Pheakdey
  • អន្តរជាតិ

    ជប៉ុន៖ ការសិក្សាមួយបានរកឃើញថា មានពលរដ្ឋជប៉ុនចំនួន ១នាក់ក្នុងចំណោម ៥០នាក់កំពុងរស់នៅដោយការកាត់ផ្តាច់ខ្លួនឯងចេញពីសង្គម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃពុធ ទី៥ ខែមេសានេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយអាជ្ញាធរជប៉ុន តាមរយៈការស្ទង់មតិទៅលើពលរដ្ឋដែលមានអាយុចន្លោះពី ១០ ទៅ ៦៩ឆ្នាំ ចំនួន ៣០,០០០នាក់។ ​ប្រភពខាងលើបានប​ន្តថា កត្តាដែលជំរុញឲ្យពលរដ្ឋជប៉ុនមួយចំនួនត្រូវរស់នៅដោយការកាត់ផ្តាច់ខ្លួនឯងចេញពីសង្គមដូចនេះ គឺដោយសារពួកគេទទួលរងនូវសម្ពាធអវិជ្ជមានផ្សេងៗបង្កឡើងដោយការរាតត្បាតនៃជំងឺកូវីដ-១៩។ លទ្ធផលនៃការសិក្សាបានបង្ហាញទៀតថា នៅក្នុងចំណោមពលរដ្ឋជប៉ុនដែលកំពុងរស់នៅដោយការផ្តាច់ខ្លួនឯងចេញពីសង្គមទាំងអស់នោះគឺមាន ៦នាក់ក្នុងចំណោម ១០នាក់គឺជាបុរស។ ក្នុងការសិក្សាដដែលនេះក៏បានបង្ហាញផងដែរថា ចំពោះរយៈពេលដែលពលរដ្ឋជប៉ុនត្រូវរស់នៅដាច់ដោយឡែកតែឯងពីសង្គមនេះគឺអាចមានរយៈពេលចន្លោះពី ៦ខែ រហូតដល់ ៣ឆ្នាំ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait

    April 5, 2023
  • អន្តរជាតិ

    ជប៉ុន៖ ប្រទេសជប៉ុនកំពុងប្រឈមនឹងការរាតត្បាតនៃជំងឺផ្តាសាយបក្សីក្នុងកម្រិតដ៏ធ្ងន់ធ្ងរបំផុតមួយនេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃពុធ ទី៥ ខែមេសានេះ។ ជំងឺឆ្លងដ៏គ្រោះថ្នាក់មួយនេះបានផ្តើមរាតត្បាតនៅក្នុងប្រទេសជប៉ុនចាប់តាំងពីខែតុលា ឆ្នាំ ២០២២ មកម្លេះ ខណៈគិតត្រឹមពេលនេះគឺមានសត្វមាន់ងាប់ដោយជំងឺប្រមាណជា ១៧លានក្បាលហើយនៅក្របខណ្ឌទូទាំងប្រទេស។ ប្រភពខាងលើបានបន្តថា នៅចំពោះមុខនៃការងាប់សត្វមាន់ក្នុងចំនួនដ៏ច្រើនខាងលើនេះគឺវា​បានជម្រុញឲ្យអាជ្ញាធរជប៉ុនត្រូវជួបប្រទះនូវបញ្ហាមួយផ្សេងទៀត នោះគឺគ្មានកន្លែងគ្រប់គ្រាន់សម្រាប់កប់សាកសពសត្វមាន់ទាំងអស់នោះ។ គួរបញ្ជាក់ជូនផងដែរថា ទន្ទឹមនឹងកើតមានបញ្ហាខាងលើនេះ ការរាតត្បាតនៃជំងឺផ្តាសាយបក្សីក៏បានជំរុញឲ្យតម្លៃស៊ុតមាន់​ និងសាច់មាន់នៅក្នុងទីផ្សារជប៉ុនត្រូវឡើងថ្លៃយ៉ាងខ្ពស់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    April 5, 2023
  • អន្តរជាតិ

