Pheakdey
  • អន្តរជាតិ

    អាមេរិក៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានឲ្យដឹងថា រូបលោកនឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីមួយអាណត្តិទៀតសម្រាប់ការបោះឆ្នោតនៅក្នុងឆ្នាំ ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមេសានេះ។ ការបង្ហើបពីផែនការដ៏ធំនេះគឺត្រូវបានធ្វើឡើងនៅក្នុងឱកាសដែលលោក ចូ បៃឌិន បានផ្តល់បទសម្ភាសន៍មួយនៅក្នុងកម្មវិធី  NBC’s Today Show កាលពីដើមសប្តាហ៍នេះ។ បើតាមលោក ចូ បៃឌិន បានបញ្ជាក់ថា ទាំងរូបលោក និងលោកអនុប្រធានាធិបតី កាម៉ាឡា ហារីស សុទ្ធតែមានគម្រោងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីដូចគ្នា តែសេចក្តីប្រកាសជាផ្លូវការមិនទាន់រៀបចំធ្វើឡើងនៅឡើយទេ។ សូមបញ្ជាក់ជូនថា នាពេលបច្ចុប្បន្ននេះលោកប្រធានាធិបតី ចូ បៃឌិន មានអាយុ

    April 11, 2023
  • អន្តរជាតិ

    បារាំង៖ ហេតុការណ៍ផ្ទាំងទឹកកករអិលចុះពីលើភ្នំបានបោកបក់ផ្តាច់យកជីវិតមនុស្ស ៤នាក់នៅក្នុងប្រទេសបារាំង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមេសានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងតំបន់ Mont Blanc ភាគអាគ្នេយ៍នៃប្រទេសបារាំង ខណៈទឹកកកដែលបានរមៀលធ្លាក់មកនោះគឺបានគ្របដណ្តប់លើផ្ទៃដីដែលមានទំហំប្រមាណជា ១,០០០ម៉ែត្រគុណនឹង ៥០០ម៉ែត្រ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ អាជ្ញាធរបារាំងក៏បានរកឃើញអ្នករងរបួសម្នាក់ផងដែរ ខណៈគិតត្រឹមពេលនេះគឺនៅមានមនុស្សចំនួន ២នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ក្រោយទឹកកកបានបោកបក់នាំយកពួកគេទៅបាត់យ៉ាងឆាប់រហ័សបំផុត។​ បើតាមអាជ្ញាធរបារាំងបានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំង ៤នាក់នោះគឺមានជនរងគ្រោះចំនួន ២នាក់គឺជាមគ្គុទ្ទេសក៍នាំផ្លូវគេដើរឡើងលើភ្នំទឹកកក។ គិតរហូតមកទល់នឹងពេលនេះគឺអាជ្ញាធរបារាំងកំពុងតែដុតដៃដុតជើងតាមស្វែងរកមនុស្ស ២នាក់ដែលកំពុងបាត់ខ្លួននៅក្រោមគំនរទឹកកកនោះហើយ ខណៈគេមិនរំពឹងខ្ពស់ថា ពួកគេអាចនៅមានជីវិតរស់នោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time

