- Pheakdey
- អន្តរជាតិ
ជប៉ុន៖ សមាជិកសភាមួយក្រុមនៅក្នុងប្រទេសជប៉ុនគ្រោងនឹងដាក់សំណើសុំឲ្យរដ្ឋាភិបាលជប៉ុនសម្រេចធ្វើការហាមឃាត់កម្មវិធី TikTok នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅល្ងាចថ្ងៃចន្ទ ទី២៧ ខែមីនានេះ។ ក្រុមសមាជិកសភាដែលមាននិន្នាការប្រឆាំងទៅនឹងការប្រើប្រាស់បណ្តាញសង្គម TikTok នេះគឺសុទ្ធតែជាតំណាងរាស្រ្តមកពីសគណបក្សប្រជាធិបតិសេរី (LDP) ពោលគឺជាគណបក្សកំពុងកាន់អំណាចដឹកនាំរដ្ឋាភិបាលជប៉ុនជាពេលបច្ចុប្បន្ននេះ។ ប្រភពខាងលើបានបន្តថា បើគ្មានអ្វីប្រែប្រួលទេគឺសំណើសុំធ្វើការហាមឃាត់កម្មវិធីកំពុងមានប្រជាប្រិយភាពនៅលើពិភពលោកមួយនេះនឹងត្រូវក្រុមសមាជិកសភាជប៉ុនរៀបចំឡើងនៅក្នុងអំឡុងខែមេសានេះហើយ ខណៈការអនុម័តជាផ្លូវការយ៉ាងណានោះគឺមិនទាន់មានអ្នកណាម្នាក់អាចធ្វើការប៉ាន់ស្មានបាននៅឡើយទេ។ បើតាមលោក Norihiro Nakayama ដែលជាសមាជិកសភាម្នាក់មកពីគណបក្សប្រជាធិបតិសេរីបានបញ្ជាក់ថា ការហាមឃាត់មិនឲ្យមានការប្រើប្រាស់កម្មវិធី TikTok នៅលើទឹកដីជប៉ុនអាចនឹងត្រូវធ្វើឡើងភ្លាមៗប្រសិនបើមានការរឃើញថា កម្មវិធីមួយនេះបានលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់ដើម្បីផ្តល់ជូនរដ្ឋាភិបាលចិន ឬជាកម្មវិធីដែលបានចែកចាយនូវព័ត៌មានក្លែងក្លាយ ឬបានចែកចាយនូវព័ត៌មានដែលធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នកប្រើប្រាស់ជាពលរដ្ឋវ័យក្មេង៕ ប្រភព៖ The Strait Time
March 27, 2023 - អន្តរជាតិ
ថៃ៖ ស្ថានីយ៍ប៉ូលិសមួយកន្លែងនៅក្នុងប្រទេសថៃត្រូវបានគេប្រទះឃើញមានការផ្តល់សេវាម៉ាស្សាដោយមិនគិតថ្លៃ ដើម្បីជួយសម្រួលឲ្យប្រជាពលរដ្ឋដែលត្រូវមកដាក់ពាក្យបណ្តឹងមានអារម្មណ៍ស្រស់ថ្លានិងបាត់ស្រេ្តស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមីនានេះ។ ស្ថានីយ៍ប៉ូលិសដែលមានការផ្តល់ជូនពិសេសនេះ គឺស្ថានីយ៍ប៉ូលិស Nong Trud ដែលស្ថិតនៅក្នុងស្រុក Muang ខេត្ត Trang ភាគខាងលិចប្រទេសថៃ។ ការផ្តល់ជូនសេវាម៉ាស្សាដោយមិនគិតថ្លៃខាងលើនេះមិនមែនជាគោលការណ៍របស់អាជ្ញាធរឡើយ តែវាគឺជាផ្តល់ជូនដោយស័្មគ្រចិត្តពីសំណាក់លោកអនុសេនីយ៍ឯក Pakronkrit Thongsu ដែលជាប៉ូលិសប្រចាំនៅតុការិយាល័យជួរមុខនៃស្ថានីយ៍ប៉ូលិស Nong Trud។ អនុសេនីយ៍ឯករូបនេះបានឲ្យដឹងថា