Pheakdey
  • អន្តរជាតិ

    អង់គ្លេស៖ តុលាការអង់គ្លេសបានសម្រេចផ្តន្ទាទោសឲ្យយុវជនម្នាក់ជាប់គុករយៈពេល ១១ឆ្នាំកន្លះ ក្រោយយុវជនរូបនេះបានបង្ហោះវីដេអូដែលមានលក្ខណៈជម្រុញទឹកចិត្តឲ្យមានការបាញ់រះនិងសម្លាប់ពលរដ្ឋស្លូតត្រង់ចំនួន ២ករណីនៅអាមេរិក នៅលើបណ្តាញសង្គមរបស់គេ។ យុវជនរូបនេះមានឈ្មោះថា Daniel Harris បច្ចុប្បន្នមានអាយុ ១៩ឆ្នាំ រស់នៅក្នុងទីក្រុង Manchester ​នៃប្រទេសអង់គ្លេស។ បើតាមលោកចៅក្រម Patrick Field បានបញ្ជាក់ថា វីដេអូដែលយុវជន Daniel Harris បានបង្ហោះនោះគឺជាវីដេអូ 3D មានខ្លឹមសារបង្ហាញពីមនោគមវិជ្ជាស្តាំនិយមយ៉ាងងប់ងុល ហើយរូបគេបានបង្ហោះវីដេអូនោះជាងមួយឆ្នាំមកហើយ​ ពោលគឺនៅអំឡុងពេលដែលរូបគេមានអាយុ ១៧ឆ្នាំម្លេះ។ ជាងមួយនេះមកនេះ វីដេអូដែលបង្ហាញពីមនោគមវិជ្ជាស្តាំនិយមមួយនេះបានក្លាយជាប្រភពជម្រុញទឹកចិត្តនិងបំផុសឲ្យមានគំនិតរើសអើងយ៉ាងខ្លាំង រហូតជម្រុញឲ្យមានការបាញ់រះទ្រង់ទ្រាយធំចំនួន ២ករណី ដែលបានសម្លាប់ពលរដ្ឋអាមេរិកអស់ជាច្រើននាក់ផងដែរ៕   អត្ថបទ៖ ភក្តី ប្រភព៖

    January 28, 2023
  • អន្តរជាតិ

    អាមេរិក៖ គណៈកម្មាធិការកិច្ចការបរទេសនៃសភាអាមេរិកគ្រោងនឹងបោះឆ្នោតធ្វើការហាមហាត់លើការប្រើប្រាស់បណ្តាញសង្គម TikTok នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសោរ៍ ទី២៨ ខែមករានេះ។ បើគ្មានអ្វីប្រែប្រួលនោះទេគឺការបោះឆ្នោជាផ្លូវការនឹងត្រូវរៀបចំឡើងនៅក្នុងអំឡុងខែក្រោយនេះតែម្តង នេះបើយោងតាមការបញ្ជាក់របស់អ្នកនាំពាក្យសេតវិមានអាមេរិក។ គួររម្លឹកជូនថា រឿងរ៉ាវចម្រូលចម្រាសររវាងរដ្ឋាភិបាលអាមេរិកជាមួយក្រុមហ៊ុនបច្ចេកវិទ្យាចិនបានកើតមានជាហូរហែ ដោយភាគីខាងរដ្ឋាភិបាលអារិកបានចោទប្រកាន់ថា ក្រុមហ៊ុនបច្ចេកវិទ្យាចិនគឺជាចារកម្មរបស់រដ្ឋាភិបាលចិន។ ជាក់ស្តែងបណ្តាញសង្គម TikTok ជាដើមក៏ធ្លាប់បានត្រូវបានអាជ្ញាធរអាមេរិកចោទប្រកាន់ដែរថា បានលួចយកព័ត៌មានលម្អិតជាច្រើនរបស់ពលរដ្ឋអាមេរិកនិងបានផ្តល់ព័ត៌មានទាំងនោះទៅកាន់រដ្ឋាភិបាលចិន៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia

    January 28, 2023
  • អន្តរជាតិ

    យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Thaiger បានរាយការណ៍ថា តារាចម្រៀង​ Justin Bieber បានសម្រេចលក់សិទ្ធគ្រប់គ្រងចម្រៀងរបស់ខ្លួនទៅឲ្យក្រុមហ៊ុនមួយក្នុងតម្លៃ ២០០ លានដុល្លារអាមេរិក។ ក្រុមហ៊ុនដែលទទួលទិញសិទ្ធគ្រប់គ្រងបទចម្រៀងតារាចម្រៀង Pop សញ្ជាតិកាណាដារូបនេះ គឺក្រុមហ៊ុន Hipgnosis Songs Capital ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស។ នៅក្នុងកិច្ចសន្យាបានបញ្ជាក់ថា ចាប់ពីពេលនេះតទៅគឺក្រុមហ៊ុន Hipgnosis Songs Capital នឹងក្លាយជាម្ចាស់គ្រប់គ្រងគ្រប់បទចម្រៀងទាំងអស់របស់ Justin Bieber ដែលបានចេញនៅមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២២។ គួររម្លឹកជូនថា នាពេលកន្លងមកមានបទចម្រៀងជាច្រើនរបស់តារាចម្រៀងវ័យ ២៨រូបនេះដែលបានក្លាយជាបទចម្រៀងល្បីបំផុតនៅលើពិភពលោក ក្នុងនោះមានដូចជាបទ “Baby” និង បទ “Sorry”

    January 27, 2023
  • អន្តរជាតិ

    យ៉ាង​ហោចណាស់ណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍លិចកប៉ាល់មួយគ្រឿងនៅឯឈូងសមុទ្រនៃប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករានេះ។​ កប៉ាល់ដែលបានលិចនោះមានឈ្មោះថា The Jin Tian ជាកប៉ាល់របស់ចិន ដែលមានផ្ទុកមនុស្សសរុបចំនួន ១៣នាក់ ដោយក្នុងនោះមានទាំងពលរដ្ឋចិន និងពលរដ្ឋមីយ៉ាន់ម៉ាផងដែរ។ ប្រភពខាងលើបានបន្តថា ភ្លាមៗក្រោយទទួលបានសញ្ញាអាសន្ននិងការស្នើសុំជំនួយ ក្រុមអ្នកជួយសង្គ្រោះរបស់អាជ្ញាធរចិនបានបានបញ្ជូនកប៉ាល់ជំនួយ និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងដើម្បីធ្វើអន្តរាគមន៍ជួយជនរងគ្រោះ ហើយជាលទ្ធផលគឺគេអាចជួយសង្គ្រោះជីវិតមនុស្សបានចំនួន ៥នាក់។ ដោយឡែកជនរងគ្រោះចំនួន ៨នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត ខណៈនៅក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះគឺមាន ៦នាក់ជាពលរដ្ឋចិន៕ អត្ថបទ៖ ភក្តី ប្រភព៖ Channel News Asia  

    January 27, 2023
  • កីឡា

    គ្រូបង្វឹករបស់ក្លឹបបាល់ទាត់ Manchester United គឺលោក Erik ten Hag បានព្រមានឲ្យកូនក្រុមរបស់លោកត្រូវពង្រឹងសមត្ថភាពបន្ថែមទៀត បើទោះជាក្លឹបបិសាចក្រហមទើបនឹងបានយកឈ្នះលើក្រុម Nottingham Forest  ក្នុងលទ្ធផលរហូតដល់ ៣​ ទល់នឹង ០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តនៃពានរង្វាន់ Carabao Cup  កាលពីយប់មិញនេះក៏ដោយ។ បើតាមគ្រូបង្វឹកវ័យ ៥២ឆ្នាំរូបនេះបានបញ្ជាក់ថា កូនក្រុមរបស់លោកលេងបានល្អហើយតែលោកបានកត់សម្គាល់ចំពោះបញ្ហាមួយក្នុងការប្រកួតកាលពីយប់មិញនេះ ដោយបញ្ហានោះគឺជាការផ្លាស់ប្តូរប្រព័ន្ធលេងយ៉ាងឆាប់រហ័សរបស់ក្រុមដែលជាគូប្រកួត ពោលគឺជាការផ្លាស់ប្តូរទម្រង់លេងខុសពីការរំពឹងទុករបស់គាត់ និងកូនក្រុមរបស់គាត់។ ចំពោះបញ្ហានេះ លោក Erik ten Hag ចង់ជម្រុញកូនក្រុមរបស់គាត់ត្រូវចេះប្តូរទម្រង់លេងឲ្យលឿន ដើម្បីសម្របខ្លួនទៅតាមស្ថានភាពជាក់ស្តែងនៅលើទីលានឲ្យបានទាន់ពេលវេលា បើមិនដូចនោះទេគឺក្រុមទាំងមូលអាចនឹងខូចទម្រង់លេង និងអាចទទួលបរាជ័យផងដែរ៕ អត្ថបទ៖

