen Z នៅតំបន់អាស៊ីជាងពាក់កណ្តាលកំពុងរងផលប៉ះពាល់សតិអារម្មណ៍ ឬមានអារម្មណ៍មិនល្អនៅកន្លែងបំពេញការងារបស់ពួកគេ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand បានបញ្ជាក់ថា ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយក្រុមហ៊ុន AXA ដែលជាប្រភេទក្រុមហ៊ុនធានារ៉ាប់រងមានមូលដ្ឋាននៅក្នុងប្រទេសបារាំង ខណៈការសិក្សាខាងលើនេះត្រូវបានធ្វើឡើងក្រោមប្រធានបទ “សុខភាពផ្លូវចិត្ត និងសុខុមាលភាព ២០២៣”។ ប្រភពខាងលើបានបន្តថា នៅក្នុងការសិក្សារបស់ក្រុមហ៊ុន AXA ខាងលើនេះគឺគេបានផ្តោតយ៉ាងសំខាន់ទៅលើសុខភាពផ្លូវចិត្តរបស់ក្រុមបុគ្គលិក ដែលកំពុងបំពេញការងារនៅតាមក្រុមហ៊ុនក្រោយកើតមានវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩។ លទ្ធផលនៃការសិក្សាបានបង្ហាញថា ក្រុមបុគ្គលិកប្រភេទ Gen Z នៅក្នុងតំបន់អាស៊ីចំនួន ៥១% កំពុងមានអារម្មណ៍មិនល្អនៅក្នុងការបំពេញការងាររបស់ពួកគេ ខណៈពួកគេក៏កំពុងត្រូវការការលើកទឹកចិត្តជាចាំបាច់ផងដែរ។ របាយការណ៍នៅក្នុងការសិក្សាក៏បានបង្ហាញផងដែរថា នៅក្នុងចំណោមប្រទេសនៅតំបន់អាស៊ីនោះគឺថៃជាប្រទេសដែលមានចំនួនពលរដ្ឋ Gen Z រងផលប៉ះពាល់សតិអារម្មណ៍ច្រើនជាងគេ។ សូមបញ្ជាក់ជូនថា Gen Z

    March 18, 2023
  • អន្តរជាតិ

    វៀតណាម៖ ក្រុមហ៊ុន SpaceX, ក្រុមហ៊ុន Netflix ក្រុមហ៊ុន Boeing នឹងចូលរួមក្នុងបេសកកម្មធុរកិច្ចដ៏ធំមួយរបស់អាមេរិក ដែលនឹងត្រូវរៀបចំឡើងនៅក្នុងប្រទេសវៀតណាមនៅសប្តាហ៍ក្រោយនេះ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅល្ងាចថ្ងៃសុក្រ ទី១៧ ខែមីនានេះបានបញ្ជាក់ថា បេសកកម្មធុរកិច្ចខាងលើនេះត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-Asean Business Council) ខណៈបេសកកម្មនេះត្រូវបានគេមើលឃើញថា​ គឺជាបេសកកម្មដ៏ធំបំផុតមិនធ្លាប់មាននោះទេនាពេលកន្លងមក។ ប្រភពខាងលើបានបន្តថា ក្រៅតែពីមានការចូលរួមពីសំណាក់ក្រុមហ៊ុនល្បីៗខាងលើនេះហើយក៏នៅមានក្រុមហ៊ុនធំៗលំដាប់ពិភពលោកជាង ៥០ផ្សេងទៀត ដែលនឹងត្រូវបង្ហាញវត្តមាននៅក្នុងបេសកកម្មដ៏កម្រនេះផងដែរ។ បើតាមលោក Vu Tu Thanh ដែលជាអ្នកតំណាងឲ្យក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានប្រចាំនៅក្នុងប្រទេសវៀតណាមបានបញ្ជាក់ថា​ គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ដ៏អស្ចារ្យនេះគឺដើម្បីបង្កើតឱកាសឲ្យក្រុមហ៊ុនធំៗទាំងអស់នោះបានពិភាក្សាគ្នាអំពីលទ្ធភាពនៃការវិនិយោគនិងពង្រីកការលក់របស់ពួកគេមកកាន់ទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍។ គួរបញ្ជាក់ជូនថា ក្រោយពេលដែលអាមេរិកនិងចិនហាក់មានភាពតានតឹងជាមួយគ្នាកាន់តែខ្លាំងក្នុងរឿងនយោបាយនិងពាណិជ្ជកម្ម ហើយបូករួមជាមួយនឹងភាពមិនអំណោយផលក្នុងវិស័យសេដ្ឋកិច្ចក្នុងប្រទេសចិនដែលបង្កឡើងដោយវិបត្តិនៃជំងឺកូវីដ-១៩ទៀតនោះ គេបានមើលឃើញថា  ក្រុមហ៊ុនធំៗជាច្រើនបានប្តូរទិញដៅអាជីវកម្មរបស់ខ្លួនទៅកាន់ប្រទេសវៀតណាមជាបន្តបន្ទាប់

    March 17, 2023
  • អន្តរជាតិ

    អូស្រ្តាលី៖ រដ្ឋាភិបាលនៃប្រទេសអូស្រ្តាលីសម្រេចបញ្ជាទិញមីស៊ីសម្រាប់បាញ់កម្ទេចនាវាចំនួន ២២០គ្រាប់ពីសហរដ្ឋអាមេរិក ខណៈការបញ្ជាទិញនេះត្រូវបានគេមើលឃើញថា គឺជាការបញ្ជាទិញមីស៊ីលក្នុងចំនួនដ៏ច្រើនគួរឲ្យកត់សម្គាល់មួយផងដែរ។ បើយោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១៧ ខែមីនានេះបានបញ្ជាក់ថា នៅក្នុងគម្រោងទិញមីស៊ីលខាងលើនេះគឺរដ្ឋាភិបាលអង់គ្លេសនឹងត្រូវចំណាយថវិកាចំនួន ៨៩៥លានដុល្លារ ខណៈនៅក្នុងកញ្ចប់ចំណាយនេះក៏មានបញ្ចូលទាំងការផ្តល់ជំនួយផ្នែកបច្ចេកទេសជាច្រើនដំណាក់កាលផងដែរ។ បើតាមលោក Richard Marles  រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្រ្តាលីបានបញ្ជាក់ថា នៅក្នុងចំណោមមីស៊ីលទាំង ២២០គ្រាប់នោះគឺសុទ្ធតែជាមីស៊ីលទំនើបជំនាន់ចុងក្រោយគេបង្អស់ ខណៈនៅក្នុងនោះក៏មានបញ្ចូលទាំងមីស៊ីលប្រភេទ Tomahawk ដែលជាមីស៊ីលមានសមត្ថភាពអាចបាញ់បាននៅក្នុងរយៈចម្ងាយឆ្ងាយផងដែរ។ រដ្ឋមន្ត្រីការពារជាតិរូបនេះបានបន្តថា ចំពោះការសម្រេចបញ្ជាទិញមីស៊ីលក្នុងទំហំទឹកប្រាក់ដ៏ច្រើនសម្បើមនេះគឺត្រូវបានធ្វើឡើងនៅក្រោមហេតុផលថា ដើម្បីពង្រឹងសន្តិសុខជាតិឲ្យស្របតាមស្ថានភាពជាក់ស្តែងនៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ BBC

    March 17, 2023
  • អន្តរជាតិ

    អង់គ្លេស៖ ប្រទេសអង់គ្លេសបានសម្រេចធ្វើការហាមឃាត់មិនឲ្យរដ្ឋមន្ត្រីនៅក្នុងជួររដ្ឋាភិបាលរបស់ខ្លួនយកទូរស័ព្ទនៅកន្លែងធ្វើការទៅប្រើប្រាស់បណ្តាញសង្គម TikTok ឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែមីនានេះ។ បើតាមលោក Oliver Dowden រដ្ឋមន្ត្រីទទួលបន្ទុកគណៈរដ្ឋមន្រ្តីអង់គ្លេសបានបញ្ជាក់ថា ការសម្រេចហាមឃាត់នេះគឺជាវិធានការដែលមានលក្ខណៈជាការប្រុងប្រយ័ត្ន តែវិធានការនេះនឹងត្រូវចូលជាធរមានភ្លាមៗតែម្តងក្រោយការជូនដំណឹងនេះ។ ប្រភពខាងលើបានបន្តថា ហេតុផលតែមួយគត់ដែលជម្រុញឲ្យមានការហាមឃាត់ខាងលើនេះ គឺដើម្បីរក្សាសុវត្ថិភាពទិន្នន័យរបស់រដ្ឋាភិបាលអង់គ្លេសពីការលួចតាមដានឬយកការសម្ងាត់ពីសំណាក់កម្មវិធី TikTok ដែលជាកម្មវិធីរបស់ចិន។ ភ្លាមៗក្រោយមានការជូនដំណឹងខាងលើនេះ ស្ថានទូតចិនប្រចាំនៅអង់គ្លេសបានបញ្ចេញប្រតិកម្មថា ការសម្រេចរបស់រដ្ឋាភិបាលអង់គ្លេសគឺមានលក្ខណៈជារឿងនយោបាយ​ ច្រើនជាងផ្អែកលើស្ថានភាពជាក់ស្តែង។ គួរកត់សម្គាល់ ក្រៅតែពីអង់គ្លេស ប្រទេសនូវែលសេឡង់ក៏បានសម្រេចធ្វើការហាមឃាត់មិនឲ្យមានការប្រើប្រាស់បណ្តាញសង្គម TikTok នៅក្នុងចំណោមឧករណ៍អេឡិចត្រូនិចនៅក្នុងរដ្ឋសភារបស់ខ្លួនដែរកាលពីព្រឹកមិញនេះ ខណៈការសម្រេចនោះគឺត្រូវបានធ្វើឡើងនៅក្រោមហេតុផលដូចគ្នា ពោលគឺដើម្បីរក្សាសុវត្ថិភាពទិន្នន័យរបស់រដ្ឋាភិបាល៕ អត្ថបទ៖ ភក្តី ប្រភព៖  BBC

    March 17, 2023