- Pheakdey
- អន្តរជាតិ
ថៃ៖ ការបញ្ជាទិញអីវ៉ាន់តាមប្រព័ន្ធ Online បានក្លាយជាជម្រើសដ៏ពេញនិយមមួយនាពេលបច្ចុប្បន្ននេះ ត្បិតវាបានផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់អ្នកទិញ និងអាចជួយសន្សំសំចៃពេលវេលាបានច្រើនផងដែរ។ អ្វីដែលជាចំណុចពិសេសមួយនេះទៀតនោះ គឺគេអាចផ្ញើអីវ៉ាន់ដែលបានបញ្ជាទិញរួចហើយនោះទៅកាន់អ្នកណាម្នាក់ផ្សេងទៀតក៏បាន ដោយគ្រាន់តែចំណាយប្រាក់លើសេវាកម្មដឹកបញ្ជូនបន្តិចបន្តួចតែប៉ុណ្ណោះ។ យ៉ាងណាក្តី ពេលខ្លះភាពងាយស្រួលខាងលើនេះ ក៏អាចធ្វើឲ្យម្ចាស់ទំនិញមួយចំនួនក្លាយជាជនរងគ្រោះផងដែរ។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈនេះបានឲ្យដឹងថា មានអ្នកដឹកបញ្ជូនម្នាក់នៅក្នុងប្រទេសថៃបានស៊ីដាច់ទំនិញរបស់ភ្ញៀវដែលមានតម្លៃជាង ២ពាន់ដុល្លារ និងបានរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ ប្រភពខាងបានបន្តថា ជនរងគ្រោះនៅក្នុងករណីខាងលើនេះ គឺអ្នកនាង Sunitra Boonyaem ដែលបានទិញបាច់ផ្កាអមដោយក្រដាសប្រាក់ចំនួន ៥៣,០០០បាត (ប្រមាណជា ១៥០០ដុល្លារ) សម្រាប់ផ្ញើទៅកាន់មិត្តប្រុសរបស់គាត់ ដើម្បីអបអរនៅក្នុងថ្ងៃបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យ។ អ្នកនាង Sunitra Boonyaem មិនបានប្រាប់មិត្តប្រុសរបស់គាត់ឲ្យបានដឹងរឿងនេះមុនទេ
February 23, 2023 - អន្តរជាតិ
ចិន៖ អាជ្ញាធរចិនសម្រេចបិទសាលារៀនជាច្រើនកន្លែងនៅក្នុងសប្តាហ៍នេះដើម្បីឆ្លើយតបនឹងការរាតត្បាតជាថ្មីម្តងទៀតនៃជំងឺកូវីដ-១៩។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈនេះបានបញ្ជាក់ថា សាលារៀនជាច្រើនកន្លែងដែលត្រូវបានបិទទ្វារជាបណ្តោះអាសន្ននោះគឺភាគច្រើនស្ថិតនៅក្នុងខេត្ត Hangzhou ភាគខាងត្បូងនៃប្រទេសចិន ខណៈខេត្តមួយនេះគឺជាខេត្តសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ចិនផងដែរ។ ប្រភពខាងលើបានបន្តថា ការរាតត្បាតជំងឺកូវីដ-១៩នៅក្នុងប្រទេសចិននៅពេលនេះគឺបានកើតឡើងនៅក្នុងចំណោមក្មេងតូចៗ ដែលមិនធ្លាប់បានឆ្លងជំងឺកូវីដ-១៩ ពីមុនមកនោះទេ។ យ៉ាងណាក្តី អាជ្ញាធរចិនមិនបានបញ្ជាក់ទេថា មានកុមារប៉ុន្មាននាក់ដែលបានឆ្លងជំងឺកូវីដ-១៩ នោះ ហើយគេក៏មិនបានដឹងដែរថា ក្មេងៗទាំងនោះបានចាក់វ៉ាក់ស៊ាំងរួចហើយឬក៏អត់នោះទេ។ សូមបញ្ជាក់ជូនថា ក្រៅតែពីត្រូវប្រឈមជាមួយនឹងកូវីដ-១៩ គឺនៅក្នុងពេលនេះជំងឺផ្តាសាយបក្សីក៏កំពុងផ្តើមរាតត្បាតនៅក្នុងប្រទេសចិនផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Strait Time
February 23, 2023 - អន្តរជាតិ
