- Pheakdey
- អន្តរជាតិ
ជប៉ុន៖ បុរសជនជាតិជប៉ុនម្នាក់ត្រូវពិន័យជាប្រាក់ចំនួន ១,៤៤លានយេន (ប្រហែល ១០,៩០០ដុល្លារអាមេរិក) ក្រោយរូបគាត់បានធ្វើសកម្មភាពជក់បារីនៅកន្លែងធ្វើការងារនិងក្នុងម៉ោងបំពេញការងារ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Next Shark នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនានេះ។ បុរសដែលត្រូវរងនូវការពិន័យជាប្រាក់ដ៏ច្រើននេះគឺជាមន្ត្រីរាជការកំពុងបម្រើការងារនៅក្នុងមន្ទីរហិរញ្ញវត្ថុក្នុងទីក្រុងអូសាកា ដែលជាទីក្រុងកំពង់ផែធំបំផុតនៅក្នុងប្រទេសជប៉ុន។ គួរបញ្ជាក់ជូនថា ទីក្រុងអូសាកាបានផ្តើមអនុវត្តច្បាប់ហាមមិនឲ្យមានការជក់បារីនៅក្នុងបរិវេណស្ថាប័នរដ្ឋនៅក្នុងឆ្នាំ ២០០៨ ហើយនៅក្នុងឆ្នាំ ២០១៩ ទីក្រុងដែលជាប្រភពសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏សំខាន់មួយនេះមួយនេះបានអនុវត្តច្បាប់ស្តីពីការជក់បារីមួយបន្ថែមទៀត គឺហាមឃាត់មិនឲ្យមន្ត្រីរាជការជក់បារីនៅក្នុងម៉ោងបំពេញការងារនោះទេ។ បើទោះជាមានច្បាប់យ៉ាងតឹងរឹងដូចនេះក្តី តែបុរសអាយុ ៦១ឆ្នាំក្នុងករណីខាងលើនេះនៅតែលួចទៅជក់បារីក្នុងម៉ោងធ្វើការងារនិងជក់នៅក្នុងបរិវេណនៃកន្លែងបំពេញការងារ ហើយបើយោងទៅតាមការស៊ើបង្កេតគេបានរកឃើញថា គាត់បានលួចទៅជក់បារីប្រមាណជា ៤,៥០០ដងក្នុងរយៈពេល ១៤ឆ្នាំចុងក្រោយនេះ ហើយបើគិតជាពេលវេលាសរុបវិញគឺគាត់បានលួចម៉ោងធ្វើការងារអស់ចំនួន ៣៥៥ម៉ោង និង ១៩នាទី។ សូមបញ្ជាក់ជូនថា ប្រាក់ដែលគេត្រូវពិន័យពីបុរសរូបនេះ
March 31, 2023 - អន្តរជាតិ
អាមេរិក៖ លោក Donald Trump បានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេដែលត្រូវប្រឈមនឹងការជាប់ទោសព្រហ្មទណ្ឌ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី៣១ ខែមីនានេះ។ ការចុះផ្សាយអត្ថបទនេះត្រូវបានធ្វើឡើងក្រោយគណៈវិនិច្ឆ័យនៅសង្កាត់ Manhattan ក្រុងញូវយ៉កសម្រេចធ្វើការចោទប្រកាន់ជាផ្លូវការចំពោះលោក Donald Trump ជុំវិញករណីដែលរូបលោកបានផ្តល់ប្រាក់យ៉ាងសម្ងាត់ទៅឲ្យតារាសម្តែងរឿងអាសអាភាសម្នាក់គឺអ្នកនាង Stormy Daniels។ គួររម្លឹកជូនថា រឿងអាស្រូវរបស់លោក Donald Trump បានកើតមានឡើងតាំងពីឆ្នាំ ២០០៦ម្ល៉េះ ដោយពេលនោះរូបលោកនៅមានអាយុ ៦០ឆ្នាំ ខណៈអ្នកនាង Stormy Daniels កំពុងមានអាយុ ២៧ឆ្នាំ។ យោងតាមការស៊ើបអង្កេត គឺគេបានរកឃើញថា លោក Donald Trump
March 31, 2023 - អន្តរជាតិ