    January 26, 2023
  • កីឡា

    អេស្ប៉ាញ៖ Ousmane Dembélé បានក្លាយជាកីឡាករដ៏លេចធ្លោមួយនៅក្នុងការប្រកួតរវាងក្លឹប Barcelona ដែលត្រូវបើកទ្វាកីឡដ្ឋានទទួលស្វាគមន៍ក្រុមភ្ញៀវ Real Sociedad កាលពីយប់មិញនេះសម្រាប់ការលេងនៅក្នុងពានរង្វាន់ Copa del Rey។​ ក្រោយលេងអស់ ៩០ នាទី ការប្រកួតបានបិទបញ្ចប់ដោយលទ្ធ Barcelona ១ : ០ Real Sociedad។ គ្រាប់បាល់មួយគ្រាប់របស់ក្លឹបអ្នកមានបុណ្យ Barcelona គឺអាចសម្រេចបានដោយកីឡាករ  Ousmane Dembélé  នៅនាទី ទី៥២ ខណៈជ័យជំនះនេះបានជួយក្រុម Barcelona អាចបន្តដំណើរទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ្តនៃពានរង្វាន់ Copa del Rey បានដោយសុវត្ថិភាព។ គួរបញ្ជាក់ជូនថា Ousmane Dembélé

    January 26, 2023
  • កីឡា

    អង់គ្លេស៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Goal នៅរសៀលថ្ងៃ ពុធ ទី២៥ ខែមករានេះបានឲ្យដឹង​ថា ក្លឹបតោខៀវ Chelsea អាចនឹងដាក់លក់កីឡាករ Kai Havertz ក្នុងតម្លៃក្នុងតម្លៃ ៥៣លានផោន (៦៤,៤លានដុល្លារអាមេរិក) សម្រាប់ទីផ្សារដោះដូរកីឡាករក្នុងរដូវក្តៅនេះ។ ប្រភពខាងលើបានបន្តថា មានក្លឹបធំៗជាច្រើនកំពុងចាប់អារម្មណ៍ក្នុងការដេញថ្លៃយកកីឡាករវ័យ ២៣ឆ្នាំរូបនេះទៅចូលរួមក្រុម ហើយក្នុងនោះក៏មានក្លឹប Bayern Munich ផងដែរ។ គួរបញ្ជាក់ថា Kai Havertz ធ្លាប់ជាខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្លឹប Bayer 04 Leverkusen នៃលីកបាល់ទាត់កំពូលរបស់អាឡឺម៉ង់ក្នុងអំឡុងឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ ហើយបន្ទាប់មកក៏បានផ្ទេរទៅលេងឲ្យ Chelsea តែរូបគេហាក់ធ្លាក់ទម្រង់លេងក្រោយបានទៅដល់ទឹកដីរបស់ក្រុមតោខៀវ៕

