Pheakdey
  • កីឡា

    អង់គ្លេស៖ ក្រោយសម្រេចចាកចេញពីក្លឹប Atletico Madrid កីឡាករ Joao Felix មានឱកាសបានលេងឲ្យក្លឹបថ្មីតោខៀវ Chelsea ហើយកាលពីយប់មិញនេះ ខណៈការបង្ហាញខ្លួនលើកដំបូងរបស់ខែ្សប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះហាក់មិនទទួលបានលទ្ធល្អប្រសើរនោះទេ។ ការប្រកួតកាលពីយប់មិញនេះគឺជាកាប្រកួតនៅក្នុងក្របខណ្ឌ Prime League ដែល Chelsea ត្រូវលេងជាមួយក្រុមម្ចាស់ផ្ទះ Fulham។ ក្រោយប្រកួតអស់រយៈពេល ៩០នាទី លទ្ធផលត្រូវបានបញ្ចប់ទៅដោយក្រុមម្ចាស់ផ្ទះ Fulham យកឈ្នះទៅលើក្រុមភ្ញៀវ Chelsea ក្នុងទល្ធផល ២ : ១ ហើយអ្វីដែលជារឿងអាក្រក់បំផុតសម្រាប់ Joao Felix នោះគឺកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានទទួលកាតក្រហមនៅនាទី ទី៥៨ទៀតផង។ សូមបញាក់ជូនថា គិតត្រឹមពេលនេះក្រុម Chelsea កំពុងឈរនៅលេងរៀងទី ១០ក្នុងតារាងពិន្ទុនៃលីកបាល់ទាត់កំពូលរបស់អង់គ្លេស

    January 13, 2023
  • កីឡា

    កំពូលខ្សែប្រយុទ្ធ ២រូប ដែលធ្លាប់ធ្វើឲ្យកក្រើកនៅក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក World Cup ២០២២ គឺកីឡាករ Lionel Messi  និងកីឡាករ Kylian Mbappe នឹងត្រូវប្រឈមគ្នាសាជាថ្មីម្តងទៀត ដើម្បីដណ្តើមយកពានរង្វាន់ The Best FIFA Men’s Player (កីឡាករបុរសល្អបំផុតរបស់សហព័ន្ធបាល់ទាត់ FIFA)។ គួរកត់សម្គាល់ថា នៅក្នុងបញ្ជីឈ្មោះកីឡាករដែលត្រូវដណ្តើមយកពានរង្វាន់ The Best FIFA Men’s Player មានចំនួន ១៤នាក់ ខណៈ Lionel Messi  និងកីឡាករ Kylian

    January 13, 2023
  • កីឡា

    ក្លឹបយក្សនៅអេស្ប៉ាញ Real Madrid កំពុងចាប់អារម្មណ៍លើកីឡាករខ្សែប្រយុទ្ធកំពុងឡើងជើង Harry Kane នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មានកីឡា  Goal.com នៅរសៀលថ្ងៃទី ១២​ ខែមករានេះ។ គួរកត់សម្គាល់ថា បច្ចុប្បន្នកីឡាករ  Harry Kane វ័យ ២៩ឆ្នាំកំពុងបង្ហាញទម្រង់លេងយ៉ាងល្អជាមួយក្លឹប Tottenham Hotspur​ នៅក្របខណ្ឌលីកកំពូលរបស់ប្រទេសអង់គ្លេស។ ប្រភពខាងលើបានបញ្ជាក់ថា ការចុះកុងត្រានាំយកកីឡាករសញ្ជាតិអង់គ្លេសរូបនេះទៅចូលរួមជាមួយក្លឹបអធិរាជសនឹងត្រូវធ្វើឡើង ក្នុងករណីដែលកីឡាករសញ្ជាតិបារាំង Karim Benzema សម្រេចចាកចេញពីក្លឹប Real Madrid នៅក្នុងទីផ្សារដោះដូរកីឡាករនាខែមករានេះ។ សូមបញ្ជាក់ថា គីឡាករ Karim Benzema បច្ចុប្បន្នមានវ័យ ៣៥ឆ្នាំ កំពុងលេងបានយ៉ាងល្អជាមួយក្លឹប Real Madrid  ហើយកីឡាកររូបនេះទើបទទួលបានពាន Ballon d’Or