ក្រៅតែពីមានការងារជាប៉ូលិសហើយគឺរូបគាត់ជាគ្រូបណ្តុះបណ្តាលផ្នែកម៉ាស្សាយ៉ាងស្ទាត់ជំនាញម្នាក់ ហើយនាពេលកន្លងមករូបលោកធ្លាប់បានធ្វើការបណ្តុះបណ្តាលសិក្ខាកាមនៅតាមសាលាជាច្រើននៅទូទាំងប្រទេសថៃផងដែរ។ លោកប៉ូលិសវ័យ ៥៨ឆ្នាំរូបនេះបានបន្តថា មូលហេតុដែលគាត់សម្រេចផ្តល់ការម៉ាស្សាជូនពលរដ្ឋដោយមិនគិតថ្លៃដូចនេះ គឺដោយសារតែគាត់បានសង្កេតឃើញថា ក្រុមពលរដ្ឋដែលបានមកដល់ស្ថានីយ៍ប៉ូលិសទាំងអស់នោះតែងមានអារម្មណ៍តានតឹង មួរមៅ និងមានកំហឹងក្នុងខ្លួនយ៉ាងខ្លាំង ហើយក្រោយពេលរូបលោកបានផ្តល់ការម៉ាស្សាទៅកាន់ពួកគេរួច គឺពួកគេអាចត្រលប់មកមានអារម្មណ៍ធូរស្រាល និងមានការអត់ធ្មត់ខ្ពស់ជាងមុន។
March 27, 2023 - អន្តរជាតិ
អាមេរិក៖ លោកមហាសេដ្ឋី Elon Musk បានសម្រេចកំណត់តម្លៃរបស់ក្រុមហ៊ុន Twitter ដែលជាបណ្តាញសង្គមដ៏ល្បីល្បាញនៅអាមេរិកនិងនៅតាមបណ្តាញប្រទេសមួយចំនួននៅតំបន់អឺរ៉ុបនោះត្រឹម ២០ពាន់លានដុល្លារប៉ុណ្ណោះ នេះបើយោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃចន្ទ ទី២៧ ខែមីនានេះ។ ការសម្រេចកំណត់តម្លៃខាងលើនេះគឺត្រូវបានធ្វើឡើងក្រោយភាគហ៊ុនរបស់ក្រុមហ៊ុនបានបន្តធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនខែចុងក្រោយនេះ។ គួររម្លឹកជូនថា កាលពី ៥ខែមុន លោកមហាសេដ្ឋី Elon Musk បានទិញក្រុមហ៊ុន Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ ខណៈដែលក្រុមហ៊ុនមួយនេះកំពុងប្រឈមនឹងវិបត្តិហិរញ្ញវត្ថុស្រាប់ទៅហើយ។ តាមផែនការមុនពេលសម្រេចចិត្តទិញគឺលោក Elon Musk បានគិតថា គាត់មានវិធីសាស្រ្តល្អៗជាច្រើនក្នុងការជួយសង្គ្រោះក្រុមហ៊ុនឲ្យត្រលប់មករកភាពល្អប្រសើរឡើងវិញ តែគិតត្រឹមពេលនេះគឺវាបានបង្ហាញថា ផែនការរបស់លោក Elon Musk
March 27, 2023 - អន្តរជាតិ
ថៃ៖ នាយកដ្ឋានឧតុនិយមថៃបានធ្វើការព្យាករណ៍ថា រលកកម្តៅជាមធ្យមនៅក្នុងរដូវក្តៅឆ្នាំនេះនឹងត្រូវកើនឡើង ១អង្សាសេបន្ថែមទៀត បើធៀបទៅនឹងកម្រិតសីតុណ្ហភាពដែលបានកើនឡើងខ្ពស់បំផុតកាលពីឆ្នាំកន្លងទៅ នេះបើយោងទៅតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃសោរ៍ ទី២៥ ខែមីនានេះ។ បើតាមអាជ្ញាធរឧតុនិយមថៃបានបញ្ជាក់ថា នៅក្នុងសប្តាហ៍នេះទីក្រុងបាងកកអាចប្រឈមនឹងសីតុណ្ហភាពអតិបរិមារហូតដល់ ៣៨,៥ អង្សាសេ ខណៈសីតុណ្ហភាពនៅតាមបណ្តាខេត្តមួយចំនួនវិញអាចកើនឡើងខ្ពស់បំផុតរហូតដល់កម្រិត ៤១,៥ អង្សាសេ។ បើតាមលោកស្រី Chomparee Chompurat ដែលជាប្រធាននាយកដ្ឋានឧតុនិយមថៃបានលើកឡើងថា នៅក្នុងរដូវក្តៅឆ្នាំនេះសីតុណ្ហភាពជារួមនឹងត្រូវក្តៅជាងឆ្នាំមុននៅគ្រប់ទីកន្លែងទូទាំងប្រទេស ខណៈតំបន់មួយចំនួនអាចនឹងត្រូវប្រឈមជាមួយរលកកម្តៅក្នុងកម្រិតផ្សេងគ្នា។ ប្រធាននាយកដ្ឋានរូបនេះបានបន្តថា តាមការព្យាករណ៍បានបង្ហាញថា ក្នុងរដូវឆ្នាំ ២០២៣ នេះ ទីក្រុងបាងកកអាចប្រឈមនឹងរលកកម្តៅខ្ពស់បំផុតក្នុងកម្រិតរហូតដល់ ៣៩ អង្សាសេ ខណៈនៅតាមបណ្តាខេត្តវិញគឺសីតុណ្ហភាពអាចកើនឡើងរហូតដល់កម្រិត ៤៣ អង្សាសេឯណោះ៕ អត្ថបទ៖
March 25, 2023 - អន្តរជាតិ
អេស្ប៉ាញ៖ យ៉ាងហោចណាស់មានពលរដ្ឋអេស្ប៉ាញប្រមាណជា ១,៥០០នាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនជាបន្ទាន់ ដើម្បីរត់គេចខ្លួនពីបញ្ហាភ្លើងឆេះព្រៃដ៏ធ្ងន់ធ្ងរមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃសោរ៍ ទី២៥ ខែមីនានេះ។ គួរកត់សម្គាល់ថា បញ្ហាធម្មជាតិមួយនេះមិនមែនជារឿងថ្មីឡើយសម្រាប់ប្រទេសអេស្ប៉ាញ ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅតំបន់អឺរ៉ុប ពោលគឺវាតែងតែកើតមានឡើងជារៀងរាល់ឆ្នាំនៅក្នុងអំឡុងពេលនៃរដូវក្តៅចូលមកដល់។ យ៉ាងណាក្តី អ្វីដែលគេបានកត់សម្គាល់អំពីគ្រោះធម្មជាតិខាងលើនេះគឺវាបានក្លាយជាបញ្ហាភ្លើងឆេះព្រៃទ្រង់ទ្រាយធំបំផុតដែលបានវាយប្រហារប្រទេសអេស្ប៉ាញនៅក្នុងឆ្នាំនេះ ខណៈយោងទៅតាមការព្យាករណ៍បានបង្ហាញថា អេស្ប៉ាញអាចប្រឈមនឹងបញ្ហាភ្លើងឆេះព្រៃជាបន្តបន្ទាប់ទៀតព្រោះសីតុណ្ហភាពនៅអេស្ប៉ាញអាចនឹងបន្តកើនឡើងខ្ពស់នៅក្នុងរយៈពេលយូរបន្ថែមទៀតផងដែរ។ បើតាមលោកនាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sanchez បានបញ្ជាក់ថា គិតត្រឹមពេលនេះភ្លើងបានលេបត្របាក់ព្រៃអស់ប្រមាណជា ៣,០០០ហិចតា ហើយអាជ្ញាធរបានកំពុងតែប្រើប្រាស់យន្តហោះនិងឧទ្ធម្ភាគចក្រចំនួន ១៨គ្រឿង និងក្រុមអ្នកពន្លត់អគ្គីភ័យជាច្រើនរយនាក់ដើម្បីធ្វើអន្តរាគមន៍ពន្លត់ភ្លើងខាងលើនេះ ខណៈគិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍ណាមួយបញ្ជាក់ថា មានជនរងគ្រោះដល់អាយុជីវិតនៅឡើយទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