    April 10, 2023
  • អន្តរជាតិ

    ចិន៖ តុលាការចិនសម្រេចកាត់ទោសបុរសម្នាក់ឲ្យជាប់គុកចំនួន ៦ខែ ចំពោះសកម្មភាពដែលគាត់បានទៅបង្អើលសត្វមាន់របស់អ្នកជិតខាងឲ្យងាប់អស់ចំនួន ១,១០០ក្បាល។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Hunan ភាគខាងត្បូងប្រទេសចិន និងបានកើតឡើងកាលពីអំឡុងខែមេសា ឆ្នាំកន្លងទៅម្ល៉េះ តែសេចក្តីសម្រេចផ្លូវការរបស់តុលាការជុំវិញករណីដ៏កម្រនេះ ទើបត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ។ ប្រភពខាងលើបានបន្តថា ជនជាប់ចោទក្នុងករណីបង្អើលសត្វមាន់ឲ្យងាប់នេះគឺមានឈ្មោះថាលោក Gu ខណៈភាគីខាងជនរងគ្រោះគឺលោក Zhong ជាម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ដ៏ធំមួយ ខណៈបុរសទាំង ២នាក់នេះគឺជាអ្នកជិតខាងនឹងគ្នា។ មុនពេលកើតហេតុលោក Gu បានខឹងលោក Zhong យ៉ាងខ្លាំង បន្ទាប់ពីម្ចាស់កសិដ្ឋានចិញ្ចឹមមាន់រូបនេះបានកាប់ដើមឈើមួយដើមនៅព្រំដីដោយមិនបានប្រាប់រូបគាត់ជាមុន។ ក្នុងយប់កើតហេតុនោះលោក Gu បានលួចដើរចូលទៅក្នុងកសិដ្ឋានចិញ្ចឹមមាន់របស់លោក Zhong ហើយបានបើកពិលបាញ់ចំភ្នែកហ្វូងសត្វមាន់ ធ្វើឲ្យមាន់ផ្អើលហើរជាន់ក្បាលគ្នារហូតដល់មានសត្វមាន់ងាប់ចំនួន ៤៦០ក្បាល ខណៈក្រោយកើតមានហេតុការណ៍នេះអាជ្ញាធរចិនបានបង្គាប់ឲ្យលោក Gu បង់ប្រាក់ចំនួន ៣,០០០យន់ (៤៣៦ដុល្លារ)

    April 10, 2023
  • អន្តរជាតិ

    ចិន៖ ចិនគ្រោងនឹងប្រើប្រាស់គ្រាប់ពិតដើម្បីបិទបញ្ចប់ការធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមេសានេះ។ គួរកត់សម្គាល់ថា ចិនបានបើកការធ្វើសមយុទ្ធយោធានៅលើតំបន់ឆ្នេរសមុទ្រជុំវិញកោះតៃវ៉ាន់រយៈពេល ៣ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទីសៅរ៍ ទី៨ រហូតមកដល់ថ្ងៃ ចន្ទ ទី១០ ខែមេសានេះ។ ព័ត៌មានចុងក្រោយមួយដែលគេអាចទទួលបានពីការធ្វើសមយុទ្ធយោធានេះគឺ ចិនបានប្រើប្រាស់នាវាចម្បាំងចំនួន ៣គ្រឿង យន្តហោះចម្បាំងចំនួន ១៣គ្រឿង រួមជាមួយនិងកងទ័ពជើងទឹក និងជើងអាកាសជាច្រើននាក់ផងដែរ។ គួរបញ្ជាក់ផងដែរថា ភាពតានតឹងរវាងទីក្រុងប៉េកាំងជាមួយនិងទីក្រុងតៃប៉ិនៅពេលនេះគឺត្រូវបានកើតឡើងជាថ្មីម្តងទៀត ក្រោយពេលដែលលោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានអញ្ជើញចូលជួបជាមួយ និងលោក Kevin McCarthy ដែលជាអ្នកនាំពាក្យសេតវិមានអាមេរិកកាលពីដើមសប្តាហ៍មុន៕ 