    January 12, 2023
  • កីឡា

    ក្រុមកាំភ្លើងធំ Arsenal កំពុងពិចារណានាំយកកីឡា​ Eden Hazard មកចូលរួមក្លឹបក្នុងរដូវកាលនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Sun។ គួរកត់សម្គាល់ថា នាពេលបច្ចុប្បន្នកីឡាករវ័យ ៣២រូបនេះកំពុងជាប់កុងត្រាលេងឲ្យ Real Madrid តែរូបគេមិនបានបង្ហាញទម្រង់លេងល្អនោះទេ ហើយជាញឹកញាប់រូបគេតែងអវត្តមានពីការប្រកួតព្រោះតែញាំញីដោយរបួស។ តាមគម្រោងគឺក្រុមអធិរាជសនឹងបើកផ្លូវឲ្យកីឡាកររូបនេះចាក់ចេញពីក្លឹបនៅក្នុងខែនេះហើយ ខណៈអតីតខ្សែប្រយុទ្ធរបស់តោខៀវ Chelsea រូបនេះនៅមិនទាន់បង្ហាញពីគម្រោងទៅចូលរួមជាមួយនិងក្លឹបណាមួយផ្សេងទៀតនៅឡើយទេ។ យ៉ាងណាក្តី ថ្មីៗនេះក្រុមកំពុងឈរលើកំពូលតារាង Prime League បានបង្ហាញចំណាប់អារម្មណ៍ចង់នាំយក Eden Hazard មកកាន់ទឹកអង់គ្លេសវិញ តែប្រធានក្លឹប Arsenal បានបញ្ជាក់ច្បាស់ៗថា ក្រុមកាំភ្លើងធំអាចនឹងចុះកុងត្រាជាមួយ Eden Hazard ក្នុងករណីដែលក្លឹបខកខានមិនអាចទិញយកកីឡាករសញ្ជាតិអ៊ុយក្រែន Mykhailo

    January 12, 2023
  • កីឡា

    ក្រោយប្រកាសចូលនិវត្តន៍ពីកីឡាបាល់ទាត់មក អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិវែល Gareth Bale ត្រូវបានបណ្តាញសារព័ត៌មាន The Sun រាយការណ៍កំពុងពិចារណាក្លាយខ្លួនជាកីឡាករវាយកូនហ្គោលអាជីពវិញម្តង។ តាមគម្រោងគឺ Gareth Bale នឹងត្រូវចូលរួមក្នុងកម្មវិធីប្រកួតវាយកូនហ្គោលជាច្រើននៅក្នុងតំបន់អឺរ៉ុបក្នុងពេលឆាប់ខាងមុខនេះ ហើយនៅក្នុងនោះក៏មានកម្មវិធី Ryder Cup និងកម្មវិធីប្រកួតប្រជែងបែបរៃអង្គាស់ប្រាក់ចំនួន ១សែនផោន (១,២២សែនដុល្លារ) ដើម្បីជួយមូលនិធិសប្បុរសធម៌ផងដែរ។ គួរបញ្ជាក់ជូនថា កម្មវិធីប្រកួតប្រជែងវាយកូនហ្គោលខាងលើនេះមិនមែនជាការប្រកួតជាលក្ខណៈអាជីពនៅក្នុងក្របខណ្ឌនៃកីឡាវាយកូនហ្គោលរបស់ពិភពលោកនោះទេ ដូចនេះបើទោះជា Gareth Bale បានបង្ហាញខ្លួនក្នុងវិធីទាំងអស់នេះក៏ដោយ តែកីឡាករវ័យ ៣៣ឆ្នាំរូបនៅមិនទាន់អាចក្លាយជាកីឡាករវាយកូនហ្គោលអាជីពនោះទេ។ យ៉ាងណាក្តី ការប្រកួតប្រជែងខាងលើនេះនឹងក្លាយជាខ្នាតមួយសម្រាប់វាយតម្លៃពីសមត្ថភាពវាយកូនហ្គោលរបស់ Gareth Bale​ តែម្តង ពោលគឺក្នុងករណីដែលរូបគេអាចលេងបានដល់កម្រិតស្តង់ដារ ស្ថាប័នគ្រប់គ្រងកីឡាវាយកូនហ្គោលពិភពលោកនឹងសម្រេចអនុញ្ញាតឲ្យអតីតខ្សែប្រយុទ្ធរបស់ក្រុម Real Madrid រូបនេះក្លាយជាកីឡាករវាយកូនហ្គោលអាជីពតែម្តង៕