ថៃ៖ ក្រុមហ៊ុនបណ្តាញសង្គម TikTok បានសម្រេចធ្វើការហាមឃាត់មិនឲ្យអ្នកនយោបាយថៃប្រើប្រាស់បណ្តាញសង្គមមួយនេះសម្រាប់ធ្វើការឃោសនានិងផ្សព្វផ្សាយអំពីបញ្ហានយោបាយនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Nation Thailand ដែលបានចុះផ្សាយនៅព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈនេះ។ សេចក្តីបញ្ជាក់ខាងលើនេះត្រូវបានធ្វើឡើងដោយលោកស្រី Chanida Klyphun ដែលជាប្រធានផ្នែកគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន TikTok ប្រចាំនៅក្នុងប្រទេសថៃតាមរយៈការធ្វើសន្និសិទ្ធផ្លូវការមួយនៅក្នុងទីក្រុងបាងកក។ បើតាមលោកស្រី Chanida Klyphun បានបញ្ជាក់ថា ការសម្រេចធ្វើការហាមឃាត់នេះត្រូវបានធ្វើឡើងក្រោមហេតុផលថា TikTok គឺជាបណ្តាញសង្គមសម្រាប់ប្រើប្រាស់ក្នុងគោលបំណងកំសាន្តសប្បាយរបស់ពលរដ្ឋគ្រប់រូប ហើយវាមិនមែនជាកន្លែងសម្រាប់ផ្សព្វផ្សាយព័ត៌មានដែលអាចធ្វើឲ្យពលរដ្ឋមានការខ្វែងគំនិតគ្នានិងរើសអើងគ្នាដោយនិន្នាការនយោបាយនោះទេ ត្បិតវាអាចបង្កទៅជម្លោះនិងអំពើហិង្សាធ្ងន់ធ្ងរបាន។ យ៉ាងណាក្តី សម្រាប់ពលរដ្ឋទូទៅដែលជាក្រុមអ្នកគាំទ្របក្សនយោបាយណាមួយនៅក្នុងប្រទេសថៃនៅតែអាចបន្តប្រើប្រាស់គណនី TikTok ដើម្បីបង្ហាញទស្សនៈផ្ទាល់ខ្លួនរបស់ពួកគេបាន៕ អត្ថបទ៖ ភក្តី ប្រភព៖ Nation Thailand
February 22, 2023 - អន្តរជាតិ
ថៃ៖ បុរសជនជាតិម្នាក់ត្រូវបានគេចាត់ទុកថាគឺជាពលរដ្ឋគំរូម្នាក់ ក្រោយរូបគាត់បានធ្វើសកម្មភាពដ៏ស្មោះត្រង់មួយ ហើយអំពើល្អរបស់គាត់នោះត្រូវបានគេយកទៅចុះផ្សាយយ៉ាងផុសផុលនៅតាមបណ្តាញសង្គមនៅក្នុងប្រទេសថៃ។ បុរសដែលកំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំងនេះមានឈ្មោះថា Muhammad Yusou និងមានអាយុ ២៥ឆ្នាំ។ ចំពោះរឿងរ៉ាវដែលនាំឲ្យគេបានដឹងអំពីសកម្មភាពដ៏ល្អរបស់លោក Muhammad Yusou វិញគឺ ផ្តើមចេញពីការធ្វេសប្រហែលរបស់លោក Maazullah Khan Mongkhon អាយុ ២៧ ឆ្នាំ ដែលបានយកសំលៀកបំពាក់ទៅដាក់បោកនៅកន្លែងសាធារណៈមួយ ហើយក៏បានភ្លេចកាបូបដែលមានទ្រព្យសម្បត្តិយ៉ាងច្រើននៅទីនោះ។ ជាសំណាងល្អលោក Muhammad Yusou បានប្រទះឃើញកាបូបនោះនិងបានយកវាទុក ហើយមុននឹងចាកចេញពីកន្លែងកើតហេតុ លោក Muhammad Yusou បានព្យាយាមដើរទៅមុខកាមេរ៉ាសុវត្ថិភាពដើម្បីបង្ហាញលេខទូរស័ព្ទរបស់គាត់សម្រាប់ទាក់ទងយកកាបូបនេះទៅវិញ។ ក្រោយពេលដឹងថាបានបាត់កាបូបហើយ លោក Maazullah Khan Mongkhon ក៏បានទៅប្តឹងប៉ូលិស ហើយការស៊ើបអង្កេតត្រូវបានចាប់ផ្តើមឡើងដោយការពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុនោះ។ គ្រាន់តែបើកកាមេរ៉ាភ្លាមគេក៏ប្រទះឃើញសកម្មភាពរបស់លោក Muhammad