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្ស ៣៥នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅក្នុងហេតុការណ៍បាក់ដំបូលប្រាសាទមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី៣១ ខែមីនានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងអំឡុងពេលដែលពលរដ្ឋឥណ្ឌាជាច្រើននាក់កំពុងរៀបចំពីបុណ្យ Rama Navami ដែលជាពិធីបុណ្យដ៏សំខាន់មួយសម្រាប់អ្នកកាត់សាសនាហិណ្ឌូ។ ប្រភពខាងលើបានបន្តថា មូលហេតុដែលធ្វើឲ្យដំបូលប្រាសាទនោះបាក់ធ្លាក់ចុះមកក្រោមគឺដោយសារតែដំបូលនោះពុកផុយដោយខ្លួនឯង ដ្បិតវាមានអាយុកាលចាស់ខ្លាំងណាស់ទៅហើយ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ មានពលរដ្ឋចំនួន ១៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅព្យាបាលទៅមន្ទីរពេទ្យជាបន្ទាន់ ហើយពលរដ្ឋ ១៨នាក់ផ្សេងទៀតត្រូវបានគេជួយសង្គ្រោះចេញពីក្រោមគំនរបាក់បែកបានទាន់ពេលវេលា ខណៈពួកគេមិនបានរងរបួសធ្ងន់ធ្ងរនោះទេ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
March 31, 2023 - អន្តរជាតិ
ថៃ៖ បុរសម្នាក់ដែលបានគូរវាសធ្វើឲ្យប្រឡាក់ជញ្ជាំងវត្តព្រះកែវនៅក្នុងទីក្រុងបាងកក ប្រទេសថៃ ត្រូវប្រឈមនឹងការជាប់គុកក្នុងរយៈពេលរហូតដល់ ៧ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីល្ងាចថ្ងៃពុធ ទី២៩ ខែមីនានេះ។ បុរសដែលជាជនសង្ស័យក្នុងករណីខាងលើនេះមានឈ្មោះថា Suttawee Soikham អាយុ ២៤ឆ្នាំ ហើយរូបគាត់ត្រូវបានគេស្គាល់ថា គឺជាសកម្មជននយោបាយដ៏មោះមុតម្នាក់ ដែលមាននិន្នាការប្រឆាំងទៅនឹងរដ្ឋាភិបាលថៃនិងរបបរាជានិយម។ គួរបញ្ជាក់ជូនថា វត្តព្រះកែវដែលជាទីកន្លែងកើតហេតុនោះគឺជាផ្នែកមួយរបស់ព្រះបរមរាជរាំងថៃ និងជាទីសក្ការៈបូជារបស់ព្រះមហាក្សត្រថៃផងដែរ។ ចំពោះសកម្មភាពរបស់លោក Suttawee Soikham ដែលបានយកស្រ្ពាយពណ៌ទៅបាញ់នៅលើជញ្ជាំងវត្តនោះ គឺត្រូវបានអាជ្ញាធរថៃចោទប្រកាន់ថា ជាសកម្មភាពប្រមាថព្រះមហាក្សត្រថៃ ហើយបើយោងទៅតាមក្រមព្រហ្មទណ្ឌលេខ ១១២នៅក្នុងច្បាប់ប្រទេសថៃបានកំណត់ថា ជនល្មើសក្នុងករណីនេះអាចប្រឈមនឹងការជាប់គុករហូតដល់ ៧ឆ្នាំ ឬពិន័យជាប្រាក់ចំនួន ៧០០,០០០បាត (២០,៤៤៣ ដុល្លារ) ឬអនុវត្តទាំងការជាប់គុកនិងពិន័យជាប្រាក់ព្រមគ្នាតែម្តង៕
March 30, 2023 - អន្តរជាតិ