    January 12, 2023
  • កីឡា

    ក្រោយផ្ទេរទៅលេងឲ្យក្លឹបបាល់ទាត់ Al-Nassr ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កីឡាករ Cristiano Ronaldo បានក្លាយជាកីឡាករបាល់ទាត់ដែលអាចទទួលបានប្រាក់ប្រាក់ខែច្រើនជាងគេបំផុតនៅលើពិភពលោក ពោលគឺរូបគាត់រកប្រាក់បានរហូតដល់ ១៧៥ លានផោន (២១២ លានដុល្លារ) ក្នុងមួយឆ្នាំសម្រាប់កិច្ចសន្យាដែលមានសុពលភាពចំនួន ២ឆ្នាំ។ យ៉៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់បណ្តាញកាសែត The Sun បានឲ្យដឹងថា ប្រាក់ខែរបស់កីឡាករវ័យ ៣៧ឆ្នាំរូបនេះនឹងត្រូវកើនឡើងទ្វេដងក្នុងករណីដែលរូបគាត់ជួយផ្សព្វផ្សាយអារ៉ាប៊ីសាអូឌីតក្នុងការដេញថ្លៃធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ២០៣០។ ប្រសិនបើខ្សែប្រយុទ្ធឆ្នើមរូបនេះអាចទទួលបានប្រាក់ខែគុណនឹង ២​ មែននោះ គឺប្រាក់ខែរបស់គាត់នឹងត្រូវឡើងដល់ ៣៥០ លានផោន ឬ ៤២៤ លានដុល្លារឯណោះនៅក្នុងមួយឆ្នាំ៕ អត្ថបទ៖

    January 11, 2023
  • កីឡា

    ប្រធានក្លឹបបាល់ទាត់ PSG គឺលោក Nasser Al Khelaifi ត្រូវបានបណ្តាញសារព័ត៌មាន The Sun រាយការណ៍ថា បានជួបនិងជជែកគ្នាជាច្រើនដងជាមួយនិងលោក Daniel Levy ប្រធានកឹ្លបបាល់ទាត់ Tottenham Hotspur ជុំវិញគម្រោងវិនិយោគដ៏ធំដែលមានតម្លៃរហូតដល់ ១ពាន់លាន (១,២២ ពាន់លានដុល្លារ)។  ការវិនិយោគនេះគឺមិនមែនជាការវិនិយោគរវាងក្លឹបបាល់ទាត់ទាំង ២នេះទេ តែវាជាគម្រោងមួយដែលផ្នែកវិនិយោគកីឡាបាល់ទាត់នៃប្រទេសកាតាចង់ទិញភាគហ៊ុនចំនួន ២៥% របស់ក្លឹបមាន់ខ្នាយមាស។ លោក Nasser Al Khelaifi គួរកត់សម្គាល់ថា លោក Nasser Al Khelaifi គឺជាមហាសេដ្ឋីជនជាតិកាតា ដែលមានជំនួញធំៗជាច្រើននៅក្នុងដៃ ខណៈរូបលោកក៏ជាប្រធានផ្នែកវិនិយោគក្នុងវិស័យកីឡានៃប្រទេសកាតាទាំងមូលផងដែរ។ សូមបញ្ជាក់ជូនផងដែរថា គម្រោងនៃការវិនិយោគក្នុងទំហំទឹកប្រាក់ដ៏ច្រើនសម្បើមខាងលើនេះគឺបានកើតឡើងខណៈពេលដែលវិស័យកីឡាបាល់ទាត់របស់ប្រទេសកាតាបានសម្រេចដាក់គោលដៅបោះជំហ៊ានមកកាន់ពិភពបាល់ទាត់នៅក្នុងចក្រភពអង់គ្លេស៕ 

    January 11, 2023
  • កីឡា

    អង់គ្លេស៖ ​ក្រុមតោខៀវ Chelsea បានឈានដល់ការចុះកុងត្រាជាផ្លូវការហើយក្នុងការនាំយកកីឡករវ័យក្មេង Joao Felix​ ទៅលេងនៅទឹកដីអង់គ្លេសនៅក្នុងរដូវការនេះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Goal។ ការផ្ទេរទៅលេងឲ្យក្រុមតោខៀវនៅពេលនេះគឺត្រូវបានធ្វើឡើងនៅក្នុងលក្ខខណ្ឌខ្ចីជើង ខណៈក្នុងកិច្ចសន្យាគឺកីឡករវ័យ ២៣ឆ្នាំរូបនេះនឹងត្រូវលេងឲ្យ Chelsea រហូតដល់ចប់រដូវកាលនេះ។ យ៉ាងណាក្តី នៅក្នុងកិច្ចសន្យាខ្ចីជើងនេះ ក្រុម Chelsea ត្រូវបង់ប្រាក់ឲ្យទៅក្រុម Atletico Madrid ចំនួន ៩,៧ លានផោន (១១លានដុល្លារអាមេរិក) ផងដែរ។ គួរបញ្ជាក់ថា កីឡាករ Joao Felix​ សញ្ជាតិព័រទុយហ្គាល់កំពុងមានតម្លៃខ្លួនក្នុងទីផ្សារបាល់ទាត់ប្រមាណជា ១៣៥លានដុល្លារសម្រាប់ការទិញផ្តាច់កុងត្រា ហើយកីឡាករខែ្សប្រយុទ្ធឆ្នើមរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អជាមួយក្រុមជម្រើសជាតិទ័រទុយហ្គាល់ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022