    ឥណ្ឌា៖ អាជ្ញាធរឥណ្ឌាសម្រេចឃាត់ខ្លួនបុរស ៥នាក់ជុំវិញករណីឃាតកម្មសម្លាប់ស្រីម្នាក់ដើម្បីយកទៅធ្វើការបូជាតាមបែបជំនឿអរូបិយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃពុធ ទី៥ ខែមេសានេះ។ ឃាតកម្មដ៏គួរឲ្យរន្ធត់នេះបានកើតឡើងនៅក្នុងព្រះវិហារ Kamakhya ដែលជាព្រះវិហារសម្រាប់អ្នកកាន់សាសនាហិណ្ឌូមួយកន្លែង មានទីតាំងស្ថិតនៅក្នុង​រដ្ឋ Guwahati ភាគខាងលិចនៃប្រទេសឥណ្ឌា និងបានកើតឡើងតាំងពីឆ្នាំ ២០១៩ម្លេះ។ ប្រភពខាងលើបានបន្តថា ជនរងគ្រោះគឺជាស្រ្តីចំណាស់ម្នាក់ឈ្មោះ Shanti Shaw អាយុ ៦៤ឆ្នាំ ដែលត្រូវបានគេកាត់ក្បាលយកទៅបាត់ ខណៈសាកសពរបស់គាត់ដែលមានតែខ្លួនទទេអត់ក្បាលនោះត្រូវបានគេរកឃើញនៅក្នុងព្រះវិហារដែលជាទីកន្លែងកើតហេតុខាងលើនេះ។ បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា ជនសង្ស័យដែលមានការជាប់ពាក់ព័ន្ធក្នុងករណីឃាតកម្មខាងលើនេះគឺមានចំនួនសរុប ១២នាក់ ខណៈក្រោយធ្វើសកម្មភាពរួចពួកគេបាននាំគ្នារត់គេខ្លួនបាត់អស់ និងទើបតែត្រូវបានរកឃើញចំនួន ៥នាក់កាលពីពេលថ្មីៗនេះ។ ប៉ូលិសជំនាញផ្នែកស៊ើបអង្កេតឥណ្ឌាម្នាក់បានអះអាងថា ក្រោយចាប់ខ្លួនឃាតករទាំង ៥នាក់ខាងលើនេះបានហើយ គឺខាងអាជ្ញាធរទទួលបានតម្រុយជាច្រើនដើម្បីបន្តទៅតាមចាប់ខ្លួនក្រុមជនដៃដល់ចំនួន

    April 5, 2023
  • អន្តរជាតិ

    អ៊ុយក្រែន៖ របាយការណ៍មួយរបស់អង្គការសហប្រជាជាតិបានបង្ហាញថា គិតចាប់តាំងពីរុស្ស៊ីផ្តើមធ្វើការឈ្លានពានចូលក្នុងប្រទេសអ៊ុយក្រែនមកគឺមានសម្បត្តិបេតិកភណ្ឌជាច្រើនត្រូវបានបំផ្លាញ ដោយក្នុងនោះរួមមានតំបន់វប្បធម៌ចំនួន ៧កន្លែង និងតំបន់ធម្មជាតិមួយដែលស្ថិតនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ​អប់រំ វិទ្យាសាស្ត្រ និង​វប្បធម៌​របស់​អង្គការ (UNESCO )ឬហៅថា យូណេស្កូផងដែរ។ នៅក្នុងរបាយការណ៍ដែលបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ទៅព្រឹកថ្ងៃអង្គារ ទី៤ ខែមេសានេះបានបញ្ជាក់ថា បើគិតពីទំហំនៃការខូចខាងលើនេះអាចមានតម្លៃសរុបប្រមាណជា ២,៦ ពាន់លានដុល្លារ។ ដោយឡែកបើនិយាយអំពីការបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ កីឡា និងការកំសាន្តវិញ គឺអ៊ុយក្រែនបានខាតបង់ប្រាក់អស់ប្រមាណជា ១៥,១ ពាន់លានដុល្លារក្នុងរយៈពេលជាងមួយឆ្នាំមកនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖  បាងកកប៉ុស្តិ៍    

