- Pheakdey
- អន្តរជាតិ
តួលេខអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅក្នុងប្រទេសតួកគីនិងប្រទេសស៊ីរី បានកើនឡើងជាង ២០,០០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈនេះ។ នៅក្នុងចំណោមជនរងគ្រោះទាំងអស់នោះគឺមានជនរងគ្រោះចំនួន ១៧,៤០៦នាក់បានស្លាប់នៅក្នុងទឹកដីនៃប្រទេសតួកគី ខណៈជនរងគ្រោះជាង ៣,៣០០នាក់ផ្សេងទៀតបានស្លាប់នៅក្នុងប្រទេសស៊ីរី។ ប្រភពខាងលើបានបន្តថា ប្រទេសតួកគីហាក់បានរងនូវគ្រោះថ្នាក់ធ្ងន់ធ្ងរជាងប្រទេសស៊ីរី ដោយនៅតួកគីមានអគារប្រមាណជា ៦,៥០០កន្លែង ត្រូវបានបំផ្លាញទាំងស្រុងតែម្តង ខណៈពលរដ្ឋតួកគីជាង ១៣,៥លាននាក់ កំពុងរងផលប៉ះពាល់ដោយប្រយោលផងដែរ។ គួរបញ្ជាក់ជូនថា នៅក្នុងប្រតិបត្តិការណ៍ជួយសង្គ្រោះជនរងគ្រោះ គេបានជួបប្រទះនូវរឿងរ៉ាវ គួរឲ្យកត់សម្គាល់មួយគឺមានក្មេងតូចអាយុ ២ឆ្នាំម្នាក់ មានសំណាងនៅរស់មានជីវិតក្រោយបានជាប់នៅក្រោមគំនរបាក់បែកអស់រយៈពេល ៧៩ម៉ោង៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
February 10, 2023 - អន្តរជាតិ
ថៃ៖ រដ្ឋមន្ត្រីក្រសួងអប់រំថៃលោក Trinuch Thienthong បានណែនាំឲ្យភ្នាក់ងាររដ្ឋជាច្រើនផ្នែកត្រូវបើកការស៊ើបជាបន្ទាន់មួយជុំវិញករណីមានគ្រូបង្រៀននិងនាយកសាលាមួយកន្លែងសម្រេចកាត់សក់កូនសិស្សជាច្រើននាក់ដើម្បីធ្វើជាការដាក់ទណ្ឌកម្មចំពោះពួកគេ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈនេះបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងសាលារៀនមួយកន្លែងស្ថិតនៅក្នុងខេត្ត Phetchabun ភាគខាងត្បូងប្រទេសថៃកាលពីថ្ងៃអង្គារកន្លងទៅនេះ។ ប្រភពខាងលើបានបន្តថា នៅក្នុងថ្ងៃកើតហេតុនោះគឺមានកូនសិស្សប្រមាណជា ១០០នាក់ ដែលត្រូវបានគ្រូបង្រៀននិងនាយកសាលាយកកន្ត្រៃទៅកាត់សក់របស់ពួកគេឲ្យខូចអស់ក្នុងអំឡុងពេលដែលពួកគេកំពុងឈរគោរពទង់ជាតិ។ ក្រោយមានរឿងនេះកើតឡើង ក្រុមកូនសិស្សបាននាំគ្នាបង្ហោះសាររិះគន់ចំពោះសកម្មភាពរបស់គ្រូបង្រៀននិងនាយកសាលាយ៉ាងខ្លាំងនៅតាមបណ្តាញសង្គម ហើយពួកគេក៏បានដាក់ញត្តិទៅកាន់តុលាការរដ្ឋបាលផងដែរ ដើម្បីទាមទារឲ្យលុបចោលនូវបទប្បញ្ញតិទាំងឡាយណាដែលអនុញ្ញាតឲ្យគ្រូបង្រៀនមានសិទ្ធកាត់សក់កូនសិស្សបាន។ ជុំវិញករណីនេះក្រសួងអប់រំថៃបានបញ្ជាក់ថា ខាងក្រសួងបានសម្រេចកំណត់យកម៉ូតសក់សម្រាប់សិស្សប្រុស និងសិស្សស្រីរួចហើយកាលពីឆ្នាំ២០២០ កន្លងទៅ ហើយចំពោះករណីខាងលើនេះក្រសួងអប់រំកំពុងជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ត្រូវធ្វើការស៊ើបអង្កេតឡើងវិញជាបន្ទាន់ ដើម្បីស្វែងរកដំណោះស្រាយដ៏សមរម្យមួយចំពោះក្រុមកូនសិស្ស និងដើម្បីបិទបញ្ចប់មតិរិះគន់ដែលកំពុងផ្ទុះយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមទូទាំងប្រទេសថៃ៕ អត្ថបទ៖ ភក្តី ប្រភព៖ បាងកកប៉ុស្តិ៍
February 9, 2023 - អន្តរជាតិ
អាមេរិក៖ សហរដ្ឋអាមេរិកបានអះអាងថា បាឡុងដែលត្រូវបានគេសង្ស័យថាជាចារកម្មរបស់រដ្ឋាភិបាលចិននោះមិនមែនហោះកាត់ត្រឹមតែទឹកដីអាមេរិកនោះទេ តែវាបានបង្ហាញខ្លួននៅលើទឹកដីនៃទ្វីបចំនួន ៥ផ្សេងគ្នា ឬអាចនិយាយបានថា វាបានបង្ហាញខ្លួនជាលក្ខណៈសកលនៅស្ទើរតែជុំវិញពិភពលោក។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ នេះបានបញ្ជាក់ថា សូម្បីតែអង្គការ NATO ក៏បង្ហាញពីក្តីព្រួយបារម្ភចំពោះករណីបាឡុងចារកម្មនេះផងដែរ។ បើតាមលោក Antony Blinken ដែលជារដ្ឋមន្ត្រីការបរទេសអាមេរិកបានឲ្យដឹងថា អាមេរិកបានជូនដំណឹងដ៏រសើបខាងលើនេះទៅកាន់ប្រទេសជាច្រើនរួចហើយឲ្យមានការប្រុងប្រយ័ត្នចំពោះវត្តមានរបស់បាឡុងដែលជាចារកម្មរបស់រដ្ឋាភិបាលចិន ហើយក្នុងករណីចាំបាច់ត្រូវធ្វើការបាញ់កម្ទេចបាឡុងនោះចោលតែម្តង ដើម្បីកុំឲ្យវាបង្កជាបញ្ហាធ្ងន់ធ្ងរនៅពេលខាងមុន។ គួររម្លឹកជូនថា កាលពីសប្តាហ៍មុនកងម្លាំងអាមេរិកបានប្រើមីស៊ីលបាញ់កម្ទេចបាឡុងរបស់ចិនមួយរួចហើយ ដោយអាមេរិកបានចោទប្រកាន់ថា បាឡុងនោះ គឺជាបាឡុងចារកម្ម ខណៈភាគីខាងចិនបានបញ្ជាក់ថា វាគឺជាបាឡុងធម្មតា និងបានហោះទៅកាន់ទឹកដីអាមេរិកដោយចៃដន្យប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel
February 9, 2023 - អន្តរជាតិ
យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍រញ្ជួយដីនៅក្នុងប្រទេសតួកគី និងប្រទេសស៊ីរីបានបន្តកើនឡើងរហូតដល់ជាង ១៥,០០០នាក់ហើយ ខណៈប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ។ បញ្ហាអាកាសធាតុបានកំពុងក្លាយជាឧបសគ្គដ៏ចម្បងមួយក្នុងការជួយសង្គ្រោះជនរងគ្រោះ ខណៈអាជ្ញាធរនៃប្រទេសទាំង២ខាងលើបានប្រើប្រាស់ក្រុមអ្នកជួយសង្គ្រោះរាប់ពាន់នាក់នៅក្នុងប្រតិបត្តិការណ៍ជួយជនរងគ្រោះក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ។ សូមបញ្ជាក់ថា តួលេខអ្នកស្លាប់ជាក់ស្តែងគិតត្រឹមពេលនេះគឺមានចំនួន ១៥,៣៨៣នាក់ ហើយនៅក្នុងមានពលរដ្ឋតួគីចំនួន ១២,៣៩១នាក់ និងពលរដ្ឋស៊ីរីចំនួន ២,៩៩២នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