    January 10, 2023
  • កីឡា

    អារ៉ាប៊ីសាអូឌីត៖ ក្រោយបានធ្វើដំណើរទៅដល់ទឹកដីនៃប្រទេសអារ៉ាប៊ីសាអូឌីតអស់រយៈពេលជាងមួយសប្តាហ៍មក កំពូលកីឡាករ Cristiano Ronaldo នៅមិនទាន់អាចរកផ្ទះសម្រាប់ស្នាក់នៅបាននៅឡើយទេ ដោយក្នុងអំឡុងពេលនេះកីឡាករវ័យ ៣៧ឆ្នាំរូបនេះរួមជាមួយនិងគ្រួសារកំពុងស្នាក់នៅក្នុងសណ្ឋាគារបណ្តោះអាសន្នសិន។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន AS Soccer បានចុះផ្សាយថា សណ្ឋាគារដែលតារាឆ្នើមសញ្ជាតិព័រទុយហ្គាល់រូបនេះកំពុងរស់នៅគឺជាសណ្ឋាគារប្រណិតមានឈ្មោះថា Four Seasons មានកម្ពស់ ៩៩ជាន់ ស្ថិតនៅក្នុងអគារ The Kingdom Tower ក្នុងទីក្រុង Riyadh។ ប្រភពខាងលើបានបន្តថា បន្ទប់សណ្ឋគារដែល Ronaldo កំពុងស្នាក់នៅនោះមានលក្ខណៈធំទូលាយខុសពីបន្ទប់សណ្ឋគារទូទៅ ពោលគឺជាបន្ទប់កម្រិត VIP ដែលអាចធ្វើឲ្យអ្នកស្នាក់នៅមានអារម្មណ៍ថា ដូចកំពុងរស់នៅក្នុងផ្ទះអីចឹងដែរ។ គួរកត់សម្គាល់ថា សម្រាប់ការស្នាក់នៅក្នុងសណ្ឋាគារ Four Seasons

    January 10, 2023
  • កីឡា

    អេស្ប៉ាញ៖ ក្លឹបបាល់ទាត់អធិរាជស Real Madrid បានប្រកាសទទួលស្គាល់ថា​ កីឡាករ Gareth Bale គឺជាពិតជាវីរបុរសក្នុងប្រវត្តសាស្រ្តរបស់ក្លឹប ដែលធ្លាប់បានរួមចំណែកជួយឲ្យក្លឹបឈ្នះពានរង្វាន់ធំៗជាច្រើននាពេលកន្លងមក។ សេចក្តីប្រកាសរបស់ក្លឹបបាល់ទាត់ Real Madrid​ ត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីកីឡាករសញ្ជាតិវេលរូបនេះប្រកាសចូលនិវត្តន៍ពីការលេងបាល់ទាត់ ក្រោយរូបគេបានផ្ទេរទៅលេងឲ្យក្លឹបបាល់ទាត់ Los Angeles FC​ នៅទឹកដីអាមេរិកបានមួយឆ្នាំ។ នៅក្នុងសេចក្តីប្រកាសរបស់ក្លឹបបាល់ទាត់ Real Madrid បានបញ្ជាក់ផងដែរថា ក្លឹបសុំបង្ហាញនូវការដឹងគុណ កោតសរសើរ សេចក្តីស្រលាញ់  ហើយក្លឹបនិងក្រុមអ្នកគាំទ្រទាំងអស់នឹងចងចាំកីឡារវ័យ ៣៣ឆ្នាំរូបនេះក្នុងនាមជាវីរបុរសក្នុងប្រវត្តិសាស្រ្តរបស់ក្លឹបផងដែរ។ គួររម្លឹកជូនថា Gareth Bale បានផ្ទេរមកលេងឲ្យ Real Madrid នៅក្នុងឆ្នាំ ២០១៣ ខណៈនៅក្នុងឆ្នាំ ២០២០ និង ២០២១ រូបគេត្រូវបានដាក់ឲ្យក្លឹប Tottenham

    January 10, 2023