ជប៉ុន៖ រដ្ឋាភិបាលនៃប្រទេសជប៉ុនគ្រោងនឹងដាក់ឲ្យប្រើប្រាស់សៀវភៅពុម្ពសម្រាប់សិស្សនៅកម្រិតបឋមសិក្សាស៊េរីថ្មី ដែលមានបញ្ចូលនូវ QR Code នៅតាមទំព័រសៀវភៅដើម្បីអនុញ្ញាតឲ្យសិស្សានុសិស្សអាចស្កេនមើលរូបភាព និងស្តាប់សំឡេងនៅក្នុងមេរៀនបាន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនានេះ។ តាមគម្រោងគឺសៀវភៅពុម្ពសម្រាប់សិស្សាជំនាន់ថ្មីនេះនឹងត្រូវដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ ២០២៤ខាងមុខនេះ និងនៅគ្រប់សាលារៀនទាំងអស់នៅទូទាំងប្រទេសជប៉ុន។ បើតាមក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុនបានបញ្ជាក់ថា សៀវភៅដែលគេគ្រោងនឹងបញ្ចូល QR Code នោះមានចំនួន ១៤៩ក្បាល សម្រាប់ប្រើប្រាស់នៅក្នុងមុខវិទ្យាចំនួន ១១មុខផ្សេងគ្នា។ ប្រភពខាងលើបានបន្តថា គំនិតផ្តួចផ្តើមឲ្យមានការប្រើប្រាស់សៀវភៅឌីជីថលនេះបានកើតឡើងក្រោយការមើលឃើញពីសារៈសំខាន់របស់វាតាំងពីជំនាន់ដែលមានការរាតត្បាតជំងឺកូវីដ-១៩ម្លេះ ពោលគឺអំឡុងពេលដែលសិស្សានុសិស្សត្រូវរៀនតាមប្រព័ន្ធ Online ឬសិស្សាពីចម្ងាយ។ ក្រសួងអប់រំជប៉ុនជឿជាក់ថា
March 30, 2023 - អន្តរជាតិ
ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ឆេះសាឡាងដឹកអ្នកដំណើរដ៏ធំមួយនៅក្នុងប្រទេសហ្វីលីពីន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងតាំងតែពីល្ងាចថ្ងៃពុធម្សិលមិញម្លេះ នៅឯតំបន់ឆ្នេរសមុទ្រក្នុងខេត្ត Basilan ភាគខាងត្បូងប្រទេសហ្វីលីពីន ហើយនៅលើសាឡាងនោះមានផ្ទុកមនុស្សសរុបចំនួន ៤៣០នាក់។ ប្រភពខាងលើបានបន្តថា គិតត្រឹមពេលនេះគឺនៅមានមនុស្សចំនួន ៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅក្នុងចំណោមមនុស្សចំនួន ២៥០នាក់ដែលបានសម្រេចលោតចូលទឹកសមុទ្រនៅពេលដែលអគ្គីភ័យផ្តើមឆាបឆេះនៅលើសាឡាង ហើយក៏មានមនុស្សមួយចំនួនបានរងរបួសផងដែរ។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់រកឃើញហេតុផលពិតប្រាកដដែលជំរុញឲ្យមានភ្លើងឆេះនៅលើសាឡាងកំពុងធ្វើដំណើរឆ្លងកាត់សមុទ្រមួយគ្រឿងនេះនៅឡើយទេ ខណៈអាជ្ញាធរហ្វីលីពីនកំពុងបើកការស៊ើបអង្កេតជុំវិញករណីនេះជាបន្ទាន់ដើម្បីរកឲ្យឃើញមូលហេតុជាក់ស្តែងនិងអ្នកដែលត្រូវទទួលខុសត្រូវចំពោះហេតុការណ៍ដ៏កម្រមួយនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
March 30, 2023 - អន្តរជាតិ
ជប៉ុន៖ រដ្ឋាភិបាលនៃប្រទេសជប៉ុនបានសម្រេចធ្វើការដោះស្រាយបញ្ហាធ្លាក់ចុះនៃអត្រាកំណើតប្រជាជនជាជម្រើសអទិភាពមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅថ្ងៃអង្គារ ទី២៨ ខែមីនានេះ។ ការសម្រេចដាក់ចេញផែនការខាងលើនេះត្រូវបានធ្វើឡើងក្រោយពេលអត្រាកំណើតប្រជាជននៅជប៉ុនបានបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្នុងរយៈពេលជាច្រើនឆ្នាំចុងក្រោយនេះ ខណៈនៅក្នុងរយៈពេលពេញមួយឆ្នាំនៃឆ្នាំ ២០២២ កន្លងទៅនេះ គឺនៅក្នុងប្រទេសជប៉ុនទាំងមូលមានពលរដ្ឋកើតថ្មីមិនដល់ ៨០០,០០០នាក់នោះទេ។ ប្រភពខាងលើបានបន្តថា ស្របពេលដែលរដ្ឋាភិបាលជប៉ុនកំពុងមានការព្រួយបារម្ភចំពោះអត្រាកំណើតរបស់ប្រជាជនដែលកាន់តែធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំនេះ គេបានសង្កេតឃើញថា មានពលរដ្ឋជាស្រ្តីនៅក្នុងប្រទេសជប៉ុនតិចតួចបំផុតដែលបានចាប់អារម្មណ៍អំពីបញ្ហានេះ។ សូមបញ្ជាក់ជូនថា អត្រាកំណើតនៅក្នុងប្រទេសជប៉ុនបានបន្តធ្លាក់ចុះក្នុងរយៈពេល ៧ឆ្នាំជាប់ៗគ្នាបើគិតត្រឹឆ្នាំ ២០២២ ហើយនៅក្នុងសង្គមជប៉ុននាពេលបច្ចុប្បន្ននេះគឺពលរដ្ឋភាគច្រើនមិនសូវខ្វល់ខ្វាយចំពោះរឿងរៀបការឡើយ។ ចំពោះអ្នករៀបការរួចមួយចំនួនវិញក៏មិនមានគម្រោងយកកូនច្រើននាក់ដែរ ហើយជប៉ុនត្រូវបានគេមើលឃើញថា គឺជាប្រទេសមួយដែលសម្បូរទៅដោយពលរដ្ឋជាមនុស្សចាស់ច្រើនជាងពលរដ្ឋវ័យក្មេង៕ អត្ថបទ៖ ភក្តី ប្រភព៖បាងកកប៉ុស្តិ៍
March 28, 2023 - អន្តរជាតិ
អេក្វាឌ័រ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៧នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅក្នុងហេតុការណ៍បាក់ដីដ៏ឆាប់រហ័សមួយនៅក្នុងប្រទេសអេក្វាឌ័រ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅថ្ងៃអង្គារ ទី២៨ ខែមីនានេះ។ ហេតុការណ៍អកុសលមួយនេះបានកើតឡើងយ៉ាងកម្របំផុតនៅតំបន់ភាគខាងត្បូងនៃប្រទេសអេក្វាឌ័រ ក្រោយតំបន់កើតហេតុមួយនេះបានរងនូវសម្ពាធទឹកភ្លៀងក្នុងបរិមាណយ៉ាងជោគជាំនិងជាច្រើនថ្ងៃបន្តបន្ទាប់គ្នា។ បើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយអេក្វាឌ័របានបញ្ជាក់ថា គិតត្រឹមពេលនេះគេបានរកឃើញមនុស្សចំនួន ២៧នាក់បានរងរបួសនិងត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ ខណៈពលរដ្ឋចំនួន ៥០នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួន។ ចំពោះផលប៉ះពាល់ដោយប្រយោលវិញគឺគិតត្រឹមពេលនេះមានផ្ទះចំនួន ១៦៣ខ្នងត្រូវបានបំផ្លាញទាំងស្រុង ផ្លូវថ្នល់សំខាន់ៗជាច្រើនកន្លែងត្រូវបានកាត់ផ្តាច់ មានពលរដ្ឋប្រមាណជា ៥០០នាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាពដើម្បីស្នាក់នៅជាបណ្តោះអាសន្នសិន ខណៈពលរដ្ឋនៅក្បែរតំបន់កើតហេតុមួយចំនួនត្រូវរស់នៅដោយគ្មានចរន្តអគ្គិសនីប្រើប្រាស់៕ អត្ថបទ៖ ភក្តី ប្រភព៖ The Strait Time
March 28, 2023 - អន្តរជាតិ