    April 4, 2023
  • អន្តរជាតិ

    ចិន៖ សាកលវិទ្យាល័យមួយចំនួននៅក្នុងប្រទេសចិនបានសម្រេចបង្កើតឲ្យមានវិស្សមកាលដ៏ពិសេសមួយគឺ “វិស្សមកាលនៃក្តីស្រលាញ់” ដើម្បីអនុញ្ញាតឲ្យក្រុមនិស្សិតមានពេលវេលាទៅស្វែងរកស្នេហាពិត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz ។ តាមគម្រោងគឺវិស្សមកាលដ៏កម្រនេះនឹងត្រូវមានរយៈពេលចំនួ​ន ៧ថ្ងៃ ដោយផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែមេសា រហូតដល់ថ្ងៃទី ៧ ខែមេសានេះ។ ប្រភពខាងលើបានបន្តថា សាកលវិទ្យាល័យដែលបានបង្កើតឲ្យមានវិស្សមកាលដ៏កម្រនេះគឺជាក្រុមសាកលវិទ្យាល័យវិជ្ជាជីវៈដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Fan Mei Education Group ខណៈនិស្សិតដែលបានចូលរៀននៅក្នុងសាកលវិទ្យាល័យទាំងនេះគឺជាក្រុមនិស្សិតដែលមានត្រូវរៀនជំនាញជាអ្នកបើកបរយន្តហោះ អ្នកបម្រើការងារនៅលើយន្តហោះ អ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស និងបុគ្គលិកក្នុងផ្នែកសន្តិសុខជាដើម។ បើតាមលោក Liu Ping ដែលជាអនុប្រធានសាកលវិទ្យាល័យម្នាក់បានឲ្យដឹងថា ជីវិតនិស្សិតដែលត្រូវសិក្សានៅក្នុងសាកលវិទ្យាល័យខាងលើនេះគឺមានភាពមមាញឹកខ្លាំងណាស់ ហើយការបង្កើតឲ្យមានវិស្សមកាលខាងលើនេះគឺដើម្បីអនុញ្ញាតក្រុមនិស្សិតមានពេលស្វែងយល់អំពីមេរៀនជីវិត រៀនស្រលាញ់ធម្មជាតិ និងមានពេលទៅស្វែងរកដៃគូស្នេហាជាដើម៕ អត្ថបទ៖

    April 3, 2023
  • អន្តរជាតិ

    ក្រុមប្រទេសមហាអំណាចប្រេងកាតចំនួន ៦បានសម្រេចកាត់បន្ថយការផលិតប្រេងសរុបជាង​ ១លានបារ៉ែលនៅក្នុងមួយថ្ងៃ ដែលជាចំនួនកាត់បន្ថយដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃចន្ទ ទី៣ ខែមេសានេះ។ ប្រទេសមហាអំណាចប្រេងកាតទាំង ៦នោះរួមមាន ប្រទេសអារ៉ាប៊ីសាអូឌីតសម្រេចកាត់បន្ថយការផលិតប្រេង ៥០០,០០០បារ៉ែល ប្រទេសអ៊ីរ៉ាក់ ២១១,០០០ បារ៉ែល ប្រទេសអារ៉ាប់រួម ១៤៤,០០០ បារ៉ែល ប្រទេសគុយវ៉ែត ១២៨,០០០ បារ៉ែល ប្រទេសអាល់ហ្សេរី ៤៨,០០០ បារ៉ែល និងប្រទេសអូម៉ង់សម្រេចកាត់បន្ថយការផលិតប្រេងចំនួន ៤០,០០០ បារ៉ែលក្នុងមួយថ្ងៃ។ ការសម្រេចកាត់បន្ថយការផលិតប្រេងនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងស្ថានភាពទីផ្សារប្រេងសកលនាពេលបច្ចុប្បន្ន ពោលគឺជាស្ថានភាពដែលកំពុងមានភាពរញ៉េរញ៉ៃនិងមិនច្បាស់លាស់ ដែលបង្កឡើងដោយសារការដួលរលំនៃធនាគារធំៗនៅសហរដ្ឋអាមេរិក។ គួរកត់សម្គាល់ថា ការសម្រចកាត់បន្ថយការផលិតប្រេងនេះត្រូវបានធ្វើឡើងស្របពេលដែលអាមេរិកបានធ្វើការអំពាវនាវឲ្យមានការផលិតប្រេងបន្ថែមដើម្បីឆ្លើយតបទៅនឹងការសម្រេចកាត់បន្ថយការផលិតប្រេងពីសំណាក់ប្រទេសរុស្ស៊ី។ គួរបញ្ជាក់ជូនថា