    April 10, 2023
  • អន្តរជាតិ

    ថៃ៖ អាជ្ញាធរថៃសម្រេចបន្ថែមថ្ងៃឈប់សម្រាកនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីថៃ ឬជាធម្មតាគេតែងហៅ “សង្ក្រាន្តថៃ” រហូតដល់ ៥ថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន National Thailand នៅថ្ងៃសោរ៍ ទី៨ ខែមេសានេះ។ ការសម្រេច​ខាងលើនេះគឺត្រូវបានធ្វើឡើងដើម្បីអនុញ្ញាតឲ្យពលរដ្ឋមានពេលវេលាឈប់សម្រាកបានយូរជាងមុន ខណៈថ្ងៃឈប់សម្រាកផ្លូវការនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីថៃនៅក្នុងឆ្នាំនេះគឺមានរយៈពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ១៥ ខែមេសា។ ប្រភពខាងលើបានបន្តថា តាមគម្រោងគឺអាជ្ញាធរថៃនឹងបន្ថែមថ្ងៃឈប់សម្រាកចំនួនមួយថ្ងៃគឺនៅថ្ងៃ ចន្ទ ទី១៧ ខែមេសា ដូចនេះគឺមានន័យថា ពលរដ្ឋថៃអាចឈប់សម្រាកក្នុងពិធីចូលឆ្នាំប្រពៃណីថៃបានរហូតដល់ ៥ថ្ងៃជាប់គ្នា ពោលគឺចាប់ពីថ្ងៃ ព្រហស្បតិ៍ ទី១៣ រហូតដល់ ថ្ងៃចន្ទ ទី១៧ ខែមេសា។ គួរបញ្ជាក់ជូនថា

    April 8, 2023
  • អន្តរជាតិ

    ចិន៖ ទីក្រុងប៉េកាំងបានប្រកាសថា នឹងបើកធ្វើសមយុទ្ធយោធានៅជុំវិញកោះតៃវ៉ាន់ចំនួន ៣ថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសោរ៍ ទី៨ ខែមេសានេះ។ បើតាមទីបញ្ជាការកងទ័ពរំដោះប្រជាជនចិនបានបញ្ជាក់ថា តាមគម្រោងគឺសមយុទ្ធយោធានេះនឹងត្រូវចាប់ផ្តើមពីថ្ងៃទី ៨ ខែមេសានេះតទៅតែម្តង ដ្បិតក្បួនយោធាមួយចំនួនរបស់ចិនបានកំពុងតែវត្តមាននៅលើទីតាំងដែលគេគ្រោងនឹងធ្វើសមយុទ្ធយោធានោះរួចស្រាប់ទៅហើយ។ បើតាមក្រសួងការពារជាតិតៃវ៉ាន់បានឲ្យដឹងថា គិតត្រឹមម៉ោង ៦ ព្រឹកនៅក្នុងថ្ងៃសោរ៍ ទី ៨ ខែមេសានេះគឺចិនបានដាក់ពង្រាយនាវាចម្បាំងចំនួន ៣គ្រឿង និងយន្តហោះចម្បាំងចំនួន ១៣គ្រឿងនៅតំបន់ឆ្នេរសមុទ្រជុំវិញកោះតៃវ៉ាន់រួចស្រាប់ទៅហើយ ខណៈសំឡេងផ្ទុះអាវុធណាមួយនៅមិនទាន់កើតមាននៅឡើយទេ។ គួរបញ្ជាក់ផងដែរថា ភាពតានតឹងរវាងទីក្រុងប៉េកាំងជាមួយនិងទីក្រុងតៃប៉ិនៅពេលនេះគឺត្រូវបានកើតឡើងជាថ្មីម្តងទៀត ក្រោយពេលដែលលោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានអញ្ជើញចូលជួបជាមួយ និងលោក Kevin