ថៃ៖ ពលរដ្ឋថៃមួយក្រុមបាននាំគ្នាធ្វើការបរិច្ចាគប្រហិតជាង ៥០០គីឡូក្រាមដើម្បីអបអរថៃ្ងខួបកំណើតរបស់តារាចម្រៀង K-pop មានដើមកំណើតថៃ គឺអ្នកនាង Lisa ដែលជាសមាជិកម្នាក់របស់ក្រុមតារាចម្រៀងស្រី Blackpink និងជាតារាចម្រៀងស្រីដែលកំពុងមានភាពល្បីល្បាញយ៉ាងខ្លាំងនៅជុំវិញពិភពលោក។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនានេះបានបញ្ជាក់ថា ក្រុមពលរដ្ឋដែលបានយកប្រហិតធ្វើជាប្រធានបទសំខាន់នៅក្នុងថ្ងៃខួបកំណើតរបស់ Lisa នោះគឺជាក្រុមអ្នកលក់ប្រហិតនៅចំណតរថភ្លើងមួយកន្លែង ដែលស្ថិតនៅក្នុងខេត្ត Buri Ram ភាគខាងជើងប្រទេសថៃ។ ប្រភពខាងលើបានបន្តថា ខេត្តខាងលើនេះគឺជាខេត្តកំណើតរបស់តារាចម្រៀង Lisa ហើយនាពេលកន្លងមកក្នុងពេលទៅលេងស្រុកកំណើតតារាចម្រៀងវ័យ ២៧ឆ្នាំរូបនេះក៏បានទៅទិញប្រហិតនៅទីតាំងខាងលើនេះញ៉ាំផងដែរ ដ្បិតវាជាអាហារដែលនាងចូលចិត្តតាំងពីនៅក្មេងម្លេះ។ ដំណឹងដែលតារាលំដាប់អន្តរជាតិរូបនេះទៅទិញប្រហិតលក់តាមដងផ្លូវញ៉ាំយ៉ាងសាមញ្ញបំផុតនេះត្រូវបានបណ្តាញសារព័ត៌មានល្បីៗជាច្រើនយកទៅចុះផ្សាយយ៉ាងព្រោងព្រាត ហើយវាក៏បានជួយផ្សព្វផ្សាយឲ្យកន្លែងលក់ប្រហិតនោះក្លាយជាកន្លែងលក់ប្រហិតដាច់បំផុតផងដែរ។ ព្រោះហេតុផលនេះហើយទើបក្រុមអ្នកលក់ប្រហិតសម្រេចធ្វើការបរិច្ចាគប្រហិតសរុបរាប់រយគីឡូក្នុងថ្ងៃខួបកំណើតរបស់ Lisa ដើម្បីទុកជាការថ្លែងអំណរគុណចំពោះរូបនាង ដែលបានជួយធ្វើឲ្យអាជីវកម្មរបស់ពួកគាត់រីកចម្រើនយ៉ាងខ្លាំង។ សូមបញ្ជាក់ជូនថា ខួបកំណើតគំរប់វ័យ ២៦
March 28, 2023 - អន្តរជាតិ
អាមេរិក៖ ក្រុមហ៊ុន Walt Disney ដែលជាក្រុមហ៊ុនផលិតខ្សែភាពយន្ត គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ និងផ្តល់សេវាកំសាន្តដ៏ធំរបស់អាមេរិកនោះបានចាប់ផ្តើមអនុវត្តគម្រោងបញ្ឈប់បុគ្គលិករបស់ខ្លួនចំនួន ៧,០០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនានេះ។ គួររម្លឹកជូនថា គម្រោងកាត់បន្ថយបុគ្គលិកខាងលើនេះត្រូវបានក្រុមហ៊ុនជូនដំណឹងតាំងពីដើមឆ្នាំនេះម្ល៉េះ ខណៈការសម្រេចបញ្ឈប់បុគ្គលិកក្នុងចំនួនដ៏ច្រើនដូចនេះគឺត្រូវបានធ្វើឡើងនៅក្រោមហេតុផលថា ដើម្បីគ្រប់គ្រងលើការចំណាយរបស់ក្រុមហ៊ុនឲ្យស្របទៅនឹងប្រាក់ចំណូលដែលក្រុមហ៊ុនអាចរកបាន។ ប្រភពខាងលើបានបន្តថា ក្រុមហ៊ុន Walt Disney បានផ្តើមជួបប្រទះនូវការបរាជ័យជាលើកដំបូងនៅពេលដែលក្រុមហ៊ុនចាប់ផ្តើមរកប្រាក់ចំណូលតាមរយៈការធ្វើ Video Streaming ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Netflix Inc. ហើយបូករួមជាមួយវិបត្តិសេដ្ឋកិច្ចសកលទៀតនោះគឺវាបានធ្វើឲ្យក្រុមហ៊ុនដ៏ធំមួយនេះត្រូវខាតបង់ប្រាក់រាប់ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ បើតាមលោក Bob Iger ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Walt Disney បានបញ្ជាក់ថា
March 28, 2023