March 25, 2023 - អន្តរជាតិ
ហ្វីលីពីន៖ លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បានឲ្យដឹងកាលពីថ្ងៃសុក្រ ទី២៤ ខែមីនាម្សិលមិញថា ប្រទេសហ្វីលីពីននឹងត្រូវប្រឈមជាមួយវិបត្តិខ្វះទឹកស្អាតប្រើប្រាស់ក្នុងកម្រិតគួរឲ្យកត់សម្គាល់មួយនៅអំឡុងពេលនៃរដូវក្តៅនេះ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា ការថ្លែងខាងលើនេះគឺត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលលោកប្រធានាធិបតីហ្វីលីពីនបានអញ្ជើញទៅចូលរួមសន្និសិទ្ធមួយស្តីពីអំពីធនធានទឹកនិងការតាំងពិព័រណ៍លើកទី ៦ ដែលបានរៀបចំនៅក្នុងទីក្រុងម៉ានីល។ បើតាមលោកប្រធានាធិបតីវ័យ ៦៥ឆ្នាំរូបនេះបានបញ្ជាក់ថា វិបត្តិខ្វះទឹកស្អាតប្រើប្រាស់នេះអាចនឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងទៅកាន់ក្រុមពលរដ្ឋប្រមាណជា ១១លាននាក់ ខណៈបញ្ហានេះមិនមែនជាបញ្ហាក្នុងរយៈពេលវែងនោះទេ ពោលគឺវាគ្រាន់តែកើតឡើងតាមបែបធម្មជាតិនៅក្នុងរដូវក្តៅនេះតែប៉ុណ្ណោះ។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ លោកប្រធានាធិបតីហ្វីលីពីនបានលើកឡើងថា រដ្ឋាភិបាលបានកំពុងតែខិតខំធ្វើការកែលម្អប្រព័ន្ធចម្រោះទឹកនិងប្រព័ន្ធបង្ហូរទឹកទៅកាន់តំបន់ដាច់ស្រយាលឆ្ងាយៗហើយ ដើម្បីជួយសម្របសម្រួលឲ្យពលរដ្ឋអាចទទួលបានទឹកស្អាតយកទៅប្រើប្រាស់ក្នុងអំឡុងពេលដែលប្រភពទឹកធម្មជាតិនៅក្នុងតំបន់ពួកគេរស់នៅត្រូវរីងស្ងួត៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
March 25, 2023 - អន្តរជាតិ
អៀរឡង់៖ ក្រុមហ៊ុន Accenture ដែលជាក្រុមហ៊ុនកូនកាត់អៀរឡង់-អាមេរិកគ្រោងនឹងកាត់បន្ថយបុគ្គលិកជាង ១៩,០០០នាក់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមីនានេះ។ ការសម្រេចកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើននេះគឺត្រូវបានធ្វើឡើងដោយផ្អែកទៅតាមគម្រោងថវិកាប្រចាំឆ្នាំរបស់ក្រុមហ៊ុន ពោលគឺជាផែនការចំណាយដែលត្រូវតែមានតុល្យភាពជាមួយនឹងប្រាក់ចំណូលរបស់ក្រុមហ៊ុន។ ប្រភពខាងលើបានបន្តថា ការកាត់បន្ថយបុគ្គលិកជិត ២ម៉ឺននាក់នេះនឹងធ្វើឲ្យក្រុមហ៊ុន Accenture ត្រូវបាត់បង់កម្លាំងពលកម្មប្រមាណជា ២,៥% នៃកម្លាំងពលកម្មសរុបរបស់ក្រុមហ៊ុននៅជុំវិញពិភពលោក។ គេនៅចាំបានថា