February 22, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃ អង្គារ ទី២១ ខែកុម្ភៈនេះបានឲ្យដឹងថា ប្រទេសតួកគីនិងប្រទេសស៊ីរី បានទទួលរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដីថ្មីមួយបន្ថែមទៀត ខណៈបញ្ហាដែលបង្កឡើងដោយគ្រោះរញ្ជួយដីដែលបានកើតឡើងកាលពីថ្ងៃទី ៦ ខែកុម្ភៈកន្លងទៅនេះ នៅមិនទាន់ត្រូវបានដោះស្រាយរួចនៅឡើយទេ។ គ្រោះរញ្ជួយដីនេះថ្មីបានកើតឡើងនៅក្នុងកម្រិត ៦,៤ រ៉ិចទ័រប៉ុណ្ណោះ ពោលគឺមានកម្រិតស្រាលជាងគ្រោះរញ្ជួយដីចាស់ដែលបានកើតឡើងក្នុងកម្រិតរហូតដល់ ៧,៨ រ៉ិចទ័រឯណោះ។ យ៉ាងណាក្តី គ្រោះរញ្ជួយដីនេះថ្មីនេះបានឆក់យកជីវិតពលរដ្ឋចំនួន ៣នាក់បន្ថែមទៀត ខណៈមានពលរដ្ឋប្រមាណជា ២០០នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថា បានរងរបួសធ្ងន់ផងដែរ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះ គឺតួលេខអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកាលពី ២សប្តាហ៍មុនបានបន្តកើនឡើងរហូតដល់ជាង ៤៧,០០០នាក់ហើយ ខណៈពលរដ្ឋប្រមាណជា ២៣លាននាក់ផ្សេងទៀតកំពុងរងផលប៉ះពាល់ដោយប្រយោល និងកំពុងត្រូវការជំនួយផ្នែកមនុស្សធម៌ជាបន្ទាន់ផងដែរ៕
February 21, 2023 - អន្តរជាតិ
ប្រធានបទទាក់ទងនឹងសំណុំរឿងដែលអាមេរិកបានបាញ់ទម្លាក់បាឡុងរបស់ចិនបានបន្តធ្លាក់មកជាហូរហែ បើទោះជាសកម្មភាពបាញ់ទម្លាក់នេះបានកើតឡើងជាច្រើនថ្ងៃកន្លងមកហើយក៏ដោយ។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន unilad បានឲ្យដឹងថា អាមេរិកបានប្រើប្រាស់មីស៊ីលដែលមានតម្លៃរហូតដល់ ៤០០,០០០ដុល្លារអាមេរិកឯណោះ ដើម្បីធ្វើការបាញ់បាឡុងដែលអាមេរិកបានចោទប្រកាន់ថា គឺជាបាឡុងចារកម្មរបស់ចិននោះ។ ប្រភពខាងលើបានបន្តថា ខណៈដែលអាមេរិកបានប្រើប្រាស់មីស៊ីលដែលមានតម្លៃដ៏ថ្លៃនោះ បាឡុងដែលចិនបានបង្ហោះនោះគឺមានតម្លៃប្រមាណជា ១២ដុល្លារតែប៉ុណ្ណោះ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះក្រុមអ្នកជំនាញអាមេរិកកំពុងតែធ្វើការសិក្សាទៅលើបំណែករបស់បាឡុងដែលបានខ្លួនបានបាញ់ទម្លាក់នោះហើយ ដើម្បីឲ្យដឹងច្បាស់ថាតើបាឡុងនោះដំណើរការដោយរបៀបណា និងមានគោលបំណងអ្វីឲ្យពិតប្រាកដ។ សម្រាប់ភាគីខាងចិនធ្លាប់បានបកស្រាយថា បាឡុងនោះគឺជាបាឡុងសម្រាប់សិក្សាអំពីអាកាសធាតុ ហើយវាបានហោះទៅដល់ទឹកអាមេរិកដោយចៃដន្យប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ unilad
February 21, 2023 - អន្តរជាតិ