    April 8, 2023
  • អន្តរជាតិ

    តៃវ៉ាន់៖ ទីក្រុងតៃប៉ិបានឲ្យដឹងថា ចិនបានបញ្ជូននាវាចម្បាំង​និងយន្តហោះចម្បាំងទៅជុំវិញកោះតៃវ៉ាន់ ២ថ្ងៃជាប់គ្នាហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី៧ ខែមេសានេះ។ បើតាមក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់ថា នាវាចម្បាំងដែលចិនបានបញ្ជូនទៅកាន់ដែនសមុទ្រជុំវិញកោះតៃវ៉ាន់នោះគឺមានចំនួន ៣គ្រឿង ខណៈយន្តហោះចម្បាំងវិញគឺមានចំនួន ១គ្រឿង និងមានឧទ្ធម្ភាគចក្រប្រឆាំងនាវាមុជទឹក ១គ្រឿង។ គួរកត់សម្គាល់ថា ភាពតានតឹងរវាងចិននិងតៃវ៉ាន់នៅពេលនេះគឺបានកើតឡើងបន្ទាប់ពីលោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានអញ្ជើញចូលជួបជាមួយ និងលោក Kevin McCarthy ដែលជាអ្នកនាំពាក្យសេតវិមានអាមេរិកកាលពីដើមសប្តាហ៍នេះ។ យ៉ាងណាក្តី គិតរហូតមកទល់នឹងពេលនេះគេនៅមិនទាន់ឃើញមានការផ្ទុះអាវុធណាមួយនៅឡើយទេ ខណៈកោះតៃវ៉ាន់ក៏នៅមិនទាន់បញ្ចេញប្រតិកម្មតបវិញយ៉ាងណានៅឡើយដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    April 7, 2023
  • អន្តរជាតិ

    ការសិក្សាមួយបានរកឃើញថា ព្រៃ Amazon បានរួមចំំណែកជួយសន្សំសំចៃប្រាក់របស់ប្រជាពលរដ្ឋពីការទៅព្យាបាលជំងឺផ្សេងៗ ដែលមានតម្លៃសរុបប្រមាណជា ២ពាន់លានដុល្លារនៅក្នុងមួយឆ្នាំ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានបញ្ជាក់ថា ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយអង្គការ EcoHealth Alliance ដែលជាស្ថាប័នជំនាញផ្នែកបរិស្ថានមានមូលដ្ឋាននៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ លទ្ធផលនៅក្នុងការសិក្សាបានបង្ហាញថា ព្រៃ Amazon បានរួមចំណែកយ៉ាងសកម្មក្នុងការស្រូបយកជាតិពុលក្នុងបរិយាកាសនិងការបំពុលបរិស្ថានផ្សេងៗបានយ៉ាងច្រើន ដែលជាផ្នែកមួយជួយទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋប្រហែលជា ១៥លាននាក់ត្រូវកើតមានបញ្ហាប្រព័ន្ធដង្ហើមនិងសរសៃរឈាមបេះដូង។ នៅក្នុងការសិក្សាគេបានប្រៀបធៀបថា ប្រសិនបើគ្មានព្រៃ Amazon នោះទេគឺនឹងមានពលរដ្ឋប្រហែល ១៥លានត្រូវកើតមានបញ្ហាសុខភាពដូចបានជម្រាបជូនខាងលើ ​ហើយការព្យាបាលអាចនឹងមានតម្លៃសរុបរហូតដល់ ២ពាន់លានដុល្លារនៅក្នុងមួយឆ្នាំៗ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍

    April 7, 2023
  • អន្តរជាតិ

    ថៃ៖ បុរសជនជាតិចិនម្នាក់បានជួលស្រីស្អាតចំនួន ១០នាក់ឲ្យទៅរាំនៅមុខរូបសំណាក់អ្នកតាមួយកន្លែងយ៉ាងភ្ញាក់ផ្អើលបំផុត នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger កាលពីថ្ងៃពុធ ទី៥ ខែមេសាម្សិលមិញនេះ។ សកម្មភាពរាំច្រៀងយ៉ាងសប្បាយនៅមុខរូបសំណាក់អ្នកតាជាច្រើនអង្គនេះបានកើតឡើងនៅក្នុងខេត្ត Kamphaeng Phet ភាគកណ្តាលប្រទេសថៃ ខណៈបុរសជនជាតិចិនដែលជាអ្នករៀបចំកម្មវិធីដ៏ចម្លែកនេះត្រូវបានគេដឹកថា គឺជាអ្នកជំនួញដែលទើបរកស៊ីកាក់កបបានប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ ប្រភពខាងលើបានបន្តថា ស្រ្តីដែលជាអ្នករាំទាំងអស់នោះគឺសុទ្ធតែជារាំអាជីព មានសម្រស់ស្រស់ស្អាត ហើយក្នុងពេលទៅរាំនោះមានអ្នកខ្លះស្លៀកទាំងឈុតប៊ីគីនីទៀតផង។ ក្នុងពេលរាំនោះក្រុមស្រ្តីជាអ្នករាំក៍បាននាំគ្នាស្រែកបន្ទរតាមបទភ្លៀងនូវពាក្យដែលមានន័យថា “មាន មាន មាន មាន” ព្រមៗគ្នាផងដែរ។ ចំពោះមូលហេតុនៅពីក្រោយការរៀបចំកម្មវិធីយ៉ាងចម្លែកនេះវិញគឺត្រូវបានអ្នកជំនួយជនជនជាតិចិនរូបនេះបញ្ជាក់ថា វាគឺជាតង្វាយដែលគាត់ត្រូវតែរៀបចំដើម្បីលាបំណន់ចំពោះមុនអ្នកតា ដ្បិតនាពេលកន្លងមករូបគាត់ធ្លាប់ធ្វើការបន់ស្រន់និងស្បថចំពោះមុខអ្នកតាថា រូបគាត់នឹងថ្វាយនូវតង្វាយប្រភេទនេះបើសិនអ្នកតាជួយឲ្យជំនួញរបស់គាត់ជោគជ័យ ហើយជាក់ស្តែងនូវពេលនេះគឺជំនួយរបស់គាត់ពិតជាទទួលបានជោគជ័យមែន៕ អត្ថបទ៖ ភក្តី ប្រភព៖ The Thaiger

    April 6, 2023
  • អន្តរជាតិ

    វៀតណាម៖ រដ្ឋាភិបាលនៃប្រទេសវៀតណាមគ្រោងនឹងបើកការស៊ើបអង្កេតទ្រង់ទ្រាយធំ​និងជាលក្ខណៈផ្លូវការមួយទៅលើបណ្តាញសង្គម​ TikTok នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌​មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៦ ខែមេសានេះ។ វិធានការខាងលើនេះត្រូវបានដាក់ចេញក្រោយគេបានមើលឃើញថា វីដេអូដែលមាននៅលើបណ្តាញសង្គម TikTok ក្នុងប្រទេសវៀតណាមកាលពីពេលថ្មីៗនេះមានភ្ជាប់នូវខ្លឹមសារអវិជ្ជមានមួយចំនួន ដូចជាការប្រមាថ ព័ត៌មានមិនពិត ព័ត៌មានបែបបំពុលសង្គម និងជំនឿអរូបិយបែបជ្រុលនិយមជាដើម។ បើតាមលោក Le Quang Tu រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា តាមគម្រោងគឺប្រតិបត្តិការណ៍ស៊ើបអង្កេតនេះនឹងត្រូចាប់ផ្តើមនៅដើមខែឧសភាខាងមុខនេះដើម្បីធានាឲ្យបានថា កម្មវិធីកំពុងពេញ​និយមមួយនេះបានគោរពនូវបទបញ្ញតិស្តីពីការគ្រប់គ្រងមាតិកា ការបង់ពន្ធ និងគោលការពាណិជ្ជកម្មមួយចំនួនផងដែរ។ លោករដ្ឋមន្រ្តីរូបនេះបានបន្តថា ក្នុងត្រីមាសទី ៤ កាលពីឆ្នាំកន្លងទៅ អាជ្ញាធរវៀតណាមធ្លាប់បានស្នើទៅកាន់ក្រុមហ៊ុន TikTok ឲ្យលុបចោលគណនីចំនួន ១,៧លានគណនីម្តងរួចហើយ​ ក្រោយគណនីទាំងនោះបានបង្ហោះនូវព័ត៌មានបែបញុះញង់ដែលធ្វើឲ្យប៉ះពាល់រដ្ឋាភិបាលយ៉ាងខ្លាំង៕

    April 6, 2023