    April 3, 2023
  • អន្តរជាតិ

    បារាំង៖ ពលរដ្ឋនៅក្នុងទីក្រុងបារីស ប្រទេសបារាំងបាននាំគ្នាបោះឆ្នោតស្នើឲ្យធ្វើការហាមឃាត់ម៉ូតូអគ្គិសនីខ្នាតតូច (E-scooter) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី៣ ខែមេសានេះ។ ការបោះឆ្នោតស្នើកុំឲ្យមានការប្រើប្រាស់យានជំនិះដ៏ទំនើបនិងកំពុងពេញនិយមមួយប្រភេទនេះនៅលើដងផ្លូវក្នុងទីក្រុងបារីសត្រូវបានធ្វើឡើងក្នុងសំឡេងគាំទ្រភាគច្រើនបំផុត ពោលគឺមានសំឡេងគាំទ្ររហូតដល់ជាង ៩០%ឯណោះនៃចំនួនពលរដ្ឋសរុបដែលបានធ្វើការបោះឆ្នោត។ យោងទៅតាមលទ្ធផលនៃការបោះឆ្នោតប្រជាមតិខាងលើនេះ អាជ្ញាធរក្រុងបារីសបានធ្វើការឆ្លើយតបថា អាជ្ញាធរនឹងគោរពតាមសំឡេងភាគច្រើនរបស់ប្រជាពលរដ្ឋ ខណៈសេចក្តីហាមឃាត់ផ្លូវការស្តីពីការហាមឃាត់ E-scooter នឹងត្រូវធ្វើឡើងនៅក្នុងពេលលដ៏ខ្លីខាងមុខនេះ។គួរកត់សម្គាល់ថា ពលរដ្ឋក្នុងទីក្រុងបារីសភាគច្រើនបានយល់ឃើញដូចគ្នាថា ការប្រើប្រាស់ E-scooter នៅលើដងផ្លូវក្នុងទីក្រុងបានបង្កឲ្យមានភាពរញ៉េរញ៉ៃយ៉ាងខ្លាំង ហើយយានជំនិះប្រភេទនេះក៏ជាផ្នែកមួយជំរុញឲ្យមានគ្រោះថ្នាក់នៅលើដងផ្លូវផងដែរ។ ជាក់ស្តែងយោងតាមរបាយការណ៍ស្តីពីគ្រោះថ្នាក់ចរចរណ៍ក្នុងទីក្រុងបារីសកាលពីឆ្នាំ ២០២១បានបង្ហាញថា មានពលរដ្ឋចំនួន ២៤នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ដែលជាប់ពាក់ព័ន្ធជាមួយការប្រើប្រាស់ E-scooter​ ក្នុងចំណោមគ្រោះថ្នាក់សរុបដែលបានកើតឡើងចំនួន ៤៥៩ករណី៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel

    April 3, 2023
  • អន្តរជាតិ

    ថៃ៖ នាយកដ្ឋានឧតុនិយមថៃបានជូនដំណឹងឲ្យពលរដ្ឋខ្លួនត្រូវចេះថែរក្សាសុខភាពពីការកើតមានហានិភ័យសុខភាពផ្សេងៗដែលអាចបង្កឡើងដោយរលកកម្តៅ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃសៅរ៍ ​ទី១ ខែមេសានេះ។ ការទាញសញ្ញាព្រមាននេះត្រូវបានធ្វើឡើងក្រោយមានការព្យាករណ៍ថា សីតុណ្ហភាពជារួមនៅក្នុងប្រទេសថៃនៅក្នុងរដូវក្តៅនេះនឹងត្រូវកើនឡើង ១អង្សាសេបន្ថែមទៀត បើធៀបទៅនឹងសីតុណ្ហភាពក្នុងរដូវក្តៅកាលពីឆ្នាំមុន ខណៈសីតុណ្ហភាពនៅតំបន់ភាគខាងជើងប្រទេសអាចនឹងកើនឡើងដល់ ៤៣អង្សាសេឯណោះនៅក្នុងរដូវក្តៅឆ្នាំនេះ។ បើតាមលោកស្រី Chomparee Chompurat ដែលជាប្រធាននាយកដ្ឋា​នឧតុនិយមថៃបានបញ្ជាក់ថា មានខេត្តចំនួន ៤ ដែលអាចប្រឈមនឹងរលកកម្តៅក្នុងកម្រិតដ៏ខ្ពស់បំផុតមានដូចជាខេត្ត Sukhothai ខេត្ត Tak ខេត្ត Lampang និង ខេត្តMae Hong Son។ លោកស្រីប្រធាននាយកដ្ឋានរូបនេះបានបញ្ជាក់ថា ក្រុមម​​នុស្សធាត់និងក្រុមមនុស្សចាស់ នឹងក្លាយជាក្រុមងាយរងគ្រោះពីរលកកម្តៅដ៏ខ្ពស់នេះ ខណៈគ្រោះថ្នាក់ធ្ងន់ធ្ងរមួយដែលពួកគេអាចជួបប្រទះនោះគឺបញ្ហាដាច់សរសៃឈាមក្នុងខួរក្បាល។ ដើម្បីបង្ការកុំឲ្យកើតមានហានិភ័យសុខភាពនេះ មនុស្សទាំង