February 9, 2023 - អន្តរជាតិ
ថៃ៖ ការសិក្សាមួយបានបង្ហាញថាពលរដ្ឋថៃអាចនឹងចំណាយប្រាក់រួមគ្នារហូតដល់ ២,៣៩ពាន់លានបាត (ជាង ៧១លានដុល្លារអាមេរិក) ដើម្បីអបអរនៅក្នុងទិវានៃសេចក្តីស្រលាញ់ Valentine’s Day ដែលនឹងត្រូវប្រារព្ធធ្វើឡើងនៅក្នុងថ្ងៃទី ១៤ ខែកុម្ភៈខាងមុខនេះ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃពុធ ទី៨ ខែកុម្ភៈនេះបានបញ្ជាក់ថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើយដោយសាកលវិទ្យាល័យ University of the Thai Chamber of Commerce។ ប្រភពខាងលើបានបន្តថា ទំហំទឹកប្រាក់ដែលពលរដ្ឋថៃនឹងធ្វើការចំណាយរួមគ្នាខាងលើនេះមានការកើនឡើង ៥៧,១% បើធៀបទៅនឹងទំហំទឹកប្រាក់នៃការចំណាយនៅក្នុងទិវាដដែលនេះកាលពីឆ្នាំមុន។ សូមបញ្ជាក់ជូនថា ការសិក្សាខាងលើនេះត្រូវបានធ្វើឡើងតាមរយៈការស្ទង់មតិចំពោះប្រជាពលរដ្ឋដែលគ្រោងនឹងទិញអំណោយគ្រប់ប្រភេទ ឬរៀបចំកម្មវិធីផ្សេងៗនៅក្នុងថ្ងៃពិសេសខាងលើនេះ និងទំហំទឹកប្រាក់ជាមធ្យមដែលពួកគេម្នាក់នឹងធ្វើការចំណាយ ខណៈពលរដ្ឋថៃម្នាក់ៗគ្រោងនឹងចំណាយជាធម្យម ១,៨៤៨ បាត (៥៥
February 8, 2023 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី៨ ខែកុម្ភៈនេះបានឲ្យដឹងថា ចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍រញ្ជួយដីនៅក្នុងប្រទេសតួគីនិងប្រទេសស៊ីរីបានកើតឡើងដល់ជាង ៧,៨០០នាក់ហើយ ខណៈតួលេខនេះអាចនឹងបន្តកើនឡើងខ្ពស់ជាងនេះបន្ថែមទៀត ដ្បិតអ្នកកំពុងបាត់ខ្លួននិងមានរបួសធ្ងន់ធ្ងរក៏នៅមានចំនួនច្រើននាក់ផងដែរ។ គិតរហូតមកទល់នឹងពេលនេះប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បានបិទបញ្ចប់ទាំងស្រុងនៅឡើយទេ ខណៈផ្លូវសំខាន់ៗជាច្រើននៅតែស្ថិតនៅក្នុងស្ថានភាពខូចខាតមិនទាន់ប្រើប្រាស់បានជាធម្មតាបានវិញនោះទេ។ សូមបញ្ជាក់ជូនថា គ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិតរហូតដល់ ៧,៨ រ៉ិចទ័រ ដែលជាគ្រោះថ្នាក់ធ្ងន់ធ្ងរមិនធ្លាប់កើតមាន ហើយគ្រោះធម្មជាតិមួយនេះកំពុងធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋរាប់លានផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
February 8, 2023 - អន្តរជាតិ