កាលពីឆ្នាំមុនក្រុមហ៊ុន Accenture ក៏ធ្លាប់បានកាត់បន្ថយបុគ្គលិកអស់រាប់ពាន់នាក់ម្តងហើយ ក្រោយក្រុមហ៊ុនបានរងឥទ្ធិពលអាក្រក់យ៉ាងខ្លាំងពីវិបត្តិសេដ្ឋកិច្ចសកល។ សូមបញ្ជាក់ជូនថា Accenture គឺជាក្រុមហ៊ុនផ្តល់សេវាកម្មផ្នែកព័ត៌មានវិទ្យា (IT) ដ៏ធំនៅលើពិភពលោក មានមូលដ្ឋាននៅក្នុងប្រទេសអៀរឡង់ ខណៈប្រតិបត្តិការណ៍អាជីវកម្មរបស់ក្រុមហ៊ុនមួយនេះអាចមានតម្លៃរហូតដល់ជាង ៦០ ពាន់លានដុល្លារឯណោះកាលពីឆ្នាំកន្លងទៅ៕ អត្ថបទ៖
March 24, 2023 - អន្តរជាតិ
កូរ៉េខាងជើង៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែមីនានេះបានឲ្យដឹងថា ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែរគួរឲ្យកត់ស្គាល់ថ្មីមួយប្រភេទទៀត គឺយន្តហោះគ្មានមនុស្សបើកនុយក្លេអ៊ែរ ដែលអាចហោះចេញពីក្រោមទឹកបាន។ បើតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េបានបញ្ជាក់ថា ការធ្វើតេស្តសាកល្បងអាវុធថ្មីនេះត្រូវបានរៀបចំឡើងនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេស ក្រោមអធិបតីភាពរបស់ប្រមុខដឹកនាំសំខាន់ៗជាច្រើនរូបរបស់រដ្ឋាភិបាលកូរ៉េខាងជើង។ នៅក្នុងការធ្វើតេស្តសាកល្បងនោះគេបានមើលឃើញថា យន្តហោះគ្មានមនុស្សបើកនុយក្លេអ៊ែរ ដែលជាអាវុធថ្មីរបស់កូរ៉េខាងជើងនោះគឺបានហោះចេញពីសមុទ្រក្នុងជម្រៅចន្លោះពី ៨០-១៥០ ម៉ែត្រ ក្រោយបានធ្វើដំណើរនៅក្រោមទឹកសមុទ្រអស់រយៈពេល ៥៩ម៉ោង។ ប្រភពខាងលើបានបន្តថា អាវុធនុយក្លេអ៊ែរថ្មីនេះអាចបង្កឲ្យមានរលកវិទ្យុសកម្មយ៉ាងខ្លាំង ដែលអាចជម្រុញឲ្យមានរលកស៊ូណាមិផងដែររាល់ការបាញ់វាម្តងៗ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
March 24, 2023 - អន្តរជាតិ
អាមេរិក៖ ពលរដ្ឋអាមេរិកមួយចំនួនបាននាំគ្នាធ្វើការតវ៉ាដើម្បីសម្តែងនូវការមិនពេញចិត្តនិងបង្ហាញជំហរប្រឆាំងយ៉ាងខ្លាំងទៅនឹងគម្រោងធ្វើការហាមឃាត់មិនឲ្យប្រើប្រាស់បណ្តាញសង្គម TikTok របស់សភាអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនានេះ។ ការតវ៉ានេះត្រូវបានធ្វើឡើងនៅពីមុខវិមានកាពីតូល ដែលជាវិមានរដ្ឋសភារបស់សហរដ្ឋអាមេរិក ខណៈក្រុមអ្នកតវ៉ាទាំងអស់គឺសុទ្ធតែជាប្រិយមិត្តអ្នកគាំទ្រនិងកំពុងប្រើប្រាស់បណ្តាញសង្គម TikTok យ៉ាងសកម្មជារៀងរាល់ថ្ងៃ។ ប្រភពខាងលើបានបន្តថា