អ៊ុយក្រែន៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានអញ្ជើញទៅដល់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែនយ៉ាងភ្ញាក់ផ្អើលបំផុតកាលពីថ្ងៃចន្ទ ទី២០ ខែកុម្ភៈម្សិលមិញនេះ ត្បិតដំណើរទស្សនកិច្ចនេះគ្មានអ្នកណាបានដឹងមុនឡើយ។ ការទៅដល់ប្រទេសអ៊ុយក្រែននៅពេលនេះគឺជាដំណើរទស្សនកិច្ចលើកទី១ របស់លោកប្រធានាធិបតិអាមេរិកហើយ បើរាប់ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងជាលើកដំបូងនៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២២មក។ ប្រភពខាងលើបានបន្តថា នៅក្នុងដំណើរទស្សនកិច្ចដ៏កម្រនេះលោកប្រធានាធិបតី ចូ បៃឌិន បានសន្យាថា អាមេរិកនឹងផ្តល់ជំនួយផ្នែកយោធា ដែលមានតម្លៃ ៥០០លានដុល្លារបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែនផងដែរ។ ក្នុងជំនួបដោយផ្ទាល់ជាមួយលោកប្រធានាធិបតីអ៊ុយក្រែននោះ លោក ចូ បៃឌិន បានប្រាប់លោក វ៉ូឡូឌីម៉ាយឺ ហ្សេឡេនស្កាយ ថា អាមេរិកនឹងបន្តគាំទ្រអ៊ុយក្រែនដោយមិនរាថយនោះទេ ពោលគឺបន្តជួយគាំទ្ររហូតដល់ភ្លើងសង្គ្រាមត្រូវបានបិទបញ្ចប់ទាំងស្រុងតែម្តង៕ អត្ថបទ៖ ភក្តី
February 21, 2023 - អន្តរជាតិ
ចិន៖ ប្រទេសចិនកាលពីថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈម្សិលមិញនេះបានព្រមានច្បាស់ៗថា “អាមេរិកនឹងទទួលបានផលវិបាកគ្រប់បែបយ៉ាង” ជុំវិញករណីបាញ់ទម្លាក់បាឡុងរបស់ចិន។ សេចក្តីព្រមានខាងលើនេះត្រូវបានធ្វើឡើងដោយលោក Qin Gang រដ្ឋមន្ត្រីក្រសួងការបរទេសចិន ដែលបានថ្លែងនៅក្នុងសន្និសិទ្ធិសារព័ត៌មានផ្លូវការមួយនៅទីក្រុងប៉េកាំង។ រដ្ឋមន្ត្រីការបរទេសរូបនេះបាននិយាយថា ចិននឹងកំដរអាមេរិករហូតដល់ទីបញ្ចប់ជុំវិញករណីដ៏រសើបខាងលើនេះ។ យ៉ាងណាក្តី លោក Qin Gang បានបញ្ជាក់បន្ថែមទៀតថា អាមេរិកកំពុងទាញយកផលប្រយោជន៍យ៉ាងច្រើនពីសំណុំរឿងបាឡុងនេះ តែចុងក្រោយអាមេរិកខ្លួនឯងទេ ដែលជាអ្នកត្រូវទទួលរងនូវផលលំបាកគ្រប់បែបយ៉ាងនោះ។ គួររម្លឹកជូនថា កាលពីថ្ងៃទី ៤ខែកុម្ភៈកន្លងទៅនេះ មានបាឡុងរបស់ចិនមួយគ្រឿងបានហោះទៅដល់ទឹកដីអាមេរិក ហើយចិនបានអះអាងថា បាឡុងនោះគឺជាបាឡុងសិក្សាអំពីអាកាសធាតុនិងបានហោះទៅដល់អាមេរិកដោយចៃដន្យប៉ុណ្ណោះ។ ក៏ប៉ុន្តែភាគីខាងអាមេរិកបានចោទប្រកាន់ថា បាឡុងនោះគឺជាបាឡុងចារកម្មរបស់រដ្ឋាភិបាលចិន ហើយអាមេរិកថែមទាំងបាននិយាយទៀតថា បាឡុងចារកម្មរបស់ចិនដូចនេះបានហោះស្ទើរតែគ្រប់ប្រទេសនៅលើពិភពលោកនេះទៅហើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ Strait Time
February 20, 2023 - អន្តរជាតិ