របាយការណ៍ចុងក្រោយមួយស្តីពីគ្រោះរញ្ជួយដីនៅក្នុងប្រទេសតួគីនិងប្រទេសស៊ីរីបានបង្ហាញថា គិតត្រឹមរសៀលថ្ងៃអង្គារ ទី៧ ខែកុម្ភៈនេះ ចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតបានកើតឡើងដល់ជាង ៤,៣០០នាក់ហើយ ខណៈតួលេខបឋមកាលពីព្រឹកមិញគឺចំនួនអ្នកស្លាប់មានត្រឹមជាង ៣,៧០០នាក់ប៉ុណ្ណោះ។ របាយការណ៍ខាងលើនេះក៏បានបង្ហាញដែរថា គ្រោះរញ្ជួយដីបានបំផ្លាញអគារអស់ប្រមាណជា ៥,៦០០កន្លែង ខណៈទំហំនៃការខូចខាតសរុបនៅមិនទាន់ត្រូវបានគេធ្វើការវាយតម្លៃបាននៅឡើយទេ។ សូមបញ្ជាក់ជូនថា គ្រោះរញ្ជួយដីបានកើតឡើងក្នុងកម្រិតរហូតដល់ ៧,៨ រ៉ិចទ័រ ដែលជាកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់កើតមាននៅក្នុងទីតាំងកើតហេតុខាងលើនេះទេ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ ក៏មានពលរដ្ឋរាប់ម៉ឺននាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បានរងរបួសធ្ងន់និងស្រាលផងដែរ។ ផ្លូវសំខាន់ៗជាច្រើននៅក្នុងប្រទេសតួគី ត្រូវបានកាត់ផ្តាច់ទាំងស្រុង ខណៈនៅក្នុងប្រទេសស៊ីរីវិញ គឺមានពលរដ្ឋរាប់លាននាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនដើម្បីទៅរកកន្លែងស្នាក់នៅដោយសុវត្ថិភាពជាបណ្តោះអាសន្នសិន៕ អត្ថបទ៖ ភក្តី ប្រភព៖ Strait Times
February 7, 2023 - អន្តរជាតិ
ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ពិភពលោកគឺក្រុមហ៊ុន Dell បានសម្រេចកាត់បន្ថយការងារប្រមាណជា ៦,៦៥០កន្លែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃចន្ទ ទី៦ ខែកុម្ភៈម្សិលមិញនេះ។ ការសម្រេចកាត់បន្ថយបុគ្គលិកក្នុងចំនួនដ៏ច្រើននេះត្រូវបានធ្វើឡើងក្រោមហេតុផលថា ទីផ្សារនៃការលក់ម៉ាស៊ីនកំព្យូរទ័រម៉ាក Dell បានធ្លាក់ចុះយ៉ាងខ្លាំងនៅជុំវិញពិភពលោក។ ហេតុផលបន្ថែមមួយទៀតនោះគឺការកាត់បន្ថយបុគ្គលិកនៅពេលនេះក៏ត្រូវបានធ្វើឡើងដោយផ្អែកទៅតាមស្ថានភាពសេដ្ឋកិច្ចពិភពលោក ដែលគេបានមើលឃើញថា នឹងបន្តធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅពេលអនាគតផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុន Dell មានបុគ្គលិកនៅជុំវិញពិភពលោកប្រមាណជា ១៣៣,០០០នាក់ ហើយនៅក្នុងនោះមានបុគ្គលិកជាង ៣០%កំពុងបំពេញការងារនៅសហរដ្ឋអាមេរិក ខណៈការកាត់បន្ថយបុគ្គលិកខាងលើនេះនឹងធ្វើឲ្យប៉ះពាល់ដល់កម្លាំងពលកម្មសកលរបស់ក្រុមហ៊ុនប្រមាណជា ៥%៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
February 7, 2023 - អន្តរជាតិ