ក្រុមអ្នកតវ៉ាភាគច្រើនគឺសុទ្ធតែបានបង្ហាញចំណាប់អារម្មណ៍ថា បណ្តាញសង្គម TikTok កំពុងក្លាយជាប្រព័ន្ធផ្សព្វផ្សាយពាណិជ្ជកម្មដ៏មានសក្តានុពលមួយដែលជួយឲ្យអាជីវកម្មរបស់ពួកគេរីកចម្រើន ហើយការបិទបណ្តាញសង្គមមួយនេះនឹងធ្វើឲ្យប៉ះពាល់ដល់សកម្មភាពអាជីវកម្មរបស់ពួកយ៉ាងខ្លាំង។ ក្រុមអ្នកតវ៉ាមួយចំនួនក៏បានលើកឡើងផងដែរថា ការហាមឃាត់មិនឲ្យប្រើប្រាស់ TikTok នឹងធ្វើឲ្យប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិជាសាធារណៈយ៉ាងខ្លាំង ពោលគឺវាផ្ទុយទាំងស្រុងទៅនឹងគោលការណ៍ប្រជាធិបតេយ្យដែលអាមេរិកកំពុងអនុវត្ត។ សូមបញ្ជាក់ជូនថា រដ្ឋាភិបាលអាមេរិកចង់ធ្វើការហាមហាត់បណ្តាញសង្គម TikTok ក្រោមហេតុផលថា បណ្តាញសង្គមមួយនេះគឺជាចារកម្មរបស់រដ្ឋាភិបាលចិន ហើយបើ TikTok ចង់បន្តមានវត្តមាននៅលើ App Store គឺក្រុមហ៊ុន TikTok ត្រូវតែលក់ភាគហ៊ុនមួយចំនួនឲ្យទៅរដ្ឋាភិបាលអាមេរិក៕
March 23, 2023 - អន្តរជាតិ
ចិន៖ នាយកប្រតិបត្តិនៃកម្មវិធី TikTok បានចេញមកបញ្ជាក់ថា បណ្តាញសង្គមខ្នាតយកដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងបំផុតនៅលើពិភពលោកមួយនេះ ពុំមានការពាក់ព័ន្ធជាមួយនិងរដ្ឋាភិបាលចិនឡើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃពុធ ទី២២ ខែមីនានេះ។ ការថ្លែងដូចនេះត្រូវបានធ្វើឡើង ដោយលោក Chew Shou Zi នៅក្នុងសន្និសិទ្ធសារព័ត៌មានមួយដែលបានរៀបចំឡើងនៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ។ តាមគម្រោងគឺលោកនាយកប្រតិបត្តិរបស់ TikTok រូបនេះនឹងត្រូវចូលទៅបង្ហាញខ្លួនក្នុងសវនាការដ៏សំខាន់មួយជាមួយនិងសភាអាមេរិកនៅឯតុលាការទីក្រុងវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍ស្អែកនេះដើម្បីស្រាយបំភ្លឺជុំវិញករណីដែលរដ្ឋាភិបាលអាមេរិកចោទថា TikTok បានលួចយកទិន្នន័យរបស់ពលរដ្ឋអាមេរិកដើម្បីផ្តល់ទៅឲ្យរដ្ឋាភិបាលចិន។ នាយកប្រតិបត្តិរូបនេះបានលើកឡើងថា ការសម្រេចហាមឃាត់ TikTok នៅលើទឹកដីអាមេរិកនឹងធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មខ្នាតតូចនិងសេដ្ឋកិច្ចមួយផ្នែកនៅអាមេរិក ក៏ដូចជាធ្វើឲ្យប៉ះពាល់ដល់សេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋអាមេរិកផងដែរ។ លោក Chew Shou Zi
March 22, 2023