    January 25, 2023
  • កីឡា

    សហព័ន្ធបាល់ទាត់នៃប្រទេសអារ៉ាប៊ីសាអូឌីតបានបញ្ចេញប្រតិកម្មខ្លាំងៗជុំវិញសារព័ត៌មានជាច្រើនដែលបានលើកឡើងថា ក្លឹបបាល់ទាត់ Al-Hilal នឹងនាំយកកីឡាករ Lionel Messi មកលេងប្រជែងជាមួយនិង Cristiano Ronaldo។ សារព័ត៌មានក្រៅផ្លូវការទាំងនោះបានបន្តទៀតថា​ Lionel Messi នឹងត្រូវផ្ទេរទៅលេងនៅទឹកអារ៉ាប៊ីសាអូឌីតក្នុងកុងត្រាដែលមានតម្លៃរហូតដល់ ២៤៦លានផោន (៣០៥ លានដុល្លារអាមេរិក) ឯណោះ។ យ៉ាងណាក្តី លោក Ibrahim Alkassim ដែលជាអគ្គលេខាធិការ​សហព័ន្ធ​បាល់ទាត់​អារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា ខាងសហព័ន្ធមិនបានដឹងអំពីរឿងខាងលើនេះទេ ហើយគិតត្រឹមពេលនេះក៏គ្មានក្លឹបបាល់ទាត់នៅអារ៉ាប៊ីសាអូឌីតមួយណាបានបង្ហាញពីគម្រោងជាក់លាក់ក្នុងការនាំម្ចាស់ពាន Ballons d’Or  ៧សម័យកាលរូបនេះមកចូលរួមក្រុមដែរ។ គួរបញ្ជាក់ជូនថា ប្រសិនបើ Lionel Messi បានផ្ទេរទៅលេងនៅអារ៉ាប៊ីសាអូឌីតមែន គឺរូបគេនឹងត្រូវប្រជែងគ្នាជាថ្មីជាមួយនឹង Cristiano Ronaldo​ ដែលការប្រជែងគ្នារវាងស្តេចបាល់ទាត់ទាំង ២នេះគឺជាក្តីស្រមៃរបស់ប្រិយមិត្តបាល់ទាត់រាប់លាននាក់នៅជុំវិញពិភពលោក៕ អត្ថបទ៖ ភក្តី ប្រភព៖

    January 25, 2023
  • កីឡា

    អារ៉ាប៊ីសាអូឌីត៖ យោងតាម Page Facebook ផ្លូវការរបស់ក្លឹបបាល់ទាត់ Al Nassr បានឲ្យដឹងថា ក្លឹបអ្នកមានរបស់អារ៉ាបីសាអូឌីតមួយនេះបានដាក់ដំណើរទិញយកកីឡាករ Luka Modric ពីក្លឹប Real Madrid ជាផ្លូវការហើយ ដើម្បីនាំយកកីឡាករខ្សែបម្រើវ័យ ៣៧ឆ្នាំរូបនេះទៅចូលរួមក្រុមនៅក្នុងរដូវកាលថ្មីនេះ។ ប្រភពខាងបានបន្តថា នៅក្នុងសំណើររបស់ក្លឹបបាល់ទាត់ Al Nassr នោះ គឺក្លឹបគ្រោងនឹងផ្តល់កុងត្រាឲ្យកីឡាករ Luka Modric ក្នុងរយៈពេល ២ឆ្នាំកន្លះ ខណៈកុងត្រានោះមានតម្លៃរហូតដល់ជាង ៤០លានអឺរ៉ូ (ជាង ៤៣លានដុល្លារអាមេរិក)។ ប្រសិនបើកីឡាករសញ្ជាតិក្រូអាតរូបនេះយល់ព្រមផ្ទេរទៅលេងឲ្យក្លឹបមែន Al Nassr គឺរូបគេនឹងលេងចាប់ដៃគូជាមួយនឹងកីឡាករ Cristiano

    January 25, 2023
  • កីឡា

    អង់គ្លេស៖ ក្រុមម្ចាស់ផ្ទះ​ Fulham បានលេងចាញ់ក្រុមភ្ញៀវ  Tottenham Hotspur ក្នុងលទ្ធផល ១​ : ០ សម្រាប់ការប្រកួតនៅសប្តាហ៍​ទី ២១ នៃក្របខណ្ឌ Prime League កាលពីយប់មិញនេះ។ គ្រាប់បាល់មួយគ្រាប់របស់ក្រុមមាន់ខ្នាយមាសគឺអាចរកបានដោយការស៊ុតបញ្ចូលទីបានយ៉ាង​ល្អពីសំណាក់កីឡាករកំពុងឡើងជើងខ្លាំង Harry Kane នៅនាទី ទី ៤៥+១។ ជ័យជំនះរបស់ក្រុមមាន់ខ្នាយមាសនៅពេលនេះគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្រុមទាំងមូល និងសម្រាប់ទាំងកីឡាករ Harry Kane ខ្លួនឯងផ្ទាល់ផងដែរ។ សម្រាប់ Harry Kane គឺរូបគេអាចតាមទាន់កំណត់ត្រាដ៏អស្ចារ្យរបស់អតីតវីរៈបុរសរបស់ក្រុម Tottenham Hotspur គឺកីឡាករ Jimmy Greave ខណៈកំណត់ត្រានោះគឺជាកំណត់ត្រារកគ្រាប់បាលបានចំនួ​ន

    January 24, 2023