គ្រោះរញ្ជួយដីកម្រិតដ៏ខ្ពស់មួយបានវាយប្រហារតាមបណ្តោយព្រំដែននៃប្រទេសតួគីនិងតំបន់ភាគខាងជើងនៃប្រទេសស៊ីរីកាលពីល្ងាចថ្ងៃចន្ទ ទី៦ ខែកុម្ភៈម្សិលមិញនេះបណ្តាលឲ្យមានពលរដ្ឋប្រមាណជា ៣,៧០០នាក់ត្រូវស្លាប់បាត់បង់ជីវិត។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានបញ្ជាក់ថា គ្រោះរញ្ជួយដីនោះបានកើតមាននៅក្នុងកម្រិតរហូតដល់ ៧,៨ រ៉ិចទ័រឯណោះ ដែលជាកម្រិតដ៏ខ្ពស់បំផុតមិនធ្លាប់កើតមាននៅក្នុងទីតាំងកើតខាងលើនេះទេ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ ក៏មានពលរដ្ឋរាប់ម៉ឺននាក់ផ្សេងទៀតត្រូវបានគេរាយការណ៍ថា បានរងរបួសធ្ងន់ធ្ងរនិងរបួសស្រាលផងដែរ។ ផ្លូវសំខាន់ៗជាច្រើននៅក្នុងប្រទេសតួគីត្រូវបានកាត់ផ្តាច់ទាំងស្រុង ខណៈនៅក្នុងប្រទេសស៊ីរីវិញគឺមានពលរដ្ឋរាប់លាននាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនដើម្បីទៅរកកន្លែងស្នាក់នៅដោយសុវត្ថិភាពជាបណ្តោះអាសន្នសិន។ ប្រភពខាងលើបានបន្តថានៅក្នុងចំណោមជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតទាំងអស់នោះគឺមានពលរដ្ឋស៊ីរីប្រមាណជា ១,៤៤៤នាក់ និងនៅក្នុងចំណោមអ្នករងរបួសវិញគឺមានពលរដ្ឋស៊ីរីប្រមាណជា ៣,៥០០នាក់ ខណៈពលរដ្ឋតួគីដែលបានរងរបួសវិញគឺមានចំនួនប្រមាណជា ១៣,០០០នាក់៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
February 7, 2023 - អន្តរជាតិ
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏កម្រមួយដែលបានកើតឡើងនៅលើបណ្តោយផ្លូវ Highway មួយកន្លែងស្ថិតនៅក្នុងខេត្ត Hunan ភាគខាងជើងប្រទេសចិន។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia បានឲ្យដឹងថា ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហើយ ក៏មានមនុស្សចំនួន ៦៦នាក់ផ្សេងទៀតបានរងរបួសធ្ងន់ផងដែរ។ ប្រភពខាងលើបានបញ្ជាក់ថា នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏ធំមួយនេះគឺមានរថយន្តប្រមាណជា ៥០គ្រឿងបានប៉ះទង្គិចគ្នា ខណៈមានរថយន្តមួយចំនួនត្រូវភ្លើងឆេះទាំងស្រុងតែម្តង។ បើតាមអាជ្ញាធរខេត្ត Hunan បានឲ្យដឹងថា ឧប្បតិ្តហេតុនេះគឺជាការបុកបន្តកន្ទុយគ្នា ហើយដោយសារតែរថយន្តនីមួយៗបានបើកក្នុងល្បឿនយ៉ាងលឿន ទើបវាបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដូចនេះ ខណៈខាងអាជ្ញាធរបានប្រើប្រាស់ក្រុមអ្នកជួយសង្គ្រោះចំនួន ១៨០នាក់ដើម្បីធ្វើអន្តរាគមន៍ចំពោះករណីមួយនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia
February 5, 2023