    April 1, 2023
  • អន្តរជាតិ

    អាមេរិក៖ រដ្ឋាភិបាលអាមេរិកដែលស្ថិតនៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃឌិន បានសម្រេចផ្តល់ជំនួយដែលតម្លៃ ២,៦ពាន់លានដុល្លារបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសៅរ៍ ទី១ ខែមេសានេះ។ កញ្ចប់ជំនួយថ្មីនេះមិនខុសពីកញ្ចប់ជំនួយមុនៗឡើយ ពោលគឺជាជំនួយផ្នែកយោធាដែលត្រូវបានផ្តល់ជូនក្នុងគោលបំណងជួយឲ្យអ៊ុយក្រែនយកទៅធ្វើការប្រយុទ្ធប្រឆាំងជាមួងកងទ័ពរុស្ស៊ី។ ប្រភពខាងលើនេះបានបន្តថា នៅក្នុងកញ្ចប់ជំនួយថ្មីនេះគឺអាមេរិកនឹងដាក់បញ្ចូលនូវអាវុធថ្មីនិងទំនើបជាច្រើនប្រភេទ មានដូចជាប្រព័ន្ធរ៉ាដាសម្រាប់ឃ្លាំមើលលើដែនអាកាស រថយន្តដឹកប្រេងនៅលើសមរភូមិ និងគ្រាប់រ៉ុកកែតសម្រាប់បាញ់កម្ទេចរថភ្លើងផងដែរ។ គួរកត់សម្គាល់ថា គិតចាប់តាំងពីភ្លើងសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានផ្ទុះឡើងមក សហរដ្ឋអាមេរិកបានផ្តល់ជំនួយឲ្យទៅអ៊ុយក្រែនអស់ចំនួន ៣០ពាន់លានដុល្លារហើយ ខណៈអាមេរិកបានសន្យាថា នឹងបន្តជួយអ៊ុយក្រែនរហូតទាល់តែភ្លើងសង្គ្រាមត្រូវបានបិទបញ្ចប់ទាំងស្រុង៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    April 1, 2023
  • អន្តរជាតិ

    អាមេរិក៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (The International Monetary Fund) បានប្រកាសថា នឹងផ្តល់ប្រាក់ជំនួយចំនួន ១៥,៦ពាន់លានដុល្លារទៅកាន់ប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសោរ៍ ទី១ ខែមេសានេះ។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់មកពីស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិគឺលោក Gavin Gray ដែលជាប្រធានបេសកកម្មប្រចាំនៅអ៊ុយក្រែន។ ប្រភពខាងលើបានបន្តថា ជំនួយក្នុងទំហំទឹកប្រាក់ដ៏ច្រើននេះគឺជាជំនួយផ្នែកសេដ្ឋកិច្ច ពោលគឺជាកញ្ចប់ថវិកាសម្រាប់ប្រើប្រាស់ក្នុងគោលបំណងជួយស្តារសេដ្ឋកិច្ចជាតិអ៊ុយក្រែនឲ្យបានល្អប្រសើរឡើងវិញ ក្រោយភ្លើងសង្គ្រាមបានទាញទម្លាក់វិស័យមួយនេះឲ្យធ្លាក់ស្ទើរតែដល់ចំណុចសូន្យ។ ថ្លែងនៅពីមុខអ្នកសារព័ត៌មានអន្តរជាតិជាច្រើននាក់ លោក Gavin Gray បានបញ្ជាក់ថា ប្រសិនបើកភ្លើងសង្គ្រាមបន្តអូសបន្លាយរហូតដល់ឆ្នាំ ២០២៥នោះ អ៊ុយក្រែនអាចនឹងត្រូវការប្រាក់ក្នុងចន្លោះពី ១១៥-១៤០ ពាន់លានដុល្លារឯណោះដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ៕ អត្ថបទ៖ ភក្តី

    April 1, 2023