ចិន៖ ថ្ងៃ Valentine’s Day បានបិទបញ្ចប់ទៅហើយ តែរឿងរ៉ាវមួយចំនួនដែលបានកើតឡើងនៅក្នុងថ្ងៃដ៏ពិសេសមួយនេះនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ។ ជាក់ស្តែងយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន World of Buzz បានឲ្យដឹងថា ថ្មីៗនេះមានករណីដ៏កម្រមួយបានកំពុងតែផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គមនៅក្នុងប្រទេសចិន ក្រោយមានក្មេងប្រុសអាយុត្រឹមតែ ៨ឆ្នាំម្នាក់បានជូនកាដូខ្សែកពេជ្រតម្លៃ ២០,០០០យន់ (ជិត ៣,០០០ដុល្លារ) ទៅកាន់ក្មេងស្រីម្នាក់ដែលជាមិត្តរួមថ្នាក់ជាមួយគ្នាកាលពីថ្ងៃ Valentine’s Day កន្លងទៅនេះ។ ប្រភពខាងលើបានបន្តថា ហេតុការណ៍ខាងលើនេះបានកើតឡើងនៅក្នុងទីក្រុង Yiyang ខេត្ត Hunan ភាគខាងជើងប្រទេសចិន ខណៈអត្តសញ្ញាណរបស់ក្មេងតូចទាំង ២នាក់នេះមិនត្រូវបានគេបង្ហាញនោះទេ។ ភ្លាមៗក្រោយព័ត៌មានខាងលើនេះត្រូវបានបែកធ្លាយនៅតាមបណ្តាញសង្គមវាបានធ្វើឲ្យមនុស្សជាច្រើនមានចម្ងល់ថា តើក្មេងប្រុសនោះបានលុយមកពីណាដើម្បីទៅទិញខ្សែកដ៏ថ្លៃដូចនេះ ខណៈអ្នកខ្លះវិញមិនបានគិតដល់ចំណុចនៃការរកលុយនេះទេ ហើយក៏បានបង្ហាញអារម្មណ៍ថា ស្នេហារបស់កូនក្មេងមួយគូនេះមានន័យជ្រៅជាងស្នេហារបស់ពួគគាត់ដែលជាមនុស្សពេញវ័យទៅទៀត។ យ៉ាងណាក្តី
February 20, 2023 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍រញ្ជួយដីនៅក្នុងប្រទេសតួកគី និងប្រទេសស៊ីរីបានកើនឡើងរហូតដល់ជាង ៤៦,០០០នាក់ហើយ ខណៈក្រុមអ្នកស្វែងរកជនរងគ្រោះហាក់លែងសូវនឿយហត់ខ្លាំងដូចកាលពីសប្តាហ៍មុនពេកហើយ ត្បិតគំនរបាក់បែងត្រូវបានរលាយបាត់បន្តិចម្តងៗពីមួយថ្ងៃទៅមួយថ្ងៃ។ យ៉ាងណាក្តី អ្នកបាត់ខ្លួននៅតែមានចំនួនច្រើននាក់នៅឡើយ ហើយគេបានរំពឹងថា នឹងបន្តរកឃើញអ្នកស្លាប់ជាច្រើននាក់បន្ថែមទៀតផងដែរ។ ប្រភពខាងលើបានបន្តថា បន្ថែមពីលើបញ្ហាដ៏ធ្ងន់ធ្ងរខាងលើនេះ នៅក្នុងប្រទេសតួកគី និងស៊ីរីដែលសម្បូរទៅដោយពលរដ្ឋកាន់សាសនាឥស្លាមនោះ គឺកំពុងកើតមានបញ្ហាដ៏រសើបមួយទៀត គឺការមិនអាចធ្វើបុណ្យសពទៅតាមទំនៀមទម្លាប់បាន ត្បិតនៅក្នុងជំនឿរបស់ពលរដ្ឋឥស្លាម គឺគេជឿថា ត្រូវតែរៀបចំពិធីបុណ្យសពឲ្យបានឆាប់រហ័សក្រោយពេលមានមនុស្សស្លាប់ភ្លាមៗ។ ក៏ប៉ុន្តែនៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ននេះ គឺគេមិនអាចរៀបចំបុណ្យសពឲ្យអ្នកបាត់ខ្លួនបាននោះទេ ព្រោះគេនៅមិនទាន់ដឹងច្បាស់ថា ជនរងគ្រោះពិតជាបានស្លាប់ប្រាកដមែនឬអត់ តែក្នុងករណីដែលគេបានរកឃើញជនរងគ្រោះពិតជាស្លាប់មែននោះ គឺវាអាចនឹងយឺតពេលក្នុងការរៀបចំពិធីបុណ្យសពទៅហើយ។ គួររម្លឹកជូនថា ហេតុការណ៍រញ្ជួយដីដ៏ធ្ងន់ធ្ងរខាងលើនេះបានកើតឡើងតាំងពីថ្ងៃទី ៦
February 19, 2023









